ច្បាប់គូឡុំ

ដោយវិគីភីឌា
អេឡិចត្រូម៉ាញ៉េទិច
VFPt Solenoid correct2.svg
អគ្គីសនី · ម៉ាញ៉េទិច
ទាំង២ករណី កំលាំង​សមាមាត្រ​នឹង​ផលគុណ​បន្ទុកអគ្គីសនី​និង​​ច្រាស់សមាមាត្រ​នឹង​ការ៉េ​​ចំងាយ​រវាង​បន្ទុកទាំង២

នៅក្នុងអេឡិចត្រូស្តាទិច ច្បាប់គូឡុំ កំណត់កំលាំងអន្តរកម្មអគ្គីសនីរវាងចំនុចបន្ទុកអគ្គីសនី២។ ច្បាប់នេះត្រូវគេដាក់ឈ្មោះតាមរូបវិទូបារាំងឈ្មោះ ស្សាល ដឺ គូឡុំ ដែលបានពោលច្បាប់នេះនៅឆ្នាំ១៧៨៥ [១] ហើយច្បាប់នេះក៏បានក្លាយជាគ្រឹះនៅក្នុងផ្នែកអេឡិចត្រូស្តាទិច។ ច្បាប់គូឡុំត្រូវបានចែងដូចតទៅ៖

អាំងតង់ស៊ីតេកំលាំងអេឡិចត្រូស្តាទិចរវាងបន្ទុកអគ្គីសនី២​សមាមាត្រនឹង​ផលគុណ​បន្ទុកទាំង២​និង​ច្រាស់សមាមាត្រ​នឹងការ៉េចំងាយរវាងបន្ទុកទាំង២។ ទិសកំលាំង​គឺស្ថិត​នៅលើ​បន្ទាត់​កាត់តាម​បន្ទុកទាំង២។

មាតិកា

ប្រវត្តិការកំណត់ច្បាប់គូឡុំ [កែប្រែ]

ច្បាប់គូឡុំជាលទ្ធផលពីការពិសោធន៍។ ស្សាល ដឺ គូឡុំ បានចែងច្បាប់អន្តរកម្មអេឡិចត្រូស្តាទិច​នេះ​នៅឆ្នាំ១៧៨៥ បន្ទាប់ពីការវាស់ជាច្រើនលើក​ដោយប្រើ​ជញ្ជីងគូឡុំ​ដែលមានសមត្ថភាពវាស់វែងកំលាំងអន្តរកម្ម​ខ្សោយៗ។ ជញ្ជីងនេះប្រើគោលការណ៍លំនឹងកំលាំងរមួល ដោយគេអាចកំណត់​អាំងតង់ស៊ីកំលាំងច្រានគ្នាចេញ​ដោយវាស់មុំរមួល។ ចំពោះកំលាំងទាញគ្នាចូលវិញ គេអាចកំណត់អាំងតង់ស៊ីតេកំលាំង ដោយសិក្សាលើលំយោលរបស់ប្រព័ន្ធនេះ[១]

បន្ទុកអគ្គីសនីមួយ​ត្រូវបានដាក់នៅខាងចុងរបារដេកមួយ ដែលភ្ជាប់ទៅនឹងខ្សែឆ្នារឈរមួយ​ដែលគេស្គាល់លក្ខណៈរមួលពីមុន។ គោលការណ៍​វាស់គឺផ្អែក​លើការថ្លឹងអោយមានលំនឹង រវាងម៉ូម៉ង់គូកំលាំងរមួលរបស់ខ្សែ ជាមួយកំលាំងអន្តរកម្មរវាង​បន្ទុកមួយទៀតដែលនៅក្បែរបន្ទុកភ្ជាប់នឹងរបារ។[២].

កំលាំងគូឡុំ [កែប្រែ]

កំលាំង \scriptstyle\vec F_{1/2} បង្កើតដោយបន្ទុកអគ្គីសនី \scriptstyle\ q_{1} ដែលដាក់នៅចំនុចចុងវ៉ិចទ័រ \scriptstyle\vec r_1 មានទំពើទៅលើបន្ទុក \scriptstyle\ q_{2} ដែលដាក់នៅចំនុចចុងវ៉ិចទ័រ \scriptstyle\vec r_2 អាចសរសេរ

\vec F_{1/2} = \frac{q_1 q_2}{4 \pi \varepsilon_0}\frac{\vec r_2 - \vec r_1}{\|\vec r_2 - \vec r_1\|^3} ,ដែល \varepsilon_{0} = 8,854 \times 10^{-12} F \cdot m^{-1} គឺជាថេរសាកលដែលគេអោយឈ្មោះថា ថេរឌីអេឡិចត្រិច, ឬ ពែរមីទីវីតេសុញ្ញកាស។ ច្បាប់គូឡុំ​អាចអនុវត្តបាន​តែ​ក្នុងតំរុយដែលបន្ទុកទាំង២ស្ថិតនៅនឹងថ្កល់ទេ មិនអាចអនុវត្តលើបន្ទុកដែលមានចលនាបានទេ។

ថេរគូឡុំ [កែប្រែ]

មេគុណសមាមាត្រដែលមាន​ក្នុងកន្សោមច្បាប់គូឡុំ ត្រូវបានគេដាក់ឈ្មោះថា ថេរគូឡុំ និងត្រូវកំណត់ដូចតទៅ៖

k_{\rm C} = \frac {1}{4 \pi \varepsilon_0} = \frac {c^2}{10^7} = 8,987\;551\;79\cdot10^9\;N\cdot m^2\cdot C^{-2}.

ឯកសារយោង [កែប្រែ]

  1. ១,០ ១,១ Élie Lévy, Dictionnaire de Physique, Presses universitaires de France, Paris, 1988, page 193.
  2. J.-P. Pérez et al., Électromagnétisme. Fondements et applications, Masson, Paris, 1997, page 14