បញ្ចវគ្គិយ៍

ពីវិគីភីឌា

បញ្ចវគ្គិយ៍ (pañcavaggiya) ជាគុណនាម ដែល​មាន​ន័យថា ស្ថិតនៅក្នុង​ក្រុម ៥ ។ ឧទាហរណ៍ បញ្ចវគ្គិយភិក្ខុ គឺជា​ភិក្ខុ ៥ រូប​ដែល​បាន​ចេញ​សាងភ្នួស​តាម​ព្រះសិទ្ធត្ថគោតម ។ ភិក្ខុទាំង ៥ (បញ្ចវគ្គិយា) មាន​នាម​ដូចជា កោណ្ឌញ្ញ ឬ​អញ្ញកោណ្ឌញ្ញៈ (Aññākondañña), ភទ្ទិយៈ (Bhaddiya), វប្បៈ (Vappa), អស្សជិ (Assaji) និង មហានាម (Mahānāma) ។