គងវង់ធំ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី គងធំ)
គងវង្សធំឬគងងងឹត។ ជារបស់ខ្មែរ។

គងវង់ធំ មានលក្ខណៈសណ្ឋានដូចគ្នាពី គងវង់តូច ត្រង់ទំហំជាង និងផ្លែសំនៀង។

គងវង់ធំមានផ្លែ ១៦ (មិនប្រាកដ) ផ្លែនិមួយៗធ្វើអំពីសំរិទ្ធលាយលង្ហិន/ទង់ដែង។ ក្នុងវិធីធ្វើនេះគេយកវត្ថុធាតុទាំងពីរនេះស្លលាយបញ្ចូលគ្នាជាផ្ទាំងរួចលត់នឹងភ្លើងដំវាយតាមពុម្ភ។ ​ផ្លែទាំងនេះមានរាងដូចផ្ទិល តែគេដំចំកណ្តាលឲ្យប៉ោង ដែលគេហៅថា ដោះគង។ គេវាយគងនៅលើដោះដូចនេះហើយក្នុងដោះនោះគេបិទប្រមរ សម្រាប់ធៀបសូរ។ ផ្លែនីមួយៗគេចោះប្រហោង ៤ សម្រាប់ចងខ្សែរឹតកុំឲ្យផ្អៀង។


តួររង្វង់កងទាំងមូលធ្វើអំពីឬស្សីឬផ្តៅដំបងដែលគេយកមករោលភ្លើង បកសំបកចេញ កាត់ជាកង់ៗចំនួន៤ ល្មមផ្លែគង រួចពត់ជារង្វង់មូល រួចដាក់រង្វង់ផ្តៅពីរខាងលើ និងខាងក្រោមពីរ និងមានភ្ជាប់ឈើក្បាច់រាងជើងទានពីលើមកក្រោម​ រួចពុះជម្រៀកឬស្សីដោយគ្រងជើងទៀន បន្ទាប់មកទៀតគេយកឬស្សីពីរជម្រៀកទៀតមកពត់វង់តាមរង្វង់គងខាងក្នុងសម្រាប់ចងផ្លែគងឲ្យតឹងៗ នៅផ្នែកក្នុងរង្វង់គងខាងលើ ។ ផ្លែអន្លូងទាំងពីរដែរសម្រាប់វាយគងគឺគេធ្វើអំពីស្បែកក្របី ឬដំរី ដែលគេកាត់ជារង្វង់មូលហើយចោះរន្ធកណ្តាលសម្រាប់ស៊កដងធ្វើពីឈើ។ ផ្លែគងដែលធំជាងគេមានអង្កត់ផ្ចិត ១៦.៥០ ទៅ ១៨.៥០ ស.ម។ ពាក្យគងនេះគឺជាពាក្យហៅរបស់អ្នកខេត្តសៀមរាប។ ចំពោះគងវង់ដែលមានរាងចំណិតខែគឺមានសណ្ឋានដូចព្រះចន្ទពាក់កណ្តាលវង់ដែលមានផ្លែតែ ៨ ឬ៩ ប៉ុណ្ណោះ តែរបៀបធ្វើគឺដូចគ្នា។

​​​គង​វង់​តូច និង​គង​វង់​ធំ គឺ​ជា​គង​វង់​ដែល​មាន​អាយុ​ច្រើន​សតវត្ស​ណាស់​មក​ហើយ ហើយ​មាន​សារ​សំខាន់​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ​ដែល​ជា​វង់​ភ្លេង​សំរាប់​បំរើ​ឱ្យ​ព្រហ្ម​ញ្ញ​សាសនា​កាលពី​សម័យ​ដើម ។ តាម​បន្ទូល​របស់​សម្តេច​​ព្រះ​សង្ឃ​រាជ ​ជួន ណាត ក្នុង​ឆ្នាំ​១៩៦៥ ថា «គង​វង់​ទាំង​ពីរ​បែប​នេះ​ខ្មែរ​យើង​បំបែក​ចេញ​ពី​គង​ពាក់​កណ្តាល​វង់​មាន​ផ្លែ​សំនៀង​៨​និង​៩ ដំបូង​បំបែក​ចេញ​បាន​គង​វង់​ធំ​មុន​គេ បន្ទាប់​មក​ទើប​បំបែក​ចេញ​ជា ​គង​វង់​​តូច ទៀត ក្នុង​ចន្លោះ​សតវត្ស​ទី​៩ និង​ទី​១២ រីឯ​គង​ពាក់​កណ្តាល​វង់​ខ្មែរ​មាន​តាំង​ពី​សម័យ​មុន​អង្គរ» ។


ឯកសារយោង[កែប្រែ]