ការពិភាក្សារបស់អ្នកប្រើប្រាស់:ហេងសូនី

Page contents not supported in other languages.
ពីវិគីភីឌា

ការកម្សាន្តជាមួយនឹងធម្មជាតិនៅលើភ្នំបូកគោ[កែប្រែ]

ការជិះកង់និងរ៉ឺម៉ក[កែប្រែ]

នៅលើភ្នំបូកគោនេះ អ្នកអាចរីករាយនឹងការទស្សនាធម្មជាតិនិងសំណង់អគារប្រវតិ្តសាស្រ្តនានាតាមរយៈការជិះកង់ឬរ៉ឺម៉ក។
បូកគោ
ទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងអាកាសធាតុត្រជាក់ពេញមួយឆ្នាំលើភ្នំបូកគោ នឹងធ្វើឲ្យលោកអ្នករីករាយ បាត់អស់ទុក្ខកង្វល់នានា។ 

សូមកុំភ្លេចដកដង្ហើមវែងៗស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅពេលដែលលោកអ្នកទស្សនាសម្រស់ដ៏ស្រស់ស្អាតរបស់ភ្នំបូកគោ។

ការដើរព្រៃ[កែប្រែ]

មិនថាទីតាំង សម្រស់ធម្មជាតិ ឬបរិយាកាស ឧទ្យានជាតិភ្នំបូកគោ មានលក្ខណៈពិសេសដាច់ដោយឡែកដែលកម្ររកគូប្រដូចបានសម្រាប់ ការកម្សាន្តទាំងផ្នែកផ្លូវកាយនិងផ្លូវចិត្ត។ នៅមិនឆ្ងាយពីរមណីយដ្ឋាន ឋានសួគ៌បូកគោ មានទីតាំងសមាធិដ៏ស្ងប់សុខនិងស័ក្តិសិទ្ធិជាច្រើនដែល កំពុងរង់ចាំលោកអ្នក មកសម្រាកបន្ធូរអារម្មណ៍ ស្វែងរកពេលវេលាស្ងប់សុខសម្រាប់ផ្លូវចិត្ត កែសម្រួលអារម្មណ៍ឲ្យស្រស់ថ្លា និងរក្សារាងកាយ និងទឹកចិត្តឲ្យមានថាមពលរឹងមាំបានផងដែរ។

ទឹកជ្រោះពពលវិល[កែប្រែ]

ទឹកជ្រោះពពកវិលត្រូវបានគេដាក់ឈ្មោះឲ្យសមទៅនឹងការពិតនៃទីកន្លែងមួយនេះ ដែលមានផ្ទាំងពពកនៅអណ្តែតត្រសែតពីខាងលើជាប់មិន​​​

ទឺកធ្លាក់នៅបូកគោ

លោះពេល។ នៅក្នុងរដូវវស្សា ទឹកជ្រោះពពកវិលមានសម្រស់ស្រស់ស្អាតនិងអាចឲ្យភ្ញៀវទេសចរហែលលេងបាន ។ នៅទីនេះ អ្នកអាចអង្គុយ សម្រាកលំហែ ដើរគយគន់ព្រៃព្រឹក្សា និងទទួលទានអាហារថ្ងៃត្រង់ ដោយជ្រើសយកបរិវេណក្បែរទឹកជ្រោះ ឬនៅខាងក្នុងភោជនីយដ្ឋានទឹកជ្រោះ ពពកវិល។

បដិមាលោកយាយម៉ៅ[កែប្រែ]

បដិមាលោកយាយម៉ៅ មានកម្ពស់29 មែ៉ត្រ ត្រូវបានសាងសង់ឡើងនៅឆ្នាំ 2010 ស្ថិតក្នុងឥរិយាបថអង្គុយសមាធិបែរព្រះភក្រ្តសម្លឹងទៅ

បដិមាលោកយាយម៉ៅ

កាន់ផ្ទៃសមុទ្របដិមាលោកយាយម៉ៅដ៏ធំសម្បើមដែលមានអាសនៈលើភ្នំបូកគោនេះគឺជាទីកន្លែងបូជាថ្មីមួយរបស់ប្រជាជនខ្មែរដែលគោរពជឿ ជាក់លើព្រលឹងដែលថែរក្សាអ្នកដំណើរទាំងឡាយឲ្យមានសេចក្តីសុខនិងសុវត្ថិភាព។

វាលស្រែ100[កែប្រែ]

វាលស្រែ500 មានចម្ងាយ១៧គីឡូម៉ែត្រពីរមណីយដ្ឋាន ឋានសួគ៌បូកគោ ដែលចំណាយពេលធ្វើដំណើរប្រហែលជា៣០នាទីតាមរថយន្ត។

វាលស្រែ500 គឺជាឈ្មោះនៃតំបន់ព្រៃភ្នំធម្មជាតិមួយកន្លែងដែលលាក់ខ្លួនពួនអាត្មាជាយូរមកហើយនៅលើភ្នំបូកគោ ដែលរមណីយដ្ឋានទើប

នឹងបាន ត្រួសត្រាយផ្លូវថ្មី ឲ្យភ្ញៀវបានចូលទស្សនា។ ប្រសិនបើប្រៀបធៀបជាមួយនឹងវាលស្រែ១០០ តំបន់ដែលទើបរកឃើញនេះពោរពេញ ដោយសម្រស់ធម្មជាតិដ៏ស្រស់ស្អាតចម្លែកភ្នែក ជាមួយនឹងផ្ទាំងថ្មធំតូចជាច្រើន ដែលមានរូបរាងជាសត្វនិងវត្ថុ រាយពាសពេញ ព្រមទាំងដើម ឈើមួយប្រភេទប្រចាំបូកគោ គឺដើមស្រូយ។ នៅទីនេះ ក៏ជាជម្រករបស់ផ្កាបំពង់ក្រឡោម ផ្កាអ័រគីដេព្រៃ និងសត្វមេអំបៅជាច្រើនប្រភេទផងដែរ។ នៅពេលអ្នកធ្វើដំណើរដោយថ្មើជើងឬម៉ូតូចូលជ្រៅទៅក្នុងព្រៃ ទេសភាពដ៏ទាក់ភ្នែកនៃវាលស្រែ៥០០ នឹងធ្វើឲ្យអ្នកចង់ចំណាយពេលវេលាកាន់តែយូរ ដើម្បីគយគន់ធម្មជាតិដ៏ស្អាតប្លែកអស្ចារ្យទាំងនោះ។ ទីនេះគឺជាឋានសួគ៌! គឺជាទឹកដីរបស់ទេវតា! ផ្ទាំងពពកពណ៌សដេរដាសទាំងឡាយបានស្ថិតនៅ ចុងម្រាមដៃរបស់អ្នកចំណែកឯដីដែលអ្នកកំពុងតែឈរពីលើនោះមានពណ៌សនិងជះពន្លឺព្រិចៗគ្រប់ទីកន្លែង...អ្នកកំពុងតែនៅលើសួននៃឋានសួគ៌ាដែល មានតែទេវតានិងទេពធីតាប៉ុណ្ណោះទើបអាចស្វែងរកភាពរីករាយនេះបាន។ ប្រសិនបើអ្នកដូចជាអ្នកដំណើរមួយចំនួនដែលមិនចូលចិត្តភាពសើមជោកនៃ រដូវមូសុងវស្សា(ខែមិថុនាដល់កញ្ញា) អ្នកអាចធ្វើដំណើរនៅចុងខែកញ្ញា រហូតដល់ខែឧសភា។ ចាប់ពីខែតុលា ដល់ខែមីនា អាកាសធាតុត្រជាក់ល្មម ហើយមេឃក៏ស្រឡះល្អ។ មគ្គុទេសក៏របស់យើនឹងជួយសម្រួលរាល់ការស្នើសុំរបស់អ្នក។

ថ្មមុខយក្សឬអ្នកថែរក្សាព្រៃ[កែប្រែ]

នៅពេលដែលលោកអ្នកធ្វើដំណើរឡើងភ្នំបូកគោ សូមកុំភ្លេចឈប់សម្រាកនៅគីឡូម៉ែត្រលេខ10 ដើម្បីផ្តិតយករូបភាពដ៏ចម្លែកអស្ចារ្យរបស់ផ្ទាំងថ្ម

ថ្មមុខយក្សឬអ្នកថែរក្សាព្រៃ

ដែលមានសណ្ឋានជាមុខមនុស្ស ហើយត្រូវបានគេដាក់ឈ្មោះឲ្យថា«ថ្មមុខយក្ស» ឬហៅម្យ៉ាងទៀតថា«អ្នកថែរក្សាព្រៃ»។ កាលពីមុន ថ្មមុខយក្សនេះគឺជាទីកន្លែងដែលអ្នកដើរព្រៃនិងអ្នកធ្វើដំណើរនានាគោរពបន់ស្រន់សុំសេចក្តីសុខ។

ភ្នំបូកគោ[កែប្រែ]

ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ដែលត្រូវបានគេស្គាល់ភាគច្រើនថា ឧទ្យានជាតិបូកគោ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។ ភ្នំបូកគោមានកម្ពស់

Bokor6
1075ម៉ែត្រធៀបទៅនឹងនីវ៉ូទឹកសមុទ្រ និងមានចម្ងាយប្រមាណ11គីឡូម៉ែត្រពីក្រុងកំពត ទៅកាន់ជើងភ្នំ និងចម្ងាយ32គីឡូម៉ែត្រពី

ជើងភ្នំដល់កំពូលភ្នំ។ភ្នំបូកគោត្រូវបានរកឃើញនៅឆ្នាំ1917 ដោយជនជាតិបារាំងឈ្មោះរូលួស និងត្រូវបានអភិវឌ្ឍឲ្យទៅជារមណីយ ដ្ឋានក្នុងឆ្នាំ1921។កាលពីមុន ភ្នំបូកគោ ធ្លាប់ជាទីកន្លែងសម្រាកដ៏ល្បីល្បាញដែលធ្វើឡើងសម្រាប់តែអភិជនបារាំង និងរាជវង្សានុវង្ស ប៉ុណ្ណោះ។ ឧទ្យានជាតិភ្នំបូកគោ គឺជាឧទ្យានមួយក្នុងចំណោមឧទ្យានជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា។ ភ្នំបូកគោ ល្បីឈ្មោះដោយ សារតែអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ព្រមទាំងមានព្រៃព្រឹក្សាធម្មជាតិដ៏ខៀវស្រងាត់និងស្រស់បំព្រង។ ភ្ញៀវទេសចរអាចគយគន់ទិដ្ឋភាព ពិចពិលរមិលមើលពី លើកំពូលភ្នំទៅកាន់ទីរួមខេត្តកំពត ឆ្នេរសមុទ្រ និងកោះជាច្រើនដែលនៅខាងក្រោមយ៉ាងសប្បាយរីករាយ។ ឧទ្យានជាតិភ្នំបូកគោ មានដើម ឈើត្រូពិចពាសពេញលើភ្នំ ព្រមទាំងសត្វព្រៃជាច្រើនប្រភេទ និងទឹកជ្រោះដ៏ស្រស់ស្អាតនិងល្បីល្បាញគឺទឹកជ្រោះពពកវិល។ ភ្នំបូកគោគឺជា ទីកន្លែងកម្សាន្តដែលសម្បូរបែបបំផុតមួយ ដែលនឹងធ្វើឲ្យគ្រប់ដំណើរកម្សាន្តរបស់អ្នកពោពេញដោយភាពរីករាយនិងបំភ្លេចមិនបាន។ ដំណាក់ស្លាខ្មៅដំណាក់ស្លាខ្មៅ គឺជាអតីតព្រះរាជដំណាក់របស់ព្រះបាទនរោត្តម សីហនុ សម្រាកលម្ហែព្រះកាយ ដែលត្រូវបានសាងសង់ឡើងពី ថ្មនិងមានបិទដោយឈើស្លាខ្មៅនៅក្នុងឆ្នាំ1936។ ថ្វីបើអគារទាំងមូលនៅមានសភាពរឹងមាំយ៉ាងណាក្តី ប៉ុន្តែទ្វារនិងបង្អួចនៃដំណាក់នេះត្រូវបាន បាត់បង់អស់ទៅហើយ។ នៅទីនេះ អ្នកនឹងបានឃើញពីទេសភាពដ៏ស្រស់ស្អាតគួរឲ្យរំភើបនៅខាងក្រោយដំណាក់ ហើយទីនេះក៏ជាទីកន្លែង សម្រាប់គយគន់ទេសភាពថ្ងៃរៀបលិចដ៏អស្ចារ្យផងដែរ។