បន្លែ

ពីវិគីភីឌា

ពូជ​ប៉េងប៉ោះ ‘​នាង​ពេជ្រ​’ គឺជា​ពូជ​ប៉េងប៉ោះ​ដែល​បាន​ធ្វើ​ការរំដោះ និង​ផ្សព្វផ្សាយ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា នា​ចុងឆ្នាំ ២០០៦។ បន្ទាប់​ពី​បាន​ធ្វើ​ការពិសោធន៍​អស់​រយៈពេល​ប្រាំមួយ​រដូវ (​បីឆ្នាំ​) កន្លងមក ។ បច្ចុប្បន្ន​ពូជ​ប៉េង​ប៉ោះ ‘​នាង​តំ​’​បាន​នឹង​កំពុង​ពេញនិយម​ក្នុងចំណោម​ប្រជាកសិករ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពូជ​ប៉េងប៉ោះ ‘​នាង​ពេជ្រ​’ គឺជា​ពូជ​ប៉េងប៉ោះ​ដែល​បាន​ធ្វើ​ការរំដោះ និង​ផ្សព្វផ្សាយ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា នា​ចុងឆ្នាំ ២០០៦។ បន្ទាប់​ពី​បាន​ធ្វើ​ការពិសោធន៍​អស់​រយៈពេល​ប្រាំមួយ​រដូវ (​បីឆ្នាំ​) កន្លងមក ។ បច្ចុប្បន្ន​ពូជ​ប៉េង​ប៉ោះ ‘​នាង​តំ​’​បាន​នឹង​កំពុង​ពេញនិយម​ក្នុងចំណោម​ប្រជាកសិករ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ភាព​ធន់​នឹង​កម្តៅ​

​ជាទូទៅ​កសិករ​ធ្វើការ​ដាំ​ដុះ​ដំណាំ​ ប៉េង​ប៉ោះ ចាប់ពី​រដូវ​ទឹកសម្រក ឬ​រដូវរំហើយ (​តុលា​-​មករា​) តែ​សម្រាប់​ការដាំដុះ​ក្នុង​រដូវក្តៅ (​កុម្ភៈ​ឧសភា​) តែងតែ​ជួបប្រទះ​នូវ​ការខូចខាត​ដែល​បណ្តាល​មកពី​ធាតុអាកាស​ក្តៅ​ខ្លាំង​ ធ្វើឲ្យដំណាំ​ជ្រុះ​ផ្កា និង​អត្រា​ដាក់​ផ្លែទាប ។ ម្យ៉ាងទៀត​ពូជ​នេះ​មាន​លក្ខណះពិសេ​សមួយ គឺ​ស្លឹក​មាន​រាង​មួរ​ដែល​ធ្វើឲ្យ​ផ្ទៃ​រំ​ភាយ​ទឹក​តូច​ដែល​ចា​ហេតុ​ធ្វើឲ្យ ​ពូជ​នេះ​ធន់​ទ្រាំទៅ​នឹង​កំដៅ ។ ដោយឡែក​ពូជ ‘​នាង​តំ​’ អៈ​ច​ដាំ​ដុះ​បាន​ទាំង​នៅ​រដូវទឹកសម្រក និង​នៅ​រដូវក្តៅ។​

ភាព​ធន់​នឹង​ជំងឺៈ ​ពូជ​ប៉េងប៉ោះ ‘​នាង​ពេជ្រ​’ មាន​ភាព​ធន់​ទ្រាំ​មធ្យម​ទៅនឹង​ជំងឺ​វីរុស លឿង​រួញ​ស្លឹក ដែល​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដល់​ដំណាំ​ប៉េង​ប៉ោះ ។

ការ​ទុក​គ្រាប់​ដាំ​បន្តៈ ពូជ​ប៉េងប៉ោះ ‘​នាង​ពេជ្រ​’ ជា​ពូជ​ដែល​អាច​រក្សា​គ្រាប់ពូជ​ទុក​ដាំ​ដុះ នៅ​រដូវ​បន្តបន្ទាប់​ទៀត​បាន មិន​ដូចជា​ពូជ​អ៊ីប្រ៊ីដ​ទេ ។​

ទិន្នផលៈ ទិន្នផល​របស់​ពូជ ‘​នាង​ពេជ្រ​’ អាច​ខ្ពស់​ជាង​ទិន្នផល​របស់​ពូជ អ៊ីប្រ៊ីដ មួយចំនួន​ដែល​កសិក​រទិញ​ពី​ផ្សារ ។ ក្នុង​រដូវក្តៅ​បាន​ផល​ជា​មធ្យម ១៩ តោន ក្នុង​មួយ​ហិកតា ឯ​ក្នុង​រដូវរំហើយ​បាន​រហូត​ដល់ ៣០ តោន ក្នុង​មួយហិកតា ។​

លក្ខណៈ​ផ្លែៈ ​ផ្លែ​មាន​រាង​ពងក្រពើ មាន​ទម្ងន់​ជា​មធ្យម ៥៥ ក្រាម ។ នៅពេល​ខ្ចី ផ្លែ​មាន​ពណ៌​បៃតង និង​មាន​ពណ៌​ក្រហម​នា​ពេល​ផ្លែ​ទុំ ។ សាច់​ខាងក្នុង​ក៏​មាន​ពណ៌​លឿងទុំ ។ នា​ពេល​ទុំ​ផ្លែ​ប៉េងប៉ោះ​ពូជ​នេះ​មាន​រសជាតិ​ឆ្ងាញ់ មានកម្រាស់​សាច់​មធ្យម​ដែល​អាច​ធន់​ទ្រាំ នឹង​ការ​បេះ​ផ្លែ សមស្រប​សម្រាប់​ការហូប​ជា​បន្លែស្រស់ ដូចជា​ធ្វើ​ឡុកឡាក់​ជាដើម និង​មាន​បរិមាណ​សារធាតុ​ខនិជ​ចិញ្ចឹម​ប្រមាណ ៥.៥ ភាគរយ ។ ផ្លែ​ដែល​ស្រគាល​អាច​រក្សា​ទុក​បាន​ដល់ ១២​ថ្ងៃ ក្នុង​សីតុណ្ហភាព​ធម្មតា ។​

វិធីសាស្ត្រ​ដាំ​ដុះ​

​​កូន​ប៉េងប៉ោះ​ត្រូវ​បណ្តុះ​នៅលើ​ កន្ទោង រហូតដល់​អាយុ​បាន ២០ ទៅ ៣០ ថ្ងៃ ទើប​យក​ទៅ​ដាំ ។ ចន្លោះ​ពី​ដើម​មួយ​ទៅ​ដើម​មួយ​គឺ ៥០ ស​.​ម និង​ចន្លោះ​ជួរ​គឺ ១០០ ស.ម ។ រង​ដំណាំ​មាន​ទទឹង ១ ម៉ែត្រ បណ្តោយ ៥ ម៉ែត្រ និង​កម្ពស់ ២០ ស​.​ម ។ ចំពោះ​ការដាំដុះ​ក្នុង​រដូវវស្សា (ឧសភា​-​សីហា​) ទាមទារ​ឲ្យមាន​ការលើក​រងកម្ពស់ ២៥-៣០ ស​.​ម ហើយ​ប្រសិនបើ​អាច​គ្រប​រង​ដោយ​គម្រប​ចំបើង ឬ​ផ្លាស្ទិ​ក​រឹតតែ​ប្រសើរ ។ នៅពេល​ដំណាំ​ចាប់​ចេញ​កញ្ចុំ​ផ្កា (​ប្រមាណ​ពីរ​សប្តាហ៍​ក្រោយ​ដាំ​) ត្រូវ​ចាប់ផ្តើម​ដោត​ទ្រើង ឬ​ចំណារ​ដើម្បី​ទប់​ដើម និង​ចង្កោម​ផ្លែ​កុំ​ឲ្យ​បាក់​នៅពេល​ផ្លែ​របស់​វា​រីក​ធំ ។ ក្នុង​ផ្ទៃ​ដី​មួយ​ហិកតា គេ​ត្រូវការ​គ្រាប់ពូជ​បរមាណ ២០០ ក្រាម ទៅ ៣០០ ក្រាម សម្រាប់ចន្លោះ​គុម្ព​ដូចខាងលើ ។ ក្នុង​ផ្លែ​មួយ​ចង្កោម​គួរ​ទុក​ត្រឹម ៤-៥ ផ្លែ ដើម្បី​ឲ្យ​ផ្លែ​ធំ​ល្អ និង​ក្នុង​មួ​យ​ដើម​គួរ​ទុក ៥-៦ ចង្កោម បើ​មាន​ដើម​បែក​ច្រើន​យើង​គួរ​ធ្វើការ​កាត់​វា​ចោល​ខ្លះ ។​

ការប្រើប្រាស់​ជី​

​ការប្រើប្រាស់​ជី​តាម​បច្ចេកទេស នឹង​នាំឲ្យ​ទទួលបាន​ទិន្នផ​ល​ខ្ពស់ ព្រម​ទាំង​គុណភាព​ផ្លែ​ល្អ ។ កម្រិត​ជី​ដែលអៈ​ច​ប្រើប្រាស់​គឺ ៧៥:៣០:១០០ គ​.​ក្រ ក្នុង​មួយ​ហិកតា នៃ N : P2O5 : K2O ។ ការប្រើប្រាស់​ជី​អាចលើសពីនេះ អាស្រ័យ​ទៅ​តាម​កម្រិត​ជីជាតិ​របស់​ដី ។ ការបា​ច​ជី​អាច​ចែក​ជា​បី​លើក គឺ​ទ្រាប់​បាត​មុន​ដាំ (៥០ ភាគរយ​) បំប៉ន​លើក​ទី​មួយ​ពេលចេញ​ផ្កា ២៥ ភាគរយ និង​បំប៉ន​លើក​ទី​ពីរ ក្រោយ​ប្រមូល​ផល​លើកទីមួយ ២៥ ភាគរយនៃ​ជី​ទាំង​បី​ប្រភេទ ។

ការប្រមូល​ផល​

​​នៅពេល​ផ្លែ​ចាប់ផើ្តម​ប្រែ​ពណ៌​ក្រហម​ បាន ១០-២០ ភាគរយ ឬ​នៅ​រយៈពេល ២០-២៥ ថ្ងៃ ក្រោយ​ចេញ​ផ្លែ​គេ​អាច​ធ្វើ​ការប្រមូល​ផល​បាន ។ ការប្រមូល​ផល​នៅ​ដំណាក់កាល​នេះ គឺ​អាច​ជួយ​កាត់បន្ថយ​ការខូចខាត​ពេលដឹកុំញ្ជូ​ន​បាន​មួយចំណែក និង​អាច​រក្សាទុក​ផ្លែ​បាន​ច្រើន​ថ្ងៃ ។​

ការ​ទុកដាក់​ក្រោយពេល​ប្រមូល​ផល​​

ការបាត់បង់​ក្រោយពេល​ប្រមូល​ផល ងា​ច​បណ្តាលមកពី​កត្តា​ពីរ គឺ​ទីមួយ​ការ​បម្រែបម្រួល​សារធាតុចិញ្ចឹម​ក្នុង​ផ្លែ និង ទី​ពីរ​ការខូចខាត​ដោយ​ការប៉ះទង្គិច ។ ដើម្បី​ចៀសវាង​ការបាត់បង់​នេះ កសិករ​គួរ​ធ្វើ​ការប្រមូល​ផលទុកដាក់ និង​ដឹកជញ្ជូន​ឲ្យបាន​សមស្រប និង​ជា​ពិសេស​ត្រូវ​រើស​ផ្លែ​ដែល​ខូច ដូច​ចា​ស្អុយ មាន​ជំងឺ មាន​សត្វល្អិត​បំផ្លាញ ជាំ ឬ​ប្រេះ ដាក់​ដាច់ដោយឡែក​ពី​ផ្លែ​ដែល​ល្អ។