ប្រវត្តិវិទូ

ពីវិគីភីឌា


បណ្តាប្រវត្តិវិទូដំបូងបំផុតជាជនជាតិក្រិច មានដូចជា លោក អេរ៉ូដូតឺស (Herodotus) លោក ធូស៊ីឌីដេស (Thucydides) លោក ហ្សេណូហ្វូន (Xenophon) ដែលសុទ្ធសឹងតែ ជាប្រវត្តិវិទូដ៏ចំណានបំផុត។ ចំណែក ប្រវត្តិវិទូជនជាតិរ៉ូម៉ាំងមានដូចជា លោក សាឡឺស (Sallust) លោក ស៊ីសេរ៉ូ ( Cicero ) លោក លីវី (Livy) និង លោក តាក់ស៊ីតឹស (Tacytus)។ សំណេរប្រវត្តិសាស្ត្របែបគ្រិស្តសាសនាដំបូង ឬជា(វិទ្យាសរសេរប្រវត្តិសាស្ត្រ) បានទទួលរងឥទ្ធិពលយ៉ាងខ្លាំងក្លាពីប្រវត្តិវិទូជនជាតិជ្វីហ ហើយពិសេសនៅ ក្នុងមជ្ឈឹមសម័យ មានការកត់ត្រាទុក នូវព្រឹត្តិការណ៍ជាច្រើនដូចជា ព្រឹត្តិការណ៍ បេដ៍ (Bede)។


អ្នកប្រាជ្ញនាដើមសម័យបុនសម័យបានអនុវត្តន៍ នូវ គោលការណ៍ដែលប្រកាន់ការត្រិះរិះពិចារណា (Critical Approach) ច្រើនជាងមុន ដែលជាហេតុនាំឱ្យមានស្នាដៃ ដ៏ល្អគ្មានផ្ទឹមរបស់លោក ម៉ាគីយ៉ាវែល្លី (Machiavelli) នៅដើមសតវត្សទី១៦។ ភាពជោគជ័យខាងប្រាជ្ញាស្មារតី ដ៏ត្រចះត្រចង់ (Enlightenment)នាសតវត្សទី ១៨ ដែលរួមបញ្ចូលទាំងការសិក្សា ដែលមានមូលដ្ឋានគ្រឹះរឹងមាំ លើទម្រង់នៃការប្រែប្រួលក្នុងសង្គមមនុស្ស ត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងស្នាដៃ របស់លោក អេវ៉ឌ ហ្គីប៊ុន (Edward *Gibbon)។ នៅក្នុងសតវត្សទី ១៩ ប្រវត្តិវិទ្យាត្រូវបានអភិវឌ្ឈឡើងជា មុខវិជ្ជាជាន់ខ្ពស់ (academic discipline) នៅក្នុងគ្រឹស្ថានសាកលវិទ្យាល័យ ក្នុងនោះស្នាដៃនៃប្រវត្តិវិទូដែលត្វ្រូវបានគេនិយមអាន ជាងគេ គឺស្នាដៃរបស់លោក ម៉ាកូឡៃ ( Macaulay ) និងលោក កាលីល៍ (Carlyle)។ ទំហំនៃការសិក្សា វិជ្ជាសរសេរប្រវត្តិសាស្ត្រត្រូវបានពង្រីកឡើងនៅសតវត្សទី ២០ ក្រោមឥទ្ធិពលពី នរៈវិទ្យា ចិត្តវេជ្ជវិទ្យា (psychiatry) និងសង្គមវិទ្យា និងបច្ចេកវិទ្យាថ្មីៗ ដូចជាការប្រើប្រាស់កុំព្យូទ័រសំរាប់វិភាគទិន្នន័យ ក៏ត្រូវបាន គេណែនាំឱ្យប្រើប្រាស់ផងដែរ។

ប្រវត្តិវិទូបុរាណ[កែប្រែ]

លោក អេរ៉ូដូតឹស- Herodotus[កែប្រែ]


លោក អេរ៉ូដូតឹស- Herodotus (៤៨៤ មុន គ.ស. - ៤២៥ មុន គ.ស.)ជាប្រវត្តិវិទូជនជាតិក្រិច មានកំណើត នៅតំបន់ហាលីកាណាសូស (Halicarnassus)។ គាត់ត្រូវបានគេនិរទេសខ្លួនទៅកាន់តំបន់សាម៉ូស (Samos) ដោយសារហេតុផលនយោបាយ បន្ទាប់ត្រូវបានគេបញ្ជូនទៅកាន់ទីក្រុងអាថែន ហើយទីបញ្ចប់ទៅកាន់តំបន់ធូរី នៃប្រទេសអ៊ីតាលី។ កំណត់ត្រានៅក្នុងសៀវភៅ ចំនួន ៩ ក្បាល របស់គាត់ស្តីអំពី សង្គ្រាមរវាងប្រទេសក្រិច និង តំបន់ពែក្ស (Persia)បានរៀបរាប់ពត៌មានចៃដន្យ ជាច្រើនដែលត្រូវបានកត់ទុកក្នុងពេលគាត់ កំពុងធ្វើដំណើរ។

ធូស៊ីឌីដែស- Thucydides[កែប្រែ]


លោក ធូស៊ីឌីដែស (៤៦០- ៤០០មុន គ.ស.) ប្រវត្តិវិទូក្រិច, ប្រវត្តិសាស្ត្រសង្គ្រាមប៉េឡូប៉ូណេសៀន (Peloponnesian)ទាំង៨ភាគរបស់លោក គួរជាទីកត់សម្គាល់សំរាប់វិភាគលើបញ្ហានោះ។

ហ្សេណូហ្វុន- Xenophon[កែប្រែ]


លោក ហ្សេណូហ្វុន (៤៣០-៣៥៤ មុន គ.ស.) ជាប្រវត្តិវិទូ និងទាហានក្រិច ដែលបានក្លាយជាសិស្សរបស់សូក្រាត។ នៅឆ្នាំ ៤១០ គាត់បានដឹកនាំទាហាន ស៊ីឈ្នួលជនជាតិក្រិចមួយក្រុមដែលមានចំនួន ១០០០០ នាក់ ប្រកបដោយ ជោគជ័យនៅក្នុងការដកថយមួយ ដោយធ្វើដំណើរកាត់តាមចក្រភពពែក្ស ក្រោយ ពេលអតីតមេបញ្ជាការរបស់ពួកគេឈ្មោះ ស៊ីរុស ត្រូវបានគេសម្លាប់នៅក្នុងសមរភូមិ។ ជោគជ័យនេះបានជួយ ឱ្យគាត់សម្រេចបាននូវស្នាដៃដ៏ល្បីល្បាញមួយ គឺ អាណាបាស៊ីស (Anabasis)។ ស្នាដៃផ្សេងទៀតរបស់គាត់ មានដូចជា អនុស្សាវរីយ៍គួរចង់ចាំ (Memorabilia) ខមាលទោស (Apology) និងកម្រង់ស្នាដៃឯក (Symposium)ដែលសហការជាមួយសូក្រាត។

សាលឺស- Gaius Sallustius Crispus[កែប្រែ]


លោក សាលឺស (៨៦-៣៤ មុន គ.ស.)ជាអ្នកនយោបាយ និងប្រវត្តិវិទូរ៉ូម៉ាំង។ ដោយ ត្រូវបានគេបណ្តេញចេញពីសភាជាន់ខ្ពស់ដោយសារខុសសីលធម៌ គាត់បានគាំទ្រជូលៀសេសារ(Julius Caesar) នៅក្នុងសង្គ្រាមប្រឆាំងនឹងប៉ុមប៉ី (Pompey) ហើយបានក្លាយជាអភិបាលក្រុងនូមីឌៀ (Numidia)។ គាត់ ត្រូវបានគេចោទប្រកាន់អំពីអំពើពុករលួយ អំពើអយុត្តិធម៌ ហើយចូលនិវត្តន៍ពីនយោបាយ នៅឆ្នាំ ៤៤ មុន គ.ស.។

ស៊ីសេរ៉ូ- Cicero, Marcus Tullius[កែប្រែ]


លោក ស៊ីសេរ៉ូ (១០៦-៤៣ មុន គ.ស.)រដ្ឋបុរសនៃប្រទេសរ៉ូម៉ាំង។ ត្រូវបានគេជ្រើស រើសឱ្យធ្វើជាកុងស៊ុងនៅឆ្នាំ ៦៣ មុន គ.ស. ការប្រហារជីវិតជនរួមគំនិងក្បត់ជាមួយគាត់ដោយគ្មានការវិនិច្ឆ័យ ទោស ធ្វើឱ្យគាត់បាត់បងការគាំទ្រ ហើយគាត់ត្រូវបានគេនិរទេសចេញទៅក្រៅប្រទេសនៅឆ្នាំ ៥៨ មុន គ.ស. អស់រយៈពេល ១៨ខែ។ កំឡុងពេលមានសង្គ្រាមស៊ីវិល គាត់បានគាំទ្រ ប៉ុមប៉ី (Pompey)ប្រឆាំងទល់នឹង ស្តេចស៊ែសារ។ ក្រោយមក ការធ្វើឃាតលើ ស្តេចស៊ែសារ នៅឆ្នាំ ៤៤ មុន គ.ស. គាត់បានវាយប្រហារជាច្រើន លើកលើ អង់តូនី(Anthony), ហ្វីលីពីក(Phillippics) ដែលជាហេតុធ្វើឱ្យគាត់ត្រូវគេចាប់ខ្លួន និងសំលាប់។ ជាវាគ្មិនដ៏ចំណានបំផុតក្នុងប្រទេសរ៉ូម៉ាំង គាត់បានសរសេរអត្តបទជាច្រើនស្តីអំពី សិល្បៈនៃការនិយាយ និងកិច្ចការទស្សនៈវិទ្យា។

លីវី- Livy/Titus Livius[កែប្រែ]


លីវី (៥៩-១៧ មុន គ.ស.)ជាប្រវត្តិវិទូរ៉ូម៉ាំង គាត់ត្រូវបានគេស្គាល់ជាទូទៅដោយសារ ស្នាដៃប្រវត្តិសាស្ត្ររ៉ូមមួយចំនួនធំ តាំងពីកំណកំនើតដំបូងរបស់វាតាមរយៈរឿងនិទាន រហូតដល់ សម័យកាល ដែលទ្រុសុស (Drusus)ស្លាប់នាឆ្នាំ ៩ មុន គ.ស.។ សៀវភៅដើមរបស់គាត់ចំនួន ៣៥ក្បាល តែប៉ុណ្ណោះ ដែលនៅសេសសល់គង់វង្ស ក្នុងចំណោមសៀវភៅដើមរបស់គាត់ចំនួន ១៤២ក្បាល។

តាក់ស៊ីតឹស Tacitus, Cornelius[កែប្រែ]


លោក តាក់ស៊ីតឹស (៥៥-១២០ គ.ស.)ជាប្រវត្តិវិទូ និងជាវាគ្មិនរ៉ូម៉ាំង។ គាត់បានក្លាយជា កុងស៊ុលនៅឆ្នាំ ៩៧ គ.ស.។ នៅឆ្នាំ ១១២ - ១១៣ គ.ស. គាត់បានក្លាយជាអភិបាលនៃអាស៊ី។ នៅឆ្នាំ ៩៨ គាត់បានសរសេរស្នាដៃអំពី Germania និង Agricola ។ ស្នាដៃចុងក្រោយនេះគឺជាពត៌មានស្តីអំពីអាជីពរបស់ ឪពុកក្មេករបស់គាត់។ ស្នាដៃសំខាន់របស់គាត់គឺ ផ្នែកប្រវត្តិសាស្ត្រ និងកំណត់ត្រាប្រវត្តិសាស្ត្រប្រចាំឆ្នាំ ដែលជា ការស៊ើបអង្កេតលើប្រវត្តិសាស្ត្ររ៉ូម៉ាំង កំឡុងឆ្នាំ ៦៩-៩៦ គ.ស. និង ១៤-៦៨ គ.ស.។

បេដ៍- Bede, St[កែប្រែ]


លោក បេដ៍ (៦៧៣-៧៣៥ គ.ស.) ជាប្រវត្តិវិទូអង់គ្លេស ដែលត្រូវបានគេស្គាល់ថាជាព្រះតេជគុណ បេដ៍។ ក្រោយឆ្នាំ ៦៨២ គាត់បានរស់នៅព្រះវិហារ ចារ៉ូវ (Jarrow) នៅ Northumberland ។ ស្នាដៃ ប្រវត្តិសាស្ត្រគ្រិស្តសាសនិកអង់គ្លេសរបស់គាត់(៧៣១ គ.ស.) ដែលត្រូវបានសរសេរជាភាសាឡាតាំង និង ក្រោយមកត្រូវបានបកប្រែជាភាសាអង់គ្លេស គឺជាប្រភពប្រវត្តិសាស្ត្ររបស់អង់គ្លេសដ៏សំបូរបែប ជាពិសេស កំឡុងរយៈពេលដំបូងៗនៃសម័យអង់គ្លូ-សាក់សុង (ស.វ. ៥ -៨)។ គាត់គឺជាអ្នកនិពន្ធស្នាដៃប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ និងវេយ្យាករណ៍ជាច្រើនក្បាល។

ម៉ាគីយ៉ាវែល្លី- Machiavelli, Niccolò[កែប្រែ]


លោក ម៉ាគីយ៉ាវែល្លី(១៤៦៩-១៥២៧ គ.ស.) ជាអ្នកទ្រឹស្តី នយោបាយជាតិអ៊ីតាលី។ គាត់បានបំរើការឱ្យសាធារណរដ្ឋ ហ្ល័រ៉ងទីន (ធលៀរនេតិនេ) ក្នុងតួនាទីជារដ្ឋបុរស និងជាអ្នកការទូត ពីឆ្នាំ ១៤៩៨ ដល់ ១៥១២។ នៅពេលមាន ការកាន់កាប់អំនាចរបស់ក្រុមគ្រួសាររបស់មេឌីស៊ី ឡើងវិញ គាត់ត្រួវ បានគេនិរទេសខ្លួន។ នៅក្នុងស្នាដៃព្រះអង្គម្ចាស់- The Prince ដែលត្រូវបាននិពន្ធនាឆ្នាំ ១៥១៣ គាត់បាន ជំរុញឱ្យគេប្រើមធ្យោបាយគ្រប់បែបយ៉ាងដើម្បីធ្វើឱ្យរដ្ឋមានស្ថេរភាព។

អេវ៉ឌ ហ្គីប៊ុន- Gibbon, Edward[កែប្រែ]


លោក អេវ៉ឌ ហ្គីប៊ុន (១៧៣៧-១៧៩៤) ជាប្រវត្តិវិទូអង់គ្លេស។ ការលើកឡើងស្តីអំពីគ្រិស្ត សាសនា នៅក្នុងស្នាដៃរបស់គាត់ដែលមានចំណងជើងថា “ប្រវត្តិសាស្ត្រនៃការចុះអន់ថយ និងដួលរលំនៃ ចក្រភពរ៉ូម៉ាំង- The History of the Decline and Fall of the Roman Empire ក្នុងឆ្នាំ ១៧៧៦-១៧៨៨ បានធ្វើឱ្យមានមតិចំរូងចំរាស់ជាច្រើន។

ម៉ាកូឡៃ- Macaulay, Thomas Babington[កែប្រែ]


លោក ម៉ាកូឡៃ (១៨០០-១៨៥៩) ជាអ្នកប្រវត្តិសាស្ត្រ និងអ្នក និពន្ធស្នាដៃសាកល្បងខ្លីៗ ជនជាតិអង់គ្លេស។ គាត់គឺជាអ្នកបានចូលរួមចំណែកក្នុងសៀវភៅ Edinburgh Review និងបានកាន់កាប់ការងារក្នុងសភាអស់រយៈពេលយ៉ាងយូរ។ សន្តានចិត្តរបស់គាត់ទៅលើសមាជិក គណៈបក្សកំណែទំរង់ ត្រូវបានសរបញ្ជាក់នៅក្នុងស្នាដៃ “ប្រវត្តិសាស្ត្រអង់គ្លេស” របស់គាត់ ដែលមាន ៥ភាគ និពន្ធនៅឆ្នាំ ១៨៤៩-១៨៦១ គ.ស.)។

កាលីល៍- Carlyle, Thomas[កែប្រែ]


លោក កាលីល៍ (១៧៩៥-១៨៨១) ជាអ្នកប្រវត្តិសាស្ត្រ និងអ្នក និពន្ធស្នាដៃសាកល្បងខ្លីៗ ជនជាតិស្កុត។ ស្ន្នាដៃរបស់គាត់ ដែលមានចំណងជើងថា “Sartor Resartus”គឺជាកម្រងចម្រុះនៃប្រលោម លោក, ទស្សនៈវិទ្យា និងប្រវត្តិរូប ត្រូវបានបោះពុម្ភនៅឆ្នាំ ១៨៣៦ ហើយបន្ទាប់មក ស្នាដៃសំខាន់របស់គាត់ ក៏ត្រូវបានសម្រេចផងដែរ នោះគឺ “បដិវត្តន៍បារាំង” បោះពុម្ភនៅឆ្នាំ១៩៣៧។

វ៉ុលទែរ-Voltaire/ François-Marie Arouet[កែប្រែ]


លោក វ៉ុលទែរ (១៦៩៤-១៧៧៨) ជាទស្សនៈវិទូ បារាំង និងជាសីលវិទូក្នុង យុគសម័យត្រចះត្រចង់ Age of Enlightenment។ គាត់ធ្វើយុទ្ធនាការដ៏យូរអង្វែងប្រឆាំងនឹងអំពើអយុត្តិធម៌ និងការមិនចេះអត់អោន។ ស្នាដៃសរសេររបស់គាត់មានដូចជារឿងចំអក់ខ្លីៗដូចជា Candide នាឆ្នាំ ១៧៥៩,Traité de la tolérance នាឆ្នាំ ១៧៦៣, វចនានុក្រមទស្សនៈវិទ្យា- Dictionnaire philosophique នាឆ្នាំ ១៧៦៤, និងប្រវត្តិសាស្ត្រនៃ Peter the Great and Louis XV. ។

រ៉ូសូ ហ្សង់ហ្សាក់- Rousseau, Jean Jacques[កែប្រែ]


លោក រ៉ូសូ (១៧១២-១៧៧៨) ជាទស្សនៈវិទូបារាំង និងជាអ្នកនិពន្ធសព្វវចនានុក្រម។ នៅក្នុងស្នាដៃរបស់គាត់ ដែលមានចំណងជើងថា “សេចក្តីថ្លែងអំពីប្រភព និងមូលដ្ឋាននៃអសមធម៌ក្នុង ចំណោមមនុស្ស- Discourse on the Origin and Foundations of Inequality amongst Men” នៅក្នុងឆ្នាំ ១៧៥៤ គាត់បានអះអាងថា សារធាតុល្អឥតខ្ចោះរបស់មនុស្សត្រូវបានបំពុល ដោយសង្គម្គពុកលួយ។ លោកអេមីល៍ (Émile) ដែលជាអ្នកនិពន្ធប្រលោមលោកផ្នែកអប់រំ នាឆ្នាំ ១៧៦២ បានពង្រីកទស្សនៈនេះ បន្ថែមទៀត។ ស្នាដៃនយោបាយបែបនេះ ដូចជា កិច្ចសន្យាសង្គម-Du contrat social នាឆ្នាំ ១៧៦២ ទទួល បានប្រជាប្រិយភាពក្នុងចំណោមជនបដិវត្តន៍


ប្រវត្តិវិទូសម័យថ្មី[កែប្រែ]

កំពុងស្វែងរក...

ភាសិតសំខាន់ៗ ទាក់ទងប្រវត្តិសាស្រ្ត[កែប្រែ]

ខាងក្រោមនេះគឺជាការដកស្រង់មួយចំនួនស្តីអំពីវាក្យស័ព្ទ ប្រវត្តិវិទ្យា


* “គ្មានប្រវត្តិសាស្ត្រសុក្រឹតនោះទេ គឺមានតែប្រវត្តិរូបផ្ទាល់ខ្លួន។” “There is properly no history; only biography.” - RALPH WALDO EMERSON 1803-1882


* “ប្រវត្តិសាស្ត្រគឺជានយោបាយពីអតីត ហើយ នយោបាយគឺជាប្រវត្តិនាពេលបច្ចុប្បន្ន។ ” “History is past politics, and politics is present history.” - E. A. FREEMAN 1823-1892, Methods of Historical Study (1886), p. 44


* “អ្វីដែលបទពិសោធន៍ និង ប្រវត្តិសាស្ត្របង្រៀនយើងគឺថា ប្រជាជន និងរដ្ឋាភិបាលមិនដែលរៀនអ្វីពីប្រវត្តិសាស្ត្រ ឬក៏ ប្រព្រឹត្តិតាមគោលការណ៍ ដែលស្តែងចេញដោយមានហេតុផលត្រឹមត្រូវពីប្រវត្តិសាស្ត្រ។” “What experience and history teach is this—that people and governments never have learned anything from history, or acted on principles deduced from it.” - G. W. F. HEGEL 1770-1831, Philosophy of History. Introduction


* “ប្រវត្តិសាស្ត្រពិភពលោក គឺជាការវិនិច្ឆ័យរបស់ពិភពលោក។ ” -“Die Weltgeschichte ist das Weltgericht. The world’s history is the world’s judgement.” - FRIEDRICH VON SCHILLER 1759-1805


* “តាមពិតទៅ ប្រវត្តិសាស្ត្រគ្មានអ្វីក្រៅពីឆាកសំដែងនៃអំពើឧក្រិដ្ឋ និងសំណាងអាក្រក់ឡើយ។ ” - “En effet, l’histoire n’est que le tableau des crimes et des malheurs. Indeed, history is nothing more than a tableau of crimes and misfortunes.” - VOLTAIRE 1694-1778


* “ស្ត្រីដែលរីករាយបំផុត ក៏ដូចជាប្រទេសជាតិដែលសំបូរសប្បាយបំផុតដែរ មិនមានប្រវត្តិសាស្ត្រនោះទេ។ ” -“The happiest women, like the happiest nations, have no history.” -GEORGE ELIOT 1819-1880


* ““មនុស្សដែលសប្បាយរីករាយ គឺជាមនុស្សដែលមិនមានកំណត់ត្រានៅក្នុងសៀវភៅប្រវត្តិសាស្ត្រ។ ” - “Happy the people whose annals are blank in history-books!” - THOMAS CARLYLE 1795-1881, bk. xvi, ch. 1


* “ប្រវត្តិសាស្ត្រពិភពលោក តាមពិតទៅ គឺជាប្រវត្តិរូបរបស់មនុស្សខ្លាំងពូកែតែប៉ុណ្ណោះ។ ” - “The history of the world is but the biography of great men.” - THOMAS CARLYLE 1795-1881, Heroes and Hero-Worship, i. The Hero as Divinity”


* “ប្រវត្តិសាស្ត្រ មានលក្ខណៈដូចនឹងគ្រែដ៏ចង្អៀតមួយ”។ - “History is more or less bunk.” - HENRY FORD 1863-1947, Chicago Tribune, 25 May 1916.


* “ប្រវត្តិសាស្ត្រ គឺជាសុបិន្តដ៏អាក្រក់ដែលខ្ញុំកំពុងរត់គេចចេញ”។ - “History is a nightmare from which I am trying to awake.” - JAMES JOYCE 1882-1941


* “ប្រសិនបើដំបូង អ្នកមិនទទួលបានជោគជ័យនោះទេ ចូរព្យាយាមហើយ ព្យាយាមទៀត ម្តងហើយ ម្តងទៀត!”។ - “If at first you don’t succeed, Try, try again. Try and Try Again” - W. E. HICKSON 1803-1870


* “ចំណេះដឹង គឺជាអំណាច”។ - “Nam et ipsa scientia potestas est.

Knowledge itself is power.”

- FRANCIS BACON 1561-1626, Religious Meditations. Of Heresies.

ឯកសារយោង[កែប្រែ]


ដកស្រង់ពីឯកសារបង្រៀនស្តីពី វិធីសាស្ដ្រស្រាវជ្រាវបែបប្រវត្តិវិទ្យា ដោយ ថា លាងអាង Archived 2011-07-22 at the វេយប៊ែខ ម៉ាស៊ីន. THA LEANG ANG ដេប៉ាតឺម៉ង់ ប្រវត្តិវិទ្យា Archived 2008-12-04 at the វេយប៊ែខ ម៉ាស៊ីន. សាកលវិទ្យាល័យភូមិន្ទភំពេញ