គ្រិស្តសាសនា

ពីវិគីភីឌា
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះគ្រិស្តសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ព្រះយេស៊ូ
ព្រះ​យេស៊ូ​ប្រសូត
បេសកកម្មរបស់ព្រះយេស៊ូ
ព្រះឈើឆ្កាង
ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់ឡើងវិញ

ព្រះធម៌

គម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ដំណឹងល្អ
ព្រះគម្ពីរ
សម្ពន្ធមេត្រីថ្មី

ទេវវិទ្យា

ព្រះ
ព្រះត្រីឯក ព្រះវរបិតា ព្រះបុត្រា ព្រះវិញ្ញាណបរិសុទ្ធ
សេចក្ដីសង្គ្រោះ
បុណ្យជ្រមុជទឹក
បេសកកម្ម

ប្រវត្តិសាស្រ្ត
ពួកសាវក
សាវកសីលា
សាវកប៉ុល
ព្រះនាងម៉ារី
គ្រីស្ទសាសនាដំបូង
ខនខនស្ទីនធីន
អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូ
និកាយខាងកើត - ខាងលិចខាងលិច
ចលនាបះបោរ
បូជនីយកិច្ច
ថូម៉ាសអាគីណាស
កំណែទម្រង់
ម៉ាទីន លូធើរ
សម្ដេចប៉ាបយ៉ូហានប៉ូលទី២

និកាយា
ព្រះសហគមន៍កាតូលិក
គ្រិស្តអូស្សូដក់
ប្រូតេស្ដង់
អ្នកចូលនិវត្ត អាណាបាបទីស្ទ សាសនាអង់គ្លេកាន
បាទីស្ទ លូធូរីននិយម មេតូឌីស គ្រីស្ទអឌែលហ្វៀន

ព្រះគ្រិស្តសាសនា គឺជាសាសនារបស់អស់អ្នកដែល ផ្ដោតជំនឿទៅលើជីវិត ការបង្រៀន និងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ។

ជំនឿ និង ការអនុវត្ត[កែប្រែ]

អ្នកកាន់សាសនាគ្រីស្ទ ផ្ដោតជំនឿទៅលើជីវិត ការបង្រៀន និងការសុគតរបស់ព្រះយេស៊ូគ្រីស្ទ។ គោលការណ៍គ្រឹះនៃការអនុវត្តសេចក្ដីជំនឿរបស់គ្រីស្ទសាសនិកគឺ គោរពព្រះ និងចែកចាយក្ដីស្រឡាញ់ចំពោះមនុស្សទូទៅ។

ព្រះយេស៊ូ[កែប្រែ]

គ្រីស្ទបរិស័ទជឿលើព្រះតែមួយអង្គគត់ដែលពួកគេចាត់ទុកជាព្រះបង្កើតផ្ទៃមេឃ ផែនដី និងចក្រវាឡទាំងមូល។

គ្រីស្ទានជឿថា ព្រះយេស៊ូវជា “ព្រះមែស្ស៊ី” ឬជាអ្នកសង្គ្រោះនៃពិភពលោក។ ពួកគេជឿទៀតថា ព្រះអង្គជាបុត្រារបស់ព្រះ មានន័យថា ទ្រង់នៅឋានសួគ៌ជាព្រះវរបិតា ពេលមកចាប់កំណើតនៅផែនដី ទ្រង់ជាព្រះបុត្រាឬព្រះយេស៊ូគ្រីស្ទនោះឯង។

ព្រះយេស៊ូវបានប្រសូតមកនៅក្នុងស្នូកសត្វនៅភូមិបេថ្លេហិម ក្រុងយេរូសាឡឹម ប្រទេសអ៊ីស្រាអែល ជាមួយនាងម៉ារីយ៉ាជាស្ត្រីព្រហ្មចារី។ នៅពេលម៉ារីយ៉ាមានគភ៌ នាងមិនទាន់រៀបការនឹងយ៉ូសែបដែលជាគូដណ្ដឹងទេ។ ក្នុងគម្ពីរប៊ីបសរសេរថា ទេវតាព្រះឈ្មោះ កាព្រីយ៉ែល បានទៅជួបនាងម៉ារីយ៉ាដោយប្រាប់ថា នាងនឹងមានកូនប្រុសមួយ ហើយកូននោះនឹងក្លាយជាព្រះមេស្ស៊ី។

ព្រះយេស៊ូវត្រូវបានគេឆ្កាងនៅលើឈើឆ្កាង។ ការសុគតរបស់ព្រះអង្គ ជាការលុបលាងអំពើបាបរបស់មនុស្សទាំងអស់ ដែលទទួលជឿនិងដើរតាមការបង្រៀនរបស់ទ្រង់។

នៅថ្ងៃទីបីបន្ទាប់ពីការឆ្កាង ព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ។ ការរស់ឡើងវិញនេះ ត្រូវបានគ្រីស្ទានប្រារព្ធពិធីថ្ងៃបុណ្យ គឺ បុណ្យព្រះយេស៊ូ​មាន​ព្រះជន្ម​រស់ឡើងវិញ ក្នុងអំឡុងខែមេសា ដែលត្រូវបានគេចាត់ទុកជាថ្ងៃឈប់សម្រាកសំខាន់បំផុតរបស់គ្រីស្ទសាសនា។

គ្រីស្ទបរិស័ទជឿថា ក្រោយការរស់ឡើងវិញរបស់ព្រះយេស៊ូវ ទ្រង់បានយាងទៅឋានសួគ៌ ចំណែកវត្តមានរបស់ព្រះនៅតែមាននៅលើផែនដីគឺក្នុងទម្រង់ជាព្រះវិញ្ញាណបរិសុទ្ធដើម្បីជាជួយសម្រាលទុក្ខដល់អ្នកដែលជឿតាមទាំងអស់។

តាមការបង្រៀនក្នុងគម្ពីរនិយាយថា មនុស្សគ្រប់គ្នាអាចទទួលការសង្គ្រោះដោយជឿថាព្រះយេស៊ូវត្រូវបានបញ្ជូនមកពីព្រះ ហើយអ្នកទាំងនោះត្រូវសារភាពអំពើបាបរបស់ខ្លួនចំពោះទ្រង់ ព្រមទាំងសច្ចាថាឈប់ប្រព្រឹត្តវាទៀត។

ការបកប្រែព្រះគម្ពីរនិងការប្រតិបត្តិនៃព្រះវិហារនីមួយៗខុសគ្នាតាមនិកាយ ប៉ុន្តែគ្រីស្ទានទាំងអស់ជឿលើព្រះតែមួយគឺព្រះយេស៊ូវ ឬព្រះមេស្ស៊ី។

ព្រះគម្ពីរ[កែប្រែ]

ព្រះគម្ពីរ ជាសៀវភៅដែលជាបណ្ដុំនៃអត្ថបទដ៏ពិសិដ្ឋ ឬជាបទគម្ពីរជាច្រើន ដែលពួកយូដា និងគ្រីស្ទានចាត់ទុកថាជាស្នាដៃដែលកើតចេញពីសេចក្ដីបណ្ដាលរបស់ព្រះ និងជាគំណត់ត្រានៃទំនាក់ទំនងរវាងព្រះ និងមនុស្ស។ មានអ្នកនិពន្ធផ្សេងៗជាច្រើនដែលបានរួមចំណែកដល់ព្រះគម្ពីរ។

ប្រវត្តិសាសនា[កែប្រែ]

យោងតាមជំនឿរបស់គ្រីស្ទានអះអាងថា ហោរា ឬព្យាការី ជាច្រើនបានទាយពីការយាងមករបស់ព្រះគ្រីស្ទនៅលើផែនដី ហើយពួកគេបានសរសេរទុកនៅក្នុងសៀវភៅជាច្រើននៃគម្ពីរសញ្ញាចាស់ ។

ប្រវត្តិវិទូជាច្រើនជឿថា ព្រះយេស៊ូវត្រូវបានគេឆ្កាងនៅចន្លោះឆ្នាំ ៣០-៣៣ នៃគ្រឹស្តសករាជ។ គ្រីស្ទសាសនិកដំបូងជាជនជាតិយូដាដែលបានជឿថា ព្រះយេស៊ូវ គឺជាព្រះមេស្ស៊ី។

ឆ្នាំ ៣៩២ នៃគ្រឹស្តសករាជ គ្រីស្ទសាសនាក្លាយជាសាសនាផ្លូវការរបស់ចក្រភពរ៉ូម (អតីតប្រទេសអ៊ីតាលី)។

ឆ្នាំ ១០៥៤ នៃគ្រឹស្តសករាជ វិវាទអំពីតួនាទីនិងសិទ្ធិអំណាចរបស់សម្តេចប៉ាបបណ្តាលឱ្យមានការបែកបាក់គ្នានៅក្នុងគ្រីស្ទសាសនារវាងវិហាររ៉ូម៉ាំងកាតូលិក និងវិហារគ្រីស្ទអ័រតូដុក ខាងកើត។

ឆ្នាំ ១៥១៧ នៃគ្រឹស្តសករាជ លោកម៉ាទីនលូធើរ ជាបព្វជិតជនជាតិអាឡឺម៉ង់បានចាប់ផ្តើមចលនាមួយដែលមានឈ្មោះថា ការកែទម្រង់ ដោយលោកបានរិះគន់លើការអនុវត្តរបស់ព្រះវិហារមួយចំនួន ក៏ដូចជាសម្តេចប៉ាបផងដែរ។ ចាប់ពីពេលនោះ ការបែងចែកនិកាយគ្រីស្ទសាសនាបានកើតឡើងដោយរួមមាន វិហាររ៉ូម៉ាំងកាតូលិក និងប្រូតេស្តង់និយម។ ក្នុងនោះប្រូតេស្តង់និយមមានបែងចែកជានិកាយជាច្រើនទៀត៕[១]

ប្រជាសាស្ត្រ[កែប្រែ]

យោងតាមស្ថិតិដែលចុះផ្សាយដោយ CNN នៅឆ្នាំ ២០២០ ​បានឲ្យដឹងថា សាសនាគ្រីស្ទជាសាសនាធំជាងគេ ក្នុងនោះមានគ្រីស្ទបរិស័ទប្រមាណ ៣១.២% នៃមនុស្សជាតិ គោរពជឿតាម។ ក្រៅពីនោះមូស្លីមមាន ២៤.១% អ្នកពុំមានជំនឿលើសាសនា ១៦% ហិណ្ឌូសាសនិក ១៥. ១% ពុទ្ធបរិស័ទ ៦.៩% សាសនាជនជាតិដើមផ្សេងៗ ៥.៧% និងជ្វីហ្វ ០.២%។

ឯកសារយោង[កែប្រែ]

  1. សូនីយ៉ា, ជំនឿអំពី​គ្រិស្តសាសនា​ ដែល​មនុស្ស​ជាតិ​ច្រើន​ជាង​គេ​លើ​ពិភពលោក​គោរព​ជឿ​តាម, កម្ពូជាថ្មី, ថ្ងៃ ១០ ធ្នូ ២០២០]