បទសរភញ្ញ
ដោយវិគីភីឌា
| សូមថ្វាយបង្គំព្រះសម្ពុទ្ធ | ប្រសើរបំផុតក្នុងលោកា |
| ជាគ្រូនៃមនុស្សនិងទេវតា | ទ្រង់ត្រាស់ទេសនាប្រដៅសត្វ ។ |
| ចង្អុលឲ្យដើរផ្លូវកណ្ដាល | មាគ៌ាត្រកាលអាចកម្ចាត់ |
| ទុក្ខភ័យចង្រៃឲ្យខ្ចាត់បាត់ | អាចកាត់សង្សារនិងទុក្ខបាន ។ |
| សាសនាព្រះអង្គនៅសព្វថ្ងៃ | ឲ្យមាននិស្ស័យពីបុរាណ |
| ប្រឹងរៀនប្រឹងស្ដាប់ចេះចាំបាន | កាន់តាមលំអានបានក្ដីសុខ ។ |
| ឥតមានសុខណាស្មើក្ដីស្ងប់ | បញ្ចប់ត្រឹមសុខឃ្លាត់ចាកទុក្ខ |
| តាំងពីលើកនេះតទៅមុខ | ក្ដីសុខនឹងមានព្រោះធម៌ស្ងប់ ។ |
| ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌ | ព្រះសង្ឃបវរទាំងសព្វថ្ងៃ |
| រួមជាត្រៃរ័ត្នគួរគោរព | ជាម្លប់ត្រជាក់នៃលោកា ។ |
| ព្រះរូបព្រះធាតុនៃព្រះពុទ្ធ | សុទ្ធតំណាងអង្គព្រះចេស្ដា |
| សូមគុណត្រៃរ័ត្នជួយខេមរា | ឲ្យបានសុខាតរៀងទៅ៕ |
និពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញាណោ