Jump to content

ដេប៉ាតឺម៉ង់ភាសាថៃ

ពីវិគីភីឌា

ដេប៉ាតឺម៉ង់ភាសាថៃ គឺជាដេប៉ាតឺម៉ង់មួយដែលដំណើរការបើកបង្រៀនភាសាថៃ មានថ្នាក់បរិញ្ញាបត្រ និងថ្នាក់វិញ្ញាបនបត្រ (វគ្គខ្លី) ហើយស្ថិតនៅក្រោមវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ប្រវត្តិ

[កែប្រែ]

ឆ្នាំ 2005 ភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍អន្តរជាតិ (TICA) នៃក្រសួងការបរទេសថៃ សហការជាមួយវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបើកបង្រៀនភាសាថៃសម្រាប់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យរាជភ័តបុរីរម្យ ប្រទេសថៃ ដើម្បីបញ្ជូនសាស្រ្តាចារ្យឯកទេសភាសាថៃក្នុងរៀបចំការបង្រៀនតាមគម្រោងខាងលើ។

ថ្ងៃទី 28 មីនា - 1 មេសា 2005 ក្រសួងការបរទេសថៃ និងសាកលវិទ្យាល័យរាជភ័តបុរីរម្យ បានតែងតាំងឱ្យ រងសាស្រ្តាចារ្យ ស្ងប់ ប៊ុណ្យខ្លយ ធ្វើដំណើរមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមរៀបចំកម្មវិធីសិក្សា និងលក្ខខណ្ឌការជ្រើសរើសនិស្សិត និងរៀបចំត្រៀមបន្ទប់រៀន និងសំភារៈបរិក្ខាររួមគ្នាជាមួយនឹងវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឆ្នាំ2014 ក្រសួងអប់រំ យុវជន និងកីឡាបានអនុម័តឱ្យបើកបង្រៀនកម្មវិធីសិក្សាបរិញ្ញាបត្រភាសាថៃ ដោយមានការជួយជម្រុញពីក្រសួងការបទេស ព្រះរាជាណាចក្រថៃ ដោយទទួលបានការសហប្រតិបត្តិការពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងសាកលវិទ្យាល័យមហាសារខាម (MSU)។

ចំនួននិស្សិត

[កែប្រែ]

បច្ចុប្បន្ននិសិ្សតដេប៉ាតឺម៉ង់ភាសាថៃ មានចំនួន ១០ ជំនាន់

ទិន្នន័យនិស្សិតដេប៉ាតឺម៉ង់ភាសាថៃ​ ប្រចាំឆ្នាំ 2024
ឆ្នាំសិក្សា ជំនាន់ ចំនួននិស្សិត និស្សិតបញ្ចប់ការសិក្សា និស្សិតស្រី ឆ្នាំបញ្ចប់ការសិក្សា
2023-2024 ជំនាន់ទី 10 52 - - -
2022-2023 ជំនាន់ទី 9 49 - - -
2021-2022 ជំនាន់ទី 8 53 - - -
2020-2021 ជំនាន់ទី 7 52 31 24 2024
2019-2020 ជំនាន់ទី 6 52 14 11 2023
2018-2019 ជំនាន់ទី 5 30 21 13 2022
2017-2018 ជំនាន់ទី 4 48 30 21 2021
2016-2017 ជំនាន់ទី 3 74 19 11 2020
2015-2016 ជំនាន់ទី 2 50 21 11 2019
2014-2015 ជំនាន់ទី 1 36 22 9 2018

អត្តសញ្ញាណដេប៉ាតឺម៉ង់ភាសាថៃ

[កែប្រែ]

|ឡូហ្កូដេប៉ាតឺម៉ង់ភាសាថៃ]]

ដេប៉ាតឺម៉ង់ភាសាថៃ
ឈ្មោះជួរឈរ ឈ្មោះជួរឈរ
ឈ្មោះ មជ្ឈមណ្ឌលបង្រៀនភាសាថៃ ឆ្នាំ2005-2013

ដេប៉ាតឺម៉ង់ភាសាថៃ ឆ្នាំ2014-បច្ចុប្បន្ន

ឈ្មោះកាត់ DTH
បង្កើត ឆ្នាំ2014
ប្រធានដេប៉ាតឺម៉ង់ សាស្រ្តាចារ្យរងបណ្ឌិត ហែម សម្ផស្ស
គ្រូ 9 នាក់
និស្សិត
បទចម្រៀង ដេប៉ាតឺម៉ង់ថៃសាមគ្គី
ទីតាំង ដេប៉ាតឺម៉ង់ភាសាថៃ

បន្ទប់324 អគារ E វិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្សី ខណ្ឌទួលគោក រាជធានីភ្នំពេញ 120404

ពណ៌ ពណ៌ស្វាយ
ផ្កា ផ្ការំយោល
Facebook IFL-Department of Thai, RUPP