ការពិភាក្សាអំពីវិគីភីឌា:គោលការណ៍ស្ដីពីអត្តនាម

Page contents not supported in other languages.
ពីវិគីភីឌា

រាត្រីពេញបូណ៌មី សម្រែកសត្វទីទុយស្រែករង្គើអស់ធម្មជាតិទាំងឡាយឲ្យញ័ររញ្ជួយពុះជ្រែកហែកអស់តុណ្ហីភាពបែបនេះ ។ ជំនោរតិចៗរំភើយផាយផាត់រសាត់តាម ចន្លោះរុក្ខជាតិធំៗអង្រួនមែកស្លឹកផ្កាផ្លែឲ្យកម្រើកគ្រវីតាមដំណើររបស់វាយោ ។ ហ្វូងតារាអាប់អន់រស្មីអស់ជាច្រើនដោយអំណាចនៃរស្មីដ៏ភ្លឺត្រចះត្រចង់ របស់រាជនីដែលមានវង់ភក្ត្រសក្បុសរំកិលកាយបន្តិចម្ដងៗ ។ ដុំពពកស តូចៗសៗអណ្ដែតតិចៗកាត់ផ្ទៃនភាល័យបណ្ដាលឲ្យកកើតជាផ្ទាំងទស្សនីយ-ភាពរបស់រាត្រីកាល ។ តិណជាតិតូចៗទាបៗខ្លីៗយោលកាយាតាមដំណើរ វាយោរាយមន្តវិជ្ជាការសណ្ដំពួកគេឲ្យទោរទន់តាមចង្វាក់នៃខ្លនបញ្ជា ។ ស្នូរពុះជ្រែកស្បៃអន្ធការ បើមនុស្សណាម្នាក់នៅម្នាក់ឯងប្រាកដជាខ្លាច រួញខ្លួនឃ្លុំភួយជិតស្លុងមិនខាន ។ វេលានេះតើមានអ្នកណាមិនទាន់ទទួល ទានដំណេកនៅឡើយខ្លះ ? រស្មីនៃដួងចន្ទ្រាបានបាចសាចគ្របដណ្ដប់ជំនោរដែលមានផ្ទាំងប្លាស្ទិកហ៊ុំព័ទ្ធជុំវិញ ហើយដំបូលក៏ប្រក់ផ្ទាំងប្លាស្ទិក ។ មាណពម្នាក់បានអង្គុយ ស្ដាប់វិទ្យុក្នុងកម្មវិធីផ្សាយព្រះធម៌និយាយពីបុណ្យ និងបាប ។ លុះដល់ចប់ កម្មវិធី មាណពបានបឹទវិទ្យុទុកដោយឡែកម្ខាងសិន ។ មាណពបានអង្គុយ ខ្ទប់ក្បាលហាក់ដូចជាមានអ្វីក្នុងចិត្តបណ្ដាលឲ្យវីវក់ក្នុងអារម្មណ៍ ។ អារម្មណ៍ ច្របូកច្របល់វិលវល់ក្នុងសណ្ដានចិត្តធ្វើឲ្យលែងមូលអស់ភ្លាមមួយរំពេច ។ សម្លេងមួយបានបន្លឺឡើងឮនឹងត្រចៀ ៖ . បុត្រសម្លាញ់ ! ខំពង្រឹងស្មារតីឡើង ! កុំចុះចាញ់ឲ្យសោះ ! . មែនហើយ ! បុត្រសម្លាញ់ ! កុំចុះចាញ់ឲ្យសោះ ! ព្រះមាតានៅចាំជួយបុត្រជានិច្ច ! . បុត្របិតា ! បិតានឹងជួយដល់បុត្រណា៎ ! ក្រោកឡើង ! មាណពបានឮហើយ ខំពង្រឹងស្មារតីឲ្យនៅចំណុចមូលមួយ ទើបប្រះខ្លួនដេកលង់លក់ដរាបវេលាអាធ្រាត្រកន្លងផុតទៅ ៕ កូយ សុខគង់(សីទន្ដរ)