ក្រុមថនិកសត្វកកេរ

ពីវិគីភីឌា

ក្រុម​ថនិក​សត្វ​កកេរ​សំដៅ​ដល់​សត្វ​កណ្ដុរ​ដែល​ស្ថិត​នៅ​ក្នុង​អំបូរ Muridae ។ វា​ជា​ថនិក​សត្វ​ដែល​សំបូរ​ជាង​គេ​នៅ​លើ​ផែនដី ទាំង​ប្រភេទ​និង​ចំនួន​របស់​វា។ វា​រស់​នៅ​តាម​ទី​ជម្រក​ច្រើន​ប្រភេទ​តាំង​ពី​តំបន់​ព្រៃ វាលស្មៅ កសិកម្ម ស្រែ​ចម្ការ រហូត​ដល់​គេហដ្ឋាន​ដែល​មនុស្ស​កំពុង​រង់​នៅ។ វា​បន្ស៊ាំ​ការ​រស់​នៅ​លើ​ដើម​ឈើ រូង​ដី និង​នៅ​លើ​ដី។

កណ្ដុរ​ភាគ​ច្រើន​ចេញ​រកស៊ី​នៅ​ពេល​យប់។ វា​ជា​សត្វ​ដែល​មាន​កូន​ច្រើន ប្រភេទ​ខ្លះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សត្វ​ចង្រៃ ដោយ​សារ​វា​បំផ្លាញ​ផល​ដំណាំ​របស់​កសិករ ឬ​ម្ហូប​អាហារ និង​ទ្រព្យ​សម្បត្តិ​នៅ​តាម​ផ្ទះ​សម្បែង។ អំបូរ​នៃ​សត្វ​កណ្ដុរ​នេះ​មាន ១៩​ប្រភេទ ដែល​នៅ​ក្នុង​នោះ​មាន​ចំនួន ១០​ប្រភេទ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​អះអាង​ថា​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា និង​ប្រហែល​ជា​មាន​ចំនួន​លើស​នេះ​ថែម​ទៀត​ដែល​គេ​ពុំទាន់​បញ្ជាក់​ច្បាស់​នៅ​ឡើយ។[១]

ចំណាំ[កែប្រែ]

  1. រដ្ឋបាល​ព្រៃឈើ និង អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ, សៀវភៅ «មគ្គុទ្ទេសក៍​នៅ​តំបន់​វាល​ឆ្ពោះ​ទៅ​ស្គាល់ ថនិកសត្វ នៃ​ប្រទេស​កម្ពុជា», ២០០៨