ការពិភាក្សា:គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

Page contents not supported in other languages.
ពីវិគីភីឌា

៤.សន្ឋិដ្ឋានលើប្រសិទ្ឋភាពផ្លូវការរបស់គណៈមេធាវី ប្រសិទ្ឋភាពផ្លូវការរបស់គណៈមេធាវីមានពីគឺប្រសិទ្ឋភាពផ្លូវការរបស់គណៈមេធាវីក្រៅប្រព័ន្ឋតុលាការ និង ប្រសិទ្ឋភាពផ្លូវការរបស់គណៈមេធាវីតាមប្រព័ន្ឋតុលាការ។ គណៈមេធាវីជាអង្គភាពឯករាជ្យមួយដែលមិនពាក់ព័ន្ឋ ទៅនឹងរាជរដ្ឋាភិបាល។ គណៈមេធាវីមានសិទ្ឋចូលរួមជាសារធារណៈក្នុងការវិភាគបញ្ហាច្បាប់ រដ្ឋបាលយុត្តិធម៌ និង ជាអង្គការតាមមូលដ្ឋានជាតិ និងអន្តរជាតិ។ សមាគមវីជ្ជាជីវៈមេធាវីសហការជាមួយរដ្ឋាភិបាលដើម្បីធានាថា បុគ្គលគ្រប់រូបមានសិទ្ឋទទួលបានស្មើគ្នា និងប្រកបដោយប្រសិទ្ឋភាពពីសេវាកម្មច្បាប់ ហើយធានាថាមេធាវីអាចប្រឹក្សាយោបល និងជួយកូនក្តីរបស់ខ្លួនបានស្របតាមច្បាប់ និងបទដ្ឋាន បញ្ញត្តិក្រមសីលធម៌វីជ្ជាជីវៈ ដែលទទួលស្គាល់ដោយគ្មានការជ្រៀតជ្រែកមិនត្រឹមត្រូវឡើយ។ ជួយកូនក្តី តាមមធ្យោបាយដែលសមស្រប និង ចាត់ការតាមផ្លូវច្បាប់ដើម្បីការពារផលប្រយោជន៍របស់គេ។ ជួយកូនក្តី នៅចំពោះមុខតុលាការ សាលាក្តី ឬអាជ្ញាធរ រដ្ឋបាល តាមមធ្យោបាយដែលសមស្រប។ ក្នុងការការពារសិទិ្ឋនៃកូនក្តីរបស់ខ្លួន ជាពិសេសជនក្រីក្រ និង ក្នុងការលើកស្ទួយបុព្វហេតុនៃយុត្តិធម៌ មេធាវីត្រូវស្វះស្វែងលើកកំពស់សិទ្ឋិមនុស្ស និង សេរីភាពជាសារវ័ន្ត ដែលទទួលស្គាល់ដោយច្បាប់។