Jump to content

ទស្សនវិជ្ជាមូលដ្ឋាន

ពីវិគីភីឌា

=== '''ទស្សនះវិជ្ជា'''

===

តើអ្វីទៅជាទស្សនះវិជា្ជ?,តើអ្វើទៅដែលចាំបាច់សិក្សាលើមុខវិជ្ជាទស្សនះវិជ្ជា?,សារប្រយោជន៏ជាអ្វី? តើជនជាតិខ្មែរយើងចាប់អារម្មណ៏ទស្សនះវិជ្ជាទេ?,តើមនុស្សជាតិត្រូវរៀនទស្សនះវិជ្ជាទេ?

                      (ពាក្យសំដី និង ផ្នត់គំនិតសាមាញ្ញ ដែលពិបាកធ្វើ)


                             រៀបរាងដោយ លោក សេង ប៉ូលីន



                                      អារម្ភកថា	

ទស្សនះវិជ្ជាជាកាសិក្សាលើការអប់រំផ្នត់គំនិត ដែលផ្ដោតសំខាន់លើ(សិលធម័ និង ឧត្តមគតិ)។ ច្បាស់ណាស់ខ្ញុំប្រើពាក្យថាដាច់ខាតត្រូវសិក្សាទស្សនះវិជ្ជា គ្រប់មនុស្សជាតិត្រូវមាន(សិលធម័ និង ឧត្តមគតិ)វាជាពន្លឺ ដែលជះកាំរស្មីទៅលើភាពអវិជ្ជាទាំងឡាយរបស់មនុស្ស អវិជ្ជាគ្មានដែនកំណត់។

ទស្សនះវិជា្ជអាចផ្លាស់ប្តូរមនុស្ស សង្គមជាតិ និង ជាមាគាឆ្ពោះទៅរកសន្តិភាពផ្លូវចិត្ត។ ជាកាពិតមនុស្សយើងកើតមកបានជាប់នូវភាព អាត្មានិយម និង ចំណង់ ដែលហៅថាជាមហាគ្រោះភ័យដល់ខ្លួនឯង សង្គមជាតិ មនុស្សជាតិ និង ធ្វើអោយតុល្យភាពរបស់ធម្មជាតិទូទៅត្រូវបំផ្លាញ។





# ១.មាគ៏ាទស្សនះ (សិលធម័ ស្របតាមធម្មជាតិ)ទ្រឹស្តីអច្ឆរិយបុគ្គល (ឡាវ ជឺ)
[កែប្រែ]

​​​​​​​​​​​​​​​​'

'១.គ្រប់វត្ថុទាំងអស់សុទ្ធតែមានពីរផ្នែកជាគូគ្នា
    នៅក្រោមមេឃគ្រប់គ្នាដឹងថាភាពស្អាតជាភាពស្អាត ព្រោះមានភាពមិនស្អាត , គ្រប់គ្នាដឹងថាសេចក្ដីល្អ ព្រោមានសេចក្ដីអាក្រក់ វាជាធម្មជាតិរបស់គ្រប់ជីវិត។

ដូចច្នេះភាពជោគជ័យ និង បរាជ័យ ជាគូនិងគ្នាគ្មានការជោគជ័យរហូត បរាជ័យរហូតនោះទេវាជាផ្នែកមួយនៃការងារប្រចាំថ្ងៃរបស់មនុស្សយើងទូទៅជាធម្មជាតិគួរកុំប្រកាន់ខ្ជាប់នឹងវាពេក។កាជាប់ជំពាក់់ខ្លាំងវាធ្វើអោយយើងទទួលបាននៅទុក្ខទោសនូវផ្លូវចិត្តទៅវិញទេ អ្នកដែលប្រកាន់ខ្ជាប់ភាពបរាជ័យវាជាការកាត់បន្ថយភាពរីករាយផ្នែកផ្លូវចិត្តហើយវាកាន់តែពិបាកទៅដល់គោលដៅ ហើយអ្នកដែលប្រកាន់ខ្ជាប់ភាពជោគជ័យអតីតកាលក៏រមែងមិនអាចនាំខ្លួនទៅកាន់ជោគជ័យថ្មីបានឡើយ។ច្បាស់ណាស់គួរកុំរំពឹង ភាពជោគជ័យ និង បរាជ័យ ខ្លាំងពេកត្រឹមកំរិតណាមួយបានហើយទើបវាមិនមានភាពប៉ះពាល់ដល់ទឹកចិត្ត។


រឿងការគិតក៏ដូចគ្នាវាតែងតែមានមតិស្រប និង មតិផ្ទុយ បើយើងប្រកាន់ខ្ជាប់ភាពត្រឹមត្រូវរបស់ខ្លូនពេករមែងកើតទំនាស់។ត្រូវបើកចិត្តអោយទូលាយទទួលយកមតិទាំងឡាយដែលផ្ទុយពីយើង ត្រូវធ្វើចិត្តជាកណ្ដាលមិនលំអៀងមានការវិនិច្ឆ័យលំអិត។ការពិតវាជារឿងធម្មជាតិ មិនមែនខុសប្រក្រតីនោះទេ វាជាដំណើរឆ្ពោះទៅដល់គោលដៅ។ ខុសពីមនុស្សខ្វះបញ្ញាដែលចាំតែងតែស្វែងរកភាពខុសគ្នាពីក្នុងខ្លួន ហើយបំផ្លាញភាពខុសគ្នានោះដោយវិធីផ្សេងៗ។ការធ្វើបែបនេះបង្កអោយមានទំនាស់កើតឡើង ហើយប្រាកដណាស់ថា វានឹងនាំទៅរកអំពើហឹង្សាដែលគ្មានថ្ងៃបញ្ចប់។

​​​​​​​​​

                  ក្នុងជីវិតរស់នៅការងារប្រចាំថ្ងៃវាមានភាពខុសផ្លែកគ្នាច្រើនជានិច្ច យើងគួរតែចេះបើកចិត្តសមរបខ្លួននិងទទួលយកភាពខុសគ្នា។ ==