បុរសវិលមិនជុំជើងក្រាន

ពីវិគីភីឌា

បុរសវិលមិនជុំជើងក្រាន (បទ ពាក្យ៨)

បុរសវិលមិនជុំជើងក្រាន (បទ ពាក្យ៨)

(១) កាលនៅពីតូចរៀននៅសាលា គ្រូពន្យល់ថាមានពាក្យមួយឃ្លា

បងប្អូននារីក្មេងចាស់គ្រប់គ្នា មិនដែលឃ្លាតឃ្លាអំពីជើងក្រាន។


(២) ស្ដាប់ហើយរៀនហើយមិនចាប់អារម្មណ៍ ដល់ពេលខ្លួនធំឃ្លាតញាតិសន្ដាន

មកនៅតែឯងចំបែងពេញប្រាណ ឡើងផ្សារលាងចានធ្វើម្ហូបដាំស្ល។


(៣) ពីព្រឹកដល់យប់មិនដែលទំនេរ សូរិយាទន់ទេរដល់ម៉ោងចៀន ខ

ពេលក្រោកពីគេងឆាស្ងោរបន្ត បើខ្ជិលបបរនឹងពងទាចៀន។


(៤) ខ្ជិលកាន់តែខ្លាំងដេកឡើងស្រមុក ថ្ងៃចាំងចំមុខដល់ម៉ោងទៅរៀន

គ្មានពេលដាំបាយអោយក្រពះឃ្លាន ធ្វើមុខអឹមអៀនយកដៃស្ទាបពោះ។


(៥) ឃ្លាតញយៗដងចេះបែកគំនិត តើត្រូវរិះគិតរកអ្នកជំនួស

បានគ្នា២នាក់មកនៅរួមរស់ ប្រហែលតឹងពោះមិនពិបាកអ្វី។


(៦) នេះពិតសមជាមហាគំនិត បានឆីពេញចិត្តមានគ្នាបមបី

កោសខ្យល់បោចសក់ពេលឈឺរីងរៃ មានពៅពិសីនៅកំដបង។

និពន្ធដោយ សុខគឹមហេង ២៣ កុម្ភៈ ២០១០