ច្យូហានេស គូទេនបឺគ

ពីវិគីភីឌា
ច្យូហានេស គូទេនបឺគ

ច្យូហានេស គូទេនបឺគ (នៅភាសាអាល្លឺម៉ង់៖ Johannes Gensfleisch zur Laden zum Gutenberg) កើតនៅឆ្នាំ១៣៩៥ ហើយទទួលមរណភាពនៅ ថ្ងៃទី៣ ខែកុម្ភះ​ ឆ្នាំ១៤៦៨។ គាត់គឺ ជាជាងដែក ជនជាតិតអាល្លឺម៉ង់ ជាងមាស អ្នកបោះពុម្ព និងអ្នកបោះពុម្ពសៀវភៅ។ គាត់គឺជាអ្នកដែលបានណែនាំឲ្យស្គាល់នូវការឆ្នៃប្រឌិត ម៉ាស៊ីនបោះពុម្ពកានិច ដែលអាចធើ្វការផ្លាស់ប្ដូរបាន នៅទ្វីបអឺរ៉ុប

ជីវិត[កែប្រែ]

គូទេនបឺគ (Gutenberg) កើតនៅទីក្រុងមេន្សនៃប្រទេស អាឡឺម៉ង ហើយគាត់ជាកូនពៅនៅក្នុងគ្រួសារ។ គាត់មានប្រពន្ធពីរនាក់ ដែលប្រពន្ធទី២ របស់គាត់ជាកូនអ្នកលក់ដូរម្នាក់។ ប្រភពកំណើតរបស់ គូទេនបឺគ មិនត្រូវបានគេដឹងពិតប្រាកដទេ ប៉ុន្តែត្រូវគេដឹងថាគាត់កើតក្នុងកំឡុងឆ្នាំ១៣៩៨។ លោក យ៉ូហានលេនហាត ជាអ្នកបច្ចេវិជា្ជផ្នែកប្រវត្តិសាស្រ្តបាននិយាយថា ”មនុស្សភាគច្រើនបាននិយាយថាជីវិតរបស់ គូទេនបឺគ ជាជីវិតដ៏អាថ៏កំបាំង”។

យោងទៅតាមទិន្ន័យមួយចំនួនបានឲ្យដឹងថា ហ្រ៊ី្វល គឺជាជាងមាស ដែលធ្វើសម្រាប់លោកអភិបាលម្នាក់នៅទីក្រុង ម៉េន្ស។ គូទេនបឺគបានលូតលាស់ឡើងជាមួយនឹងវិស័យពាណិជ្ជកម្មផ្នែកជាងមាស។

ឪពុករបស់គាត់បានធ្វើការជាមួយនឹងអ្នកគ្រប់គ្រងសាសនា។ គាត់កាន់សានា កាតូលិច ហើយគាត់បានទទួលពិធីជ្រមុជទឹកនៅតំបន់មួយឈ្មោះថា សន្តគ្រីស្តុម។ លោក យ៉ូហានលេនហាត ជាអ្នកប្រវត្តិសាស្រ្តម្នាក់ឈ្មោះ ហេនរេចវេលូ ដែលជាអ្នកបំពេញតំរូវការរបស់ តែនបឺត។ នៅក្នុងទស្សវត្សទី ១៥ គាត់ត្រូវបានអះអាងថាត្រូវបន្តតំណែងតពូជជាអ្នកបង្រៀនផ្នែកសាសនា។

ប៉ុន្តែគាត់មិនបានបំពេញតួនាទីជាអ្នកដឹកនាំសាសនាទេតែគាត់ព្យាយាមទៅលើការកែច្នៃលោហះហើយគាត់បានកាត់ និងបានផ្លាស់ប្ដូរនៅទំរង់ និងប្រភេទប្រាក់។ វេលូបានបន្ថែបទៀតថា នាមត្រកូលរបស់ តែនបឺត ត្រូវបានដាក់ឲ្យដោយឪពុករបស់គាត់ និងជីដូនជីតារបស់គាត់នៃត្រកូល ឡាវឌិន ហ្ស៊ូ ហ្គឺតតែនបឺច។ ផ្ទះ ហា្កម្ខោស បានក្លាយទៅជាពូជពង្សដ៏ពិសេសមួយក្នុងសត្សវត្សទី ១៣។ ផាតទ្រីកខេន គឺជាឈ្មោះដែលត្រូវបានគេដាក់ឲ្យជាញឹកញាប់នៅទីក្រុង ម៉េន្ស។ នៅកំឡុងឆ្នាំ១៤២៧ ឈ្មោះ ហ្ស៊ូ ហ្គឺតតែនបឺត ត្រូវបានគេដាក់ចូលជាផ្ទះនៃ ឯកសារដ៏សំខាន់មួយ។

គូទេនបឺគនៅក្នុងឆ្នាំ១៤៤១ មានការបះបោរមួយនៅទីក្រុង ម៉េន្ស បានប្រឆាំងនិងក្រុមអភិជននេះហើយបានបង្ខំឲ្យគ្រួសារជាងមូយរយគ្រួសារទៀតចាកចេញពីរទីក្រុងនេះ។

នេះហើយជាលទ្ធដែលធ្វើឲ្យផលគ្រួសារ ហឺ្គតតែនបឺត ត្រូវបានផ្លាស់ប្ដូរទៅទីក្រុងរបស់ អ៊ីវីលរេង ដែលជាកន្លែងរបស់ឪពុកម្ដាយគាត់មានទ្រព្យសម្បត្តិនៅទីនោះ។ បើតាមប្រវត្តិវិទូ ហេងរិចវេលូ បាននិយាយថា “យុវជននោះមិនមែនជាមនុស្សទីក្រុង ម៉េន្ស ទេ”។

វាត្រូវបានគេសនិដ្ឋានថាគាត់បានផ្លាស់ប្តូរទីលំនៅដោយសារបញ្ហា នយោបាយទៅកាន់ ស្រ្តាសបឺច ដែលជាកន្លែងនៃទំនាក់ទំនងរបស់គ្រួសារ ហឺ្គត។ ហើយវាជាកន្លែងកត់ត្រានៃការចុះឈ្មោះចូលរៀនដែលគេហៅថា យ៉ូហានដឺ អាវីឡា នៅក្នុងឆ្នាំ១៤១៨ ហើយវាជាឈ្មោះឡាតាំង អ៊ីវីលឡារេន។ ឡូវនេះមិនមានអ្វីដែលគេបានដឹងពីជីវិតរបស់ ហ្គឺតរតនប៊ឺត ទេបន្ទាបើពីរ ១៥ ឆ្នាំនោះប៉ុន្តែក្នុងខែ មិនា ឆ្នាំ ១៤៣៤ សំបុត្រមូយច្បាប់ដែលគាត់បានសរសេរពេលដែលគាត់មានសាច់ញ្ញាតិខាងម្តាយរបស់គាត់។ គាត់ថែមទាំងក្លាយជាសមាជិកជាងមាសនៅក្នុង ស្តា្រសប៊ឺច។ ក្នុងឆ្នាំ១៤៣៦ ទៅ១៤៣៧ ឈ្មោះរបស់គាត់ត្រូវបានបញ្ជូនទៅកាន់តុលាការពីរបងគាត់បានក្បត់ពាក្យសន្យា រៀបកាជាមួយកូនស្រី ស្រ្តាប៊ឺច អ៊ីននែលីន។ តើពិធីមង្គលការត្រូវបានកត់ត្រាជាយ៉ាងណា។ ខាងក្រោមនេះគឺជាកាលបរិច្ឆេត ការចែកដ្ឋានរបស់ឪពុកគាត់នៅឆ្នាំ ១៤១៩ និងត្រូវបានពិធីករចែកមរតកបានរៀបរាប់ប្រាប់ដូចតទៅ៕

ចុចបោះពុម្ព[កែប្រែ]

គំរូនៃចុចបោះពុម្ពរបស់គូទេនបឺគនៅក្នុងសារមន្ទីរ «Featherbed Alley Printshop» នៅកោះបេមូដ៉ា។

នៅក្នុងកំឡុងឆ្នាំ ១៤៣៩ គូទេនបឺគ បានជួបនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៅក្នុងការធ្វើកញ្ចក់ដែក ( ដែលត្រូវបានគេជឿថាបានស្រូបយកពន្លឺទិព្វ ពីសាសនានៅសម័យមុន )។ សំរាប់លក់ទៅអោយអ្នកធម្មយាត្រាទៅកាន់ ទីក្រុងអាចេន នៅឆ្នាំ១៤៣៤ ជាទីក្រុងដែលគេមានគម្រោងដាក់តាំងពិព៌ណ របស់អ្នកធ្វើធម្មយាត្រា ដែលមកពីអាណាចក្រ ចារលេសម៉ាញូន ប៉ុន្ដែព្រឹត្តិការណ៍នោះត្រូវបានពន្យាពេលមួយឆ្នាំដោយសារតែបញ្ហាទឹកជំនន់មិនទាន់ដោះស្រាយបាន។

នៅពេលសំណួររបស់ក្រុមអ្នកវិនិយោគបានចោទសួរឡើងលោក គូទេនបឺគ បានមានប្រសាសន៍ថានឹងចែករំលែកនូវអាថ៍កំបាំង ដែលបានកើតឡើង។ រឿងនេះត្រូវបានគេយកមកពិចារណាយ៉ាងហ្មត់ចត់ថាអាថ៍កំបាំងនោះអាចជាគំនិតនៅក្នុងការបង្កើតម៉ាស៊ីន បោះពុម្ភដែលអាចម្ដូរទីតាំងបាន។ ម៉្យាងទៀតចាប់ពីឆ្នាំ១៤៣៩ ដល់ឆ្នាំ ១៤៤០ ជនជាតិហូឡង់ ឡាអូរេន យ៉ានសូន គូសទេរ (Laurens Janszoon Coster) បានបង្ហាញខ្លួនជាមួយគំនិត នៃការបង្កើតបោះពុម្ភ។

រហូតមកដល់យ៉ាងហោចណាស់ក៏ឆ្នាំ ១៤៤៤ ដែរ ដែលគាត់បានរស់នៅក្នុងទីក្រូងអេសត្រាសបូរ ដែលជាកន្លែងដែលដូចគ្នាបំផុតនឹងព្រះសហគមន៍សន្តអារបូគាស្ត។ បានកើតឡើងនៅទីក្រូងអេសត្រាសបូរ នៅក្នុងឆ្នាំ ១៤៤០ ដែល គូទេនបឺគ បាននិយាយអំពីគំនិតដ៏ល្អឥខ្ចោះនឹង មិនគួអោយជឿអំពីអាថ៍កំបាំងក្នុងការបោះពុម្ភ ដែលយោងទៅតាមការស្រាវជ្រាវរបស់គាត់កន្លងមក, មានងារដ៏អាថ៍កំបាំងបំផុត Kunst Und Aventur ( សិល្បៈ និង សហគ្រាស )។

វាមិនមានអ្វីដែកអាចបញ្ចាក់អោយបានច្បាស់នោះទេនូវអ្វីដែលគាត់បានធ្វើកន្លងមករួមទាំងការពិសោធន៍អំពីម៉ាស៊ីនបោះពុម្ភ ដែលអាចប្ដូរទីតាំងបានរបស់គាត់ ថាបានធ្វើនូវកន្លែងនោះ ឬ អត់នោះទេ។ បន្ទាប់ពីនោះមកនៅចន្លោះ៤ឆ្នាំនេះត្រូវបានគេ កត់ត្រាទុក ។ នៅក្នុងឆ្នាំ១៤៤៨ គាត់បានត្រឡប់ទៅកាន់ Mainz វិញដែលជាកន្លែងដែលគាត់បានខ្ចីប្រាក់ពីបងថ្លៃរបស់គាត់ Arnold Gelthus ដែលពិតជាត្រូវបានយកមកដើម្បីការបោះពុម្ភ ពត៌មានឬ អ្វីផ្សេងៗទៀត។ ចាប់តាំងពីថ្ងៃនោះមក គូទេនបឺគ ហាក់ដូចជាមានការជិតស្និទ្ធជាមួយរោងពុម្ភ Intaglio ដែលបានប្រកាស់ថាគាត់បានធ្វើចម្លាក់ស្ពាន់ដែឡសិល្បៈករ បានស្គាល់ថា Master Of Playing Cards។

ឆ្នាំ ១៤៥០ ពត៌មានបានដំណើការណ៍ កំនាព្យអាល្លឺម៉ង់ បានបោះពុម្ភដែលជាវត្ថុដំបូងដែលគេបានបោះពុម្ភនៅទីនោះ។ គូទេនបឺគ បានទទួលការទុក្ខចិត្ត អំពី ច្យូហានេស ហ្វូស្ត (Johann Fust) ដែលបានផ្ដល់ប្រាក់កម្ចី ប្រាំបីរយ ហ្គីលឌឺ។ លោកពីទេរ ស្ចូហ្វេរ (Peter Schoffer) ដែលជាកូនប្រសារ របស់លោក Fust ក៏ចូលរួមក្នុងសហគ្រាសនោះផងដែរ។ លោកស្ចូហ្វេរ បានធ្វើជាអ្នកនិពន្ធនៅទីក្រុង ប៉ារីស ដែលត្រូវបានគេទុកចិត្ត នៅក្នុងការ រចនាទំព័រមុខដំបូងបង្អស់។ នៅក្នុងឆ្នាំ ១៤៥៥ គូទេនបឺគ បានសំរេចព្រះគម្ពី ២៤ បន្ទាត់របស់គាត់ដែលត្រូវបានគេស្គាល់ថា ព្រះគម្ពីររបស់គូទេនបឺគ។ គម្ពីនោះត្រូវបានគេបោះពុម្ភ ១៨០ច្បាប់ដែលសុទ្ធតែប្រើក្រដាស់ល្អលេខ១។