បន្ទប់រៀន

ពីវិគីភីឌា

បន្ទប់រៀនគឺជាបន្ទប់ ដែលយកកន្លែងណាមួយធ្វើឲមានសកម្មភាព បង្រៀន ហើយនិងរៀន ។ ថ្នាក់រៀនជាគ្រឹះស្ថានអប់រំ ត្រូវបានគេកសាងឡើងដើម្បី ផ្តល់ចំនេះដឹងដល់កុមារទូទៅ រួមបញ្ជូលទាំងសាលាសាធារណៈ សាលាឯកជន សាជីវកម្មសាសនា និងអង្គការមនុស្សធម៌។ ថ្នាក់រៀនជា កន្លែងមួយផ្តល់នូវសុវត្ថិភាពក្នុងការរៀន សូត្រ និងអាចកាត់បន្ថយ នូវភាពរំខាន ពីមជ្ឈដ្ឋានខាងក្រៅបានថែមទៀតផង។

បន្ទប់រៀននៅឯសាលាហ្រ្វាន់ស៊ីសដ្រេស៊ែល ក្នុងឆ្នាំ1897. សម្គាល់បានដោយ អំពូលឧស្ម័ន ក្តារខៀនដីស ជញ្ជាំងចល័ត និងរូបភាព ផែនទី នៅលើជញ្ជាំង។

គ្រឿងបរិក្ខា[កែប្រែ]

បន្ទប់នៃសកលវិទ្យាល័យមួយដែលមានដាក់ តុ កៅអី ក្តារខៀនដីសពណ៌បៃតង និងប្រដាប់បញ្ចាំងពន្លឺនៅលើនោះ។
បន្ទប់រៀនមួយនៃសកលវិទ្យាល័យ SIM ក្នុងប្រទេសសិង្ហបុរី

ថ្នាក់រៀនជាច្រើនមានក្តារខៀនធំៗដែលជាកន្លែងបង្កាត់បង្រៀន ហើយសិស្សអាចចែករំលែកនូវការកត់សម្គាល់ជាមួយមិត្តរួមថ្នាក់ដទៃផ្សេងទៀតក្នុង បន្ទប់។ តាមប្រពៃណីនេះគេច្រើនប្រើក្តារខៀនពណ៌ខ្មៅប៉ុន្តែសព្វថ្ងៃការផ្គត់ផ្គង់គ្រឿងបរិក្ខារគឺមានភាពប្រសើរច្រើន ផ្លាស់ប្តូរប្រដាប់ប្រដាគ្រឿងការិយា ល័យ និងការធ្វើអន្តរកម្មផ្សេងៗ។ ថ្នាក់រៀនជាច្រើនមាន ទូរទស្សន៍ សន្លឹកផែនទី ពាក្យស្លោក សៀវភៅ តារាងមេគុណ និងប្រដាប់បញ្ជាំង LCD សំរាប់បង្ហាញព័ត៌មាន ជាមួយរូបភាពពីកុំព្យូទ័រ

ការតុបតែង និងរបៀបច្នៃប្រឌិត[កែប្រែ]

ការតុបតែង លំអរថ្នាក់រៀនគឹមានសារៈសំខាន់បំផុតលើគុណភាពនៃការអប់រំ។ ការប្រុងស្មារតីត្រង់ត្រាប់ស្តាប់ និងសោភ័ណ្ឌភាពថ្នាក់ អាកាត់បន្ថយការបែកអារម្មណ៍ ហើយធ្វើឲមានការប្រមូលផ្តុំអារម្មណ៍ថែមទៀត ពន្លឺហើយ និងគ្រឿងសង្ហារឹម ក៏មានឥទ្ធិពលលើការសិក្សារៀនសូត្រផងដែរ។

ប្រភេទថ្នាក់រៀន[កែប្រែ]

មេរៀនគឺជាប្រភពនូវធនធានវិជ្ជាជីវៈដ៏ចាំបាច់សម្រាប់បម្រើឲភាពប្លែកគ្នារវាងការបង្រៀនក្នុងថ្នាក់និងក្រៅ ថ្នាក់។ នេះជាចំណេះដឹង ដែលបានពីការសិក្សាក្នុងថ្នាក់ ដែលអាចតម្រែតម្រង់ពីក្រុមតូចដែលមានសិស្សា នុសិស្ស៥ឫ៦នាក់ ក្លាយជាថ្នាក់រៀនដ៏ធំមួយដែលមានសិស្សរាប់រយនាក់។ ថ្នាក់រៀនធំៗត្រូវបានគេហៅថា បន្ទប់សុន្ទរកថា ជាក់ស្តែងបន្ទប់កុំព្យូទ័រ ទីពិសោធន៍ ដែលយកមេរៀនពីក្នុងសាលា ក្លឹបហាត់ប្រាណ ទីពិសោធន៍ វិទ្យាសាស្រ្ត សម្រាប់ឯកទេស ជីវវិទ្យា គីមីវិទ្យា និងថ្នាក់រៀននៅទីវាលហាលខ្យល់របស់កុមារនៃតំបន់Massai ក្នុងប្រទេសតង់សានី

ការប្រជែងក្នុងថ្នាក់[កែប្រែ]

ថ្នាក់រៀនក្នុងវិទ្យាល័យEunan នៃទីក្រុងLetterkennyរបស់ប្រទេសអៀរឡង់

ថ្នាក់រៀនមួយមានភាពច្បាស់លាស់ គឺគេធ្វើការដាក់កំហិតលើការសិក្សារៀនសូត្រ បង្រៀនដោយហាត់ពត់ លត់ដំ និងដាក់សំនួរឲសិស្សធ្វើជាប្រចាំជំនួយឲការបំបែកអ្នកសិក្សាពីក្នុងថ្នាក់ លោកគ្រូ អក្នគ្រូ បញ្ជូលការ ពិសោធន៍មេរៀន ដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់សិស្ស។ បច្ចេកទេសរៀនថ្មីៗ គឺគេប្រើនូវឧបករណ៍ដែល អាចចល័តបាន ដើម្បីធ្វើឲមានភាពងាយស្រួលសំរាប់ការសិក្សាដោយយក ពេលវេលា និងទីកន្លែងណាក៏បាន។

តាមសង្គមអាមេរិកសម្រាប់ការហ្វឹកហាត់ និងការអភិវឌ្ឍន៍ គឺមានការកើនឡើងច្រើនជាង ៤០%របស់សាជីវ កម្មហ្វឹកហាត់ ហើយភាពផុសផុលយ៉ាងខ្លាំងនេះ មិនមែនតែក្នុងថ្នាក់ប៉ុណ្ណោះទេ៕

មើលផងដែរ[កែប្រែ]