គ្រោងឆ្អឹងមនុស្ស
គ្រោងឆ្អឹងកើតចេញប្រជុំឆ្អឹងដ៏ច្រើន ដែលមានចំនួន២០៦ រៀបតាមលំដាប់លំដោយ ហើយភ្ជាប់គ្នាដោយសារសរសៃ ចំណង។
មាតិកា |
[កែប្រែ] រូបផ្គុំទូទៅនៃឆ្អឹង
មានបីចំណែក គឺឆ្អឹងក្បាល ឆ្អឹងដងខ្លួន និងឆ្អឹងអវយវៈ ៖
[កែប្រែ] ឆ្អឹងក្បាល
ឆ្អឹងក្បាលមានពីរ៖
- ឆ្អឹងលលាដ៍ មាន ឆ្អឹងថ្ងាស ឆ្អឹងចំហៀង ឆ្អឹងលលា ឆ្អឹងពយ
- ឆ្អឹងមុខ មាន ឆ្អឹងប្រឡង់ភ្នែក ឆ្អឹងច្រមុះ (ខ្ទង់ច្រមុះ) ឆ្អឹងថ្ពាល់ ឆ្អឹងថ្គាមលើ និងថ្គាមក្រោម។
[កែប្រែ] ឆ្អឹងដងខ្លួន
មានបីគឺ ឆ្អឹងខ្នង ឆ្អឹង ជំនីរ និងឆ្អឹងទ្រូង៖
[កែប្រែ] ឆ្អឹងខ្នង
ឆ្អឹងខ្នងមានឆ្អឹងកង៣៣ចែកជា៖
- ឆ្អឹងកងក ចំនួន៧
- ឆ្អឹងកងឧរា (ឆ្អឹងកងខ្នង) ចំនួន ១២
- ឆ្អឹងកងពោះ (ឆ្អឹងកងចង្កេះ) ចំនួន៥
- ឆ្អឹងកងគូទ ចំនួន៥
- ឆ្អឹងកញ្ចូញគូទ ចំនួន៣-៥។
[កែប្រែ] ឆ្អឹងជំនីរ
ឆ្អឹងជំនីរមាន១២គូចែកជា៖
- ឆ្អឹងជំនីរជុំ ១២គូ
- ឆ្អឹងជំនីរស្ទើរ ៣គូ
- ឆ្អឹងជំនីរផុត ២គូ
[កែប្រែ] ឆ្អឹងទ្រូង
ឆ្អឹងទ្រូងមានតែមួយគត់ ហើយមានលក្ខណៈស្ពោត។
[កែប្រែ] ឆ្អឹងអវយវៈ
ឆ្អឹងអវយវៈមានពីរប្រភេទ គឺ ឆ្អឹងអវយវៈក្រោម និងឆ្អឹងអវយវៈលើ ៖
[កែប្រែ] ឆ្អឹងអវយវៈក្រោម
ឆ្អឹងអវយវៈក្រោមមានពីរគឺ៖
- ឆ្អឹងអវយវៈប្រាកដ មាន ឆ្អឹងភ្លៅ ឆ្អឹងអង្គញ់ ឆ្អឹងកំភួនជើង និងឆ្អឹងប្រអប់ជើង
- ឆ្អឹងអវយវៈមិនប្រាកដ គឺ ឆ្អឹងត្រគាក សម្រាប់ភ្ជាប់ ជើងមកដងខ្លួន និង ទ្រអាការៈក្នុង។
[កែប្រែ] ឆ្អឹងអវយវៈលើno way
ឆ្អឹងអវយវៈលើមានពីរដូចគ្នាដែរ គឺ៖
- ឆ្អឹងអវយវៈប្រាកដ មាន ឆ្អឹងដើមដៃ ឆ្អឹងកំភួនដៃ និងឆ្អឹងប្រអប់ដៃ
- ឆ្អឹងអវយវៈមិនប្រាកដ មាន ឆ្អឹងក្រវ៉ាត់ស្មាមានឆ្អឹងដងកាំបិតមួយគូ ឆ្អឹងស្លាបប្រចៀវមួយគូ សម្រាប់ភ្ជាប់អវយវៈប្រាកដមកដងខ្លួន។
[កែប្រែ] នាទីគ្រោងឆ្អឹង
គ្រោងឆ្អឹងមាននាទីប្រាំយ៉ាងគឺ៖
- ទ្រទ្រង់រាងកាយ
- ការពាររាងកាយ
- កំណត់រាង និងធ្វើចលនា
- ផ្ទុកសារធាតុខនិជ
- ផលិតគោលិកាឈាម។
[កែប្រែ] ផ្នែកផ្សេងៗនៃឆ្អឹងកង
ផ្នែកផ្សេងៗនៃ ឆ្អឹងកងមាន៖
- តួឆ្អឹង
- ប្រហោងឆ្អឹង
- ពកសងខាង
- ពកសន្លាក់
- ពកឆ្អឹងកង។
ទ្រនាប់ឆ្អឹង ជាឆ្អឹងខ្ចីសម្រាប់ការពារការសង្កត់ទម្ងន់ ប៉ះទង្គិចពេលរត់ ឬ លោត។
[កែប្រែ] ការសិក្សាលើទម្រង់ឆ្អឹងវែង និងជាលិកាឆ្អឹង
[កែប្រែ] ការសិក្សាដោយប្រើភ្នែកទទេ
ការសិក្សាដោយប្រើភ្នែកទទេទៅលើឆ្អឹងវែងឃើញថា ឆ្អឹងវែងមាន៖
ចំណាំ៖
[កែប្រែ] ការសិក្សាដោយប្រើអតិសុខុមទស្សន៍
ការសិក្សាដោយប្រើអតិសុខុមទស្សន៍ទៅលើជាលិកាឆ្អឹងឃើញមាន៖
- សម្បកឆ្អឹង
- បន្ទះឆ្អឹង
- កោសិកាឆ្អឹង
- រន្ធនៃបំពង់ចិញ្ចឹម
- រន្ធចិញ្ចឹម។
[កែប្រែ] សន្លាក់
សន្លាក់គឺជាកន្លែងដែល ក្បាលឆ្អឹងពីរ ឬច្រើននៅប្រឈមមុខគ្នា ភាគច្រើនឲ្យឆ្អឹងកម្រើកបាន។ មនុស្សមានសន្លាក់ចំនួនបី គឺ៖
- សន្លាក់អឌ្ឍចល័ត ជាសន្លាក់ឲ្យឆ្អឹងកម្រើកបានតែមានព្រំដែន
- សន្លាក់ចល័ត ជាសន្លាក់ឲ្យឆ្អឹងកម្រើកបានទូលំទូលាយ
- សន្លាក់អចល័ត ជាសន្លាក់ដែលមិនឲ្យឆ្អឹងកម្រើកបាន។
[កែប្រែ] ការលូតលាស់របស់ឆ្អឹង
- នៅអាយុ៧ខែនៅក្នុងផ្ទៃ ឆ្អឹងទាំងអស់នៅជាឆ្អឹងខ្ចី
- ក្រោយកំណើត កោសិកាឆ្អឹងខ្ចី ចាប់ផ្តើមរឹងដោយសារធាតុខនិជ ហើយក្លាយជាឆ្អឹង
- ឆ្អឹងលូតលាស់នៅផ្នែកក្បាលឆ្អឹង
- ឆ្អឹងឈប់លូតលាស់នៅពេលមនុស្សមានអាយុ២៥ឆ្នាំ។
[កែប្រែ] តំហែរក្សាឆ្អឹង
ដើម្បីឲ្យឆ្អឹងរឹងមាំ លូតលាស់ល្អ មិនពុក និងមិនងាយបាក់ យើងត្រូវ៖
- ហាត់ប្រាណជាប្រចាំ
- បរិភោគអាហារសម្បូរពួកសារធាតុខនិជ និងជីវជាតិ (ពិសេសវីតាមីន D)៕