បន្ទាត់ (ធរណីមាត្រ)

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី បន្ទាត់)
បន្ទាត់ពណ៌ក្រហម និង បន្ទាត់ពណ៌ខៀវមានមេគុណប្រាប់ទិសដូចគ្នា។ បន្ទាត់ពណ៌បៃតងកាត់បន្ទាត់ទាំងពីរ

បន្ទាត់ចំនួន គឺជាខ្សែកោងត្រង់មានប្រវែងមិនកំនត់និងមានចំនុចរាប់មិនអស់។ បន្ទាត់អាចត្រូវគេបង្កើតតាមរយះពីរចំនុចផ្សេងគ្នា។

នៅក្នុងប្លង់ (វិមាត្រពីរ ឬ​ តំរុយពីរ) បន្ទាត់អាចស្រប ឬ​ កាត់គ្នាត្រង់មួយចំនុច។ នៅក្នុងលំហ (វិមាត្រ៣ឬច្រើន ឬ តំរុយ៣ឬច្រើន) បន្ទាត់អាចស្រប ឬ មិនស្របតែមិនកាត់គ្នា (មិនអាច​បង្កើត​បាន​ប្លង់​មួយ) ឬ កាត់គ្នាត្រង់មួយចំនុច។

ឧទាហរណ៍[កែប្រែ]

នៅក្នុងតំរុយដេកាត បន្ទាត់ត្រូគេសំដែងដោយ​​សមីការលីនេអ៊ែរ (សមីការដឺក្រេទី១) និង អនុគមន៍លីនេអ៊ែរ ។ នៅក្នុងប្លង់ (វិមាត្រ២ ឬ តំរុយ២) សមីការទូទៅ​របស់បន្ទាត់ គឺ

ដែល

m​ ជាមេគុណប្រាប់ទិសរបស់បន្ទាត់។
x ជាអថេរ។

នៅក្នុងលំហ (វិមាត្រ៣) បន្ទាត់មួយត្រូវគេសំដែងដោយសមីការប៉ារ៉ាម៉ែត្រ

ដែល

x, y, និង z ជាអនុគមន៍ដែលមានអថេរ t
x0, y0, និង z0 តំលៃដើមនៃ : x, y, និង z
a, b, និង c ជាធាតុរបស់វ៉ិចទ័រប្រាប់ទិសនៃបន្ទាត់ (វ៉ិចទ័រ(a, b, c) ស្របនឹងបន្ទាត់)។

លក្ខណះ[កែប្រែ]

នៅក្នុងតំរុយ២ ដូចជាប្លង់ បន្ទាត់ពីរផ្សេងគ្នាត្រូវតែ ស្រប ឬ កាត់គ្នាត្រង់ចំនុចមួយ។ តែនៅក្នុងលំហដែលមានតំរុយច្រើន បន្ទាត់ទាំងពីរអាចមិន ស្រប ឬ កាត់គ្នា។

នៅក្នុង R2(តំរុយពីរ) បន្ទាត់ L សំដែងដោយ សមីការលីនេអ៊ែរ

ដែល

a និង b មិនសូន្យ។

អង្កត់[កែប្រែ]

[[сделайте нормальный язык]គឺជាផ្នែកមួយនៃបន្ទាត់។