ទសពិធរាជធម៌

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

ទៅកាន់៖ ទិសដៅ, ស្វែងរក

ទសពិធរាជធម៌ (ទៈ សៈពិធៈរាជៈ ធ័រ, ឬតាមទម្លាប់ថា ទស់សៈពិត--) ន. (បាលី. ទសវិធ + រាជធម្ម) រាជធម៌ ១០យ៉ាង គឺធម៌ ១០ ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំង ណែនាំពួកសេនាបតីមន្ត្រីធំតូចនិងពួករាស្ត្រប្រជាឲ្យប្រព្រឹត្តផង ។ ទសពិធរាជធម៌ទាំងដប់មាន៖​

មាតិកា

[កែប្រែ] ទាន

ការធ្វើអំណោយ

[កែប្រែ] សីល

ការរក្សាសីលប្រាំ ជានិច្ច ឬរក្សាសីលដប់ មួយដងមួយកាល;

[កែប្រែ] បរិច្ចាគ

ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ

[កែប្រែ] អាជ្ជវៈ

មានសេចក្ដីត្រង់

[កែប្រែ] មទ្ទវៈ

មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា

[កែប្រែ] តបៈ

ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ

[កែប្រែ] អក្កោធនៈ

មិនកម្ដៅក្រហាយអ្នកដទៃ

[កែប្រែ] អរីហឹសា

មិនបៀតបៀនអ្នកដទៃ

[កែប្រែ] ខន្តី

មានសេចក្ដីអត់ធន់

[កែប្រែ] អរិរោធនៈ

មិនបំពានលើធម៌លើច្បាប់