ទ្រអ៊ូ

ពីវិគីភីឌា

ទ្រអ៊ូ ជា ឧបករណ៍តន្ត្រី ខ្សែកូតមានខ្សែសំនៀង ២ និងប្រអប់សំនៀង ដែលធ្វើពីលលាដ៍ដូង ជាឧបករណ៍កូតកំដរតាមបទនីមួយៗ។

បំពង់សំនៀង[កែប្រែ]

ចំណែកឯបំពង់សំនៀង គេយកត្រឡោកដូងធម្មតាមកកាត់យកពាក់កណ្ដាលមកធ្វើ យកឈើស្រាលធ្វើសន្ទះ ។

មុខ​ងារ[កែប្រែ]

ទ្រអ៊ូ​មានមុខ​ងារ​សំខាន់​ចូលរួម​ប្រគំ​ជា មួយ​នឹង​ឧបករណ៍​ដទៃ​ក្នុង​វង់ភ្លេង​ការ​បុរាណ នា​ដើម​សតវត្ស​ទី​២០ នេះ និង​នៅ​ក្នុង​វង់ភ្លេង មហោរី ។ ទ្រនេះ​មានដំណើរ​សាច់​បទ​មិន​ដូច ទ្រ​ដទៃ​ឡើយ គឺ​សំរាប់​ជួយ​បន្ទរ ឬ​ផ្ដក់​ពីមុខ ពីក្រោយ ឬ​ស៊ក​ត្រង់​កន្លែង​ចន្លោះ​ៗ​សាច់​បទ របស់​ឧបករណ៍​ដទៃ និង​សំរាប់​ក្នុង​ពពួក​ឧ​បករ​ណ៍​ខាត់​សាច់​បទ​ភ្លេង​ក្រោយ​ពួក​ឧបករណ៍ ដទៃ ធ្វើ​យ៉ាងណា​ឱ្យ​សំនៀង​របស់​ខ្លួន​មាន សម្រស់​លេចធ្លោ​ផុត​ពី​គេឯង​ឡើង ។

វិធីនៃកា​រឹតខ្សែ​សំនៀង[កែប្រែ]

ទ្រអ៊ូ​រឹតខ្សែ​សំនៀង​បាន​២​បែប ៖

  • កាលណា​គេ​យក​វា​ទៅ​ប្រគំ​ក្នុង​វង់ភ្លេង ការ​បុរាណ គេ​ត្រូវ​រឹតខ្សែ​ស្មើ ឬ​ហៅ​រឹត ចំហៀង​ក៏​បាន (​មាន​ចន្លោះ​៤)
  • ប្រសិនបើ​គេ​យក​វា​ទៅ​ប្រគំ​ជាមួយ​ឧបករណ៍​ដ៏ទៃ​ក្នុង​វង់ភ្លេង​មហោរី គេ​ត្រូវ​រឹត​សោ ឬ​ហៅ​ម្យ៉ាងទៀត​ថា រឹត ភាន់ (​មាន​ចន្លោះ ៥) ។

ឯកសារយោង[កែប្រែ]