ដើមកំនើតជាតិខ្មែរ
ក្នុងការសិក្សាពីអរិយធម៌ខ្មែរ បញ្ហាដែលចោទឡើងជានិច្ចកាល ដែលធ្វើឱ្យអ្នកសិក្សាស្រាវជ្រាវខិតខំដោះស្រាយដោយបាន បញ្ចេញមតិយោបល់ប្លែកៗគ្នា ហើយមានពេលខ្លះយោបល់ទាំងនោះមានលក្ខណៈផ្ទុយគ្នាទាំងស្រុងផង។ ជាទូទៅគេបានភ្ជាប់ខ្មែរ ទៅនឹងជនជាតិណាមួយដែលមានអរិយធម៌ខ្ពស់ជាងដើម្បីរក្សាអត្ថិភាពរបស់ខ្មែរ។ ក្នុងចំណោមមតិយោបល់ទាំងនោះ យើងកត់សម្គាល់ឃើញមាន ២ប្រភេទ៖
មតិទី១ ៖ គេទទួលស្គាល់ថា ខ្មែរជាជនជាតិអន្ដោប្រវេសន៍ (Race emigree) ចេញពីប្រទេសឥណ្ឌា ហើយបានចូលមក រាតត្បាតដណ្ដើមយកទឹកដីរបស់ជនជាតិដើមមួយ (Race autochtone)។ ជាតិដើមនោះគឺជនជាតិក្នុងអំបូរម៉ាឡាយ៉ូប៉ូលីណេស៊ីយែន (Race Nalayo Polynesieenne) ម៉ាឡាយ៉ូ-ប៉ូលីណេស៊ីយែន ឬ អូស្រ្ដូណេស៊ីយែន(autronisien) គឺស្ថិតក្នុងអំបូរភាសានិយាយ របស់ជនជាតិដែលរស់នៅលើកោះនៃមហាសមុទ្រឥណ្ឌា និង មហាសមុទ្រប៉ាស៊ីភិច។ នេះគឺជាទស្សនៈរបស់លោក ហេនដ្រឹកគែរ (Hendrick Kern)។ ក្រោយមកទៀតមានអ្នកប្រាជ្ញមួយចំនួនទៀតដូចជាលោក អាដេម៉ាដ៍ ឡឺក្លែរ
និងលោក ព្យែរគូរូ (Pierre Gourou)ជាដើម ក៏ទទួលយល់ព្
រមតាមដែរ
មតិទី២ ៖ ក្រុមទី២ បានសន្និដ្ឋានថា ខ្មែរជាជនជាតិពិសេសមួយស្ថិតនៅក្នុងក្រុមមន-ខ្មែរ ហើយបានមកកកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៏ តាំងពីបុរេប្រវត្តិមកម្ល៉េះ។ យោបល់នេះ គឺរបស់លោក ប៊ែរណា ហ្វ៊ីលីព គ្រោសឺលីយេ (Bernard Philippe grocelier) ជាអតីត អភិរក្សអង្គរ និង លោក ម៉ាសែលតាឡាបូ (Narcel Talabot)។ លោកទាំងពីរយល់ឃើញថា ក្នុងសម័យបុរេប្រវត្តិសាស្រ្ដមានហ្វូងមនុស្ស ជាច្រើនក្រុមបានចេញដំណើរពីភូមិភាគខាងជើង ចូលមកតាំងលំនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៏ ក្នុងនោះមានពួក អូស្រ្ដូឡូអ៊ីត(Austrolode) ពួកមេឡាណេស៊ីយ៉ាង ( Medanesien) និងឥណ្ឌូនេស៊ីយ៉ាង (Indounesien)។ អំបូរមន-ខ្មែរគឺជាពួកកាត់ផ្សំរវាងពួកឥណ្ឌូនេស៊ីយ៉ាង និងពួកមេឡាណេស៊ីយ៉ាងហើយដែលបានមករស់នៅរាយប៉ាយលើទឹកដីដែល លាតស្ធឹងពីឥណ្ឌូចិន ជ្រោយម៉ាឡាយូ រហូតដល់ព្រំប្រទល់ប្រទេសឥណ្ឌាតាមទស្សនៈទាំងពីរខាងលើនេះឃើញថាហាក់ដូច សមស្របនិងទស្សនៈរបស់ខ្មែរច្រើន ដោយហេតុថា តាមរយៈរឿងព្រេងនានា ពិសេសរឿងព្រះថោងនាងនាគ ខ្មែរតែងចាត់ទុកថា ខ្មែរគឺមានប្រភពពីស្រុកខ្មែរនេះឯង។ នេះមានន័យថា បើសិនជាគ្មាននាងនាគ ប្រភពស្រុកខ្មែរ ព្រះថោង ឬកៅណ្ឌិន្យ ដែលជាប្រភពឥណ្ឌា ក៏ពុំមានលទ្ធភាពគ្រប់គ្រងនគរហ្វូណនឬ កោះគោកធ្លកទេ ហើយ ឥណ្ឌាក៏មិនអាផ្សព្វផ្សាយអរិយធម៌របស់ខ្លួននៅលើទឹកដីខ្មែរដែរ។ សរុបសេចក្ដីមកឃើញថា បញ្ហដើមកំនើតខ្មែរមានសម្មតិកម្មច្រើននឹង ប្លែកៗគ្នាតែមតិនោះមានចំនុចរួមមួយត្រង់ថាខ្មែរជាជនជាតិមួយ ស្ថិតក្នុងអំបូរពិសេសមួយគឺអំបូរ មន-ខ្មែរឬ ខមនេះឯង។
ដកស្រង់ចេញពី
[កែប្រែ]–សៀវភៅអរិយធម៌ របស់ក្រសួងអប់រំ យុវជន និង កីឡា(ឆ្នាំ សិក្សា ១៩៩៧-៩៨)
ការសិក្សាស្រាវជ្រាវពីបុរេប្រវត្តិរបស់ប្រទេសកម្ពុជា
[កែប្រែ]ដោយសារតែការអាក់ខាននៃការសិក្សាស្រាវជ្រាវពីបុរេប្រវត្តិរបស់ប្រទេសកម្ពុជាទើបមិនមានអ្នកណាម្នាក់បាន ដឹងអោយប្រាកដថា តើប្រជាជនខ្មែរបានរស់នៅលើទឹកដីរបស់ខ្លួនតាំងពីពេលណាមក។ បើតាមផ្ទាំងសិលាស្ថិតក្នុង រូងភ្នំនៅភាគខាងជើងនៃប្រទេសកម្ពុជាបានអោយដឹងថាមនុស្សដែលបានប្រើប្រាស់ដុំថ្មធ្វើជាឧបករណ៍បានរស់នៅ ក្នុងរូងភ្នំតាំងពីដើមសតវត្សទី៤០០០មុនគ.សហើយដំណាំស្រូវត្រូវបានដាំដុះនៅលើទឹកដីកម្ពុជាតាំងតែពីមុនសតវត្ស ទី១នៃព.សមកម្លេះ។ប្រជាជនកម្ពុជាដំបូងហាក់ជាបានមករស់នៅទីនេះមុនកាលបរិច្ឆេទខាងលើទៅទៀត ហើយប្រហែលជានិរទេសខ្លួនមកពីភាគខាងជើង ទោះបីជាពុំបានដឹងពីភាសានិយាយ និងជីវិតរស់នៅរបស់ពួកគេក៏ដោយ។ នៅដើមសតវត្សទី១នៃព.ស. ពួកអ្នកជំនាញជនជាតិចិនក៏បានចាប់ផ្តើមសរសេរអំពីវត្តមានអាណាចក្រមួយក្នុង ប្រទេសកម្ពុជាដែលស្ថិតលើឆ្នេរ និងនៅឆ្ងាយពីមាត់សមុទ្រ។ អាណាចក្រនេះមានលក្ខណៈពាក់ព័ន្ធរួចទៅហើយ ជាមួយនឹងវប្បធម៌ឥណ្ឌា ដែលបានផ្តល់នូវអក្ខរក្រម ទំរង់សិល្បៈ រចនាបទនៃស្ថាបត្យកម្ម សាសនា(ហិណ្ឌូ និងព្រះពុទ្ធ) និងប្រព័ន្ធនែការបែងចែកថ្នាក់។ បើតាមជំនឿអ្នកស្រុកវិញថា លក្ខណៈសំខាន់នៃព្រលឹងវិញ្ញាណក្ខ័ន បុព្វបុរសគឺវាមានការពាក់ព័ន្ធ ឬលាយទ្បំជាមួយនឹងសាសនាឥណ្ឌា ហើយវាពិតជាបានបន្សល់ទុកនូវទ្ធិពលរបស់ខ្លួន រហូតមកដល់សព្វថ្ងៃនេះ។ វប្បធម៌ អរិយធម៌របស់ប្រទេសកម្ពុជានាសម័យបច្ចុប្បន្ននេះ មានឬសគល់តាំងពីសតវត្សទី១រហូតដល់សតវត្ស ទី៦មកម្លេះ ដែលពេលនោះត្រូវបានគេហៅថាសម័យហ្វូណន ជាសម័យមួយដែលមានភាពចំណាស់ជាងគេក្នុងអាស៊ី អាគ្នេយិ៍យើងនេះ។ ចាប់ពីពេលនោះហើយ គឺជាពេលនៃការវិវត្តន៍ភាសាខ្មែរ ដែលជាផ្នែកមួយនៃអំបូរមនខ្មែរ ហើយ មានលាយជាមួយនឹងភាសាបាលីសំស្ក្រឹត។ ជាឧទាហរណ៍ ពួកប្រវត្តិវិទូបានកត់សំគាល់ថាប្រជាជនកម្ពុជាមាន លក្ខណៈខុសប្លែកពីប្រទេសជិតខាងដោយសារសំលៀកបំពាក់ ដូចជាការប្រើប្រាស់ក្រមា យកមកជួតក្បាលជំនួស អោយការពាក់មួកជាដើម។ សម័យហ្វូណនបានត្រួសត្រាយផ្លូវខ្មែរអោយបានឈានឆ្ពោះទៅរកអាណាចក្រអង្គរ ជាមួយនឹងការកាន់កាប់អំណាច ដោយព្រះបាទជ័យវរ្ម័នទី២ក្នុងឆ្នាំ៨០២។ ៦០០ឆ្នាំបន្ទាប់បានបង្ហាញអោយឃើញពីទ្ធិពលដ៏ខ្លាំងក្លានៃ អាណាចក្រខ្មែរ ដែលពេលនោះមានផ្ទៃដីលាតសន្ធឹងយ៉ាងធំធេងក្នុងភូមិភាគអាស៊ីអាគ្នេយិ៍ ដោយមានព្រំដែនជាប់នឹងប្រទេសភូមា ភាគខាងកើតជាប់នឹងសមុទ្រចិនខាងត្បូង រីឯភាគខាងជើងជាប់នឹងប្រទេសលាវ។ ព្រះមហាក្សត្រនាអំទ្បុងពេល នោះបានសាងសង់ប្រាសាទបុរាណជាច្រើន ដូចជាប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយៈវត្ថុទី៧នៅលើពិភពលោក។ ព្រះមហាក្សត្រដែលបានសម្រេចបាននូវជោគជ័យដ៏ធំធេងអស្ចារ្យនេះ រួមមានព្រះបាទជ័យវរ្ម័នទី២ ព្រះបាទន្ទ្រវរ្ម័នទី១ ព្រះបាទសូរយ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧ រួមទាំងការបង្កើតនូវស្នាដៃឯកវិស្វកម្មបែបបុរាណ ដូចជា ប្រព័ន្ធធារាសាស្ត្រដ៏មានអត្ថប្រយោជន៍បំផុត ដែលក្នុងនោះមានបារាយិ៍(បឹងដ៏ធំមួយដែលបង្កើតទ្បើងដោយមនុស្ស) និងព្រែកជីកដែលអាចផ្តល់ដល់ប្រជាជននូវលទ្ធភាពធ្វើស្រែបាន៣ដងក្នុងមួយឆ្នាំ ហើយជាងនេះទៀតសោត ផ្នែកខ្លះ នៃប្រព័ន្ធនេះត្រូវបានយកមកប្រើប្រាស់រហូតមកដល់សព្វថ្ងៃទៀតផង។ចេនឡាដីគោក បង្កើតឡើងនៅឆ្នាំ៧០៦-រ.៨០២គ.ស.ដែលកើតឡើងបន្ទាប់ពីការបែងចែកចេនឡាទៅជាពីរមួយគឺចេនឡាទឹកលិច និងមួយទៀតហៅថាចេនឡាដីគោកនេះឯង ។ មូលហេតុមកពីកំសោយអំនាចកណ្ដាលព្រោះព្រះបាទជ័យវរ្ម័នទី១គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ ព្រះនាងជយទេវីជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះហើយដែលធ្វើឲ្យប្រទេសបែកជាពីរ ។ [១] ចេនឡាដីគោកត្រូវចិនហៅថា លូចេនឡា រឺ Lùzhēnlà (陸真蠟) (“ចេនឡាគោក” ក៏ហៅផងដែរថាវ៉ិនតាន រឺ Wèndān (文單) រឺ ផលូ Pólòu (婆鏤)) ។ ប្រវត្តិសាស្ត្រប្រវត្តិចេនឡាដីគោកគេមិនសូវដឹងច្បាស់ទេ ព្រោះហាក់ដូចជានៅដាច់ស្រយាលពីការទៅមករបស់អ្នកដំណើរចិនពេក ។ ទោះបីយ៉ាងណាក៏ដោយ ក៏គេបានដឹងថាក្នុងសម័យនោះនយោបាយក្រៅប្រទេសចេនឡាដីគោកបានបញ្ជូនទូតទៅប្រទេសចិននៅឆ្នាំ៧១៧ ។ ម្យ៉ាងទៀត នៅឆ្នាំ៧២២ចេនឡាដីគោកបានលើកទ័ពទៅជួយមេទ័ពយួនឈ្មោះម៉ៃ ហាក់ដេ (mai hac-de)ដែលបះបោរឡើងប្រឆាំងនឹងការជិះជាន់របស់ពួកចិនក្នុងរាជវង្សថាង (៦១៨-៩០៧) ។ យ៉ាងណាមិញនៅឆ្នាំ៦២១ ស្ដេចកៅតនៃរាជវង្សនេះបានបញ្ជាឲ្យមេទ័ពឈ្មោះខូវ វ៉ា លើកទ័ពទៅវាយយក យ៉ាវចូវ(ឈ្មោះស្រុកយួននៅសម័យនោះ) ដែលក្រោយមកទៀតគឺនៅឆ្នាំ៦៧៩ស្ដេច កៅតុងបានផ្លាស់ឈ្មោះទៅជាអាណ្ណាមដូហូតូ (ប្រទេសជាអាណាព្យាបាល) វិញ ។ គឺក្នុងករណីនេះហើយដែលមេទ័ពយួនម៉ៃហាក់ដេ បានបះឡើងប្រឆាំងចិនដោយចងសម្ព័ន្ធមិត្តជាមួយចេនឡានិងចាម្ប៉ា ។ គួរគប្បីជ្រាបថា នេះគឺជាលើកទីមួយហើយដែលមានប្រើពាក្យអណ្ណាមក្នុងប្រវត្តិសាស្ត្រយួន ។ នៅពាក់កណ្ដាលទី២នៃ ស.វ.ទី៨ ចេនឡាដីគោកទំនងជាត្រូវចិនហៅថា វ៉ិនតាន ថែមទៀត ។ ក្នុងគ.ស.៧៥០ អគ្គរាជទូតខ្មែរមួយទៀតត្រូវបានទៅដល់ស្រុកចិន ។ [៤] នៅឆ្នាំ៧៥៣មានការបញ្ជូនទូតទៅប្រទេសចិនក្រោម ព្រះរាជកិច្ចដឹកនាំរបស់ព្រះរាជបុត្រនៃព្រះរាជានិងគណៈប្រតិភូ២៦នាក់ បានទៅដល់គាល់ស្ដេចចិន ហើយបានធ្វើដំណើរទៅខេត្តចិន យូណាន ជាមួយមេទ័ពចិនម្នាក់ឈ្មោះ ហូ លីត្វាង ដែលទទួលបេសកកម្មត្រូវលើកទ័ព ទៅច្បាំងវាយកំទេចពួកយួននិងថៃ ។[៥] នៅឆ្នាំ៧៥៤ ព្រះរាជបុត្រអង្គដដែលឬអង្គមួយផ្សេងទៀតបានលើកទ័ពទៅជួយចិន ក្នុងការវាយលុកយកតំបន់ ណាន ចាវ ។ នៅឆ្នាំ៧៧១ រជ្ជទាយាទ ផមី រឺ Pómí (婆彌) បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី១៣ធ្នូ ឆ្នាំ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូតុងសានស៊ី រឺ Kāifǔyítóngsānsī (開府儀同三司) (អ្នកបើកសម្ភោធក្នុងបរមរាជវាំង ដោយពេញព្រះហឬទ័យនឹងគ្រឿងឥស្សរយសស្មើនឹងមន្ត្រីថ្នាក់ខ្ពស់ៗទាំងបី) និងឆ្នាំ៧៩៩មានការបញ្ជូនទូតទៅប្រទេសចិនទៀត បេសកជនម្នាក់មកពីវ៉ិនតានមានឈ្មោះថា លីធូជី រឺ Lītóují (李頭及) ក៏បានទទួលគោរម្យងារចិនដែរ ។ សិលាចារឹកនៅល្បើកស្រូវ ខេត្តក្រចេះ ក៏បានបញ្ជាក់អំពីកិច្ចការទូតនេះដែរ ។ [៦] [៧] រាជធានីចេនឡាដីគោកទំនងជាស្ថិតនៅត្រង់ម្ដុំមជ្ឈមណ្ឌលនៃចេនឡាដើម ហើយព្រះរាជាដែលមានមហិទ្ធិរិទ្ធិជាងគេទំនង ជយសិង្ហវរ្ម័ន ព្រោះគេបានរកឃើញសិលាចារឹកមួយផ្ទាំងរបស់ព្រះអង្គនៅម្ដុំនគររាជសីមា ក្នុងដីសៀមសព្វថ្ងៃ ។ចេនឡាទឹកលិចគឺជាតំបន់សម្បូរដោយបឹងបួរ និងសមុទ្រហ៊ុមព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹកទន្លេមេគង្គ ចាប់ពីល្បាក់ទឹកខោន រហូតដល់សមុទ្រ ។[៣] ព្រោះតែដូច្នេះហើយទើបគេហៅថាចេនឡាទឹកដូចនេះ ។ ប្រវត្តិសាស្ត្រគួរគប្បីបញ្ជាក់ថាចេនឡាទឹកលិចក៏មិនអាចថែរក្សាឯកភាពយូរអង្វែងទេ: រដ្ឋនេះត្រូវបែងចែកជាក្សត្របុរីតូចៗតទៅទៀត យ៉ាងតិចណាស់ក៏មានចំនួនប្រាំហើយក្សត្របុរីដែលគេដឹងឈ្មោះពិតប្រាកដគឺអនិន្ទិតបុរ ដែលគេមិនស្គាល់ទីតាំងច្បាស់លាស់និងសម្ភុបុរគឺសំបូរនៅលើត្រើយ ខាងឆ្វេងទន្លេមេគង្គក្នុងខេត្តក្រចេះ។ នៅខាងដើមស.វ.ទី៨ ព្រះអង្គម្ចាស់បុស្ករាក្ស ដែលមានដើមកំណើតនៅអនិន្ទិតបុរបានយាងទៅសោយរាជ្យនៅសម្ភុបុរ (៧២៣) ជាទីដែលព្រះអង្គបានបន្សល់ទុកសិលាចារឹកមួយផ្ទាំង ចុះកាលកំណត់៧១៦នៅត្រង់ប្រាសាទព្រះធាតុកូនពីរ ។ ព្រះអង្គបានយាងទៅនេះក្នុងកិច្ចចង់បង្រួបបង្រួមចេនឡាទឹកលិច។ បន្ទាប់មក បុត្រព្រះអង្គព្រះនាមរាជេន្ទ្រវរ្ម័ន បានខំព្យាយាមបន្តគោលជំហរនេះទៀត ។ តែជាការឥតប្រយោជន៍ ។ ពីព្រោះមិនយូរប៉ុន្មានផង ចេនឡាទឹកលិចត្រូវបែងចែកជានគរតូចៗប្រាំទៀត។ ចំពោះព្រំសីមាកំណត់ទឹកដីនគរនីមួយៗ គេពុំទាន់មានឯកសារអ្វីជាច្បាស់លាស់សំរាប់បញ្ជាក់ទេ។[៤] ព្រះបាទបុស្ករាក្សមានជាប់ខ្សែញាតិទៅនឹងព្រះបាទពាលាទិត្យ ដែលបានសោយរាជ្យនៅអនិន្ទិតបុរ ហើយដែលបានអះអាងថាព្រះអង្គជាកូនចៅរបស់ព្រះបាទកៅណ្ឌិន្យ និងព្រះនាងនាគីសោមា មកដល់ព្រះបាទភវវរ្ម័នទី១ ដែលជាចៅរបស់ព្រះបាទរុទ្រវរ្ម័នព្រះមហាក្សត្រនគរភ្នំ ។[៥] ហើយដែលក្រោយមកទៀត ព្រះរាជាសោយរាជ្យនៅអង្គរទ្រង់បានចាត់ទុកថា ជាចំណងភ្ជាប់ព្រះអង្គទាំងឡាយទៅ នឹងស្ថាបនិកនៃបឋមវង្សនៃអាណាចក្រភ្នំ ។ ត្រង់នេះ យើងអាចយកធ្វើជាអំណះអំណាងមួយសំរាប់ឆ្លើយតបចំពោះជនណា ដែលបដិសេធថា អាណាចក្រភ្នំពុំមែនជារដ្ឋខ្មែរដំបូង។ ចុះហេតុអ្វីបានជាអធិរាជអង្គរ ដែលបានវាយឈ្នះអាណាចក្រភ្នំបែរជាខិតខំ ភ្ជាប់ខ្សែស្រឡាយរបស់ព្រះអង្គទៅនឹងព្រះរាជាអាណាចក្រភ្នំ ដែលជាអ្នកចាញ់ទៅវិញ? នេះមិនគឺមកតែពីមនុស្សតាំងតែពីសម័យអាណាចក្រភ្នំរហូត ដល់សម័យអង្គរមានពូជអំបូរជាតិសាសន៍តែមួយទេឬ? ចំណែកក្រុមព្រះមហាក្សត្រ ដែលគ្រប់គ្រងរស់នៅទីក្រុងសម្ភុបុរៈ ប្រកាសថា ជាប់ព្រះញាតិវង្សចុះមកពីព្រះមហាក្សត្រីយានី ព្រះនាងជ័យទេវី ។ [៦] ព្រះបាទពាលទិត្យទំនងជាបានកសាងក្រុងពាលាទិត្យបុរដែលជនជាតិចិនចាត់ទុកថា ជារាជធានីពិតប្រាកដរបស់ចេនឡាទឹកលិច (ប៉ូឡូទីប៉ូ) ។ រាជទូតត្រូវបានបញ្ជូនទៅទស្សនកិច្ចចិន នៅឆ្នាំ៧៥០ទំនងជាមកពីចេនឡាទឹកលិច ។[៧] ក្នុងពាក់កណ្ដាលទី២នៃស.វ.ទី៨ នៅចេនឡាទឹកលិច មានការកសាងសិលាចារឹកជាច្រើន ជាពិសេសនៅតំបន់សម្ភុបុរដែលគេបានរកឃើញមួយចុះកាលកំណត់៧៧០ (ព្រះធាតុព្រះស្រី-ត្បូងឃ្មុំ ) និងមួយទៀតចុះកាលកំណត់៧៨១ (ល្បើកស្រុត-ក្រចេះ) ទាំងនេះសុទ្ធតែជាស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី១ស្ទួន (ដាក់លេខទី១ស្ទួនគឺដើម្បីកុំអោយពិបាករុះរើលេខព្រះរាជាអង្គរពិជ័យវរ្ម័នទី២ដល់ទី៩) ។ ក្រៅពីនេះ គេបានរកឃើញសិលាចារឹកមួយផ្ទាំងទៀតចុះកាលកំណត់ ៧៩១ នៅប្រាសាទតាគាមក្នុងខេត្តសៀមរាប ។ គេចាត់ទុកសិលាចារឹកនេះ ថាជាសក្ខីភាពមួយចាស់ជាងគេនៃព្រះពុទ្ធសាសនាមហាយាន នៅស្រុកខ្មែរ ព្រោះឯកសារនេះបាននិយាយពីការកសាងបដិមាព្រះពោធិសត្វលោកេស្វរៈជាពោធិសត្វបាន គេនិយមគោរពបូជាជាងគេនៅស្រុកខ្មែរយើង ។ ក្នុងសិល្បៈចម្លាក់បុរាណសិល្បករខ្មែរច្រើនឆ្លាក់រូបពោធិសត្វនេះជាបុរសសមានវ័យក្មេងមានព្រះហស្ត៤កាន់ផ្កាឈូក ខ្សែផ្គាំគម្ពីរ និងដបទឹក (សូមកុំច្រឡំនិងព្រះវិស្ណុដែលមានព្រះហស្ត៤ដែរ តែកាន់ផ្កាឈូកកងចក្រ ក្រទា និង សង្ខ) ។ នៅលើព្រះសិររបស់ព្រះអង្គមានរូបព្រះពុទ្ធអាមិតាភៈ ។ [៨] ចេនឡាទឹកលិចក្រោមការត្រួតត្រារបស់ជ្វាប្រទេសខ្មែរនៅស.វ.ទី៨ ជាសម័យមួយដែលគ្មានស្ថិរភាពខាងនយោបាយព្រោះតែមានការបែកបាក់ផ្ទៃក្នុងយ៉ាងតំណំ ។ នេះហើយជាហេតុមួយឲជាតិជិតខាងមើលងាយ ដោយហ៊ានលូកដៃចូលកកូរក្នុងកិច្ចការផ្ទៃក្នុងទៀតផង ។ យ៉ាងណាមិញ នៅស.វ.ទី៨ ពួកចោរសមុទ្រជាតិជ្វាដែលជិះសំពៅធំៗបានចូលមករាតត្បាតឆ្នេរសមុទ្រ និងតាមទន្លេនៃអាស៊ីអាគ្នេយ៍ដីគោកក្នុងគោលបំណងឆក់ប្លន់យកទ្រព្យសម្បត្តិតាមទំនើងចិត្ត ។ ពួកចោរសមុទ្រដែលហ៊ានមកឈ្លានពានដូច្នេះបាន ព្រោះតែនៅពេលនោះរាជវង្សសៃលេន្ទ្រដែលសោយរាជ្យនៅកោះជ្វា ហើយដែលជារាជវង្សស្ថាបនិកប្រាសាទបូរូបូឌួដ៏ល្បីល្បាញនោះផ្សព្វផ្សាយឥទ្ធិពល របស់ខ្លួនទៅលើអាស៊ីអាគ្នេយ៍ទាំងមូល ។ នៅឆ្នាំ៧៧៤និង៧៨៧ ពួកចោរជ្វាក្រោយពីវាយបានកោះត្រឡាចហើយតាំងជាមូលដ្ឋាន បានលើកគ្នាទៅរាតត្បាត ឆ្នេរសមុទ្រប្រទេសចាម្ប៉ា ។ គឺនៅពេលជាមួយគ្នានេះហើយដែលពួកចោរនោះបានចូលមករាតត្បាតចេនឡាទឹកលិចដែរ ដោយធ្វើដំណើរបញ្ច្រាសឡើងតាមទន្លេមេគង្គ មកដល់សម្ភុបុរ ដុតបំផ្លាញទីក្រុង ឡោមព័ទ្ធរាជវាំង ចាប់បានព្រះរាជាព្រះនាម មហីបតិវរ្ម័ន ជាបុត្រព្រះបាទរាជេន្ទ្រវរ្ម័ន កាត់យកព្រះសិរហើយយកទៅប្រទេសជ្វា ។ ចំពោះការឈ្លានពានរបស់ជ្វាមកលើក្សត្របុរីមួយរបស់ចេនឡាទឹកលិចនេះ មានមតិខ្លះយល់ថា ជាការទាមទារយកកេរមត៌ករបស់ដូនតាខ្លួន ព្រោះពួក សៃលេន្ទ្រធ្លាប់បានប្រកាសខ្លួនថាជាស្ដេចភ្នំ (សៃលេន្ទ្រ) ដែលជាឋានន្តរនាមរបស់ព្រះរាជាណាចក្រភ្នំនេះឯង ។ ចំពោះការតាំងអំណាចអធិរាជភាព (Suzeraninte) របស់ពួកសៃលេន្ទ្រលើប្រទេសខ្មែរនេះ ឈ្មួញអារ៉ាប់ម្នាក់ឈ្មោះ សូឡៃម៉ាន់ នៅស.វ.ទី១០បាននិយាយថា: ថ្ងៃមួយព្រះរាជាខ្មែរមានព្រះបំណងចង់ឃើញព្រះសិរ នៃមហារាជក្រុង Zabag កាត់ដាក់លើថាសមួយ ។ ដំណឹងនេះក៏ឮដល់មហារាជព្រះអង្គក៏លើកទ័ពជើងទឹកចូលមកវាយប្រទេសខ្មែរ ចាប់បានព្រះរាជាខ្មែរហើយបញ្ជាឲ្យកាត់ព្រះសិរ ។ លុះត្រលប់ទៅដល់ព្រះនគរវិញហើយមហារាជទ្រង់ឲ្យយកព្រះសិរនោះទៅលាងស្អាត យកអប់ទុកក្នុងភាជន៍មួយរួចទ្រង់ឲ្យបញ្ជូនមកថ្វាយចំពោះព្រះរាជាដែលបានឡើងសោយរាជ្យជាតំណតមក ។ ចាប់តាំងពីពេលនោះមក នៅរៀងរាល់ព្រឹកព្រះរាជាខ្មែរត្រូវបែរព្រះភក្ត្រឆ្ពោះមកក្រុង Zabag ដើម្បីធ្វើគារវកិច្ចចំពោះព្រះមហារាជក្រុងនេះ (សេចក្ដីស្រង់តាមអត្ថបទបោះពុម្ពផ្សាយ ដោយជនជាតិអារ៉ាប់ម្នាក់ទៀតឈ្មោះ Abou Zayd Hassan នៅប្រមាណឆ្នាំ៩២៦) ។ រឿងដែលតំណាលដោយឈ្មួញអារ៉ាប់ខាងលើនេះទោះបីមានលក្ខណៈជារឿងព្រេងក៏ដោយ ក៏មានលក្ខណៈស្របនឹងការពិតខ្លះដែរ គឺតំណាងអំណាចរបស់ជ្វាមកលើប្រទេសខ្មែរយើងហើយដែលមានការបញ្ជាក់ពីសិលាចារឹកស្ដុកកក់ធំនៅពេលក្រោយមកទៀត ។
ភាពរុងរៀងសម័យអង្ករ
[កែប្រែ]នៅក្នុងអំឡុងសតវត្សរ៍ទី៩ នៅក្នុងពេលដែលអឺរ៉ុបកំពុងឆ្លងកាត់នូវយុគខ្មៅងងឹត ក្រោយការដួលរលំនៃចក្រភពរ៉ូម ហើយចក្រភពអារ៉ាប់កំពុងស្គាល់ភាពរុងរឿង វាតទីកាន់កាប់ទឹកដីនៅប៉ែកខាងត្បូង និងខាងកើតនៃតំបន់មេឌីទែរ៉ាណេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឯណោះវិញ អាណាចក្រមួយក៏កំពុងតែងើបឡើង និងស្គាល់ភាពរុងរឿងខ្លាំងដែរ នោះគឺ អាណាចក្រខ្មែរ។ តាមរយៈការសិក្សារបស់អ្នកបុរាណវិទ្យា គេរកឃើញថា នៅត្រង់ទឹកដីនៃប្រទេសកម្ពុជាបច្ចុប្បន្ន មានមនុស្សរស់នៅដើមដំបូង តាំងពីប្រមាណជា ៤២០០ឆ្នាំមុនគ.ស ពោលគឺ ប្រមាណជាជាង ៦ពាន់ឆ្នាំមុនសម័យកាលបច្ចុប្បន្ន។ ប្រជាជននៅតំបន់នេះបានចាប់ផ្តើមងាកចេញពីការរស់នៅបែបបុរេប្រវត្តិ មកចាប់ប្រកបរបរកសិកម្ម រួចហើយបន្តិចម្តងបានបង្កើតទៅជារដ្ឋមួយឡើង នៅអំឡុងសតវត្សរ៍ទី១គ.ស គឺនគរគោកធ្លក (ឬនគរភ្នំ ) ដែលក្នុងឯកសារចិនហៅក្លាយមកជា “ហ៊្វូណន”។ ដំណើររឿងនៃការកកើតនគរគោកធ្លក ឬហ៊្វូណន ត្រូវបានគេដំណាលជាលក្ខណៈរឿងព្រេង និងមានកត់ត្រាទុកក្នុងសិលាចារឹកនិងក្នុងឯកសារចិន។ តាមដំណើររឿងព្រេង នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរ ការកកើតនៃនគរគោកធ្លក ចាប់ផ្តើមពីអាពាហ៍ពិពាហ៍ រវាងព្រះថោង ដែលជាក្សត្រមកពីឥណ្ឌា និងនាងនាគ ដែលជាម្ចាស់ស្រុក។ ក៏ប៉ុន្តែ នៅក្នុងសិលាចារឹកជាភាសាសំស្ក្រឹត គេបានរកឃើញនូវកំណត់ត្រាអំពីដំណើររឿង នៃអាពាហ៍ពិពាហ៍ រវាងម្ចាស់ស្រុក គឺព្រះនាងសោមា ជាមួយនឹងព្រាហ្មណ៍ម្នាក់ឈ្មោះ កោណ្ឌញ្ញ ដែលធ្វើដំណើរតាមទូក មកពីទិសខាងត្បូង (អាចមកពីកោះជ្វា ឬស៊ូម៉ាត្រា)។ ចំណែកឯកសារចិនវិញមានកត់ត្រា អំពីអាពាហ៍ពិពាហ៍រវាងព្រះបាទហ៊ុនទៀន និងព្រះនាងលីវយី។ អ្នកប្រាជ្ញខ្លះយល់ថា ដំណើររឿងទាំង៣ខាងលើនេះ គឺជារឿងតែមួយ គ្រាន់តែមានការកត់ត្រាឈ្មោះខុសៗគ្នា។ ក៏ប៉ុន្តែ អ្នកខ្លះទៀត យល់ថា រឿងនេះអាចជាដំណើររឿង ផ្សេងគ្នា ដែលកើតឡើងនៅក្នុងទឹកដីខ្មែរដូចគ្នា ប៉ុន្តែ ក្នុងកាលវេលាខុសគ្នា។ នគរហ៊្វូណនមានរាជធានីនៅម្តុំ បាភ្នំ (ខេត្តព្រៃវែងបច្ចុប្បន្ន) ហើយមានវប្បធម៌លាយចម្រុះគ្នា រវាងវប្បធម៌របស់ជនជាតិខ្មែរដើម និងវប្បធម៌ទទួលឥទ្ធិពលពីឥណ្ឌា។ សាសនាក៏ដូចគ្នាដែរ។ ប្រជារាស្រ្តនៃហ៊្វូណនគោរពតាមជំនឿសាសនាដើមរបស់ខ្លួនផង ដែលគេហៅថា សាសនាអ្នកតា និងតាមជំនឿសាសនាពីឥណ្ឌាផង គឺដំបូងព្រហ្មញ្ញសាសនា និងបន្ទាប់មកទៀតពុទ្ធសាសនា។ តាមពិត ហ៊្វូណនគឺជាអាណាចក្រមួយ ដែលមាននគរច្រើនជាចំណុះ។ នគរទាំងនេះគ្រប់គ្រងដោយក្សត្រផ្សេងគ្នា មានឯករាជដាច់ចេញពីគ្នា ហើយពេលខ្លះ ថែមទាំងធ្វើសង្រ្គាមរវាងគ្នាទៀតផង គឺដូចជា សង្រ្គាមរវាងស្តេចត្រាញ់ នៅតំបន់អឺរ៉ុប ក្នុងយុគសម័យកណ្តាល ក្រោយការដួលរលំនៃចក្រភពរ៉ូមដូច្នោះដែរ។ នៅក្នុងអាណាចក្រហ៊្វូណន គេឃើញមាននគរពីរ ដែលមានការប្រកួតប្រជែងគ្នាខ្លាំងជាងគេ គឺមួយមានរាជធានីនៅវយធបុរៈ (នៅត្រង់ព្រៃកប្បាសបច្ចុប្បន្ន) និងមួយទៀត មានរាជធានីនៅសម្ភុបុរៈ (ត្រង់ស្រុកសម្បូរ ខេត្តក្រចេះបច្ចុប្បន្ន)។ នៅសតវត្សរ៍ទី៥ នគរវយធបុរៈបានវាយដណ្តើមកាន់កាប់សម្ភុបុរៈ ហើយបញ្ចូលគ្នាបង្កើតទៅជានគរធំមួយ ដែលមានអំណាចយ៉ាងខ្លាំង រហូតក្រោយមកទៀត ឈានទៅដណ្តើមកាន់កាប់ដែនដីនៃនគរហ៊្វូណនទាំងមូល។ នគរហ៊្វូណនត្រូវដួលរលំ ហើយជំនួសមកវិញ ដោយនគរថ្មីមួយទៀត ដែលនៅក្នុងឯកសារចិនដាក់ឈ្មោះឲ្យថា “ចេនឡា” ហើយដែលក្រោយមកបានក្លាយទៅជាអាណាចក្រខ្មែរ។ នៅសតវត្សរ៍ទី៧ ក្រោយការចូលទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី១ រាជាណាចក្រកម្ពុជា ដែលចិនហៅថា ចេនឡា ត្រូវបានបំបែកជានគរពីរ ដូចកាលពីសម័យហ៊្វូណនវិញ គឺនគរវយធបុរៈ ដែលចិនហៅថា “ចេនឡាទឹក” និងនគរសម្ភុបុរៈ ដែលចិនហៅថា “ចេនឡាគោក”។ ចេនឡាទឹកមានទឹកដីនៅត្រង់ម្តុំកម្ពុជាក្រោមសព្វថ្ងៃ ចំណែកឯចេនឡាគោក មានទឹកដីនៅត្រង់ម្តុំប្រទេសកម្ពុជាសព្វថ្ងៃ ហើយលាតសន្ធឹងដល់ជួរភ្នំដងរែក។ ក៏ប៉ុន្តែ ការបែងចែកនគរចេនឡាជាពីរនៅពេលនោះ ប្រហែលជាធ្វើឡើង គ្រាន់តែដើម្បីចែកគ្នាគ្រប់គ្រងតែប៉ុណ្ណោះ។ ចេនឡាទាំងពីរ មិនមែនជាសត្រូវនឹងគ្នា ដូចជាកាលពីនគរវយធបុរៈ និងសម្ភុបុរៈ កាលពីនៅក្នុងសម័យកាលនគរហ៊្វូណននោះទេ។
រហូតដល់ដើមសតវត្សរ៍ទី៩ ចេនឡាទាំងពីរក៏បានបង្រួបបង្រួមគ្នាជានគរតែមួយឡើងវិញ ក្រោមការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលបានឡើងគ្រងរាជ្យ នៅឆ្នាំ៨០២។ ថ្វីដ្បិតតែនៅក្នុងប្រវត្តិសាស្រ្ត ព្រះបាទជ័យវរ្ម័នទី២មិនសូវមានកិត្តិនាមល្បី ដូចជា ព្រះបាទជ័យវរ្ម័នទី៧ ក៏ប៉ុន្តែ ព្រះអង្គត្រូវបានអ្នកប្រវត្តិសាស្រ្តចាត់ទុកថាជាក្សត្រដំបូងបង្អស់ ដែលបានស្ថាបនាអាណាចក្រខ្មែររួបរួមគ្នាមួយ ដែលក្រោយមកទៀត បានស្គាល់នូវភាពរុងរឿងបំផុតក្នុងប្រវត្តិសាស្រ្តខ្មែរ។ ឆ្នាំ៨០២ ដែលព្រះបាទជ័យវរ្ម័នទី២ ឡើងគ្រងរាជ្យ ត្រូវបានអ្នកប្រវត្តិសាស្រ្តទូទៅកំណត់ថាជាចំណុចចាប់ផ្តើមនៃសម័យអង្គរ ដែលជាសម័យកាលដ៏រុងរឿងបំផុតនៃអាណាចក្រខ្មែរ។ ក្នុងរយៈពេលប្រមាណជាជាង ៦០០ឆ្នាំ ចាប់តាំងពីដើមសតវត្សរ៍ទី៩ រហូតដល់ពាក់កណ្តាលសតវត្សរ៍ទី១៥ អាណាចក្រខ្មែរបានស្គាល់នូវភាពរុងរឿង ក្នុងឋានៈជាមហាអំណាច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងអំឡុងពេលនោះ អាណាចក្រខ្មែរបានគ្រប់គ្រងទឹកដីដ៏ធំ ដែលគ្របដណ្តប់លើទឹកដីកម្ពុជា ថៃ ឡាវ និងប៉ែកខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន។ ព្រំដែននៃអាណាចក្រខ្មែរលាតសន្ធឹងរហូតទៅដល់ប្រទេសចិន នៅប៉ែកខាងជើង ភូមា នៅប៉ែកខាងលិច ម៉ាឡេស៊ី នៅប៉ែកខាងត្បូង និងនគរចម្ប៉ា នៅខាងកើត។ នៅក្នុងកំណត់ត្រារបស់ពួកអារ៉ាប់ នៅចន្លោះពីសតវត្សរ៍ទី៩ និងសតវត្សរ៍ទី១០ គេឃើញថា កាលណានិយាយពីតំបន់អឺរ៉ុប ពួកអារ៉ាប់តែងតែលើកឡើងពីការធ្លាក់ដុនដាប ក្នុងយុគខ្មៅងងឹត ក៏ប៉ុន្តែ ពួកអារ៉ាប់បានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ថាស្ថិតក្នុងតំបន់ដែលមានភាពរុងរឿងបំផុត នៅលើពិភពលោក នៅក្នុងអំឡុងពេលនោះ។ ក៏ប៉ុន្តែ ជម្លោះផ្ទៃក្នុង ជាពិសេស ជម្លោះដណ្តើមរាជ្យបល្ល័ង្ក បូករួមជាមួយនឹងការឈ្លានពានពីប្រទេសជិតខាង បានធ្វើឲ្យអាណាចក្រខ្មែរត្រូវធ្លាក់ចុះខ្សោយជាបន្តបន្ទាប់ ហើយទឹកដីកាន់តែរួញតូច។ ជាទូទៅ អ្នកប្រវត្តិសាស្រ្តបានកំណត់ថា សម័យកាលរុងរឿងនៃអាណាចក្រខ្មែរបានចាប់ផ្តើមពីឆ្នាំ៨០២ ជាមួយនឹងការឡើងគ្រងរាជ្យនៃព្រះបាទជ័យវរ្ម័នទី២ និងបញ្ចប់នៅត្រឹមឆ្នាំ១៤៣១ នៅពេលដែលព្រះបាទស្រីសុរិយោពណ៌ (ឬចៅពញាយ៉ាត) សម្រេចចិត្តបោះបង់រាជធានីអង្គរចោល ហើយទៅតាំងរាជធានីនៅស្រីសន្ធរ និងបន្ទាប់មកនៅភ្នំពេញវិញ ដើម្បីគេចចេញពីការឈ្លានពានរបស់កងទ័ពសៀម៕ ==ភាពរុងរៀងសម័យអង្ករ== ់់់ នៅក្នុងអំឡុងសតវត្សរ៍ទី៩ នៅក្នុងពេលដែលអឺរ៉ុបកំពុងឆ្លងកាត់នូវយុគខ្មៅងងឹត ក្រោយការដួលរលំនៃចក្រភពរ៉ូម ហើយចក្រភពអារ៉ាប់កំពុងស្គាល់ភាពរុងរឿង វាតទីកាន់កាប់ទឹកដីនៅប៉ែកខាងត្បូង និងខាងកើតនៃតំបន់មេឌីទែរ៉ាណេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឯណោះវិញ អាណាចក្រមួយក៏កំពុងតែងើបឡើង និងស្គាល់ភាពរុងរឿងខ្លាំងដែរ នោះគឺ អាណាចក្រខ្មែរ។ តាមរយៈការសិក្សារបស់អ្នកបុរាណវិទ្យា គេរកឃើញថា នៅត្រង់ទឹកដីនៃប្រទេសកម្ពុជាបច្ចុប្បន្ន មានមនុស្សរស់នៅដើមដំបូង តាំងពីប្រមាណជា ៤២០០ឆ្នាំមុនគ.ស ពោលគឺ ប្រមាណជាជាង ៦ពាន់ឆ្នាំមុនសម័យកាលបច្ចុប្បន្ន។ ប្រជាជននៅតំបន់នេះបានចាប់ផ្តើមងាកចេញពីការរស់នៅបែបបុរេប្រវត្តិ មកចាប់ប្រកបរបរកសិកម្ម រួចហើយបន្តិចម្តងបានបង្កើតទៅជារដ្ឋមួយឡើង នៅអំឡុងសតវត្សរ៍ទី១គ.ស គឺនគរគោកធ្លក (ឬនគរភ្នំ ) ដែលក្នុងឯកសារចិនហៅក្លាយមកជា “ហ៊្វូណន”។ ដំណើររឿងនៃការកកើតនគរគោកធ្លក ឬហ៊្វូណន ត្រូវបានគេដំណាលជាលក្ខណៈរឿងព្រេង និងមានកត់ត្រាទុកក្នុងសិលាចារឹកនិងក្នុងឯកសារចិន។ តាមដំណើររឿងព្រេង នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរ ការកកើតនៃនគរគោកធ្លក ចាប់ផ្តើមពីអាពាហ៍ពិពាហ៍ រវាងព្រះថោង ដែលជាក្សត្រមកពីឥណ្ឌា និងនាងនាគ ដែលជាម្ចាស់ស្រុក។ ក៏ប៉ុន្តែ នៅក្នុងសិលាចារឹកជាភាសាសំស្ក្រឹត គេបានរកឃើញនូវកំណត់ត្រាអំពីដំណើររឿង នៃអាពាហ៍ពិពាហ៍ រវាងម្ចាស់ស្រុក គឺព្រះនាងសោមា ជាមួយនឹងព្រាហ្មណ៍ម្នាក់ឈ្មោះ កោណ្ឌញ្ញ ដែលធ្វើដំណើរតាមទូក មកពីទិសខាងត្បូង (អាចមកពីកោះជ្វា ឬស៊ូម៉ាត្រា)។ ចំណែកឯកសារចិនវិញមានកត់ត្រា អំពីអាពាហ៍ពិពាហ៍រវាងព្រះបាទហ៊ុនទៀន និងព្រះនាងលីវយី។ អ្នកប្រាជ្ញខ្លះយល់ថា ដំណើររឿងទាំង៣ខាងលើនេះ គឺជារឿងតែមួយ គ្រាន់តែមានការកត់ត្រាឈ្មោះខុសៗគ្នា។ ក៏ប៉ុន្តែ អ្នកខ្លះទៀត យល់ថា រឿងនេះអាចជាដំណើររឿង ផ្សេងគ្នា ដែលកើតឡើងនៅក្នុងទឹកដីខ្មែរដូចគ្នា ប៉ុន្តែ ក្នុងកាលវេលាខុសគ្នា។ នគរហ៊្វូណនមានរាជធានីនៅម្តុំ បាភ្នំ (ខេត្តព្រៃវែងបច្ចុប្បន្ន) ហើយមានវប្បធម៌លាយចម្រុះគ្នា រវាងវប្បធម៌របស់ជនជាតិខ្មែរដើម និងវប្បធម៌ទទួលឥទ្ធិពលពីឥណ្ឌា។ សាសនាក៏ដូចគ្នាដែរ។ ប្រជារាស្រ្តនៃហ៊្វូណនគោរពតាមជំនឿសាសនាដើមរបស់ខ្លួនផង ដែលគេហៅថា សាសនាអ្នកតា និងតាមជំនឿសាសនាពីឥណ្ឌាផង គឺដំបូងព្រហ្មញ្ញសាសនា និងបន្ទាប់មកទៀតពុទ្ធសាសនា។ តាមពិត ហ៊្វូណនគឺជាអាណាចក្រមួយ ដែលមាននគរច្រើនជាចំណុះ។ នគរទាំងនេះគ្រប់គ្រងដោយក្សត្រផ្សេងគ្នា មានឯករាជដាច់ចេញពីគ្នា ហើយពេលខ្លះ ថែមទាំងធ្វើសង្រ្គាមរវាងគ្នាទៀតផង គឺដូចជា សង្រ្គាមរវាងស្តេចត្រាញ់ នៅតំបន់អឺរ៉ុប ក្នុងយុគសម័យកណ្តាល ក្រោយការដួលរលំនៃចក្រភពរ៉ូមដូច្នោះដែរ។ នៅក្នុងអាណាចក្រហ៊្វូណន គេឃើញមាននគរពីរ ដែលមានការប្រកួតប្រជែងគ្នាខ្លាំងជាងគេ គឺមួយមានរាជធានីនៅវយធបុរៈ (នៅត្រង់ព្រៃកប្បាសបច្ចុប្បន្ន) និងមួយទៀត មានរាជធានីនៅសម្ភុបុរៈ (ត្រង់ស្រុកសម្បូរ ខេត្តក្រចេះបច្ចុប្បន្ន)។ នៅសតវត្សរ៍ទី៥ នគរវយធបុរៈបានវាយដណ្តើមកាន់កាប់សម្ភុបុរៈ ហើយបញ្ចូលគ្នាបង្កើតទៅជានគរធំមួយ ដែលមានអំណាចយ៉ាងខ្លាំង រហូតក្រោយមកទៀត ឈានទៅដណ្តើមកាន់កាប់ដែនដីនៃនគរហ៊្វូណនទាំងមូល។ នគរហ៊្វូណនត្រូវដួលរលំ ហើយជំនួសមកវិញ ដោយនគរថ្មីមួយទៀត ដែលនៅក្នុងឯកសារចិនដាក់ឈ្មោះឲ្យថា “ចេនឡា” ហើយដែលក្រោយមកបានក្លាយទៅជាអាណាចក្រខ្មែរ។ នៅសតវត្សរ៍ទី៧ ក្រោយការចូលទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី១ រាជាណាចក្រកម្ពុជា ដែលចិនហៅថា ចេនឡា ត្រូវបានបំបែកជានគរពីរ ដូចកាលពីសម័យហ៊្វូណនវិញ គឺនគរវយធបុរៈ ដែលចិនហៅថា “ចេនឡាទឹក” និងនគរសម្ភុបុរៈ ដែលចិនហៅថា “ចេនឡាគោក”។ ចេនឡាទឹកមានទឹកដីនៅត្រង់ម្តុំកម្ពុជាក្រោមសព្វថ្ងៃ ចំណែកឯចេនឡាគោក មានទឹកដីនៅត្រង់ម្តុំប្រទេសកម្ពុជាសព្វថ្ងៃ ហើយលាតសន្ធឹងដល់ជួរភ្នំដងរែក។ ក៏ប៉ុន្តែ ការបែងចែកនគរចេនឡាជាពីរនៅពេលនោះ ប្រហែលជាធ្វើឡើង គ្រាន់តែដើម្បីចែកគ្នាគ្រប់គ្រងតែប៉ុណ្ណោះ។ ចេនឡាទាំងពីរ មិនមែនជាសត្រូវនឹងគ្នា ដូចជាកាលពីនគរវយធបុរៈ និងសម្ភុបុរៈ កាលពីនៅក្នុងសម័យកាលនគរហ៊្វូណននោះទេ។
រហូតដល់ដើមសតវត្សរ៍ទី៩ ចេនឡាទាំងពីរក៏បានបង្រួបបង្រួមគ្នាជានគរតែមួយឡើងវិញ ក្រោមការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលបានឡើងគ្រងរាជ្យ នៅឆ្នាំ៨០២។ ថ្វីដ្បិតតែនៅក្នុងប្រវត្តិសាស្រ្ត ព្រះបាទជ័យវរ្ម័នទី២មិនសូវមានកិត្តិនាមល្បី ដូចជា ព្រះបាទជ័យវរ្ម័នទី៧ ក៏ប៉ុន្តែ ព្រះអង្គត្រូវបានអ្នកប្រវត្តិសាស្រ្តចាត់ទុកថាជាក្សត្រដំបូងបង្អស់ ដែលបានស្ថាបនាអាណាចក្រខ្មែររួបរួមគ្នាមួយ ដែលក្រោយមកទៀត បានស្គាល់នូវភាពរុងរឿងបំផុតក្នុងប្រវត្តិសាស្រ្តខ្មែរ។ ឆ្នាំ៨០២ ដែលព្រះបាទជ័យវរ្ម័នទី២ ឡើងគ្រងរាជ្យ ត្រូវបានអ្នកប្រវត្តិសាស្រ្តទូទៅកំណត់ថាជាចំណុចចាប់ផ្តើមនៃសម័យអង្គរ ដែលជាសម័យកាលដ៏រុងរឿងបំផុតនៃអាណាចក្រខ្មែរ។ ក្នុងរយៈពេលប្រមាណជាជាង ៦០០ឆ្នាំ ចាប់តាំងពីដើមសតវត្សរ៍ទី៩ រហូតដល់ពាក់កណ្តាលសតវត្សរ៍ទី១៥ អាណាចក្រខ្មែរបានស្គាល់នូវភាពរុងរឿង ក្នុងឋានៈជាមហាអំណាច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងអំឡុងពេលនោះ អាណាចក្រខ្មែរបានគ្រប់គ្រងទឹកដីដ៏ធំ ដែលគ្របដណ្តប់លើទឹកដីកម្ពុជា ថៃ ឡាវ និងប៉ែកខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន។ ព្រំដែននៃអាណាចក្រខ្មែរលាតសន្ធឹងរហូតទៅដល់ប្រទេសចិន នៅប៉ែកខាងជើង ភូមា នៅប៉ែកខាងលិច ម៉ាឡេស៊ី នៅប៉ែកខាងត្បូង និងនគរចម្ប៉ា នៅខាងកើត។ នៅក្នុងកំណត់ត្រារបស់ពួកអារ៉ាប់ នៅចន្លោះពីសតវត្សរ៍ទី៩ និងសតវត្សរ៍ទី១០ គេឃើញថា កាលណានិយាយពីតំបន់អឺរ៉ុប ពួកអារ៉ាប់តែងតែលើកឡើងពីការធ្លាក់ដុនដាប ក្នុងយុគខ្មៅងងឹត ក៏ប៉ុន្តែ ពួកអារ៉ាប់បានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ថាស្ថិតក្នុងតំបន់ដែលមានភាពរុងរឿងបំផុត នៅលើពិភពលោក នៅក្នុងអំឡុងពេលនោះ។ ក៏ប៉ុន្តែ ជម្លោះផ្ទៃក្នុង ជាពិសេស ជម្លោះដណ្តើមរាជ្យបល្ល័ង្ក បូករួមជាមួយនឹងការឈ្លានពានពីប្រទេសជិតខាង បានធ្វើឲ្យអាណាចក្រខ្មែរត្រូវធ្លាក់ចុះខ្សោយជាបន្តបន្ទាប់ ហើយទឹកដីកាន់តែរួញតូច។ ជាទូទៅ អ្នកប្រវត្តិសាស្រ្តបានកំណត់ថា សម័យកាលរុងរឿងនៃអាណាចក្រខ្មែរបានចាប់ផ្តើមពីឆ្នាំ៨០២ ជាមួយនឹងការឡើងគ្រងរាជ្យនៃព្រះបាទជ័យវរ្ម័នទី២ និងបញ្ចប់នៅត្រឹមឆ្នាំ១៤៣១ នៅពេលដែលព្រះបាទស្រីសុរិយោពណ៌ (ឬចៅពញាយ៉ាត) សម្រេចចិត្តបោះបង់រាជធានីអង្គរចោល ហើយទៅតាំងរាជធានីនៅស្រីសន្ធរ និងបន្ទាប់មកនៅភ្នំពេញវិញ ដើម្បីគេចចេញពីការឈ្លានពានរបស់កងទ័ពសៀម៕
ប្រជាជាតិរស់នៅជំុវិញអាណាចក្រអង្គរ
[កែប្រែ]នៅចន្លោះសតវត្សរ៍ទី៩ ដល់ពាក់កណ្តាលសតវត្សរ៍ទី១៥គ.ស អាណាចក្រខ្មែរ គឺជាមហាអំណាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយកាន់កាប់ទឹកដីយ៉ាងធំ គ្របដណ្តប់លើទឹកដីនៃប្រទេសកម្ពុជា ថៃ ឡាវ និងប៉ែកខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន។ ចម្ប៉ា នៅខាងកើតអាណាចក្រខ្មែរ គេឃើញមានពួកចាម នៅនគរចម្ប៉ា។ ពួកចាមមានដើមកំណើតមកពីម៉ាឡេស៊ី (មកពីកោះស៊ូម៉ាត្រា ឬជ្វា) ហើយបានមកតាំងទីលំនៅ នៅតាមបណ្តោយឆ្នេរប៉ែកខាងកើតឥណ្ឌូចិន និងបានបង្កើតទៅជារដ្ឋមួយឡើង នៅចន្លោះសតវត្សរ៍ទី២ ទៅសតវត្សរ៍ទី១ មុនគ.ស។ នគរចម្ប៉ាបានចាប់កំណើតមុននគរភ្នំ ឬហ៊្វូណនទៅទៀត ក៏ប៉ុន្តែ គិតចាប់ពីសតវត្សរ៍ទី៣មក នគរចម្ប៉ាមានការរីកចម្រើនខ្សោយជាងនគរហ៊្វូណន ជាពិសេស ខាងបច្ចេកទេសក្នុងការធ្វើសឹកសង្រ្គាម។ នគរចម្ប៉ា និងនគរខ្មែរ គឺជាគូប្រជែងនឹងគ្នា ហើយតែងតែធ្វើសង្រ្គាមនឹងគ្នាជារឿយៗ។ ក៏ប៉ុន្តែ សង្រ្គាមធំជាងគេ ដែលកំណត់ជោគវាសនា និងកែប្រែប្រវត្តិសាស្រ្តរបស់ពួកចាម គឺសង្រ្គាមទល់នឹង នគរអាណ្ណាម ឬដាយវៀត។ អាណ្ណាម នគរអាណ្ណាមស្ថិតនៅខាងជើងនគរចម្ប៉ា ក៏ប៉ុន្តែ ចាប់ពីសតវត្សរ៍ទី១មុនគ.ស រហូតទៅដល់ សតវត្សរ៍ទី១០គ.ស (ក្នុងរយៈពេលប្រមាណជា១ពាន់ឆ្នាំ) អាណ្ណាមស្ថិតនៅក្រោមការកាន់កាប់របស់ចិន ពោលគឺ គឺគ្រាន់តែជាអាណាខេត្តមួយប៉ុណ្ណោះរបស់ចិន។ ពេលខ្លះ ចិនបានហៅអាណ្ណាមនេះថា “ណាមវៀត”។ រហូតដល់ឆ្នាំ៩៣៩ ពួកអាណ្ណាមបានទាមទារឯករាជ្យ ទៅបង្កើតជានគរដាច់ពីចិន ក៏ប៉ុន្តែ មិនយូរប៉ុន្មាន នគរថ្មីនេះនៅតែត្រូវធ្លាក់ទៅជានគរចំណុះរបស់ចិនវិញដដែល។ ចិន ដែលចាប់ពីឆ្នាំ៩៦០ ដល់ឆ្នាំ១២៧៩ ស្ថិតក្រោមការគ្រប់គ្រងរបស់រាជវង្សសុង។ ក្នុងការព្យាយាមរើបម្រះពីនឹមអាណានិគមរបស់ចិន ពួកអាណ្ណាមតែងតែបានងើបឡើងបះបោរ ធ្វើសង្រ្គាមទល់នឹងកងទ័ពចិនជារឿយៗ។ ទៅទិសខាងត្បូងឯណោះវិញ ពួកអាណ្ណាម និងពួកចាមក៏តែងតែធ្វើសង្រ្គាមឈ្លានពានគ្នាទៅវិញទៅមកឥតឈប់ដែរ ក៏ប៉ុន្តែ នៅទីចុងបំផុត គឺនគរចម្ប៉ា ដែលត្រូវបរាជ័យ ដោយត្រូវនគរអាណ្ណាមឈ្លានពានចូលកាន់កាប់ទាំងស្រុង នៅឆ្នាំ១៤៧១។ នគរចម្ប៉ាត្រូវរលំ ហើយពួកចាម ក៏បាននាំគ្នារត់ខ្ចាត់ខ្ចាយចេញពីនគរ ដោយភាគច្រើនរត់ភៀសខ្លួនទៅជ្រកកោន នៅក្នុងអាណាចក្រខ្មែរ ហើយខ្លះទៀតរត់ទៅម៉ាឡាកា នៅក្នុងប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន។ លាវ នៅខាងលិចអាណាម និងខាងជើងនគរខ្មែរ មានប្រជាជនមួយទៀត គឺលាវ។ លាវធ្លាប់ជានគរឯករាជ្យមួយ នៅខាងជើងនគរហ៊្វូណន។ ក៏ប៉ុន្តែ បន្តិចម្តងៗ ប្រទេសលាវត្រូវធ្លាក់ទៅក្រោមការត្រួតត្រារបស់ខ្មែរ ដោយដំបូងត្រឹមជានគរចំណុះ ហើយបន្ទាប់មកទៀត នៅក្នុងសម័យអង្គរ ដែនដីនៃប្រទេសលាវត្រូវបានអាណាចក្រខ្មែរវាតទីកាន់កាប់ទាំងស្រុង។ រហូតដល់ចុងសតវត្សរ៍ទី១៤ ទើបប្រទេសលាវចាប់ផ្តើមលេចរូបរាងសាជាថ្មីឡើងវិញ។ ក៏ប៉ុន្តែ លាវស្ថិតនៅជាប្រទេសទន់ខ្សោយ ទទួលរងនូវការគំរាមកំហែងជាប្រចាំពីសំណាក់ប្រទេសជិតខាង។ ពួកមន (នៅភូមា) នៅខាងកើតអាណាចក្រខ្មែរ មានប្រទេសមួយ ដែលខ្មែរហៅថា “ស្រុកមន” ហើយដែលមានទីតាំងនៅត្រង់ប្រទេសភូមាសព្វថ្ងៃ។ កាលពីមុន ស្រុកមន និងស្រុកខ្មែរ មានព្រំប្រទល់ជាប់គ្នា នៅត្រង់ម្តុំព្រំប្រទល់ភូមា និងថៃបច្ចុប្បន្ន។ ចំណែកឯប្រទេសថៃវិញ នៅមិនទាន់មានរូបរាងនៅឡើយទេ នៅពេលនោះ។ ថៃ ឬសៀម នៅក្នុងសិលាចារឹក គេឃើញមានការកត់ត្រាពីវត្តមានរបស់ពួកថៃ ឬសៀម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រហែលជាចាប់ពីសតវត្សរ៍ទី១២មក។ ពួកថៃ ឬសៀម កាលពីមុនរស់នៅក្នុងខេត្តយូណានប្រទេសចិន ហើយបានចាប់ផ្តើមធ្វើអន្តោប្រវេសន៍ចាក់ចុះមកទិសខាងត្បូង បន្តិចម្តងៗ ចាប់តាំងពីសតវត្សរ៍ទី៩។ ពីដំបូង គេឃើញពួកថៃ ឬសៀមបានចុះមកតាំងទីលំនៅ នៅភាគខាងជើងប្រទេសលាវសព្វថ្ងៃ និងនៅឈៀងម៉ៃ។ ចំនួនពួកថៃ ឬសៀមនៅប៉ែកខាងជើងនៃតំបន់អាស៊ីអាគ្នេយ៍មានកាន់តែច្រើនឡើងៗ ហើយពួកគេក៏បានបង្កើតទៅជានគរតូចៗមួយចំនួន ដូចជា សុខោទ័យ ឆៀងសែន ឈៀងម៉ែ ស្រែមួយលាន និងអយុធ្យា។ ក៏ប៉ុន្តែ ពីដំបូង នគរទាំងអស់នេះជានគរទន់ខ្សោយ ហើយស្ថិតនៅក្រោមការឥទ្ធិពលរបស់អាណាចក្រខ្មែរ។ នៅពេលដែលអាណាចក្រខ្មែរចាប់ផ្តើមធ្លាក់ចុះខ្សោយ នគររបស់ពួកថៃ ឬសៀម ក៏បានពង្រឹងប្រទេសរបស់ខ្លួនបន្តិចម្តងៗ ឲ្យទៅជានគរដែលមានអធិបតេយ្យពេញលេញ ដោយចាប់ផ្តើមពីសុខោទ័យ នៅអំឡុងសតវត្សរ៍ទី១៣។ បន្ទាប់មកទៀត នៅសតវត្សរ៍ទី១៤ ក្រោយពីស្តេចរាមកំហែងចូលទិវង្គត សុខោទ័យត្រូវធ្លាក់ដុនដាប ហើយត្រូវធ្លាក់ក្រោមការត្រួតត្រារបស់នគរសៀមមួយទៀត គឺនគរអយុធ្យា។ គឺអយុធ្យានេះហើយ ដែលបានពង្រីកអំណាចនគរសៀម ហើយជាគូប្រជែងដ៏ធំបំផុតរបស់អាណាចក្រខ្មែរ នៅចុងសម័យអង្គរ។ ម៉ាឡេ ងាកទៅប៉ែកខាងសមុទ្រវិញ នៅប៉ែកខាងត្បូងអាណាចក្រខ្មែរ គេឃើញមានអាណាចក្រដ៏ធំមួយ គឺអាណាចក្រស្រីវិជ័យ (Srivijaya) របស់ពួកម៉ាឡេ ដែលមានទីតាំងនៅលើកោះស៊ូម៉ាត្រា ក៏ប៉ុន្តែ មានដែនដីគ្របដណ្តប់រហូតទៅដល់ កោះជ្វា (Java) កោះបរណេអូ (Borneo) និងម៉ាឡាកា នៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេ ពោលគឺ ពាសពេញដែនដីនៃប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងព្រុយណេសព្វថ្ងៃ។ នៅអំឡុងសតវត្សរ៍ទី១៣ អាណាចក្រស្រីវិជ័យបានធ្លាក់ចុះទន់ខ្សោយរហូតត្រូវធ្លាក់ទៅជានគរចំណុះឲ្យអាណាចក្រខ្មែរ ហើយក្រោយមកទៀត ជានគរចំណុះរបស់នគរសុខោទ័យរបស់សៀម។ នៅដើមសតវត្សរ៍ទី១៥ អាណាចក្រស្រីវិជ័យត្រូវដួលរលំ ហើយបែកខ្ញែកទៅជានគរតូចៗផ្សេងៗពីគ្នា៕
ការដាក់អាណាព្យាបាលបារាំងនៅកម្ពុជា
[កែប្រែ]ចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី១៥ អាណាចក្រខ្មែរ ដែលធ្លាប់តែជាមហាអំណាចដ៏ធំមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានធ្លាក់ចុះទន់ខ្សោយឥតឈប់ ហើយដែនដីក៏ចេះតែរួញតូចទៅៗ ដោយសារតែការលេបត្របាក់ពីប្រទេសជិតខាង គឺសៀម នៅខាងលិច និងអាណ្ណាម នៅខាងកើត។ មិនតែប៉ុណ្ណោះ ទឹកដីដែលនៅសេសសល់របស់នគរខ្មែរ ក៏មិនមានឯករាជ្យពេញលេញនោះដែរ ដោយត្រូវសៀម និងអាណ្ណាមផ្លាស់គ្នាគ្រប់គ្រងជានគរចំណុះម្តងម្នាក់ៗ ស្ទើរតែជាប់ជាប្រចាំ។ នៅអំឡុងសតវត្សរ៍ទី១៩ នគរអាណ្ណាម ដែលបានកាត់យកទឹកដីកូសាំងស៊ីន ឬកម្ពុជាក្រោម ពីនគរខ្មែររួចទៅហើយ ដោយថែមទាំងបានត្រួតត្រាស្តេចខ្មែរជានគរចំណុះថែមទៀត ប៉ុន្តែ នៅមិនអស់ចិត្ត ក៏មានគម្រោងចង់យកកាត់យកនគរខ្មែរទាំងមូលយកទៅធ្វើជាទឹកដីខ្លួនឯង។ នៅឆ្នាំ១៨៣៤ អាណ្ណាមបានលើកបន្តុបក្សត្រិយមួយអង្គព្រះនាម អង្គម៉ី ដែលត្រូវជាបុត្រីរបស់ព្រះបាទអង្គចន្ទ ឲ្យឡើងមកគ្រងរាជ្យជាមហាក្សត្រខ្មែរ រួចហើយបានចាត់វិធានការគ្រប់យ៉ាង ដើម្បីព្យាយាមបំបាត់ប្រពៃណី ទំនៀមទម្លាប់ សាសនា និងរបៀបរបបគ្រប់គ្រងរដ្ឋបាលពីបុរាណរបស់នគរខ្មែរ។ ខេត្តរបស់ខ្មែរ ដែលមាន ៥៦ ត្រូវបានកាត់បន្ថយមកនៅត្រឹម ៣៣ ហើយត្រូវប្តូរឈ្មោះហៅតាមភាសាវៀតណាមវិញ ហើយគ្រប់ចៅហ្វាយខេត្តទាំងអស់នេះ ត្រូវមានជំនាញការវៀតណាមម្នាក់មកត្រួតពីលើ។ ដោយទ្រាំមិនបាននឹងទង្វើនេះ ប្រជារាស្រ្តខ្មែរក៏បាននាំគ្នាងើបឡើងបះបោរ ធ្វើការវាយឆ្មក់ កាប់ស្លាប់ទាហាន និងប្រជាជនអាណ្ណាម ដោយឥតរើសមុខ។ ឆ្លៀតក្នុងឱកាសចលាចលនោះ មន្រ្តីខ្មែរក៏បានឯកភាពគ្នា ទៅសុំអន្តរាគមន៍ពីសៀមឲ្យមកជួយវាយបណ្តេញអាណ្ណាម និងលើកអ្នកអង្គម្ចាស់ អង្គឌួង ដែលមានការស្រឡាញ់ចូលចិត្តពីរាស្រ្ត ឲ្យឡើងសោយរាជ្យ ជំនួសអង្គម៉ី។ ក្រោយពីបានធ្វើសង្រ្គាមនឹងគ្នាអស់ជាច្រើនឆ្នាំ នៅឆ្នាំ១៨៤៥ នគរខ្មែរ សៀម និងអាណ្ណាមបានចរចាគ្នាបញ្ចប់សង្រ្គាម ហើយទាំងសៀម និងទាំងអាណ្ណាមសុទ្ធតែបានទទួលយល់ព្រមឲ្យព្រះបាទអង្គឌួង ឡើងគ្រងរាជ្យជាព្រះមហាក្សត្រខ្មែរ។ ក៏ប៉ុន្តែ នៅពេលនោះ នគរខ្មែរនៅតែស្ថិតក្រោមការត្រួតត្រាពីសំណាក់ស្តេចសៀម និងអាណ្ណាម ហើយសូម្បីតែការធ្វើរាជាភិសេករបស់ព្រះបាទអង្គឌួង នៅឆ្នាំ១៨៤៧ ក៏ត្រូវបានធ្វើឡើង នៅចំពោះមុខតំណាងស្តេចនៃនគរជិតខាងទាំងពីរនេះដែរ។ ដែនដីកូសាំងស៊ីន ដែលត្រូវបាននគរអាណ្ណាមដណ្តើមកាន់កាប់កាលពីមុន នៅតែបន្តស្ថិតក្រោមការកាន់កាប់របស់អាណ្ណាមដដែល ហើយខេត្តទាំង ២១ នៃដែនដីកូសាំងស៊ីននេះត្រូវបានប្តូរឈ្មោះទៅជាភាសាវៀតណាមរហូតមកទល់នឹងសព្វថ្ងៃ។ ចំណែកនៅប៉ែកខាងលិចវិញ ខេត្តមួយចំនួន រួមមាន បាត់ដំបង សៀមរាប មង្គលបុរី ស៊ីសុផុន ដែលត្រូវសៀមដណ្តើមយកទៅកាន់កាប់ពីមុនមកនោះ ក៏បន្តស្ថិតក្រោមការកាន់កាប់របស់សៀមជាបន្តទៀត។ លើសពីនេះទៅទៀត សៀមបានបង្ខំឲ្យព្រះបាទអង្គឌួងចុះកិច្ចព្រមព្រៀងទទួលស្គាល់ការកាត់ខេត្តពីរទៀតឲ្យទៅសៀម គឺខេត្តម្លូព្រៃ និងទន្លេររពៅ។ ក្រោយពីបានឡើងគ្រងរាជ្យ ព្រះបាទអង្គឌួងទ្រង់យល់ច្បាស់ក្នុងចិត្តថា ទាំងនគរសៀម និងនគរអាណ្ណាមសុទ្ធតែនាំគ្នាបន្តចិញ្ចឹមចិត្តចង់លេបត្របាក់យកនគរខ្មែរ ហើយដោយបារម្ភថា នៅក្រោយពេលព្រះអង្គសោយទិវង្គតទៅ នគរខ្មែរអាចនឹងត្រូវសៀម និងអាណ្ណាមពុះចែកគ្នា ព្រះអង្គក៏មានព្រះរាជតម្រិះចង់ស្វះស្វែងរកកិច្ចការពារពីចក្រភពបារាំង។ ចក្រភពបារាំង ដែលក្រោយពីចាញ់សង្រ្គាមទល់នឹងអង់គ្លេស នៅឥណ្ឌា បានចាប់ផ្តើមងាកមកផ្តោតលើការពង្រីកដែនអាណានិគម នៅក្នុងតំបន់ឥណ្ឌូចិន។ នៅឆ្នាំ១៨៥៣ ព្រះបាទអង្គឌួង បានផ្ញើរាជសារមួយច្បាប់ ដោយមានភ្ជាប់ជាមួយនឹងអំណោយយ៉ាងច្រើនផង ទៅកាន់អធិរាជណាប៉ូឡេអុង ទី៣ (ត្រូវជាក្មួយរបស់ណាប៉ូឡេអុង បូណាប៉ាត) ដើម្បីស្នើសុំចងភ្ជាប់សម្ព័ន្ធមិត្តជាមួយចក្រភពបារាំង។ រូបគំនូរបង្ហាញអំពីអធិរាជបារាំង ណាប៉ូឡេអុងទី៣ នៅឆ្នាំ១៨៥៥ បេសកជនបារាំងប្រចាំស្រុកចិន និងស្រុកសៀម ឈ្មោះ ស្ហាល ដឺម៉ុងទីញី (Charles de Montigny) បានទទួលបញ្ជាពីអធិរាជណាប៉ូឡេអុងទី៣ ឲ្យរៀបចំចុះកិច្ចព្រមព្រៀងភ្ជាប់សម្ព័ន្ធមិត្តជាមួយនឹងនគរខ្មែរ តាមសំណើរបស់ព្រះបាទអង្គឌួង។ ក៏ប៉ុន្តែ មុននឹងទៅនគរខ្មែរ ដឺម៉ុងទីញី បានធ្វើដំណើរកាត់តាមនគរសៀម ហើយបានធ្លោយមាត់ប្រាប់សៀម អំពីគម្រោងមកចុះសន្ធិសញ្ញាសម្ព័ន្ធភាពជាមួយនឹងនគរខ្មែរ។ ដឹងអំពីរឿងនេះ ស្តេចសៀមបានចាត់មន្រ្តីម្នាក់ឲ្យក្លែងខ្លួនជាអ្នកដំណើរធម្មតា ហើយចុះកប៉ាល់ជាមួយ ដឺម៉ុងទីញី ដើម្បីឃ្លាំតាមមើលដំណើររបស់ ដឺម៉ុងទីញីផង និងដើម្បីនាំសារមកថ្វាយព្រះរាជាខ្មែរផង ដើម្បីគំរាមកុំឲ្យព្រះអង្គចុះសន្ធិសញ្ញាជាមួយបារាំង។ ពេលធ្វើដំណើរមកដល់ស្រុកខ្មែរ ដឺម៉ុងទីញី បានប្រព្រឹត្តកំហុសឆ្គងមួយទៀត គឺលោកមកស្នាក់នៅត្រឹមខេត្តកំពតប៉ុណ្ណោះ ដោយមិនបានធ្វើដំណើរទៅដល់រាជធានីឧត្តុង្គ ដើម្បីជួបព្រះរាជាខ្មែរដោយផ្ទាល់នោះទេ តែបែរជាចាត់បុព្វជិតកាតូលិកម្នាក់ឲ្យជាតំណាងទៅចូលគាល់ព្រះបាទអង្គឌួងទៅវិញ។ ណាមួយភ័យខ្លាចរងការវាយប្រហារពីសំណាក់នគរសៀម ណាមួយទៀត មើលឃើញ អំពីចរឹកខ្ជីខ្ជារបស់មន្រ្តីបារាំង ដែលមិនគួរឲ្យទុកចិត្តថា បារាំងពិតជានឹងអាចជួយការពារខ្មែរពីការវាយប្រហាររបស់សៀមបាន ព្រះបាទអង្គឌួង ក៏បានបដិសេធមិនចុះសន្ធិសញ្ញាជាមួយបារាំង ហើយលែងស្វះស្វែងរកអន្តរាគមន៍ពីបារាំងតទៅទៀត។ រហូតដល់ឆ្នាំ១៨៥៨ នៅក្រោយពេលឃើញបារាំងបញ្ជូនទ័ពមកវាយលុកលើអាណ្ណាម នៅកូសាំងស៊ីន ទើបព្រះបាទអង្គឌួងចាប់ផ្តើមពិចារណាចង់ទាក់ទងបារាំងម្តងទៀត។ ក៏ប៉ុន្តែ ព្រះអង្គត្រូវធ្លាក់ព្រះកាយប្រឈួន និងសោយទិវង្គត នៅឆ្នាំ១៨៦០ ហើយបុត្រាច្បងរបស់ព្រះអង្គ ឈ្មោះ អង្គវតី ក៏បានឡើងមកស្នងរាជ្យជាព្រះមហាក្សត្រខ្មែរ ដោយយកព្រះនាមថា ព្រះបាទនរោត្តម។ នៅឆ្នាំ១៨៦២ បារាំងបានឈ្នះសង្រ្គាមនៅវៀតណាមខាងត្បូង ដោយដណ្តើមយកទឹកដីកូសាំងស៊ីនមកគ្រប់គ្រងជាអាណាខេត្តរបស់បារាំង។ មួយឆ្នាំក្រោយមកទៀត ទេសាភិបាលបារាំងនៅកូសាំងស៊ីន បានបញ្ជូនតំណាងម្នាក់ ឈ្មោះ ឌូដារ ដឺឡាក្រេ (Doudart de Lagrée) ឲ្យទៅចូលគាល់ព្រះបាទនរោត្តម នៅរាជធានីឧត្តុង្គ។ ក្រោយពីបានឮបន្ទូលរបស់ព្រះបាទនរោត្តមដែលថា ព្រះអង្គមិនចង់នៅរណបសៀម លោកឌូដារ ដឺឡាក្រេ ក៏បានស្នើឲ្យព្រះអង្គដាក់កម្ពុជាឲ្យស្ថិតក្រោមអាណាព្យាបាលបារាំង ដោយសន្យាថា បារាំងនឹងការពារកម្ពុជាឲ្យរួចផុតពីការត្រួតត្រារបស់នគរសៀម និងអាណ្ណាម។ ព្រះបាទនរោត្តមយល់ព្រម ហើយបានក៏បានចុះសន្ធិសញ្ញាទទួលយកអាណាព្យាបាលបារាំង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣។ ក្រោយពីបារាំងបានដាក់អាណាព្យាបាលលើកម្ពុជា នគរសៀមក៏បានបញ្ជូនកេតនភណ្ឌ ដែលរួមមានទាំងព្រះខ័ណ្ឌរាជ្យផងយកមកឲ្យស្តេចខ្មែរវិញ ហើយព្រះបាទនរោត្តមក៏បានទទួលរាជាភិសេកជាផ្លូវការ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៨៦៤ ដោយបានរើរាជធានីចេញពីឧត្តុង្គ មកតាំងនៅភ្នំពេញ។ នៅអាណ្ណាមឯណោះវិញ បារាំង ដែលបានយកកូសាំងស៊ីនធ្វើជាអាណាខេត្តរបស់ខ្លួនរួចទៅហើយនោះ បានប្រើកម្លាំងទ័ពព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួន ទៅកាន់ទឹកដីប៉ែកកណ្តាល និងប៉ែកខាងជើងនគរអាណ្ណាមជាបន្តទៀត។ នៅទីបំផុត នៅឆ្នាំ១៨៨៤ បារាំងបានយកនគរអាណ្ណាមទាំងមូលយកមកដាក់ក្រោមអាណាព្យាបាលបារាំង គឺទាំងភូមិភាគកណ្តាល ដែលគេហៅថា អាណ្ណាម និងភូមិភាគខាងជើងជាប់ព្រំដែនចិន ដែលគេហៅថា តុងកឹង។ នៅឆ្នាំដដែលនោះ គឺនៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៨៨៤ នៅកម្ពុជា បារាំងបានបង្ខំឲ្យព្រះបាទនរោត្តម ឡាយព្រះហស្តលេខាលើអនុសញ្ញាថ្មីមួយទៀត ដើម្បីប្រគល់រាល់កិច្ចការផ្ទៃក្នុងនគរខ្មែរទាំងអស់ទៅឲ្យបារាំងជាអ្នកគ្រប់គ្រង បន្ថែមពីលើវិស័យការពារជាតិ និងកិច្ចការបរទេស ដែលបានព្រមព្រៀងគ្នា ក្នុងសន្ធិសញ្ញាឆ្នាំ១៨៦៣។ ការបះបោរប្រឆាំងនឹងបារាំងក៏បានចាប់ផ្ទុះឡើង ចាប់ពីចុងឆ្នាំ១៨៨៤ រហូតដល់ដើមឆ្នាំ១៨៨៧។ ក្រោយពីមានការបះបោរនេះ បារាំងក៏បានប្រគល់អំណាចខ្លះៗទៅឲ្យព្រះរាជាខ្មែរវិញ ព្រមទាំងបានចាត់ចែងឲ្យមានគណៈរដ្ឋមន្រ្តី ព្រមទាំងរដ្ឋបាលសាធារណៈខ្មែរឡើង ក៏ប៉ុន្តែ រ៉េស៊ីដង់ជាន់ខ្ពស់បារាំង (Résident supérieur) ព្រមទាំងរ៉េស៊ីដង់បារាំង នៅតាមខេត្តចំនួន ៤ គឺ កំពត កំពង់ធំ ក្រចេះ និងពោធិសាត់ នៅតែមានអំណាចច្រើន ក្នុងកិច្ចការរដ្ឋបាលរបស់ខ្មែរ៕
ពុទ្ធសាសនានិងដែនសុវណ្ណភូមិ
[កែប្រែ]១. កម្ពុជា ក. ទីតាំង ប្រទេសកម្ពុជាស្ថិតនៅទ្វីបអាស៊ីអាគ្នេយ៍ ត្រង់ភាគខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ចន្លោះខ្សែស្របទី១០ និង ទី១៥ នៃរយៈទទឹងខាងជើង និងចន្លោះខ្សែបណ្តោយទី ១០២ និង ទី១០៨ នៃរយៈបណ្តោយខាងកើត ។ ដូចនេះ ប្រទេសកម្ពុជានៅក្នុងតំបន់ត្រូពិក ត្រង់អឌ្ឍគោលខាងជើងដែលជាតំបន់មានជីរជាតិហើយមាន អំណោយផលដល់ការលូតលាស់នៃរុក្ខជាតិនិងដំណាំផ្សេងៗគ្រប់ប្រភេទ។ កម្ពុជាមានរាងជាពហុកោណស្ទើរស្មើជ្រុង មានព្រំប្រទល់ខាងជើងជាប់ប្រទេសថៃហើយមួយភាគធំជាប់នឹងប្រទេសឡាវខាងកើតនិងខាងត្បូង មួយភាគជាប់នឹងប្រទេសវៀតណាមខាងត្បូង មួយភាគទៀតជាប់នឹងឈូងសមុទ្រថៃ ខាងលិចជាប់នឹងឈូងសមុទ្រថៃ ហើយមួយភាគទៀតជាប់នឹងប្រទេសថៃ ។ ខ. ផ្ទៃដី ប្រទេសកម្ពុជាមានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការេ ។ គ. ប្រជាជន ចំនួនប្រជាជននៅកម្ពុជា តាមអ្នកប្រាជ្ញខាងជាតិពន្ធុវិទ្យាបានសន្និដ្ឋានថា ពួកអូស្ត្រាលីអ៊ីដនិងពួកមេឡានេស៊ី សម្បុរខ្មៅ បានមកនៅឥណ្ឌូចិនតាំងពីច្រើនស.វ. មុនគ.ស ម៉្លេះ ។ បន្ទាប់មក មានពួកឥណ្ឌូនេស៊ី ជាជនជាតិស្បែកលឿងចូលមកនៅលាយឡំនឹងប្រជាជនចាស់ បង្កបង្កើតឡើងជាជនជាតិសាសន៍មន-ខ្មែរ។ ក្រោយមក មានពួកឥណ្ឌាជាអ្នកជំនួញ ជាអ្នកភៀសខ្លួនពីសង្គ្រាមនិងជាអ្នកផ្សាយសាសនា បានមករស់នៅលាយឡំជាមួយម្ចាស់ស្រុកដើម បង្កបង្កើតបានជាអរិយធម៌មួយ ។ តែពួកកុលសម្ព័ន្ធខ្លះ ពុំព្រមទទួលយកនូវបញ្ហាទាំងនេះ ។ ក្រោយមកទៀតមានជាតិសាសន៍ផ្សេងៗបានមករស់នៅជាបន្តបន្ទាប់ ដូចជាជាតិជ្វា ព្រាហ្មណ៍ (ស.វ.ទី៨) ជាតិចិន (ស.វ.ទី ១៣) រៀតណាម ឡាវ ចាម ភូមា ជាដើម។ ហេតុនេះបានជាគេឃើញមានមនុស្សផ្សេងៗគ្នាជាច្រើន រស់នៅលើទឹកដីកម្ពុជា។ ស្ថិតិប្រជាជនកម្ពុជាក្នុងឆ្នាំ ១៩៦២ មានចំនួន៩.៧២៨.៧៧១ នាក់ ក្នុងពេលនោះមានជនជាតិខ្មែរប្រហែលជា ៥ ភាគ ៦។ ឃ. ជនជាតិផ្សេង ក្រៅពីជនជាតិខ្មែរមាន -ពួកកុលសម្ព័ន្ធ មានច្រើនក្រុម ដូចជាពួកព័រ ស្អូច សំរ៉ែ កួយ ស្ទៀង ព្នង ។ ពួកគេរស់នៅដាច់ស្រយាលពីគេ, ប្រកបអាជីវកម្មប្រមាញ់ នេសាទ និងកសិកម្មនៅព្រៃដុត ។ -ពួកចំណូលស្រុក ឬខ្មែរចូលជាតិ ជាប្រជាជនដែលមករស់នៅក្នុងប្រទេសកម្ពុជាជាយូរយារណាស់មកហើយ មានសិទ្ធិ និងកាតព្វកិច្ចដូចខ្មែរដែរ ។ ជនជាតិទាំងនេះមានចាម ជ្វា ឡាវវៀតណាម និងភូមា…។ ២. តើខ្មែរជានរណា? ជាយូរយារណាស់មកហើយ អ្នកធ្វើការសិក្សាស្រាវជ្រាវខ្មែរ បានខិតខំដោះស្រាយបញ្ហាកំណើតខ្មែរនេះ ។ ពួកគេបានបញ្ចេញយោបល់ប្លែកៗគ្នា ហើយជួនកាលផ្ទុយស្រឡះតែម្តង ។ ប៉ុន្តែយោបល់ទាំងនោះអាចចែកជាពីរក្រុមគឺៈ ក- យោបល់ទី១ ពួកគេទទួលថាជាតិខ្មែរ ជាជាតិប្រវេសន៍ (Race immigré) ចេញពីប្រទេសឥណ្ឌាហើយបានលុកលុយដណ្តើមយកទឹកដីរបស់ជនជាតិដើមមួយ (Race Autochtone) គឺជនជាតិក្នុងអំបូរម៉ាឡាយូប៉ូលីនេស៊ីយ៉េន (Race Malayopolynésienne) នេះឯង ។ ទស្សនៈនេះត្រូវបានបង្កើតឡើងដោយលោក Hendrike Kerne ។ បន្ទាប់មកទៀត ក៏មានអ្នកស្រាវជ្រាវខ្លះយល់ស្របតាមដូចជាលោកAdhémard Leciére និងលោកPierre Gourou ជាដើម។ លោក Pierre Gourou បានបញ្ជាក់ថាជនជាតិខ្មែរប្រហែលជាត្រូវពួក ទ្រាវិឌ ឬពួកអារ្យច្រានចេញពីឥណ្ឌា ហើយដោយមានសេសសល់ក្រុមខ្លះដូចជាពួកមុណ្ឌ បានមកលុកលុយប្រទេសភូមាប្រទេសសៀមនិងប្រទេសកម្ពុជា ។ លោកEtienne Aymonier ដែលយល់ថាក្រុម មន-ខ្មែរ មណ្ឌុមានតាំងពីដើមនៅជើងភ្នំទីបេត៍ ហើយក្រោយមកបានបំបែកជាពីរក្រុម គឺ មន-ខ្មែរ ចូលមកតាំងនៅភូមិភាគអាស៊ីអាគ្នេយ៍ ឯមួយក្រុមទៀតគឺមណ្ឌុ ចូលទៅក្នុងប្រទេសឥណ្ឌារហូតដល់សព្វថ្ងៃនេះ ។ ខ-យោបល់ទី២ ទទួលស្គាល់ថា ជនជាតិខ្មែរជាជនជាតិមួយស្ថិតនៅក្នុងក្រុម មន-ខ្មែរ ហើយបានកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះ តាំងពីបុរាណមក ។ នេះគឺជាយោបល់របស់លោក Bernard Philiffe Groslier បច្ចុប្បន្នជាអភិរក្សអង្គរ និងលោក Mace Talahot ជាដើម ។ លោកទាំងពីរនេះបានយល់ឃើញថា ក្នុងសម័យឌុណូ ប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ មានមនុស្សជាច្រើនក្រុមបានធ្វើដំណើរពីខាងជើងចុះមកភាគអាស៊ីអាគ្នេយ៍ដូចពួកអូស្ត្រាឡូអ៊ីដ (Autraloïdes)មេឡានេស៊ីយាង (Mélanésiens) ។ អំបូរមន-ខ្មែរបានកើតឡើងដោយការកាត់ផ្សំរវាងពួកឥណ្ឌូនេស៊ីយាងនិងមេឡានេស៊ីយាង ហើយបានរស់នៅរាយប៉ាយលើទឹកដីដែលលាតសន្ធឹងពីឥណ្ឌូចិនជ្រោយម៉ាឡាយូ រហូតដល់ព្រំប្រទល់ប្រទេសឥណ្ឌា ។ គួរកត់សម្គាល់ថា យោបល់នៃក្រុមទាំងពីរនេះ មានលក្ខណៈស្របទៅនឹងទស្សនៈរបស់ខ្មែរ ពីព្រោះបើយើងសំអាងទៅលើរឿងព្រេងខ្មែរ ដោយសារតែមាននាងនាគនៅស្រុកខ្មែរនេះឯង ទើបព្រះថោងដែលគេថាមកពីស្រុកឥណ្ឌា បានជួបប្រភពគ្នាហើយបានគ្រប់គ្រងស្រុកគោកធ្លកនេះឯង ។ បានសេចក្តីថា លុះត្រាតែមានជនជាតិខ្មែនៅលើកោះគោកធ្លកនេះដែរ ទើបឥណ្ឌាអាចផ្សាយអរិយធម៌របស់ខ្លួនបានខ្លះចូលស្រុកខ្មែរ ។ សេចក្តីក្នុងរឿងព្រេងនេះសរឲ្យឃើញថា ចំពោះខ្មែរយើង ជាតិខ្មែរមានប្រភពនៅស្រុកខ្មែរនេះឯង ។ ចំពោះបញ្ហាដើមកំណើតនៃជាតិសាសន៍ខ្មែរនេះអ្នកប្រាជ្ញអន្តរជាតិបានបញ្ចេញសម្មតិកម្មច្រើនបែបយ៉ាងណាស់ ។ តែលោកបានស្របយោបល់គ្នាត្រង់ចំណុចដែលថា ខ្មែរជាជនជាតិមួយស្ថិតនៅក្នុងអំបូរពិសេសមួយគឺអំបូរមន-ខ្មែរ ឬខមនេះឯង។ ថ្មីៗនេះលោកបណ្ឌិត មីសែល ត្រាណេ លោកជាអ្នកស្រាវជ្រាវវប្បធម៌ខ្មែរ ស្នាដៃរបស់លោកសមស្របជាមួយមតិទី២ គឺលោកបានបញ្ជាក់ថាខ្មែរមានជីវិតលើទឹកដីខ្មែរតាំងពី ៦៨០.០០០ឆ្នាំមុនគ.ស មកដល់ សតវត្សទី១ នៃគ.ស ។ សម័យនេះ ជាសម័យថ្មគ្រួសបំបែក ដែលមានអាយុ ៦៨០.០០០ដល់ឆ្នាំ១២០.០០០ ឆ្នាំមុនគ.ស ។ យុគនេះអាចជាការចាប់ផ្តើមនៃអរិយធម៌ខ្មែរ ហើយការចងក្រងទំព័រប្រវត្តិសាស្រ្តកម្ពុជា ត្រូវស្ថិតនៅលើសម្ភារៈវប្បធម៌កម្ពុជាដំបូងបង្អស់ជាមូលដ្ឋាន។ វប្បធម៌ អរិយធម៌ខ្មែរ ដូចបានបញ្ជាក់ជូនខាងលើ ក៏អាចបង្ហាញឲ្យអ្នកសិក្សាស្រាវជ្រាវវិភាគបានពីប្រភពព្រះពុទ្ធសាសនា នៅកម្ពុជាដែរ ។ ៣- ប្រភព និង កាលបរិច្ឆេទព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ដូចយើងបានបញ្ជាក់ខាងលើរួចមកហើយថា ព្រះពុទ្ធសាសនាមានដើមកំណើតនៅ ប្រទសឥណ្ឌាហើយត្រូវផ្សព្វផ្សាយនៅលើបណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសនៅលើបណ្តាប្រទេសមួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ។ ប្រទេសកម្ពុជាយើង ព្រះពុទ្ធសាសនាបានចូលមកតាំងពីយូរអង្វែងណាស់មកហើយ ហើយមានការរីកចំរើនយ៉ាងខ្លាំងក្លាព្រមទាំងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅក្នុងក្រអៅបេះដូងនៃចិត្តគំនិតទំនៀមទម្លាប់ ប្រពៃណី សិល្បៈ វប្បធម៌នៃមនុស្សខ្មែរយើង ។ ចំពោះកាលបរិច្ឆេទនៃការចូលមកដល់ ឬវត្តមានព្រះពុទ្ធសាសនាកម្ពុជាជាបញ្ហាមួយដែលអ្នកសិក្សាប្រវត្តិសាស្ត្រ ក៏ដូចជាអ្នកសិក្សាអក្សរសាស្រ្តនិងវប្បធម៌ទូទៅតែងតែចោទសួរថា តើព្រះពុទ្ធសាសនាបានមកដល់ប្រទសកម្ពុជាតាំងពីពេលណា? បញ្ហាបរិច្ឆេទនៃការចូលមកដល់នៃលទ្ធិពុទ្ធសាសនានេះ យើងគួរសិក្សាឲ្យបានដឹងច្បាស់ព្រោះបញ្ហានេះ វាបានឆ្លុះបញ្ចាំងទៅលើការរីកចំរើនរបៀបរបបការរស់នៅ និងនិន្នាការរបស់សង្គមខ្មែរយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្តរបស់ខ្លួនរយៈកាលកន្លងមក ។ បញ្ហានេះ អ្នកសិក្សាជាច្រើនបានស្រាវជ្រាវឃើញកាលបរិច្ឆេទខុសៗគ្នាៈ – មានអ្នកសិក្សាខ្លះបកស្រាយថា ព្រះពុទ្ធសាសនាបានចូលមកដល់ប្រទេសកម្ពុជាយើងតាំងពីស.វទី៣ ឬទី២ មុនគ.ស ដោយសំអាងទៅលើប្រវត្តិសាស្រ្តនៃព្រះបាទធម្មាសោកនៃប្រទេសឥណ្ឌា ដែលព្រះអង្គជាមហាពុទ្ធសាសនិកជនមួយរូប គោរពព្រះពុទ្ធសាសនាថេរវាទ បានឧបត្ថម្ភការបញ្ជូនសមណទូតពីរអង្គគឺ សោណត្ថេរ និង ឧត្តរត្ថេរ មកផ្សព្វផ្សាយព្រះពុទ្ធសាសនានៅលើដែនដីសុវណ្ណភូមិ ។ បញ្ជាក់ដោយសម្តេចព្រះមហាសុមេធាធិបតី ហួត តាត វិជិរប្បញ្ញោ ព្រះសង្ឃនាយកគណៈមហានិកាយ ក្នុងស្នាព្រះហស្តរបស់ព្រះអង្គស្តីពី « ព្រះពុទ្ធសាសនានៅកម្ពុជាសង្ខេប » បោះពុម្ពលើកទី២នៅគ.ស. ១៩៧០ ទំព័រទី ១ ថា «ព្រះពុទ្ធសាសនាផ្សាយចូលមកកម្ពុជាជាមុនដំបូង តាមគម្ពីរពុទ្ធសាសនាសាមន្តបាសាទិកា អដ្ឋកថា វិន័យបិដកជាភាសាបាលីបានប្រាប់ពត៌មានថា កាលក្រោយដែលធ្វើតតិយសង្គាយនារួចហើយនៅក្នុងជម្ពូទ្វីប គឺក្នុងប្រទេសឥណ្ឌាក្នុងព.ស.ទី៣ ព្រះមហាថេរមួយព្រះអង្គនាមព្រះមោគ្គលិបុត្តតិស្សៈបានចាត់ចែងបញ្ជូនព្រះថេរៈពីរអង្គ គឺព្រះសោណត្ថេរនិងព្រះឧត្តរត្ថេរចេញពីជម្ពូទ្វីប(ឥណ្ឌា) មកផ្សាយព្រះពុទ្ធសាសនានៅសុវណ្ណភូមិ ក្នុងព្រះរាជូបត្ថម្ភនៃព្រះមហាក្សត្រនាមធម្មាសោក» ។ អ្នកសិក្សាខ្លះទៀត បានរកឃើញព្រះពុទ្ធសាសនាចូលមកដល់ប្រទសខ្មែរយើងនៅស.វ.ទី២ នៃគ.ស.ទៅវិញ ។ បញ្ហានេះ អ្នកស្រីត្រឹង ងា បានសរសេរនៅក្នុងស្នាដៃអរិយធម៌ខ្មែរ បោះពុម្ពនៅឆ្នាំ១៩៧៣ ទំព័រ៨០ ថា « តាមសិលាចារឹកវ៉ូកាញ់ (នៅវៀតណាមខាងត្បូង) ទំនងជាព្រះពុទ្ធសាសនាចូលមកប្រតិស្ថានក្នុងស្រុកខ្មែរ នៅស.វ.ទី២ នៃគ.ស. ក្នុងរជ្ជកាលព្រះបាទស្រីមារៈ ឬ ហ្វានចេម៉ាន់ ។ ទស្សនៈបែបនេះគេបានពន្យល់ថាព្រះពុទ្ធសាសនាមានកំណើតក្រោយព្រហ្មញ្ញសាសនា ប្រហែលនឹងអាចចូលមកដល់ប្រទេសកម្ពុជាក្រោយការចូលមកដល់នៃលទ្ធិព្រាហ្មណ៍សាសនា ។ – មានអ្នកខ្លះឲ្យយោបល់ថា ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាបានចូលមកដល់ប្រទេសកម្ពុជាយើងក្នុងដំណាក់កាលប្រហាក់ប្រហែលគ្នា ឬក៏មុនក្រោយបន្តិចបន្តួចប៉ុណ្ណោះ ។ គេបានពន្យល់ថា បញ្ហានេះគ្មានឯកសារណាមួយបញ្ជាក់ឲ្យបានច្បាស់លាស់ទេ ព្រោះគេហាក់ដូចជាពុំទាន់មានជំនឿចំពោះទស្សនៈរបស់អ្នកសិក្សាឯទៀតដែលយល់ថាសាសនានេះ ឬសាសនានោះមកដល់មុននោះឡើយ ។ យោប់ស្តីពីវត្តមាននៃការហូរចូលនៃលទ្ធិព្រះពុទ្ធសាសនា មានច្រើនដូចខាងលើដែលយើងពិបាកនឹងកំណត់ឲ្យបានច្បាស់លាស់ណាស់ ។ ប៉ុន្តែពិនិត្យជារួម ទោះបីយ៉ាងណាក៏ដោយក៏យោបល់មតិទាំងអស់នោះជាពន្លឺនៃការសិក្សារបស់យើង ។ យើងពិនិត្យឃើញថាយោបល់ទាំងអស់ហាក់ដូចជាមានការឯកភាពគ្នាមួយនៅត្រង់ព្រះពុទ្ធសាសនាក៏ដូចជាព្រហ្មញ្ញសាសនា បានចូលមកដល់ប្រទេសកម្ពុជាយើង តាំងពីយូរយារណាស់មកហើយ ។ ផ្អែកលើទស្សនៈខាងលើ យើងជាអ្នកសិក្សាស្រាវជ្រាវគួរតែត្រិះរិះពិចារណារកហេតុផលឲ្យមានលក្ខណៈច្បាស់លាស់ និងសមស្របដើម្បីកំណត់ពីបញ្ហានេះ ។ យើងគួរលើកយកពីប្រវត្តិសាស្រ្តនៃព្រះបាទធម្មាសោកដែលឲ្យពត៌មានថា «ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយចូលមកដល់ដែនដីសុវណ្ណភូមិនៅស.វ.ទី៣ឬទី២ មុនគ.ស.» យកមកត្រិះរិះពិចារណាដើម្បីកំណត់កាលបរិច្ឆេទនៃការចូលមកដល់របស់លទ្ធិពុទ្ធសាសនានៅកម្ពុជាយើង ។ បញ្ហាចោទនោះ គឺដែនសុវណ្ណភូមិជាដែនដីរបស់ប្រទេសណា? ប្រទេសខ្មែរយើងឬជាប្រទេសណាទៀត? ដែនដីសុវណ្ណភូមិនេះ ត្រូវបានគេយល់ឃើញដោយឡែកៗ ហើយម្នាក់ៗសុទ្ធតែអះអាងថា ដែនដីសុវណ្ណភូមិ ជាដែនដីរបស់ខ្លួនម្នាក់ៗ ។ ឧទាហរណ៍ដូចជាខ្លះថាដែនដីនេះជារបស់ភូមា ខ្លះថាជាដែនដីឥណ្ឌូនេស៊ី ខ្លះថាម៉ាឡេស៊ី ខ្លះថាកម្ពុជា ខ្លះថាថៃ ខ្លះថាចាម ខ្លះថាវៀតណាម…។ យោបល់ដោយឡែកៗខាងលើរបស់ជនជាតិនីមួយៗ សុទ្ធតែមានការអះអាង ព្រមទាំងប្រកាន់យកនូវមហិច្ឆតាជាតិរបស់ខ្លួនជានិច្ច ។ មកដល់ត្រឹមនេះ យើងជាជនជាតិខ្មែរក៏ពុំទាន់ហ៊ានអះអាងថាដែនដីសុវណ្ណភូមិជាដែនដីរបស់យើងឡើយ ។ តែយើងត្រូវចោទសួរបន្តទៀតតើបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នេះ ប្រទេសណាដែលបានទទួល និងគោរពព្រះពុទ្ធសាសនាមានចំណាស់ជាងគេ? បើយើងពិនិត្យទៅលើប្រវត្តិសាស្ត្រ និងពិនិត្យលើការជាក់ស្តែងឃើញថានៅអាស៊ីអាគ្នេយ៍នេះ ប្រទេសដែលគោរពព្រះពុទ្ធសាសនាមានចំណាស់ ជាងគេ គឺមានតែប្រទេសកម្ពុជាយើងនេះឯង។ ចំពោះបណ្តាប្រទេសដទៃទៀត ឃើញថាមានប្រទេស មួយចំនួន គេគោរពព្រះពុទ្ធសាសនាដូចយើងដែរ តែគេគោរពនោះស្ថិតនៅក្នុងដំណាក់កាលក្រោយយើង ។ ឧទាហរណ៍ ដូចជាករណីប្រទេសថៃ ចាប់ពី ស.វ.ទី ១ រហូតមកដល់ដើម ស.វ.ទី ៩ ក្នុងពេលដែលប្រទេសយើងបានកសាងជាប្រទេសមានអធិបតេយ្យនិងមានវប្បធម៌រឹងមាំរួចទៅហើយនោះ ប្រទេសនេះកំពុងស្ថិតនៅជាកុលសម្ព័ន្ធ ឬជាជនជាតិភាគតិច ឬជាជនជាតិបញ្ញើក្អែក គ្មានឯកភាពនៅក្នុងខេត្តយូណាន់នៃប្រទេសចិន ពោលគឺមិនទាន់កើតជារដ្ឋនៅឡើយទេ។ លុះមកដល់ស.វ.ទី៩ ទើបជនជាតិនេះបានជ្រៀតចូលមកក្នុងឥណ្ឌូចិន តាមខ្សែទឹកនៃទន្លេមេណាម ធ្វើដំណើរពីជើងចុះមករកទិសត្បូង ដោយដណ្តើមទឹកដីពីជនជាតិខ្មែរយើងខ្លះពីជនជាតិ មនខ្លះ...រួចកសាងរដ្ឋឯករាជ្យរបស់ខ្លួនមួយនៅស.វ ទី១៣។ ដូចនេះ ជនជាតិថៃពុំបានទទួលព្រះពុទ្ធសាសនាដោយផ្ទាល់ពីជនជាតិឥណ្ឌាដូចជាជនជាតិខ្មែរយើងទេ ។ ព្រះពុទ្ធសាសនានៅក្នុងប្រទេសថៃនាពេលសព្វថ្ងៃនេះ ត្រូវបាននាំបញ្ចូលពីប្រទេសកម្ពុជា ឬជាសាសនាដែលបានចាក់ឫសនៅលើទឹកដីនោះតាំងពីយូរ ពោលគឺ តាំងពីទឹកដីនោះជាទឹកដីរបស់ខ្មែរមុនការចូលមកដល់នៃជនជាតិថៃម៉្លេះ ។ ចំពោះជនជាតិវៀតណាម ក្នុងដំណាក់កាលពីស.វ.ទី១ ដល់ ស.វ.ទី៩ ពុំទាន់រំដោះខ្លួនចេញពីអាណានិគមចិននៅឡើយដែរ ។ លុះមកដល់ ស.វ.ទី១០ ទើបជនជាតិនេះរំដោះខ្លួនចេញពីអាណានិគមរួចកសាងប្រទេសរបស់ខ្លួន។ ព្រះពុទ្ធសាសនាមហាយាន ដែលជនជាតិវៀតណាមគោរពនាពេលសព្វថ្ងៃនេះ ជាសាសនាដែលហូរចូលមកពីប្រទេសចិនតាំងពីនៅក្រោមអាណានិគមចិនម៉្លេះ ។ ចំណែកប្រទេសដទៃទៀតដែលនៅក្នុងដំបន់នេះមានប្រទេសខ្លះគោរពតាមព្រះពុទ្ធសាសនាដែរ តែក្នុងដំណាក់កាលក្រោយ ឬគេពុំគោរពព្រះពុទ្ធសាសនាតែម្តង ដោយគោរពសាសនាដទៃទៀត។ បើសរុបមកឃើញថា ប្រទេសកម្ពុជាយើងជាប្រទេសមួយមានអធិបតេយ្យចំណាស់ជាងគេ ហើយទទួល និងគោរពព្រះពុទ្ធសាសនាមុតមាំជាងគេ ដែលសក្តិសមជាដែនដីសុវណ្ណភូមិ ដែលទទួលការផ្សព្វផ្សាយព្រះពុទ្ធសាសនាដោយផ្ទាល់ពីសមណទូតពីរព្រះអង្គព្រះនាម សោណត្ថេរ និង ឧត្តរត្ថេរ ក្រោមព្រះរាជូបត្ថម្ភនៃព្រះបាទធម្មាសោក នាសតវត្សទី ៣ ឬទី ២ មុនគ.ស.នេះណាស់ ។