គំរោងអាជីវកម្ម

ពីវិគីភីឌា

អារម្ភកថា ពិភពលោកដ៍ស្រស់ស្អាតគឺត្រូវបានមនុស្សយកមកប្រើប្រាស់ និងរស់នៅយ៉ាងសុខសប្បាយ និងសុខដុមរមនា។ ការរស់នៅនេះផងដែរមនុស្សបានប្រើប្រាស់ចំណេះរបស់ខ្លួនដែលបានមកពីកំណើត និងការសិក្សាបន្ថែមពីមជ្ឈដ្ឋានខាងក្រៅ និងការក្រេបយកនូវបទពិសោធន៍ផ្សេងៗ និងការសិក្សារពីបណ្តាប្រព័ន្ធផ្សព្វផ្សាយនានា......។ ការយកចិត្តទុកដាក់ និងព្យាយាមពួកគេបានកែប្រែពិភពលោកដែលធ្លាប់តែរស់នៅតាមបែបធម្មជាតិ តាមយថាផល ការជួញដូរតាមបែបបូររាណ (សេដ្ឋកិច្ចប្រពៃណី) ឲ្យទៅជាពិភពលោកដែលមានសេដ្ឋកិច្ចខ្លាំងក្លាមានការជួញដូរយកប្រាក់ចំនេញ យកផលប្រយោជន៍តាមរយៈការធ្វើជំនួញផ្សេងៗដូចជា៖ សហគ្រាសផលិតកម្ម សេវាកម្មអាជីវកម្មក្នុងគ្រួសារ វេបសាយ ផ្ញើរសំបុត្រទៅផ្ទាល់........ដែលទាំងអស់នេះគឺជាមធ្យោបាយក្នុងការរកប្រាក់ចំណេញដ៏ក្រាស់ក្រៃទៅតាមសមត្ថភាពរបស់ម្ចាស់មុខជំនួញនោះ និងប្រភេទអាជីវកម្មផងដែរ។ ប៉ន្តែក៍មានមនុស្សមួយចំនួនមានការស្ទាក់ស្ទើរនៅក្នុងចិត្តមិនហ៊ានប្រកបរបរចិញ្ចឹមជីវិតទេ ព្រោះគាត់មិនមានការស្រាវជ្រាវឲ្យបានច្បាស់លាស់មុន នឹងដំណើរការជំនួញនោះ ម្យ៉ាងទៀតគឺការមិនហ៊ានប្រថុយប្រថាននូវការខាតបង់នានា ព្រោះការធើ្វអាជីវកម្មរបស់គាត់មានដើមទុនតិចប៉ុន្តែគាត់មានមហិច្ចតាចង់បានប្រាក់ចំនេញច្រើនដែលតាមធម្មតាវាមិនអាចទៅរួច។ ការយល់ឃើញរបស់បុគ្គលមានការខុសប្លែកគ្នាទៅតាមទស្សនៈដែលមនុស្សមួយចំនួនបានគិតថាការធ្វើជំនួញគឺត្រូវការដើមទុនច្រើន បើទោះបីជារូបគេមានចំនេះដឹងនិងចំនេះធ្វើហើយក៍ដោយ។ ប៉ុន្តែក៏មានមនុស្សមួយចំនួនមានការយល់ឃើញថាការធ្វើជំនួញមិនចំបាច់ដល់ថ្នាក់មានប្រាក់ និងដើមទុនគ្រប់គ្រាន់នោះទេ សំខាន់គឺគំរោងការរបស់អាជីវកម្មដែលយើងបំរុង នឹងដំណើរការថាតើវាមានការច្បាស់លាស់បានកំរិតណា? ហើយវាផ្គួបផ្សុំ នឹងឆន្ទៈរបស់ម្ចាស់អាជីវកម្មថាមុតមាំកម្រិតណា?......ចំនែកឯដើមទុនដែលមនុស្សភាគច្រើនតែងតែគិតថាវាគឺជារឿងដែលសំខាន់នោះគឺយើងត្រូវការវាតែ៤/១០នៃដើមទុនរបស់អាជីវកម្មទាំងមូលបានហើយចំនែកឯដើមទុនដែលខ្វះយើត្រូវទៅខ្ចីពីធនាគាដោយដាក់គំរោងបញ្ចាំ និងអចលនទ្រព្យផ្សេងៗ។ ដោយសារការយល់ឃើញបែបនេះហើយបានជាធ្វើឲ្យប្រទេសជាច្រើននៅលើពិភពលោកមានការរីកចំរើនជាងប្រទេសកម្ពុជាយើងព្រោះប្រទេសកម្ពុជាអ្នកចង់មានទ្រព្យធន និងមានគំនិងចង់រកស៊ីមានច្រើនប៉ុន្តែគាត់បានជ្រើសយកដើមទុនជាធំ និងការខ្លាចខាត។កត្តាទាំងនេះហើយដែលធ្វើឲ្យប្រទេសកម្ពុជាមិនមានការីកចំរើនដូចគេខាងសេដ្ឋកិច្ចហើយមានឈ្មោះព្រះរាជាណាចក្រអច្ឆរិយៈ។ ដោយមានការជួយជំរុញលើកកទឹកចិត្តរបស់សាស្រ្តាចារ្យ និងការសិក្សានូវគំរោងធ្វើអាជីវកម្មរួចមកក្រុមយើងខ្ញុំសំរេចចិត្តបង្កើតនូវគំរោងអាជីវកម្មធនតូចមួយដើម្បីជាការអនុវត្តន៍ជាក់ស្តែង និងស្វែងយល់បន្ថែមនូវការធ្វើអាជីវកម្ម។ ដូចនេះយើងមានគំរោងដូចតទៅ។ មាតិការ អារម្ភកថា មាតិការ ១. មូលសង្ខេប ២. ការវិភាគទីផ្សារ (Market Analysis) ៣. ការពិពណ៍នាខ្លីៗពីអាជីវកម្ម (Business Overview) ៣.១. ទំនិញ ៣.២. ទីតាំងរបស់ហាង ៣.៣. ម្ចាស់ហាង ៤. ការពិព៍ណនាអំពីទំនិញ និងសេវា ៥. ការគ្រប់គ្រង និងការជ្រើសរើសបុគ្គលិក ៦. ផែនការទីផ្សារ (Market plan) ៦.១ សមាសធាតុ P ទាំង៤ ៦.២ ប្រភេទអតិថិជន (គោលដៅទីផ្សារ) ៦.៣ វិធីសាស្រ្តកំណត់កំលៃ ៦.៤ យុត្ធសាស្រ្តប្រកួតប្រជែង ៦.៥ យុត្ធសាស្ត្រស្វែងរកទីផ្សារ ៧. ផែនការដំណើរការអាជីវកម្ម (Operation Plan) ៧.១. ដំណើរការអាជីវកម្ម ៧.២. ការចំណាយក្នុងមួយខែ ៨. ផែនការហិរញ្ញវត្ថុ ៨.១. ការចំណាយដើមទុនសំរាប់ការចាប់ផ្តើម ៨.២. ការចំណាយដើមទុនសំរាប់ប្រតិបត្តិការ ៨.៣. របាយការចំណេញ និង ខាត (Income Statement) ៨.៤. តារាងតុល្យការ (Balance Sheet) ៨.៥. លំហូរបេឡា (Cash Flow) គំរោងអាជីវកម្ម ប្រជុំពិភពរឿង ១.មូលសង្ខេប នៅក្នុងការបើកអាជីវកម្មមួយ គឺវាអាស្រ័យទៅលើសេដ្ឋកិច្ចរបស់ប្រទេសនេះអាចជួយដល់អាជីវកម្មទទួលបានជោគជ័យ និងដំណើរការដោយពុំមានការរអាក់រអួល។ ដោយប្រទេសកម្ពុជាយើងកំពុងតែមានការរីចំរើនឡើងលើគ្រប់វិស័យ គួរឲ្យកត់សំគាល់វាក៍ជាហេតុធ្វើឲ្យអាជីវកម្មជាច្រើនកំពុងមានការអភិវឌ្ឍន៍ផងដែរ។ដោយឡែកចំពោះវិស័យខ្សែភាពយន្តក៍មានការរីកចំរើនដូចគ្នាដែរ គឺកំពុងតែមានការរីដុះដាលនិងមានកាពេញនិយមយ៉ាងខ្លាំង ជាពិសេសគឺខ្សែភាពយន្តបរទេសដែលមានលក្ខណៈរូម៉ែនទិក ស្នេហា ការសើអង្កេត អភិនិហា.........។យោងទៅតាមមូលហេតុខាងលើទើបយើងខ្ញុំមានគំរោងបើអាជីវកម្មធនតូចតូបជួលនិងលក់ ស៊ីឌី វីស៊ីឌី និងឌីវីឌី ដោយយើងខ្ញុំមានការយល់ឃើញថាៈ • អាចជាអាជីពប្រចាំជីវិត • អាចទទួលបានប្រាក់ចំណេញ • ដើម្បីឲ្យប្រជាពលរដ្ឋក្នុងស្រុកបានស្គាល់ពីវប្បធម៍ អរិយធម៍ សេដ្ឋកិច្ចរបស់ប្រទេសដ៍ទៃ........ • ជួយបំរើសេដ្ឋកិច្ចសង្គមជាតិ(ប្រជាពលរដ្ឋមានការងារធ្វើ) • មានកេត្តរ៍ឈ្មោះក្នុងសង្គម ទោះបីជាយ៉ាងណាក៍ដោយដើម្បីឲ្យអាជីវកម្មទទួលបានជោគជ័យយើងត្រូវរៀបចផែនការឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងពេលចាប់ផ្តើមដំណើរការ ឬពេលកំពុងដំណើរការយើងជួបនូវបញ្ហាហិរញ្ញវត្ថុ ឬការគ្រប់គ្រងជាដើម។ ស្របពេលាមួយគ្នានេះដែរ ដើម្បីឲ្យអាជីវកម្ម ប្រជុំពិភពរឿង របស់យើងខ្ញុំទទួលបានជោជ័យយើងខ្ញុំក៍បានរៀបចំផែនការអាជីវកម្មផងដែរ ដោយផ្តោតទៅលើបញ្ហាសំខាន់ៗជាច្រើនដូចជាៈ • ផែនការហិរញ្ញវត្ថុ • ការឆ្លុះបញ្ចាំងពីភាពខ្លាំងរបស់ក្រុមហ៊ុន • វិធីសាស្រ្តនៃការគ្រប់គ្រង និងជ្រើសរើសបុគ្គលិក • បញ្ជាក់ពីផលិតផល និងសេវាកម្មដែលអាជីវកម្មយើងមានលក់ និងជួល • វិធីសាស្រ្តនៃការទាក់ទាញអតិថិជន និងការប្រកួតប្រជែង • រៀបរាប់ពីផែនការដំណើរការ • វិធីសាស្រ្តនៃការកំណត់តំលៃ។ល។

២.ការវិភាគទីផ្សារ ការវិភាគទីផ្សាររបស់យើងខ្ញុំផ្តោតសំខាន់ទៅលើអ្នកដែលមិនទាន់បានដឹងពីផែនការអាជីវកម្មរបស់យើង និងអ្នកដែលមិនទាន់បានស្គាល់សោះឲ្យបានដឹងពីអាជីវកម្មនិងគោលដៅទីផ្សាររបស់យើងខ្ញុំ។ ហេតុនេះហើយយើងខ្ញុំចាំបាច់ក្នុងការផ្តល់និងការពន្យល់ទៅពួកគេឲ្យបានយល់ច្បាស់ពីអាជីវកម្មរបស់យើងខ្ញុំ។ • ទំហំអាជីវកម្មៈ អាជីវកម្មយើងខ្ញុំគឺជាប្រភេទអាជីវកម្មធនតូចដែលមានលក្ខណជាអាជីវកម្មគ្រូសារប៉ុណ្ណោះ ហើយយើងបើកដំណើរការសំរាប់បំរើសេវាកម្មលក់ ជួល ស៊ីឌី វីស៊ីឌី ឌីវីឌី និងបញ្ចូលបទភ្លេងទូរស័ព្ទដល់អតិថិជន។ • អត្រាកំណើនអាជីវកម្មៈ អត្រាកំណើនអាជីវកម្មរបស់យើងខ្ញុំគឺ ប្រាក់ចំណេញ អតិថិជន លទ្ធភាពក្នុងការពង្រីកអាជីវកម្ម នៅពេលដែលអាជីវកម្មរបស់យើងខ្ញុំត្រូវបានគេទទួលស្គាល់ និងមានភាពល្បីល្បាញ។ • ស្តង់ដាកំរិតចំណេញៈ សំរាប់បញ្ហាកំរិតចំណេញគឺយើងខ្ញុំកំណត់យក២០% គ្រប់ផលិតផលនិងសេវាកម្មដែលបានលក់។ • ស្តង់ដានៃបណ្តាញចែកចាយផលិតផលៈ យើងខ្ញុំពុំមានសេវាកម្មដឹកជញ្ជូនទូរទាំងប្រទេស និងបានទូរលំទូរលាយទេតែយើងមានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែងក្នុងរយៈចំងាយ៣គីឡូម៉ែត្រយើងមានការដឹកជញ្ជូនដល់ផ្ទះដោយមិនគិតថ្លៃប៉ុន្តែបើលើសពីបីគីឡូម៉ែត្រដល់៦គីឡូម៉ែត្របើសិនជាចង់ឲ្យយើងដឹកជញ្ជូនដល់ផ្ទះនោះនឹងមានការបង់ប្រាក់បន្ថែម៥០០រៀលបន្ថែមពីលើប្រាក់ដែលបានទិញឬជួលផលិតផលយើងខ្ញុំ។ ក្នុងករណីដែលអតិថិជនមានការទុកចិត្តមានការពេញនិយម និងមានកាកើនឡើងនូវប្រាក់ចំនេញយើងខ្ញុំនិងពង្រីកសាខា និងផលិតផលឬសេវាបន្ថែមទៀត ដើម្បីបំពេញតំរូវការរបស់អតិថិជនឲ្យបានទាន់ពេលវាលានិងជាទីគាប់ចិត្តបន្ថែមទៀត។ ៣. ការពិពណ៍នាខ្លីៗពីអាជីវកម្ម ក្នុងចំនុចនេះយើងនិងអត្ថាធិប្បាយដោយសង្ខេបនូវព័តមានមួយចំនួនដូចខាងក្រោមៈ ១. ទំនិញ ផលិតផលដែលយើងខ្ញុំនឹងលក់មានដូចខាងក្រោមនេះ៖ • ចំរៀងៈ  ចំរៀងបទបូរាណ  ចំរៀងបទញាក់  ចំរៀងបទស្នេហា....... • រឿង  រឿង ភាគថៃ (មនោសញ្ចេតនា)  រឿង ភាគចិន  រឿង ភាគកូរ៉េ (មនោសញ្ចេតនា)  រឿងបែបវិទ្យាសាស្រ្តគ្រប់ប្រភេទ...... • បញ្ចូលបទភ្លេង  ចំរៀងវីដេអូរ  ចំរៀងបែបសម័យ  ចំរៀងបែបបូរាណ  ចំរៀងញាក់កន្រាក់អារម្មណ៍  ចំរៀងហីបហប..... ២. ទីតាំងរបស់តូបអាជីវកម្ម តូប ប្រជុំប្រភពរឿង របស់យើងខ្ញុំមានអាស័យដ្ឋានស្ថិតនៅផ្លូវជាតិលេខ៦ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រទេសកម្ពុជា ទល់មុខផ្សារថ្នល់បែក។

ទូរស័ទ្ទទំនាក់ទំនងៈ ០៨៧ ៩៨០ ៣៤៨ អ៊ីម៉ែលៈ chanty.glat@gmail.com ៣. ម្ចាស់ហាង អាជីវកម្មនេះបានក៍កើតឡើងដោយមានការចូលរួមដាក់ជាភាគហ៊ុនស្មើៗគ្នាដោយមនុស្សចំនួន ៥នាក់ដែលរួមមានៈ  លោក ឃី ចន្ទី  កញ្ញា ធុល ចន្តាលីន  លោក ហ៊ន គឹមហាក់  លោក អ៊ុក ដារ៉ាវីដ  សមណនិស្សិត មាស ងៀម  លោក ទុំ គឿន ៤. គោលបំណង យើងមានការរួមមតិគ្នាគោលបំណងរបស់អាជីវកម្មយើងមានពីរ គឺ គោលបំណងរយះពេលខ្លី និង គោលបំណងរយះពេលវែង។ • គោលបំណងរយះពេលខ្លីៈ គឺការផ្តោតសំខាន់លើអតិថិជនប៉ណ្ណោះមានន័យថាយើងខ្ញុំធ្វើយ៉ាងណាដើម្បីទាក់ទាញអតិថិជនឲ្យបានដឹងនិងមានតំរូវការលើផលិតផលរបស់យើងខ្ញុំជាមុនសិន ដើម្បីធ្វើឲ្យផលិតផល និងកេត្តរិ៍ឈ្មោះរបស់អាជីវកម្មយើងមានលើទីផ្សារបាន។ • គោលបំណងរយះពេលវែងៈ យើងផ្តោតទៅលើកត្តា៣ សំខាន់ៗ គឺ ១. លំនឹងថវិការៈ មានន័យថាយើងអាចប្រកួតប្រជែងនិង ដើមទុននៅមានស្ថេរភាព ២. ប្រាក់ចំណេញៈ គឺដើម្បីព្រីកអាជីវកម្មបន្ថែម។ ម្យ៉ាងទៀតយើងបានដឹងមករួចហើយថាការធ្វើជំនួញ គឺដើម្បីប្រាក់ចំណែញ។ ៣. អតិថិជនៈ គឺធ្វើយ៉ាងណាទាក់ទាញអតិថិជនឲ្យបានច្រើន ដោយប្រឹងរក្សានូវអតិថិជនចាស់ និងចាប់យកអតិថិជនថ្មី។ ៤. ការពណ៍នាអំពីផលិតផល និងសេវា ចំពោះសេវាកម្មបំរើលក់ ជួល បញ្ចូលបទភ្លេងយើងខ្ញុំ គឺបានរៀបចំជាស្តង់ដាជាតិអន្តរជាតិ ដូចជាហាងលក់ឌីសមួយចំនួនដែលលក់តាមបែប អតិថិជនចូលទៅមើលនិងជ្រើសរើសនូវផលិតផលដែលខ្លួនពេញចិត្តរួចហើយគិតលុយ។ ក្នុងករណីអតិថិជនមានការកុម្មង់ជាកញ្ចប់ (១កញ្ចប់មាន ចំរៀង ១០ថាស រឿង១០ថាសឬ រឿងភាគមួយចប់ យើងនិងមានកាមិនគិតថ្លៃចំនួនមួយរឿងនៅពេលក្រោយ ឬចំរៀងមួយថាស)។ នៅពេលមានពិធីបុណ្យជាតិធំ ឬបុណ្យអន្តរជាតិ យើងមានកម្មវិធីបញ្ចុះតំលៃជាពិសេស និងមានផ្តល់ជូនបន្ថែមនូវចំរៀងមួយថាសក្នុងការទិញរឿង ឬចំរៀង ក្នុងមួយឈុត( មានប្រាំថាស) ការជួលរឿងមួយឈុត(មាន៧ថាសឬរឿងភាគមួយចប់)។ ម្យ៉ាងទៀតចំពោះថាសចំរៀងនិងរឿងរបស់យើងគឺមានរូបភាពច្បាស់និងព័ណធម្មជាតិ និងមិនរអាក់រអួលព្រោះយើងបានជាវជាថាសដែលមានគុណភាពល្អមកដាក់លក់និងជួល ចំណែកការបញ្ចូលបទភ្លេងមានភាពរហ័សមិនចំណាយពេលវាលាយូរ មានសិទ្ធិជ្រើសរើសបទដែលខ្លួនពេញចិត្ត មានកាបំលែងវីដេអូរជួនក្នុងតំលៃសំរម្យផងដែរ។ផ្គួបផ្សុំនិងផលិតផល យើងមានសេវាកម្មរួសរាយរាក់ទាក់យកចិត្តទុកដាក់លើអតិថិជាននិងឲ្យតំលៃគាត់ជាខ្លាំងផងដែរ។ ៥. ការគ្រប់គ្រង និងការជ្រើសរើសបុគ្គលិក អ្នកគ្រប់គ្រង និងអ្នកគ្រប់គ្រងគំរោង គឺជាម្ចាស់ភាគហ៊ុនទាំង ៦រូប ដែលយើងបានរៀបរាប់ឈ្មោះពីខាងដើមរួចមកហើយ ដែលក្នុងនោះពួកយើងគឺជានិស្សិតដែលកំពុងសិក្សាជំនាញផ្នែកគ្រប់គ្រង ជំនាញទីផ្សារ គណនេយ្យនិងសេដ្ឋកិច្ច...និងមានការងារធ្វើស្រាប់ដែលជាបទពិសោធន៍ដ៏ល្អក្នុងការដំណើរការអាជីវកម្ម។ រចនាសម្ព័ណការងាររបស់បុគ្គលិក តួរនាទី និងការទទួលខុសត្រូវរបស់ម្ចាស់ភាគហ៊ុនទាំង៦នាក់ និងបុគ្គលិកផ្សេងៗទៀតៈ • ចន្ទីៈ ជាអ្នកគ្រប់គ្រង ការងារដែលទទួលខុសត្រូវ៖  មើលគ្រប់គ្រងអាជីវកម្មទាំងមូល  ជួយលើទឹកចិត្តនិងជំរុញនូវសកម្មភាពអាជីវកម្ម  ទូរទាត់សង់ប្រាក់ដល់អ្នកផ្គត់ផ្គង  បង្កើតកូនគំរោងដើម្បីជួយដល់កំនើនការលក់  ពិនិត្យពីចំណូល និងចំណាយរបស់ក្រុមហ៊ុន  តាមដានពីការប្រែប្រួលរបស់អតិថិជន • ដាលីនៈ ជាប្រធានគណនេយ្យ ការងារដែលទទួលខុសត្រូវ៖  កត់ត្រានូការចំនាយផ្សេងៗរបស់អាជីវកម្ម  តាមដាននូវលំហូរសាច់ប្រាក់ឲ្យបានល្អិតល្អន់  ផ្តល់ជាយោបល់ក្នុងការចំនាយនានា  ជាអ្នកទុកដាក់ប្រាក់់  ធ្វើរបាយការប្រាក់ចំនេញ ការបែងចែកភាគរយប្រាក់ចំនេញដល់សមាជិកម្ចាស់ហ៊ុន។ • គឹមហាក់ៈ ជាប្រធានស្តុក ការងារដែលទទួលខុសត្រូវ៖  ឆែកនូវទំនិញដែលមានក្នុងស្តុកឲ្យបានល្អិតល្អន់  បញ្ជាទិញបន្ថែមរាល់ទំនិញដែលមានថ្មីនៅលើទីផ្សារ និងទំនិញដែលជិតអស់  មានការកត់ត្រាឲ្យបានត្រឹមត្រូវនូវទំនិញចេញ និងចូល  ការសហការល្អជាមួយផ្នែកផ្សេងៗ  ជួយជុំរុញ លើកទឹកចិត្តដល់សមាជិករបស់ខ្លួនឲ្យធ្វើការដោយមានប្រសិទ្ធភាពកើនឡើង • គឿនៈ ជាប្រធានផ្នែកលក់ ការងារដែលទទួលខុសត្រូវ៖  មានភាពរួសរាយរាក់ទាក់ចំពោះអតិថិជន  មានការជួយផ្តល់ជាយោបល់ក្នុងការជ្រើសរើសរបស់អតិថិជន  ត្រូវចងចាំពីកន្លែងទុកដាក់នូវប្រភេទថាស រឿង និងចំរៀង  ត្រូវដឹងច្បាស់ពីគោលការណ៍ក្នុងការលក់  ត្រូវរៀបចំយុត្តិសាស្ត្រក្នុងការលក់  ណែនាំពីអត្ថប្រយោជន៍នៅពេលដែលគាត់និងទទូលបានក្រោយពីបានជាវថាសចំរៀង និងរឿងនៅកន្លែងយើង • ដារ៉ាវីដៈ ជាប្រធានបញ្ចូលបទភ្លេងទូរស័ព្ទ ការងារដែលទទួលខុសត្រូវ៖  បញ្ចូលបទភ្លេង  កែបទចំរៀង  កែវីដេអូ  ស្វែងរកបទចំរៀង និងរឿងថ្មីៗ  រៀបចំកម្មវិធីបញ្ចូលបទភ្លេងឲ្យមានលក្ខណងាយស្រួល  គោរពពេលវាលា និងតួរនាទីរបស់ខ្លួន  ទទួលធ្វើការងារដែលអ្នកគ្រប់គ្រងដាក់ឲ្យធ្វើ • ងឿមៈ ប្រធានស្រាវជ្រាវទីផ្សារ ការងារដែលទទួលខុសត្រូវ៖  ការដឹកជញ្ជូនទំនិញដល់អតិថិជន  ស្វែងយល់ពីចំនងចំណូលចិត្តរបស់អតិវិជន  ការផ្សព្វផ្សាយលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ដូចនេះសរុបមកសមាជិកបុគ្គលិកទាំងអស់មានចំនួន ៦នាក់។ថ្វីត្បិតតែអាជីវកម្មយើងមានបុគ្គលិកតិចតួចមែនប៉ុន្តែពួកយើងគឺសុទ្ធតែមានឆន្ទះក្នុងការបំពេញការងារដើម្បីឲ្យអាជីបយើងមានដំណើរការទៅមុខបាន។ម្យ៉ាងទៀតនៅពេលដែលអាជីវកម្មយើងមានការរីកចំរើនយើនិងមានបន្ថែមបុគ្គលិកទៀត។ ខាងក្រោមនេះគឺជាតារាងបង្ហាញពីចំនួនបុគ្គលិក និងប្រាក់ខែ៖ Employee Category Number of People Wage Rate/Month Total Cost/Month អ្នកគ្រប់គ្រង ១ ៥០ដុល្លា ៥០ដុល្លា ប្រធាននេយ្យ ១ ២៤ដុល្លា ២៤ដុល្លា ប្រធានលក់ ១ ២៣ដុល្លា ២៣ដុល្លា ប្រធានស្តុក ១ ២២ដុល្លា ២២ដុល្លា ប្រធានបទភ្លេង ១ ២០ដុល្លា ២០ដុល្លា ប្រធានស្រាវជ្រាវទីផ្សារ ១ ២០ដុល្លា ២០ដុល្លា សរុប ៦នាក់ ១៧៩ដុល្លា ១៧៩ដុល្លា

៦.ផែនការទីផ្សារ នៅក្នុងចំនុចនេះយើងទាំងអស់គ្នាបានយកចិត្តទុកដាក់លើចំនុច ៥សំខាន់ៗ គឺៈ • សមាសធាតុ P សំខាន់ទាំង ៤ នៃទីផ្សារចំរុះ • វិធីសាស្ត្រកំនត់តំលៃ • ប្រភេទអតិថិជន • វិធីសាស្រ្តប្រកួតប្រជែង • យុត្ធសាស្ត្រស្វែងរកទីផ្សារ ១.សមាសធាតុ Pទាំង៤ គ្រប់អាជីវកម្មទាំងអស់ដែលដំណើរការគឺគេមិនអាចខ្វះនូវសមាសធាតុ Pទាំង៤របស់ម៉ាឃីតធីងបានទេ ព្រោះថាវាផ្តោតទៅលើៈ • ផលិតផលៈ ត្រូវមានគុណភាពល្អ និងមានរូបភាពច្បាស់ • តំលៃៈ មានតំលៃទាបជាងទីផ្សារនៅទីនោះបន្តិចឬប្រហាក់ប្រហែលនិងគេ • ទីកន្លែងៈ គឺមានភាពងាយស្រួលក្នុងការស្វែងរក មានសុវត្ថិភាព នៅជិតទីផ្សារ • ការផ្សព្វផ្សាយៈ គឺយើងមានការបញ្ចុះតំលៃជាពិសេសនៅថ្ងៃដំបូង នឹងមានការចែកជា ក្រដាសផ្សព្វផ្សាយឲ្យប្រជាជននៅតំបន់នោះបានស្គាល់។ ២. ប្រភេទអតិថិជន(គោលដៅទីផ្សារ) អតិថិជនគ្រប់វ័យទាំងអស់ ប៉ុន្តែអតិថិជនដែលសំខាន់ជាងគេ គឺយុវវ័យនិងនិងវ័យចំនាស់បន្តិច ៣. វិធីសាស្ត្រកំណត់តំលៃ យើងមានវិធីសាស្រ្តដូចជាៈ • កំណត់តំលៃជាងទីផ្សារបន្តិច ព្រោះអាជីវកម្មរបសយើងទើបតែបង្កើតមិនទាន់មានអតិថិជនស្គាល់ច្រើន • តារពេលវេលនិងរដូវកាល • តាមរយៈចំណាយបូកបន្ថែមនូវប្រាក់ចំណេញ ខាងក្រោមនេះគឺជាតារាបញ្ជាក់ពីប្រភេទទំនិញ និងតំលៃ No Services categories Type Price/unit 01 ចំរៀង ញាក់ មនោសញ្ចេតនា.......... ១៤០០៛ 02 រឿង រឿងភាគ ជួល ទិញ ១៤០០៛ ២៩០០៛ រឿង១ដុំចប់ ១៤០០៛ ២៩០០៛ 03 បញ្ចូលបទភ្លេង ញាក់ មនោសញ្ចេតនា.......... ៤០០៛ ៤. យុត្ធសាស្រ្តប្រកួតប្រជែង ដូចដែលលោកអ្នកបានដឹងរួចមកហើយថា ការធ្វើជំនួញតែងតែមានការប្រកួតប្រជែងជៀសមិនផុតឡើយ។ អាស្រ័យហេតុនេះមុននឹងយើងកំណត់តំលៃយើងត្រូវតែគិតពីតំលៃរបស់គួប្រកួតប្រជែង ព្រោះថាអាចមានគួប្រតួតប្រជែងមួយចំនួនគេខ្លាំង និងខ្សោយជាងយើង។ ដូចនេះយើងត្រូវកំណត់តំលៃឲ្យបានសមរម្យដើម្បីប្រកួតប្រជែងជាមួយដៃគួរបស់យើងឲ្យបានទទួលជោគជ័យ។ ដោយសារមូលហេតុដូចខាងលើនេះហើយ ទើបយើងបានកំណត់តំលៃដ៍សមរម្យសំរាប់អតិថិជនអាចទទួលយកបានដែលជាហេតុធ្វើឲ្យយើងសង្ឃឹមថា អាជីវកម្មរបស់យើងនឹងទទួលបានអតិថិជនច្រើន។ កត្តាសំរាប់ជោគជ័យ កត្តាដែលអាចធ្វើឲ្យអាជីវកម្មរបស់យើងទទួលបានជោគជ័យ ដោយសារតែយើងបានអនុវត្តន៍ដូចតទៅៈ • តំលៃទាបជាងគូប្រជែង និងមានបន្ថែមសេវាកម្មខ្លះ • សំរាប់ភ្ញៀវដែលជាវច្រើននឹងមានលក់ក្នុងតំលៃពិសេស • បង្កើនគុណភាពទំនិញ និងសេវាកម្ម • សំរាប់អតិថិជនដែលចំណាយចាប់ពី ៤០០០០រៀល និងមានថែមអាវយឺត១ដែលមានផ្លាកអាជីវកម្ម និងរូបថាសចំរៀង រឿងរបស់យើងនៅខាងក្រោយ • សំរាប់អតិថិជនដែលនាំអតិថិជនថ្មីមកជាមួយហើយចំណាយចាប់ពី២០០០០រៀល និងមានបន្ថែមជូនតុក្តាមួយទៀតសំរាប់អតិថិជនជាវត្ថុអនុស្សាវរិយ៍ • យើងមានទីតាំងល្អថែមទាំងមានអនាម័យនៅបរិវេនជុំវិញផងដែរ • នៅក្នុងការបំរើសេវាកម្មយើងតែងតែប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះអតិថិជនគ្រប់ពេលវាលា • យើងផ្តល់នូវសុត្ថិភាពដល់ពួគគេគ្រប់ពេលវាលា នៅពេលពួកគេអញ្ចើញមកជាវ និងពេលត្រលប់ទៅវិញ

ការវិភាគពីការឆ្លើយតបរបស់គួប្រជែង ចំពោះគួប្រជែងរបស់យើងវិញគេនឹងមិននៅស្ងៀមនោះទេ គេប្រាកដជាដំណើរការអាជីវកម្មរបស់គេឲ្យកាន់តែមានលក្ខណៈប្រសើរជាងមុនៈ • គេនឹងបង្កើនគុណភាពសេវាកម្មឲ្យខ្ពស់ជាងមុន • បង្កើននូវសុវត្ថិភាពដល់ភ្ញៀវ • ផ្លាស់ប្តូរនូវយុត្ធសាស្រ្តតំលៃ • ផ្លាស់ប្តូរវិធីសាស្ត្រផ្សព្វផ្សាយ ៥. យុទ្ធសាស្ត្រស្វែងរកទីផ្សារ អាជីវកម្មយើងក៍មានការចុះផ្សព្វផ្សាយតាមវិទ្យុ ការសែត ដើម្បីឲ្យអតិថិជនបានដឹង និងទាក់ទាញពួកគេ។ ចំពោះអ្នកវិនិយោគដែលមានចំនាប់អារម្មណ៍ ដើម្បីចូលហ៊ុនវិនិយោគជាមួយអាជីវកម្មរបស់យើងខ្ញុំអាចទំនាក់ទំនងតាមអាស័យដ្ឋាន និងលេខទូរស័ទ្ទខាងលើ។ ៧. ផែនការដំណើរការអាជីវកម្ម ១.ដំណើរការអាជីវកម្ម អាជីវកម្មយើងមានបំរើសេវាកម្មរយៈពេល ១៤ម៉ោងក្នុងមួយថ្ងៃ គឺចាប់ពីម៉ោង៧ព្រឹក ដល់ ម៉ោង៩យប់ ហើយបើកជារៀងរាល់ថ្ងៃ។ ចំពោះការបំរើ ភ្ញៀវត្រូវបំរើដោយខ្លួនឯង។ ២. ការចំណាយក្នុងមួយខែ Source Source from where/whom Unite/Month Cost/Unit Total Cost/Month Fixed Cost per Month Shop ប្រជុំពិភពរឿង 1 $ 10 $ 10.00 Salary Expense Non Total $ 10.00

Source Source from where/whom Unite/Month Cost/Unit Total Cost/Month Variable Cost Telephone Expense Smart $ 20.00 Electric Expense $ 20.00 Disk Expense ផ្សារអូឬស្សី/2 600 0,28 $ 84.00 Total $ 134.00 ៨. ផែនការហិរញ្ញវត្ថុ ទឹកប្រាក់សរុបដែលយើងត្រូវការចាំបាច់ក្នុងការដំណើរការអាជីវកម្ម គឺមានចំនួន មួយរយដុល្លាអាមេរិក (៣០០ USD) តែឥឡូវយើងមិនទាន់មានទឹកប្រាក់គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែយើងក៏មានប្រាក់ចំនួនមួយរយម្ភៃដុល្លា (១២០ដុល្លា) សំរាប់ដំណើរការហើយនៅក្នុងនោះដែរមានម្ចាស់ភាគហ៊ុន ៦នាក់ ដែលចេញស្មើៗគ្នា (១នាក់ ២០ដុល្លា)។ ចំពោះទឹកប្រាក់គឺយើងយកទៅប្រើប្រាស់ដូចជាៈ ១. ការចំណាយដើមទុនសំរាប់ការចាប់ផ្តើម • ចំណាយលើការជួលតូប • ការទិញលើគ្រឿងបរិក្ខា ឧបករណ៍ សំភារៈ។ល។ Source Unit Unit Price Total Cost Shop Rent $ 10 Office Supplies $ 15 CD VCD DVDsរឿង 300 $ 0,38 $ 114 CD VCD DVDs ចំរៀង 300 $ 0,18 $ 54 Total $ 96,50.00 Source Unit Unit Price Total Cost Trade name $ 5.00 Total $ 5.00 ២. ការចំណាយដើមទុនសំរាប់ប្រតិបត្តិការ • ចំណាយលើប្រាក់ខែ • ចំណាយលើភ្លើងចំណាយលើទូរស័ព្ទ និងចំណាយផ្សេងៗ

Capital’s Expenditure Amounts Initial Capital $ 101,50.00 Operating $ 198,50.00 Total $ 300.00

៣. របាយការណ៍ចំណេញ¬ និង ខាត (Income Statement) តាមរយៈតារាងខាងក្រោមយើងឃើញថា ចំណូលនិងកើនឡើង ១០% នៅខែទី១ ហើយនឹងកើនឡើង ២១% នៅខែទី២។ កោយឡែកចំណាយនឹងកើនឡើង ៥% នៅខែទី១ និងកើនឡើង ១៤% នៅខែទី២។

ប្រជុំពិភពរឿង Income Statement For 31 January 2014 to 31 March 2014

January February March 1. Revenue Sale Revenue $ 167,25.00 $ 193,88.00 $ 228,50.00 Total Revenue $ 167,25.00 $ 193,88.00 $ 228,50.00 2. Operating Expense Shop Rent $ 10 $ 10 $ 10 Electric Expense $ 20 $ 22 $ 21 Telephone Expense $ 20 $ 20 $ 20 Trade name $ 5 Disk Expense $96,50.00 96,50.00 $ 98.00 Total Expense $ 151,50.00 $ 148,50.00 $ 149.00 Net Income $ 15,75.00 $ 45,38.00 $ 79,50.00



៤. តារាងតុល្យការ ( Balance Sheet)

ប្រជុំពិភពរឿង Balance Sheet January 31, 214

I. Assets Cash $ 120.00 Trade name $ 5.00 Shop $ 10.00 Total Assets $150.00 II. Liabilities & Owner’s Equity Owner’s Equity $ 664.00 Beginning Capital $ 120.00 Add: Net Income $ 15,75.00 Ending Capital $135,75.00 Total Owner’s Capital $135,75.00 Total Liabilities & Owner’s Equity $799,75.00

៥. លំហូរបេឡា (Cash Flow) ប្រជុំពិភពរឿង Cash Flow January 31, 2014 Beginning Cash Cash In

    Owner’s Investment 	$ 120.00
    Cash Sale	$ 15,75.00

Cash Available $ 135,75.00 Cash Out

    Shop	$10.00
    Trade Name	$ 5.00
    Electric 	$ 20.00
    Telephone	$ 20.00

Total Cash Out $ 55.00 CASH BALANCE 80,75.00