ជំងឺបក្សីដែលបណ្តាលមកពីប្រូតូសូអ៊ែរផ្សេងៗទៀត

ពីវិគីភីឌា

ប្រូតូសូអ៊ែរ (Protozoai)

Plasmodium Gallinaceun (Avian malaria)[កែប្រែ]

របៀបឆ្លងជំងឺ (Transmission)[កែប្រែ]

មូស ជំពូក Aedes ជាអ្នកចំលងជំងឺ

រោគសញ្ញា (Clinical Signs)[កែប្រែ]

កូនបក្សី បង្ហាញឲ្យឃើញសញ្ញានៃជំងឺភ្ហាមៗ ចំណែកឯបក្សីធំវិញបង្ហាញឲ្យឃើញនូវសញ្ញារ៉ាំរ៉ៃ ដូចជាសីតុណ្ហភាពរបស់បក្សីឡើងខ្ពស់ (ឡើងកំដៅ) រាគពណ៌ខៀវ ចុះស្គមជាបន្តបន្ទាប់ កង្វះឈាម ស្លេកស្លាំង ស្ពឹកកំរើកលែងរួច (Paralysis) និងស្លាប់។

រោគវិនិច្ឆ័យ (Diagnosis)[កែប្រែ]

អាចប្រព្រឹត្តទៅដោយពិនិត្យទៅលើរោគសញ្ញា ពិនិត្យឈាម ពិនិត្យថ្លើម ផាល និងខួរក្បាល (គៀសដាក់នៅលើកញ្ចក់ពិនិត្យ) ផាលរីកធំ (Spleromegaly) ថ្លើមរីកធំ (Hepatomegaly) ទីកន្លែងរបស់ (Merozoites ឬ Schizonts) ។

ការព្យាបាល (Treatment)[កែប្រែ]

  • Mepacrire កំរិតៈ ៧,៥ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
  • Chloroquin កំរិតៈ ៥ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
  • Poludrine កំរិតៈ ៧,៥ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
  • Pyrimethamine កំរិតៈ ០,៣ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
  • Sulphadiazine កំរិតៈ ១០០ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់

Trichomonas gallinae (Avian trichomoniasis)[កែប្រែ]

របៀបឆ្លងជំងឺ (Transmission)[កែប្រែ]

អាចឆ្លងតាមចំណី និងទឹក ដែលមានមេរោគ

រោគសញ្ញា (Clinical Signs)[កែប្រែ]

សង្កេតឃើញបក្សីអន់ចំណី ស្រកទំងន់ (ស្គម) ហៀរទឹកមាត់ មានក្លិនមាត់អាក្រក់ មានសារធាតុដូចជាប្រូុម៉ានៅចំពុះ និងសិរ ចំណែកណង់មានពណ៌រាងស្វាយជាំក្រម៉ៅ។

រោគវិនិច្ឆ័យ (Diagnosis)[កែប្រែ]

អាស្រ័យទៅនិងរោគសញ្ញា ពិិនិត្យដោយមីក្រូទស្សន៍ នូវគំនាសវត្ថុវិភាគដែលបានមកពីគែរ និងបំពង់អាហារ នៅលើកញ្ចក់បណ្តុះ Glucose broth serum media។

ការព្យាបាល (Treatment)[កែប្រែ]

  • Copper Sulphate កំរិតៈ ១:២០០០ ដោយធ្វើការព្យាបាលរយៈពេលពី ៣-៥ថ្ងៃ
  • Methronidazole កំរិតៈ ៦០ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់ ដោយធ្វើការព្យាបាលរយៈពេលពី ៥-៧ថ្ងៃ
  • Furazolidine កំរិតៈ ២៥-៣០ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់ ដោយធ្វើការព្យាបាលរយៈពេល ៧ថ្ងៃ។

Trypanosoma Avium (Trypanosomiasis)[កែប្រែ]

របៀបឆ្លងជំងឺ (Transmission)[កែប្រែ]

មិនច្បាស់លាស់ អាចជារុយ Hippoboscid

រោគសញ្ញា (Clinical Signs)[កែប្រែ]

បក្សីចុះទំងន់ ខ្សោយ និងខ្វះឈាម (ស្លេកស្លាំង)

រោគវិនិច្ឆ័យ (Diagnosis)[កែប្រែ]

អាស្រ័យទៅលើរោគសញ្ញា និងពិនិត្យគំនាសឈាមនៅលើកញ្ចក់ (ដោយមីក្រូទស្សន៍)

ការព្យាបាល (Treatment)[កែប្រែ]

យើងអាចប្រើថ្នាំ Berenil ២ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់ (ចាក់សាច់ដុំ)។

Sarcocystis Spp (Sarcosporidiosis)[កែប្រែ]

របៀបឆ្លងជំងឺ (Transmission)[កែប្រែ]

មានវដ្តជីវិតមិនច្បាស់លាស់ វាអាចឆ្លងតាមចំណីដែលមានមេរោគ

រោគសញ្ញា (Clinical Signs)[កែប្រែ]

សញ្ញាពុំមានលក្ខណៈច្បាស់លាស់ ស្លាកស្នាមនៅលើស្បែក ស្លាកស្នាមនៅលើសាច់ដុំ ខ្ចើកខ្ចកជើង Paralysis ហើយបក្សីអាចស្លាប់។

រោគវិនិច្ឆ័យ (Diagnosis)[កែប្រែ]

ការប្រែប្រួល (ស្លាកស្នាម) នៅលើសាច់ដុំ ការវះកាត់សាច់ដុំ ដើម្បីរកកន្លែងដែល Cyst នៅ និងធ្វើ Histopathology នៃសាច់ដុំ ដើម្បីរកមើល Sac like bodies។

ការព្យាបាល (Treatment)[កែប្រែ]

ពុំមានការព្យាបាលណាមួយអាចទទួលលទ្ធផលវិជ្ជមានទេ (មិនអាចព្យាបាល) បក្សីស្លាប់ត្រូវយកទៅចោលឲ្យបានត្រឹមត្រូវ។