ខុជ្ជុត្តរា
នាងខុជ្ជុត្តរា គឺជាស្រ្តីគម ជាស្រ្តីបម្រើរបស់នាងសាមាវតីដែលជាព្រះអគ្គមហេសីរបស់ព្រះបាទឧទេនសោយរាជសម្បត្តិក្នុងក្រុងកោសម្ពី។ នាងខុជ្ជុត្តរាមិនមានស្វាមីឡើយ។ កាលដើមឡើយ នាងជាស្រីបម្រើគេ ហើយបានលួចទ្រព្យគេជារឿយៗ។ ក្រោយមកបានស្តាប់ព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែង ក៏បានសម្រេចនូវគុណធម៌ជាន់ខ្ពស់ បានសម្រេចជាសោតាបន្នបុគ្គល មានការចេះដឹងច្រើន។ ដោយសារព្រះនាងសាមាវតីមិនអាចចេញពីវាំងជារឿយៗទៅស្តាប់ព្រះធម៌បាន ព្រះនាងក៏បញ្ជូនឧបាសិកាខុជ្ជុត្តរាទៅស្តាប់ព្រះសម្មាសម្ពុទ្ធសម្តែងធម៌។ ក្រោយពីបានស្តាប់ព្រះធម៌ ឧបាសិកាខុជ្ជុត្តរា បានសម្តែងព្រះធម៌បន្តអោយដល់ព្រះនាងសាមាវតី និងមនុស្សក្នុងព្រះរាជវំាងស្តាប់ ញុំាងអ្នកស្តាប់រាប់រយនាក់អោយបានសម្រេចមគ្គផល។ នាងបានរួចផុតពីភាពនៃខ្លួនជាទាសី ហើយឋិតនៅក្នុងឋានៈជាអ្នកសម្តែងធម៌ក្នុងព្រះរាជវំាង។ នាងខុជ្ជុត្តរា មានឧបការៈដ៏ក្រៃលែងក្នុងព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធបានតែងតំាងនាងជាស្រ្តីគំរូទៀតផង។
អត្ថបទដែលទាក់ទងនឹងព្រះពុទ្ធសាសនានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |