ស៊ន សៀវម៉ី

ពីវិគីភីឌា
ស៊ន សៀវម៉ី
ព័ត៌មានផ្ទាល់ខ្លួន
សញ្ជាតិខ្មែរ
កើត (1995-09-14) September 14, 1995 (អាយុ 28)
 កម្ពុជា
កម្ពស់១.៨៣ m (៦ ft 0 in)
ទម្ងន់69KG
កីឡា
ប្រទេស កម្ពុជា
កីឡាតៃក្វានដូ
Event(s)Middleweight (-៧៣ គ.ក)

ស៊ន សៀវម៉ី (ឡាតាំង៖ Sorn Seavmey; ) (ចិន៖ 孙秀美 ; )កើត ១៤ កញ្ញា ១៩៩៥ នៅក្នុងគ្រួសារខែ្មរដែលមានឪពុកជាដើមកំណើតចិន សៀវម៉ី គឺជាកីឡាការនីជម្រើសជាតិកម្ពុជា ផ្នែកវិញ្ញាសា តៃក្វាន់ដូ ទទួលបានមេដាយសំរឹទ្ធ កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី និងមេដាយមាស នៅឆ្នាំ២០១៣ នៅប្រទេសភូមា​​។ សៀវម៉ី ទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី២០១៤ នៅទីក្រុងអុីនឆុន សាធារណរដ្ឋកូរ៉េ។ សៀវម៉ី បានទទួលជោគជ័យដោយទទួលបានមេដាយមាសក្នុងការប្រកួតជម្រុះកីឡាតៃក្វាន់ដូដែលធ្វើឡើងនៅខែមេសា ឆ្នាំ២០១៦ នៅប្រទេសហ្វីលីពីន ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល។ សៀវមុី ក៏ទទួលបានមេដាយប្រាក់ក្នុងការប្រកួតកីឡាតៃក្វាន់ដូទ្វីបអាស៊ី ដែលប្រារព្ធធ្វើឡើងនៅ ខែមេសា ឆ្នាំ២០១៦ ប្រទេសហ្វីលីពីនផងដែរ។

ឯកសារយោង[កែប្រែ]

http://news.sabay.com.kh/article/25608

http://news.sabay.com.kh/article/684336