ការពិភាក្សា:សង្កាត់ចាក់អង្រែលើ

Page contents not supported in other languages.
ពីវិគីភីឌា

យោងតាមឯកសារប្រវត្តិ លោក អ៊ឹង ហួត កើត​នៅ​ឆ្នាំ​១៩៤៧ នៅ​ឃុំ​ចាក់អង្រែ ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ហើយ​បាន​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី​កាល​ពី​ដើម​ទសវត្សរ៍​ទី​៧០ នៅ​ក្នុង​រយៈ​ពេល​សង្គ្រាម​នៅ​កម្ពុជា។ យើងអាចយល់ថាកាលមុនសង្កាត់ចាក់អង្រែលើ និង ចាក់អង្រែក្រោមជា ឃុំចាក់អង្រែ តែមួយស្ថិតក្នុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ក្រោយមកស្រុកកណ្ដាលស្ទឹងបានបំបែកជាពីរស្រុកគឺ ស្រុកមានជ័យ និងស្រុកកណ្ដាលស្ទឹង ហើយឃុំចាក់អង្រែនេះក៏បំបែកជាពីរឃុំគឺ ចាក់អង្រែលើ និង ក្រោម បន្ទាប់មកទៀតស្រុកមានជ័យក៏ក្លាយជាខណ្ឌមានជ័យ ដូច្នេះឃុំទាំងពីរក៏ក្លាយជាសង្កាត់វិញ មកដល់សព្វថ្ងៃសង្កាត់ទាំងពីរស្ថិតនៅក្នុងខណ្ឌមានជ័យដែលបានបំបែកជាពីរខណ្ឌ គឺខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ខណ្ឌទាំងពីរនេះបែងចែកគ្នាដោយទន្លេបាសាក់មួយនៅខាងកើតនិងមួយទៀតនៅខាងលិច គិតមកត្រឹមឆ្នាំ២០១៥ នេះ។ [១]