ជំងឺលើសឈាម

ពីវិគីភីឌា

ជំងឺលើសឈាមជាអ្វី?[កែប្រែ]

ជាការកើនឡើងខ្ពស់សម្ពាធរបស់ឈាមនៅតាមសរសៃឈាមក្រហម។

មូលហេតុ[កែប្រែ]

បណ្តាលមកពីការកើនឡើងនៃការទប់ទល់ទៅនឹងចរន្តឈាមដែលបាញ់ជាទូទៅ ។

រោគសញ្ញា[កែប្រែ]

រោគសញ្ញាមានដូចជាឈឺក្បាលនៅពេលយប់​​ និងពេលក្រោកពីដំណេកពេលព្រលឹម ហឹងត្រចៀក អស់កម្លាំង វិលមុខ ឈាមច្រមុះ និង​បែកសរសៃឈាមក្នុងភ្នែក។

ប្រការត្រូវធ្វើពេលលើសឈាម[កែប្រែ]

ត្រូវធ្វើលំហាត់ប្រាណ[កែប្រែ]

សូមជ្រើសរើសយកការហាត់ប្រាណ ដូចជាការស្រូបខ្យល់អាកាសដោយគ្រាន់ វាសដៃវាសជើងជាដើម។មិនត្រូវលើកដុំដែកធ្ងន់ៗព្រោះអាចប៉ះពាល់ដល់សរសៃឈាម។

សូមកុំពិសារជាតិប្រៃ[កែប្រែ]

សូមកុំពិសារជាតិប្រៃច្រើនពេក​ ដូចជានំប្រៃ​ ទឹកស៊ុបប្រៃជាដើម។បើលោកអ្នកកំពុងពិសារថ្នាំបញ្ចុះសម្ពាធឈាម ប្រសិនបើអ្នកតមបានល្អ នោះប្រសិទ្ធភាពព្យាបាលរឹតតែប្រសើរ។សូមយល់ដឹងថា អំបិលមានឥទ្ធិពលក្នុងការបង្ខាំងជាតិទឹក។

សូមកុំឲ្យឡើងគីឡូ[កែប្រែ]

សូមថែរក្សាទម្ងន់ខ្លួនឲ្យបានត្រឹមត្រូវ។ ប្រសិនបើលោកអ្នកធាត់ជ្រុល សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។

កុំពិសារបារី និងស្រា[កែប្រែ]

ការទទួលទានបារី​ និងការទទួលទានស្រាច្រើនជ្រុល(លើសពី៩០មីលីលិត្រក្នុង១ថ្ងៃ)អាចបង្កឥទ្ធិពលអាក្រក់ទៅលើសម្ពាធឈាម។

សូមទទួលទានផ្លែឈើឲ្យបានច្រើន[កែប្រែ]

ជាតិប៉ូតាស្យូមដែលមាននៅក្នុងផ្លែឈើ ផ្តល់សារះសំខាន់ណាស់ក្នុងការជួយបញ្ចុះសម្ពាធឈាម។

សូមជៀសវាងរាល់អាការះស្រ្តេស្ស[កែប្រែ]

សូមធ្វើចិត្តឲ្យបានសប្បាយៗ សូមជៀសវាងរាល់ការកើតទុក្ខព្រោះវាអាចធ្វើឲ្យសម្ពាធឈាមកើនឡើងបាន។

ការព្យាបាល[កែប្រែ]

ជាទូទៅជំងឺលើសឈាមមិនអាចព្យាបាលឲ្យជាសះស្បើយបានទេ ប៉ុន្តែវាអាចទប់ទល់បានដោយការព្យាបាលដោយឧសថ។អ្នកជំងឺត្រូវពិសារឪសថឲ្យបានទៀងទាត់ មិនត្រូវឈប់ពាក់កណ្តាលទីទេ ព្រោះការកើនឡើងសម្ពាធឈាមនឹងអាចរើឡើងវិញ។អ្នកជំងឺត្រូវទទួលទានអាហារឲ្យបានត្រឹមត្រូូវតាមវេជ្ជបញ្ជា និងធ្វើលំហាត់ប្រាណជាប្រចាំ។ ប្រសិនបើជម្ងឺលើសឈាមមានលក្ខណះធ្ងន់ធ្ងរត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះអាចបណ្តាលឲ្យអ្នកជំងឺស្លាប់បាន។