ប្រវត្តិសាស្ត្រវៀតណាម

ពីវិគីភីឌា
ប្រវត្តិសាស្ត្រ នៃ វៀតណាម
រាជវង្សហុងបាង កាលពីមុនរហូតដល់២៥៧ ម.គ.
រាជវង្សថាច់ ២៥៧–២០៧ ម.គ.
រាជវង្សទ្រៀវ ២០៧–១១១ ម.គ.
ការត្រួតត្រារបស់ចិនលើកទីមួយ ១១១ ម.គ.–៣៩ គ.ស.
បងប្អូនស្រីទ្រុង ៤០–៤៣
ការត្រួតត្រារបស់ចិនលើកទីពីរ ៤៣–៥៤៤
រាជវង្សលីដំបូង ៥៤៤–៦០២
ការត្រួតត្រារបស់ចិនលើកទីបី ៦០២–៩០៥
ស្វ័យភាព ៩០៥–៩៣៨
រាជវង្សង៉ោ ៩៣៩–៩៦៧
រាជវង្សឌិញ ៩៦៨–៩៨០
រាជវង្សឡេដំបូង ៩៨០–១០០៩
រាជវង្សលី ១០០៩–១២២៥
រាជវង្សថ្រាន់ ១២២៥–១៤០០
រាជវង្សហូ ១៤០០–១៤០៧
ការត្រួតត្រារបស់ចិនលើកទីបួន ១៤០៧–១៤២៧
រាជវង្សថ្រាន់ចុងក្រោយ ១៤០៧–១៤១៣
រាជវង្សឡេចុងក្រោយ (ឡេដំបូង) ១៤២៨–១៥២៧
រាជវង្សម៉ាក់ ១៥២៧–១៥៩២
រាជវង្សឡេចុងក្រោយ (ស្ដារឡេ) ១៥៣៣–១៧៨៨
ពួកលោកម្ចាស់ទ្រិញ ១៥៤៥–១៧៨៧
ពួកលោកម្ចាស់ង្វៀន ១៥៥៨–១៧៧៧
រាជវង្សតៃសឺន ១៧៧៨–១៨០២
រាជវង្សង្វៀន ១៨០២–១៩៤៥
ចក្រពត្តិនិយមបារាំង ១៨៨៧–១៩៥៤
ការបែងចែក ១៩៥៤–១៩៧៥
សាធារណរដ្ឋប្រជាធិបតេយ្យ (ខាងជើង) ១៩៤៥–១៩៧៦
រដ្ឋវៀតណាម (ខាងត្បូង) ១៩៤៩–១៩៥៥
សាធារណរដ្ឋវៀតណាម (ខាងត្បូង) ១៩៥៥–១៩៧៥
សាធារណរដ្ឋសង្គមនិយម ពីឆ្នាំ ១៩៧៦
ប្រធានបទពាក់ព័ន្ធ
រាជវង្សចាម្ប៉ា ១៩២–១៨៣២
បញ្ជីស្ដេចវៀតណាម
ប្រវត្តិសេដ្ឋកិច្ចវៀតណាម
វប្បធ៌មបុរេប្រវត្តិវៀតណាម

ប្រវត្តិសាស្ត្រវៀតណាមចាប់ផ្ដើមជាង២៧០០ឆ្នាំកន្លងមកហើយ ។ ជាយូណាស់មកហើយទំនាក់ទំនងអន្តរជាតិជាប្រវត្តិសាស្រ្តដ៏សំខាន់បំផុត របស់ប្រទេសវៀតណាមគឺប្រទេសចិន។[១] បុរេប្រវត្តិវៀតណាមបានបញ្ចូលបន្ថែម នូវរឿងព្រេងមួយតំណាលអំពីនគរមួយឈ្មោះថា វ៉ាន ឡាង (Van Lang) (២៨៥៨–២៧៨៧ម.ស.) ដែលរាប់បញ្ចូលនូវអ្វីដែលឥលូវជាតំបន់ស្វយ័តគ័ងស៊ី និងខេត្តគ័ងតុងប្រទេសចិន ក៏ដូចជាមានភាគខាងជើងប្រទេសវៀតណាមដែរ ។[២] ក្រោយមកទៀត រាជវង្សបន្តបន្ទាប់ នៅស្រុកចិនបានកាន់កាប់វៀតណាម ដោយផ្ទាល់អស់ជាច្រើនសម័យកាលចាប់ ពីឆ្នាំ ២០៧ ម.គ.រហូតដល់៩៣៨ គ.ស.ពេលនោះវៀតណាមបានទទួលឯករាជ្យមកវិញ ។ [២] វៀតណាមនៅតែជារដ្ឋចំណុះមួយរបស់ចិន ដែលជាប្រទេសជិតខាងដ៏ធំជាងគេ អស់រយះពេលជាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រប្រទេស ក៏ប៉ន្តែបានរុញច្រានចេញ នូវការលុកលុយរបស់ចិនហើយ ដូចគ្នានេះដែរ ក៏មានការលុកលុយបីដងដោយសំណាក់ពួកម៉ុងហ្គោលរវាងឆ្នាំ ១២៥៥ និង១២៨៥ទៀត ។[៣] ព្រះចៅអធិរាជ ថ្រាន ញ៉ាន តុង (Trần Nhân Tông) ក្រោយមកបានព្រមមកធ្វើជារដ្ឋចំណុះរាជវង្សយានតាមផ្លូវទូតដើម្បីចៀសវាងជម្លោះតទៅទៀត ។ តំណាក់កាលឯករាជ្យបណ្ដោះអាសន្នបានបញ្ចប់ក្នុងពាក់កណ្ដាល ដល់ចុងសតវត្សទី១៩ នៅពេលដែលប្រទេសត្រូវបានដាក់ក្រោមអាណានិគមបារាំង (សូមមើលបារាំងឥណ្ឌូចិន) ។ កំឡុងសង្គ្រាមលោកលើកទី២ ចក្រពត្តិជប៉ុនបានបណ្ដេញពួកបារាំងចេញដើម្បីកាន់កាប់ប្រទេសវៀតណាមវិញ ថែមទាំងពួកគេឃាត់បង្ខាំងរដ្ឋបាលគ្រប់គ្រង របស់បារាំងកំឡុងការកាន់កាប់របស់ពួកគេទៀត ។ បន្ទាប់ពីសង្គ្រាម បារាំងបានព្យាយាមបង្កើតការកាន់កាប់អាណានិគមឡើងវិញក៏ប៉ុន្តែជាចុងក្រោយបានបរាជ័យក្នុងសង្គ្រាមឥណ្ឌូចិនលើកទីមួយកិច្ចព្រមព្រៀងក្រុងសឺណែវ បានបែងចែកប្រទេសជាពីរដោយមានកិច្ចសន្យាក្នុងការបោះឆ្នោតប្រជាមតិដើម្បីបង្រួបបង្រួមប្រទេសឡើងវិញ ។

ក៏ប៉ុន្តែផ្ទុយមកវិញការបង្រួមបង្រួមដោយសន្តិភាពទៅ ជាការបែងចែកដែលដឹកនាំប្រទេសធ្លាក់ចូលសង្គ្រាមវៀតណាមទៅវិញ ។ រយះពេលនេះដែរ សាធារណរដ្ឋប្រជាមានិតចិន និងសហភាពសូវៀតបានគាំទ្រពួកភាគខាងជើងខណៈនោះដែរ សហរដ្ឋអាមេរិកបានគាំទ្រពួកភាគខាងត្បូង ។ បន្ទាប់ពីមរណភាពប្រជាជនវៀតណាមរាប់លាននាក់ សង្គ្រាមបានបញ្ចប់ជាមួយនឹងការធ្លាក់ក្រុងសៃហ្កនទៅពួកភាគខាងជើងក្នុងខែ មេសា ឆ្នាំ ១៩៧៥ ។ វៀតណាមបានបង្រួបបង្រួមគ្នាឡើងវិញ ហើយរងទុកដោយសម្ពាធខាងក្រៅបន្ថែមទៀត និងនៅដាច់ឃ្លាតឆ្ងាយពីអន្តរជាតិ ដោយសារតែសង្គ្រាមត្រជាក់កំពុងបន្ត និងការឈ្លានពានរបស់វៀតណាមនៅកម្ពុជា ។ ក្នុងឆ្នាំ១៩៨៦ បក្សកុម្មុយនិស្តវៀតណាមបានផ្លាស់ប្ដូរនយោបាយសេដ្ឋកិច្ចរបស់ប្រទេស និងចាប់ផ្ដើមកំណែទម្រង់វិស័យឯកជនស្រដៀងទៅ នឹងអ្វីក្នុងប្រទេសចិនដែរ ។ តាំងពីពាក់កណ្ដាលទសវត្សឆ្នាំ ១៩៨០​ វៀតណាមពេញចិត្តការលូតលាស់សេដ្ឋកិច្ចដ៏ច្រើនគួរសមដែរ និងការចុះថយនូវសម្ពាធនយោបាយខ្លះ ទោះបីជារបាយការណ៍អំពើពុករលួយបានកើនឡើងផងដែរក៏ដោយ ។

នគរដំបូងៗ[កែប្រែ]

ភស្តុតាងដំបូងបង្អស់ដែលបានបង្កើតសង្គមក្រៅពីវប្បធ៌ម ដុង សឺន(Đông Sơn)បុរេប្រវត្តិយុគដែកនៅវៀតណាមខាងជើងបានរកឃើញនៅកូឡាក់ (Cổ Loa) ទីក្រុងបុរាណមួយបានតាំងនៅក្បែរហានណូយ(Hà Nội)សព្វថ្ងៃនេះ ។

តាមរយះទេវកថា ប្រជាជនវៀតណាមបានជាប់ពូជពង្សពីលោកម្ចាស់នាគឡាក់ ឡុង ខ្វាន (Lạc Long Quân) និងទេពធីតាអមតៈ អៅ កូ (Âu Cơ) ។ ឡាក់ ឡុង ខ្វាន និង អៅ កូ មានកូនប្រុស ១០០នាក់ មុនពេលសម្រេចចិត្តចែកផ្លូវគ្នា ។ កូន៥០នាក់ទៅខាងម្ដាយតាមតំបន់ភ្នំ និង៥០នាក់ទៀតទៅខាងឪពុកនៅឯសមុទ្រ ។ កូនប្រុសច្បងគេបង្អស់ក្លាយជាខ្សែស្រឡាយទីមួយ នៃក្រុមស្ដេចវៀតណាមដំបូងដោយរួបរួមគ្នាជា ក្រុមស្ដេចហុង (ហុង វុង រឺ រាជវង្ស ហុង បាង) ។ ក្រុមស្ដេចហុង ហៅប្រទេសពួកគេ ដែលស្ថិតនៅតាមដីសណ្ដទន្លេក្រហម នៅវៀតណាមភាគខាងជើងថា វ៉ាន ឡាង ។ ប្រជាជន វ៉ាន ឡាង ត្រូវបានគេស្គាល់ថា ជាពួក ឡាក់ វៀត (Lạc Việt) ។

ផែនទីនៃ វ៉ាន ឡាង (Văn Lang) , ៥០០ ម.គ. ។

វ៉ាន ឡាង ត្រូវបានគេគិតថាធ្លាប់ជាសង្គមមាតាធិបតេយ្យស្រដៀងគ្នាទៅ នឹងសង្គមមាតាធិបតេយ្យមួយចំនួនផ្សេងៗ ជាធម្មតានៅអាស៊ីគ្នេយ៍ និងក្នុងប្រជុំកោះប៉ាស៊ីភ្វិក នៅពេលនោះដែរ ។ ស្ថានីយ៍បុរាណវត្ថុផ្សេងៗ នៅវៀតណាមខាងជើងដូចជា ដុង សឺន(Đông Sơn)[អសង្ស័យកម្មត្រូវការ]មានអាវុធនិងឧបករណ៍ ដែលបានផលិតក្នុងសម័យនោះ ។ ភាគច្រើននៃវត្ថុបុរាណដ៏ល្បីល្បាញទាំងនេះ គឺស្គរសំរិទ្ធធំៗប្រហែលជាបង្កើតឡើងសំរាប់គោលបំណងពិធីបុណ្យ ដែលមានការរចនាស្មុគស្មាញនៅលើផ្ទៃរបស់វា ដែលព៌ណនាទិដ្ឋភាពនៃជីវិត ជាមួយនឹង អ្នកចម្បាំង ទូក ផ្ទះសម្បែង បក្សី និងសត្វពាហនៈ ក្នុងរង្វង់ព័ទ្ធជុំវិញព្រះអាទិត្យកំពុងបញ្ចេញរស្មីនៅចំកណ្ដាល ។

រឿងព្រេងនិទានជាច្រើនពីសម័យនោះផ្ដល់គំនិតខ្លីៗចូលទៅកាន់ជីវិត នៃប្រជាជនសម័យនោះ ។ រឿងនិទាននំអង្ករគឺនិយាយ អំពីព្រះរាជបុត្រជាអ្នកដែលឈ្នះការប្រកួតធ្វើនំ ទ្រង់ក្រោយមកឈ្នះបានរាជ្យបល្ល័ង ពីព្រោះតែការបង្កើតថ្មីរបស់ទ្រង់គឺនំអង្ករ ដែលឆ្លុះបញ្ចាំងការយល់ដឹងយ៉ាងជ្រៅចំពោះដីគឺជាអាយុជីវិតនៃសេដ្ឋកិច្ច:ការដាំដុះស្រូវ ។ រឿងនិទានហ្គីអុង និយាយអំពីមាណពម្នាក់ទៅធ្វើសង្គ្រាមដើម្បីសង្គ្រោះជាតិដោយពាក់អាវក្រោះដែកជិះសេះក្រោះ និងកាន់ដំបងដែកមួយបានបង្ហាញពីការលុតដែក គឺជាការងារស្មុគស្មាញ ។ រឿងនិទានស្នាទិព្វនិយាយអំពីស្នាមួយ ដែលអាចដាក់បានព្រួញបានរាប់ពាន់ដើមបង្ហាញ ពីការប្រើប្រាស់ព្រួញយ៉ាងទូលំទូលាយក្នុងចម្បាំង ។

ការស្រាវជ្រាវថ្មីៗ បានដោះសោរដោយសាររបកគំហើញនៃដីលើកជារង្វង់បែបសិប្បនិមិត្ត ក្នុងតំបន់មួយចំនួន នៃវៀតណាមខាងត្បូងសព្វថ្ងៃ ហើយឆ្លងទៅដល់ព្រំដែននៃប្រទេសកម្ពុជាទៀត ។ សំណល់បុរាណវត្ថុទាំងនេះត្រូវប៉ាន់ស្មានថាជាអង្គវប្បធ៌ម សង្គម និងសេដ្ឋកិច្ចកាលពី សហវត្សទី១ម.គ.[៤]

នៅសតវត្សទី៣ម.គ. ពួកវៀត (Viet)ផ្សេងទៀត ឪ វៀត (Au Viet=Âu Việt) បានធ្វើចំនាកស្រុកពីចិនភាគខាងត្បូងសព្វថ្ងៃនេះ មកតំបន់ដីសណ្ដទន្លេក្រហម ហើយនៅលាយឡំ ជាមួយប្រជាជនដើម វ៉ាន ឡាង ។ ក្នុងឆ្នាំ២៥៨ម.គ. រាជាណាចក្រថ្មីមួយ ឪ ឡាក់ (Âu Lạc) បានលេចត្រដែតឡើង តាមការរួបរួមគ្នានៃពួក ឪ វៀត (Âu Lạc) និងពួក ឡាក់ វៀត(Lạc Việt)ដែលមានថាច់ ផាន់ (Thục Phán)ដែលប្រកាសខ្លួនឯងថាជា ស្ដេច អាន ដុង វុង (An Dương Vương) ។ នៅឯរាជធានីទ្រង់ កូ ឡូវ (Cổ Loa) ទ្រង់បានកសាងកំផែងរាងមូលព័ទ្ធជុំវិញក្រុងជាច្រើនដើម្បីគោលបំណងបង្ការការពារ ។ កំផែងទាំងនេះ រួមមានពួកខ្មាន់ធ្នូ ឪ ឡាក់ដែលស្ទាត់ជំនាញ ដែលចាំថែរក្សាការពាររាជធានីឲមានសុវត្ថិភាព ពីពួកឈ្លានពានភ្លាមៗ ។ ក៏ប៉ុន្តែ វាក៏បានផ្ដល់ការកើនឡើងនូវករណីចារកិច្ចសម្ងាត់ ដែលបានកត់ទុកលើកទីមួយក្នុងប្រវត្តិសាស្ត្រជនជាតិវៀតណាម ដែលជាលទ្ធផលនៃការដួលរលំនៃស្ដេច អាន ដុង វុង ។

នៅឆ្នាំ២០៧ ម.គ. ស្ដេចត្រាញ់ចិនដ៏មានមហិច្ឆតាម្នាក់ ដែលមាននាមថា ទ្រៀវ ដា (Triệu Đà,ចិន: ចាវ ធូវ = Zhao Tuo ) បានកម្ចាត់ ស្ដេច អាន ដុង វុង ដោយមានកូនប្រុសលោក ទ្រុង ធុយ (Trọng Thủy ,ចិន: ចុងស៊ឺ = Zhong Shi) ដើរតួជាគីញសម្ងាត់ម្នាក់ក្រោយមកបានរៀបអភិសេកជាមួយនឹងបុត្រី អាន ដុង វុង ។ ទ្រៀវ ដា បានបញ្ចូល ឪ ឡាក់ ក្រោមការត្រួតត្រារបស់ខ្លួន ដែលមានមូលដ្ឋាននៅគ័ងតុងបច្ចុប្បន្ន ប្រទេសចិនភាគខាងត្បូង ក្រោយមកបានប្រកាសខ្លួនឯងជាស្ដេចនៃរាជាណាចក្រឯករាជ្យមួយ ណាមវៀត (Nam Việt) (ចិន:南越, ណានយៀក = Nan Yue) ។ ទ្រុង ធុយ រាជបុត្រម្កុដរាជដែលគិតទុកជាមុន​ បានលង់ខ្លួន នៅ កូ ឡូវ ក្រោយពីវិប្បដិសារីចំពោះការចូលទីវង្គត់នៃមហេសីទ្រង់ ក្នុងសង្គ្រាម ។

ជនជាតិវៀតណាមខ្លះចាត់ទុក ការគ្រប់គ្រងរបស់ទ្រៀវជាសម័យកាលនៃការត្រួតត្រារបស់ចិនមួយដែរ ដោយហេតុថា ទ្រៀវ ដាជាអតីតមេទ័ពឈិន ។ អ្នកដ៏ទៃផ្សេងទៀតចាត់ទុកថាវាជាសម័យមួយ នៃឯករាជ្យភាពរបស់វៀត ពេល ដែលគ្រួសារទ្រៀវ នៅណាម វៀតត្រូវបាននៅលាយឡំគ្នាទៅ នឹងវប្បធ៌មក្នុងតំបន់ ។ ពួកគេបានកាន់កាប់ដោយឯករាជ្យនូវអ្វី ដែលក្រោយមកទៀតរួម នឹងរាជវង្សហានចិន ។ នៅចំនុចនោះ ទ្រៀវ ដា ថែមទាំងប្រកាសខ្លួនថាជាព្រះចៅអធិរាជ ស្មើនឹងព្រះចៅអធិរាជហានចិននៅភាគខាងជើង ។

សម័យកាលនៃការត្រួតត្រារបស់ចិន (១១១ម.គ.– ៩៣៨ គ.ស.)[កែប្រែ]

ក្នុងឆ្នាំ១១១ម.គ. កងទ័ពចិនបានឈ្លានពាន ណាម វៀត ហើយបង្កើតឡើងតំបន់ថ្មីៗ គៀវ ឈី (Giao Chỉ,ចិន:交趾 pinyin: ជាវជឺ, ឥឡូវដីសណ្ដទន្លេក្រហម ) គូអ៊ុ ឆាន (Cửu Chân) ពីថ្រាញ់ វ៉ា (Thanh Hoá) ដល់ ហា ទៀង (Hà Tĩnh) និង ញ៉ាត ណាម (Nhật Nam) បច្ចុប្បន្ននេះ ពីខ្វាង ប៊ិញ (Quảng Bình) ដល់ ហួ (Huế) សព្វថ្ងៃនេះ ។ ពេលនោះពួកចិនដែលជាចៅហ្វាយខេត្ត និងមន្ត្រីកំពូលៗ ដែលជាអភិជនដើមកំណើតវៀតណាម (ឡាក់ ហ៊ៅ = Lạc Hầu, ឡាក់ ទួង = Lạc Tướng) នៅតែបានគ្រប់គ្រងតាមតំបន់ភ្នំខ្ពស់ៗខ្លះៗដែរ ។

ក្នុងឆ្នាំ៤០ គ.ស. ការបះបោរដ៏ជោគជ័យមួយប្រឆាំងនឹងការគ្រប់គ្រងដ៏យង់ឃ្នងដោយចៅហ្វាយខេត្តហាន តូ ឌិញ (Tô Định, ចិន:ស៊ូ ទីង = 蘇定 pinyin: Sū Dìng) ដែលបានដឹកនាំដោយ ស្ត្រីអភិជនម្នាក់ ទ្រុង ថ្រាក់ (Trưng Trắc) និងបងប្អូនរបស់នាង ទ្រុង ញី (Trưng Nhị) បានកាន់កាប់ឡើងវិញនូវរដ្ឋទាំង៦៥ (រួមទាំងគ័ងស៊ីសម័យទំនើបនេះ) ហើយ ទ្រុង ថ្រាក់ បានក្លាយជាម្ចាស់ក្សត្រី ទ្រុង នូ វុង (Trưng Nữ Vương) ។ ក្នុងឆ្នាំ៤២គ.ស. ព្រះចៅអធិរាជគ័ងអ៊ូនៃរាជវង្សហាន បានបញ្ជូនមេទ័ពដ៏ល្បីរបស់ព្រះអង្គ ម៉ា វៀន (Mã Viện, ចិន:ម៉ាយាន = Ma Yuan) ដើម្បីបង្ក្រាបការបះបោរ ។ បន្ទាប់ពីយុទ្ធនាការយ៉ាងស្មុគស្មាញមួយមក ម៉ា យាន បានកម្ចាត់ម្ចាស់ក្សត្រីទ្រុង ដែលក្រោយមកទ្រង់បានធ្វើអត្តឃាតខ្លួនឯងសុគតទៅ ។ មកទល់សព្វថ្ងៃ បងប្អូនស្រីត្រកូលទ្រុង ត្រូវបានដឹងនៅក្នុងប្រទេសវៀតណាមថាជានិមិត្តរូបជាតិនៃស្ត្រីវៀតណាម ។ ដោយបានរៀនមេរៀនមួយពីពួកអ្នកបះបោរត្រកូលទ្រុងមក ហាន និងរាជវង្សចិនដែលសោយរាជ្យបន្តៗទៀត បានដាក់វិធានការ ដើម្បីកាត់បន្ថយអំនាចនៃពួកអភិជនវៀតណាមចេញ ។ ឥស្សរជនវៀតណាម អាចនឹងបានបង្ខិតបង្ខំឲរស់នៅលាយឡំក្នុងនយោបាយ និងវប្បធ៌មចិន ។ យ៉ាងណាក៏ដោយ ស្ត្រីម្នាក់ផ្សេងទៀត ទ្រៀវ ធី ទ្រិញ (Triệu Thị Trinh) ដែលគេបានស្គាល់ថជាទូទៅថាជាអ្នកស្រីទ្រឿវ (បា ទ្រៀវ = Bà Triệu) បានដឹកនាំការបះបោរមួយទៀតដែលបន្តរហូតដល់ឆ្នាំ ២៤៨ គ.ស. ។

កំឡុងរាជវង្សថាង វៀតណាមត្រូវបានហៅថា អណ្ណាម (គៀវ ចូវ = Giao Châu) រហូតដល់ដើមសតវត្សទី១០នៃ គ.ស. ។ គៀវឈី (Giao Chỉ) (ដែលមានរាជធានីនៅក្បែរៗខេត្តបាក់ និញ = Bắc Ninh សព្វថ្ងែនេះ ) បានក្លាយជាទីប្រជុំជនដោះដូរពាណិជ្ជកម្មយ៉ាងរស់រវើក ដែលទទួលបានទំនិញពីសមុទ្រខាងត្បូង ។ ប្រវត្តិសាស្ត្រនៃចុងរាជវង្សហាន (ហៅ ហាន ធូ = Hậu Hán Thư, ចិន:ហៅ ហានស៊ូ = Hou Hanshu) បានកត់ត្រាថាក្នុងឆ្នាំ ១៦៦ គ.ស. បេសកជនទីមួយមកពីចក្រភពរ៉ូម ទៅដល់ប្រទេសចិនតាមរយះច្រកនេះ ហើយនិងពួកឈ្មួញក៏មកតាមច្រកនេះយ៉ាងរហ័សដែរ ។ រឿងនិទានវ៉ី (Wei) សតវត្សទី៣ (ងុយ លុក = Ngụy Lục, "វ៉ីលូ = Weilue") បានបកស្រាយអំពីផ្លូវទឹកមួយ (ទន្លេក្រហម) ពីជាវជឺ ទៅកាន់អ្វីដែល គឺជាយូណានខាងត្បូងឥឡូវនេះ ។ ពីទីនោះទៅ ទំនិញត្រូវបានយកឡើងដីគោកទៅពាសពេញប្រទេសចិន កាត់តាមតំបន់មួយចំនួន នៃឃុនមិង(Kunming) និងឆឹងទូ(Chengdu)​​ សម័យថ្មីនេះ ។

នៅក្នុងពេលតំណាលគ្នានេះដែរ នៅវៀតណាមកណ្ដាលបច្ចុប្បនេះ ធ្លាប់មានការបះបោរបានសម្រេចមួយនៃពួកជនជាតិចាម ។ រាជវង្សចិនខ្លះ បានហៅថា លីន អ៊ី (Lin-Yi) (ភូមិលីន) ។ ពេលក្រោយមកទៀតបានក្លាយជានគរមួយដ៏មានអំនាច ចាម្ប៉ា ដែលលាតសន្ធឹងពី ខ្វាង ប៊ិញ (Quảng Bình) ដល់ ផាន់ ធាត (Phan Thiết, ឥឡូវ ប៊ិញ ធួន = Bình Thuận) ។

ក្នុងសម័យរវាងការចាប់ផ្ដើមយុគនៃការបែកបាក់ប្រទេសចិនដល់សម័យរាជវង្សថាង ពួកអ្នកបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ចិនជាច្រើនបានចូលរួមគ្នាដូចជា ពួកលី បុន (Lý Bôn)និងមេទ័ព និងទាយាទរបស់លោក ទ្រៀវ ខ្វាង ផាច់ (Triệu Quang Phục) និងក្រុមពួកម៉ាយ ថាច់ លាន់ (Mai Thúc Loan) និងផុង ហុង (Phùng Hưng) ។ ក្នុងចំនោមពួកគេទាំងអស់ ជាចុងក្រោយបានបរាជ័យទាំងអស់ ក៏ប៉ុន្តែគួរឲកត់សំគាល់ខ្លាំងបំផុតគឺ លី បុន និងទ្រៀវ ខ្វាង ផាច់ រាជវង្សលីដែលនាំមុខគេរបស់ពួកគេ បានកាន់កាប់អស់រយះពេលកន្លះសតវត្ស (៥៤៤ គ.ស.ដល់ ៦០២ គ.ស.) មុនពេលរាជវង្សសួយចិន បានធ្វើសញ្ជ័យអាណាចក្រ វ៉ាន សួន (Vạn Xuân) របស់ពួកគេម្ដងទៀត ។

ឯករាជ្យដើមដំបូង (៩៣៨ គ.ស. – ១០០៩ គ.ស.)[កែប្រែ]

នៅដើមសតវត្សទី១០ ពេលដែលចិនបានបែកខ្ញែកខាងនយោបាយ ពួកលោកម្ចាស់ដែលស្នងបន្តពីគ្រួសារខាច់ (Khúc) ដើរតាមដោយ ដុង ឌិញ ង៉ែ (Dương Đình Nghệ) បានកាន់កាប់ គៀវ ចូវ (Giao Châu) ដោយស្វយ័តភាពក្រោមពួកថាង ដែលមានគោរម្យងារថា ទៀត ដូ ស៊ូ (Tiết Độ Sứ) លោកម្ចាស់គុណធ៌ម ក៏ប៉ុន្តែក៏ឈប់ភ្លាមទៅ ដោយប្រកាសពួកខ្លួនថាពួកស្ដេច ។

ក្នុងឆ្នាំ៩៣៨ ហានខាងត្បូង បានបញ្ជូនកងទ័ពដើម្បី ធ្វើសញ្ជ័យតំបន់ស្វយ័ត គៀវ ចូវ (Giao Châu) ។ ង៉ោ គុយយិង (Ngô Quyền) កូនប្រសារ របស់ដុង ឌិញ ង៉ែ បានកម្ចាត់កងសំពៅហានខាងត្បូងនៅឯសមរភូមិទន្លេ បាច់ ដាង (៩៣៨) (Bạch Đằng) ។ លោកក្រោយមកបានប្រកាសខ្លួនជាព្រះចៅង៉ោ និងចាប់ផ្ដើមយ៉ាងមានប្រសិទ្ធិភាពនូវយុគ នៃឯករាជ្យភាពរបស់វៀតណាម ។

ការចូលទីវង្គត់ដោយមិនត្រូវកាលៈទេសៈរបស់ទ្រង់ ង៉ោ គុយយិន បន្ទាប់ពីរជ្ជកាលដ៏ខ្លីបានហុចជាលទ្ធផលក្នុងការដណ្ដើមអំនាចគ្នាសោយរាជ្យ បង្កជាសង្គ្រាមផ្ទៃក្នុងដ៏ធំលើកទីមួយក្នុងប្រទេស គឺជាការឡើងដៃនៃស្ដេចក្រាញ់ទាំងដប់ពីរ (លាន់ ថាប ញី ស៊ូ ខ្វាន = Loạn Thập Nhị Sứ Quân) ។ សង្គ្រាមបានបន្តពីឆ្នាំ៩៤៥ គ.ស. ដល់៩៦៧ គ.ស. នៅពេលដែលបក្សពួកដឹកនាំដោយ ឌិញ បូ លិញ (Đinh Bộ Lĩnh) បានកម្ចាត់ពួកស្ដេចក្រាញ់ដ៏ទៃៗ ហើយក៏បង្រួបបង្រួមប្រទេសឡើងវិញ ។ លោកម្ចាស់ឌិញ បានស្ថាបនិករាជវង្សឌិញ (Đinh) និងប្រកាសខ្លួនថាជាព្រះចៅអធិរាជទីមួយ (ធាន វ៉ាង = Tiên Hoàng) នៃ ដៃ កូ វៀត (Đại Cồ Việt) (ហាន ធូ = Hán tự: ដែលមានន័យចំថា "មហាប្រទេសវៀត") ដែលមានរាជធានី នៅវ៉ា លូ (Hoa Lư) (សម័យថ្មីនេះ និញ ប៊ិញ = Ninh Bình) ។ យ៉ាងណាក៏ដោយរាជវង្សសុងចិនបានទទួលស្គាល់ទ្រង់ជាផ្លូវការត្រឹមតែជាព្រះអង្គម្ចាស់ជាវជឺ (គៀវ ឈី ខ្វាន វុង = Giao Chỉ Quận Vương)ប៉ុណ្ណោះ ។ ព្រះចៅអធិរាជឌិញ បានបញ្ចូលច្បាប់ព្រហ្មទណ្ឌយ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ភាពចលាចលកើតឡើងម្ដងទៀត ។ ព្រះអង្គបានព្យាយាមបង្កើតសម្ព័ន្ធភាព ដោយផ្ដល់គោរម្យងារជាម្ចាស់ក្សត្រីទៅឲស្ត្រីប្រាំនាក់មកពីគ្រួសារ ដែលមានអំនាចខ្លាំងបំផុត ។

ក្នុង៩៧៩ គ.ស. ព្រះចៅអធិរាជ ឌិញ បូ លិញ និងរជ្ជទាយាទ (ព្រះអង្គម្ចាស់ម្កុដរាជ) ឌិញ លាន ត្រូវបានគេលួចធ្វើឃាត បន្សល់ទុកព្រះបុត្រារបស់ទ្រង់ដែលនៅមានព្រះជន្មកណ្ដោចកណ្ដែង ឌិញ ធាន់ (Đinh Toàn) ដែលមានព្រះជន្ម៦ព្រះវស្សា ទទួលស្នងរាជ្យបល្ល័ង្កបន្ត ។ ដោយទាញបានប្រយោជន៍ពីស្ថានភាពនេះ រាជវង្សសុងចិនបានធ្វើការលុកលុយ ដៃ កូ វៀត (Đại Cồ Việt) ។ ដោយប្រឈមមុខដូចគ្នា នូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយ ចំពោះឯករាជ្យជាតិ មេបញ្ជាការកងទ័ពវាំងទាំងដប់ (ថាប ដាវ ទួង ខ្វាន = Thập Đạo Tướng Quân) ឡេ ហ៊ាន់ (Lê Hoàn) បានជ្រែករាជ្យ ដោយស្ថាបនាអតីតរាជវង្សឡេ ។ ជាអ្នកកលយុទ្ធយោធាដ៏មានសមត្ថភាព ឡេ ហ៊ាន់ បានយល់ដឹងនៅគ្រោះថ្នាក់ ដោយជាប់ទាក់ទងនឹកងទ័ពចិនដ៏ខ្លាំងពូកែបានធ្វើដំណើរចុះមក ដូច្នេះលោកក៏បានធ្វើល្បិចជាមានកងទ័ពឈ្លានពាននៅឯច្រក ឈី ឡាង (Chi Lăng) ក្រោយមកទៀតក៏ព័ទ្ធស្ទាក់វាយឆ្មក់ និងកាប់សម្លាប់មេបញ្ជាការពួកគេអស់ទៅ ភ្លាមនោះក៏បញ្ចប់នូវការគំរាមកំហែងដល់ប្រទេសដ៏ក្មេងខ្ចីរបស់លោកនៅឆ្នាំ ៩៨១ គ.ស. ។ រាជវង្សសុងបានដកទ័ពទៅយ៉ាងនេះក្ដីក៏នៅតែទទួលស្គាល់ ឡេ ហ៊ាន់ ត្រឹមតែជាព្រះអង្គម្ចាស់ជាវជឺលុះ១២ឆ្នាំក្រោយមកទៀតផ្ទុយមកវិញលោកត្រូវបានគេអះអាង ក្នុងអាណាចក្ររបស់លោកថាជាព្រះចៅអធិរាជ ដាយ ហាញ់ (ដាយ ហាញ់ ហួង ដេ = Đại Hành Hoàng Đế) ។ ព្រះចៅអធិរាជ ឡេ ហ៊ាន់ ក៏ជាស្ដេចវៀតណាមទីមួយដែរ ដែលចាប់ផ្ដើមការពង្រីកទឹកដីឆ្ពោះមកភាគខាងត្បូងទល់នឹងនគរចាម្ប៉ា

ការចូលទីវង្គត់នៃព្រះចៅអធិរាជ ឡេ ហ៊ាន់ក្នុងឆ្នាំ ១០០៥ គ.ស. បានហុចលទ្ធផលជាជម្លោះគ្នាឯង ដើម្បីដណ្ដើមរាជបល្ល័ង្ក ក្នុងចំនោមព្រះរាជបុត្រារបស់ព្រះអង្គ ។ អ្នកឈ្នះចុងក្រោយ ឡេ ឡុង ឌិញ (Lê Long Đĩnh) បានក្លាយជាស្ដេចផ្ដាច់ការ ដែលគេបានស្គាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រវៀតណាម ។ ទ្រង់បានដាក់ទារុណកម្មចំពោះអ្នកទោសយ៉ាងឃោរឃៅដើម្បីការកំសាន្តផ្ទាល់របស់ព្រះអង្គ ហើយផ្ដេកផ្ដួលខ្លួនទ្រង់ក្នុងរឿងស្រីញីយ៉ាងបែកឆ្វង ។ មកទល់នឹងព្រះជន្មដ៏ខ្លីរបស់ទ្រង់–ទ្រង់បានសុគតនៅព្រះជន្ម២៤–ឡេ ឡុង ឌិញ បានធ្លាក់ខ្លួនព្រះឈួនធ្ងន់ ដែលទ្រង់បានដួលលើដី នៅពេលកំពុងប្រជុំជាមួយមន្ត្រីព្រះអង្គ នៅក្នុងរាជវាំង ។

សម័យឯករាជ្យនៃដាយវៀត (១០១០ គ.ស.– ១៥២៧ គ.ស.)[កែប្រែ]

សូមមើល: ប្រវត្តិរាជវង្សសុង#ទំនាក់ទំនងជាមួយលីនៃវៀតណាមនិងជម្លោះព្រំដែន បន្ថែម
អាស៊ីអាគ្នេយ៍ប្រហែលឆ្នាំ១០១០ គ.ស. ។ ទឹកដី ដាយ វៀត ព៌ណលឿង, ចាម្ប៉ាព៌ណបៃតង និងចក្រភពខ្មែរ ព៌ណត្រាវ ។

នៅពេលដែលស្ដេច ឡេ ឡុង ឌិញ បានសុគតទៅក្នុងឆ្នាំ១០០៩ គ.ស. មេទ័ពការពាររាជវាំងដែលមានឈ្មោះថា លី កុង អួន (Lý Công Uẩn) ត្រូវបានតែងតាំងដោយពួកមន្ត្រីវាំងឲឡើងសោយរាជ្យ ហើយក៏បង្កើតបានជារាជវង្សលី ។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាកាផ្ដើម នៃយុគមាសក្នុងប្រវត្តិសាស្ត្រវៀតណាម ជាមួយនឹងក្រុមរាជវង្សដ៏ឆ្នើមៗល្បីៗបន្តបន្ទាប់គ្នា ។ វិធីដែល លី កុង អួន ស្នងរាជ្យបល្ល័ង្កផ្ទុយខុស ពីធម្មតាក្នុងប្រវត្តិសាស្ត្រវៀតណាម ។ បើតាមឋានៈជាមេបញ្ជាការជាន់ខ្ពស់កំពុងតែឈរជើងនៅរាជធានី លោកមានគ្រប់ឱកាសទាំងអស់ ដើម្បីដណ្ដើមឈោងយកអំនាច កំឡុងពេលប៉ុន្មានឆ្នាំជ្រួលច្របល់បន្ទាប់ពីការសោយទីវង្គត់របស់ព្រះចៅអធិរាជ ឡេ ហ៊ាន់ ក៏ប៉ុន្តែមិនសាកសមទេ ដើម្បីធ្វើដូច្នេះក្រៅពីហេតុផល នៃការគោរពតួនាទីនោះទេ ។ លោកយកវិធីមួយ ដោយការជ្រើសរើសដោយពួកមន្ត្រីក្នុងវាំងបន្ទាប់ពីការជជែកពិភាក្សាខ្លះមុនពេលមានការព្រមព្រៀងបានឈានមកដល់ ។

លី កុង អួន បានបញ្ជាក់ថាជា លី ថាយ ថូ ក្រោយពីសុគត បានផ្លាស់ឈ្មោះប្រទេសទៅជា ដាយ វៀត (ហាន ធូ = Hán tự: ; ដែលមានន័យចំថាមហាវៀត) ។ រាជវង្សលីត្រូវបានគេសរសើរ ចំពោះកាចាក់គ្រឹះយ៉ាងរឹងមាំ ដោយមានទស្សនៈវិស័យយុទ្ធសាស្ត្រសំរាប់ជនជាតិវៀតណាម ។ ដោយបន្សល់នៅ ហួ លូ (Hoa Lư) បន្ទាយធម្មជាតិព័ទ្ធទៅដោយ​ភ្នំ និងទន្លេ លី កុង អួន បានផ្លាស់រាជវាំងទ្រង់ទៅតាំងរាជធានីថ្មីនៅហានណូយបច្ចុប្បន្ននេះ ហើយបានហៅថា ថាង ឡុង (Thăng Long) (នាគរះ) ។ ដូច្នេះហើយ លី កុង អួន បានងាកចេញពីគំនិតការពារដោយកងទ័ពនៃបុព្វការីជនមុនៗរបស់លោក ហើយបានប្រមើលលើសេដ្ឋកិច្ចរឹងមាំជាគន្លឹះ សំរាប់អាយុជីវិតរបស់ប្រទេសជាតិវិញ ។ ពួកក្រុមស្ដេចលីដែលសោយរាជ្យបន្តបន្ទាប់ បានបន្តបង្ហើយសមិទ្ធិផលដ៏វែងឆ្ងាយ:ការសាងនូវប្រព័ន្ធទំនប់ទឹកដើម្បីគាំពារដល់តំបន់ផលិតកម្មស្រូវ ការស្ថាបនា ខ្វុក ធូ ហ្គាម (Quốc Tử Giám) សាកលវិទ្យាល័យជាន់ខ្ពស់ទីមួយ ដោយមានធ្វើការប្រលងជាទៀងទាត់ដើម្បីជ្រើសរើសជនសាមញ្ញ ដែលមានសមត្ថភាពដើម្បីទទួលបានតំនែងក្នុងរាជការរយះពេលបីឆ្នាំម្ដង រៀបចំប្រព័ន្ធពន្ធដារថ្មី និងការបង្កើតឡើងការព្យាបាលដោយមនុស្សធ៌មចំពោះអ្នកទោស ។ ស្ត្រីៗក៏បានកាន់តួនាទីសំខាន់ដែរ ក្នុងសង្គមលីជាពួកស្រីស្នំដែលទទួលបន្ទុកខាងប្រមូលពន្ធ ។ រាជវង្សលីក៏បានលើកតំកើងព្រះពុទ្ធសាសនា ក៏ប៉ុន្តែបានថែរក្សាលក្ខណៈពហុនិយមចំពោះប្រព័ន្ធទស្សនៈធំៗបីនៅពេលនោះ:ពុទ្ធនិយម ខុងជឺនិយម និងតាវនិយម ។ កំឡុងរាជវង្សលី រាជវង្សសុងចិនបានទទួលស្គាល់ជាផ្លូវការ នូវមហាក្សត្រ ដាយ វៀត ជាស្ដេច គៀវ ឈី (Giao Chỉ) (គៀវ ឈី ខ្វាន វុង = Giao Chỉ Quận Vương) ។

រាជវង្សលីធ្លាប់មានសង្គ្រាមពីរធំៗជាមួយ សុងចិន និងមានចម្បាំងតិចតួចទល់នឹងប្រទេសចាម្ប៉ាជិតខាងនៅភាគខាងត្បូង ។ សមរភូមិគួរឲកត់សំគាល់បំផុតបានប្រព្រឹត្តទៅនៅលើទឹកដីចិន ១០៧៥ គ.ស. ។ នៅពេលដែលដឹងថាមានការលុកលុយរបស់សុងដ៏ធំអស្ចារ្យ ទាហាន និងកងទ័ពជើងទឹកលីសរុបទៅប្រហែល ១០០,០០០នាក់ក្រោមការបញ្ជារបស់ លី ធួង គៀត (Lý Thường Kiệt) តុង ដាន (Tông Đản) បានប្រើប្រត្តិបត្តិការដែលប្រកបដោយមហិច្ឆតាដើម្បីកម្ទេចឲបានមុននូវការដាក់ពង្រាយកងទ័ពរបស់សុងបីកងពលនៅឯ យ៉ុង ចូវ (Yong Zhou), ឈិន ចូវ (Qin Zhou) និងលៀន ចូវ (Lian Zhou) សម័យបច្ចុប្បន្ន គ័ងតុង (Guangdong) និងគ័ងស៊ី (Guangxi)ហើយនិងបានកាប់សម្លាប់ជនជាតិចិន១០០,០០០ នាក់ទៀត ។ រាជវង្សសុងបាននាំមកដោយកំហឹងសងសឹក និងឈ្លានពាន ដាយ វៀត ក្នុងឆ្នាំ១០៧៦ ក៏ប៉ុន្តែកងទ័ពសុងត្រូវបានដកថយទៅវិញនៅឯសមរភូមិទន្លេ ញូ ង៉ុយយិត (Như Nguyệt) ដែលគេស្គាល់ជាទូទៅថាជាទន្លេកៅ ឥឡូវស្ថិតក្នុងខេត្ត បាក់ និញ (Bắc Ninh)ប្រហែលជា៤០ គ.ម.ពីរដ្ឋធានីថ្មី ហានណូយ ។ មិនថាខាងណាទេក៏មិនអាចយកឈ្នះគ្នាបាន ដូច្នេះរាជវង្សលីបានសុំឲមានការផ្អាកសង្គ្រាម ដែលរាជវង្សសុងក៏បានយល់ព្រមដែរ ។

ស្លាកសមរភូមិនៃរាជវង្សថ្រាន់ ។

មកទល់នឹងចុងនៃរាជវង្សលី មន្ត្រីរាជវាំងដ៏មានអំនាចម្នាក់មានឈ្មោះថា ថ្រាន់ ធូ ដុ (Trần Thủ Độ) បានបង្ខំឲស្ដេច លី ហួ​ តុង (Lý Huệ Tông) ក្លាយជាព្រះសង្ឃពុទ្ធសាសនា និងលី ឆៀវ ហ៊ាង់ (Lý Chiêu Hoàng) បុត្រីដ៏ក្មេងវ័យរបស់ ហួ តុង បានក្លាយម្ចាស់ក្សត្រី ។ ថ្រាន់ ធូ ដុ ក្រោយមកបានរៀបចំរៀបអភិសេក ឆៀវ ហ៊ាង់ ជាមួយនឹងក្មួយប្រុសរបស់លោក ថ្រាន់ កាញ់ (Trần Cảnh) ហើយនៅទីបំផុតក៏បានរាជ្យបល្ល័ង្ករួចផ្ទេរទៅឲ ថ្រាន់ កាញ់ ដូចនេះហើយក៏បានចាប់ផ្ដើម រាជវង្សថ្រាន់ (Trần) ។ ថ្រាន់ ធូ ដុ បានបោសសំអាតសមាជិកនៃពួកអភិជនត្រកូលលីដោយជោគជ័យ ព្រះអង្គម្ចាស់លីខ្លះក៏បានភៀសព្រះកាយទៅប្រទេសកូរ៉េ រួមមាន លី កុង ទួង (Lý Long Tường)ជាដើម ។

បន្ទាប់ពីការបណ្ដេញចេញ ភាគច្រើនពួកស្ដេចត្រាន់ បានដឹកនាំប្រទេសក្នុងសភាពស្រដៀងគ្នាទៅនឹងពួកស្ដេចលីដែរ ។ សមិទ្ធិផលសម្រេចរាជវង្សថ្រាន់ដែលគួរឲកត់សំគាល់រួមមានការបង្កើតថ្មីនៃប្រព័ន្ធកត់ត្រាអត្រាប្រជាជនពឹងផ្អែកនៅថ្នាក់ភូមិ ការចងក្រងប្រវត្តិសាស្ត្រ ដាយ វៀតជាផ្លូវការ៣០ខ្សែ (ដាយ វៀត ស៊ុ គី = Đại Việt Sử Ký) ដោយ ឡេ វ៉ាន់ ហ៊ុ (Lê Văn Hưu) ហើយនិងការបង្កើតឡើងនូវលក្ខណៈនៃអក្សរណូម (Nôm) ប្រព័ន្ធសំនេរនៃភាសាវៀតណាម ។ រាជវង្សថ្រាន់ក៏បានអនុម័តរបៀបថ្មីតែមួយគត់ដើម្បីបង្រៀនពួកស្ដេចថ្មីៗ:ពេលស្ដេចមួយអង្គដល់វ័យចាស់ឆ្នាំ ទ្រង់នឹងលះបង់រាជបល្ល័ង្កទៅឲរជ្ជទាយាទ (រាជបុត្រស្នងរាជ្យ) ក៏ប៉ុន្តែកាន់គោរម្យងារជាព្រះចៅឧត្ដមបរមរាជាធិរាជ (ថាយ ធ័ង ហួង = Thái Thượng Hoàng) ដើរតួជា អ្នកផ្ដល់ដំបូន្មានដល់ព្រះចៅអធិរាជថ្មី ។

ការលុកលុយឈ្លានពានរបស់ម៉ុងហ្គោល[កែប្រែ]

កំឡុងរាជវង្សថ្រាន់ កងទ័ពនៃចក្រភពម៉ុងហ្គោល ក្រោមការដឹកនាំរបស់ម៉ុងខឹ ខាន់ (Mongke Khan) និងគូប៊ីឡៃ ខាន់ (Kublai Khan) ស្ថាបនិករាជវង្សយានបានលុកលុយវៀតណាមក្នុងឆ្នាំ១២៥៧ គ.ស. ១២៨៤ គ.ស. និង១២៨៨ គ.ស. ។ ដាយ វៀត បានវាយបកគ្រប់ការវាយប្រហារនៃពួកយានទាំងអស់កំឡុងរជ្ជកាលនៃគូប៊ីឡៃ ខាន់ ។ គន្លឹះចំពោះជ័យជំនះរបស់ដាយ វៀតគឺត្រូវចៀសវាងកម្លាំងរបស់ពួកម៉ុងហ្គោលនៅសមរភូមិទីវាល និងបន្ទាយក្រុង រាជវាំងពួកថ្រាន់បានបោះចោលរាជធានី និងទីក្រុងជាច្រើន ។ ពួកម៉ុងហ្គោលក្រោយមកត្រូវបានតបតយ៉ាងដាច់ណាត់ត្រង់ចំនុចខ្សោយរបស់ពួកគេ ដែលជាសមរភូមិនៅក្នុងតំបន់វាលភក់មួយចំនួន ដូចជា ឆួង ដួង (Chương Dương) ហ៊ែម ទូ (Hàm Tử) វ៉ាន់ គៀប (Vạn Kiếp) និងតាមដងទន្លេជាច្រើនដូចជា វ៉ាន់ ដូន (Vân Đồn) និងបាច់ ដាង (Bạch Đằng) ។ ពួកម៉ុងហ្គោលក៏រងទុក្ខដោយសារជំងឺតំបន់ក្ដៅ និងការបាត់បង់នូវការផ្គត់ផ្គង់ ដោយការវាយឆ្មក់របស់កងទ័ពថ្រាន់ ។ សង្គ្រាមយាន-ថ្រាន់បានឈានទៅ ដល់កម្រិតកំពូលនៅពេលកងសំពៅយានកំពុងដកថយដោយត្រូវបានបំផ្លាញដប់ដងនៅសមរភូមិ បាច់ ដាង (១២៨៨)​ (Bạch Đằng) ។ អ្នកមុខការកាន់កងទ័ពពីក្រោយជោគជ័យរបស់ ដាយ វៀត គឺមេបញ្ជាការកងទ័ង ថ្រាន់ កុក ទួន (Trần Quốc Tuấn) ដែលគេនិយមស្គាល់ទៀតថាជា ថ្រាន់ ហុង ដាវ (Trần Hưng Đạo) ។ ដើម្បីចៀសវាងយុទ្ធនាការសឹក ដែលប្រកបដោយមហន្តរាយ ពួកថ្រាន់ និងចាម្ប៉ា បានទទួលស្គាល់នូវឧត្ដមភាពរបស់ម៉ុងហ្គោល ។

ចាម្ប៉ា[កែប្រែ]

កំឡុងសម័យនោះផងដែរ ពួកស្ដេចថ្រាន់បានធ្វើសង្គ្រាមប្រឆាំងនឹងនគរចាម្ប៉ា នៅភាគខាងត្បូង ការបន្តនូវប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ នៃការពង្រីកទឹកដីខាងត្បូងរបស់ពួកវៀត (បានស្គាល់ថាជា ណាម ធាន = Nam Tiến) ដែលបានចាប់ផ្ដើមបន្តិចៗម្ដងបន្ទាប់ ពីការទទួលបានឯករាជ្យពីចិនវិញ ។ ជារឿយ ពួកគេបានប្រទះនឹងការតស៊ូខ្លាំងក្លាពីពួកចាម ។ កងទ័ពចាម្ប៉ាដឹកនាំដោយស្ដេចស្រី បុប្ផា (ចាម:Po Binasuor រឺ Che Bonguar) បានសម្លាប់ស្ដេច ថ្រាន់ ឌឺ តុង (Trần Duệ Tông) ក្នុងសមរភូមិប្រយុទ្ធ និងថែមទាំងតាំងបន្ទាយ នៅរាជធានី ដាយ វៀត ថាង ឡុង ក្នុងឆ្នាំ១៣៧៧ គ.ស. និងម្ដងទៀតនៅឆ្នាំ១៣៨៣ គ.ស. ។ ក៏ប៉ុន្តែ រាជវង្សថ្រាន់ក៏ទទួលជោគជ័យដែរ ក្នុងការទទួលបានខេត្តចាម្ប៉ាពីរ ដែលស្ថិតនៅក្បែរ ហួ (Huế) សព្វថ្ងៃនេះ តាមរយះការបង្កប់ន័យសន្តិភាពនៃការអភិសេកតាមបែបនយោបាយនៃព្រះនាង ហ៊ុយយិន ថ្រាន់ (Huyền Trân) ទៅឲស្ដេចចាម ។

ការកាន់កាប់របស់មិងនិងការងើបឡើងនៃរាជវង្សឡេ[កែប្រែ]

រាជវង្សថ្រាន់ដល់ពេលផ្ដួលរំលំដោយមន្ត្រីវាំងម្នាក់នៃរាជវង្ស ហូ គុយ លី (Hồ Quý Ly) ។ ហូ គុយ លី បានបង្ខំស្ដេចថ្រាន់ចុងក្រោយឲដាក់រាជ្យ ហើងនិងបានដណ្ដើមរាជ្យបល្ល័ង្កទៀតក្នុងឆ្នាំ១៤០០ ។ លោកក៏បានផ្លាស់ប្ដូរឈ្មោះប្រទេសទៅជា ដាយ ងូ (Đại Ngu) (Hán tự: ) និងប្ដូររាជធានីទៅ តាយ ដុ (Tây Đô) រាជធានីខាងលិច ថាញ់ ហូវ (Thanh Hóa) ។ ថាង ឡុង ត្រូវបានដាក់ឈ្មោះសារជាថ្មីថា ដុង ដុ (Đông Đô) រាជធានីខាងកើត ។ ទោះបីជា​ត្រូវបានគេស្ដីបន្ទោសយ៉ាងធំធេងចំពោះការបង្កឲគ្មានសាមគ្គីភាពជាតិ ហើយនិងក្រោយមកបង់ខាតប្រទេសទៅឲរាជវង្សមិងចិនក៏ដោយ ក៏រជ្ជកាលរបស់ ហូ គុយ លី បានបញ្ចូលនូវកំណែទម្រង់ដ៏ជឿនលឿនធំធេងឲស្ដែងឡើងជាច្រើន រួមមាន ការបន្ថែមលេខនពន្ធដើម្បីការប្រលងថ្នាក់ជាតិខ្លះៗ ការទិះតៀនដោយចំហចំពោះទស្សនវិជ្ជាខុងជឺ ការប្រើប្រាស់ក្រដាសរូបបិយបណ្ណជំនួសកាក់ ការបណ្ដាក់ទុនក្នុងការសាងសង់សំពៅចម្បាំងធំៗ និងកាំភ្លើងធំ ហើយនិងកំណែទម្រង់ដីធ្លីជាដើម ។ ទ្រង់បានផ្ទេររាជ្យបល្ល័ង្កទៅឲបុត្រារបស់ព្រះអង្គ ហូ ហាន ធឿង (Hồ Hán Thương) ក្នុងឆ្នាំ ១៤០១ និងបានសន្មតគោរម្យងារថា ថាយ ធឿង វ៉ាង (Thái Thượng Hoàng) ដែលលក្ខណៈស្រដៀង នឹងពួកស្ដេចថ្រាន់ដែរ ។

ក្នុងឆ្នាំ១៤០៧ ក្រោមលេសដើម្បីជួយស្ដាររាជវង្សថ្រាន់ឡើងវិញ កងទ័ពមិងចិនបានធ្វើការឈ្លានពាន ដាយ ងូ និងចាប់ខ្លួន ហូ គុយ លី និងហូ ហាន ធឿង ។ រាជវង្សហូ បានមកដល់ទីបញ្ចប់បន្ទាប់ពីកាន់អំនាចបានត្រឹមតែ៧ឆ្នាំប៉ុណ្ណោះ ។ ពួកទ័ពដែលកាន់កាប់ដោយមិងបានបញ្ចូល ដាយ ងូ ចូលទៅក្នុងចក្រភពមិង បន្ទាប់ពីបានអះអាងថាគ្មានរាជទាយាទរាជបល្ល័ង្កស្ដេចថ្រាន់ទេ ។ ភ្លាមៗនោះដែរ ស្ទើរតែទាំងអស់នៃ អ្នករាជានិយមថ្រាន់បានចាប់ផ្ដើមធ្វើសង្គ្រាមតស៊ូ ។ ការតស៊ូ ក្រោមការដឹកនាំរបស់ថ្រាន់ គុយ (Trần Quĩ) នៅលើកដំបូងបានទទួលភាពជឿនលឿនខ្លះដែរ ក៏ប៉ុន្តែនៅពេលដែល ថ្រាន់ គុយ បានប្រហារជីវិត មេទ័ពធំៗកំពូលពីរនាក់ ឲអស់ក្ដីសង្ស័យ ការប្រេះឆាក៏បានរីកធំៗឡើងក្នុងតំនែងរបស់គាត់ និងឲជាលទ្ធផលនៃការបរាជ័យនៅឆ្នាំ ១៤១៣ ។

ក្នុងឆ្នាំ១៤១៨ កសិករដ៏ស្ដុកស្ដម្ភម្នាក់ ឡេ ឡយ (Lê Lợi) បានដឹកនាំការបះបោរនូវ ឡាម សឺន (Lam Sơn) ប្រឆាំងនឹងពួកមិងពីមូលដ្ឋានទ័ពរបស់គាត់នៅ ឡាម សឺន (ខេត្ត ថាញ់ វ៉ា = Thanh Hóa) ។ ដោយជំនះលើដំណើរថយក្រោយនៅពេលដំបូងខ្លះ ហើយនិងការប្រឹក្សាយុទ្ធសាស្ត្រពី ងុយយិន ថ្រៃ (Nguyễn Trãi) ចលនារបស់ ឡេ ឡយ ជាចុងក្រោយប្រមូលបានភិមសា ហើយចល័តឆ្ពោះទៅខាងជើង និងចាប់ផ្ដើមសង់បន្ទាយមួយនៅ ដុង ខ្វាន (Đông Quan) (ឥឡូវហានណូយ) រាជធានីគ្រប់គ្រងដោយពួកមិង ។ ព្រះចៅអធិរាជមិងបានបញ្ជូនកងទ័ពជំនួយ ក៏ប៉ុន្តែ ឡេ ឡយ បានធ្វើការវាយឆ្មក់និងសម្លាប់មេទ័ពបញ្ជាការមិង លាវ ថាង (Liễu Thăng, ចិន:Liu Sheng = លាវ សឹង) នៅ​ ឈី ឡាង (Chi Lăng) ។ កងទ័ពមិងនៅឯ ដុង ខ្វាន (Đông Quan) បានសុំចុះចាញ់ ។ ការបះបោរ ឡាម សឺន បានសម្លាប់ទាហានមិង៣០០,០០០នាក់ ។ ក្នុងឆ្នាំ១៤២៨ ឡេ ឡយ បានស្នងរាជ្យ ហើយបានចាប់ផ្ដើម រាជវង្ស ហាវ ឡេ (Hậu Lê) (ឡេមុន រឺ ចុងក្រោយ) ។ ឡេ ឡយ បានដាក់ឈ្មោះប្រទេសឡើងវិញថា ដាយ វៀត (Đại Việt) ដូចមុន និងប្ដូររាជធានី ទៅ ថាង ឡុង​ (Thăng Long) វិញ ។

ផែនទីវៀតណាមបង្ហាញការសញ្ជ័យ នៅភាគខាងត្បូង ( ណាម ធាន = Nam tiến ១០៦៩-១៧៥៧) ។ ទឹកក្រូច: មុនសតវត្សទី១១ ។ លឿង: សតវត្សទី១១ ។ បៃតងខ្ចី: សតវត្សទី១៥ ។ បៃតងចាស់: សតវត្សទី១៦ ។ ត្រាវ: សតវត្សទី១៨ ។ ឡាយ ឆៅ (Lai Chau) និងដៀន បៀន (Dien Bien) (ខាងជើងឈៀងខាងលិច): សតវត្សទី១៩ ។

រាជវង្សឡេ បានបន្តកំណែទម្រង់ដីធ្លី ដើម្បីសេដ្ឋកិច្ចរស់ឡើងបន្ទាប់ពីសង្គ្រាម ។ មិនដូចពួកស្ដេចលី និងថ្រាន់ទេ ដែលរងឥទ្ធិពលពីពុទ្ធសាសនា ក្រុមស្ដេចឡេទោរទន់ទៅរកលទ្ធិខុងជឺ ។ ការចែងច្បាប់ដែលអាចយល់បានមួយ ច្បាប់ ហុង ឌុក (Hồng Đức) ត្រូវបានដាក់បញ្ចូលជាមួយធាតុរបស់ខុងជឺដ៏តឹងរឹងខ្លះ ក៏ប៉ុន្តែក៏រួមមានដែរ ច្បាប់ដែលបានវិវត្ត ដូចជាសិទ្ធិស្ត្រី ។ សិល្បៈ និងស្ថាបត្យកម្មកំឡុងរាជវង្សឡេក៏រងឥទ្ធិពលខ្លាំងដោយរចនាបថចិន ជាងនៅសម័យរាជវង្សលី និងថ្រាន់ ។ រាជវង្សឡេ បានដាក់ឲប្រើគំនូរផែនទីប្រទេស ហើយដែលមាន ង៉ោ ស៊ី លាន (Ngô Sĩ Liên) បន្តកិច្ចការនិពន្ធប្រវត្តិសាស្ត្រ ដាយ វៀតរហូតដល់សម័យស្ដេច ឡេ ឡយ ។ ស្ដេច ឡេ ថាញ់ តុង (Lê Thánh Tông) បានបើកសម្ភោធមន្ទីរពេទ្យជាច្រើន ដែលមានមន្ត្រីៗចែកចាយថ្នាំសង្កូវជាច្រើនទៅតំបន់មួយចំនួន ដែលរងការប៉ះពាល់ជាមួយ ជំងឺឆ្លងរាតត្បាត ។

ឆ្នាំ១៤៧១ កងទ័ពឡេដឹកនាំដោយស្ដេច ឡេ ថាញ់ តុង (Lê Thánh Tông) បានចូលលុកលុយចាម្ប៉ា ជាការឈ្លានពានរបស់វៀតណាមនៅចាម្ប៉ាឆ្នាំ១៤៧១ និងកាន់កាប់បានរាជធានីចាម វិជ័យ ។ ព្រឹត្តិការណ៍នេះ បានបញ្ចប់ឥទ្ធិពលចាម្ប៉ាដែលជានគរមានអំនាច ទោះបីជានគរចាម ដែលនៅសល់តូចៗនៅតែបន្តអស់រយៈពេលពីរបីសតវត្សទៀតក៏ដោយ ។ វាជាដើមហេតុ នូវការរប៉ាត់រប៉ាយបែកខ្ញែកប្រជាជនចាមទូទាំងអាស៊ីអាគ្នេយ៍ ។ ដោយនគរចាម្ប៉ាបានខ្ទេចខ្ទីភាគច្រើនហើយ និងប្រជាជនចាមបានត្រូវនិរទេសបំបង់ រឺ ត្រូវសង្កត់សង្កិន ការដាក់អាណានិគមរបស់វៀតណាម នូវអ្វីដែលឥលូវជាភាគកណ្ដាលនៃប្រទេសវៀតណាមបានបណ្ដាលឲគ្មានការតស៊ូណារឹងមាំទៀតឡើយ ។ ក៏ប៉ុន្តែ ការយាយីព្យាបាទបានកើនឡើងយ៉ាងខ្លាំងដោយអ្នកតាំងលំនៅថ្មី គិញ (Kinh) (វៀត) ហើយនិងការធ្វើសមាហរណកម្មនៃដែនដីចាមដើមទៅជាជាតិវៀតណាម ភាគច្រើននៃប្រជាជនចាមថ្វីត្បិតនៅមានក្នុងប្រទេសវៀតណាម ហើយនិងឥលូវពួកគេបានចាត់ទុកថាជាជនជាតិមួយ ក្នុងចំណោមជនជាតិភាគតិចដ៏សំខាន់ៗនៅក្នុងប្រទេសវៀតណាមសម័យទំនើបនេះ ។ ទីក្រុង ហ៊ូ បានស្ថាបនិក ក្នុងឆ្នាំ១៦០០តាំងនៅក្បែរៗជិតនឹងរាជធានីចាម្ប៉ានៃ ឥន្ទ្របុរៈ ដែលស្ថិតនៅទីនោះយូរហើយ ។ ឆ្នាំ១៤៧៩ ស្ដេច ឡេ ថាញ់ តុង (Lê Thánh Tông) ក៏បានធ្វើយុទ្ធនាការតទល់នឹង ប្រទេសឡាវដែរ ហើយបានកាន់កាប់រាជធានី ហ្លួងព្រះបាង ។ ទ្រង់បានធ្វើការលុកលុយបន្ថែមឆ្ពោះទៅខាងត្បូងទៅ ក្នុងតំបន់ទន្លេអិរ៉ាវ៉ាឌី ប្រទេសភូមាសព្វថ្ងៃនេះ មុនពេលដកទ័ពថយមកវិញ ។

សម័យបែងចែក (១៥២៨-១៨០២)[កែប្រែ]

សង្គ្រាមផ្ទៃក្នុងឡេ និងម៉ាក់[កែប្រែ]

រាជវង្សឡេ ត្រូវបានផ្ដួលរំលំដោយមេទ័ពរបស់ខ្លួន នាម ម៉ាក់ ដាង ឌុង (Mạc Đăng Dung) ក្នុងឆ្នាំ១៥២៧ ។ លោកបានសម្លាប់ព្រះចៅអធិរាជឡេ ហើយប្រកាសខ្លួនឯងថាជាព្រះចៅអធិរាជ ដោយចាប់ផ្ដើមនូវ រាជវង្សម៉ាក់ (Mạc) ។ បន្ទាប់ពីការកម្ចាត់ការបះបោរជាច្រើនអស់រយះពេលពីរឆ្នាំ ម៉ាក់ ដាង ឌុង បានអនុវត្តតាមរាជវង្សថ្រាន់ និងបានផ្ទេររាជ្យសម្បត្តិទៅឲកូនប្រុសលោក ម៉ាក់ ដាង ដូញ (Mạc Đăng Doanh) ហើយបានក្លាយជា ថាយ ធឿង ហ៊័ង (Thái Thượng Hoàng) ។

ខណៈនោះដែរ ង្វៀន គីម (Nguyễn Kim) អតីតមន្ត្រីក្នុងរាជវាំងឡេបានបះបោរប្រឆាំងនឹងពួកម៉ាក់និងជួយស្ដេច ឡេ ថ្រាង តុង (Lê Trang Tông) ស្ដាររាជវាំងឡេឡើងនៅតំបន់ ថាញ់ វ៉ា (Thanh Hóa) ។ នេះជាហេតុ ដែលសង្គ្រាមក្នុងស្រុកបានចាប់ផ្ដើមរវាងហ្លួងខាងជើង (ម៉ាក់) និងហ្លួងខាងត្បូង (ស្ដារឡេ) ។ ខាង ង្វៀន គីម បានគ្រប់គ្រងប៉ែកខាងត្បូងនៃ ដាយ វៀត (ពី ថាញ់វ៉ា = Thanhhoa មកខាងត្បូង ) ទុកភាគខាងជើង (រួមមាន ដុង គីញ-ហានណូយ ) ស្ថិតក្រោមការគ្រប់គ្រងរបស់ម៉ាក់ ។ នៅពេលដែល ង្វៀន គីម ត្រូវបានគេលួចធ្វើឃាតក្នុងឆ្នាំ១៥៤៥ អំនាចកងទ័ពបានធ្លាក់ចូលក្នុងកណ្ដាប់ដៃកូនប្រសាររបស់លោក ទ្រិញ គៀម (Trịnh Kiểm) ។ ឆ្នាំ១៥៥៨ កូនប្រុសរបស់ ង្វៀន គីម ង្វៀន ហួង (Nguyễn Hoàn) ដោយសង្ស័យថា ទ្រិញ គៀមបានសំលាប់ ឪពុក ពេលនោះគេក៏បានសុំអំនាចពីបងប្អូនរបស់គេឲដោយភិតភ័យ បានសុំធ្វើជាចៅហ្វាយស្រុកខេត្តខាងត្បូងដ៏ឆ្ងាយក្បែរៗខ្វាង ប៊ិញ (Quảng Bình) មកទល់ ប៊ិញ ឌិញ (Bình Định) សព្វថ្ងៃនេះ ។ ហួង បានធ្វើពុតជាវង្វេង ដូច្នេះ គៀម ត្រូវបានគេបញ្ឆោតដោយគិតថាបញ្ជូនហួងទៅភាគខាងត្បូងវាជាការល្អ ពេលនោះហួងនឹងត្រូវស្លាប់យ៉ាងលឿន នៅតំបន់ព្រំដែនដែលគ្មានច្បាប់ទម្លាប់ ។ យ៉ាងណាក៏ដោយ​ ហួង បានគ្រប់គ្រងភាគខាងត្បូងយ៉ាងប៉ិនប្រសប់ ខណៈពេលដែល ទ្រិញ គៀម និងកូនប្រុសរបស់គេបានបន្តធ្វើសង្គ្រាមតទល់នឹងពួកម៉ាក់ ។ ង្វៀន ហួង បានបញ្ជូនប្រាក់កាស និងពួកទាហានទៅភាគខាងជើងដើម្បីជួយ ក្នុងសង្គ្រាមប៉ុន្តែគេបន្តិចៗម្ដងកាន់តែឯករាជ្យឡើងៗ ដោយប្រែក្លាយធនធានសេដ្ឋកិច្ច របស់អាណាចក្ររបស់ពួកគេទៅជាគោលដៅដោះដូរពាណិជ្ជកម្មអន្តរជាតិទៅវិញ ។

សង្គ្រាមក្នុងស្រុករវាង រាជវង្សឡេ/ទ្រិញ និងម៉ាក់បានបញ្ចប់ក្នុងឆ្នាំ១៥៩២ នៅពេលដែលកងទ័ព ទ្រិញ ទុង (Trịnh Tùng) បានសញ្ជ័យបានហានណូយ និងប្រហារជីវិតស្ដេច ម៉ាក់ ម៉ៅ ហុប (Mạc Mậu Hợp) ។ អ្នករស់រាននៃព្រះញាតិវង្សម៉ាកបានភៀសខ្លួនទៅ កាន់ភ្នំភាគខាងជើងក្នុងខេត្ត កាវ បាង (Cao Bằng) និងបន្តគ្រប់គ្រងនៅទីនោះទៀតរហូតដល់ឆ្នាំ១៦៦៧នៅពេលនោះ ទ្រិញ តាក់ (Trịnh Tạc) បានធ្វើសញ្ជ័យយកបានដែនដីម៉ាក់ចុងក្រោយមួយនេះទៀត ។ ពួកស្ដេចឡេ តាំងតែពីការស្ដារមកវិញរបស់ ង្វៀន គីម ដើរតួត្រឹមតែជានាមប៉ុណ្ណោះ ។ បន្ទាប់ពីធ្លាក់រាជវង្សម៉ាក់ អំនាចពិតទាំងអស់នៅភាគជើងជារបស់ពួកលោកម្ចាស់ទ្រិញ (Trịnh) ។

សង្គ្រាមទ្រិញ-ង្វៀន[កែប្រែ]

សូមមើល: កាំភ្លើងធំពួកលោកម្ចាស់ង្វៀន បន្ថែម

ក្នុងឆ្នាំ១៦០០ ង្វៀន ហួង ក៏បានប្រកាសខ្លួនថាជាលោកម្ចាស់ (ជាផ្លូវការ វឿង = Vương, និយមហៅថា ឆួ = Chúa = ខ្មែរ:ហៅថា ចៅ) និងបានបដិសេដបញ្ជូនមាសប្រាក់ និងកងទ័ពបន្ថែមទៀតជួយដល់ពួកទ្រិញ ។ លោកក៏បានផ្លាស់រាជធានីទៅ ភូ សួន (Phú Xuân) សម័យបច្ចុប្បន្ន ហ៊ូ (Huế) ។ ង្វៀន ហួងបានទទួលមរណៈនៅឆ្នាំ១៦១៣ បន្ទាប់ពីគ្រប់គ្រងភាគខាងត្បូងអស់រយះពេល៥៥ឆ្នាំមក ។ លោកត្រូវបានបន្តវេនដោយកូនប្រុសទី៦របស់លោក ង្វៀន ផាក់ ង្វៀន (Nguyễn Phúc Nguyên) ដែលជាអ្នកដូចគ្នាបដិសេធទទួលស្គាល់នូវអំនាចរបស់ពួកទ្រិញ ប៉ុន្តែនៅតែសច្ចាស្មោះស្ម័គ្រចំពោះស្ដេចឡេ ។

ទ្រិញ ត្រាង (Trịnh Tráng) បានបន្តវេន ទ្រិញ តុង (Trịnh Tùng) ឪពុកគាត់ រហូតដល់មរណភាពរបស់គាត់ក្នុងឆ្នាំ១៦២៣ ។ លោកត្រាងបានបញ្ជាឲ ង្វៀន ផាក់​ ង្វៀនប្រគល់អំនាចឲគាត់ ។ បញ្ជាត្រូវបានបដិសេធទាំងពីរលើក ។ ឆ្នាំ១៦២៧ ទ្រិញ ត្រាង បានបញ្ជូនកងទ័ព១៥០,០០០នាក់ ទៅភាគខាងត្បូងក្នុងយុទ្ធនាការសឹកបរាជ័យមួយ ។ ពួកទ្រិញ កាន់តែខ្លាំងរឹងមាំឡើង ដោយមានប្រជាជន សេដ្ឋកិច្ច និងកងទ័ពកាន់តែច្រើន ប៉ុន្តែពួកគេមិនអាចផ្ចាញ់ពួកង្វៀនបានទេ ដោយពួកគេបានសាងកំផែងថ្មការពារពីរផ្ទាំង និងបានបណ្ដាក់ទុនលើកាំភ្លើងធំរបស់ប៉ទុយហ្កាល់ ។

ផែនទីវៀតណាមបង្ហាញ (ប្រហែល) តំបន់មួយចំនួនបានកាន់កាប់ ដោយពួកទ្រិញ ង្វៀន ម៉ាក់ និងចាម្ប៉ាប្រហែលឆ្នាំ១៦៤០ ។ ព៌ណត្នោត:ដែនដីទ្រិញ ។ លឿង:ដែនដីង្វៀន ។ បៃតង:ចាម្ប៉ា (ស្ថិតក្រោមអតីតភាពលោកម្ចាស់ង្វៀន) ។ ផ្កាឈូក (កាវ បាង = Cao Bang):ដែនដីម៉ាក់ ។
មួយក្នុង ចំណោមផែនទី បស្ចឹមប្រទេសដំបូងគេបង្អស់ អំពីប្រទេសវៀតណាមបោះពុម្ព ក្នុងឆ្នាំ១៦៥១ ដោយអេឡិចសង់ដ្រេ ដឺ រ៉ូដ (Alexandre de Rhodes) (ទិសខាងជើងត្រូវបានដៅទិស នៅខាងស្ដាំ) ។

សង្គ្រាមទ្រិញ-ង្វៀនបានបន្តពី១៦២៧ដល់១៦៧២ ។ កងទ័ពទ្រិញបានធ្វើការវាយលុកយ៉ាងហោចណាស់ប្រាំពីរលើក សុទ្ធតែបរាជ័យទាំងអស់ ដើម្បីចាប់យក ភូ សួន (Phú Xuân) ។ ម្ដងនោះ ផ្ដើមឡើងក្នុងឆ្នាំ១៦៥១ ពួកង្វៀនខ្លួនឯងបានបន្តការវាយលុក និងបានវាយប្រហារលើផ្នែកមួយចំនួននៃដែនដីទ្រិញ ។ យ៉ាងណាក៏ដោយពួកទ្រិញក្រោមការដឹកនាំមេដឹកនាំថ្មី ទ្រិញ តាក់ (Trịnh Tạc) បានបង្ខំឲពួកង្វៀនត្រលប់ទៅវិញនៅឆ្នាំ១៦៥៥ ។ បន្ទាប់ពីការវាយលុកលើកចុងក្រោយមួយមកក្នុងឆ្នាំ១៦៧២ ទ្រិញ តាក់បានយល់ព្រមនឹងការផ្អាកសង្គ្រាមជាមួយលោកម្ចាស់ង្វៀន ង្វៀន ផាក់ តាន (Nguyễn Phúc Tần) ។​ ប្រទេសក៏ត្រូវបែងចែកជាពីរយ៉ាងពិតមែន ។

ការពង្រីកទឹកដីមកភាគខាងត្បូង[កែប្រែ]

ពួកទ្រិញ និងង្វៀនបានថែរក្សាសន្តិភាពជាបងប្អូន សំរាប់រយះពេលរាប់រយឆ្នាំបន្ទាប់មកទៀត កំឡុងសម័យនោះភាគីទាំងពីរបានបង្កើតនូវសមិទ្ធិផលសំខាន់ៗជាច្រើន ។ ពួកទ្រិញបានបង្កើតការិយាល័យរាជការកណ្ដាលទទួលបន្ទុកថវិការរដ្ឋ និងផលិតរូបិយវត្ថុ បង្រួមអង្គភាពធំៗជាច្រើនទៅជាប្រព័ន្ធទសភាគបង្កើតរោងបោះពុម្ព ដើម្បីកាត់បន្ថយតំរូវការសម្ភារៈបោះពុម្ពសំខាន់ៗពីប្រទេសចិន បើកសម្ភោធបណ្ឌិត្យសភាយោធា និងចងក្រងសៀវភៅប្រវត្តិសាស្ត្រ ។

ខណៈពេលនោះដែរ ពួកលោកម្ចាស់ង្វៀនបានបន្តការពង្រីកទឹកដីទៅភាគខាងត្បូងដោយការធ្វើសញ្ជ័យលើទឹកដីចាម ដែលនៅសេសសល់ ។ និគមជនវៀតក៏បានមកដល់ដែរ តំបន់ដែលមានប្រជាជននៅរប៉ាត់រប៉ាយ ដែលគេស្គាល់ថាជាចេនឡាទឹកលិចគឺជាផ្នែកមួយ នៃដីសណ្ដមេគង្គក្រោមនៃចេនឡា (សព្វថ្ងៃកម្ពុជា) ។ នៅចន្លោះពាក់កណ្ដាលសតវត្សទី១៧ដល់ពាក់កណ្ដាលសតវត្សទី១៨ ពេលនោះចេនឡា បានចុះខ្សោយដោយសារវិវាទ និងការលុកលុយរបស់សៀម ពួកលោកម្ចាស់ង្វៀនបានប្រើវិធីផ្សេងៗ​ នយោបាយអភិសេក ការដាក់សម្ពាធការទូត ការគាំទ្រខាងនយោបាយ និងកងទ័ព ដើម្បីទទួលបានតំបន់ដែលនៅជុំវិញសៃហ្កន និងដីសណ្ដទន្លេមេគង្គសព្វថ្ងៃនេះ ។ កងទ័ពង្វៀនជាច្រើនដងក៏បានទង្គិចគ្នាផងដែរ ជាមួយកងទ័ពសៀមដើម្បីបង្កើតឥទ្ធិពលើចេនឡា ។

កាលបះបោរនិងរាជវង្ស តៃ សឺន[កែប្រែ]

ទុក្ករបុគ្គលកាតូលិកជាច្រើន (ពួកអ្នកមានជំនឿនិងពួកអាចារ្យ) បានថ្វាយជីវិតរបស់គេ ឲព្រះយេស៊ូនៅតុងកឹង កូសាំងស៊ីន និងអណ្ណាម កំឡុងពេលការធ្វើទុក្ខបុកម្នេញ ។ ក្នុងឆ្នាំ១៩០០មានទុក្ករបុគ្គល៦៤នាក់ ដែលបានប្រទានពរពីអ្នក៥៤នាក់ ជាអ្នកនៅជាមួយពួកគេ មានតែសង្គម នៃសន្តបុគ្គលដូមិនិក (Dominic) ប៉ុណ្ណោះបាន ថ្វាយទុក្ករបុគ្គល២៦នាក់ ។

[៥]

ក្នុងឆ្នាំ១៧៧១ ការបះបោរ តៃ សឺន បានបែកធ្លាយឡើងនៅ គុយ ញ៉ុន (Quy Nhơn) ដែលស្ថិតក្រោមការដឹកនាំនៃត្រកូលង្វៀន ។ ក្រុមមេដឹកនាំនៃការបះបោរនេះគឺជាបងប្អូនបីនាក់ដែលមានឈ្មោះថា ង្វៀន ញ៉ាក់ (Nguyễn Nhạc), ង្វៀន លូ (Nguyễn Lữ) និង ង្វៀន ហ៊ូ មិនជាប់សាច់ឈាមនឹងពួកលោកម្ចាស់ង្វៀនទេ ។ នៅឆ្នាំ១៧៧៦ ពួក តៃ សឺន បានកាន់កាប់ទឹកដីលោកម្ចាស់ង្វៀនទាំងអស់ និងសម្លាប់ស្ទើរតែគ្មានសល់នូវក្រុមគ្រួសាររាជវង្ស ។ ព្រះអង្គម្ចាស់មួយអស់នៅមានព្រះជន្មនៅឡើយ ង្វៀន ផាក់ អាញ់ (Nguyễn Phúc Ánh) (ជារឿយៗហៅថា ង្វៀន អាញ់ = Nguyễn Ánh ) បានភៀសព្រះកាយទៅដល់សៀម ហើយបានទទួលបានការគាំទ្រខាងកងទ័ពពីស្ដេចសៀម ។ ង្វៀន អាញ់ បានត្រលប់មកវិញជាមួយកងទ័ពសៀម៥០០០០នាក់ ដើម្បីដណ្ដើមអំណាចមកវិញក៏ប៉ុន្តែត្រូវបរាជ័យនៅសមរភូមិ រ៉ាច់ កាម-ស៊យ មុត (Rạch Gầm–Xoài Mút)និងត្រូវគេសម្លាប់ស្ទើរតែទាំងអស់ ។ ង្វៀន អាញ់ បានភៀសខ្លួនពីវៀតណាម ក៏ប៉ុន្តែទ្រង់មិនបានបោះបង់ចោលឡើយ ។

កងទ័ព តៃ សឺន បានបញ្ជាដោយ ង្វៀន ហ៊ូ ចល័តទៅភាគជើងនៅឆ្នាំ១៧៨៦ ដើម្បីតទល់ប្រឆាំងនឹងលោកម្ចាស់ទ្រិញ ទ្រិញ ខៃ (Trịnh Khải)។ កងទ័ពទ្រិញបានបរាជ័យ ហើយនិង ទ្រិញ ខៃបានធ្វើអត្តឃាត ។ កងទ័ព តៃ សឺន បានកាន់កាប់រាជធានីតិចជាងពីរខែ ។ ព្រះចៅអធិរាជឡេចុងក្រោយ ឡេ ឆៀវ ថុង (Lê Chiêu Thống)បានភៀសព្រះកាយទៅចិន ហើយបានដាក់សំនើទៅព្រះចៅអធិរាជឈិងចិនសុំជំនួយ ។ ព្រះចៅអធិរាជឈិង ឆៀនឡុង (Qianlong) បានផ្គត់ផ្គង់ដល់ ឡេ ឆៀវ ថុង ជាមួយនឹងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់ប្រហែល២០០,០០០កងដើម្បីយករាជ្យបល្ល័ង្កមកវិញពីពួកអ្នកជ្រែករាជ្យ ។ ង្វៀន ហ៊ូ បានប្រកាសខ្លួនថាជាព្រះចៅអធិរាជ ខ្វាង ទ្រុង (Quang Trung) និងកម្ចាត់កងទ័ពឈិងជាមួយនឹងទាហាន១០០,០០០នាក់ ក្នុងយុទ្ធនាការ៧ថ្ងៃដ៏គួរឲភ្ញាក់ផ្អើលកំឡុងថ្ងៃចូលឆ្នាំថ្មី (តេត = Tết ) ។ កំឡុងរជ្ជកាលរបស់ព្រះអង្គ ខ្វាង ទ្រុង បានធ្វើឲលេចឡើងឃើញនូវកំនែទម្រង់ជាច្រើន ក៏ប៉ុន្តែបានសុគតដោយមិនដឹងមូលហេតុ នៅតាមផ្លូវយាងទៅភាគខាងត្បូងក្នុងឆ្នាំ១៧៩២ ក្នុងព្រះជន្ម៤០វស្សា ។

កំឡុងរជ្ជកាលអធិរាជ ខ្វាង ទ្រុង, ដាយ វៀត ជាការពិតទៅបានបែកជាបីអង្គភាពនយោបាយ ។ មេដឹកនាំ តៃ សឺន ង្វៀន ញ៉ាក់ បានគ្រប់គ្រងភាគកណ្ដាលនៃប្រទេសចាប់ពីរាជធានីរបស់លោក គុយ ញ៉ុន (Qui Nhơn) ។ ព្រះចៅអធិរាជ ខ្វាង ទ្រុង បានគ្រប់គ្រងភាគខាងជើងពីរាជធានី ភូ សួន ហ៊ូ (Phú Xuân Huế) ។ នៅភាគខាងត្បូង ង្វៀន អាញ់ បានជួយដោយកំណែនកងទ័ពឆ្នើមៗជាច្រើនពីភាគខាងត្បូង បានកាន់កាប់បាន គៀ ឌិញ (Gia Định) (សម័យបច្ចុប្បន្ន សៃហ្កន) ក្នុងឆ្នាំ១៧៨៨ និងបង្កើតបានជាមូលដ្ឋានដ៏រឹងមាំសំរាប់កងទ័ពទ្រង់ ។

បន្ទាក់ពីការចូលទីវង្គត់ ស្ដេច ខ្វាង ទ្រុង, រាជវង្ស តៃ សឺន ប្រែជារង្គោះរង្គើដោយហេតុបងប្អូន ដែលនៅសល់បានប្រយុទ្ធប្រឆាំងគ្នាទៅវិញទៅមក ហើយនិងប្រជាជនមានភក្ដីភាពទៅនឹងបុត្រាតូចរបស់ ង្វៀន ហ៊ូ (Nguyễn Huệ) ។ ង្វៀន អាញ់ (Nguyễn Ánh) បានចេញក្ដោងទៅខាងជើងក្នុងឆ្នាំ១៧៩៩ ដោយកាន់កាប់មូលដ្ឋានទ័ព តៃ សឺន គុយ ញ៉ុន (Qui Nhơn) ។ ក្នុងឆ្នាំ១៨០១ កងកម្លាំងរបស់ទ្រង់បានដណ្ដើមបាន ភូ សួន (Phú Xuân) រាជធានីនៃពួក តៃ សឺន ។ ង្វៀន អាញ់នៅទីបញ្ចប់បានឈ្នះសង្គ្រាមក្នុងឆនាំ១៨០២ នៅពេលនៅទ្រង់បានឡោមព័ទ្ធ ថាង ឡុង (ហានណូយ) និងបានប្រហារជីវិតបុត្រារបស់ ង្វៀន ហ៊ូ, ង្វៀន ខ្វាង ទ័ន រួមជាមួយមេទ័ពនិងមន្ត្រីរបស់ តៃ សឺន ជាច្រើន ។ ង្វៀន អាញ់ បានឡើងសោយរាជ្យនិងហៅខ្លួនឯងថាជាព្រះចៅអធិរាជ គា ឡុង ។ គា គឺសំដៅលើ គា ឌិញ (Gia Định) ឈ្មោះចាស់នៃសៃហ្កន ឡុងគឺសំដៅលើ ថាង ឡុង ឈ្មោះចាស់នៃហានណូយ ។ ហេតុនេះហើយ គា ឡុង បាននាំមកនូវការបង្រួបបង្រួមប្រទេស ។ រាជវង្សង្វៀនបានបន្តរហូតដល់ការដាក់រាជ្យរបស់ បាវ ដាយ (Bảo Đại)ក្នុងឆ្នាំ១៩៤៥ ។ ដោយចិនអស់ជាច្រើនសតវត្សមកហើយបានចាត់ទុកថា ដាយ វៀត ជាអណ្ណាម គា ឡុង បានសុំឲព្រះចៅអធិរាជឈីងចិនដាក់ឈ្មោះប្រទេសឡើងវិញ ពីអណ្ណាមទៅណាមវៀតវិញ ។ ដើម្បីការពារការភាន់ច្រឡំណាមួយនៃអាណាចក្ររបស់ គា ឡុងជាមួយនគរពីបុរាណរបស់ ទ្រៀវ ដា (Triệu Đà) ព្រះចៅអធិរាជចិនបានឆ្លាស់លំដាប់លំដោយនៃពាក្យពីរម៉ាត់ទៅជា វៀត ណាមវិញ ។ ដូច្នេះហើយឈ្មោះវៀតណាមត្រូវបានប្រើតាំងពីរជ្ជកាលព្រះចៅអធិរាជ គា ឡុង មក ។ ពួកអ្នកប្រវត្តិវិទូថ្មីៗនេះបានរកឃើញថាឈ្មោះនេះមាន ក្នុងសៀវភៅចាស់ៗជាច្រើនដែលពួកវៀតណាមចាត់ទុកប្រទេសពួកគេថា ជាវៀតណាម ។

សម័យការនៃការបែងចែករួមជាមួយសោកនាដកម្ម និងការវិវត្តខាងប្រវត្តិសាស្ត្រដែលដុនដាបជាច្រើនបានជំរុញឲកវីនិពន្ធមួយចំនួន និងបានបង្កើតជាលើកស្នាដៃជាកំណាព្យរបស់វៀតណាមខ្លះ ដូចជាកំណាព្យវីរកថា រឿងនិទាននៃនាងគាវ (ទ្រុយយ៉ិន គាវ = Truyện Kiều) ដោយលោក ង្វៀន ឌុ (Nguyễn Du) ចំរៀងប្រពន្ធទាហាន (ឈិញ ភូ ង៉ាម = Chinh Phụ Ngâm) ដោយ ដាង ថ្រាន កុង (Đặng Trần Côn) និង ដូន ធី ដៀម (Đoàn Thị Điểm) ហើយនិងសមូហកម្មតិះដៀលជាកំណាព្យស្នេហានិពន្ធដោយកវីស្រី ហូ សួន ហឿង (Hồ Xuân Hương) ។

សតវត្សទី១៩ និងអាណានិគមបារាំង[កែប្រែ]

ទ័ងជាតិអណ្ណាមក្រោមអាណានិគម ។
ទាហានបារាំងកំពុងតែវាយប្រយុទ្ធ នឹងពួកថាញ់នៅឯឡាង សឺន (Lạng Sơn) ១៨៨៥

ការផ្សព្វផ្សាយពួកភាគខាងលិចក្នុងប្រទេសវៀតណាម និងការផ្សព្វផ្សាយរបស់វៀតណាមទៅពួកអឺរ៉ុបបានចុះកាលបរិច្ឆេទត្រលប់ ក្រោយវិញទៅឆ្នាំ១៦៦ម.គ.រួមជាមួយ និងការមកដល់នៃពួកឈ្មួញមកពីចក្រភពរ៉ូមមកទល់នឹងឆ្នាំ១២៩២រួមមានដំនើរទស្សនកិច្ចរបស់លោកម៉ាខូ ប៉ូឡូហើយនិងដើមសតវត្សទី១៦មានការមកដល់ នៃពួកប៉ទុយហ្កាល់និងពួកពាណិជ្ជករ និងសាសនទូតអឺរ៉ុបផ្សេងៗទៀត ។[ត្រូវការអំណះអំណាង] អេឡិចសង់ដ្រេ ដឺ រ៉ូដស៍ (Alexandre de Rhodes) អាចារ្យយេស៊ូជាតិបារាំងម្នាក់ បានធ្វើកិច្ចការដើមដំបូងឡើយឲកាន់តែប្រសើរឡើងដោយពួកសាសនទូតប៉ទុយហ្កាល់ និងបានអភិវឌ្ឍអក្សររ៉ូម៉ាំងវៀតណាមខ្វឿក ងូ (Quốc Ngữ) ក្នុងឌីស្យុងណារ្យូម អង់ណាមមីទីកាំ លូស៊ីតង់ណាម អេត ឡាតាំងណាំ (Dictionarium Annamiticum Lusitanam et Latinum) នៅឆ្នាំ១៦៥១ ។[៦]

រវាងឆ្នាំ១៦២៧និង១៧៧៥ ត្រកូលមានឥទ្ធិពលពីរបានបែងចែកប្រទេស:ពួកលោកម្ចាស់ង្វៀនបានគ្រប់គ្រងភាគខាងត្បូង និងពួកលោកម្ចាស់ទ្រិញគ្រប់គ្រងភាគខាងជើង ។ សង្គ្រាមទ្រិញ-ង្វៀនបានផ្ដល់ឲពួកពាណិជ្ជករអឺរ៉ុម នូវឱកាសជាច្រើនដើម្បីគាំទ្រភាគឺនីមួយៗជាមួយ និងអាវុធនិងបច្ចេកវិទ្យា:ពួកប៉ទុយហ្កាល់បានជួយដល់ពួកង្វៀននៅភាគខាងត្បូងខណះពេលនោះពួកដាឆ់ ក៏ជួយពួកទ្រិញនៅខាងជើងដែរ ។

សូមមើល: បន្ទាយប្រាការសៃហ្កន បន្ថែម

ក្នុងឆ្នាំ១៧៨៤ កំឡុងការប៉ះទង្គិចគ្នារវាង ង្វៀន អាញ់ (Nguyễn Ánh) ទាយាទនៃពួកលោកម្ចាស់ង្វៀនដែលនៅរស់ និងរាជវង្ស តៃ សឺន សង្ឃរាជកាតូលិកជាតិបារាំង ពីណេអុច ដឺ បេហាំង (Pigneaux de Behaine) បានចេញសំពៅទៅបារាំងដើម្បីស្វែងរកកងទ័ពត្រលប់មករក ង្វៀន អាញ់វិញ ។ ក្នុងរាជវាំងនៃស្ដេចល្វីទី១៦ ពីណេអុចបានចូលជាអាជ្ញារកណ្ដាលសន្ធិសញ្ញាវ៉ឺសៃខ្លី (Versailles) មួយដែលសន្យាថាកងទ័ពបារាំងជួយ​ក្នុងការបន្ធូរបន្ថយឲសភាពការណ៍នៅវៀតណាមដូចដើមវិញ ។ បដិវត្តន៍បារាំងបានផ្ទុះឡើងហើយផែនការរបស់ ពីណេអុចក៏មិនបានសម្រេចទៅ ។ ដោយមិនចុះញ៉ម ពីណេអុច បានធ្វើដំណើរទៅដែនដីពូឌូឆឺរីបារាំង (Puducherry) នៅឥណ្ឌា ។ លោកបានក៏ប៉ាល់ពីរគ្រឿង កងវរសេនាធំឥណ្ឌាមួយកង និងពោរពេញដោយពួកអ្នកស្ម័គ្រចិត្ត ហើយបានត្រលប់ទៅវៀតណាមវិញក្នុងឆ្នាំ១៧៨៨ ។ ម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តរបស់ពីណេអុច ហ្សង់-ម៉ារី ដាយ៉ូត (Jean-Marie Dayot) បានរៀបចំកងទ័ពជើងទឹក ង្វៀន​ អាញ់ ឡើងវិញចូលរួមជាមួយជួរកងទ័ពអឺរ៉ុបហើយបានកម្ចាត់ពួក តៃ សឺន ​នៅឃ្វី ញ៉ន (Qui Nhơn)ក្នុងឆ្នាំ១៧៩២ ។ ពីរបីឆ្នាំក្រោយមក កងទ័ពរបស់ ង្វៀន អាញ់ បានកាន់កាប់ សៃហ្កន ជាកន្លែងដែលលោកពីណេអុចបានទទួលមរណភាពក្នុងឆ្នាំ១៧៩៩ ។ អ្នកស្ម័គ្រចិត្តម្នាក់ទៀត វិចទ័រ អូលីវ្យែរ ដឺ ពុយម៉ាណេល (Victor Olivier de Puymanel)អាចនឹងសាងសង់បន្ទាយ គា ឌិញ (Gia Định)នៅភាគកណ្ដាលសៃហ្កន ។

បន្ទាប់ពីង្វៀន អាញ់ បង្កើតឡើងនូវរាជវង្សង្វៀនក្នុងឆ្នាំ១៨០២ ទ្រង់បានប្រោសប្រណីដល់សាសនាកាតូលិក និងបានប្រើប្រាស់ជនជាតិអឺរ៉ុបខ្លះក្នុងរាជវាំងជាទីប្រឹក្សា ។ ក៏ប៉ុន្តែ ព្រះអង្គនិងអ្នកស្នងរាជ្យរបស់ព្រះអង្គគឺជាពួកខុងជឺអភិរក្សនិយម ដែលតស៊ូនឹងបស្ចឹមោបនីយកម្ម ។ ព្រះចៅអធិរាជង្វៀនក្រោយៗមកទៀត មិញ ម៉ាង, ធាវ ទ្រី (Thiệu Trị) និង ទូ ដុក (Tự Đức)បានសង្កត់សង្កិនយ៉ាងសាហាវឃោរឃៅលើសាសនាកាតូលិក និងបន្តនយោបាយ'បិទទ្វារ' ដោយការឃ្លាំមើលលើពួកបស្ចឹមលោកតាមការគំរាមកំហែង ដោយបន្តបន្ទាប់ដោយព្រឹត្តិការណ៍ជាច្រើនដូចជាការបះបោររបស់ ឡេ វ៉ាន់ ខូយ (Lê Văn Khôi)នៅពេលសាសនទូតជាតិបារាំង ចូសិផ្វ ម៉ាឆង់ដ៍ (Joseph Marchand) បានលើកទឹកចិត្តដល់ពួកកាតូលិក ក្នុងស្រុកបះបោរក្នុងបំណងលើកព្រះចៅអធិរាជកាតូលិកមួយអង្គ ឲឡើងសោយរាជ្យ ។ រាប់សិបពាន់នាក់នៃជនជាតិវៀតណាម និងគ្រិស្តសាសនានិកកើតក្រៅប្រទេសត្រូវបានធ្វើទុក្ខបុកម្នេញ ហើយការដោះដូរពាណិជ្ជកម្ម ជាមួយពួកបស្ចឹមប្រទេសបានបង្អង់យឺតៗក្នុងរយៈកាលនេះ ។ មានការបះបោរជាញឹកញយប្រឆាំងនឹងពួកង្វៀន ដែលមានរាប់រយនៃព្រឹត្តិការណ៍ដូចៗគ្នា បានបន្តកត់ទុកក្នុងកាលប្បវត្តិជាច្រើន ។ អំពើទាំងនេះកំពុងត្រូវបានប្រើជាលេសសំរាប់បារាំងចូលលុកលុយវៀតណាម ។ នៅដើមរាជវង្សង្វៀនបានភ្ជាប់សកម្មភាពស្ថាបនាជាច្រើននៃបុព្វការីជនមុនៗរបស់រាជវង្ស ធ្វើផ្លូវ ជីកប្រឡាយ ចេញច្បាប់ ធ្វើការប្រឡង ឧបត្ថម្ភបន្ធូរបន្ថយដល់ការថែរក្សាចំពោះអ្នកជំងឺ ចងក្រងផែនទីនិងសៀវភៅប្រវត្តិសាស្ត្រ ហើយដាក់ឥទ្ធិពលលើកម្ពុជានិងឡាវ ។ យ៉ាងណាក៏ដោយការរៀបចំទាំងនោះមិនគ្រប់គ្រាន់ ដើម្បីបាននូវភាពជឿនលឿនក្នុងយុគសម័យថ្មីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា ឧស្សាហកម្ម និងពាណិជ្ជកម្ម ហើយនិងនយោបាយអន្តរជាតិឡើយ ជាពិសេសនៅពេលប្រឈមមុខជាមួយកងទ័ពអឺរ៉ុបប្រកប ដោយឧត្ដមភាពខាងបច្ចេកវិទ្យា ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើតំបន់នេះ ។ រាជវង្សង្វៀនជាធម្មតាត្រូវបានគេស្ដីបន្ទោស ចំពោះការស្រុតចុះធ្វើទំនើបកម្មប្រទេស ក្នុងពេលរារាំងទប់ស្កាត់ការធ្វើអាណានិគមបារាំងនៅចុងសតវត្សទី១៩ ។

ការលុកលុយឈ្លានពានរបស់បារាំង[កែប្រែ]

ស្ថិតក្រោមរាជបញ្ជានៃព្រះចៅណាប់ប៉ូឡេអុងទី៣នៃប្រទេសបារាំង (Napoleon) សំពៅកំភ្លើងបារាំង ក្រោមការដឹកនាំរបស់ រីហ្កូលត៍ ដឺ ហ្សង់នូលី (Rigault de Genouilly) បានវាយប្រហារកំពង់ផែ ដា ណាង (Đà Nẵng) ក្នុងឆ្នាំ១៨៥៨ បង្កឲមានការបំផ្លាញសំខាន់ៗ នៅតែបរាជ័យគ្មានកន្លែងឈរជើងជាបន្តបន្ទាប់ ក៏នៅតែរងទុក្ខវេទនាដោយសារតែជំងឺ នៅតំបន់ក្ដៅហើយសើមទៀត ។ ដឺ ហ្សង់នូលី បានចេញសំពៅទៅត្បូងនិងកាន់កាប់ទីក្រុង គា ឌិញ (Gia Định) ដែលមានការពារមិនរឹងមាំ (សម័យបច្ចុប្បន្ន ទីក្រុង ហូ ជី មិញ) ។ ពីឆ្នាំ១៨៥៩ដល់១៨៦៧ កងទ័ពបារាំងបានពង្រីកការគ្រប់គ្រងរបស់ពួកគេទៅ លើខេត្តទាំងប្រាំមួយតាមតំបន់ដីសណ្ដទន្លេមេគង្គ ហើយបានបង្កើតអាណានិគមដែលគេស្គាល់ថាជាកូសាំងស៊ីន ។ ពីរបីឆ្នាំក្រោយមកទៀត កងទ័ពបារាំងបានឈរជើងនៅលើដីវៀតណាមខាងជើង (ដែលគេហៅថាតុងកឹង) ហើយកាន់កាប់បាន ហានណូយពីរដងក្នុងឆ្នាំ១៨៧៣ និង១៨៨២ ។ ពួកបារាំងបានរៀបចំថែរក្សាតុងកឹង ក្នុងកណ្ដាប់ដៃរបស់ពួកគេ ទោះបីជាទាំងពីរលើក មេបញ្ជាការកំពូលៗរបស់ពួកគេ ផ្វ្រង់ស៊ីស ហ្កាញ៉េ (Francis Garnie)និងហង់រី រីវ្យែរ (Henri Rivière)ត្រូវបានពួកស្ទាក់វាយនិងសម្លាប់ចោលក៏ដោយ ។ បារាំងបានក្ដោបក្ដាប់អំនាចលើប្រទេសវៀតណាមទាំងមូលបន្ទាប់ពីសង្គ្រាមចិន-បារាំង (១៨៨៤-១៨៨៥)ហើយ ។ សហភាពឥណ្ឌូចិន ត្រូវបានបង្កើតឡើងក្នុងខែតុលា ១៨៨៧ពីអណ្ណាម (ទ្រុង គី=Trung Kỳ,វៀតណាមកណ្ដាល) តុងកឹង (បាក់ គី=Bắc Kỳ, វៀតណាមខាងជើង) កូសាំងស៊ីន (ណាម គី=Nam Kỳ,វៀតណាមខាងត្បូងនិងកម្ពុជាជាមួយឡាវដែលបានបញ្ចូលក្នុងឆ្នាំ១៨៩៣) ។ នៅក្នុងសហភាពឥណ្ឌូចិន កូសាំងស៊ីនមានឋានៈជាអាណានិគម អណ្ណាមជារដ្ឋក្រោមអាណាព្យាបាលដែលមានតែឈ្មោះដែលរាជវង្សង្វៀននៅតែគ្រប់គ្រង និងតុងកឹងមានអភិបាលបារាំងម្នាក់ ដែលមានអភិបាលកិច្ចក្នុងស្រុកដំណើរការដោយមន្ត្រីៗវៀតណាម ។

បន្ទាប់ពី គា ឌិញ (Gia Định) ធ្លាក់ទៅកងទ័ពបារាំង ចលនាតស៊ូវៀតណាមជាច្រើនបានផ្ទុះឡើងក្នុងតំបន់ដែលបានកាន់កាប់ហើយ ខ្លះបានដឹកនាំដោយអតីតមន្ត្រីវាំងមួយភាគ ដូចជា ទ្រឿង ឌិញ (Trương Định) ខ្លះទៀតដោយពួកកសិករស្រែចម្ការដូចជា ង្វៀន ទ្រុង ទ្រុក (Nguyễn Trung Trực) ដែលជាអ្នកពន្លិចកប៉ាល់កាំភ្លើងបារាំង ឡឺអេះស្ប៉ឺរ៉ង់សេ ដោយប្រើប្រាស់ក្បួនទ័ពព្រៃ ។ នៅភាគខាងជើងចលនាភាគច្រើនបំផុតដឹកនាំ ដោយអតីតមន្ត្រីៗវាំងហើយបានបន្តជាច្រើនទសវត្ស ដែលមាន ការប្រឆាំងរបស់ផាន់ ឌិញ ភុង (Phan Đình Phùng)នៅភាគកណ្ដាលប្រទេសវៀតណាមរហូតដល់ឆ្នាំ១៨៩៥ ។ នៅប្រជុំភ្នំភាគខាងជើង អតីតមេដឹកនាំចោរព្រៃ ហួង ហួ ថាម (Hoàng Hoa Thám)បានប្រយុទ្ធប្រឆាំងរហូតដល់ឆ្នាំ១៩១១ ។ ថែមពីនេះព្រះចៅអធិរាជង្វៀន វ័យជំទង់ ហាម ងី បានចាកចេញពីព្រះបរមរាជវាំងអធិរាជនៅហ៊ូ (Huế) ក្នុង១៨៨៥ជាមួយសម្ដេចរាជានុសិទ្ធិ តុន ថាត់ ធុយយិត (Tôn Thất Thuyết) ហើយបានចាប់ផ្ដើម កាន់ វឿង (Cần Vương) រឺ សង្គ្រោះស្ដេច ជាចលនាមួយ ខិតខំប្រមូលកម្លាំងប្រជាជនដើម្បីតស៊ូនឹងពួកបារាំង ។ ទ្រង់ត្រូវចាប់បានក្នុងឆ្នាំ១៨៨៨ ហើយបាននិរទេសព្រះកាយទៅអាល់សេរីបារាំង (French Algeria) ។ ប៉ុន្មានទសវត្សក្រោយមកទៀត ស្ដេចង្វៀនពីរអង្គទៀត ថាញ់ ថាយ (Thành Thái)និង ឌុយ តាន (Duy Tân)ក៏ត្រូវនិរទេសខ្លួនទៅអាភ្វ្រិកកាចំពោះការមាននិន្នាករប្រឆាំងបារាំងជាច្រើនដង ។ អ្នកចាស់ៗត្រូវបានដកចេញដោយលេសដែលមិនសមហេតុផល ហើយ ឌុយ តានត្រូវបានចាប់ខ្លួនដោយការរួមគំនិតជាមួយមន្ត្រីម្នាក់ ថ្រាន់ កាវ វ៉ាន់ (Tran Cao Van) ដែលព្យាយាមផ្ដើមការបះបោរ ។

សតវត្សទី២០[កែប្រែ]

នៅដើមសតវត្សទី២០ ពួកអ្នកស្នេហាជាតិវៀតណាមបានដឹងថា ពួកគេមិនអាចកម្ចាត់បារាំងចេញដោយគ្មានទំនើបកម្មឡើយ ។ ដោយការយល់ដឹងអំពីទស្សនវិជ្ជាលោកខាងលិច ពួកគេមានបំណងបង្កើតឡើងសាធារណរដ្ឋមួយពឹងលើឯករាជ្យភាព ដែលងាកចេញពីគំនិតរាជានិយមនៃចលនា កាន វឿង ។ ការធ្វើឲរុស្ស៊ីបរាជ័យដោយសារប្រទេសជប៉ុនក្នុងសង្គ្រាមរុស្ស៊ី-ជប៉ុនបានធ្វើជាឧទាហរណ៍ដ៏ឥតខ្ចោះ នៃទំនើបកម្មដែលជួយប្រទេសអាស៊ីមួយនេះ កម្ចាត់ចក្រភពអឺរ៉ុប ដែលប្រកបដោយឥទ្ធិពលបាន ។

នោះហើយបានបំផុសចលនាទំនើបកម្មស្របគ្នាពីរ ។ លើកទីមួយគឺ ចលនា (ដំនើរទៅភាគខាងកើត) ''ដុង ឌូ'' (Đông Du) ចាប់ផ្ដើមក្នុងឆ្នាំ១៩០៥ ដោយ ផាន់ បូយ ចៅ (Phan Bội Châu) ។ ផែនការរបស់លោកចៅគឺត្រូវបញ្ជូននិសិត្សវៀតណាមទៅជប៉ុន ដើម្បីរៀនជំនាញថ្មីៗ ដូច្នេះក្នុងពេលអនាគត ពួកគេអាចដឹកនាំការបះបោរប្រដាប់អាវុធដ៏ជោគជ័យប្រឆាំង នឹងពួកបារាំង ។ ជាមួយគ្នានេះដែរព្រះអង្គម្ចាស់ កឿង ដេ (Cường Để) ព្រះអង្គបានចាប់ផ្ដើមអង្គការពីរនៅជប៉ុន:ឌុយ តាន ហូយ (Duy Tân Hội) និងវៀតណាម កុង ហៀន ហូយ (Việt Nam Công Hiến Hội) ។ ដោយសារតែការដាក់សម្ពាធការទូតរបស់បារាំង ជប៉ុនក្រោយមកបាននិរទេសលោកចៅទៅចិនវិញ ។

ផាន់ ជូ ទ្រិញ (Phan Chu Trinh)
ផាន់ បូយ ចៅ (Phan Boi Chau)

ផាន់ ជូ ទ្រិញ (Phan Chu Trinh) ជាអ្នកជ្រោមជ្រែងការតស៊ូតាមបែបសន្តិភាពអហិង្សា ដើម្បីទទួលបានឯករាជ្យបានដឹកនាំចលនា (ទំនើបកម្ម) ឌុយ តាន (Duy Tân) លើកទីពីរ ។ លោកបានសង្កត់ធ្ងន់លើតំរូវការអប់រំមនុស្សដ៏ច្រើនសន្ធឹក ធ្វើទំនើបកម្មប្រទេស ជំរុញលើកតំកើងការយោគយល់គ្នា និងការអធ្យាស្រ័យរវាងជនជាតិបារាំងនិងវៀតណាម ហើយនិងការដោះដូរអំណាចគ្នាដោយសន្តិវិធី ។

ផ្នែកដំបូងនៃសតវត្សទី២០ក៏បានមើលឃើញផងដែរ នូវការរីកចំរើនលក្ខណៈអក្ខរក្រម ខ្វឿក ងូ (Quốc Ngữ) រ៉ូម៉ាំងសម្រាប់ភាសាវៀតណាម ។ អ្នកស្នេហាជាតិវៀតណាមបានស្គាល់នូវសក្ដានុពលនៃ ខ្វឿក ងូ ជាឧបករណ៍ដ៏មានប្រយោជន៍ដើម្បីកាត់បន្ថយអនក្ខរកម្មយ៉ាងលឿន និងអប់រំមនុស្សបានចំនួនដ៏ច្រើនសន្ធឹក ។ តួអក្សរចិនប្រពៃណី រឺ តួអក្សរ ណូម (Nôm)ត្រូវបានឃើញថាក្រវិចក្រវៀនពេក និងពិបាករៀនមែនទែន ។ ការប្រើប្រាស់ពាក្យរាយក្នុងអក្សរសាស្ត្រក៏បានក្លាយជាពេញនិយម ជាមួយនឹងរូបរាងខាងក្រៅ នៃប្រលោមលោកជាច្រើន ល្បីបំផុតគឺប្រលោមលោកទាំងនោះបានពីការគូសវង់ជាវណ្ណគតិ ទូ លុក វ៉ាន់ ដួន (Tự Lực Văn Đoàn) ។

ពេលនោះពួកបារាំងបានគាបសង្កត់លើចលនាទាំងពីរ ហើយបន្ទាប់ពីសក្ខីកម្មពួកអ្នកបដិវត្តជាច្រើនកំរើក នៅប្រទេសចិននិងរុស្ស៊ី ពួកអ្នកបដិវត្តវៀតណាមបានចាប់ផ្ដើមងាកទៅរកផ្លូវគាំទ្របន្ថែមទៀត ដើម្បីផ្លាស់ប្ដូរ ។ ផាន់ បូយ ចៅ បានបង្កើតឡើងសម្ព័ន្ធលើកស្ទួយប្រទេសវៀតណាម (វៀតណាម ខ្វាង ផាក់ ហូយ = Viet Nam Quang Phuc Hoi) នៅគ័ងចូវ (Guangzhou) ដោយរៀបចំផែនការតស៊ូប្រដាប់អាវុធប្រឆាំងបារាំង ។ ក្នុងឆ្នាំ១៩២៥ ពួកភ្នាក់ងារបារាំងបានចាប់លោកបាននៅ សៀងហៃ ហើយបានជំរុញលោកទៅវៀតណាម ។ ដោយសារតែប្រជាប្រិយភាពរបស់លោក លោកចៅត្រូវបានរួចរស់ពីការប្រហារជីវិត ហើយត្រូវបានចាប់ឃុំខ្លួនក្នុងផ្ទះរហូតដល់មរណភាពរបស់លោកនៅឆ្នាំ១៩៤០ ។ ក្នុងឆ្នាំ១៩២៧ គណបក្សជាតិនិយមវៀតណាម (Việt Nam Quốc Dân Đảng) បានយកគំរូតាមគួមិងតាង (Kuomintang)នៅប្រទេសចិន ត្រូវបានបង្កើតឡើង ។ ក្នុងឆ្នាំ១៩៣០ គណបក្សបានផ្ដើមការដណ្ដើមអំណាច យិន បាយ តាមបែបប្រដាប់អាវុធនៅតុងកឹងដែលជាលទ្ធផល ប្រធានបក្ស ង្វៀន ថាយ ហុក (Nguyen Thai Hoc)និងមេដឹកនាំផ្សេងៗមួយចំនួនទៀតត្រូវបានចាប់ និងប្រហារជីវិតដោយម៉ាស៊ីនកាត់ក្បាល ។ លទ្ធិម៉ាខត្រូវបានបញ្ចូលទៅក្នុងប្រទេសវៀតណាមជាមួយការផុសឡើងនៃគណបក្សកុម្មុយនិស្តដាច់ពីគ្នាបី បក្សកុម្មុយនិស្តឥណ្ឌូចិន បក្សកុម្មុយនិស្តវៀតណាម និងសហភាពកុម្មុយនិស្តឥណ្ឌូចិន បានចូលរួមក្រោយមកទៀតដោយចលនាត្រូតស្គី (Trotsky) ដឹកនាំដោយ តា ធូ ធៅ (Tạ Thu Thâu) ។ ក្នុងឆ្នាំ១៩៣០ អង្គការកុម្មុយនិស្តអន្តរជាតិ (កុំមីនតែន = Comintern)បានបញ្ជូន ង្វៀន អាយ ខ្វឿក (Nguyễn Ái Quốc) ទៅ ហុងកុង ដើម្បីសម្របសម្រួលក្នុងការបង្រូបបង្រួមបក្សជាច្រើនទៅជាបក្សកុម្មុយនិស្តវៀតណាម ដែលមាន ថ្រាន់ ភូ (Trần Phú) ជាអគ្គលេខាទីមួយ ។ ក្រោយមកទៀតបក្សបានផ្លាស់ប្ដូរឈ្មោះ ទៅជាបក្សកុម្មុយនិស្តឥណ្ឌូចិនវិញជាកំមិនតែន ក្រោមការដឹកនាំរបស់ ចូសិផ្វ ស្ទ៉ាលីន (Joseph Stalin) មិនអនុគ្រោះដល់គំនិតជាតិនិយមទេ ។ ង្វៀន អាយ ខ្វឿក គឺជាអ្នកបដិវត្តឆ្វេងនិយមរស់នៅប្រទេសបារាំងតាំងពីឆ្នាំ១៩១១ ។ លោកបានចូលរួម ក្នុងការស្ថាបនាបក្សកុម្មុយនិស្តបារាំង ហើយក្នុងឆ្នាំ១៩២៤បានធ្វើដំណើរទៅសហភាពសូវៀត ដើម្បីចូលរួមកំមិនតែន ។ តាមរយៈចុងទសវត្សឆ្នាំ១៩២០ លោកបានដើរតួជាភ្នាក់ងារកំមិនតែន ដើម្បីជួយកសាងចលនាកុម្មុយនិស្តនៅអាស៊ីអាគ្នេយ៍ ។ កំឡុងទសវត្សឆ្នាំ១៩៣០ បក្សកុម្មុយនិស្តវៀតណាមត្រូវបាជម្រះចោលស្ទើរតែអស់ហើយ ក្រោមការសង្កត់សង្កិនរបស់បារាំង ជាមួយនឹងការប្រហារជីវិតមេដឹកនាំកំពូលៗដូចជាលោកភូ (Phú) , ឡេ ហុង ផុង (Lê Hồng Phong)និង ង្វៀន វ៉ាន់ គុ (Nguyễn Văn Cừ) ។

ក្នុងឆ្នាំ១៩៤០ កំឡុងសង្គ្រាមលោកលើកទី២ ជប៉ុនបានឈ្លានពានឥណ្ឌូចិន ដោយទុកនៅតែរដ្ឋបាលអាណានិគមបារាំងវិចឈីមាននាទីជាអាយ៉ងជប៉ុន ។ ក្នុងឆ្នាំ១៩៤១ ង្វៀន អាយ ខ្វឿក (Nguyễn Ái Quốc) ដែលឥឡូវស្គាល់ថាជា ហូ ជី មិញ បានមកដល់វៀតណាមខាងជើង ដើម្បីបង្កើតរណសិរ្សវៀតមិញ (Việt Minh) ទំរង់កាត់របស់ វៀតណាម ដុក លាប​ដុង មិញ ហូយ (Việt Nam Độc Lập Đồng Minh Hội) មានន័យថា (សម្ព័ន្ធដើម្បីឯករាជ្យវៀតណាម) ។ រណសិរ្សវៀតមិញ ត្រូវបានគេស្មានថាជាក្រុមឆ័ត្ររបស់គ្រប់បក្សទាំងអស់ វាយដណ្ដើមឯករាជ្យឲវៀតណាម ប៉ុន្តែវាត្រូវបានត្រួតត្រាដោយបក្សកុម្មុយនិស្ត ។ ពួកវៀតមិញមានកងកម្លាំងប្រដាប់អាវុធសុភាពរាបសារ ហើយកំឡុងពេលសង្គ្រាមបានធ្វើការ ជាមួយការិយាល័យសេវាយុទ្ធសាស្ត្រអាមេរិកដើម្បីប្រមូលព៌តមានសម្ងាត់នៅជប៉ុន ។ ពីប្រទេសចិន គណបក្សវៀតណាមដែលមិនមែនកុម្មុយនិស្តផ្សេងទៀតក៏បានចូលរួម នឹងពួកវៀតមិញដែរ ហើយបានបង្កើតឡើងនូវកងកម្លាំងប្រដាប់អាវុធ ជាមួយការចាកត្រលប់មកពីពួកគួមិងតាងវិញ ។

ឯករាជ្យ និងសង្គ្រាម[កែប្រែ]

លោកប្រធានាធិបតីអាមេរិកាំង រូស៊្វែលថ៍ និងលោកឧត្ដមសេនីយ ស្ទីលវែលបានធ្វើដោយផ្ទាល់ នូវការចរចារយ៉ាងដាច់ខាតថាពួកបារាំងមិនត្រូវស្នើសុំសហភាពឥណ្ឌូចិន (សម័យថ្មី វៀតណាម កម្ពុជានិងឡាវ) វិញបន្ទាប់ពីសង្គ្រាមបានបញ្ចប់ឡើយ ។ លោករូស៊្វែលថ៍បានផ្ដល់ឲចាង ខាយចៀក (Chiang Kai-shek) នូវតំបន់ឥណ្ឌូចិនទាំងមូលឲ នៅក្រោមការគ្រប់គ្រងរបស់ចិន ។ ដែលនិយាយថា ចាង ខាយចៀកបានឆ្លើយតបថា៖ត្រួតត្រាតែមិនឆ្លៀតឱកាស![៧]

បន្ទាប់ពីសង្គ្រាម កងទ័ពចិន២០០,០០០នាក់ ក្រោមការដឹកនាំរបស់ឧត្ដមសេនីយ លូ ហាន ដែលបានបញ្ជូនដោយ ចាង​​ ខាយចៀក ទៅលុកភាគខាងជើងឥណ្ឌូចិន នៅខ្សែស្របខាងជើងទី១៦ ដើម្បីទទួលការសុំចុះចាញ់របស់កងកម្លាំងជប៉ុន ដែលកំពុងតែកាន់កាប់ និងនៅសេសសល់រហូតដល់ឆ្នាំ១៩៤៦ ។[៨] ពួកចិនបានប្រើប្រាស់គណបក្សជាតិនិយមវៀតណាម (VNQDD) សាខាកួមិងតាងចិននៅវៀតណាម ដើម្បីបង្កើនឥទ្ធិពលនៅឥណ្ឌូចិន និងដាក់សម្ពាធដល់បច្ចាមិត្ររបស់ខ្លួន ។[៩] ចាង ខាយចៀក បានគំរាមពួកបារាំងជាមួយសង្គ្រាមដោយការឆ្លើយតបទៅនូវការធ្វើកលល្បិចដោយឲពួកបារាំងនិងហូ ជីមិញ ប្រឆាំងគ្នា ដែលបង្ខំឲពួកគេមករកកិច្ចព្រមព្រៀងសន្តិភាព និងបង្ខំឲបារាំងប្រគល់ឲនូវការសម្បទានទាំងអស់ នៅប្រទេសចិននិងប្រកាសឡើងវិញឯកសិទ្ធិនៅក្រៅដែនដី ក្នុងការដោះដូរចំពោះការដកទ័ពពីភាគខាងជើងឥណ្ឌូចិន ហើយអនុញ្ញាតឲទ័ពបារាំងគ្រប់គ្រងតំបន់នោះឡើងវិញ ចាប់ផ្ដើមក្នុងខែមិនា១៩៤៦ ។[១០][១១][១២][១៣]

ក៏ប៉ុន្តែ ពួកបារាំងភ្លាមៗបានអះអាងអំណាចឡើងវិញ ដែលពួកគេបានប្រគល់ឲពួកជប៉ុន ហើយសង្គ្រាមឥណ្ឌូចិនលើកទីមួយ (១៩៤៦-៥៤)ក៏បានចាប់ផ្ដើមឡើង ។ ការគ្រប់គ្រងរបស់បារាំងបានបញ្ចប់នៅថ្ងៃ ៧ឧសភា ១៩៥៤ នៅពេលដែលកងកម្លាំងរបស់វៀតណាមធ្វើឲពួកបារាំងបរាជ័យនៅដៀន​ បៀន ភុ (Dien Bien Phu) ។ សន្និសិតសឺណែវឆ្នាំ១៩៥៤បានបន្សល់ឲវៀតណាមនូវប្រទេសដែលបែងចែកគ្នា ដែលមានរដ្ឋាភិបាលកុម្មុយនិស្តរបស់ ហូ ជីមិញគ្រប់គ្រងនៅភាគខាងជើងពីហានណូយ និងរបប ង៉ោ ឌិញ ឌៀម (Ngo Dinh Diem) ដែលគាំទ្រដោយសហរដ្ឋអាមេរិកគ្រប់គ្រងនៅភាគខាងត្បូងពីសៃហ្កន (ក្រោយមកទៀតជាទីក្រុង ហូ ជីមិញ) ។

ជាលទ្ធផលនៃសង្គ្រាមឥណ្ឌូចិនលើកទីពីរ (១៩៥៤-៧៥) វៀតកុង និងកងទ័ពប្រជាជនវៀតណាម (PAVN)ជារឿយៗ ប្រើកម្លាំងពីភាគខាងជើង ដើម្បីបង្រួបបង្រួមវៀតណាមក្រោមការដឹកនាំតាមបែបកុម្មុយនិស្ត ។ ក្នុងការប៉ះទង្គិចនេះ ពួកបដិវត្តជាមួយការគាំទ្រខាងព័ស្ពភានិងកងទ័ពពីចិន និងសហភាពសូវៀតនៅទីបំផុតបានវាយកម្ចាត់កងទ័ពសាធារណរដ្ឋវៀតណាម ដែលប្រមើលដើម្បីរក្សាឯករាជ្យភាពវៀតណាមខាងត្បូង ជាមួយការគាំទ្រពីយោធាស.រ.អា. ដែលកម្លាំងកងទ័ពរបស់ពួកគេដល់ទៅ៥៤០,០០០នាក់កំលុងពេលការវាយលុកថិត ដែលនាំមុខដោយពួកកុម្មុយនិស្តក្នុងឆ្នាំ១៩៦៨ ។ ពួកខាងជើងមិនធ្វើតាមលក្ខ័ណ្ឌកិច្ចព្រមព្រៀងប៉ារីស១៩៧៣ទេ ដែលផ្សះផ្សារសង្គ្រាមជាផ្លូវការដោយកោះហៅ ដើម្បីធ្វើការបោះឆ្នោតដោយសេរីនៅភាគខាងត្បូង និងការបង្រួបបង្រួមដោយសន្តិភាពឡើងវិញ ។ ពីរឆ្នាំបន្ទាប់មកការដកទ័ពរបស់ស.រ.អា.ក្នុងឆ្នាំ១៩៧៣ សៃហ្កន រដ្ឋធានីនៃវៀតណាមខាងត្បូងបានធ្លាក់ក្នុងដៃពួកកុម្មុយនិស្ត និងទាហានវៀតណាមខាងត្បូងបានសុំចុះចាញ់នៅថ្ងៃ ៣០មេសា ១៩៧៥ ។ ក្នុងឆ្នាំ១៩៧៦ រដ្ឋាភិបាលបង្រួបបង្រួមវៀតណាមបានប្ដូរឈ្មោះសៃហ្កនទៅជា ទីក្រុងហូ ជីមិញវិញ ជាកិត្តិយសដល់មេដឹកនាំកុម្មុយនិស្តសម័យសង្គ្រាមដែលបានស្លាប់នៅ ខែ កញ្ញា ១៩៦៩ ។ ជនជាតិវៀតណាមបានប៉ាន់ប្រមាណសរុបថាជីវិត ស្ទើរតែ៣លាននាក់បានបាត់បង់ និងរបួស៤លាននាក់កំឡុងពេលការពាក់ព័ន្ធ របស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមនោះ ។

សង្គមនិយមក្រោយឆ្នាំ១៩៧៥[កែប្រែ]

ក្នុងការប្រារព្ធពិធីមួយនៅសៃហ្កន ប្រហែលឆ្នាំ១៩៧០នៅវៀតណាមត្បូង) ។ „យើងស្គាល់គាត់ គាត់គឺ ជាគ្រូនិងព្រះសង្ឃរាជ របស់យើង”! [១៤]]]

នៅសម័យក្រោយឆ្នាំ១៩៧៥ ភ្លាមបានលេចឡើងដែលនូវប្រជាប្រិយភាពនិងប្រសិទ្ធភាព នៃនយោបាយបក្សកុម្មុយនិស្តវៀតណាម (VCP) ដែលមិនបានពន្យារពេលដ៏សំខាន់ដល់ផែនការកសាងជាតិ ក្នុងសម័យសន្តិភាពជាច្រើនរបស់បក្សឡើយ ។ ដោយកំពុងបង្រួបបង្រួមខាងជើងនិងខាងត្បូងតាមបែបនយោបាយ បក្សកុម្មុយនិស្តវៀតណាមនៅតែត្រូវធ្វើសមាហរណកម្មពួកគេទាំងសង្គម និងសេដ្ឋកិច្ច ។ ក្នុងកិច្ចការនេះ អ្នកបង្កើតនយោបាយបក្សកុម្មុយនិស្តវៀតណាមត្រូវប្រឈមមុខ ជាមួយនឹងការតស៊ូរបស់ពួកភាគខាងត្បូង ចំពោះការប្ដូរទៅជាកុម្មុយនិស្តវិញ ក៏ដូចគ្នាការស្អប់គ្នាខាងប្រពៃណី ដែលងើបឡើងពីភាពផ្សេងគ្នាខាងវប្បធ៌ម និងប្រវត្តិសាស្ត្ររវាងខាងជើងនិងខាងត្បូង ។ ច្រើនជាងមួយលាននាក់នៃពួកខាងត្បូង ក្នុងនោះប្រហែល៥៦០,០០០នាក់ជា“ប្រជាជនទូក” បានភៀសខ្លួនចេញពីប្រទេសភ្លាមបន្ទាប់ពីពួកកុម្មុយនិស្តកាន់កាប់ ដោយភ័យខ្លាចការធ្វើទុក្ខបុកម្នេញ និងការរឹបអូសដីធ្លី និងការរកស៊ីរបស់ពួកគេ ។ ជនជាតិវៀតណាមប្រហែលមួយលាននាក់ត្រូវតាំងលំនៅឡើងវិញ ដើម្បីដីធ្លីទំនេរមុនៗ ដែលហៅថា“តំបន់សេដ្ឋកិច្ចថ្មី”សំរាប់រៀនសូត្រឡើងវិញ ។

វិធានការលុបបំបាត់កំអែលមូលធននិយមក្រោយសង្គ្រាមយ៉ាងយង់ឃ្នង នៅភាគខាងត្បូងបាននាំទៅ ដល់ការធ្លាក់ចុះសេដ្ឋកិច្ច កំឡុងទសវត្សឆ្នាំ១៩៨០ ។ ជាមួយនឹងសេដ្ឋកិច្ចស្ថិតក្នុងភាពច្របូកច្របល់ រដ្ឋាភិបាលវៀតណាមបានប្ដូរទិសដៅ ហើយបានទទួលយកនយោបាយសមស្រប ដែលបានធ្វើជាស្ពានលើទស្សនវិស័យផ្ទុយគ្នានៃពួកការណនិយម និងពួកអ្នកកាន់ប្រពៃណីកុម្មុយនិស្តនិយម ។ ក្នុងឆ្នាំ១៩៨៦ ង្វៀន វ៉ាន់ លិញ (Nguyen Van Linh) ដែលត្រូវបានតំឡើង ជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមនៅឆ្នាំបន្ទាប់ បានផ្ដើមយុទ្ធនាការ ដើម្បីការផ្លាស់ប្ដូរសាជាថ្មីខានយោបាយ និងសេដ្ឋកិច្ច (ដូយ ម៉ូយ = Doi Moi) ។ នយោបាយរបស់លោក ត្រូវបានបង្ហាញចរិកលក្ខណៈនូវបទពិសោធន៍នយោបាយ និងសេដ្ឋកិច្ចដែលស្រដៀងនឹងរបៀបវារៈកំនែទំរង់ ដែលកើតឡើងតំណាលគ្នា ដែលបានទទួលធ្វើនៅសហភាពសូវៀត ។ ដោយឆ្លុះបញ្ចាំងនូវគំនិតនៃការស្រុះស្រួលគ្នាខាងនយោបាយ វៀតណាមបានឈប់បន្តិចម្ដងនូវកិច្ចប្រឹងប្រែងការអប់រំឡើងវិញ ។ រដ្ឋាភិបាលក៏បានបញ្ឈប់ការលើកទឹកចិត្ត ដល់សហករណ៍កសិកម្ម និងឧស្សាហកម្មដែរ ។ កសិករត្រូវបានអនុញ្ញាតឲភ្ជួរដីធ្លីកម្មសិទ្ធិឯកជន ក្បែរដីកម្មសិទ្ធិរដ្ឋ ហើយនៅឆ្នាំ១៩៩០ រដ្ឋាភិបាលបានអនុម័តច្បាប់លើកទឹកចិត្ត ដល់ការបង្កើតជំនួញឯកជន ។ ដោយរួមផ្សំភាពលំបាកខាងសេដ្ឋកិច្ចគឺជាការប្រកួតប្រជែងផ្នែកយោធាថ្មី ។ ក្នុងចុងទសវត្សឆ្នាំ១៩៧០ ប្រទេសពីរកម្ពុជានិងចិនបានដាក់ការគំរាមកំហែងដល់វៀតណាម ។ ការទាស់គ្នាជាច្រើនរវាងពួកកុម្មុយនិស្តវៀតណាម និងកម្ពុជានៅតាមព្រំដែនរួម ដែលចាប់ផ្ដើមស្ទែរតែភ្លាមៗ បន្ទាប់ពីការបង្រួបបង្រួមវៀតណាមឡើងវិញក្នុងឆ្នាំ១៩៧៥ ។ ដើម្បីទប់ទល់នឹងការគំរាមកំហែងវៀតណាមបានចូលលុកលុយកម្ពុជានៅខែធ្នូ១៩៧៨ ហើយបានលុករុលដល់ភ្នំពេញរដ្ឋធានីកម្ពុជាដោយកម្ចាត់ នូវរបបកុម្មុយនិស្តខ្មែរក្រហមដែលកំពុងកាន់អំណាច និងបញ្ចូលការត្រួតត្រាខាងកងទ័ពជាសម្ងាត់បន្តយ៉ាងយូរ នៅក្នុងប្រទេសនេះ ។

នៅខែកុម្ភៈនិងមិនា១៩៧៩ ចិនបានសងសឹកប្រឆាំងនឹងការលុកលុយរបស់វៀតណាម នៅកម្ពុជាដោយដែលផ្ដើមការលុកលុយតាមព្រំដែនវៀតណាមប៉ុន្តែការលុកលុយដណ្ដើមរបស់ចិនត្រូវបានច្រានទៅវិញភ្លាមៗ ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏នៅតែយ៉ាប់យ៉ឺនម្ដងម្កាលដែរ ។ ការខ្វែងគំនិតគ្នាខាងដែនដីតាមបណ្ដោយព្រំដែន និងនៅសមុទ្រវៀតណាមខាងកើតដែលនៅតែស្ងប់ស្ងាត់កំឡុងសង្គ្រាមវៀតណាមលើកទីពីរត្រូវធ្វើឲកម្រើកឡើងវិញ នៅចុងនៃសង្គ្រាមនេះនិងយុទ្ធនាការក្រោយសង្គ្រាមបានធ្វើវិស្វកម្ម នៅហានណូយកំណត់តួនាទីសហគមន៍ចិននៅវៀតណាម ក្នុងវិស័យពាណិជ្ជកម្មក្នុងស្រុក ដែលស្រូបទាញយកការប្រឆាំងយ៉ាងខ្លាំងក្លាពីប៉ីជិង (Beijing) ។ ចិនក៏មិនសប្បាយចិត្តជាមួយនឹងវៀតណាមដែរ ពីព្រោះទំនាក់ទំនងរបស់វៀតណាមកាត់តែប្រសើរឡើង ជាមួយនឹងសហភាពសូវៀត

កំឡុងពេលលុកលុយរបស់វៀតណាមនៅកម្ពុជា ក្នុងឆ្នាំ១៩៧៨-៨៩ ការដាច់ឆ្ងាយពីអន្តរជាតិរបស់វៀតណាម បានពន្យារពន្យឺតទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ។ សហរដ្ឋអាមេរិក បន្ថែមចូលខ្លួនក្នុងសហប្រត្តិបត្តិការតិចតួចរបស់វៀតណាម ដោយបង្ហាញថាជនជាតិអាមេរិកដែលកំពុងតែបាត់ខ្លួនក្នុងបេសកកម្ម (MIAs)ជាឧបសគ្គមួយចំពោះទំនាក់ទំនងជាប្រក្រតី ដែលបញ្ឈប់ចំណងទាក់ទងប្រក្រតី រហូតដល់កងទ័ពវៀតណាមបានកាន់កាប់កម្ពុជា ។ វ៉ាស៊ីងតោនក៏បានបន្តបង្ខំនិន្នាវារណ៍ពាណិជ្ជកម្មរំលោភ លើហានណូយនៅចុងបញ្ចប់ នៃសង្គ្រាមក្នុងឆ្នាំ១៩៧៥ ។

នៅពេញមួយទសវត្សឆ្នាំ១៩៨០ វៀតណាមបានទទួលជិត $៣ពាន់លានក្នុងមួយឆ្នាំជាជំនួយសេដ្ឋកិច្ច និងកងទ័ពពីសហភាពសូវៀត និងនាំមកវិញនូវការដោះដូរពាណិជ្ជកម្មជាមួយស.ស.ស.ស.និងបណ្ដាប្រទេសកំមីកុន ដ៏ទៃទៀត (ក្រុមប្រឹក្សាដើម្បីជំនួយពាណិជ្ជកម្មគ្នាទៅវិញទៅមក) ។ ពួកកម្មាភិបាលខ្លះ ដឹងថាការរងគ្រោះសេដ្ឋកិច្ចនៃប្រជាជនបានចាប់ផ្ដើមបំបែកច្បាប់ និងទទួលបានបទពិសោធន៍ជាមួយក្រុមសហគ្រាសទីផ្សារបូព៌ា ។ អ្នកខ្លះត្រូវបានដាក់ទោសចំពោះការប៉ុនប៉ងរបស់ពួកគេ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកក៏ប្រហែលជាគោរព តាមពួកអ្នកនវានុវត្តន៍ដែលប្រកបដោយទស្សនវិស័យវិញ ។[ត្រូវការអំណះអំណាង]

ការផ្លាស់ប្ដូរឈ្មោះ[កែប្រែ]

សូមមើល: បញ្ជីរាជវង្សវៀតណាម បន្ថែម

សម្រាប់ភាគច្រើនបំផុតនៃប្រវត្តិសាស្ត្ររបស់ប្រទេស ព្រំដែនភូមិសាស្ត្រនៃវៀតណាមសព្វថ្ងៃនេះ បានគ្របដណ្ដប់នូវប្រទេសជាតិផ្សេងៗ៣ទៀត៖ប្រទេសវៀតណាម ប្រទេសចាមនិងជាផ្នែកមួយនៃចក្រភពខ្មែរ

ប្រទេសវៀតដើមឡើយនៅតំបន់ដីសណ្ដទន្លេក្រហមនៅវៀតណាមខាងជើងសព្វថ្ងៃនេះ និងបានពង្រីកវិសាលភាពប្រវត្តិសាស្ត្រ របស់ប្រទេសមកដល់ព្រំដែនថ្មីៗនេះ ។ ប្រទេសបានឆ្លងកាត់ការប្ដូរឈ្មោះជាច្រើន ដែលមានតែដាយវៀតទេបានប្រើយូរជាងគេបំផុត ។ ខាងក្រោមគឺជាការសង្ខេបឈ្មោះ៖

សម័យ ឈ្មោះប្រទេស រយៈកាល ព្រំប្រទស់
រាជវង្ស ហុង បាង វ៉ាន ឡាង ពីមុនឆ្នាំ ២៥៨ម.គ. គ្មានការកត់ត្រាពិតប្រាកដអំពីព្រំដែនរបស់ប្រទេស ។

រឿងនិទានមួយចំនួនបានអះអាងថាព្រំប្រទល់ខាងជើង ប្រហែលជាដល់ទន្លេយ៉ាងសេ ។ ក៏ប៉ុន្តែ សៀវភៅអត្ថបទប្រវត្តិសាស្ត្រសម័យថ្មីភាគច្រើន នៅប្រទេសវៀតណាម អះអាងថាដីសណ្ដទន្លេក្រហម ជាទឹកដីកំណើតនៃវប្បធ៌ម ឡាក់ វៀត ។

រាជវង្សថាច់ ឪ ឡាក់ ២៥៨ម.គ.-២០៧ម.គ. ដីសណ្ដទន្លេក្រហមនិងជំនាប់គ្នា

នឹងតំបន់ភ្នំខាងជើងនិងខាងលិច ។

រាជវង្សទ្រៀវ ណាម វៀត ២០៧ម.គ.-១១១ម.គ. ឪ ឡាក់ គ័ងតុងនិងគ័ងស៊ី
ការត្រួតត្រារបស់រាជវង្សហានចិន គាវ ឈី (ជាវ ជឺ) ១១១ម.គ.-៥៤៤គ.ស. បច្ចុប្បន្នភាគខាងជើង និងដើមខាងជើងនៃវៀតណាម

(ព្រំដែនខាងត្បូងបានពង្រីកចុះមកក្រោម ដល់ដីសណ្ដ ទន្លេម៉ានិងទន្លេកា) ។

រាជវង្សចិនបន្តបន្ទាប់ ជាទូទៅហៅថា គាវ ចូវ ។

វ៉ាន សួន កំឡុងឯករាជ្យបានកន្លះសតវត្សនៃអតីតរាជវង្សលី ។ ត្រូវបានដាក់ឈ្មោះជាផ្លូវការអណ្ណាម ដោយរាជវង្សថាងចិនតាំងពីឆ្នាំ៦៧៩គ.ស. ។

៥៤៤គ.ស.-៩៦៧គ.ស. ដូចខាងលើដែរ ។
រាជវង្សឌិញ និង ឡេដំបូង ដាយ កូ វៀត ៩៦៧គ.ស.-១០០៩គ.ស. ដូចខាងលើដែរ ។
រាជវង្សលី និង ថ្រាន់ ដាយ វៀត ១០១០គ.ស.-១៤០០គ.ស. ព្រំដែនខាងត្បូងលាតចុះមក

តំបន់ហ៊ូសព្វថ្ងៃនេះ ។

រាជវង្សហូ ដាយ វៀត ១៤០០គ.ស.-១៤០៧គ.ស. ដូចខាងលើដែរ ។
រាជវង្សឡេ ម៉ាក់

ពួកលោកម្ចាស់ទ្រិញ&ndash ង្វៀន រាជវង្ស តៃ សឺន

ដាយ វៀត ១៤២៨គ.ស.-១៨០២គ.ស. បានលាតសន្ធឹងបន្តិចម្ដងៗមកដល់

ព្រំដែនវៀតណាមបច្ចុប្បន្ននេះ ។

រាជវង្សង្វៀន វៀតណាម ១៨០២គ.ស.-១៨៨៧គ.ស. វៀតណាមបច្ចុប្បន្នបូកដែនដី

ដែលបានកាន់កាប់ខ្លះក្នុងប្រទេសឡាវនិងកម្ពុជា

អាណានិគមបារាំង សហភាពឥណ្ឌូចិន, បញ្ចូលនូវកូសាំងស៊ីន (វៀតណាមខាងត្បូង)

អណ្ណាម (វៀតណាមកណ្ដាល) តុងកឹង (វៀតណាមខាងជើង) កម្ពុជា និងឡាវ

១៨៨៧គ.ស.-១៩៤៥គ.ស.-១៩៤៥គ.ស. វៀតណាមបច្ចុប្បន្ន ឡាវនិងកម្ពុជា
ឯករាជ្យ វៀតណាម (ជាមួយរដ្ឋដ៏ទៃៗដូចជា សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម

រដ្ឋវៀតណាម, សាធារណរដ្ឋវៀតណាម សាធារណរដ្ឋសង្គមនិយមវៀតណាម)

សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (១៩៤៥-១៩៧៦)

រដ្ឋវៀតណាម (១៩៤៩-១៩៥៦) សាធារណរដ្ឋវៀតណាម (១៩៥៦-១៩៧៥នៅវៀតណាមខាងត្បូង) សាធារណរដ្ឋសង្គមនិយមវៀតណាម (១៩៧៦-បច្ចុប្បន្ន)

វៀតណាមបច្ចុប្បន្ន ។

ស្ទើរតែគ្រប់រាជវង្សវៀតណាមទាំងអស់បានដាក់ឈ្មោះ តាមត្រកូលរបស់ស្ដេច មិនដូចពួករាជវង្សចិនទេ ដែលឈ្មោះរបស់រាជវង្សត្រូវបានបង្ហាញ ដោយស្ថាបនិករាជវង្សនិងជារឿយៗប្រើជាឈ្មោះប្រទេស ។

វានៅតែមានបញ្ហាជជែកតទល់គ្នាថាតើរាជវង្ស ហុង បាងគឺពិតជាមែនរឺក៏ជារាជវង្សសំគាល់តំណាងឲប្រទេស ឡាក់ វៀត មុនពេលបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ ។ រាជវង្សថាច់ ទ្រៀវ អតីតលី ង៉ោ ឌិញ ឡេដំបូង លី ថ្រាន់ ហូ ឡេ ម៉ាក់, តៃ សឺន និងង្វៀនជាធម្មតាត្រូវបានចាត់ទុក ដោយពួកអ្នកប្រវត្តិវិទូថាជាក្រុមរាជវង្សផ្លូវការ ។ រាជវង្ស តៃ សឺន របស់ ង្វៀន ហ៊ូ ផ្ទុយមកវិញគឺជាឈ្មោះដែលបង្កើតឡើង ដោយពួកអ្នកប្រវត្តិវិទូដើម្បីចៀសវាងការភាន់ច្រលំ ជាមួយរាជវង្សង្វៀនរបស់ ង្វៀន អាញ់ ។

មើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. ខេននី (Kenny), ហិនរី ជេ.(Henry J.) (២០០២). ស្រមោលនាគរាជ:ការតស៊ូបន្តរបស់វៀតណាមជាមួយចិននិងការជំពាក់ជំពិនដល់នយោបាយការបរទេសស.រ.អា.. របស់លោកប្រាសសី (Brassey). ល.ស.ប.អ. 9781574884791. http://books.google.com/books?id=EWWOKb5t5G0C.  ទំ. ១៨[តំណភ្ជាប់ខូច].
  2. ២,០ ២,១ ខេននី ២០០២, ទ. ២១.
  3. ណេហឺ (Neher), ខ្លាខ ឌី (Clark D.); Ross Marlay (១៩៩៥). ប្រជាធិបតេយ្យនិងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍៖ជំនោរនៃការផ្លាស់ប្ដូរ. p. ១៦២. 
  4. ហ្កឺដ អាល់ប្រិចថ៍ (Gerd Albrecht)៖ ការលើកដីមូលខ្រេខ៥២/៦២៖ការស្រាវជ្រាវថ្មីៗនៃបុរេប្រវត្តិកម្ពុជាតំនភីឌីអ៊ែផ្វ Archived 2020-04-22 at the វេយប៊ែខ ម៉ាស៊ីន.
  5. មរណភាព សាសនទូតកាតូលិក, ខែសីហ១៩០៣, សងខាង ២៥៥-២៥៧, ផ្វ្រេបឺហ្ក អ៊ិម ប្រេសហ្កូ
  6. ដាវីដសុន (Davidson), ចឺរ៉េមី អេក.ស៊ី.អ៊ែស. (Jeremy H. C. S.); H. L. Shorto (១៩៩១). ភាសាអាស៊ីខាងត្បូង៖ បទនិពន្ធជាកិត្តិយសដល់អេក.អ៊ែល.ស្ហតតូ (H.L. Shorto). p. ៩៥. 
  7. បាបារ៉ា វ៉ឺថេម ថាច់មេន (Barbara Wertheim Tuchman) (១៩៨៥). ដំនើរលីលា៖ពីថ្រយទៅវៀតណាម. រោងពុម្ពរ៉េនដុំ, អាយអិនស៊ី ។. p. ២៣៥. ល.ស.ប.អ. 0345308239. http://books.google.com/books?id=v5YlBtzklvQC&pg=PA235&dq=chiang+kai-shek+vietnam+Under+no+circumstances&hl=en&ei=hI4OTZGwIcL98Aasn5iVDg&sa=X&oi=book_result&ct=result&resnum=2&ved=0CCgQ6AEwAQ#v=onepage&q=chiang%20kai-shek%20vietnam%20Under%20no%20circumstances&f=false។ បានយកមក ២០១០-១១-២៨. 
  8. ឡរី អេក. អេដឌីងតុន (Larry H. Addington) (2000). សង្គ្រាមអាមេរិកនៅវៀតណាម៖ប្រវត្តិសាស្ត្រនិទានខ្លី. កាសែតសាកលវិទ្យាល័យឥណ្ឌាណា. p. ៣០. ល.ស.ប.អ. 0253213606. http://books.google.com/books?id=iF3MG43x--0C&pg=PA30&dq=chiang+kai-shek+vietnam+french+concessions&hl=en&ei=_Y0OTYTpIsL38Aa2_MiwDg&sa=X&oi=book_result&ct=result&resnum=3&ved=0CC0Q6AEwAg#v=onepage&q=chiang%20kai-shek%20vietnam%20french%20concessions&f=false។ បានយកមក ២០១០-១១-២៨. 
  9. ភិតថឺ ណេវីល (Peter Neville) (2007). ជនជាតិប្រ៊ីតថេននៅវៀតណាម៖ការផ្ដើមនូវមហន្តរាយ ១៩៤៥-៦. កាសែតចិត្តវិទ្យា. p. ១១៩. ល.ស.ប.អ. 0415358485. http://books.google.com/books?id=o1t8-EjWyrgC&pg=PA119&dq=chiang+kai-shek+vietnam+french+concessions&hl=en&ei=_Y0OTYTpIsL38Aa2_MiwDg&sa=X&oi=book_result&ct=result&resnum=8&ved=0CEUQ6AEwBw#v=onepage&q=chiang%20kai-shek%20vietnam%20french%20concessions&f=false។ បានយកមក ២០១០-១១-២៨. 
  10. វ៉ាន់ ង្វៀន ឌឿង (២០០៨). សោកនាដកម្មនៃសង្គ្រាមវៀតណាម៖បទវិភាគរបស់អ្នករដ្ឋការវៀតណាមខាងត្បូងម្នាក់. ម៉ខ់ផ្វាលេនដ៍ (McFarland). p. ២១. ល.ស.ប.អ. 0786432853. http://books.google.com/books?id=pVNaoUu7veUC&pg=PA21&dq=chiang+kai-shek+vietnam+french+concessions&hl=en&ei=_Y0OTYTpIsL38Aa2_MiwDg&sa=X&oi=book_result&ct=result&resnum=9&ved=0CEoQ6AEwCA#v=onepage&q=chiang%20kai-shek%20vietnam%20french%20concessions&f=false។ បានយកមក ២០១០-១១-២៨. 
  11. ស្ទ៉េន តូននេសុន (២០១០). វៀតណាមឆ្នាំ១៩៤៦៖សង្គ្រាមចាប់ផ្ដើមយ៉ាងម៉េច. សារព៌តមានសាកលវិទ្យាល័យកាលីផ្វនា. p. ៤១. ល.ស.ប.អ. 0520256026. http://books.google.com/books?id=1I4HOcmE4XQC&pg=PA41&dq=chiang+kai-shek+vietnam+french+concessions&hl=en&ei=_Y0OTYTpIsL38Aa2_MiwDg&sa=X&oi=book_result&ct=result&resnum=2&ved=0CCgQ6AEwAQ#v=onepage&q=chiang%20kai-shek%20vietnam%20french%20concessions&f=false។ បានយកមក ២០១០-១១-២៨. 
  12. អេលីហ្សាបេថ ចេន អេរីងតុន (១៩៩០). សង្គ្រាមវៀតណាមជាប្រវត្តិសាស្ត្រ៖រៀបរៀងដោយ អេលីហ្សាបេថ ចេន អេរីងតុន និង ប៊ី.ជែ.ស៊ី. ម៉ខ់ខឺឆឆឺ. ក្រុមបោះពុម្ពព្រៃបៃតង. p. ៦៣. ល.ស.ប.អ. 0275935604. http://books.google.com/books?id=yQGqQ3LmExwC&pg=PA63&dq=chiang+kai-shek+vietnam+french+concessions&hl=en&ei=_Y0OTYTpIsL38Aa2_MiwDg&sa=X&oi=book_result&ct=result&resnum=4&ved=0CDIQ6AEwAw#v=onepage&q=chiang%20kai-shek%20vietnam%20french%20concessions&f=false។ បានយកមក ២០១០-១១-២៨. 
  13. "គ្រាប់ពូជនៃការប៉ះទង្គិច១៩៤៥-១៩៦០នៃសង្គ្រាមវៀតណាម". កន្លែងប្រវត្តិសាស្ត្រ. ១៩៩៩. Retrieved ២០១០-១២-២៨. {{cite web}}: Check date values in: |accessdate= (help)
  14. Majcen – ustanovitelj salezijanske družbe v Vietnamu. "Poznamo ga, bil je naš magister in patriarh" (មែជសេន ស្ថាបនិកនៃសង្គមសេលេសៀននៅវៀតណាម ។ ពួកយើងស្គាល់លោក លោកគឺជាគ្រូគង្វាលនិងសម្ដេចសង្ឃរបស់យើង), បាននិយាយដោយ ផ្វ្រ. ចន សម្ដេចសង្ឃ ង្វៀន វ៉ាន់ ថេម ។ មើល៖ Andrej Majcen, Dobrotna božja sled, Zbornik študijskega dneva ob 100-letnici rojstva Rakovnik, 22. oktobra 2005, (អេនដ្រិច មែជសេន ផ្លូវព្រះមេត្តា សៀវភៅសិក្សារាល់ថ្ងៃឆ្នាំទី១០០ នៃកំនើតរបស់លោកនៅ ថ្ងៃរ៉ាក់កូវនីក២២តុលា២០០៥បោះពុម្ពដោយ៖សាលវ៉េ ល្ជូប្លចាណា ២០០៦ ស្លូវ៉េនា ។ ISBN 961-211-354-8

អានបន្ថែម[កែប្រែ]

  • ហ៊ីល, ចន អ៊ី. ២០០៣ ។ "ការបកប្រែកំនត់ហេតុជំពូកមួយនៃតំបន់ខាងលិចតាមរយៈហ៊ូ ហានស្ឈូ ។" ការរៀបរៀងពង្រាងលើកទី២ ។ [http://depts.washington.edu/uwch/silkroad/texts/hhshu/hou_han_shu.html[
  • ហ៊ីល, ចន អ៊ី. ២០០៤ ។ប្រជាជនភាគខាងលិចវ៉ីលូ 魏略 ដោយអ៊ី ហួន 魚豢៖រឿងរ៉ាវចិនក្នុងសតវត្សទីបីបាននិពន្ធរវាង២៣៩និង២៦៥ គ.ស.។សេចក្ដីព្រាងចារទុកការបកប្រែជាភាសាអង់គ្លេស ។ [១]
  • មេសនី, វីលាម ។ ១៨៨៤ ។ តុងកឹង។ ណូរ៉ូនហា & ខូ., ហុងកុង ។
  • ង្វៀន ខាច់ វៀន ១៩៩៩ ។ វៀតណាម-ប្រវត្តិសាស្ត្រដ៏យូរលង់។ ហានណូយ ពួកអ្នកបោះពុម្ពផ្សាយគីអូយ ។
  • ស្ទ៉េវ៉ិនស៍, ខេថ ។ ១៩៩៦ ។ "អ្នកផ្សងព្រេងចឺស៊ីនៅចិន៖អ្នករត់ពន្ធកាំភ្លើង មន្ត្រីអតិថិជន និងសហគ្រិនជំនួញហើយនិងមេទ័ពក្នុងជួរកងទ័ពអធិរាជចិន ។ ១៨៤២-១៩១៩ ។" ទស្សនាវដ្ដីសាខាហុងកុងនៃសង្គមរាជានិយមជាតិអាស៊ី ។។ ខ្សែ៣២ (១៩៩២) ។ បោះពុម្ពឆ្នាំ១៩៩៦ ។
  • ផ្វ្រាន់ស៊ីស ភ្វីតហ្កឺរ៉លដ៍ ។ ១៩៧២ ។ ភ្លើងក្នុងថ្លុក៖ពួកវៀតណាមនិងអាមេរិកនៅវៀតណាម ។ លីតថល, ប្រោន និងកងអនុសេនាធំ ។
  • ហុង, ហួង ឌុយ ។ ២០០៥ ។ សំនួរដ៏សាមញ្ញមួយចំពោះអនាគតវៀតណាម ។ ការចេញផ្សាយ វៀត ឡុង ។
  • ស្នាក់ការឧត្ដមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ។ ២០០០ ។ រដ្ឋនៃជនភៀសខ្លួនពិភពលោកឆ្នាំ២០០០៖៥០ឆ្នាំនៃសកម្មភាពមនុស្សធ៌ម-ជំពូក៤៖ការហោះហើរពីឥណ្ឌូចិន (ភីឌីអ៊ែផ្វ)
  • ឡេ វ៉ាន់ ហ៊ឺ និង ង៉ោ ស៊ី លានដាយវៀត ស៊ុ គី ទាន់ ធូ
  • ថ្រាន់ ត្រុង គីម ។ វៀតណាម ស៊ុ ឡឿក ។ ទ្រុង តាម ហុក លៀវ ១៩៧១ ។
  • ផាម វ៉ាន់ សឺន ។ វៀត ស៊ុ ទាន់ ធូ
  • ថាយល័រ,​ ខេថ ដាប់បលយូ ។ កំណើតប្រទេសវៀតណាម
  • ថ្រាន់ ដាន់ ទៀន ។ ញូង ម៉ៅ ឆ្វៀន វ៉េ ដូយ ហ៊ាត់ ដុង កួ ហូ ឈូ តិច
  • វ៉ាន់ តៀន ឌុង ។ ដាយ ថាង ម៉ៅ សួន
  • ប៊ុយ ដៀម ។ ក្នុងមាត់ទ្វារប្រវត្តិសាស្ត្រ
  • ង្វៀន ទៀន ហុង, ចឺរ៉ូលដ៍ អ៊ែល. ស្ឆិចថឺ ។ ឯកសាររាជវាំង
  • ផាម ហួន ។ កឿក ត្រៀត ថោយ កាវ ង្វៀន ១៩៧៥
  • ហាញ់ ទ្រិញ បៀន ដុង ខ្សែ១និង២ ។ កម្រងកំណាព្យនៃប្រវត្តិដោយប្រជាជនទូកវៀតណាម ។
  • ង្វៀន ខាច់ ងុ ។ ងឿន ហ្កុក ដាន់ តុក វៀតណាម ។ ញ៉ុម ងាន គឺ សុ ដៀ ។
  • វ៉ាន់ ផូ ហោង ដុង ។ នាន បៀវ លិច សុ វៀតណាម ថូយ គី ១៩៤៥-១៩៧៥ ។ ដាយ ណាម ២០០៣ ។
  • ឡេ ឌួន ។ ដេ កឿង កាច់ ម៉ាង មៀន ណាម
  • ញ៉ាត ទៀន, ដឿង ផាច់, វុ ថាញ់ ធុយ ។ ពួកចោរសមុទ្រនៅឈូងសមុទ្រសៀម
  • ង្វៀន វ៉ាន់ ហ៊ុយ, ទិម ហ៊ាវ កុង ដុង ឆាម តៃ វៀតណាម

តំណភ្ជាប់[កែប្រែ]

] Archived 2011-06-04 at the វេយប៊ែខ ម៉ាស៊ីន. - ដើមកំនើតនៃឈ្មោះវៀតណាម