ឃៀម សោភ័ណ

ពីវិគីភីឌា

តាមការស្រាវជ្រាវរបស់ក្រុមព្រះសុរិយា​ លោកស្រី ឃៀម សោភ័ណមានស្រុកកំណើតនៅខេត្តពោធិសាត់ ជាកូនកសិករ ។ លោកស្រី ប្រឡងជាប់លេខមួយផ្នែកចម្រៀង ផ្នែកស្រ្តី នាឆ្នាំ១៩៦៨ នៅក្នុងសមាជជាតិទូទាំងប្រទេស។ លោកស្រីបានច្រៀងចម្រៀង ជាច្រើនបទ ប៉ុន្មានដោយសារតែរបបខ្មែរក្រហម​ ចម្រៀងរបស់លោកស្រីត្រូវបានបាត់បង់សឹងតែទាំងស្រុង ។ ប៉ុន្មានតាមការស្រាវជ្រាវ របស់ក្រុមយើងខ្ញុំកន្លងមក លោកស្រី ឃៀម សោភណនៅសល់ចម្រៀងបួនបទគឺ ៖ ស្អែកមួយពាន់ដង , ខកខ្លួននៅស្ទឹងមានជ័យ , អណ្តាតអត់ឆ្អឹង និងបទ អូនមានខុស​អ្វី? លោកស្រីបានទទួលមរណភាពក្នុងរបបខ្មែរក្រហម ។