បូជនីយដ្ឋាន​ដែនកោះ​លង្កា

ពីវិគីភីឌា
ប្រទេស​ស្រីលង្កា
ទង់​ជាតិ​ស្រីលង្កា ព្រះឆាយាល័ក្ខស្រីលង្កា
រាជធានី កូឡុំបូ
ប្រមុខរដ្ឋ​ ប្រធានាធិបតេយ្យ (Mahinda Rajapaksa)

នាយករដ្ឋមន្រ្តី ចាយារាតនិ (D. M. Jayaratne)

ភាសា​ផ្លូវ​ការ​ សីនហាលា និង តាមីល
ផ្ទៃដី​

៦៥,៦១០ គម

ចំនួន​ប្រជាជន​ ២០.៦៥០.០០០(ឆ្នាំ២០១០)
រូបបិយប័ណ្ណ ស្រីលង្កា រូពី(Rupie) (LKR)
ភ្លេងជាតិ​ Sri Lanka Matha
ល្វែង​ម៉ោង​ UTC +5,5h
កូដទូរស័ព្ទប្រទេស +៩៤
កូដកម្មសិទ្ធិប្រទេស
(TLD:Top Level Domain)
.lk
ទីក្រុងកូឡុំបូ
ទីក្រុងកូឡុំបូនៅពេលយប់

អនុរាធបុរៈ[កែប្រែ]

អនុរាធបុរៈស្ថិតនៅភាគកណ្តាលខាងជើង របស់ប្រទេសស្រីលង្កា(Ceylon)ជាទីក្រុងចាស់ ដែល ស្ថិតនៅយ៉ាងស្ងាត់មានការកាពារយ៉ាងដិតដល់ និង ខ័ណ្ឌដាច់ដោយឡែកពីទីក្រុងថ្មី ដែលជាកន្លែងអ្នក រដ្ឋការ, ធនាគារ, អាគារពាណិជ្ជកម្ម, ទីផ្សារ និង សណ្ឋាគារធំៗ។ យើងអាចធ្វើដំណើរទៅកាន់ទីក្រុងអនុរាធបុរី ចម្ងាយ២០២គ.ម.ពីទីក្រុងColombo,កាត់កុរុនេគលៈ (Kurunegala), វិលបត្តុ(Wilpattu)ឬឃេនឌី(Kandy) បានយ៉ាងស្រួលតាមផ្លូវជាតិ ឬផ្លូវដែក ចេញពីទីក្រុងកូឡុំបូ (Colombo) ទៅ ។

ប្រវត្តិទួទៅ[កែប្រែ]

តាមឯកសារប្រវត្តិសាស្ត្រ វិជយៈ(Vijaya) គឺ ជាស្តេចទីមួយរបស់ស្រីលង្កា(Sri Lanka)ដែលបាន មកតាំងទីលំនៅស្ថានក្នុងតម្ពបណ្ណិទ្វីប ហើយរាជបុរសរបស់ទ្រង់ បានបង្កើតការគ្រប់គ្រង និងបានដាក់ឈ្មោះតំបន់ទាំងនោះ តាមឈ្មោះផ្ទាល់របស់ ពួកគេ ។

អនុរាធគ្រាមជាស្រកុមួយបង្កើតឡើងដោយ អនុរាធព្រាហ្មណ៍ហើយស្រុកនោះបានក្លាយជាស្រុក យ៉ាងសំខាន់នាំមុខគេក្នុងតំបន់ ក្រោយមកក៏ហៅថា អនុរាធបុរៈ។ ស្តេចដែលគ្រងរាជ្យបន្តពីទ្រង់វិជ័យ គឺព្រះរាជអនុជរបស់ព្រះអង្គ ព្រះនាមថា បណ្ឌុវាស្ទេវៈ (Panduvāsdeva) ជាស្តេចប្រសិទ្ធពិរ ចំពោះព្រះអាទិទេព បានអភិសេកជាមួយព្រះនាង សក្យត្រកូលភទ្ទាកច្ចាយនា (Bhaddakaccāyanā) ដែលប្រទានមកពីប្រទេសឥណ្ឌា។ អនុរាធៈ ក្នុង ចំណោមបងប្អូនទាំង៦របស់ព្រះនាងភទ្ទាកច្ចាយនា បានជ្រើសយកអនុរាធគ្រាម ជាទីតាំងរបស់ខ្លួន ។ ព្រះបាទ បណ្ឌុកាភ័យ(Pandukābhaya) ជារជាបុត្រ របស់ព្រះរាជបុត្រីនៃព្រះបាទ បណ្ឌុវាស្ទេវៈ បាន អភិវឌអ្ឍនុរាធគ្រាមឱ្យរីកចំរើន ហើយប្តូរមកជា អនុរាធបុរៈជាទីក្រុងរបស់ព្រះអង្គ។ ព្រះអង្គបាន គ្រប់គ្រងរាជន្យៅឆ្នាំ ៤៥៥-៤០០ B.C.(មុនគ្រឹស្ទ), ជាស្តេចទីមួយដែលបានកសាងអាងទឹកដ៏ធំជាងគេ ឈ្មោះជយវេវៈ(Jayawewa)(ពសវក្កុលម Basaw-akkulama)ពីសម័យបុរាណ។ ព្រះពុទ្ធសាសនាបែបថេរវាទ បាននាំចូលមក ប្រទេសស្រីលង្កាដោយព្រះមហិន្ទត្ថេរជាព្រះរាជ-បុត្ររបស់ព្រះបាទអសោក (Asoka)ក្នុងរាជ្យរបស់ ព្រះបាទ ទេវានម្បិយតិស្ស ។ ពុទ្ធសាសនទូតនេះ បានពន្យល់ប្រជាជនសីហឡៈ ឱ្យកាន់ព្រះពុទ្ធសា-សនា ហើយព្រះនាងសង្ឃមិត្តាថេរី ជាព្រះភគិនី (ប្អូនស្រី)របស់ព្រះមហិន្ទៈ បាននាំព្រះពោធិព្រឹក្ស មែកខាងស្តាំមកប្រតិស្ថានទុកនៅនា អនុរាធបុរៈ ហើយបានបំបួសឱ្យមានភិក្ខុនីសង្ឃនៅពេលនោះដែរ។ ក្នុងកំឡុងរាជ្យរបស់ព្រះបាទសុរតិស្ស(Suratissa) ព្រះអនុជរបស់ព្រះបាទេទវានម្បិយតិស្ស,ស្តេចទមិឡ ពីរអង្គគឺសេនៈ(Sena)និងគុត្តិកៈ(Guttika)បានឈ្លាន ពាន្រគប់គ្រងកោះនេះជាលើកទីមួយដោយទំលាក់ ព្រះបាទ សុរតិស្ស ពីរាជបល្ល័ង្ក ច្បាំងយកទីក្រុង អនុរាធបុរៈ ។ ហើយចាប់ពីនោះ មកពួកទមិឡ តែងតែអុកឡុក និងគ្រប់គ្រងជាហូរហែ។ ព្រះបាទទុដ្ឋគាមិនីអភ័យគឺជាព្រះរាជមហា-វីរៈក្សត្រនៃអនុរាធបុរៈសម័យ។ ប្រសូតនៅភាគ ខាងត្បូងនៃប្រទេស ព្រះអង្គមានព្រះរាជបំណងចង់ សង្គ្រោះប្រទេសពីពួកទមិឡ និងចង់ក្លាយព្រះអង្គ ជាពុទ្ធសាសនូបត្ថម្ភ។ ក្នុងរាជ្យព្រះបាទ វដ្តគាមិនី អភ័យ (Valagamba) អាណានិគមទមិឡបានផ្តួល រាជ្យ ហើយគ្រប់គ្រងអនុរាធបុរៈជាថ្មីម្តងទៀត។ ក្នុងរាជ្យរបស់ព្រះអង្គ គេកំណត់ឃើញព្រឹត្តិការណ៍ សំខាន់ៗពីរ គឺៈ- ១-ប្រតិមតិ(ដំណើរបែកមតិឬពួកគណៈ) ដំបូងនៃព្រះពុទ្ធសាសនាក្នុងស្រីលង្កា (Schism)។ ២-ការកត់ត្រាទុកនូវគម្ពីរព្រះអដ្ឋកថានិង ប្រវត្តិសាស្ត្រប្រទេសនៅអាលុវិហារ(Aluvihara)។ ព្រះទាឋធាតុ(Tooth Relic)បាននាំមកកាន់ប្រទេស នេះ នៅក្នុងរាជ្យរបស់ព្រះបាទកិត្តិសិរីមេវនៈ(Kitsiri mevan) ៣២១-៣២៨ A.D.(គ.ស.)។ នៅសតវត្សរិ៍ទី៩ និងទី១០ A.D.បានបង្ហាញ ឱ្យឃើញភាពចុះខ្សោយនៃរាជាណាចក្រអនុរាធបុរៈ។ ចាប់ពីពេលនោះមកព្រះរាជាគ្រប់គ្រងរជាណាចាក្រ នេះ ដោយគ្មានភាពលំបាកអ្វីឱ្យធំដុំទៀតឡើយ។ ប៉ូឡូណ្ណារុវៈ(Polonnaruwa)ជាទីក្រុងទីពីរបន្ទាប់ពី អនុរាធបុរៈ។ ក្នុងរាជ្យរបស់ព្រះបាទ មិហិន្ទុ ទី៥ (Mihindu V) ៩៨២-១០២៩ A.D.ស្តេចកឡូាបាន ចាប់ព្រះរាជានិងព្រះក្សត្រិយនាីទៅ,ព្រោះតែហេតុ នេះហើយបានជារាជាណាចក្រអនុរាធបុរៈចុះខ្សោយ ប៉ុន្តែ នៅសល់បូជនីយដ្ឋាន ព្រះពុទ្ធសាសនាធំៗ ៨ កន្លែង ហៅថា អថមស្ថាន (Athamasthāna) គឺៈ-

  1. ស្រីមហាពោធិ Sri Mahā Bodhiya
  2. រូវ័នវេលិសេយ Ruwanveliseya
  3. ថូបារាម Thupārāma
  4. លោវាមហាបាយ Lovāmahāpāya
  5. អភយគីរី Abhayagiriya
  6. ជេតវនមហារាម Jetavanārāmaya
  7. មិរិសវេតិយ Mirisavetiya
  8. លង្ការាម Lankārāmaya

ក្រៅពីទីស្ថានទាំង៨នេះទៅក៏នៅមានកន្លែង សិល្បៈ, ប្រវត្តិសាស្ត្រ និងបុរាណស្ថានដ៏សំខាន់ ៗ ផ្សេងទៀត ដែលយើងត្រូវទៅទស្សនា និងគោរព បូជា។

ស្រីមហាពោធិ[កែប្រែ]

ដើមពោធិ៍នៅអនុរាធបុរី

ស្រីមហាពោធិ Sri Mahābodhiya ក្នុងរាជ្យរបស់ព្រះបាទ ទេវានម្បិយតិស្ស ប្រាំខែ បន្ទាប់ពីថ្ងៃដែលព្រះមហិន្ទត្ថេរបាននិមន្តមកដល់ ព្រះនាងសង្ឃមិត្តាថេរីបាននាំមកនូវមែកព្រះស្រីមហាពោធិព្រឹក្សជាដើមឈើដែលព្រះសិទ្ធត្ថៈ បានគង់បន្លុះពោធិញ្ញាណ មកប្រតិស្ថាននៅក្នុងមហាមេឃវ័នឧទ្យាន ជាមួយនឹងភាពរីករាយ និងពិធីបុណ្យដ៏ឱឡារិកលើព្រះលានកំពស់ប្រហែល៦.៥ម អំពីផែនដី ព័ន្ធព័ទ្ធដោយបង្កាន់ដៃដែក។ នេះជាដើមឈើដែលមានជីវិតយូរជាងគេ ក្នុងឯកសារប្រវត្តិសាស្ត្រ ហើយសព្វថ្ងៃនេះ បានក្លាយទៅជា បូជនីយដ្ឋានមួយដ៏សំខាន់បំផុត ក្នុងចំណោមបូជនីយដ្ឋានដ៏សំខាន់ៗរបស់ព្រះពុទ្ធសាសនាក្នុងប្រទេសស្រីលង្កា។ ក្រៅពីព្រះមហាពោធិព្រឹក្សនេះទៅ នៅមានដើមពោធិផ្សេងៗទៀតជុំវិញនោះហើយរបងព័ទ្ធជាបង្កាន់ដៃ ប្រមាណ២១៤ម៉ែត្រ គឺបានកសាងក្នុងរាជ្យរបស់ព្រះបាទ កិត្តិសិរិរាជសិង្ហៈ ១៧៤៧-១៧៨២ A.D. ដើម្បីការពារពួកសត្វដំរីព្រៃ។

សុវណ្ណមាលិក[កែប្រែ]

សុវណ្ណមាលិកចេតិយ

រូវ័នវេលិសេយ ឬសុវណ្ណមាលិកចេតិយ បន្ទាប់ពីកំចាត់ស្តេចទមិឡនាមឯឡរាៈ(Elara) រួចមក ព្រះបាទ ទុដ្ឋគាមនិីអភ័យ បានក្លាយជាស្តេច នៃប្រទេសស្រីលង្កាដោយពេញលេញ។ព្រះអង្គបាន ជាពុទ្ធសាសនូបត្ថម្ភជាមួយនឹងព្រះរាជបំណង ព្រះ អង្គបានកសាងអាគារសាសនាជាច្រើនហើយដែល គេបានស្គាល់ច្បាស់ជាងគេក្នុងចំណោមអាគារស្ថាន ទាំងនោះ គឺរូវ័នវេលិសេនេឯះង។ ព្រះស្ថូបនេះ គេ ហៅថា មហាថូបា, សុវណ្ណមាលិចេតិយ និងរតន-មាលិស្ថូបាក៏មាន។គម្ពីរថូបវង្ស(Thupavansa)មាន អធិប្បាយច្បាស់លាស់ពីរបៀបនិងចំនួនការកសាង ព្រះស្ថូបនេះ ។ ចេតិយនេះគេបានកសាងក្នុងគ្រឹស្ថានដ៏រឹងមាំក្នុងឯកសារប្រវត្តិបាននិយាយថា ខាងក្នុងចេតិយ នេះ មានដម្កល់ព្រះពុទ្ធបដិមាជារតនៈដ៏មានតំលៃ ធ្វើពីមាសសុទ្ធ និងវត្ថុមានតម្លៃជាច្រើនទៀត ព្រម ទាំងព្រះសារីរិកធាតុរបស់ព្រះពុទ្ធចំនួន ១ ទោណផង ដែរ(១)។ ជ្រុងទាំងបួននៃព្រះចេតិយមានក្បាច់ក្បូរ ជាច្រើន។ ទីធ្លាដែលគេក្រាលថ្មបន្ទះមានឈ្មោះថា ទីធ្លាសីលបត្តលៈ។ (១) ១ទោណស្មើនឹង២នាលធំៗ។ សូមអានខ្នាតរង្វាស់ នៅទំព័របញ្ចប់។ ខាងក្រោមទីធ្លាសីលបត្តលៈមានបរិវេណធ្វើ លើដីខ្សាច់ ជ្រុងទាំងបួននៃបរិវេណនោះមានជញ្ជាំង ទាបៗមានឆ្លាក់រូបដំរីជាច្រើន។ ហើយការឆ្លាក់រូប ដំរីជាច្រើនជុំវិញជញ្ជាំងនេះ គឺគេចង់បង្ហាញថា ព្រះចេតិយនេះ កសាងឡើងដោយប្រើកំលាំងដំរី ទាំងឡាយជាជំនួយផងដែរ។ រូបដំរីទាំងអស់ មាន ចំនួន ១៩០០ ដែលនៅេលីជ្រុងជញ្ជាំងនីមួយ ៗ មានចំនួន៤៧៥។ ព្រោះមានការប្រើប្រាស់កំលាំង ដំរីយ៉ាងដូច្នេះហើយ ទើបគេហៅថា ជញ្ជាំងដំរី (Elephant Compound)ដូច្នេះ។ នៅក្នុងទីធ្លាវត្តមានរូបសុវណ្ណមាលិកចេតិយ បូរាណធ្វើពីថ្ម១ និងរូបព្រះបាទ ទុដ្ឋគាមិនីអភ័យ ទ្រង់ឈរសំពះព្រះចេតិយ។ រីឯក្នុងព្រះវិហារដែល ស្ថិតនៅក្នុងទីធ្លាវត្តវិញមានព្រះពុទ្ធរូបបួនព្រះអង្គ ដែលបានត្រាស់ដឹងក្នុងកប្បនេះ និងព្រះសិអារ្យ-មេត្រិយ។ រូបសំណាកទាំងនេះ មានសភាពចាស់ ទ្រុឌទ្រោមមែនទែនទៅហើយ។ ព្រះសុវណ្ណមាលិកេចតិយនេះមានកំពស់៩១ ែមត៉្រ និងមានប្រែវងអង្កត់ផ្ចិត៩០ម៉ែត្រ។ កំពូល ដែលធ្វើពីពេជ្រផ្នែកខាងលើ គឺជាអំណោយរបស់ ប្រទេសភូមា។ សុវណ្ណមាលិកចេតិយ ស្ថិតនៅមិន ឆ្ងាយប៉ុន្មានពីលោហប្រាសាទឡើយ។ ប្រវត្តិដែល បានកត់ត្រាទុកថា ព្រះបាទ លជ្ជិតិស្ស (Lajjitissa) 119-109 B.C.បានកសាងទីសម្រាប់ដម្កល់វត្ថុបូជាពី ថ្មបាយម៉ាប៣កន្លែង។ព្រះបាទមហាទថាកិមហានាគ (Mahādāthika Mahānāga) បានកសាងផ្នែកជុំវិញ នៃ ទីធ្លាពីថ្មសំប៉ែត។ ពល្លាថនាគ (Ballāthanāga) បាន កសាងកំផែងខ្សាច់(Vālimaluwa) ចំណែកព្រះបាទ មហាបរក្រាមពាហុ (Parakramabāhu the Great) បានកែលម្អព្រះចេតិយជាថ្មីឡើងវិញ។

ថូបារាមចេតិយ Thupārāma Cetiya[កែប្រែ]

ព្រះចេតិយថូបារាម

ព្រះមហិន្ទត្ថេរ បាននាំព្រះពុទ្ធសាសនាបែប ថេរវាទ និងចេតិយសម្រាប់បូជាមកកាន់ប្រទេស ស្រីលង្កាដោយខ្លួនព្រះអង្គឯង។ នៅពេលដែល ព្រះមហិន្ទត្ថេរបានស្នើសុំឱ្យព្រះបាទ ទេវានម្បិយ-តិស្ស កសាងព្រះចេតិយ សម្រាប់ជាទីសក្ការបូជា, ព្រះអង្គ ក៏បានឱ្យកសាងថូបារាមចេតិយនេះឡើង ហើយបានដម្កល់ព្រះអក្ខធាតុ គឺឆ្អឹងដងកាំបិតស្តាំ (Collarbone)របស់ព្រះពុទ្ធជាម្ចាស់ ហេយីចេតិយ នេះគេចាត់ទុកថា ជាចេតិយដ៏ដំបូងគេបង្អស់ដែល បានកសាងឡើង ក្នុងប្រទេសស្រីលង្កា បន្ទាប់ពី ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយចូលមកក្នុងប្រទេស នេះនៅស.វ.ទី ៣ មុនគ្រឹស្ទ (B.C.)។ ចេតិយនេះ គេបានកសាងជារាងពំនូកស្រូវ។ ក្នុងរាជរ្យបស់ព្រះបាទអគ្គពោ(Agbo) II ចេតិយនេះ ត្រូវបានបំផ្លាញខ្ទេចខ្ទីអស់ ហើយបានកសាងជាថ្មី ឡើងវិញ។ ព្រះចេតិយដែលមាននៅសព្វថ្ងៃនេះគឺ ជាចេតិយដែលបានកសាងនៅក្នុងគ.ស.១៨៦២។ ដូចជាចេតិយបច្ចុប្បន្ននេះ គឺជាចេតិយបន្ទាប់ពីការ កសាងឡើងវិញក្នុងជាច្រើនសតវត្សរិ៍។ ចេតិយនេះ មានទំហំអង្កត់ផ្ចិតខាងក្រោម១៨ម។ តួព្រះចេតិយ មានកំពស់៣.៥មពីដី។ បរិវេណជុំវិញក្រាលដោយ ថ្មពណ៌ប្រផេះ ហើយមានសសរថ្មពីរជួរព័ទ្ធជុំវិញ ចេតិយ។ សរសរថ្មទាំងនោះកសាងឡើង សម្រាប់ ទ្រដំបូលព្រះចេតិយ ដែលបានបង្ហាញឱ្យឃើញនូវ រចនាបថចេតិយឃរៈយ៉ាងពិតប្រាកដ។

លោហ មហាប្រាសាទ Lovāmahāpāya[កែប្រែ]

លោហ មហាប្រាសាទ

លោហ មហាប្រាសាទ ស្ថិតនៅចន្លោះសុវណ្ណមាលិកចេតិយ និងស្រីមហាពោធិ៍។ បូជនីយដ្ឋាននេះមានឈ្មោះថា លោហប្រាសាទឬប្រាសាទដែលធ្វើដោយលោហៈ។ ក្នុងសម័យបុរាណ អាគារ មានទាំងរោងបាយ និងរោងឧបោសថ។ រោងឧបោសថ មានបញ្ចុះសីមាដែលជាកន្លែងសម្រាប់ព្រះសង្ឃសម្តែងព្រះបាតិមោក្ខ។ (រាល់កន្លះខែម្តងភិក្ខុសង្ឃត្រូវប្រជុំគ្នាស្តាប់អាណាបាតិមោក្ខនេះ។) លោហប្រាសាទដែលមានឈ្មោះដ៏ល្បីល្បាញនេះ បានកសាងឡើងដោយព្រះបាទ ទុដ្ឋគាមិនី មានចំនួន៩ជាន់។ អាគារម្ខាងៗ មានបណ្តោយ១២២ម។ ដំបូលដែលប្រក់ដោយ លោហធាតុនេះឈ្មោថា លោហប្រាសាទ មានសសរចំនួន៤០ ជួរ, មួយជួរៗមានសសរ៤០ ដើម, ដូច្នេះសរុបទាំងអស់មានចំនួន១៦០០ ដើម ដែលគេកសាងសម្រាប់ទ្រអាគារ។លោហមហាប្រាសាទ កសាងអស់រយៈកាល៦ ឆ្នាំ តាមគំរូនាំមកពីស្ថានតាវតឹង្ស។ នៅក្នុងរាជ្យរបស់ព្រះបាទ សទ្ធាតិស្ស លោហប្រាសាទត្រូវបានគេបំផ្លាញខ្ទេចខ្ទី។

អភយគីរីចេតិយ Abhayagiri Dāgāba[កែប្រែ]

អភយគីរីចេតិយ

ព្រះបាទ វដ្តគាមិនីអភ័យ បានឡើងសោយ រាជ្យក្នុងស.វ.ទី១ B.C. (១០៣ មុនគ្រឹស្ទ) ហើយ ចាញ់សង្គ្រាមដោយស្នាដៃពួកទមិឡ។ នៅពេល ព្រះអង្គបានរត់ភាសព្រះកាយឆ្លងកាត់ វត្តអភ័យគីរី និគ្រន្ថឈ្មោះ គិរិ (Nigantha Giri) បានជេរប្រមាថ មើលងាយព្រះអង្គ។ ក្រោយមកព្រះអង្គបាន ប្រមូលកងទ័ពប្រឆាំងតទល់នឹងពួកទមិឡ ហើយ ទ្រង់ទទួលបានជ័យជំនះក្នុងសង្គ្រាម ដោយបាន សម្លាប់មេដឹកនាំរបស់ពួកគេ រួចហើយព្រះអង្គបាន ឡើងគ្រោងរាជស្យាជាថ្មីវិញនៅក្នុងឆ្នាំ៨៨ B.C.។ តាមកំណត់ត្រាប្រវត្តិសាស្ត្របញ្ជាក់ថា ព្រះអង្គ បានវាយកំទេចវត្តរបស់ពួកនិគ្រន្ថចោល ហើយក៏ កសាងវត្តអភ័យគីរីឡើងវិញ ត្រង់បរិវេណដដែល នោះឯង បន្ទាប់មកព្រះអង្គទ្រង់ក៏ប្រគេនវត្តនោះ ដល់ព្រះតិស្សត្ថេរ (Tissatthera)។ ដោយសាររឿងនេះ កើតឡើងជាបន្តបន្ទាប់ មកភិក្ខុសង្ឃជាច្រើនអង្គនៅក្នុងមហាវិហារក៏បាន ចោទប្រកាន់ព្រះតិស្សត្ថេរ ដែលបានកំពុងគង់នៅ អភ័យគីរីនោះ ដោយការប្រព្រឹត្តកន្លងព្រះវិន័យ មួយចំនួន ហេតុនេះឯងហើយ ដែលនាំឱ្យអភយ-គីរីភិក្ខុបែកជានិកាយផ្សេងមួយទៀតពីមហាវិហារ។ យើងអាចសង្កេតឃើញព្រឹត្តិការណ៍សំខាន់ៗពីរនៅក្នុងរាជ្យរបស់ព្រះបាទវដ្តគាមិនីអភ័យគឺៈ- មួយការប្រេះឆាគ្នារវាងព្រះភិក្ខុសង្ឃ នៅ វត្តអភយគីរីវិហារ និងមហាវិហារ, និងពីរគឺការ ចារកិព្រះពុទ្ធវចនៈទាំងអស់ ក្នុងសាស្ត្រាស្លឹករឹត ដំបូងបង្អស់នៃព្រះពុទ្ធសាសនាថេរវាទ។ ក្នុងអភ័យគីរីវិហារមានភិក្ខុសង្ឃ ជាពហុ-សូត្រចំនួន៥០០០អង្គ និងបណ្ណាល័យមួយយ៉ាងធំ ទូលាយ នៅពេលដែលវត្តមហាវិហារមានត្រឹមតែ ៣០០០អង្គ។ ក្នុងកំឡុងរាជរ្យបស់ព្រះបាទ វោ-ហារតិស្ស(Vohāratissa) និងគោថភា័យ(Gothābhaya) បណ្ណាល័យនេះ ត្រូវបានបំផ្លាញខ្ទេចខ្ទី ហើយព្រះ ភិក្ខុសង្ឃអ្នកទ្រទ្រង់ព្រះពុទ្ធវចនៈក៏បាននិមន្តភាស ព្រះកាយទៅឆ្ងាយ។ ព្រះបាទ បរក្រាមពាហុ បនា កសាងវត្តអភ័យគីរីវិហារនេះជាថ្មីមានកំពស់១៤០ ហត្ថ(៧២ម)ក្នុងឆ្នាំ១៨៧៥, មានអង្កត់ផ្ចិតខាង ក្រោម៩៤ម និងកំពស់ ៧២ម ហើយព្រះសារីរិកធាតុ បានដម្កល់ទុកកង្នុរូបគោធ្វើដោយមាសយ៉ាងក្រាស់។

វត្តជេតវនារាម Jetavanārāma[កែប្រែ]

ផែនទីប្រទេសស្រី​លង្កា

ព្រះបាទ មហាសេន សោយរាជ្យក្នុងគ.ស. ២៧៣-៣០១មានកិត្តិនាមដ៏ល្បីល្បាញថាជាស្តេចកសាងព្រះចេតិយធំបំផុតក្នុងប្រទេសស្រីលង្កា។ ប្រវត្តិសាស្ត្របានប្រាប់យើងថា វត្ថពន្ធចង្កេះមួយ កំណាត់របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ បានដម្កល់ទុកក្នុងចេតិយជេតវនារាមនេះ។ ព្រះចេតិយនេះ មានកំពស់១២២ម ដែលចាត់ថាជាចេតិយដ៏ខ្ពស់បំផុតលើពិភពលោកនេះ។ ចេតិយនេះ ជាកម្មសិទ្ធិរបស់និកាយ សាគលិក (Sāgalika)។ បរិវេណព្រះចេតិយនេះមាន៣.៣ហិចតា ហើយប្រវែងចេតិយម្ខាងៗ មានចំនួន១៧៦ម មានកាំជណ្តើរ្រគប់ទាំងបួន។ កាំជណ្តើរមួយមានបណ្តោយចូលទៅក្នុង៩ម ទ្វារសម្រាប់ចូលទៅចេតិយខាងក្រោយមានទីធ្លា កំពស់៨.៥ម និងមានថ្មសិលាចារិកឈ្មោះអ្នកបរិច្ចាគ ថវិកាកសាងផងដែរ ។

មិរិស្សវេតិចេតិយ[កែប្រែ]

បន្ទាប់ពីព្រះបាទទុដ្ឋគាមិនីអភ័យ បានទទួល ជ័យជំនះពីស្តេចទមិឡ ឈ្មោះឯឡារៈ (Elara) មក ព្រះអង្គបានកសាងមិរិសច្សេតិយនេះ។បន្ទាប់ពីបានដាក់ព្រះសរារីកិធាតុក្នុងដំបងរាជ្យព្រះអង្គបានយាង ទៅកាន់ស្រះតិស្សាវេវៈ(Tisāwewa)ដើម្បីស្រង់ទឹក ហើយបានទុកដំបងរាជ្យនោះចោល។ បន្ទាប់ពីស្រង់ទឹករួច ព្រះអង្គទ្រង់ត្រឡប់ទៅ កាន់កន្លែងដែលដំកល់ដំបងរាជ្យវិញ តាមឯកសារ ប្រវត្តិសាស្ត្របានប្រាប់ថា ព្រះអង្គមិនអាចលើកដំបង រាជ្យនោះរួចឡើយ ព្រោះហេតុនោះទើបព្រះអង្គបាន កសាងព្រះចេតិយ ត្រង់កន្លែងដែលដម្កល់ដំបងរាជ្យ នោះឯង។ ម៉្យាងទៀតថា ព្រះអង្គរលឹកឃើញដល់ ពេលដែលទ្រង់សោយសម្លម្ទេស ដោយមិនបានថ្វាយ សម្លនោះដល់ព្រះសង្ឃឡើយ។ ក្នុងគោលបំណង ពិន័យព្រះអង្គឯង ទើបទ្រង់កសាងមិរិស្សចេតិយ នេះឡើង។ ព្រះចេតិយនេះកសាងនៅក្នុងបរិវេណទំហំដី ២០ហិចតា បន្ទាប់មកព្រះបាទ កស្សប(Kassapa)ទី១ និងទី៥ បានកសាងឡើងវិញ។ ហើយពីមួយជំនាន់ ទៅមួយជំនាន់ចេតិយនេះត្រូវបានបំផ្លាញគ្មានសល់ ហើយចេតិយដែលយើងឃើញបច្ចុប្បន្ននេះគឺកសាង ឡើងជាថ្មីដោយ Cultural Traingle Fund។

លង្ការាម Lankārāma[កែប្រែ]

លង្ការាម

ព្រះបាទ វដ្តគាមិនីអភ័យ(Valagampa)បានកសាងវត្តនេះ នៅត្រង់កន្លែងចាស់នាគល៍ហេពកទ (Galhebakada) សម្រាប់ដម្កល់វត្ថពន្ធចង្កេះមួយ កំណាត់ផ្សេងទៀតនៃព្រះពុទ្ធជាម្ចាស់។ គ្មាននរណាដឹងពីទំរង់ចេតិយដើមយ៉ាងណានោះទេ ហើយក្រោយមកគេបានកសាងចេតិយនោះជាថ្មីឡើងវិញ។ អាគារបាក់បែកជាច្រើនបានបង្ហាញឱ្យយើងឃើញថា មានជួរសរសរជាច្រើន សម្រាប់ទ្រផ្ទះ មានរាងមូលដែលគេកសាងប្រក់ពីលើព្រះចេតិយយ៉ាងពិតប្រាកដ។ ទីធ្លាជុំវិញព្រះចេតិយនោះ ប្រហែលជា៣ម ពីដី។ អង្កត់ផ្ចិតនៃព្រះចេតិយ គឺ ប្រមាណ ១៤ម។ ទីធ្លាមានរាងមូលមានអង្កត់ផ្ចិត ៤០.២៤ម។

វត្តឥស្សុរុមុនី Isuruminiya[កែប្រែ]

វត្តឥស្សុរុមុនី

វត្តឥស្សុរុមុនី កសាងឡើងដោយព្រះរាជាព្រះបាទ ទេវានម្បិយតិស្សផ្ទាល់ ស្ថិតនៅជិតស្រះ តិស្សាវេវៈ។ បន្ទាប់ពីកុមារ ៥០០ ក្នុងត្រកូលអភិជនបានបួសមក ព្រះអង្គបានកសាងវត្ត ឥស្សុរុមុនីនេះឡើង សម្រាប់ជាទីអាស្រ័យនៅរបស់ភិក្ខុទាំងនោះ។ ព្រះបាទ កស្សបៈទី១ សោយរាជក្យក្នុង គ.ស.៤៧៣-៤៩១ បានកសាងវិហារនេះជាថ្មីឡើង ហើយដាក់ឈ្មោះថា ពៅបូឡុវាន់ កស្សុបគីរី រាទមហាវិហារ (Bōupulvan, Kasubgiri Radmaha Vehera) តាមព្រះនាមព្រះរាជបុត្រីរបស់ព្រះអង្គទាំងពីរ និងរួមទាំងព្រះនាមព្រះអង្គផងដែរ។ មានព្រះវិហារមួយជាប់នឹងរូងភ្នំ ហើយខាងលើ មានថ្មឆ្លាក់មួយផ្ទាំង មានទាំងចេតិយតូចមួយនៅលើនោះ។ យើងអាចសង្កេតបានថា ស្ថាបត្យកម្មចេតិយនេះគឺជាការងាររបស់មនុស្សសម័យបច្ចុប្បន្ននេះទេ។ ផ្នែកខាងក្រោមនៃថ្មឆ្លាក់នេះគឺជាថ្មលេចចេញពីស្រះទឹក ហើយក៏មានឆ្លាក់រូបដំរីជាច្រើនដែរ។ នៅលើថ្មមានរូបចម្លាក់សេះមួយ និងរូបចម្លាក់នៃគូស្នេហ៍មួយគូ ដែលគេនាំយកមកពីវត្ត ឥស្សុរុមុនី ហើយដម្កល់ទុកក្នុងទីនោះ ។

មង្គលឧទ្យាន Mangul Uyana[កែប្រែ]

មង្គលឧទ្យានបុរាណស្ថិតនៅក្បែរវត្ត ឥស្សុ-រុមុនី និងតិស្សាវេវៈ ព្រមទាំងមានស្រះទឹកជា ច្រើន នៅក្នុងឧទ្យាននោះ។ សំណល់បន្ទប់តូច ៗ និងកន្លែងអង្គុយជាច្រើន ធ្វើពីថ្មជាថ្នាក់ជាមួយនឹង ចំពួយក្បាលសម្រាប់បង្ហូរទឹកដែលគួរឱ្យចាប់ចិត្ត ដិតអារម្មណ៍ក្រៃពេក។ រឿងព្រេងនិទាននៅទីនោះ បានប្រាប់យើងថា ្រពះអង្គម្ចាស់សាលិយៈ(Sāliya) បានជួបនឹងអសោកមាលៈ(Asokamala)ក្នុងឧទ្យាន នេះ។ ស្រះធំបំផុតក្នុងឧទ្យាននេះមានប្រវែង និង ទំហំ៩x១៦ម។ ទីនេះមិនមែនជាកន្លែងបូជាទេ។

វេស្សគីរី Vessagiri[កែប្រែ]

ស្ថិតនៅខាងត្បូងផុតដែលជាកន្លែងគួរឱ្យចាប់ អារម្មណក្នុ៍ងទីក្រុងអនុរាធបុរៈ គឺជាវត្តមួយដែល បច្ចុប្បន្ននេះគេហៅថា វេស្សគីរី។ វត្តនេះ ពីដើម មានឈ្មោះថា ឥស្សរសមណារាម (Issarasaman-ārāmaya)ប៉ុន្តែពេលក្រោយមកនៅសតវត្សរិ៍ទី១៩ គេក៏បានហៅថា វេស្សគីរី វិញរហូតមក។ ទីនេះ គឺជាកន្លែងស្ងាត់ជ្រងំសម្បូរទៅដោយដើមឈើធំៗ មានម្លប់ត្រឈឹងត្រឈៃលាយឡំទៅដោយសម្លេង នៃបក្សាបក្សីទាំងឡាយ ស្រែកច្រៀងបំពេំរ នូវ អស់អារម្មណ៍ពួកទេសចរដែលកំពុងអង្គុយនៅលើ ផ្ទាំងថ្មដ៏ស្រស់ស្អាត។ រូងគុហាថ្មភ្នំចំនួន២៣កន្លែង មានទាំងចារិក ឈ្មោះអ្នកបរិច្ចាគប្រាក់កសាងផង នៅទីនោះ។ ហើយសិលាចារិកទាំងេនាះគឺជាចំណារ ដ៏ចាស់ជាងគេបង្អស់នៅនាកោះស្រីលង្កានេះ ដែល គេសរសេរជាអក្សរព្រហ្មី (Brahmi)។

រតនប្រាសាទ Ratana Prāsāda[កែប្រែ]

ព្រះរាជាព្រះនាមកនិដ្ឋតិស្ស(Kanittha Tissa) បានកសាងវត្តដ៏ធំនេះឡើង សម្រាប់ប្រគេនដល់ព្រះ សង្ឃដែលជាសាខាវត្តអភ័យគីរីក្នុងកំឡុងការឡើង គ្រងរាជ្យរបស់ព្រះអង្គពីឆ្នាំ ១៦៧-១៨៦ A.D.។ ដែលហៅថា រតនប្រាសាទនេះ មានន័យថា ជា កន្លែងដែលគេបានកសាងឡើងពីរតនវត្ថុ ជាមួយ នឹងការសន្និដ្ឋានថា វត្តនេះ គេរៀបចំបានស្អាតបាត រៀបរយល្អ។ គម្ពីរចុល្លវង្សបាននិយាយថា ក្នុង សតវត្សរិ៍ទី៨ និងទី១០ A.D. ព្រះបាទមិហិន្ទុ ទី២ និងទី៤ បានកសាងវត្តនេះ ជាថ្មីឡើងវិញ។ តបោ-វនភិក្ខុ (Tapovana) ដែលជា បានសកុលិកនិកាយ (Pānsakulika)បានស្នាក់អាស្រ័យនៅក្នុងវត្តនេះឯង។ នៅខាងឆ្វេងនៃជណ្តើរចូលទៅកាន់វត្ត មានរូបឆ្មាំ ថ្ម ដែលគេចាត់ថា ជារូបដែលស្អាតជាងគេបំផុត ក្នុងប្រទេសស្រីលង្កា។ រតនប្រាសាទនេះ ពីដើម មានសសរធំ ២៦៨ ដើម ឥឡូវនេះ នៅសល់តែ ៩ ដើមប៉ុណេ្ណាះ។ សសរទាំងនោះ មានកំពស់ ៧ម និងកប់ទៅខាងក្រោមដី២មទៀត។ បុរាណវិទូបាន បង្ហាញប្រាប់ថា ដំបូលរតនប្រាសាទនេះប្រក់ដោយ ក្បឿងមានពណ៌ខៀវរលោង ។

ទក្ខិណចេតិយ Dakkhina Stupa[កែប្រែ]

សិលាចារិក បានប្រាប់ឱ្យដឹងថា រាជបុរស របស់ព្រះបាទ វដ្តគាមិនី ឈ្មោះឧត្តិយ (Uttiya) បានកសាងព្រះចេតិយនេះឡើង។ េដាយការមិន ដឹងច្បាស់ប្រាដកប្រជាជនខ្លះនិយាយថាចេតិយនេះ ជាផ្នូររបស់ស្តេចទមិឡឈ្មោះឯឡារៈ(Elara’s Tomb)។ ព្រះបាទកនិដ្ឋៈ(Kanittha) បានកសាងសាលា ឆទាន, ព្រះបាទ គោត្តាភ័យ (Gottābhaya) បាន កសាងរោងឧបោសថ ជាកន្លែងសម្រាប់ព្រះភិក្ខុ-សង្ឃប្រជុំគ្នាសម្តែងបាតិមោក្ខ។ ចំណែក ព្រះបាទ អគ្គពោ (Agbo) I បានកសាងអាគារដ៏ធំស្កឹមស្កៃ។ មានភិក្ខុជាច្រើនអង្គ ដែលជាសាលិកនិកាយ បាន ស្នាក់អាស្រ័យនៅទីនេះ។មនុស្សទួទៅដោយច្រើន តែងដឹងយ៉ាងពិតប្រាកដថា ព្រះចេតិយនេះ បាន កសាងគ្របពីលើផ្នូររបស់ព្រះបាទទុដ្ឋគាមិនីអភ័យ ឆ្អឹងដែលគេបានប្រមូលទុកបានផ្ញើទៅប្រទេសបារាំង ហើយបើតាមការស្រាវជ្រាវរបស់អ្នកបុរាណវិទូឱ្យ ដឹងថា កំទេចផេះទាំងនេាះ គឺពិតជារបស់ព្រះបាទ ទុដ្ឋគាមិនីអភ័យមែន។

សេលចេតិយ Sela Cetiya[កែប្រែ]

ជាកន្លែងបូជាដ៏សំខាន់មួយក្នុងចំណោមកន្លែងធំៗ ទាំង ១៦ ស្ថិតនៅខាងជើងចេតិយជេតវនារាម ជាទីកន្លែងដែលព្រះដ៏មានព្រះភាគធ្លាប់គង់ចូលនិរោធសមាបត្តិ។ ព្រះបាទ លជ្ជីតិស្ស (Lajji Tissa) បានកសាងព្រះចេតិយនេះឡើងក្នុងកំឡុងរាជ្យរបស់ព្រះអង្គនាសតវត្សរិ៍ទី១ B.C.។ អង្កត់ផ្ចិតខាងក្រោមរបស់ចេតិយនេះ មានប្រមាណ១១.៥០ម។ ចេតិយនេះគេបានឱ្យឈ្មោះថា វេទិកា (Platform) ព្រោះកសាងនៅលើផ្ទាំងថ្មរាបមួយ។យើងអាចមើលឃើញចន្ទសិលា(Moonstone) (ថ្មមានរាងដូចព្រះច័ន្ទ) និងឆ្មាំថ្មនៅទីនោះផងដែរ។

ស្រះភ្លោះ Kuttam Pokuna[កែប្រែ]

ស្រះភ្លោះ

ស្រះងូតទឹកដ៏ស្រស់ស្អាតមួយ ដែលជាស្រះភ្លោះមានឈ្មោះថា កុត្តំ បោកុណ នាទីក្រុង អនុរាធបុរៈស្ថិតនៅក្បែរវត្តអភ័យគីរី។ សួនច្បារមួយស្ថិតនៅត្រង់ចន្លោះស្រះទាំងពីរនេះមានទំហំ ៥.៥ម។ ស្រះភ្លោះនេះ មានកាលបរិច្ឆេទតាំងពីសតវត្សរិ៍ទី៨, ស្រះដែលធំជាងកសាងមុនស្រះតូច ដែលមានទំហំបណ្ណោយ៤០ម ចំណែកស្រះតូចមានទំហំត្រឹមតែ២៨ម៉ែត្រប៉ុណ្ណោះ តែមានទំហំទទឹង ១៦ម៉ែត្រដូចគ្នា។ស្រះតូចមានជម្រៅ៤ម រីឯស្រះ ធំវិញមានជម្រៅដល់ទៅ ៥ម។ ច្រាំងថ្មដ៏ធំសងខាង កសាងពីថ្មដ៏រឹងមាំដូច្នេះហើយសូម្បីតែទឹកក្នុងស្រះទាំងនោះក៏ត្រជាក់ និងថ្លា ស្អាតល្អពន់ពេក។ ខឿនជញ្ជាំងជុំវិញស្រះ គេបានកសាងជាថ្នាក់ៗ មានទ្រង់ទ្រាយដូចជាជណ្តើរ។ ហេតុនេះហើយ ទើបព្រះសង្ឃលោកអាចសណ្តូកព្រះបាទចុះទៅក្នុងទឹកស្រង់បានយ៉ាងស្រួល។ ខាងមុខស្រះទឹកមានកាំជណ្តើរដ៏ស្រស់ស្អាតជាមួយ នឹងការតុបតែងដោយបង្កាន់ដៃ(Pankalas)និងក្បាច់រចនាបែបដូចជារមូក្រដាស់ (Scroll design)ទាំងសងខាងយ៉ាងមានរបៀប។ មានបំពង់បង្ហូរទឹកក្រោមដី គេសាងសម្រាប់បញ្ចូលទឹកទៅក្នុងស្រះ និងផ្នែកជុំវិញស្រះ គេមានធ្វើជាជញ្ជាំងបិទបាំង ជុំជិតទុកឱ្យមានតែបរិវេណដ៏តូចល្មមនៅខាងក្នុង។

ព្រះពុទ្ធរូបសមាធិ Samādhi Buddha[កែប្រែ]

ព្រះពុទ្ធរូបសមាធិ

បន្តដំណើរទៅទិសខាងជើង តាមបណ្ណោយផ្លូវក្រាលកៅស៊ូ, គណៈធម្មយាត្រា នឹងឃើញព្រះពុទ្ធរូបយ៉ាងធំមួយព្រះអង្គនៅកណ្តាលវាល ដែលមានកាលបរិច្ឆេទតាំងពីសតវត្សរិ៍ទី៤មកម្លេះ, ជា ព្រះពុទ្ធរូបមួយព្រះអង្គដែល ហ្វាហ្ស៊ាន(Fa Hsien) អ្នកបួសជនជាតិចិនបានឃើញពិតប្រាកដ។ ហើយប្រវត្តិពង្សាវតារបានចាត់ថា ជាព្រះពុទ្ធរូបធ្វើពីថ្មដ៏ល្អបំផុត។ ក្រុមអ្នកស្រាវជ្រាវរាវកកាយរក បានឱ្យដឹងថា ជាព្រះពុទ្ធរូបមួយព្រះអង្គ ក្នុងចំណោមព្រះពុទ្ធរូបទាំង៤ព្រះអង្គ ដែលគង់បែរព្រះបិដ្ឋិ (ខ្នង) ទៅរកព្រះពោធិព្រឹក្សដើមទីមួយនាំមកពីពុទ្ធគយា។ ពង្សាវតារបន្តប្រាប់យើងទៅទៀតដែរថា នេះគឺជាព្រះពុទ្ធរូបដែលមានក្បូរក្បាច់បែបរចនាបទដ៏ល្អបំផុតមានកំពស់២.៤០ម ធ្វើពីថ្មភក់តាមបែបព្រះពុទ្ធ ឈានមុទ្រៈ (Dyāna Mudra) គឺក្នុងឥរិយាបថសមាធិ។ មកដល់សព្វថ្ងៃនេះ ព្រះពុទ្ធរូបដែលនៅសល់តែមួយព្រះអង្គនេះ មានដើមឈើជាច្រើនឡោមពទ្ធ័ជុំវិញ និងមានស្លឹកឈើគ្របពីលើព្រមទាំងមានស្លែដុះកាន់ និងពេលខ្លះទៀតមានសត្វស្វាមកអង្គុយលេងលើព្រះភ្នែនទៀតផង។ ប៉ុន្តែថ្មីៗនេះ ផ្នែកខាងអ្នកអភិរក្ស គេបានសំអាតទីជុំវិញ ហើយកសាងដំបូលគ្របពីលើយ៉ាងសមរម្យ ដែលធ្វើឱ្យ យើងងាយស្រួលក្នុងការធ្វើសក្ការបូជា។

ព្រះពុទ្ធអាវូកនៈ Āvukana Buddha[កែប្រែ]

ព្រះពុទ្ធអាវូកនៈ

ស្ថិតនៅស្រុកអនុរាធបុរៈយើងអាចធ្វើដំណើរទៅតាមផ្លូវកុរុនេគលៈ(Kurunegala) និងទម្ពូល្លៈបាន ដោយរថយន្ត ឬរថភ្លើងតាមអធ្យា្រស័យ។ ព្រះពុទ្ធបដិមាអាវូកនៈជាព្រះពុទ្ធរូបដ៏ស្រស់ស្អាត និងធំបផុំតរបស់ប្រទេសស្រីលង្កា ដែលមានកំពស់១២ម។ ជាព្រះពុទ្ធរូបដែលរចនាយ៉ាងល្អ និងមានការការពាររក្សាទុកយ៉ាងហ្មត់ចត់។ ឆ្លាក់ចេញពីផ្ទាំងថ្មភ្នំក្នុងឥរិយាបថទ្រង់ឈរ ទាំងផ្នែកខាងក្រោយ ហាក់ដូចជាគ្មានអ្វីមកទប់ព្រះជំហ៊រដល់តិចតួចឡើយ។ ព្រនេត្រទាំងគូបើកយ៉ាងទូលាយ ដែលមើលទៅគួរឱ្យចាប់អារម្មណ៍ក្រៃពេក រំលេចជាមួយនឹងផ្នត់ចីវរដែលឆ្លាក់ចេញពីថ្មល្អស្អាតនៃដៃវិចិត្រករដ៏ស្ទាត់ជំនាញខាងចំលាក់។ ភ្លើងពណ៌តំណាងរស្មីឆព្វណ្ណរង្សី និងបាទដ្ឋានផ្កាឈូកទ្រព្រះបាទ គឺជារចនាបថដែលគេទើបតែកសាងថែមថ្មីទេ។ ព្រះហស្ថខាងស្តាំពណ៌នា អភ័យ មុទ្រៈ (Abhaya Mudra) ឯព្រះហស្ថឆ្វេងបង្ហាញថា ព្រះអង្គទ្រង់ព្រះសុគតចីវរ។ ព្រះហស្ថទាំងពីរទ្រង់លើកឡើង គឺជាលក្ខណៈពិសេសមួយក្នុងចំណោមលកណ្ខៈទាំងឡាយនៃព្រះពុទ្ធបដិមាអង្គនេះ។ ព្រះ ពទ្ធុបដិមាអាវូកនៈអង្គនេះ កសាងឡើងក្នុងស.វ.ទី ៥ដោយព្រះបាទធាតុសេនៈ (Dhātusena) ជាស្ថាបត្យករនៃកឡាវេវៈ(១) (Kalāwewa)។

(១)ទីបឹងនេះហើយ ដែលព្រះបាទ កស្សបៈ បានធ្វើគត់ព្រះអង្គ ដែលជាព្រះបិតាហើយទម្លាក់ទៅក្នុងបឹងនេះដោយចង់គ្រងរាជ្យ។

បូជនីយដ្ឋានមិហិន្ទលេMIHINTALE[កែប្រែ]

ជណ្តើរថ្មឆ្ពោះទៅបូជនីដ្ឋានមិហិន្ទលេ

ចម្ងាយ១២គីឡូម៉ែត្រស្ថិតនៅភាគខាងកើតអនុរាធបុរៈ គឺជិតផ្លូវពីអនុរាធបុរៈទៅត្រនីកោមាលី ជាកន្លែងដែលមានឈ្មោះថា មិស្សកបព្វតៈ ដែលមានកំពស់៣០០ម ហើយក៏ជាតំបន់ជួរភ្នំផងដែរ។ ទោះជាកន្លែងនេះត្រូវបានគេហៅថា ចេតិយគីរី ឬ ក៏សាគីរីក៏ដោយ ប៉ុន្តែគេច្រើនស្គាល់ថា មិហិន្ទលេ ជាកន្លែងចាប់ផ្តើមកំណើតដំបូងនៃព្រះពុទ្ធសាសនានៅក្នុងដែនដីកោះស្រីលង្កានេះ។ ព្រះមហិន្ទត្ថេរ បាននិមន្តពីប្រទេសឥណ្ឌាមកកាន់រាជធានី ស៊ីឡូន នៅថ្ងៃពេញបូណ៌មី ខែជេស្ឋ ជួបនឹងព្រះរាជាព្រះបាទ ទេវានម្បិយតិស្ស មួយអន្លើដោយរាជបុរសជាបរិវារដែលទ្រង់កំពុងយាង ប្រពាតព្រៃប្រម៉ាញ់សត្វ។ ហើយការសម្តែងព្រះធម៌ តាមកំណត់ត្រាពង្សាវតារមក កន្លែងជួបគ្នារវាងព្រះថេរៈ និងព្រះរាជានេះ បានកើតទៅជាទីកន្លែងគោរពបូជា សម្រាប់ពួកពុទ្ធបរិស័ទនៃប្រទេសស្រីលង្កាតរៀងមក។ ដូច្នេះហើយបានជានៅរៀងរាល់ថ្ងៃពេញបូណ៌មីខែជេស្ឋ ពុទ្ធបរិស័ទនៃប្រទេសស្រីលង្កា តែងតែរៀបចំដំណើរធម្មយាត្រារបស់ពួកគេ ឆ្ពោះទៅកាន់ទីក្រុងអនុរាធបុរៈ និងភ្នំមិហិន្ទលេនេះ ជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ។ ចំនួនកាំជណ្តើរជាច្រើនកាំត្រូវបានកសាងឡើងតាំងតែពីសម័យបុរាណមកម្ល៉េះ ដើម្បីងាយស្រួលធ្វើដំណើរឡើងទៅកាន់បូជនីយដ្ឋានមិហិន្ទលេនេះ។ មានការថ្លែងបញ្ជាក់ថា ព្រះបាទទេវានម្បិយតិស្ស ទ្រង់បានស្ថាបនាកសាងព្រះវិហារមួយ និងគុហា ចំនួន ៦៨ សម្រាប់ប្រគេនព្រះភិក្ខុសង្ឃទាំងឡាយគង់អាស្រ័យនៅនាចេតិយបព៌តនោះ។ បូជនីយដ្ឋានភ្នំមិហិន្ទលេនេះ គឺជាកន្លែងមួយ ដែលមានព្រះវិហារព្រះពុទ្ធសាសនាមួយអន្លើដោយ អាគារជាច្រើនទៀតដែលមានលក្ខណៈជាវត្តអារាម បានរីកដុះដាលជាបន្តបន្ទាប់នៅសម័យនោះ។

មន្ទីរពេទ្យ The Hospital[កែប្រែ]

នៅឯជើងភ្នំមិហិន្ទលេនេះ គឺជាមណ្ឌលសុ-ខាភិបាល (មន្ទីរពេទ្យ), អាងថ្នាំ ឬហៅថា ស្នូកថ្ម ដែលជាកន្លែងសម្រាប់ឱ្យពួកអ្នកជំងឺចុះត្រាំក្នុង ប្រេងថ្នាំ, សិលាចារិកមួយអន្លើដោយកោដ្ឋ ដែល មានមកតាំងពីសម័យនោះ ត្រូវបានជីកកកាយរក ឃើញដោយក្រុមបុរណាវិទូ។នៅចន្លោះមន្ទីរពេទ្យ និងកាំជណ្តើរទៅកាន់ផ្ទាំងថ្មគឺជាសំណល់នៃទីអារាម មួយយ៉ាងធំ នៅលើផ្ទៃសំណង់ដែលមានរាងការេ ជ្រុងមួយួដែលមានទំហំ ៣៨ម គឺជាផ្ទៃដែលមាន ចំលាក់ ថែមទាំងបង្កាន់ដៃ និងថ្មការពារដ៏ស្រស់ ស្អាត។ ដោយសារផ្នែកនេះ គឺជាចំណែកចោតខ្ពស់ ប្រកបដោយគ្រោះថ្នាក់ ដូច្នេះហើយ ទើបមាន ជណ្តើរនៅឯទិសខាងកើត ដែលជ្រាលទេរមិនសូវ ចោតហើយធំទូលាយទៀតផង។ ជណ្តើរនេះមាន ចំនួន១៨៤០កាំ ធ្វើអំពីថ្មតាន់និងជណ្តើរដទៃទៀត សម្រាប់ដើរឡើងទៅកាន់កំពូលភ្នំ។ នៅកាំជណ្តើរ ជាន់ទី ១ ផ្នែកខាងស្តាំផ្ទៃរាប គឺជាខ្នងភ្នំតូចមួយ ហើយនៅលើកំពូលភ្នំតូចនេះ គឺជាកន្តកចេតិយដ៏ ល្បីល្បាញមួយដែរ។

កន្តកចេតិយ Kantaka Cetiya[កែប្រែ]

តាមកំណត់ត្រាប្រវត្តិសាស្ត្រកន្តកចេតិយនេះ ប្រហែលជាកសាងឡើងដោយព្រះបាទ សុរតិស្ស ។ ប៉េសាវលាលុ១ (Pesāvalalu)ហើយនិងក្បូរក្បាច់រចនា ១ រង្វាន់មានរាងបួនជ្រុងស្ថិតនៅផ្នែកខាងលើនៃព្រះចេតិយ(កព្រះចេតិយ)។ ផ្សេងៗត្រូវបានការពារជាកន្លែងដ៏វិសិដ្ឋ។ នៅតាម ជ្រុងទាំងបួននៃព្រះស្ថូប គឺពោរពេញទៅដោយក្បរូ ក្បាច់រចនាទាំងអស់។ ព្រះស្តូបនេះ មានបរិមាត្រ រង្វង់១៣០ម ”១/២” មានកំពស់១២ម តុបតែង លម្អដោយឆ្មាំមនុស្ស និងសត្វដំរីតូចៗ។ ព្រះភិក្ខុ-សង្ឃ ធ្លាប់បាននិមន្តមកគង់អាស្រ័យនៅក្នុងគុហា ក្បែរព្រះស្តបូនេះដែរ។ ដោយព្រះស្ថូបនេះ រៀបចំ កសាងឡើងជាថ្មីដោយព្រះបាទលជ្ជីតិស្ស ១១៩-១០៩ B.C. ទើបគេសន្មតថា ជាបុរាណវត្ថុ ស្ថិត ក្នុងសតវត្សរិ៍ទី ១ B.C.។

អំពីរោងបាយ The Refectory[កែប្រែ]

ស្ថិតនៅខាងឆ្វេងទីធ្លាដែលជាកនែង្លខាងចុង ជណ្តើរទី ៣ គឺជារោងបាយមានរាងជាចតុកោណ កែង ដែលមានបណ្តោយ ១៩ម និងទទឹង ៧.៥ម ហើយព័ទ្ធជុំវិញទៅដោយបន្ទប់ឃ្លាំង។ សូម្បីតែ ប្រព័ន្ធលូបង្ហូរទឹកក៏គេបានរកឃើញនៅទីនោះដែរ។ យើងអាចនិយាយបានថា ប្រព័ន្ធលូដែលបានរៀបចំ តាមបែបរចនាសម្ព័ន្ធដ៏ល្អនេះ បានបង្ហាញឱ្យឃើញ អំពីផែនការណ៍គ្រប់គ្រងយ៉ាងហ្មត់ចត់ របស់អ្នក ដឹកនាំនាកាលសម័យនោះ។ គេបានរកឃើញស្នូក ថ្ម ២ ដែលគេប្រើប្រាស់សម្រាប់ដាក់ម្ហូបអាហារ ស្ថិតនៅក្បែររោងបាយហ្នឹងតែម្តង។ នៅត្រង់ច្រក ចូលទៅកាន់អាគារដទៃទៀត មានសិលាចារិក ២ ផ្ទាំង ចារនៅលើផែនថ្មក្រានីតដ៏ធំមួយ គេហៅថា សិលាចារិកមិហិន្ទលេ។ ក្បួនច្បាប់និងបទបញ្ជាផ្សេង ៗដែលជាប់ទាក់ទងទៅនឹងគោលការណ៍គ្រប់គ្រង វត្តអារាមត្រូវបានចារនៅលើផ្ទាំងថ្មទាំងពីរនេះឯង។ ព្រះបាទមិហិន្ទុ នៅនាគ.ស.៩៥៦-៩៧៦បានត្រាស់ បញ្ជាឱ្យចាត់តាំងទុកនូវសិលាចារិកនេះ ក្នុងព្រះរាជ សំណងដែលព្រះអង្គបានធ្វើទៅលើកន្ថករាជបំរើ។ នៅត្រង់បរិវេណដទៃទៀត គឺជាសាលធម្មទេសនា របស់ព្រះភិក្ខុសង្ឃ ដែលជានិច្ចកាលលោកតែងតែ និមន្តមកគង់ប្រជុំគ្នាសន្ទនាព្រះធម៌ព្រះវិន័យ។ នេះ គឺជាអាគារបើកចំហមួយដែលមានផ្ទៃក្រឡា១៩ម បួន្រជុង កសាងឡើងនៅលើសសរថ្ម ៤៨ ដើម។ នៅត្រង់កណ្តាលសាលនេះ គឺជាវេទិកា ដែលមាន ច្រកចូលបួនទិស,ចំណែកនៅឯខាងកើតរោងបាយវិញ គឺជាព្រះស្ថូបដែលមានបរិមាត្ររង្វង់អង្កតផ្ចិ់ត ២៧ម។គេមិនបានដឹងច្បាសពី់ប្រវត្តិព្រះស្ថូបនេះទេ។

អម្ពស្ថាលចេតិយ Ambasthāla Dagaba[កែប្រែ]

ព្រះចេតិយនេះ ស្ថិតនៅលើខ្នងភ្នំរាបស្មើ១ កសាងឡើងដោយព្រះបាទ មកឡន្តិស្ស(Makalantissa)។ សំណល់បំណែកទាំងនេះ បានបង្ហាញប្រាប់ថា មាន វិហារមួយដែលជាកន្លែងដម្កល់ព្រះធាតុ របស់ព្រះ អរហន្តមហិន្ទត្ថេរ។ នេះជាកន្លែងជួបគ្នាដំបូងរបស់ ព្រះថេរៈនិងព្រះបាទទេវានម្បិយតិស្ស ហើយដែល ព្រះថេរៈបានទូលថ្វាយសំនួរសួរព្រះរាជាជាប់ទាក់ ទងេទៅនឹងដើមស្វាយទាំងអស់នៅជុំវញិនោះ ទើប គេហៅទីនោះថា អម្ពស្ថាល រហូតមក។

គុហារបស់ព្រះមហិន្ទត្ថេរ[កែប្រែ]

ពេលយើងបន្តដំណើរឆ្ងាយពីអម្ពស្ថាលចេតិយ ទៅតាមដងផ្លូវតូចចង្អៀតមួយនៅតាមជម្រាលភ្នំ មានគុហាមួយហៅថា មិហិន្ទុ គុហាវៈ (Mihindu Guhāwa) គឺជាគុហាដែលព្រះមហិន្ទត្ថេរ លោកធ្លាប់ គង់អាស្រ័យនៅ។ នៅលើគុហាផ្នែកខាងក្រៅមាន បន្ទះថ្មសំប៉ែតធំជាទីដែលព្រះថេរៈធ្លាប់គង់សម្រួល សម្រាកព្រះកាយ។

មហាស្តូប Maha Stupa[កែប្រែ]

មហាស្តូប មហាសេយៈ

មហាសេយៈ គឺជាព្រះស្ថូបមួយដ៏ធំស្ថិតនៅលើកំពូលភ្នំ មិហិន្ទលេ កសាងឡើងដោយព្រះបាទ មហាទាថិកៈមហានាគ នា គ.ស.៧-១៩ មានបន្ទាត់ ផ្ចិត៤១ម កសាងសម្រាប់ដម្កល់ព្រះឧណ្ណាលោម Urnaloma (រោមប្រជុំចិញ្ចើម) របស់ព្រះពុទ្ធអម្ចាស់។ ព្រះស្ថូបនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ប៉ុន្តែគេបានស្ថាបនាឡើងវិញយ៉ាងល្អស្អាតដូចដើម។

អារាធនា គលៈ Arādhanā Gala[កែប្រែ]

អរាធន គលៈ

កន្លែងនេះ ស្ថិតនៅលើកំពូលភ្នំតូចមួយទល់មុខគ្នាជាមួយនឹងព្រះមហាសេយចេតិយដែរ ទោះបីទីនោះគឺជាកន្លែងដែលមានខ្យល់បក់មកខ្លាំងយ៉ាងណាក៏ដោយ ក៏គណៈធម្មយាត្រាមិនរួញរាដើម្បីឡើងទៅទស្សនាផ្ទាំងថ្មដ៏អស្ចារ្យ ជាទីដែលព្រះសុមនសាមណេរ (ជាព្រះរាជបុត្រា របស់ព្រះនាងសង្ឃមិត្តាថេរី) បានសូធ្យធម៌ សគ្គេ កាមេ ច ... ប្រកាសហៅអស់ពួកទេវតាដើម្បីមកស្តាប់ ព្រះធម្មទេសនាដែលសម្តែងឡើងដោយព្រះថេរៈ មហិន្ទៈនាគ្រានោះ។ នៅតាមជណ្តើរឡើងទៅលើ គេបានកសាងបង្កាន់ដៃដែកសម្រាប់អោយមានការងាយស្រួលក្នុងកាឡើងទៅដល់កំពូលភ្នំ។

នាគបោកុណៈ Nāga Pokuna[កែប្រែ]

ធ្វើដំណើរហួសពីអម្ពស្ថាលៈ ទៅភាគខាងលិច គឺជាជណ្តើរចុះ, ហើយនៅពេលយើងធ្វើដំណើរចុះ ទៅតាមជណេរ្តីនោះ យើងអាចមើលឃើញ នាគ- បោកុណៈ កសាងឡើងដោយព្រះបាទអគ្គពោទី១ (Agbo I) ហើយឈ្មោះកន្លែងនេះ ហៅតាមចម្លាក់ រូបនាគ និងពពាររបស់វាផ្នែកខាងក្រោយ ហើយ និងស្រះដ៏ល្បីឈ្មោះនោះឯង។

កាឡុទីយបោកុណៈ Kaludiya Pokuna[កែប្រែ]

កាឡុទីយបោកុណៈ

នៅមិហិនល្ទេនេះ មានស្រះទឹកមួយដ៏ល្បីដូចគ្នាដែរ ហើយឈ្មោះរបស់ស្រះនេះ គេហៅតាមហេតុដែលទឹកនៅក្នុងស្រះនោះប្រែទៅជាពណ៌ខ្មៅនោះ។ នៅក្នុងថ្ងៃបាដិបទ (១រោច) ព្រះកាឡុពុទ្ធរក្ខិតៈ បានគង់នៅក្រោមដើមទន្លាប់ (Thimbiriya tree) ក្បែរស្រះកាឡុទីយ បោកុណៈនោះ សម្តែងធម្មទេសនា ដោយលើកយកកាឡុការាមសូត្រ (Kālukārāmasutra) ជាគ្រឿងអាង។

ប៉ូឡូណ្ណារុវៈPolonnaruwa[កែប្រែ]

Royal place

ប៉ូឡូណ្ណារុវៈគឺជារាជធានីនាមជ្ឈិមសម័យនៃ ស៊ីឡូន (Ceylon) បានបន្សល់ទុកនូវមរតកវប្បធម៌ផ្សេងៗសម្រាប់ប្រទេសស្រីលង្កា។ សំណង់បាក់បែកជាច្រើនដែលមិនទាន់បានរុករកបន្ថែម ហើយដែលប្រជាជនស្រីលង្កានៅតែមិនទាន់ស្គាល់រាជធានី និងទីក្រុងដ៏អស្ចារ្យនេះច្បាស់នៅឡើយដែរ ចាប់តាំងពីសម័យរាជធានីអនុរាធបុរៈរហូតដល់សម័យក្រុង ប៉ូឡូណ្ណារុវៈនេះ។ គេនិយមទៅទស្សនានូវកន្លែងទាំងនេះ ហើយតែងតែនាំគ្នាលាន់មាត់សរសើរអំពីស្នាដៃរបស់បុព្វបុរសនាសម័យនោះ ដែលអាចស្ថាបនារូបចម្លាក់ វត្តអារាម និងបូជនីយដ្ឋាននានា ដូចជាព្រះស្តូប ព្រះចេតិយជាដើមអំពីថ្មសុទ្ធ ហើយថែមទាំងមានទ្រង់ទ្រាយដ៏ស្អាតប្រណីតរស់រវើក។បន្ទាប់ពីក្រុងអនុរាធបុរីមក ប៉ូឡូណ្ណារុវៈ គឺជាទីក្រុងទី២នៃស៊ីឡូនប្រទេស(ស្រីលង្កា) ហើយក៏ជាទីក្រុងមួយដ៏រុងរឿងសម្បូរណ៍សប្បាយផងដែរនាសម័យនោះ ដែលមានសំណល់សំណង់បាក់បែកនៅទីនោះជាភស្តុតាងស្រាប់។ ទីក្រុងនេះ ស្ថិតនៅតំបន់កណ្តាលភាគខាងជើងនៃប្រទេស។ យើងអាចធ្វើដំណើរទៅទីក្រុងនេះតាមវិថីត្រីនកោមាលី បត់ចេញពីហាពរនៈ(Habarana) រួចហើយបន្តដំណើរទៅ តាមផ្លូវពត្តិចឡូ(Batticaloa) ប្រមាណជាង៤៥គ.ម. ទៀត។ យើងក៏អាចធ្វើដំណើរតាមរថភ្លើងពីស្ថានីយ៍ កទុរុវេឡៈ (Kaduruwela) ទៅទល់នឹងរបងនៃទីក្រុងប៉ូឡូណ្ណារុវៈនោះតែម្តង។ ទីក្រុងនេះ ពីមុនមកមានឈ្មោះថា កន្ទវុរុនុវរៈ (KandaruvuNuwara) បឡុស្ថិបុរៈ (Pulasthipura) និងជននាថបុរៈ (Jananāthapura) ហើយព្រះរាជា ដែលគ្រប់គ្រងទីក្រុងនេះ សុទ្ធតែជាព្រះរាជាដែល មានព្រះកិត្តិសព្ទល្បីល្បាញ ដូចជាព្រះបាទវិជ័យពហ៊ាទី ១ (១០១០-១០៥៥ គ.ស.) ព្រះបាទ មហាបរាក្រមពាហុ (១១១៥-១១៨៦ គ.ស.) ព្រះបាទនិស្សង្កមល្លៈ(១១៨៧-១១៩២ គ.ស.)។ ព្រះបាទកាលិង្គមាឃៈ(KālingaMāgha)ដែលទ្រង់ បានគ្រប់គ្រងទីក្រុងនេះ បានបំផ្លិចបំផ្លាញទីបូជនីយដ្ឋានព្រះពុទ្ធសាសនា មួយអន្លើដោយការដុតបំផ្លាញគម្ពីរក្បួនច្បាប់ផ្សេងៗទៀត។ យោងទៅតាមប្រវត្តិសាស្ត្របានឱ្យដឹងថា ព្រះរាជាសីហឡៈ ជាច្រើនព្រះអង្គ បានបោះបង់ទីក្រុងនេះចោល ក៏ប៉ុន្តែ បានព្រះបាទ បរាក្រមពាហុទី ៣ (១២៨៤ ១២៩៣ គ.ស.) ទ្រង់តស៊ូព្យាយាមគ្រប់គ្រងទីក្រុងនេះឡើងវិញអស់រយៈពេលដ៏ខ្លី។

ប៉ូតគុលវិហារ Potgul Vihara[កែប្រែ]

អាងទឹកដ៏ធំមួយដែលមានឈ្មោះថា បរក្រាម សមុទ្រៈ(Parakrama Samudra) កសាងឡើងដោយព្រះបាទ បរាក្រមពាហុទី I ព្រះអង្គទ្រង់មានព្រះរាជឱង្ការថា កុំឱ្យតំណក់ទឹកភ្លៀង ហូរចូលទៅក្នុងសមុទ្រទទេ ៗ ដោយមិនបានបំពេញប្រយោជន៍អ្វីដល់ប្រជាជនសោះនោះ រួចហើយទ្រង់ក៏កសាង អាងទឹកនេះឡើង។ ពេលយើងធ្វើដំណើរប្រហែល១.៥គ.ម.តាមខ្នងច្រាំងអាងទឹកនេះទៅ យើងនឹងឃើញសំណង់បាក់បែកមួយដែលគេច្រើនតែហៅថា ប៉តូគុលវិហារ ដែលមានរាងមូល ដំបូលក្រឡោមនៅជុំវិញកន្លែងនេះ មានគ្រឹះសំណង់បាក់បែកជាច្រើនដែលគេទទួលស្គាល់ថា គឺជាទីកន្លែងគ្រឹះស្ថានអប់រំ ពោលគឺជាបណ្ណាល័យដ៏ធំមួយនាសម័យនោះ។

រូបចម្លាក់ព្រះបាទបរាក្រមពាហុ[កែប្រែ]

ព្រះបាទបរាក្រមពាហុ

ខាងជើងប៉តូគុលវិហារ មានរូបចម្លាក់ថ្មដាប់ ដែលមានកម្ពស់ ៣ ម៉ែត្រកន្លះ សង់នៅលើទីទួលទាបមួយ ដែលគេស្គាល់ថាគឺជាព្រះបាទបរាក្រមពហ៊ាទី I ។ គេនិយមជឿថារូបនេះមានលក្ខណៈ ដូចព្រះបាទប៉ឡូស្ថិ រិហ្សិ (Pulasthi Rishi) ដែលជាព្រះអយ្យកោរបស់ព្រះបាទ រាវណៈ(Rāvana)។ រូបនេះហាក់មានសាស្ត្រាស្លឹករឹតនៅលើព្រះហស្ថ បែរព្រះភ័ក្ត្រទៅព្រះវិហារ។ រូបនេះទៀតសោតស្លៀកសំពត់ តែអត់ពាក់អាវ ហើយក្រវ៉ាត់ខ្សែក្រវ៉ាត់ ពាក់មួកពពារ ដែលដូចជាមួកទួគីបូរាណ ហើយមានខ្សែពណ៌លឿងនៅលើស្មាមានពុកមាត់ ពុកចង្កាវែងដែលបញ្ជាក់ថាជាអ្នកមានអំណាច មានការបញ្ជាក់ផ្សេងទៀតថា រូបនេះដូចជាអគស្ថិឥសី (Agasthi) បុឡស្ថិ(Pulasthi) ឥសីឬក៏កបិល(Kapila) ឥសីរបស់ព្រហ្មញ្ញសាសនាដែរ។

សភារបស់ព្រះបាទនិស្សង្កមល្លៈ[កែប្រែ]

មានគ្រឹះសំណង់បាក់បែកជាច្រើន នៅចន្លោះ បរក្រាមសមុទ្រៈ ហើយនិងផ្លូវធំទាំងនោះគឺជា ព្រះរាជវាំង និងសភារបស់ព្រះបាទនិស្សង្កមល្លៈ។ ព្រះរាជវាំងមានរាងបួនជ្រុងទ្រវែង២ជាន់ ចំណែក សភាសង់នៅលើថ្ម ហើយនៅលើផ្នែកមួយគឺជា ព្រះរាជបល្ល័ង្ករបស់ព្រះបាទ និស្សង្កមល្លៈ ដែលមានអក្សរចារពីលើថា “ព្រះបាទវីរៈ និស្សង្កមល្លៈ បាន គង់លើទីនេះ”។

ព្រះរាជវាំងព្រះបាទមហាបរាក្រមពាហុ[កែប្រែ]

ព្រះរាជវាំងព្រះបាទមហាបរាក្រមពាហុ គឺ នៅជិតគ្នាទៅនឹងព្រះរាជវាំងព្រះបាទនិស្សង្កមល្លៈ ហើយនិងផ្លូវធំដែលកសាងពីឥដ្ឋតាន់ មានជាច្រើនជាន់ ហើយមានកាំជណ្តើរសម្រាប់ដើរឡើងទៅជាន់ខាងលើ ព្រះរាជវាំងនេះមានទំហំ៤៥.៥x ៤៥.៥ម២។ មានសំណង់ខ្លះទៀតដែលជាប់ទាក់ទងជាមួយព្រះរាជវាំងនេះដែលមានចម្លាក់រូបដំរី និងការរចនាដ៏ស្រស់ស្អាតផ្សេងៗទៀត។

ចេតិយចតុកោណនៃព្រះទាឋធាតុ[កែប្រែ]

ធ្វើដំណើរហួសព្រះរាជវាំងទៅមុខបន្តិច យើងនឹងទៅដល់ចេតិយព្រះទាឋធាតុ ដែលសង់នៅលើផ្ទៃដីរាងបួនជ្រុងទ្រវែង។ កន្លែងនេះគឺជាគ្រឹះសំណង់ បាក់បែកជាច្រើន (ប្រាសាទរាងសាជីមានជាន់ ៧) ហើយនិងថូបារាម កាលសម័យនោះព្រះទាឋធាតុ បានតម្កល់ទុកក្នុងចេតិយនៅទីនោះដែរ។

វដទាគេយ Vatadāgeya[កែប្រែ]

វដទាគេយ

នេះគឺជាផ្ទះដែលមានរាងមូល ឬក៏ជាផ្ទះដែលសង់ព័ទ្ធជុំវិញ ព្រះស្តូបដែលហៅថាចេតិយឃរៈ មាន២ថ្នាក់ ច្រកចូលធម្មតាសម្រាប់ទៅកាន់ថ្នាក់ ទី១, ពីថ្នាក់ទី១ ទៅថ្នាក់ទី២ មានច្រកចូល៤ថ្នាក់ គេតម្កល់ dagalla តូច និងព្រះពុទ្ធបដិមាសមាធិ ៤ ព្រះអង្គ។ព្រះបាទនិស្សង្កមល្លបាៈនកសាងកន្លែងនេះ។

ថូបារាម Thupārāma[កែប្រែ]

ថូបារាម

ថូបារាមគឺជាសំណង់មួយដ៏ល្អឆើតដែលដំបូល និងជញ្ជាំងសុទ្ធតែធ្វើពីឥដ្ឋ លាយជាមួយនឹងស៊ីម៉ងត៍ គ្រើមទាំងអស់ ហើយមានព្រះពុទ្ធបដិមាសមាធិ ដ៏ល្អឆើតនៅខាងក្នុង តែត្រូវបានបំផ្លាញដោយជន ខិលខូចចង្រៃ។ តាមជញ្ជាំងមានព្រះពុទ្ធបដិមាជាច្រើន មានបង្អួចនៅពីលើច្រកចូល សម្រាប់ឱ្យពន្លឺ ថ្ងៃចាំងចូលទៅរកព្រះពុទ្ធបដិមា ឯព្រះនេត្ររបស់ ព្រះពុទ្ធបដិមាវិញ ធ្វើពីថ្មដ៏មានតម្លៃម៉្យាង ដែលចាំងជះពន្លឺថ្ងៃបំភ្លឺបន្ទប់។ សព្វថ្ងៃបើគេបំភ្លឺភ្លើង នៅខាងក្នុងព្រះបដិមាអាចភ្លឺព្រាតៗ។

អតទាគេ Atadāge[កែប្រែ]

ព្រះទាឋធាតុចេតិយ គឺជាកន្លែងតែមួយគត់ ដែលព្រះបាទវិជយពាហុ I បានកសាងនៅលើផ្ទៃដីរាងចតុកោណចំពីមុខវដទាគេ ដែលមាន ៧ ជាន់ ហើយព្រះទាឋធាតុ(ព្រះចង្កូមកែវ) ត្រូវបានតម្កល់នៅជាន់ខាងលើគេ។

ហេតទាគេ Hetadāge[កែប្រែ]

ហេតទាគេ

សំណង់នេះក៏ជាព្រះទាឋធាតុចេតិយមួយដែរ ដែលកសាងដោយព្រះបាទនិស្សង្កមល្លៈនៅជិតនឹងសិលាចារិកគាល៍បូតា (សៀវភៅថ្ម Galpota) នៅខាងលិចមានកាំជណ្តើរថ្មមួយមានកាំ ១០ ដែលបញ្ជាក់ឱ្យឃើញថា សំណង់នេះមានច្រើនជាន់។

សាតមហាលប្រាសាទ Satmahal Prasada[កែប្រែ]

សាតមហាលប្រាសាទ

នៅមិនឆ្ងាយពីវដទាគេនិងនៅជិតគាល៍បូតៈ គឺជាសាតមហាលប្រាសាទ។ ប្រាសាទនេះកសាងតាមបែបប្រាសាទនាង១២របស់ខ្មែរយើង។ ប្រាសាទនេះ មានរាងការេដូចជាសាជីដែលមាន៧ជាន់ស្តួចឡើងលើ ដែលតាំងនៅភាគអាគ្នេយ៍, សាស្ត្រាចារ្យពស្នាយកៈ(Prof.H.T.Basnayake) មិនប្រាកដថាតើប្រាសាទ សាងឡើងដើម្បីបញ្ជាក់នូវសកម្មភាពសាសនានៃកងទ័ពខ្មែរដែលធ្វើទាហាននៅសម័យប៉ូឡូណ្ណារុវៈ។ ក្នុងរាជ្យរបស់ព្រះបាទជយវរ្ម័ន VII នៃចក្រភពអង្គរ ព្រះអង្គបានចងសម្ព័ន្ធភាពជាមួយព្រះបាទ មហាបរាក្រមពាហុ ដោយព្រះអង្គទ្រង់បានបញ្ជូន ព្រះរាជបុត្រាមួយអង្គ ព្រះនាម តាមលិន្ទត្ថេរ ឱ្យមកសិក្សានៅកោះស្រីលង្កា ជាមួយនឹងកងទាហានកាពារប្រទេសផងដែរ។ ឯព្រះបាទ មហាបរាក្រមពាហុវិញ បានបញ្ជូនព្រះរាជបុត្រីមួយព្រះអង្គ មកអភិសេកនៅនាចក្រភពអង្គរ។ តែការចងសម្ព័ន្ធ ភាពនេះមានរយៈពេលខ្លីណាស់ព្រោះ៥ឆ្នាំក្រោយមក ព្រះបាទមហាបរាក្រមពាហុក៏ទីវង្គតទៅ។

ខ្ទមព្រះសីវៈ ទី ២ Siva Devale II[កែប្រែ]

ខ្ទមព្រះសីវៈ

ចេតិយនេះមានរាងបួនជ្រុងទ្រវែងធ្វើពីថ្មសុទ្ធ នៅចំកណ្តាលមានសិវលិង្គ ដែលបានតម្កល់ទុកនៅត្រង់កន្លែងដែលពុទ្ធសាសនិកនាំគ្នាគោរពបូជា អាចបញ្ជាក់ឱ្យឃើញថា ទមិឡហិណ្ឌូ មានអានុភាពខ្លាំងជាងព្រះពុទ្ធសាសនានាសម័យនោះ ដែលមានទាំងសិលាចារិកជាអក្សរទមិឡនៅទីនោះផងដែរ។

មេនិក វេហេរៈ Menik Vehera[កែប្រែ]

នេះគឺជាមេនិកវិហារដែលជាចេតិយធ្វើពីឥដ្ឋ និងមានរូបសត្វតោដ៏ស្រស់ស្អាត។ យោងទៅតាម សិលាចារិកដែលមាននៅទីនោះបានបញ្ជាក់ថា ព្រះបាទ និស្សង្កមល្លៈ បានកសាងកន្លែងនេះ។

វិហារកំពូលមាស Rankoth Vehera[កែប្រែ]

នៅក្នុងសិលាចារិកបានបញ្ជាក់ថា ព្រះបាទ និស្សង្កមល្លៈ បានកសាងតាមលំនាំសុវណ្ណមាលិកចេតិយនៅឯអនុរាធបុរៈ មានទំហំជុំវិញ ១៦៧.៥ ម៉ែត្រ និងកំពស់៥៥ម៉ែត្រ ធំជាងចេតិយផ្សេងៗ ទៀត នៅនាសម័យប៉ូឡូណ្ណារុវៈនេះ។

ពទ្ធសីមាប្រាសាទ Baddasimā Prāsāda[កែប្រែ]

អឡាហណៈបិរិវេណៈ (Alahana Pirivena) មានគ្រឹះស្ថានបាក់បែកសំខាន់៣កន្លែង គឺពទ្ធសីមា ប្រាសាទ លង្កាតិឡកៈវិហារ និងកិរិវេហេរៈ ដែលបានកសាងដោយព្រះបាទ មហាបរាក្រមពហ៊ា។ ចំពោះពទ្ធសីមាប្រាសាទ គឺជាឧបោសថាឃរៈ ជាកន្លែងដែលភិក្ខុសង្ឃប្រជុំគ្នាធ្វើឧបោសថដែលមានច្រកចូល ៤ ទិស។

លង្កាតិឡកៈ វិហារ Lankatilaka[កែប្រែ]

លង្កាតិឡកៈ វិហារ

នេះគឺជាគ្រឹះស្ថានសំណង់ដ៏ធំមួយធ្វើពីឥដ្ឋ ដែលមានព្រះពុទ្ធបដិមាសមាធិដ៏ធំមួយព្រះអង្គ សាងពីឥដ្ឋលាបបូកដោយស៊ីមង៉ត៍គ្រើម តែនៅផ្នែកខាងលើត្រូវបានបាក់។ វិហារនេះមានជណ្តើរ ២ ដែលកសាងដោយព្រះបាទ បរាក្រមពហ៊ាទី I និងបានរៀបចំបន្ថែមដោយព្រះបាទបាទវិជយពាហុទីIV។ នៅតាមជញ្ជាំងព្រះវិហារមានវិចិត្ររចនារូបតោ និងពួកមនុស្សក្រិនផុសពីជញ្ជាំង។

វិហារថ្ម Galvihara[កែប្រែ]

វិហាថ្ម ព្រះពុទ្ធរូបសមាធិ
វិហាថ្ម ព្រះពុទ្ធរូបទ្រង់ផ្ទំ

ពេលយើងធ្វើដំណើរឆ្ពោះទៅខាងជើងហួស កិរិវិហិរាបន្តិច យើងនឹងឃើញGalvihara ឬហៅថា ឧត្តរារាម។ រូបចម្លាក់ដ៏ធំនៅពីមុខផ្ទាំងថ្ម និងជញ្ជាំងដែលគេធ្វើដើម្បីការពារព្រះបដិមា សន្មតថាគឺពិតជារូបតំណាងនៃព្រះសម្ពុទ្ធអង្គ ដែលមាននាតាំងពី ប៉ូឡូណ្ណារុវៈសម័យនោះមកម្ល៉េះ។ ឯសំណង់អាគារ ត្រូវបានគេបំផ្លិចបំផ្លាញ គឺនៅសល់តែព្រះពុទ្ធបដិមាធំៗ ៤ព្រះអង្គប៉ុណ្ណោះនៅល្អស្អាត ដែលឆ្លាក់នៅជាប់ផ្ទាំងថ្មដ៏ធំមួយ។ នៅខាងឆ្វេងផ្ទាំងថ្ម គឺរូបព្រះពុទ្ធសមាធិដែលនៅល្អស្អាតផុតពីការបំផ្លាញ។ បន្ទាប់មកគឺជារូងវិទ្យធារៈ(Vidyādhara) ដែលបានដាប់ថ្មធ្វើជារូង និងមានឆ័ត្រថ្មនៅពីលើព្រះចេតិយ និងបានរចនាឆ្លាក់ព្រះពុទ្ធបដិមាសមាធិ ដែលផុសចេញពីផ្ទាំងថ្ម ទោះបីព្រះពុទ្ធបដិមាទាំងអស់នៅល្អស្អាតក៏ពិតមែន ប៉ុន្តែ រូបគំនូរផ្សេងៗត្រូវបានបំផ្លាញអស់រលីង ហើយនៅឯខាងក្នុងរូង គឺមានព្រះព្រហ្ម និងវិស្ណុ។ បន្ទាប់ពីនោះមកគឺជាបទបញ្ជាក្នុងប៉ូឡូណ្ណារុវៈ ដែលគេច្រើនតែស្គាល់ថា “បូឡូណ្ណរុ កតកិវាតៈ”។ ក្នុងកាលនោះ ព្រះបាទមហាបរាក្រមពាហុ ជាមួយព្រះថេរៈ ទិម្ពុលាគលៈ កស្សបៈ បានរៀបចំព្រះសាសនាឱ្យបរិសុទ្ធឡើងវិញ ហើយទ្រង់បានចារនូវបទបញ្ជា និងក្បួនច្បាប់ផ្សេងៗ សម្រាប់ជាមគ្គុទ្ទេសដល់ព្រះភិក្ខុសង្ឃនាសម័យនោះ។ រូបចម្លាក់បន្ទាប់ គឺជាព្រះបដិមាដ៏ធំ គឺជារូបចម្លាក់ព្រះអានន្ទត្ថេរ។ ព្រះបដិមាទ្រង់ឈរព័ទ្ធព្រះហស្ថដែលមានទឹកព្រះភ័ក្ត្រក្រៀមក្រំពោរពេញដោយសេចក្តីទុក្ខនេះ មតិខ្លះថាគឺជាលក្ខណៈសម្តែង បរទុក្ខ ទុក្ខិតៈ គឺជារូប ព្រះពុទ្ធដែលទ្រង់ទទួលសេចក្តីទុក្ខរបស់អ្នកដទៃ។ ឯរូបជាចុងក្រោយ នៅខាងស្តាំបំផុតនៃផ្ទាំងថ្ម គឺជាព្រះពុទ្ធបដិមាទ្រង់ផ្ទំ គេបានជីកគាស់ផ្នែកតូចនៃរូបនេះចេញ ហើយរូបនេះមានសណ្ឋានដូចជាព្រះពុទ្ធទ្រង់ចូលបរិនិព្វាន។ Uttarārāma ឬក៏Galvihara នេះកសាងដោយព្រះបាទមហាបរាក្រមពាហុ។

ទមិឡចេតិយ Demala Mahaseya[កែប្រែ]

ធ្វើដំណើរឆ្ពោះទៅទិសខាងជេងី ហួសវិហារ ថ្មបន្តិច យើងឃើញមានសំណង់បាក់បែកនៃអាគារ ពាក់កណ្តាលដែលជាព្រះចេតិយធំ។ ចេតិយនេះ មិនទាន់បានកសាងរួចរាល់នៅឡើយទេ ពេលដែល ឡើងមើលពីលើ គឺមានគំរោងផ្ទៃខាងលើរាបស្មើ ព្រះបាទ មហាបរាក្រមពហ៊ា ទ្រង់មានព្រះរាជបញ្ជា ឱ្យកម្លាំងពួកឈ្លើយសង្គ្រាមទមិឡកសាង ដូច្នេះ ហើយទេបីគេហៅថា ទេមលមហាសេយៈ ដូច្នេះ តែពុំទាន់រួចរាល់នៅឡើយទេគឺបានត្រឹមតែចេតិយ តូចមួយនៅពីលើប៉ុណ្ណោះ។

ស្រះផ្កាឈូក Nelum Pokuna[កែប្រែ]

ពេលយើងបន្តដំណើរហួសចេតិយទមិឡទៅ ហើយបត់ទៅខាងឆ្វេងបន្តិច យើងនឹងឃើញស្រះ ទឹកដ៏ស្រស់ស្អាតមួយ ដែលមានឈ្មោះថា ស្រះផ្កា ឈូក។ ស្រះនេះគឺជាស្រះថ្មដាប់ដែលមានសណ្ឋាន ដូចជាត្របកផ្កាឈូក៨ស្រទាប់អញ្ចឹង។ ហើយនៅ ជុំវិញមានជញ្ជាំងការពារនិងមានប្រឡាយសម្រាប់ បង្ហូរទឹកចូលផងដែរ។

បន្ទប់រូបចម្លាក់តវិង្កៈ Thivanka Image House[កែប្រែ]

ព្រះបាទមហាបរាក្រមពាហុទ្រង់បានកសាង ព្រះវិហារមួយដ៏សំខាន់នៅក្នុងជេតវនវិហារ ដែល មានទំហំធំ និងមានក្បូរក្បាច់រចនាដ៏ល្អវិចិត្រ មាន ឈ្មោះថា ថិវង្កវិហារពី្រេពាះមានព្រះពុទ្ធបដិមា៣ កន្លែងនិងនៅតាមជញ្ជាំងខាងក្នុងមានផ្ទាំងគំនូរជា ច្រើន ទាក់ទងរឿងរ៉ាវក្នុងជាតក និងរឿងរ៉ាវផ្នែក ព្រះពុទ្ធសាសនាផ្សេងទៀត តែគំនូរទាំងនោះ ត្រូវ បំផ្លាញគ្មានសល់។ ឯនៅតាមជញ្ជាំងខាងក្រៅវិញ មានក្បូរក្បាច់រចនា និងរូបចម្លាក់ផ្សេងៗដ៏ស្រស់ ស្អាតផងដែរ ហើយសព្វថ្ងៃ ព្រះវិហារនេះត្រូវបាន និងកំពុងរៀបចំឡើងវិញ។

ខ្ទមហិណ្ឌូផ្សេងទៀត Other Hindu Devale[កែប្រែ]

ចេញពីថិវង្កៈឆ្ពោះេទៅមុខត្រង់យើងនឹងឃើញ វិហារហិណ្ឌូ ២ មួយឈ្មោះ នយិបេនវិហារ (Nayi Pena Vihara) មួយទៀតនៅខាងស្តាំឈ្មោះថា សិវទេវលៈ។ ទីសក្ការៈនៅឯប៉ូឡូណ្ណារុវៈនេះ មិនបានរាប់ បញ្ចូលនៅក្នុងមហាបូជនីយដ្ឋានទាំង ១៦ កន្លែង នៅក្នុងប្រទេសស្រីលង្កានេះទេ ពីព្រោះគ្មានព្រឹត្តិ-ការណ៍ច្បាស់លាស់ ទាក់ទងនឹងការយាងមកទស្សនា របស់ព្រះសម្ពុទ្ធសោះឡើយ។ ដូច្នេះ ប៉ូឡូណ្ណារវុៈ មិនមែនជាទីកន្លែងសំខាន់សម្រាប់គណៈធម្មយាត្រា ពួកពុទ្ធសាសនិក ដូចជាទីក្រុងអនុរាធបុរីប៉ុន្មានទេ ប៉ុន្តែគ្រឹះសំណង់បាក់បែកផ្សេងៗ គេចាត់ទុកថា គឺ ជាកន្លែងដ៏សំខាន់មួយ ផ្នែកស្ថាបត្យកម្មដែលបាន រៀបចំល្អវិសេសជាងកន្លែងផ្សេងផ្នែកខាងសាសនា និងបានរាប់បញ្ចូលជាតំបន់បេតិកភ័ណ្ឌពិភពលោក ទៀតផង។

ទីក្រុងឃេនឌី[កែប្រែ]

Kandy គឺជាទីក្រុងមួយដ៏ស្រស់ស្អាតសម្បូរ ទៅដោយភ្នំគួរឱ្យចាប់អារម្មណ៍ដែលស្ថិតនៅកំពស់ ៤៦៥ម ពីនីវ៉ូទឹកសមុទ្រ។ នេះជាទីក្រុងដ៏ស្រស់ ស្អាតមួយ ដែលមានភ្នំជ្រោះជ្រង ជ្រលងដងស្ទឹង បឹងបួរ និងទឹកធ្លាក់ជាច្រើនកន្លែង។ មានចម្ងាយ ត្រឹមតែ១១៦ គ.ម.ប៉ុណ្ណេាះ ពីទីក្រុងកូឡុំបូ។ ជា ទីក្រុងមានឈ្មោះល្បីល្បាញ មានទីសក្ការបូជាដ៏ រស់រវើកជាច្រើន ដូចជាវត្តអារាម ព្រះវិហារហិណ្ឌូ វិហារគ្រឹស្ទ និងវិហារមូស្លីម នងិមានលម្អដោយភ្នំ តូចៗជាច្រើន ហើយដែលឡោមព័ទ្ធទៅដោយស្ទឹង ដ៏ធំជាងគេនៅក្នុងដែនកោះនេះគឺស្ទឹងមហាវេលី។ ទីក្រុងនេះ គេចាត់ថា ជាកន្លែងបណ្តុះបណ្តាលនៃ សិល្បៈវប្បធម៌ វិជ្ជាជីវៈ តន្ត្រី របាំ និងសិល្បៈ ចំរៀងជាដើមហើយក៏ជាទីក្រុងចុងក្រោយគេបង្អស់ នៃរបបរាជានិយមរបស់ប្រទេសស្រីលង្កាដ៏រស់រវើក នៃអតីតកាលដ៏រុងរឿងនេះផងដែរ។ ទីក្រុងធំក្នុងទិសភាគខាងជើងគឺទីក្រុងឃេនឌី (Kandy) ដែលជាទីក្រុងចុងក្រោយរបស់ប្រទេសស្រី លង្កា មានឈ្មោះថា សេងកដគលៈ (Senkadagala)។ ក្នុងគ.ស.១៤៦៩ ព្រះបាទ សេនាសម្មតៈ វិក្រមពាហុ (Senāsammata Vickramabahu)បានយក Kandy ធ្វើ ជាទីក្រុងរបស់ព្រះអង្គ ហើយព្រះបាទ វិមលធម៌ សុរិយៈ (Vimaladharmasuriya)I ដែលបានគ្រប់គ្រង ទីក្រុង Kandy គឺជាស្តេចដ៏ឆ្នើមមួយព្រះអង្គ បាន ឧបត្ថម្ភការកសាងព្រះវិហារព្រះចង្កូមកែវ។ អាគរាដែលមានរាងប្រាំបីជ្រុង ឬPattirippuwa ខាងមុខកន្លែងដាក់ដម្កល់ព្រះចង្កូមកែវ គឺកសាង ដោយព្រះរាជាចុងក្រោយនៃទីក្រុងនេះ គឺព្រះបាទ ស្រីវិក្រមរាជសិង្ហៈ (Sri Wickramarajasingha)។ ឯ ផ្លូវទៅកាន់ទីក្រុងនេះ គឺជាផ្លូវត្រូវឆ្លងកាត់កន្លែង ដ៏លំបាកជាច្រើន។ ដូច្នេះ វាគឺជាទីក្រុងដែលថែ រក្សាបានល្អ, ឯបឹងដែលនៅខាងមុខព្រះវិហារដម្កល់ ព្រះទាឋធាតុ គឺជាបឹងដែលផ្តល់សោភ័ណភពាដល់ ទីក្រុងឱ្យរឹតតែស្រស់ស្អាតឡើង។

ព្រះរាជវាំងព្រះចង្កូមកែវ Dalada Palace[កែប្រែ]

ប្រាសាទព្រះចង្កូមកែវ

ព្រះទាឋធាតុដ៏ពិសិទ្ធិថ្លៃថ្លារបស់ព្រះសម្ពុទ្ធ គឺជាសក្ការវត្ថុមួយ ដែលគួរធ្វើការបូជាដ៏ប្រសើរបំផុតនៃពុទ្ធបរិស័ទទូទាំងពិភពលោក និងជាវត្ថុដ៏មានតម្លៃដែលពុទ្ធបរិស័ទស្រីលង្កាយកចិត្តទុកដាក់ ថែរក្សាការពារ យ៉ាងហ្មត់ចត់នៅឯព្រះវិហារព្រះចង្កូមកែវក្នុងទីក្រុងឃេនឌី។ ពុទ្ធបរិស័ទកោះលង្កាមានជំនឿថា ព្រះទាឋធាតុបានជួយថែរក្សាប្រទេស និងសង្គមរបស់ពួកគេឱ្យមានភាពរីកចម្រើនត្រជាក់ត្រជុំអស់រយៈកាលជាង ២៥០០ ឆ្នាំមកហើយ។
ក្នុងរាជ្យរបស់ព្រះបាទ កតិសិរិមេវ៉ាន (Kitsiri Mevan)គ.ស.៣០១-៣២៨ ព្រះទាឋធាតុ គឺព្រះចង្កូមកែវឆ្វេងខាងលើ របស់ព្រះដ៏មានព្រះភាគ១ បាននាំមកពីដែនកាលិង្គ (Kalinga) ដោយព្រះនាង ហេមមាលា(Hemamālā) និងទន្តកុមារ (Danta-kumara)។

(សមន្តប្បាសាទិកា ពាហិរនិទាន បានប្រាប់ថា ជាព្រះ ទាឋធាតុស្តាំខាងក្រោមទេ ។ តែឯកសារជាច្រើនបានបញ្ជាក់ថា ព្រះទាឋធាតុ នៅឃេនឌី សព្វថ្ងៃ គឺជាព្រះធាតុឆ្វេងខាងលើទេ ដូច្នេះ សូមពុទ្ធបរិស័ទចងចាំនិងពិចារណារាវរកទៀតផងចុះ។ េបី ចេះអានភាសាអង់គេស្ល ក៏អាចអានសៀវភៅផ្សេងៗ ដែលយើង បានបង្ហាញនៅក្នុងឯកសារយោងជាពិសេស គឺឯកសារប្រចាំនៅ ព្រះវិហារព្រះចង្កូមកែវ និងបទានុក្រមព្រះពុទ្ធសាសនាដែល រដ្ឋាភិបាលរៀបចំតែម្តង។ The Sacred Tooth Relic at Sri Dalada Maligawa page 11 and better to check the Encyclopaedia of Buddhism vol.IV page 282.)

វិហារព្រះចង្កូមកែវ

គេចាត់ទុកព្រះចង្កូមកែវថា ជានិមិត្តរូបរបស់ព្រះរាជា ហើយជាវត្ថុដ៏ពិសិទ្ធិបំផុត នៃការគោរពបូជាក្នុងកោះស្រីលង្កានេះ។ ការកសាងវត្តអារាម និងព្រះវិហារនៅជិតព្រះរាជវាំង គឺជាទំនៀមទំលាប់ ឬប្រពៃណីរបស់ព្រះរាជានៃប្រទេសនេះទៅហើយ ដូច្នេះហើយ បានជាយើងឃើញមានព្រះវិហារសម្រាប់ដម្កល់ព្រះចង្កូមកែវជាច្រើនកន្លែងនៅតាមបណ្តាទីក្រុងចាស់ៗ ដូចជា Polonnaruwa, Beligala, Dambadeniya and Yapahuwaរបស់ប្រទេសនេះ។ ព្រះបាទអរិយចក្រវត្តិ(Aryachakravarti)បានដណ្តើមយកព្រះចង្កូមកែវ រួចភាសខ្លួនទៅប្រទេសឥណ្ឌា។ តែក្រោយមកព្រះបាទបរាក្រមពាហុ ទី៣ (Para-kramabahu III) បានយកព្រះទាឋធាតុនោះត្រឡប់មកស្រីលង្កាវិញ។ ព្រះបាទវិមលធម៌សុរិយា (Vimaladharma suriya) I បាននាំព្រះចង្កូមកែវត្រឡប់ទៅទីក្រុង Kandy វិញ បន្ទាប់មកព្រះអង្គក៏បានកសាងកន្លែង ដម្កល់ព្រះចង្កូមកែវ ហើយក្រោយមកព្រះរាជបុត្រ របស់ព្រះអង្គព្រះនាម វីរៈ បរក្រាមៈ នរេន្ទសិង្ហៈ (Veera Parakrama Narendasinghe) បានកសាងជាថ្មីវិញយ៉ាងផ្ចិតផ្ចង។ អាគារថ្មីបួនជ្រុងដែលធ្វើគ្របពីលើអាគារចាស់នោះ គឺគ្មានបានកែប្រែក្បាច់ ស្ថាបត្យកម្មអ្វីឡើយ។

ផ្នែកខាងក្នុងនៃវិហារព្រះចង្កូមកែវ

អាគារព្រះចង្កូមកែវមានពីរជាន់ ហើយព្រះទាឋធាតុដម្កល់ទុកនៅជាន់ខាងលើក្នុងកោដ្ឋមាស ៧ជាន់រំលេចដោយវត្ថុដ៏មានតម្លៃជាច្រើនស្ថិតនៅក្នុងទូកញ្ចក់ដ៏ក្រាស់ ដែលមិនអាចបាញ់ទម្លុះដោយគ្រាប់កាំភ្លើងបាន។ នៅមានកោដ្ឋតូចមួយដទៃទៀត ដែលសម្រាប់បីទ្រ ក្នុងពេលប្រារព្ធធ្វើកម្មវិធីបុណ្យនៅរាល់ឆ្នាំ ក៏ដម្កល់ទុកក្នុងទូនេះដែរ។ មានគំនូរ បែបសាសនាដ៏វិចិត្រដែលគេលាបពណ៌ជាច្រើនដង តាំងពីសម័យបុរាណមកជាគ្រឿងលម្អបន្ទប់នេះដែរ។ មានតែព្រះសង្ឃអ្នកមើលការខុសត្រូវនៅទីកន្លែងនោះប៉ុណ្ណោះ ទើបអាចមានសិទ្ធិចូលក្នុងបន្ទប់នោះបាន ហើយមានតែព្រះសង្ឃតំណាងដល់និកាយធំៗ ពីរអង្គ និងបុរសម្នាក់ដែលរាជរដ្ឋាភិបាលបានចាត់ តាំងប៉ុណ្ណោះ ទើបមានសិទ្ធិបើកកោដ្ឋព្រះធាតុបាន។

ដំបូលប្រក់មាសនៃវិហារព្រះចង្កូមកែវ

រីឯដំបូលប្រក់មាសខាងលើព្រះវិហារនោះ គឺជាការបរិច្ចាគធនធានកសាងឡើងដោយលោក ប្រធានាធិបតី រនសិង្ហៈ ប្រេមទស្សៈ(Narasinghe Premadassa) នៃប្រទេសនេះ ក្នុងឆ្នាំ១៩៨៧។ គ្រប់សម័យកាល Kandy គឺជាទីក្រុងដែលគួរឱ្យ ចាប់អារម្មណ៍ក្រៃលែង។ មិនតែប៉ុណ្ណោះ ក្នុងខែ សីហា ទីក្រុងចាស់បានក្លាយជាទីប្រជុំជនសម្រាប់កម្មវិធីរឿងព្រេងដ៏ល្បីល្បាញមួយ ក្នុងចំណោមកម្មវិធីជាច្រើនក្នុងទ្វីបអាស៊ី (Asia) យើងនេះ។ វត្ថុដ៏មានតម្លៃជាងគេក្នុងទីក្រុងKandyគឺព្រះវិហារ ព្រះចង្កូមកែវ (Daladā Māligawa) កន្លែងដម្កល់ព្រះចង្កូមកែវ និងបឹងនៅខាងមុខនោះឯង។ ពិធីបូជាគេធ្វើជារៀងរាល់ថ្ងៃក្នុងអាគារដម្កល់ព្រះចង្កូមកែវ ដើម្បីជាបុណ្យកុសល និងរលឹកដល់ព្រះពុទ្ធគុណ ហើយមានការបូជាដោយតន្ត្រីរបាំ មានផ្លុំខ្លុយ និង វាយស្គរជាដើមដើម្បីបូជាដល់ព្រះទាឋធាតុ។ នៅពេប្រារឰកម្មវិធីអាសាឡ្ហបូជា (Esala Perahera) ចាប់ផ្តើមធ្វើនៅខែមិថុនា ឬសីហា ជារៀងរាល់ឆ្នាំ គេបើកព្រះចង្កូមកែវ ឱ្យពួកពុទ្ធបរិស័ទគោរពបូជា ក្នុងទីសាធារណៈ។ អ្នកផ្លុំត្រែស័ង្ខ អ្នកវាយស្គរវាយចេញជាចង្វាក់ សម្រាប់អ្នករាំហើយដំរីដែលតាក់តែងដោយគ្រឿង អលង្ការផ្សេងៗដើរពីមុខផ្ទុកដោយកោដ្ឋមាសដម្កល់ ព្រះទាឋធាតុដ៏ឆើតឆាយ។ ពិធីដ៏មហិមានេះក្លាយ ជាទស្សនីយភាព និងភាពរុងរឿងដែលមិនអាចនឹងបំភ្លេចបានឡើយ។

អាលុវិហារ[កែប្រែ]

Āluvihāra អាលុវិហារស្ថិតនៅក្នុងស្រុកម៉ាតឡេ (Mātale) ហើយជាកន្លែងដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃប្រទេស ស្រីលង្កា និងក៏ជាកន្លែងដ៏សំខាន់បំផុតផងដែរ ដែល បានបន្តអាយុព្រះពុទ្ធសាសនា បែបថេរវាទរហូត មកដល់សព្វថ្ងៃនេះ។ អាលុវិហារមានចំងាយ ៣២ គ.ម. ពីទីក្រុង ឃេនឌី(Kandy) និងចម្ងាយ ៤ គ.ម.ខាងេជីងស្រុក ម៉ាតឡេតាមផ្លូវអនុរាធបុរៈ។ ឯកសារប្រវត្តិសាស្ត្រ បានបញ្ជាក់ប្រាប់យើងថា ក្នុងរាជ្យរបស់ព្រះបាទ វដ្តគាមិនីអភ័យ (Valagamba) ក្នុងកំឡុងសតវត្ស ទី១ B.C.(មុនគ្រឹស្ទ) មានព្រាហ្មណ៍ឈ្មោះ តិស្ស បានចូលដៃជាមួយពួកទមិឡនៅឥណ្ឌាខាងត្បូង ធ្វើ ការបះបោប្រឆាំងនឹងព្រះអង្គរួចបានគ្រប់គ្រងត្រួត ត្រាលើផ្ទៃប្រទេសទាំងមូល។ ព្រះបាទវដ្តគាមិនី ក៏ បានភៀសព្រះអង្គទៅក្នុងព្រៃជ្រៅដោយសាចាញ់ដៃព្រាហ្មណ៍នោះឯង ។ ក្នុងការគ្រប់គ្រងរបស់ពួកទមិឡអស់រយៈ១២ ឆ្នាំ ប្រទេសស្រីលង្កា បានជួបប្រទះនូវគ្រោះទុរ-ភិក្សអត់បាយ ហើយប្រជាជនជាច្រើនបានស្លាប់ ដោយសារការអត់ឃ្លាន និងរោគបៀតបៀន។ ចំណែក គណៈសង្ឃមួយចំនួនធំ ក៏បានភៀសខ្លួន និមន្តទៅកាន់ប្រទេសឥណ្ឌា និងមួយចំនួនទៀត ក៏ ស៊ូទ្រាំគង់នៅក្នុងប្រទេស។ ដោយសារអាស្រ័យគ្រោះមហន្តរាយដូចបាន និយាយមកខាងលើនេះហើយ ដែលបានធ្វើឱ្យភិក្ខុ ទាំងឡាយ សម្រេចព្រះទ័យស្រុះស្រួលគ្នាសរសេរ ព្រះពុទ្ធវចនៈដាក់ទុកក្នុងសាស្ត្រាស្លឹករឹត ជាលើក ដំបូងគេបង្អស់នៅស.វ.ទី ១ មុនគ្រឹស្ទ (ប្រហែល ៨៨ B.C.)ដើម្បីការពារព្រះពុទ្ធដីកាឱ្យគង់វង់បាន យូរអង្វែង ដល់ជនជំនាន់ក្រោយសិក្សា។ មួយទៀតក្នុងគម្ពីរមហាវង្ស បានសរសេរថា សង្គាយនា ទី៤ និងទី៥ ក៏បានប្រារឰធ្វើឡើង ក្នុង អាលុវិហារនេះដែរ។ ដូច្នេះអាលុវិហារគឺជាកន្លែង ដ៏សំខាន់មួយ កង្នុប្រវត្តិសាស្ត្រនៃព្រះពុទ្ធសាសនា ក៏ដូចជាកោះស្រីលង្កា ពីព្រោះជាកន្លែងចារកិទុក ព្រះពុទ្ធវចនៈដកា់ក្នុងសាស្ត្រាស្លឹករឹតជាលើកដំបូង។

យ៉ាបហុវៈ និង ទម្ពាទេនិយYapahuwa and Dambadeniya[កែប្រែ]

យ៉ាបហុវៈមានកំពស់២៣៤ម បើប្រៀបទៅ នឹងនីវ៉ូទឹកសមុទ្រ ស្ថិតនៅនាខេត្តភាគពាយព្យក្នុង សុ្រកកុរុនេគលៈ ជាបន្ទាយថ្មបុរាណទី២ បន្ទាប់ពីភ្នំសីគីរីដែលជាបន្ទាយទី១មក។ វាស្ថិតនៅចម្ងាយ ៥ គ.ម. ខាងកើតស្ថានីយ៍រថភ្លើង មហោ (Maho) និង៤៦គ.ម.ភាគខាងជើងស្រុកកុរុនេគលៈតាមផ្លូវទៅអនុរាធបុរៈ។ នេះគឺជាវិធានការការពារដែលគេធ្វើឡើងដើម្បីរក្សាទីក្រុង។ រាជមហាមាត្យឈ្មោះ សុភៈ បានកសាងបន្ទាយថ្ម យ៉ាបហុវៈនេះឡើង។ មុនពេលដែលតំបន់នេះបានក្លាយទៅជាទីក្រុង និងបន្ទាយដ៏រឹងមាំ មានតឹកតាងបញ្ជាក់ថា មានព្រះភិក្ខុសង្ឃជាច្រើនអង្គធ្លាប់គង់អាស្រ័យនៅនាគុហាភ្នំនៃទីនោះ។ ទីនេះមានឈ្មោះហៅថា ភ្នំសុភៈ (Subha Mountian) សុន្ទរគីរី (SundaraGiriya) ឬ អាយោបព៌ត (Ayo Pabbata) និងយ៉ាបហុវៈ ដែល ធ្លាប់ជាគេហដ្ឋានរបស់សុភៈមហាមាត្យនោះដែរ។ ទីក្រុងបានផ្លាស់ប្តូរ ពីកន្លែងមួយទៅកន្លែងមួយ ផ្សេងទៀតជាញឹកញាប់ដោយសារតែអស្ថេរភាព ផ្នែកនយោបាយនៃប្រទេសនេះនៅក្នុងអាណាចក្រ ប៉ូឡូណ្ណារុវៈសម័យ (Polonnaruwa)។ ព្រះបាទ វិជយពាហុ (Vijayabahu) III គឺជា ព្រះរាជាដំបូងដែលបានយកទម្ពាទេនិយធ្វើជាទីក្រុងរបស់ទ្រង់ ហើយព្រះរាជបុត្រារបស់ព្រះអង្គនាម បរាក្រមពាហុ (Parakramabahu) II ក៏បានគ្រប់គ្រង ទីនេះបន្តពីព្រះអង្គដែរ។ ចំណែកនៅឯយ៉ាបហុវៈនេះវិញ យើងអាចទស្សនាស្ថាបត្យកម្មដ៏ស្រស់ស្អាត ដូចជាជញ្ជាំង និងប្រឡាយព្រមទាំងព្រះវិហារ ដែលមានគូររូបគំនូរដ៏វិចិត្រផ្សេងៗ ដូចគំនូរស្តីពី ព្រះពុទ្ធទាំង ២៤ ព្រះអង្គ តាំងពីអតីតកាលមក និងបឋមពោធិ គឺ៧សប្តាហ៍ បន្ទាប់ពីត្រាស់ដឹងមក ថាតើទ្រង់បានធ្វើអ្វីខ្លះ។ ទីនោះមានទាំងព្រះពុទ្ធរូប និងរូបព្រះវិស្ណុគូរលាយឡំជាមួយគ្នាយ៉ាងស្រស់ស្អាត។ ម៉្យាងវិញទៀត នៅក្នុងរាជ្យរបស់ព្រះបាទ ភូវនេកពាហុ (Bhuvanekabahu) I ឆ្នាំ ១២៧២-១២៨៤ យ៉ាបហុវៈនេះជាទីក្រុងរបស់ព្រះអង្គ ហើយក៏ជាកន្លែងដែលធ្លាប់តម្កល់ព្រះចង្កូមកែវផងដែរ។ មួយទៀតកូននៃពោធិព្រឹក្សទី៣ក្នុងចំណោម កូនព្រះពោធិទាំង៣២ដើម បានប្រតិស្ថាននៅនា យ៉ាបហុវៈនេះឯង។

ទម្ពូល្លៈ Dambulla[កែប្រែ]

ព្រះពុទ្ធរូបនៅក្នុងល្អាងទម្ពូល្លៈ
ព្រះវិស្ណុក្នុងល្អាងមួយ ក្នុងចំណោមល្អាងទាំង៥

ទម្ពូល្លៈ គឺជាទីប្រជុំជនតូចមួយនៅក្នុងស្រុក ម៉ាតឡេ មានចម្ងាយប្រមាណជាង២០គ.ម. ពីភ្នំសីគិរី ស្ថិតនៅតាមដងផ្លូវទៅកាន់ទីក្រុងអនុរាធបុរៈ ហើយមានចម្ងាយ៤៧គ.ម. ពីទីក្រុងឃេនឌី។ វាគឺ ជាដុំថ្មដ៏ធំស្ថិតនៅដាច់តែឯងមានកម្ពស់ ៥៤ម។ ក្រោយពីឡើងក្នុងចម្ងាយសមរម្យនោះ យើងនឹងដល់ទីបូជនីយដ្ឋានថ្មដ៏ល្បីល្បាញនេះហើយ។ នៅតំបន់ទម្ពូល្លៈនេះ ក៏នៅមានបូជនីយដ្ឋានបូរាណ ផ្សេងៗទៀតជាច្រើនដែរ ដូចជា អម្ពូលម្ពេ (Ambulambe)ពម្ពវៈ(Bambava) និងទម្ពវៈ(Dambava)។ ទម្ពូល្លៈនេះ មានកំណត់ត្រាប្រវត្តិសាស្ត្រយ៉ាងវែង គឺនៅលើសិលាចារិកក្នុងល្អាង បានកត់ត្រាទុកថា ព្រះរាជាព្រះបាទសទ្ធាតិស្ស (Saddhātissa) បានប្រគេនទីនេះចំពោះព្រះភិក្ខុសង្ឃ។ មានទស្សនៈមួយថាព្រះបាទវដ្តគាមិនីអភ័យ បានជ្រកនៅក្នុងល្អាងនេះ នៅពេលដែលព្រះអង្គភៀសព្រះកាយ ហើយនៅពេលដែលព្រះអង្គបាន រាជបល្ល័ង្កវិញ ទ្រង់បានកសាងទីនេះឱ្យក្លាយទៅ ជាអារាមដ៏ស្រស់ឆើតឆាយរុងរឿងក្រៃលែងនៅនាដែនដីកោះលង្កានេះ។ នៅក្នុងសៀវភៅ “រាជារតនករៈ” មានសេចក្តីយល់ស្របនឹងទស្សនៈនេះដែរ។ មានកំណត់ត្រានៅក្នុងព្រះវិហារទម្ពូលូ របស់ព្រះបាទ កិត្តិសិរី រាជសិង្ហេ ថា ល្អាងទម្ពូល្លៈនេះ ត្រូវបានរកឃើញដោយបុរសម្នាក់ ឈ្មោះថា វេទ្ធៈ(Veddah) ហើយបានថ្វាយដំណឹងអំពីល្អាងនេះដល់ព្រះបាទ វដ្តគាមិនីអភ័យ (Valakamba)។ យោងតាមគម្ពីរចូឡវង្ស ព្រះបាទវិជយពាហុ ទី១ ដែលបានគ្រប់គ្រងនៅប៉ូឡូណ្ណារុវៈ បានផ្លាស់ប្តូរព្រះវិហារទម្ពូលូជាថ្មីហើយក៏មានសេចក្តីកត់ត្រានៅក្នុងរាជាវលិយា និងសិលាចារិករបស់ព្រះបាទ និស្ស័ង្កមល្លៈថា បានផ្លាស់ឈ្មោះទៅជារានគិរីទម្ពូល្លៈ (Rangiri Dambulla) ឬភ្នំមាសវញិ និងកសាងរូបពុទ្ធបដិមា ៧៣ អង្គផងដែរ។ ព្រះបាទសេនារដ្ឋ (Senarath) ឆ្នាំ១៦០៦-១៧៣៩ ដែលសោយរាជ្យនៅក្រុងឃេនឌី បានដាក់ព្រះនេត្រព្រះពុទ្ធបដិមាទាំងនោះ។ នៅទីនោះមានល្អាងចំនួន៥ ដែលត្រូវបានគេធ្វើជាទីសក្ការៈបូជា ហើយក៏នៅមានពុទ្ធបដិមាជាច្រើនអង្គនៅក្នុងល្អាងនោះដែរ។ ចំណែកឯពិដាន វិញក៏គ្របដណ្តប់ទៅដោយផ្ទាំងគំនូរដែលពិពណ៌នា អំពីពុទ្ធប្បវត្តិ និងទីតាំងសំខាន់ៗ ក្នុងប្រវត្តិសាស្ត្រ របស់ប្រជាជាននៃប្រទេសស្រីលង្កា។ នៅក្នុងល្អាងមួយក្នុងចំណោមនោះ មានរូបសំណាកព្រះវិស្ណុ។ តំណក់ទឹកដែលស្រក់ធ្លាក់ពីដំបូលល្អាងនោះ មិនដែលស្ងួតនៅរដូវប្រាំង និងមិនដែលជន់ជោរនៅរដូវវស្សាឡើយ។ នៅទីនោះមានបាត្រធំមួយដែល តម្កល់សម្រាប់ត្រងទឹក។ ដោយមានរូបត្រីនៅកន្លែងដែលមានទឹកហូរនោះ ដូច្នេះយើងអាចសន្និដ្ឋានបានថាតំណក់ទឹកនោះមានមកតាំងពីបូរាណកាលម៉្លេះ។

ភ្នំសីគីរី Sigiriya[កែប្រែ]

ភ្នំសីគិរីស្រី​លង្កា

ទីក្រុង ព្រះបរមរាជវាំង និងរាជឧទ្យាន
បណ្តាបុរាណស្ថានសំខាន់ៗនៅដែនកោះលង្កា សីគីរីបានផ្តល់នូវសោភ័ណភាពយ៉ាងល្អឯកចំពោះប្លង់ទីក្រុង ស្ថាបត្យកម្ម និងសិល្បៈ នាសតវត្សរិ៍ទី ៥ ដែលស្ថិតនៅលើដុំថ្មកម្ពស់ប្រមាណ ២០០ម ឡោមព័ទ្ធទៅដោយវាលទំនាបយ៉ាងស្រស់ស្អាតគ្មានពីរ។ ភ្នំសីគិរី គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រដែល មានសម្រស់ធម្មជាតិយ៉ាងត្រកាលគួរជាទីរីករាយចិត្ត។ទីនេះស្ថិតនៅត្រង់ចន្លោះរាជធានីប្រវត្តិសាស្ត្រមួយ គឺអនុរាធបុរៈ និងប៉ូឡូណ្ណារុវៈ គឺមានទីតាំងជាក់លាក់នៅក្នុងស្រុកម៉ាតឡេ(Matale) មានចម្ងាយប្រមាណ ១៦ គ.ម. អំពីបូជនីយដ្ឋានប្រវត្តិសាស្ត្រមួយឈ្មោះថា ទម្ពូល្លៈ (Dambulla)។ តំបន់វាលទំនាបសីគិរី នៅតែរក្សាព្រៃព្រឹក្សាបានយ៉ាងក្រាស់ ដែលមើលទៅប្រៀបបាននឹងកម្រាលព្រំពណ៌បៃតង។ សីគិរីគឺជារាជធានីដែលមានកំពែងនិងគូទឹកដ៏មានសារៈសំខាន់មួយនៅនាសតវត្សរិ៍ទី៥។ ទោះបីជាយ៉ាងណា ប្រវត្តិនៃភ្នំសីគិរីនេះបាន ចាប់ផ្តើមតាំងពីសម័យបុរេប្រវត្តិ រហូតមកដល់ ស.វ.ទី១៨។ ភ័ស្តុតាងដំបូងបង្អស់នៃការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្តិនោះ គឺស្ថិតនៅទី ជម្រកថ្ម អលីគទ (Aligada) ដែលនៅខាងកើតភ្នំ សីគីរីនោះឯង។

ស្រះទឹកសីគិរី

នៅក្នុងឆ្នាំ ៤៥៦ គ.ស. ព្រះបាទធាតុសេន បានសោយរាជ្យសម្បត្តិជាព្រះមហាក្សត្រគ្រប់គ្រងនៅអនុរាធបុរៈ។ ព្រះអង្គមានព្រះរាជបុត្រា២អង្គ និងបុត្រី ១ អង្គ ហើយព្រះរាជបុត្រីអង្គនោះត្រូវ បានរៀបអភិសេកជាមួយនឹងសេនាបតីម្នាក់ក្នុងព្រះនគរ។ ក្នុងកាលជាខាងក្រោយមកមានតំណាលថា ព្រះរាជបុត្រីអង្គនោះ ត្រូវបានធ្វើទារុណកម្មយ៉ាងខ្លាំងក្លាដោយឪពុកម្តាយក្មេក។ ដោយសារហេតុនេះហើយ បានជាព្រះបាទធាតុសេន បានចាប់ម្តាយក្មេកយកទៅសម្លាប់ ជាហេតុធ្វើឱ្យសេនាបតីរូបនោះ មានការថ្នាំងថ្នាក់ជាខ្លាំង ក្រោយមក គាត់បានបញ្ចុះបញ្ចូលព្រះរាជបុត្រាប្អូន ព្រះនាមកស្សបៈ ដើម្បីប្រឆាំងនឹងព្រះរាជារហូតបានជោគជ័យ។ កស្សបៈគឺជាកូនរបស់ស្ត្រីរាស្ត្រសាម័ញ្ញដឹងខ្លួនឯងថា មិនអាចនឹងសោយរាជ្យឡើយ ដូច្នេះហើយក៏មានគំនិតមួយថា ត្រូវតែធ្វើឃាតព្រះរាជបិតា។ ប៉ុន្តែ ព្រះរាជាបានទ្រង់ជ្រាបជាមុន ដូច្នេះហើយ ព្រះបាទ ធាតុសេនបាននាំព្រះរាជបុត្រអង្គនោះទៅក្បែរបឹង កឡាវេវៈ (Kalāwewa) ហើយត្រាស់ថា “ព្រះអង្គ គ្មានរាជសម្បត្តិ នឹងប្រគល់ឱ្យបុត្រាទេ” ហើយព្រះអង្គ បានចង្អុលបង្ហាញបឹងនោះដល់កស្សបៈ ដោយមានព្រះរាជឱង្ការថា “នេះហើយជារាជសម្បត្តិ របស់យើង”។ ដោយខឹងនឹងព្រះរាជា កស្សបៈ ក៏បានធ្វើគត់ព្រះបិតាទម្លាក់ទៅក្នុងបឹងនោះ ហើយឡើងសោយរាជ្យដោយខ្លួនឯងទៅ។ បើទោះបី កស្សបៈបានសោយរាជ្យ ជាព្រះមហាក្សត្រហើយ ក៏ទ្រង់នៅពុំសូវជាសុខប៉ុន្មានឡើយ ដោយសារតែ មោគ្គល្លានជាព្រះរៀមរបស់ព្រះអង្គមានសិទ្ធិសម្រាប់ការគ្រងព្រះរាជបល្ល័ង្កនេះ។ មោគ្គល្លាន បានភៀសព្រះកាយទៅកាន់ប្រទេសឥណ្ឌា អាចនឹងត្រឡប់មកវិញជាមួយនឹងទ័ពឥណ្ឌាខាងត្បូងដើម្បីដណ្តើមរាជបល្ល័ង្កវិញ។ ដោយសារភាពភ័យខ្លាចនេះហើយ ព្រះបាទ កស្សបៈ បានបោះបង់ចោលទីក្រុងអនុរាធបុរៈហើយបានទៅកសាងបន្ទាយមួយយ៉ាងអស្ចារ្យនៅលើថ្មសីគិរីនេះសម្រាប់ខ្លួនព្រះអង្គ។ មោគ្គល្លានដែលកំពុងតែលាក់ព្រះកាយនោះ បានត្រឡប់មកពីប្រទេសឥណ្ឌាវិញ ច្បាំងនឹងព្រះ រាជាអង្គនេះ។ នៅក្នុងសមរភូមិនោះ សំណាងអាក្រក់បានធ្លាក់ទៅលើព្រះបាទ កស្សបៈ ហើយ ព្រះអង្គក៏បានធ្វើអត្តឃាតខ្លួនឯងនៅលើភ្នំសីគិរីទៅ។ ព្រះបាទ កស្សបៈ គឺជាព្រះរាជាតែមួយអង្គគត់ ដែលបានសោយរាជ្យនៅទីក្រុងសីគិរីនេះ។

ព្រះបរមរាជវាំងចាស់[កែប្រែ]

នៅលើកំពូលថ្មភ្នំនោះមានទំហំប្រមាណជាង១ហិចតាកន្លះ។ ទំហំនេះត្រូវបានគេប្រើសម្រាប់ការសាងសង់ព្រះបរមរាជវាំងទាំងអស់។ បច្ចុប្បន្ននេះ នៅមានសេសសល់គ្រឹះ និងផ្នែកខ្លះនៃសំណង់ព្រះរាជវាំងចាស់ និងបឹងដែលមានទឹកពេញថ្លាយង់មួយ ហើយនៅជិតបឹងនោះ ក៏មានអាសនៈមួយដែរនៅពេលយើងឡើងទៅដល់កំពូលថ្មភ្នំនោះ យើងនឹងមានអារម្មណ៍ស្រស់ស្រាយ ពីព្រោះមានខ្យល់បក់យ៉ាងត្រជាក់មកពីចម្ងាយ។

រាជឧទ្យាន[កែប្រែ]

ស្រះទឹកសីគិរី

ចំណុចសំខាន់បីដែលមានទំនាក់ទំនងគ្នា ត្រូវបានបង្កើតឡើងនៅទីនេះ គឺឧទ្យានល្អាងទឹក, ឧទ្យានផ្ទាំងថ្ម និងឧទ្យានជម្រាលភ្នំ ដែលឡោមព័ទ្ធដុំថ្មសីគិរីនោះ។ ការរួបរួមសួនឧទ្យានទាំងបី ប្រភេទនេះ ក៏មាននៅក្នុងព្រះរាជឧទ្យាននាព្រះរាជវាំងនៅលើកំពូលថ្មនោះដែរ។

ជញ្ជាំងកញ្ចក់[កែប្រែ]

ជញ្ជាំងកញ្ចក់សីគិរី

មានអាយុកាលតាំងពីស.វ.ទី ៥ និងត្រូវបានរក្សាយ៉ាងខ្ជាប់ខ្ជួននូវទ្រង់ទ្រាយដើមរហូតមក។ ត្រូវបានកសាងឡើងពីផ្ទាំងថ្មធំៗ ជាមួយនឹងឥដ្ឋកំបោរ។ ជញ្ជាំងនេះមានកំបោរសិតរូប ដែលរំលីង យ៉ាងរលោង ព្រោះហេតុនោះទើបមានឈ្មោះថា ជញ្ជាំងកញ្ចក់ដូច្នេះ។ ឯកសារប្រវត្តិសាស្ត្រលង្កា បានអះអាងថា ជញ្ជាំងកញ្ចក់ និងថ្មភ្នំសីគីរីនេះ គឺជាអច្ឆរិយវត្ថុទី ៨ របស់ពិភពលោកហៅថា ជញ្ជាំងកញ្ចក់ពិភពលោក (The World Mirror Wall)។

ជណ្តើរបង្កាន់ដៃក្រញ៉ាំតោ[កែប្រែ]

បង្កាន់ដៃក្រញុំាតោ

លក្ខណៈដ៏គួរឱ្យស្ញប់ស្ញែងបំផុតមួយ របស់ភ្នំ សីគិរីនោះគឺជណ្តើរបង្កាន់ដៃក្រញ៉ាំតោដ៏ធំស្កឹមស្កៃ ដែលបច្ចុប្បន្ននេះនៅរក្សាទ្រង់ទ្រាយដើមនៃក្រញ៉ាំ តោពីរដ៏ធំសម្បើមនិងបណ្តុំឥដ្ឋកំបោរព័ន្ធព័ទ្ធជណ្តើរ ចុណ្ណីសិលាបុរាណនេះបានយ៉ាងល្អ។ នៅត្រង់កណ្តាល ក្រញ៉ាំតោនោះ ក្នុងសម័យព្រះរាជាដែលកសាង សីគីរីនោះ ទ្រង់ក៏បានកសាងផ្លូវសំងាត់មួយដែរ ប៉ុន្តែ សព្វថ្ងៃនេះ អ្នកបុរាណវិទូមិនទាន់រកឃើញ នៅឡើយទេ, ហើយគេហៅផ្លូវនោះថា សិង្ហាកតៈ (Mouth of Lion)។

បូជនីយដ្ឋានក្នុងខេត្តភាគខាងត្បូង[កែប្រែ]

បូជនីយដ្ឋាននៅកតរគមៈ[កែប្រែ]

By Ven. B.A. Ācinnakalyāno Lek Sam Orn

Kataragama ឬកាជរគ្រាម មានចម្ងាយ ៣២២ គ.ម.ពីទីក្រុងកូឡុំបូ កាត់តាមផ្លូវធំពីរ គឺតាមឆ្នេរ សមុទ្រមួយ និងតាមផ្លូវរតនបុរៈ(Ratanapura)ទៅ ឥម្ពិលិបិតិយ (Embilipitiya)មួយ។ នៅកតរគមៈនេះ មានបូជនីយដ្ឋានសំខាន់ៗ ៥ កន្លែងគឺៈ Kiri vehera ១ Mahā Bodhiya ១ Kataragama Devala ១ Sella Kataragama ១ និងVedihikanda ១ ។

កិរិ វិហារ Kiri Vehara[កែប្រែ]

កិរិ វិហារ

កិរិ វិហារ គឺជាបូជនីយដ្ឋានមួយក្នុងចំណោមបូជនីយដ្ឋានដ៏សំខាន់ៗទាំង១៦កន្លែងដែលព្រះពុទ្ធ ទ្រង់ធ្លាប់យាងដល់និងទ្រង់ធ្លាប់បានគង់ចូលនិរោធសមាបត្តិនាស.វ.ទី៦ B.C.។ ដោយសារតែមានសភាពទ្រុឌទ្រោម ទើបនៅក្នុងឆ្នាំ១៩៦១គ្រឹះព្រះស្ថូបត្រូវបានគេបញ្ចុះសិលា និងកសាងជាថ្មីឡើងវិញយ៉ាងស្អាតហើយស្រេចជាស្ថាពរ។ ព្រះស្ថូប ដំបូងកសាងឡើងដោយព្រះបាទមហាបរាក្រមពាហុ ក្នុងកំឡុងឆ្នាំ ១១៥៣-១១៨៦ ដោយការស្នើរសុំរបស់ព្រះនាងសុពទ្រា (Subadra) ជាព្រះរាជអគ្គមហេសីរបស់ព្រះអង្គ។ ព្រះស្ថូបនេះ មានកំពស់២៩ម និងរង្វង់បរិមាត្រអង្កត់ផ្ចិត៨៥ម។

ពោធិព្រឹក្ស The Bo-Tree[កែប្រែ]

ព្រះពោធិព្រឹក្ស ស្ថិតនៅក្នុងបរិវេណនៃរោង ខ្ទមកតរគមៈ (Kataragama Devale) ជាដើមពោធិ មួយដើមដែលគេដាំបានមកពីចំណែកទាំងប្រាំបីនៃជយសិរីមហាពោធិ៍នៅឯអនុរាធបុរៈ។ Katargama Maha Devale

កតរគម មហាទេវតា[កែប្រែ]

គេក៏ស្គាល់ដែរថាជា ស្កន្ទៈ ឬកន្ទកុមារៈ។ ទេវតាដ៏ចម្បង គឺត្រូវបានគេឧទ្ទិសចំពោះកន្ទកុមារៈ ទេវតាទាំងឡាយដទៃផ្សេងទៀត ថ្មីៗនេះត្រូវបានកសាងក្នុងសម្មតិកម្មដូចគ្នាដែរ ទេវតាទាំងនោះគឺ គណៈទេវតា វិស្ណុទេវតា និង សុនិយាមទេវតា។ មានរឿងដំណាលពីបូរាណផ្សេងៗគ្នា ដែលជាប់ទាក់ទងនឹងកតរគមទេវតានេះ។ និយាយអំពីទេពធីតាឈ្មោះថានាង ឱម៉ា មានកូនពីរនាក់គឺកូនច្បង ឈ្មោះថា គនេស្ស ឬគណៈទេវិ (Ganesh or Ganadevi) និងកូនប្អូនឈ្មោះថា កន្ទកុមារៈ ឬ កតរគមទេវតា។ បណ្តាកូនទាំងពីរ គនេស្ស មានប្រាជ្ញាជាងកតរគម ដូច្នេះហើយទើបគេហៅគាត់ថា វិនាយកទេព (God of Wisdom) (មានន័យថា ព្រះជាម្ចាស់នៃប្រាជ្ញា ឬភាពឈ្លាសវៃ)។ នៅថ្ងៃមួយមានផ្លែស្វាយមួយបានធ្លាក់ពីដើមចុះមកនៅខាងមុខផ្ទះនាង ឱម៉ា អ្នកទាំងពីរគឺគនេស្ស និងកតរគម បានរត់ទៅរើសផ្លែស្វាយនោះ។ បន្ទាប់មកឱពុកបាននិយាយទៅកាន់កូនទាំងពីរថា បើនរណាអាចរត់ជុំវិញមហាសមុទ្រដែលមានរសជាតិប្រៃ ហើយមកដល់ទីមុនគេចូររើសផ្លែស្វាយនោះចុះ។ Ganesh ដែលមានលក្ខណៈសម្បត្តិឈ្លាសវៃពីកំណើតបានគិតថា ត្រឡោកដូងដែលដាក់ត្រាំទឹកអំបិល ក៏មានរសជាតិប្រៃដែរ។ ដោយគិតឃើញដូច្នេះហើយ គាត់ក៏យកត្រឡោកដូងជាមួយនឹងទឹកអំបិល មកដាក់លើដីមុខផ្ទះហើយគាត់ក៏បានរត់ជុំ វិញត្រឡោកដូងនោះរួចក៏រើសផ្លែស្វាយនោះមុនទៅ។ Kataragama ខឹងយ៉ាងខ្លាំងព្រោះគាត់តែម្នាក់ឯងគត់ បានរត់ជុំវិញមហាសមុទ្រ តែដោយ Ganesh ប្រើកល់ល្បិច ទើបគាត់មកដល់ក្រោយរួចគាត់ ក៏យកដំបងរឹងទៅវាយមុខ Ganesh ធ្វើឱ្យបាក់ភ្លុកមួយខាងទៅ។ សូមបញ្ជាក់ថា Ganesh មានរូបរាងដៃជើងជាមនុស្ស តែមានក្បាលជាសត្វដំរី ហើយ ដោយសារតែឧបទ្ទវហេតុនេះកើតឡើង ទើបគេគូរ ឆ្លាក់រូបគាត់មានដៃម្ខាងកាន់ភ្លុក រីឯដៃម្ខាងទៀត មានកាន់ផ្លែស្វាយនៅគ្រប់ទីកន្លែង។ Kataragama ទេវតាមានឈ្មោះហៅបានច្រើន គាត់មានអានុភាពខ្លាំងក្លា និមិត្តមុខ៦ និងដៃ ១២ ព្រមទាំងមានសត្វក្ងោកជាយានជំនិះ។ ស្ថិតនៅជិត (Beligala Vihāra) ពេលិគលៈ វិហារ មានដើមល្ពៅ និងផ្លែធំមួយដែលមានសណ្ឋានដូចជាឆ្នាំង ថ្ងៃមួយផ្លែល្ពៅនោះ ក៏ផ្ទុះឡើងដូចជាកាំរស្មី ហើយនាងទេពធីតាមួយព្រះអង្គក៏បានប្រសូតចេញពីផ្លែល្ពៅ (Beli)ធំនោះ មានព្រះនាមថា ហេនកន្ទៈពិសោភន្ទរា (Henakanda Biso Bhandara) ដែលក្រោយមក ក៏បានជាអគ្គមហេសីរបស់ God Kataragamaដែរ។ មនុស្សជាច្រើន គោរពគាត់ទៅតាមជំនឿជាច្រើន ផ្សេងៗគ្នា នៅទួទាំងប្រទេសស្រីលង្កា។ ហើយក្បួនដង្ហែរ God Kataragama គេប្រារព្ធធ្វើនៅកំឡុង ខែសីហា(អាសាឍ)ជារៀងរាល់ឆ្នាំ។ នៅក្នុងក្បួន ដង្ហែរបូជានោះ គេឃើញមានពិធីបូជាដ៏អស្ចារ្យ ផ្សេងៗ ដូចជាការដើរលើភ្លើង. បោកបំបែកដូងទុំ. ដេកលើដែកគោល និងចាក់ទម្លុះស្បែកដោតឆ្អឹង ព្យួរដង្ហែរនៅតាមទីប្រជុំជននានាជាដើម។

តិស្សាមហារាមចេតិយ Tissāmahārāma[កែប្រែ]

ទីធ្លានៅព័ទ្ធជុំវិញ តិស្សាមហារាម គឺជាផ្នែក មួយនៃបរិវេណវត្តដែរ ដូច្នេះតំបន់ទាំងនោះក៏រាប់ ថាជាតិស្សាមហារាម។ ទីអារាមនេះ គឺជាបូជនី-យដ្ឋានដ៏សំខាន់មួយ បណ្តាបូជនីយដ្ឋានដ៏សំខាន់ ទាំង១៦េនៅក្នុងប្រទេសស្រីលង្កា។ព្រះចេតិយនេះ មានកំពស់ ៦ម និងបរិមាត្រអង្កត់ផ្ចិត ១៦៧.៥ម កសាងឡើងដោយព្រះបាទ កកាវន្តិស្សៈ (Kaka-vantissa)នៅស.វ.ទី២ B.C. ជាព្រះរាជាដែលបាន គ្រប់គ្រងនៅនារោហណៈជនបទ (Rohana) នោះ មុនគេ។ តាមឯកសារសម័យបច្ចុប្បន្នថា ព្រះចេតិយ នេះដម្កល់ព្រះអដ្ឋិធាតុមួយរបស់ព្រះមានព្រះភាគ ប៉ុន្តែ សិលាចារិកបូរាណបាន បង្ហាញប្រាប់យើងថា ព្រះទន្តធាតុ Tooth Relic គឺ ឆ្អឹងថ្គាមខាងក្រោម នៃព្រះសុគតបានប្រតិស្ថានទុកនៅទីនេះ។ េចតិយ នេះ មានសភាពទ្រុឌទ្រោមគេបានជួសជុលកែលំអ ជាបន្តបន្ទាប់ ហើយក្រោយគេគឺនៅឆ្នាំ ១៩៩០។ យោងទៅតាមពង្សាវតារស្រីលង្កាក្នុងកំឡុង ពេលដែលព្រះសាស្តាទ្រង់យាងមកកាន់កោះនេះ ក្នុងលើកទី៣ ទ្រង់បានគង់ចូលនិរោធសមាបត្តិនៅ ទីនេះមួយអន្លើដោយព្រះភិក្ខុសង្ឃជាព្រះអរហន្តចំនួន៥០០អង្គផងដែរ។ នៅមានបូជនីយដ្ឋានមួយ ចំនួនទៀត ដែលជាប់ទាក់ទងទៅនឹងប្រវត្តិសាស្ត្រ ដូចជា Sandagiri dāgaba, Yatāla Menik Vihara, and Kirinda Vihara ។

សីតុលបហុវ Situlpahuwa[កែប្រែ]

ស្ថិតនៅលើកំពូលភ្នំធម្មជាតិ រំលេចដោយថ្ម ដានេះ គឺជាបូជនីយដ្ឋានដ៏សំខាន់មួយដែរ នៅឯ រោហណៈជនបទនោះ។ គេជឿថាព្រះបាទ កកា-វន្តិស្សៈ ជាស្តេចកសាងព្រះវិហារនេះ។ យោងទៅ តាមពង្សាវតារថា ព្រះបាទវាសភៈ(Vasabha)បាន កសាងព្រះចេតិយចំនួន ១០០០ ហើយព្រះបាទ ទាតោបលិស្សៈ(Dātopalissa) បានព្រះរាជទានភមូិ និងទីធ្លាដើម្បីរក្សាព្រះវិហារនេះ។ កំពូលភ្នំនេះ គេ ចាត់ទុកថា ជាកន្លែងសម្រាប់លំហែរកាយមួយ ហើយកាលពីបុរាណកាលមកធ្លាប់មានព្រះភិក្ខុ -សង្ឃជាច្រើនពាន់អង្គគង់អាស្រ័យនៅនាតំបន់នេះ។ កូដាគារប្រាសាទ (Kotāgeruwa Prāsāda) និង និង្ក បោណ្ណាបភានរឃរៈ(Ninkaponnāpabhanaraghara) គជឺអាគារាពីរដែលជាប់ទាក់ទងគ្នា។ ប្រជាពល-រដ្ឋនៅទីនោះ បានតំណាលរឿងតៗគ្នាមកប្រាប់ យើងថា កាលដែលព្រះអរហន្តព្រះនាម សង្ឃ-រក្ខិតិត្ថេរ មានអាពាធគង់នៅក្នុងទីនោះ ព្រះអរហន្ត ចំនួន៨០០០អង្គ មួយអន្លើដោយស្តេចសក្កទេវរាជ បានជួយផ្គត់ផ្គង់ថែរក្សា។ នៅបុរាណសម័យ Situl-pahuwa មានសារៈសំខាន់ដូច Abhayagiri និង Mahavihara ដែរ។

បោវារាម មហាវិហារ[កែប្រែ]

Poovārāma Mahāvihāra មានចំងាយប្រមាណ ជាមួយគីឡូកន្លះពីទីក្រុងម៉ាតរៈ(Matara) បត់ពីផ្លូវ ទេវុន្ទរៈ (Devundara) ឆ្ពោះទៅមិនឆ្ងាយប៉ុន្មាន គណធម្មយាត្រានឹងទៅដល់បូជនីយដ្ឋាននេះ។ នេះ គឺជាពុទ្ធស្ថានតែមួយគត់ដែលបានកសាងឡើងនៅនាស.វ.ទី២០នេះ។ ព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនផ្ងា ព្រះហតស្ថដ្តាំកា់លើព្រះហត្ថឆ្វេង (វិតក្កមុទ្រ) ធ្វើ សមាធិនេះ មានកំពស់៨៨ហត្ថ(៤៤ម៉ែត្រ) ហើយ ប្រជាជនស្រីលង្កាជឿថា ជាព្រះពុទ្ធបដិមាដែល ខ្ពស់ជាងគេលើពិភពលោកយើងនេះ។ ផ្ទះសំណាក (Image House) នេះកសាងនៅ ក្រោមដី ហៅថា ឧមង្គវិហារ ឬវិហារេក្រាមដី។ ព្រះវិហារនេះ កសាងដើម្បីរំឮកដល់រូងក្រោមដី ដែលព្រះបរមពោធិសត្វព្រះមហោសថបណ្ឌិតធ្លាប់ កសាងហើយក្នុងឧមង្គជាតកនោះ។ គេបានសរសេរ សំណៅ និងគូរប្រវត្តិរឿងរ៉ាវទាំងអស់ តាំងពីទ្រង់ នៅបានសោយព្រះជាតិជាព្រះពោធិសត្វនៅក្នុងរូង ក្រោមដីនេះ។ វិហារដ្ឋាននេះ បានគូរប្លង់ និងស្ថាបនាដោយ ព្រះភិក្ខុ P.R. Anunāyaka Thero អនុនាយក ជា ព្រះចៅអធិការស្តីទីនៃវត្តនោះ។

បូជនីយដ្ឋានមហិយង្គណៈ[កែប្រែ]

Mahiyangana By Ven.B.A. Dhammapañño Sem Sam Own ស្ថិតនៅកណ្តាលភាគខាងកើតនៃប្រទេស មានចំងាយ៦៨គ.ម.ពីទីក្រុងឃេនឌីដោយឆ្លងកាត់ ជួរភ្នំជាច្រើន គណៈធម្មយាត្រាអាចទៅដល់បូជ-នីយដ្ឋានដ៏សំខាន់មួយ ក្នុងចំណោមបូជនីយដ្ឋាន សំខាន់ៗទាំង១៦ នៅកោះស្រីលង្កានោះគឺ មហិ-យង្គណៈនេះឯង។ ដោយសារតែនៅតំបន់ឃេនឌី ជាទីភ្នំខ្ពស់ហើយមហិយង្គណៈជាវាលទំនាប ដូច្នេះ ហើយទើបគណៈធម្មយាត្រាត្រូវធ្វើដំណើរតាមផ្លូវចំណោត ចុះពីលើភ្នំ ដែលប្រៀបបាននឹងកាំជណ្តើរ ឬដង្កៀបសក់ចំនួន១៧ជាន់។ តែយើងក៏អាចធ្វើ ដំណើរតាមផ្លូវមួយទៀត ចេញពីទីក្រុងប៉ូឡូណ្ណារុវៈ មកេនៅលើផ្លូវរាបស្មើគ្មានភ្នំសូម្បីតែបន្តិចឡើយ។ តាមរឿងរ៉ាវប្រវត្តិសាស្ត្ររបស់ព្រះពុទ្ធសាសនា បានសម្តែងមកថា កាលនោះឯង ព្រះសម្មាសម្ពុទ្ធ បានយាងមកកាន់កោះស្រីលង្កា ជាលើកទីមួយ បន្ទាប់ពីត្រាស់ដឹងបាន ៩ ខែមក គឺដេីម្បីប្រោស ដល់ពពួកយក្សទាំងឡាយ ដែលមានទិដ្ឋិដ៏លាមក កាចសាហាវ។ ព្រះអង្គបានទ្រង់ជ្រាបរួចជាស្រេច ហើយថា ព្រះពុទ្ធសាសនា នឹងតាំងនៅយ៉ាងរឹងមាំ ក្នុងកោះនោះយ៉ាងពិតប្រាកដនាពេលអនាគត។ ព្រះតថាគតបានយាងមកសង្គ្រោះ ដល់ពួកយក្ស ដែលតែងតែយាយីរំខានដល់សត្វទាំងឡាយដទៃ។ បន្ទាប់មកព្រះអង្គក៏បានសម្តែងនូវព្រះធម្មទេសនា ធ្វើឱ្យអ្នកទាំងនោះមានចិត្តរីករាយ ក្នុងព្រះសទ្ធម្ម ដ៏ថ្លៃថ្លា ហើយមានចិត្តជ្រះថ្លា បានបូជាព្រះធម៌ ដោយបរិក្ខារផ្សេងៗ ជាច្រើន។ ក្នុងកាលនោះ មានទេវបុត្រមួយអង្គព្រះនាម សុមនៈ ឬសម័នទេវតា (Sumana or Saman Devale) បានទូលសុំឱ្យព្រះអង្គប្រទាន នូវសរណវត្ថុជាគ្រឿង នឹករលឹក សម្រាប់ធ្វើសក្ការបូជាក្នុងកាលជាខាង ក្រោយផង។ គ្រានោះ ដោយព្រះទ័យអនុគ្រោះ ព្រះជិនស្រីបានទ្រង់ប្រទាននូវព្រះកេសារបស់ព្រះអង្គ ដល់សុមនទេវបុត្រអង្គនោះនៅពេលនោះឯង ដែរ។ ហើយភ្លាមនោះ ទេវបុត្រអង្គនោះ ក៏បាន ដម្កល់ព្រះកេសធាតុក្នុងកោដ្ឋមាសមួយ ប្រតិស្ថាន នៅក្នុងព្រះចេតិយដែលធ្វើស្រេចរំលេចេដាយរតនវត្ថុជាច្រើនប្រការដែលមានកំពស់៧ហត្ថ(៣.៥ម)។ គម្ពីរមហាវង្សបានលើកឡើងថា កាលព្រះសរីរ-សពរបស់ព្រះសម្មាសម្ពុទ្ធ បានបូជារួចរាល់ហើយ មានព្រះថេរៈមួយអង្គព្រះនាម សារភូ (Sārabhu) យកនូវព្រះគីវដ្ឋិ១គឺឆ្អឹងក(Grivatthi)របស់្រពះជិន ស្រី ពីស្ថានទីបូជានុ៎ឯះង មកកាន់កោះស្រីលង្កា

១ John S.Streng, Relics of the Buddha page 81. 

នេះ ហើយស្ថានទីនោះ ក៏គឺមហិយង្គណៈនេះឯង។ ព្រះចេតិយទីមួយកសាងរំលេចដោយរតនវត្ថុ គ្រប់យ៉ាងដោយសុមនទេវបុត្រមានកំពស់៧ហត្ថ។ ព្រះថេរៈសារភូ បាននាំព្រះគីវធាតុមក ហើយបាន សាងពង្រីកឱ្យបានកំពស់១២ហត្ថ(៦ម)។ ព្រះបាទ ចូឡាភ័យ(Chulābhaya)ជាព្រះអនុជរបស់ព្រះបាទ ទេវានម្បិយតិស្ស បានសាង៣០ហត្ថ(១៥ ម៉ែត្រ) បន្ថែមទៀត ហើយក្រោយមកព្រះបាទ ទុដ្ឋគា-មិនីអភ័យ ព្រះអង្គក៏បានកសាងពង្រីកបន្ថែមពីលើ ព្រះចេតិយមុនៗទាំងនោះ ឱ្យមានកំពស់ចំនួន ៨០ ហត្ថ(៤០ម)ទៀត ដោយឥដ្ឋនិងថ្មទាំងឡាយ១។ នៅស.វ.ទី ១១ មានព្រះរាជាមួយព្រះអង្គ ព្រះនាមថា វិជយពាហុ ទ្រង់បានស្ថាបនាព្រះចេតិយ

         ១Rev.K.Nandaratana, Dhātuvamsa,Chapterone, Tathāgatassagamanakathā, page 2 and 3.។
នោះបន្ថែមឱ្យមានលកណ្ខៈដ៏វិចិត្រ និងធំរលើប រលោងមូលដចូបាត្រដែលផ្កាប់សំយ៉ុងចុះ ហើយបើ មើលពខីងាលើវិញ យើងអាចមើលឃើញកំពូល យ៉ាងស្រួចត្រដួចត្រដឹមត្រមឹរលោងដោយក្បូរក្បាច់ រចនាផ្សេងៗ។  សម័យក្រោយៗមកទៀត មាន ព្រះមហាក្សត្រជាច្រើនព្រះអង្គបានធ្វើធម្មយាត្រា ទៅកាន់ទីនោះជារឿយៗ។ 

ស្ថិតនៅចម្ងាយ ៥០ ម៉ែត្រ ពីស្ទឹងមហាវេលី មហិយង្គណៈ ឬព្រះគោតមចេតិយ ដែលឡោមព័ទ្ធ ជុំជិតដោយដើមឈើធំៗយ៉ាងទ្រឈឹងទ្រឈៃ លាយឡំដោយសម្លេងរៃច្រៀងបំពេរ នាពេលព្រះ សូរិយាទេរទាបរៀបខ្លួនចលូទៅកាន់ស្បៃនៃរាត្រីកាល បណ្តាលឱ្យតួព្រះចេតិយមានសម្រស់យ៉ាង ស្រស់ត្រកាលគួរជាទីពិតពិលរមិលមើលក្រៃលែង។ បន្ទាប់ពីគណៈធម្មយាត្រាបានធ្វើការបូជាប្រទក្សិណ ព្រះចេតិយរួចស្រេចហើយយើងអាចធ្វើដំេណីរតែ ២០ម៉ែត្រ ទៅទិសខាងជើង គឺជាព្រះពោធិព្រឹក្ស ដែលបាននាំមកប្រតិស្ថានតាំងពីជាង ២០០០ ឆ្នាំ មុនមកម្លេះ គឺជាកូនពោធិទី៩នៃចំណែកកូនពោធិ ទាំង៣២ដើមនុ៎ឯះង។ ហើយទីនេះឯង ជាទីកន្លែង ដែលស្តេចទមិឡ បានចាប់ផ្តើមឈ្លានពានជាលើក ទីមួយនៅក្នុងរាជ្យរបស់ព្រះបាទ សុរតិស្ស។

មុតិយង្គណៈ Mutiyangana[កែប្រែ]

ស្ថិតនៅស្រុកពទុល្លៈ (Badulla) ២១៧ គ.ម. ពី កូឡុំបូ និង ១២៩ គ.ម.ពីរតនបុរៈ បូជនីយដ្ឋាន មួយក្នុងចំណោមបូជនីយដ្ឋានដ៏សំខាន់ ៗ ទាំង១៦ នៃដែនកោះនេះគព្រឺះចេតិយមុតិយង្គណៈនេះឯង។ ទីនេះព្រះសម្មាសម្ពុទ្ធ ទ្រង់ធ្លាប់គង់ចូលនិរោធ-សមាបត្តិមួយអន្លើដោយព្រះខីណាស្រពទាំងឡាយ ៥០០អង្គ។ បានឮថា ភិក្ខុ ៦០ អង្គបានបន្លុះ ជា ព្រះអរហន្តក្នុងពេលតែមួយជាមួយគ្នានៅទីនេះ។ ព្រះចេតិយនេះកសាងដោយព្រះបាទ ទេវានម្បិ-យតិស្ស និងបានកសាងពង្រីកបន្លែម ដោយព្រះ រាជាព្រះបាទ ទេតុតិស (Detutis)។

បូជនីយដ្ឋានខេត្តភាគខាងជើង[កែប្រែ]

នាគទីប[កែប្រែ]

By Ven.B.A.Sumanatthero Thav Bunthen សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅ វត្តជេតពន ក្នុងវស្សាទី៥ បន្ទាប់ពីត្រាស់ដឹងអនុ-ត្តរសម្មាសម្ពោធិញ្ញាណ ព្រះអង្គទ្រង់បានប្រមើល មើលឃើញនូវសង្គ្រាមដែលត្រូវកេតីឡើងក្នុងកោះ លង្កានៅពេលខាងមុខដោយការឈ្លោះដណ្តើមរាជ បល្ល័ង្កគ្នារវងានាគពូនិងក្មួយមហោទរៈចូឡោទរៈ។ នៅថ្ងៃ១៥កើត ខែចែត្រ នាបុព្វណ្ហសម័យព្រះជិន ស្រីទ្រង់ដណ្តប់សំពត់កាសាយពស្ត្រ័ ទ្រង់បាត្រ រួច យាងសំដៅទៅកាន់កោះលង្កាត្រង់នាគទីបនេះឯង ជាលើកទី២ ដើម្បីអនុគ្រោះដល់ពពួកនាគទាំងពីរ ក្រុមនោះ។ មហោទរៈជាស្តេចនាគមានឬទ្ធានុភាពអស្ចារ្យ គ្រប់គ្រងនៅឯស្ថានភុជង្គនាគឰដ៏សមុទ្រដែលមាន ទំហំប្រមាណ៥០០យោជន៍ដោយជុំវិញ។ ប្អូនស្រី របស់ស្តេចនាគនោះមានកូនមួយឈ្មោះចូឡោទរៈ។ ជីតារបស់ចូឡោទរៈធ្លាប់បានប្រគល់រាជបល្ល័ង្កទៅម្តាយរបស់ខ្លួន ដូច្នេះហើយទើបបានកើតទៅជា សង្គ្រាមនឹងគ្នានៅពេលដែលមាតាបានស្លាប់ទៅ។ ទេវតាមួយអង្គនាម សមិទ្ធិសុមនៈ បានកាន់ យកមែករាជាយតនព្រឹក្ស(ដើមកែស)ពីលំនៅរបស់ ខ្លួននាវត្តជេតពន ធ្វើជាឆត្រ័បាំងថ្វាយដល់ព្រះសម្មា សម្ពុទ្ធ។ ទេវតាអង្គនេះ ធ្លាប់កើតជាមនុស្សនៅ នាគទីបនុ៎ះ បានឃើញព្រះបច្ចេកពុទ្ធកំពុងឆាន់ក៏ មានចិត្តជ្រះថ្លាបានថ្វាយមែកឈើ ស្លឹកឈើ និងទឹក លាងបាត្រ។ ដោយកុសលកម្មនេះ ទើបគាត់ទៅ កើតជារុក្ខទេវតានៅនាឧទ្យានវត្តជេតពន ហើយ នៅពេលដែលព្រះសាស្តាយាងមកកោះលង្កាទេវរាជ ក៏ត្រាស់បង្គាប់ឱ្យមកជាមួយព្រះសម្ពុទ្ធ។ ក្នុងសមរភូមិ ព្រះមានព្រះភាគទ្រង់ស្ថិតនៅ ឰដ៏វេហាស៍ បណល្តានូវភាពងងឹតគ្រប់ដណ្តប់លើ ពួកនាគ។ ស្ថិតនៅក្នុងភាពភ័យញាប់ញ័ររន្ធត់ស្ទើ រលត់ស្មារតី ព្រះមហេសីទ្រង់ញ៉ាំងពន្លឺឱ្យកើតប្រាកដ កំចាត់ការភ័យខ្លាចឱ្យរសាត់ទៅ។ ដោយឃើញ ឬទ្ធានុភាពរបស់ព្រះវិជិតមារ ពួកនាគទាំងនោះ ក៏ ចូលមកថ្វាយបង្គំព្រះបាទា នៃព្រះអង្គដោយចិត្ត រីករាយ ហើយធម្មីកថាដោយការព្រមព្រៀងគ្នាក៏ បានសម្តែងឡើង ធ្វើឱ្យពួកនាគមានចិត្តជ្រះថ្លា ប្រគល់ថ្វាយរាជបល្ល័ង្កដល់ទ្រង់ ។ ព្រះលោកនាថ ទ្រង់សោយអាហារពេលព្រឹកនិងញ៉ាំងពួកនាគ៨០កោដិ ឱ្យតាំងនៅក្នុងត្រៃសរណគមន៍ សមាទាន-បញ្ចសីល ទាំងដែលនៅក្នុងទឹក និងលើគោក។ ម្តាយមីងរបស់នាគ មហោទរៈ ជាភរិយារបស់ មណិក្ខិកៈកល្យាណី ដោយក្តីជ្រះថ្លាក្នុងព្រះសទ្ធម្ម មានសរណគមន៍ជាទីពឹង ទើបពោលនឹងព្រះសុគត ថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ សេចក្តីករុណា ដែល ព្រះអង្គបង្ហាញថ្ងៃនេះ ធំធេងណាស់ អស្ចារ្យពេក ណាស់ បើសិនព្រះអង្គមិនយាងមកទេ ពួកយើងខ្ញុំ នឹងទៅជាផេះបាតសមុទ្រទាំងអស់ហើយ សូមព្រះ មានព្រះភាគអាស្រ័យសេចក្តីអនុគ្រោះ យាងទៅ កន្លែងខ្ញុំព្រះអង្គ១។ ព្រះទ្រង់ញាណ ទទួលដោយ តុណភ្ហីពា រួចទ្រង់បានដាំដើមរាជាយតនៈត្រង់កន្លែង នោះ ទុកជាគ្រឿងរលឹក ហើយទ្រង់ក៏បានប្រគល់ ដើមឈើនោះ និងរាជបល្ល័ង្កឱ្យពួកនាគថែរក្សា និងគោរពបូជា ជាបរិភោគចេតិយ ដែលទ្រង់ធ្លាប់

         ១ ក្នុង Encyclopaedia of Buddhism vol. VI page 93 and vol.III page 450-458 ថា មណិក្ខិកៈ ជាពូតែម្តង ដែលបានយាង ព្រះសាស្តា ឱ្យទ្រង់យាងទៅកន្លែងរបស់ខ្លួន ។ 

គង់ប្រើប្រាស់ដើម្បីជាប្រយោជន៍ និងសិរីសួស្តី ដល់ ពួកនាគទាំងអស់រួចហើយ ក៏យាងត្រឡប់មកកាន់ វត្តជេតពនវិញ ១។

នាយិនតិវុ (Nayinativu)[កែប្រែ]

គឺជាកោះដ៏តូចជាង គេក្នុងឈូងសមុទ្រមន្នារ(Mannar) ស្ថិតនៅចម្ងាយ ប្រហែល៥០គ.ម.ពីប្រទេសឥណ្ឌា។ ពួកពាណិជ្ជ-ករទាំងឡាយ បានធ្វើដំណើរដ៏ឆ្ងាយមកកាន់កោះ នេះ និងកោះមួយចំនួនទៀត នៅជុំវិញនេះ ដេីម្បី ទិញសំបកខ្យងស័ង្ខ (Conch shells) ែដលគេ រើសមកពីក្នុងទឹករាក់ៗក្តៅឧណ្ឌៗក្នុងឈូងសមុទ្រ។ សំបកខ្យងស័ង្ខនេះ មានសារៈប្រយោជន៍ចំពោះ ពិធីកម្មរបស់ពួកសាសនិកហិណ្ឌូ និងមួយចំនួនក្នុង

         ១ ប្រវត្តិរឿងរ៉ាវទាំងអស់នេះ ស្រង់ចាកគម្ពីរ មហាវង្ស ទំព័រទី ៥ ដល់ទី ៨ ត្រង់ The visit to Nāgadipa. 

ព្រះពុទ្ធសាសនា ហើយក៏អាចឆ្លាក់ជារូបបានយ៉ាង ល្អប្រណិត និងជាងនេះទៅទៀត ចំលាក់ខ្យង ទាំងនេះ គឺមានតម្លៃខ្ពស់ទៀតផង។ គណៈធម្មយាត្រាទាំងឡាយ បានមកកាន់កោះ តូចនេះ ដើម្បីថ្វាយបង្គំព្រះចេតិយដ៏ល្បីនៅលើដី េកាះនេះ ដែលមានតាំងពីស.វ.ទី១នៃគ.ស.មក ម៉្លេះ។ ទីនេះគឺជាកន្លែងដ៏សំខាន់មួយ ក្នុងចំណោម កន្លែងសំខាន់ៗ ទាំង១៦ នៃប្រទេសនេះ។ នៅក្នុង គម្ពីរពុទ្ធសាសនារបស់ពួកទមិឡ ឈ្មោះ មណិ-មេខឡៃ (Manimekhalai) បានរៀបរាប់ពីបល្ល័ង្ក ស្រោបត្បូង និងផ្ទាំងថ្មមួយផ្ទាំង មានប្រតិស្ថាន ស្នាមព្រះបាទនៅនាកោះនាគទីបៈនេះ ដ៏ជាកន្លែង ដែលគណៈធម្មយាត្រាពីប្រទេសឥណ្ឌាធ្លាប់បានមក ធ្វើការគោរពបូជា ។ គណៈធម្មយាត្រាទាំង នោះ បានដើរកំសាន្តតាមឆ្នេរខ្សាច់និងបឹងទឹកប្រៃដ៏វែង អន្លាយនៃកោះនេះ។

Nāgapusaniaman Kovil[កែប្រែ]

នៅពេលទូកចូលដល់ស្ពានធំ យើងនឹងឃើញ នូវជញ្ជាំងវិហារសាសនាហិណ្ឌូ ដែលមានពណ៌ឆ្នូត ក្រហមសគួរឱ្យគយគន់។ វិហារបុរាណបានរលត់ បាត់ទៅ នៅសល់តែវិហារថ្មី និងថ្មបុរាណពីរដុំ ប៉ុណ្ណោះ។ ខាងឆ្វេង ខ្លោងទរ្វាមានសិលាចារិក ព្រះបាទបរាក្រមពាហុទី I ។

នាគទីបវិហារ[កែប្រែ]

នៅមិនឆ្ងាយជាងកន្លះគីឡូម៉ែត្រគឺនាគវិហារ ដែលកសាងឡើងត្រង់កន្លែងដែលព្រះបរមគ្រូទ្រង់ គង់ពេលព្រះអង្គយាងមកកោះតូចនេះ។ នៅជ្រុង ម្ខងានៃផ្លូវនោះមានពោធិព្រឹក្សមួយដើម និងជ្រុង ម្ខាងទៀតមានវត្តមួយដែលមានចេតិយលាបពណ៌ប្រាក់។ មានវិហារពីរដទៃទៀត ដែលវិហារមួយ ដម្កល់ព្រះបដិមាទង់ដែងជាអំណោយរបស់រដ្ឋាភិ-បាលភូមាឆ្នាំ១៩៥៦។ សំណង់ទាំងអស់ទើបកសាង នៅឆ្នាំ ១៩៥០ ដោយគ្មានរមណីយដ្ឋានប្រវត្តិ-សាស្ត្រេឡីយ។ នាគទីបនេះ សព្វថ្ងៃហៅថា ជហ្វនា (Jaffna)មានចម្ងាយ៣៩៥គ.ម.ពីទីក្រុងColombo. ឯវិហារនេះ មានចំងាយ៣០គ.ម.ពី Jaffna នោះ។

វត្តគង្គារាម[កែប្រែ]

វត្តគង្គារាម

ជាទួទៅវត្តនេះ ត្រូវបានស្គាល់ និងហៅថា វត្តកង្ការាម សូម្បីតែជនជាតិខ្មែរយើងក៏ហៅដូច្នេះ ដែរ។ ការហៅបែបនេះ គឺបញ្ចោញសំនៀងតាម សីហឡភាសានិងអក្សរឡាតាំងថា Gangaramaya បញ្ចោញសំនៀងជាអឃោសៈថា កាំងការាម។ ប៉ុន្តែ បើយើងប្រែវាទៅជាសំនៀងភាសាខ្មែរយើងវិញថា គង្គារាម ដែលមានន័យថា បឹងឬទន្លេ ។ ដូច្នេះ សរុបសេចកម្តីកពាក្យថា គង្គារាម ប្រែថា វត្តបឹង។ ពីដើមឡើយវត្តគង្គារាមនេះ គឺជាអាស្រម បទដ៏តូចមួយដែលស្ថិតនៅលើដីទូលភក់ប៉ុណ្ណោះ។ តែក្រោយមកបន្តិចអាស្រមតូចនេះ បានអភិវឌ្ឍន៍ រីកចំរើន គួរឱ្យកត់សម្គាល់ និងជាទីពេញនិយម ចូលចិត្តទស្សនា មិនថា ជាជាតិសាសន៍អ្វីឡើយ។ សមិទ្ធិផលទាំងនេះ កើតេឡីងដោយស្នាព្រះហស្ថ របស់ព្រះថេរៈ ទេវុន្ទរៈស្រីជិនរតននាយកៈ (Dew-undara Sri Jinararana Nayaka)។ ដោយបានការ ចូលរួមនិងគាំទ្រពីសំណាក់អ្នកកាន់ព្រះពុទ្ធសាសនា និងសាសនាដទៃទៀត ដូច្នេះ ក្នុងរយៈពេលដ៏ខ្លី ប៉ុណ្ណោះ ព្រះថេរៈលោកបានធ្វើអាស្រមតូចនេះ ឱ្យ ប្រែក្លាយេទៅជាវត្តគង្គារាម រហូតមកដល់បច្ចុប្បន្ន នេះ។ ទាំងអស់នេះគឺធ្វើឡើងដើម្បីជាអនុស្សវារីយ៍ សម្រាប់បូជាថ្វាយដល់គ្រូរបស់លោក គឺព្រះថេរៈ ហិក្កទូវេ ស្រី ទូរនង្គលនាយកៈ (Hikkaduwe Sri Durnangala Nayaka Thero) ជាអ្នកដែលបាន បង្កើតឱ្យមានសាលាបឋមសិក្សា (Pirivena) ព្រះ ពុទ្ធសាសនាដំបូងគេនៅស្រីលង្កានេះផងដែរ។ បច្ចុប្បន្នសម័យសព្វថ្ងៃនេះ វត្តគង្គារាមមិន ត្រឹមតែជាកន្លែង សម្រាប់ធ្វើសក្ការគោរពបូជា ប៉ុណ្ណោះទេ ថែមទងាំជាមជ្ឈមណ្ឌលសម្រាប់បណ្តុះ បណ្តាលធនធានមនុស្សផងដែរ។ សមិទ្ធិផល និង លក្ខណៈពិសេសរបស់វត្តនេះ មានព្រះស្ថូប, ព្រះ ចេតិយ, សិរីពោធិព្រឹក្ស, មន្ទ្រិយវិហារ, សីមា មាលកៈ និងអាគារចាស់ៗ ដែលបន្សល់ទុកតាំងពី បុរាណកាលមក។ លើសពីនេះទៀត មានសារ-មន្ទីរ, បណ្ណាល័យ, កុដិព្រះសង្ឃស្នាក់នៅ និង អាគារសិក្សាបីជាន់ ដែលមានបន្ទប់សិក្សា និង សម្រាប់ធ្វើសង្ឃទាន។ ព្រចៅះអធិការគ្រប់ជំនាន់ ដឹកនាំគ្រប់គ្រងប្រកបដោយសុឆន្ទៈមុះមុតអង់អាច ក្លាហាន ដើម្បីបម្រើផលប្រយោជន៍ដល់សាសនា វប្បធមន៌ិងសង្គមជាតិទាំងមូលជាងមួយសតវត្សរ៍ មកហើយ គឺរាប់តាំងពីឆ្នាំ ១៨៩០ មក។ េដាយ បុព្វហេតុ ជាតិ សាសនា និងវប្បធម៌ វត្តនេះ បាន និងកំពុងបង្កើតឱ្យមានវត្តអារាម និងមជ្ឈមណ្ឌល អប់រំផ្សេងៗទាំងក្នុងនិងក្រៅប្រទេស។ ជាក់ស្តែង ការជួយបង្កើតវត្តព្រះពុទ្ធសាសនាឱ្យមាននៅលើដីកោះនៃសហរដ្ឋអាមេរិក (Staten Island U.S,A.) និងមជ្ឈមណ្ឌលព្រះពុទ្ធសាសនានៅនាទីក្រុង ញូវ យ៉ក(New York)។ វត្តព្រះពុទ្ធសាសនានៅ Birm-ingham ប្រទេសអង់គ្លេស (U.K.) និងមជ្ឈមណ្ឌល ព្រះពុទ្ធសាសនានៅ Tanzania ផងដែរ។ វត្ត និង មជ្ឈមណ្ឌលទាំងនេះ គឺជាសាខារបស់វត្តគង្គារាម។ មិនតែប៉ុណ្ណោះ នៅមានការជួយជ្រោមជ្រែង ផ្សព្វ ផ្សាយព្រះធម៌ទៅ តាមបណ្តាប្រទេសផ្សេងៗ ជា ច្រើនទៀត ។

កោះ Slave Island[កែប្រែ]

ប៉ែកខាងត្បូងនៃប៉មការពារ (Fort) គឺទៅ តាមបណ្តោយកោះយើងនឹងឃើញកូនកោះមួយជាកន្លែងដែលពួកទាសករធ្លាប់បានស្នាក់នៅអស់កាល៤យប់៤ថ្ងៃ, ព្រោះហេតុនោះ កោះនេះ ទើបគេនាំ គ្នាហៅថា Slave Island ដែលមានន័យថា កោះពួក ទាសករស្នាក់នៅ។ ទាសភាព គឺភាពជាខ្ញុំកញ្ជោះគ នេះ ត្រូវបានគេលុបបំបាត់ចោលនៅឆ្នាំ១៨៤៥។ ទី តាំងបច្ចុប្បន្ននេះ ឡោមព័ទ្ធដោយបឹង Beira តាំង ពីបុរាណកាលមក។ ពីដើមឡើយគេមិនចាត់ទីនេះ ថា ជាកោះទេ ទើបក្រោយមកនៅឆ្នាំ ១៩៩០ ត្រូវ គេទទួលស្គាល់ជាផ្លូវការថា ជាកោះ ។ ការិយាល័យ អាគារខ្ពស់ៗ បានរីកដុះដាលជាជួរប្រកិតគ្នា ដូចផ្សិត បានបន្ថែមសោភ័ណភាពដ៏ស្រស់ស្អាតដល់ទីក្រុង។ កោះនេះ គឺជាផ្នែកមួយដែលបានផ្តល់ទីសម្រាប់ សក្នា់អាស្រ័យនៅនៃអ្នករដ្ឋករទាំងឡាយ។ បើ យើងធ្វើដំណើរចាប់តាំងក្រសួងពន្ធដារ រហូតដល់ អាកាសយានដ្ឋាន តំបន់នោះភាគច្រើនជាជនជាតិមួរ៍ (អ្នកកាន់សាសនាឥស្លាមមកពីអាហ្វ្រិក)រស់នៅ។ មានវត្តសាសនាហិណ្ឌូ ឈ្មោះថា Arumila Shiva Subraham Swami Kovil ដែលគេធ្វើឡើងដើម្បី ឧទស្ទិថ្វាយព្រះអាទិទេពព្រះនាម Subrahmaniya, Marugan និង Skanda សាងសង់នៅឆ្នាំ ១៩៩៣។ នៅតាមដងវិថី Kew មានវិហារសាសនាឥស្លាម វិហារសាសនា្រគឹស្ទ, សណ្ឋាគារ និងវត្តគង្គារាម ដែលលោកអ្នកកំពុងអាននេះ ដ៏មានរចនាបទផ្សេង ៗគ្នា គួរឱ្យចាប់អារម្មណ៍ និងជាចណីំចក្ខុន្ទ្រីយ៍នៃ អ្នកទេសចរទាំងឡាយ។ ម៉្យាងទៀត យើងអាច ទស្សនាកោះសីមាមាលកៈ ដែលជាកន្លែងស្ងប់ស្ងាត់ គួរជាទីមនោរម្យនៃសមាធិចិត្ត ដែលស្ថិតនៅជិតវត្ត គង្គារាមនោះឯងហើយក៏ជាកម្មសិទ្ធិរបស់វត្តដែរ។ ទីនេះ មានដម្កល់ព្រះពុទ្ធបដិមា ដែលនាំមកពី ប្រទេសសៀម និងរៀបចំគម្រោងដោយ ស្ថាបនិក Geoffer Bawa។

ពិធីបុណ្យប្រចាំឆ្នាំ[កែប្រែ]

ពិធីបុណ្យនេះ សីហឡភាសាហៅថា នវំ ប៉េរាហេរៈ (Navam Perahera) គេបានប្រារឰធ្វើ នៅខែកុម្ភៈជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញឱ្យឃើញ នូវទំនៀមទម្លាប់ប្រពៃណី សាសនានៃជនជាតិ សីហឡៈ ក៏ដូចជាស្រីលង្កាទាំងមូល ចូលរួមដោយ ព្រះសង្ឃរាប់រយអង្គ ប្រដាប់ដោយចីវរដែលមាន ពណ៌ល្អស្អាត ប្រកបដោយឥន្ទ្រិយសំវរៈ និមន្តជា ជួរគួរជាទីជ្រះថ្លា។ បន្ទាប់ពីនោះមានក្រុមយុវវ័យ ពាក់ឯកសណ្ឋានពណ៌សកាន់ទង់សាសនា ដើរហែ-ហមពីក្រោយព្រះសង្ឃ។ ស្តេចដំរីដែលបំពាក់ដោយ គ្រឿងប្រដាប់យ៉ាងស្រស់ស្អាត បាននាំកោដ្ឋព្រះ សារីរិកធាតុ។ ពួកសិល្បករ (អ្នករាំ) សម្តែង ជូន ទស្សនាដែលនាំមកពីបណ្តាខេត្តផ្សេងៗនៃប្រទេស។ ក្រុមអ្នកប្រគំស្គរបានប្រគំយ៉ាងពីរោះបង្ហាញចេញ នូវជំនាញនិងទេពកោសល្យរៀងៗខ្លួន។ ដំរីជា ច្រើនកល្បា ក៏ចូលរួមក្នុងក្បួនដង្ហែនោះដែរ។

ព្រះចេតិយ ទីឃវាបិ Dighavāpi Dāgaba[កែប្រែ]

ស្ថិតនៅក្នុងស្រុក អម្បារៈ(Ampara)៥៦គ.ម. ពីពត្តិចលូវ (Batticaloa) និង ៧គ.ម. ពីបោតុវិល (Potuvil)។ ទីនេះគឺជាបូជនីយដ្ឋានដ៏សំខាន់មួយ ក្នុងចំណោមបូជនីយដ្ឋានដ៏សំខាន់ ៗ ទាំង ១៦ កង្នុ កោះស្រីលង្កានេះ ព្រោះជាកន្លែងដែលព្រះសម្មា-សម្ពុទ្ធជាម្ចាស់ មួយអន្លើដោយភិក្ខុសងជ្ឃាសាវ័ក ៥០០អង្គ ធ្លាប់បានគង់ចូលនិរោធសមាបត្តិ ក្នុងវស្សា ទី ៨ បន្ទាប់ពីការត្រាស់ដឹង ហើយក៏ជាលើកទី ៣ នៃការយាងមកកាន់កោះស្រីលង្កានេះដែរ។ ព្រះ ចេតិយ ដែលយើងបានឃើញនៅសព្វថ្ងៃនេះ គឺ កសាងឡើងដោយ ព្រះបាទ សទ្ធាតិស្ស ១៣៧-១១៩ B.C. (Saddhātissa) ត្រង់កន្លែងដែលព្រះសាស្តា ទ្រង់គង់ចូលនិរោធសមាបត្តិតែម្តង។ ប្រវត្តិសាស្ត្របានបញ្ជាក់ថា ព្រះបាទ ទុដ្ឋ-គាមិនីអភ័យ បានចាប់ផ្តើមប្រមូលកងទ័ពប្រឆាំង ស្តេចទមិឡ ឯឡារៈ(Elara)នៅទីនេះឯង។ ហើយ ព្រះអង្គបានប្រគល់ទ័ពទាំងនោះ ទៅព្រះអនុជ របស់ព្រះអង្គ គឺព្រះរាជកុមារសទ្ធាតិស្ស និងឱ្យ បន្តឃោសនាការបង្កបង្កើនស្បៀងអាហារ និងបាន ទិញស្តុបទុកជាច្រើននៅ ទីឃវាបិ នេះឯង ដើម្បី ភាពងាយស្រួលក្នុងការដឹកជញ្ចូនផ្តល់ទៅកងទ័ពរបស់ព្រះអង្គផង។ បើយើងសិក្សាទៅតាមគម្ពីរ ព្រះអដ្ឋកថា-ទាំងឡាយវិញ យើងឃើញថាទីឃវាបិ គឺជាកន្លែង ប្រភពរឿងរ៉ាវមួយដ៏សំខាន់ដែលព្រះអដ្ឋកថាចារ្យ ទាំងឡាយ បានយកមកពិពណ៌នា។ ជាក់ស្តែងព្រះ ពុទ្ធឃោសាចារ្យ ដែលជាព្រះអដ្ឋកថាចារ្យ ដ៏ល្បី មួយអង្គ (Buddhaghosa the Great Commentator) ដែលចាត់ទុកថា បានសរសេរគម្ពីរព្រះអដ្ឋកថាច្រើន ជាងគេក្នុងប្រវត្តិសាស្ត្រ នៃព្រះពុទ្ធសាសនាថេរវាទ យើងនេះ, លោកក៏បានលើកយករឿងរ៉ាវ ដែល ជាប់ទាក់ទង ដោយព្រះវិន័យនៅ ទីឃវាបិ នេះ មកជាបុគ្គលធាដ្ឋិនាជាច្រើនអន្លើ ក្នុងអដ្ឋកថា ឈ្មោះ សមន្តប្បាសាទិកានោះផងដែរ។

សេរុវិលៈ Seruwila[កែប្រែ]

ស្ថិតនៅស្រុកត្រនីកោមាលីប្រមាណ២៥៦គ.ម. ពីទីក្រុង Colombo ដោយធ្វើដំណើរតាមផ្លូវគោក រួចចុះតាមទូកឬជិះរថយន្តបន្តិចទៀត ទើបដល់ទី ព្រះចេតិយ។ គម្ពីរធាតុវង្សថា ព្រះចេតិយនេះ កសាងឡើងដោយព្រះបាទ កកាវន្តិស្ស ហើយព្រះ ឧណ្ហីសធាតុ គឺឆ្អឹងថ្ងាស (Forehead) របស់ព្រះ តថាគតដម្កល់ទុកក្នុងព្រះចេតិយនេះឯង។ មាន ពុទ្ធបដិមា ប្រក់នាគ (Mucalinda)គេបានដាប់ពីថ្ម ភ្នំនៅ Seruwila នោះមួយព្រះអង្គផងដែរ១។

វដទាគេ Vatadāge at Tiriyāna[កែប្រែ]

នៅត្រនីកោមាលី តាមដងផ្លូវ បុលមុដាយ (Pulmudai)ប្រមាណ ៤៣ ទៅ ៤៥ គ.ម. ថយទៅ ក្រោយ យើងអាចមើលឃើញចេតិយបុរាណមួយ នៅលើជួរភ្នំធម្មជាតិដ៏ស្រស់ស្អាត។ តាមជំនឿអ្នក ស្រុករស់នៅទីនោះ គេជឿថា ព្រះកេសធាតុ (hair relic)ដែលតបុស្សៈ(Tapussa) និងភល្លិកៈ(Bhallika) ជាពាណិជ្ជករពីរនាក់បងប្អូន និងជាអ្នកបានថ្វាយ ចង្ហាន់ ដល់ព្រះលោកនាថមុនគេបានទទួលមកនោះ គឺបានដម្កល់ទុកនៅទីនេះឯង។

ប៉ុន្តែ យោងទៅតាមគម្ពីរព្រះអដ្ឋកថា ព្រះ វិន័យ សមន្តប្បាសាទិកា ត្រង់មហាវគ្គមហាខន្ធកៈ ប្រាប់ថា ពាណិជ្ជករពីរនាក់បងប្អូននោះ មកពីដែន សុវណ្ណភូមិទេ (ឧគ្គលនគរ) ម៉្យាងទៀត ព្រះចេតិយ នៅ Yangon ប្រទេសភូមា សព្វថ្ងៃនេះ គេជឿ ច្បាស់ថា ជា សិង្គុត្តរចេតិយ ដែលបានដម្កល់ទុក នូវព្រះកេសធាតុនោះឯង។ ឯកសារមួយរបស់អ្នក កោះលង្កាក៏បាននិយាយដែរថា ឈ្មួញទាំងពីរបាន ទទួលព្រះកេសធាតុ ហើយក៏ត្រឡប់ទៅភូមាវិញ។ ក្រោយមកគាត់បានដម្កល់ព្រះកេសធាតុនៅទីនេះដោយខ្លួនឯង បន្ទាប់ពីគាត់ទាំងពីរ បានមកកាន់ កោះ លង្កា ដោយកិច្ចឯណានីមួយ ១ ។ កសាងនៅកំពូលភ្នំសិង្គុត្តរៈ (Singuttara Hills) ព្រះចេតិយ ស្វេដកុន បាយៈ (Shwedagon Paya) ឬ ១ John S.Streng, Relics of the Buddha page 76,80;179 ព្រះចេតិយមាស (Golden Dagaba) បានដម្កល់នូវ ព្រះកេសធាតុទាំង ៨ សរសៃរបស់ព្រះពុទ្ធសមណ គោតមជាម្ចាស់ និងព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធ មុនៗផងដែរ។ ព្រះចេតិយនោះមានកំពស់ ៩៨ម មានអាយុកាល រហូតដល់ទៅ២៥០០ឆ្នាំឯណោះ។ នេះបើតាមឯកសារប្រវត្តិសាស្ត្រប្រទេសភូមា ប៉ុន្តែ អ្នកបុរាណវិទូបានបញ្ជាក់ប្រាប់យើងថា ព្រះចេតិយ ដើម កសាងដោយជនជាតិខ្មែរ-មន ប្រហែលជា នៅចន្លោះសតវត្សរ៍ទី ៦ និងទី១០(១)។ ដូច្នេះ យើងអាចសនិ្នដ្ឋនាបានថា តបុស្សៈ និងភល្លិកៈ(២) គឺជនជាតិខ្មែរ-មន និងជាពាណិជ្ជករនៅនាសម័យ នោះ។ ហើយបើេយាងតាមសេចក្តីអត្ថាធិប្បាយ

     ១ Lonely Planet Myanmar (Burma) page 177.
     ២ ជនជាតិខ្មែរមនពីរនាក់បងប្អូននេះ មានឈ្មោះដើមថា តាបូ និងតាពៅ តែពេលជួបព្រះសម្ពុទ្ធមក ទ្រង់ក៏ប្រទាននាមថ្មីនេះ។

របស់ព្រះអដ្ឋកថាចារ្យ សដូវផង់ និងសដូវដុំ ដែល ឈ្មួញទាំងពីរនាក់នាំទៅថ្វាយព្រះដ៏មានព្រះភាគ ក្នុងកាលនោះ ក៏គឺនំកំពង ឬនំជាល និងលាចម៉ដ្ឋ របស់ខ្មែរយើងសព្វថ្ងៃនេះឯង។

ស្រីបាទ Sri Pāda (ភ្នំមេអំបៅ)[កែប្រែ]

ភ្នំមេអំបៅ ឬ ហៅថា ស្រីបាទ ភាគច្រើនស្គាល់ជា សុមនកូដ

ស្ថិតនៅលើកំពូលភ្នំ សមនលកន្ទៈ(Samanala Kanda)នៃភាគកណ្តាលនៃជំរុំភ្នំធំៗទាំងឡាយ មានស្នាមព្រះបាទដែលរក្សាទុកយ៉ាងល្អ ហើយគោរពបូជា ដោយអ្នកកាន់សាសនាទាំងអស់ក្នុងប្រទេសស្រីលង្កា។ ពួកពុទ្ធសាសនិកមានជំនឿថា នុ៎ះក៏គឺជាស្នាមព្រះបាទរបស់ព្រះសម្មាសម្ពុទ្ធ នៅពេលដែលពួកហិណ្ឌូ គិតថាជារបស់ព្រះសិវៈ, គ្រឹស្ទ បរិស័ទថា ជាស្នាមជើងរបស់អាដាម និងមូស្លីមេ ជឿថា ជារបស់ព្រះអាឡា។ ភ្នំនេះហៅបានច្រើន ដូចជា អាដាមស្ពិក (Adam’s Peak), សីវនាទិ(Sivanadi),បាទំ(Padam), សមនលកន្ទៈ, ស្រីបាទ (Sri Pāda) ដែលមាន កំពស់ ២២៤៣ ម៉ែត្រ តាមនីវ៉ូទឹកសមុទ្រ។ យើង អាចឡើងភ្នំនេះបាន ចាប់ពីថ្ងៃ ១៥ កើតខែកត្តិក ឬធ្នូ រហូតដល់ថ្ងៃ ១៥ កើត ខែ វិសាខ ឬមេសា ក្នុងរៀងរាល់ឆ្នាំនីមួយៗ។ យើងអាចធ្វើដំណើរទៅកាន់ភ្នំស្រីបាទ តាមផ្លូវហាតុន (Hatton) និងរតនបុរៈ(Ratnapura) រហូតដល់ជើងភ្នំ ហើយយើងបន្តធ្វើដំណើរឡើងភ្នំ ថ្មើរជើងចំនួន១៨ ឬ ៦គីឡូម៉ែត្រកន្លះទៀត ទើបដល់ទីកន្លែងដែលយើងប្រាថ្នាចង់ឃើញ នុ៎ះគឺជាស្នាមព្រះបាទដែលគេស្រោបជុំជិត រក្សាទុកយ៉ាងល្អ។ តាមចំងាយផ្លូវនេះ គឺខ្ពស់ឡើងទៅតាមលំដាប់ រហូតដល់កំពូលភ្នំ ដែលជាទីចំណោតយ៉ាងចោតខ្ពស់លំបាកនឹងឡើងក្រៃពេក។ យើងអាចចំណាយពេលវេលាសម្រាប់ឡើងចំនួន ៦ ទៅ ៨ម៉ោង សន្សឹមៗ តាមលំដាប់មិនបង្ខំ។ នៅលើកំពូលភ្នំ មានរគាំងសម្រាប់ឱ្យទេសចរគោះ តាមចំនួនដែលធ្លាប់បានមកដល់។ ក្រៅពីការនមស្សការបូជានូវស្នាមព្រះបាទ ទេសចរនឹងបានទទួលនូវទស្សនីយភាពដ៏អស្ចារ្យមួយ គឺរស្មីចាំងចែងនៃសូរ្យសែងព្រះអាទិត្យដែលកំពុងបើកវែកស្រទាប់នៃពពកនិងអ័ភ្រអើតមកបញ្ចេញនូវពន្លឺពណ៌មាសដ៏ល្អប្រណិត ពិតផ្សាយក្រាលគ្របទៅលើផ្ទៃប្រថពី។ ទិដ្ឋភាពទាំងនេះ បានទាក់ទាញចិត្តរបស់ទេសចរដ៏ច្រើនលើសលប់ឱ្យមកទស្សនាភ្នំស្រីបាទ ជាពិសេសគឺទេសចរជាតិអ៊ឺរ៉ុប (European Tourists)។ ភ្នំស្រីបាទនេះ គឺជាបូជនីយដ្ឋានដ៏សំខាន់មួយក្នុងចំណោមទីសំខាន់ៗ ទាំង១៦ នៃកោះស្រីលង្កា ទីនេះមានគាថាសូត្រ អះអាងយ៉ាងនេះថា ៖- សុវណ្ណមាលិកេ សុវណ្ណបព្វតេ សុមនកូដេ យោនកបុរេ នម្មទា យនទិយា បពា្ច បាទវរំ ឋានំ ទីស្ថាន នៃស្នាមព្រះបាទដ៏បវរទាំង ៥ កនែង្ល គឺប្រតិស្ថាន នៅលើកំពូលភ្នំ សុវណ្ណមាលិក ១ សុវណ្ណបព៌ត ១ សុមនកូដ ១ យោនកបុរី ១ និងឆ្នេរខ្សាច់នា ស្ទឹងនម្មទា ១ ។ នៅក្នុងវស្សាទី ៥ ព្រះមានព្រះភាគ ព្រះអង្គបានយាងទៅកាន់តម្ពបណ្ណិទ្វីបជាលើកទី២, ដោយកាលនោះ ស្តេចនាគពីរនាក់ពូ និងក្មួយ ឈ្មោះ មហោទរៈ(Mahodara) និងចុលោទរៈ (Chulodara) ឈ្លោះដណ្តើមរាជបល្ល័ង្កគ្នា។ ហើយពេលនោះឯង ដែលព្រះសាស្តា ទ្រង់បនាសម្តែងធម្មបាដិហារ្យ ប្រោសនាគទាំងពីរនោះឱ្យជ្រះថ្លាប្រគល់រាជបល្ល័ង្កថ្វាយព្រះអង្គ។ ហើយនៅពេលនោះដែរ ស្តេចនាគ ឈ្មោះ មណិក្ខិកៈ ត្រូវជាពូរបស់នាគមហោទរៈ ដែលបានមកជួយច្បាំងក្មួយ ក៏បានជួបនឹងព្រះដ៏មានព្រះភាគ ហើយក៏បានអារាធនាព្រះអង្គ ឱ្យទ្រង់យាងទៅកាន់វត្តកល្យាណី ជាកន្លែងដែលខ្លួនអាស្រ័យេនៅ។ បីឆ្នាំក្រោយមក ស្តេចនាគបានទៅកាន់វត្ត ជេតពន និងបានអារាធនាព្រះសម្ពុទ្ធម្តងទៀត, ពេលនោះ ព្រះសម្មាសម្ពុទ្ធមួយអន្លើដោយ ព្រះភិក្ខុសង្ឃជាសាវ័កចំនួន ៥០០ អង្គ បានយាងប្រទក្សិណកោះស្រីលង្កា ៣ ជុំ ហើយទ្រង់គង់ចូលនិរោធសមាបត្តិនៅត្រង់វត្តកល្យាណី និងកន្លែងដទៃមួយចំនួនទៀត និងបានតាំងទុកនូវស្នាមព្រះ បាទ នាជ្រលងស្ទឹងកល្យាណីមួយ និងនៅលើកំពូល ភ្នំស្រីបាទ ឬសុមនកូដនេះមួយ នៅក្នុងវស្សាទី ៨ ពីថ្ងៃត្រាស់ដឹង និងជាលើកទី ៣ នៃការយាងទៅ កាន់កោះតម្ពបណ្ណិទ្វីប។ តាមប្រភពឯកសារទាំងអស់ មិនមាននិយាយ អំពីទំហំនៃស្នាមព្រះបាទនេះថា មានទំហំ និង ប្រវែងប៉ុន្មាននោះទេ។ តែមានឯកសារខ្លះ ដូចជា បទានុក្រមព្រះពុទ្ធសាសនាជាដើម បានធ្វើការ អត្ថាធិប្បាយអំពីស្នាមព្រះបាទចម្លងនៅប្រទេសថៃ និងស្នាមព្រះបាទនៅនាប្រទេសភូមាមួយចំនួនដែរ តែបានបញ្ជាក់ថា់ មិនត្រូវទៅនឹងស្នាមព្រះបាទដើម ដែលនៅភ្នំសុមនកូដនោះ ដល់តិចតួចឡើយ។ (បញ្ជាក់ៈ ភ្នំស្រីបាទ គឺជាតំបន់ត្រជាក់ណាស់ ដូច្នេះទេសចរចាំបាច់ត្រូវតែត្រៀមជាស្រេច នូវស្រោមដៃ ស្រោមជើង មួក និងអាវរងាដោយខ្លួនឯង ឬបើគ្មាន ក៏អាចរកជាវបាននៅតាមច្រក ផ្លូវឡើងទៅ តែតំលៃគឺប្រាកដជាខុសពីទីកន្លែង ធម្មតាហើយ។)

វត្តកល្យាណី[កែប្រែ]

Kaleni Vihāra យោងទៅតាមពង្សាវតារ បាននិយាយថា ព្រះពុទ្ធជាម្ចាស់បានយាងមកទស្សនាវត្តកល្យាណី នៅក្នុងវស្សាទី៨បន្ទាប់ពីការត្រាស់ដឹងក្នុងថ្ងៃពេញ បូណ៌មី ខែវិសាខ ដោយការអារាធនា របស់ស្តេច នាគ ឈ្មោះ មណិកក្ខិៈ (Manaikkhika) នៃវត្ត កល្យាណី, ព្រះពុទ្ធជាម្ចាស់ព្រះអង្គបានគង់នៅលើ រតនបល្ល័ង្គ សែម្តងធម៌ដល់ស្តេចនាគព្រមទាំងពួក បរិវារ។ រតនបល្ល័ង្គដែលព្រះពុទ្ធទ្រង់សម្តែងព្រះ ធម៌នោះ បានដម្កល់ទុកកង្នុព្រះចេតិយ ក្នុងវត្ត កល្យាណីនោះឯង។ ប្រភពខ្លះថា ព្រះសម្ពុទ្ធទ្រង់ បានប្រតិស្ថានទុកនូវស្នាមព្រះបាទពីរកន្លែងនៅ ស្រីលង្កា, មួយនៅលើកំពូលភ្នំសុមនកូដ និងមួយ ទៀត នៅនាជ្រលងស្ទឹងកល្យាណីនេះឯង។ តែ ទោះជាយ៉ាងនេះក្តី ក៏គេមិនបានចាប់អារម្មណ៍ទៅ លើទីនេះដែរ១ ។ ព្រះបាទយទាតិស្សជាព្រះភាគិនេយ្យ(ក្មួយ) របស់ព្រះបាទទេវានម្បិយតិស្ស ព្រះអង្គបានកសាង វត្តកល្យាណីនោះ។ ចេតិយនេះមានកំពស់ ២៤ម រង្វាស់ជុំវិញ មានប្រវែង ៥៥ម។ មាន រាងដូចជា ពំនូកស្រូវ ឬចំបើង នៅក្នុងបរិវេណវត្តមានរូបជា ច្រើន ដែលគេធ្វើឡើងដើម្បីឧទ្ទិសចំពោះព្រះជា ម្ចាស់ទាំងឡាយដូចជា កតរកមៈ, វិស្ណុ, នាថៈ និង វិភិស្សនៈ(Kataragama Vashnu Nātha Vibhishana)។ េយាងតាមការកត់ត្រានៃGalpotta និយាយថា ព្រះបាទ និស្សង្ក មល្លៈ (Nissanka Malla) ទ្រង់បាន យាងមកធ្វើសក្ការបូជាវត្តកល្យាណីនេះដែរ។ ក្នុង សៀវភៅដដែលនោះបាននិយាយទៀតថា ស្តេច កាលិង្គមាឃ (Kalinga Māgha) បានឆ្មក់ចូលក្នុង វត្តហើយបានលួចទ្រព្យសម្បត្តិទាំងអស់របស់វត្ត។ ពួកព័រទុយកាល់ បានដុតបំផ្លាញវត្តកល្យាណី ដ៏ជាទីកន្លែងធ្វើសក្ការបូជាដ៏សំខាន់មួយ ក្នុងចំណោម កន្លែងដ៏សំខាន់ៗ ទាំង ១៦ ក្នុងប្រទេសស្រីលង្កា នេះ។ Duruthu Perahera គឺគេប្រារឰធ្វើ ក្នុងខែ មករា យ៉ាងអធិកអធម និងល្បីខ្ចរខ្ចាយ។

កាលុត្តរចេតិយ ឬព្រះចេតិយប្រហោង[កែប្រែ]

Watadage Kalutara or Kalutara Chaithya ស្ថិតនៅភាគនិរតីនៃប្រទេសប្រមាណជា ៤៥ គ.ម.ពីទីក្រុង Colombo នៅតាមដងផ្លូវឆ្ពោះទៅ កាន់បូជនីយដ្ឋាន Kataragama គណៈធម្មយាត្រា នឹងឆ្លងកាត់តំបន់មួយ ឈ្មោះថា កាលុត្តរៈ។ យោងតាមឯកសារសិលាចារិកនៅទីនោះ ដែលបានចារនៅថ្ងៃ១៥កើត ខែវិសាខ គម្រប់ខួប ២៥៥០ ត្រូវនឹងថ្ងៃទី ១២ ឧសភា ឆ្នាំ២០០៦ នៅ លើសិលាចារិកចាស់របស់ Kalutara Bodhi Trust ថ្ងៃទី ៧ វិច្ឆិការ ១៩៥១ បានប្រាប់យើងថា ជាង ២៥៥០ឆ្នាំកន្លងទៅហើយគឺនៅស.វ.ទី៣មនុគ្រឹស្ទ កូនព្រះពោធិព្រឹក្សមួយក្នុងចំណេមាកូនពោធិ៍ទាំង៣២ដើមពីមហាពោធិនៅអនុរាធបុរី បានប្រតិស្ថាន នៅទីនេះ ដែលកាលនោះមានឈ្មោះថា មហាជា-លិ្លកគ្រាម(Maha Jāllika Gama) ដែលបច្ចុប្បន្ន ស្គាល់ថា កាលុត្តរៈ។ ព្រះពោធិព្រឹក្សនេះ ប្រតិស្ថាន នៅលើទីទួលប្រមាណ១០ម៉ែត្រពីមាត់ស្ទឹង។ ស្ថិតនៅភគាខាងស្តាំនៃព្រះពោធិព្រឹក្សនោះ គឺព្រះចេតិយ ឈ្មោះថា កាលុត្តរៈ តែពុទ្ធបរិស័ទ ខ្មែរតែងហៅថា ចេតិយប្រហោង ព្រេាះចេតិយ នោះមានទំហំធំ កសាងគ្របពីលើចេតិយតូចមួយ ទៀតនៅខាងក្នុង។ តំបន់នេះបានរុករកឃើញនៅ ឆ្នាំ ១៩៥៣ ដោយលោក ស៊ីរិល ដឺហ្សូយសា (Sir Cyril de Zoysa)។ គ្រឹះព្រះចេតិយកសាងនៅឆ្នាំ ១៩៦៤ រីឯកំពូលព្រះចេតិយវិញិ កសាងនៅថ្ងៃទី ២៤ មករា ១៩៧៤។ តែ កំពូលខាងលើនេះ ត្រូវ បានសាងឡើងជាថ្មីម្តងទៀត នៅថ្ងៃទី១៨ កុម្ភៈ ១៩៨០ ហើយព្រះបរមសារីរិកធាតុ ក៏បានដម្កល់ នៅថ្ងៃដដែលនោះដែរ។ រង្វាស់ព័ទ្ធជុំវិញព្រះចេតិយ នេះ មានប្រវែង ៩១.៥០ម មានកំពស់ ៥៦.៥ម និងទំហំបរិមាត្រអង្កត់ផ្ចិត ២៩ម កសាងនៅលើ ផ្ទៃដីប្រមាណ២១៨០ម៉ែត្រក្រឡា។ ឯស្ថាបត្យករ អ្នកកសាងព្រះចេតិយនេះ គឺលោក Justin Sarana sekara រួមជាមួយវិស្វករពីរនាក់គឺ Deshabandu Vidyajothi និង Dr.A.N.Kulassinghe។ គណៈធម្មយាត្រាអាចធ្វើដំណើរទៅនមស្ស-ការ បូជនីយដ្ឋានដ៏រស់រវើករំលេចដោយធម្មជាតិដ៏ ស្រស់បំព្រង អមដោយស្ទឹងមានទឹកថ្លាយង់ដល់ដី ខួបប្រាំងវស្សា ក្បែរឆ្នេរសមុទ្រដ៏ធំល្វឹងល្វើយ ខ្យល់រំភើយផាត់បក់កាត់មុខយ៉ាងត្រជាក់ ធ្វើឱ្យ យើងមានអារម្មណ៍ស្រស់ថ្លារីករាយ បង្អោនកាយ ថ្វាយចិត្តប្រតិបត្តិចំពោះអង្គព្រះសម្មា គ្មានគិតរា ថយឡើយ។ គណៈធម្មយាត្រាអាចឡើងតាមជណ្តើរ ចូលទៅខាងក្នុងព្រះចេតិយធំ ហើយនៅទីនោះ យើងនឹងឃើញមានព្រះចេតិយតូចមួយ ដែលគេ ដម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធបរមគ្រូនៃយើង និងព្រះពុទ្ធបដិមាដែលបានតុបតែងយ៉ាងស្អាតល្អ។ ជាងនេះទៅទៀត បើគណៈធម្មយាត្រាមានពេល វេលាគួរសម ក៏អាចចំណាយពេលអាន និងមើល នូវរូបគំនូរដ៏ស្រស់ស្អាត របស់វិស្វករដ៏ចំណានបាន ផងដែរ។ ផ្ទាំងគំនូរទាំងអស់មានចំនួន៧៥ ផ្ទាំង ដោយ យើងត្រូវមើលចាប់ពីផ្នែកខាងស្តាំនៃជណ្តើរឡើង ទៅ១។ ផ្ទាំងគំនូរទី១ បានពិពណ៌នាអំពីការទទួល ព្យាករណ៍របស់ព្រះសម្មាសម្ពុទ្ធទីបង្ករ កាលព្រះ អង្គសោយព្រះជាតិជាសុមេធតបាស។ ទី២បង្ហាញ ពីព្រះបញ្ញារបស់ព្រះបរមពោធិសត្វ ស្វែងរកទឹក នៅលើវាលខ្សាច់ និងទី៣ និយាយអំពីការជួប និង

    ១ មានជណ្តើរសម្រាប់ឡើងមួយ ចុះមួយ និងបិតមួយ ។ 

បានក្លាយជាសត្រូវនឹងគ្នាដំបូងបង្អស់រវាងព្រះសម្មា សម្ពុទ្ធ និងភិក្ខុទេវទត្ត កាលនៅដើររកស៊ីទិញលក់ ដែក(ទិញអេតចាយ)។ និងរូបគំនូរជាច្រើនទៀត បានបញ្ជាក់អំពីប្រវត្តិរបស់ព្រះពុទ្ធជាម្ចាស់ ដែល បានអន្ទោលយោនយកកំណើត កើតនៅក្នុងអត្ត-ភាពផ្សេង ៗ និងដំណើរជីវិតរបស់ព្រះអង្គ នៅ ក្រោយពេលត្រាស់ដឹងរហូតបរិនិព្វនា។ រីឯគំនូរពីរ ផ្ទាំងចុងក្រោយគឺ ផ្ទាំងទី ៧៤ រៀបរាប់ពីពិធីការ បូជាព្រះសរីរសពរបស់ព្រះអង្គ នៅនគរកុសិនារា និងទី៧៥ អធិប្បាយពីការបែងចែកព្រះធាតុ ទៅ ដល់ព្រះរាជាទាំងំ ៨ នគរ ដោយទោណព្រាហ្ម-ណាចារ្យ។ នៅផ្នែកខាងក្រោមនៃផ្លូវម្ខាងទៀត មានព្រះពោធិព្រឹក្សពីរដើមដទៃទៀត ដែលដើមធំ មានមែកត្រឈឹងត្រឈៃគ្រោប មកលើថ្នល់ជាតិ ជាមួយនឹងព្រះចេតិយតូចមួយកសាងនៅឆ្មាំ១៩៣៩ ឯព្រះពោធិព្រឹក្សដើមតូចមួយទៀត ស្ថិតនៅខាង ក្នុងវត្តដែរ ដោយយើងអាចធ្វើដំណើរឆ្លងកាត់ សាលដម្កល់ព្រះពុទ្ធបដិមាដ៏ធំមួយព្រះអង្គ ព្រះ ពោធិព្រឹក្សនេះទំនងជាប្រតិស្ថាននៅឆ្មាំ១៩៦០។

វត្តពេល្លង្វិលៈ[កែប្រែ]

Bellanvila ស្ថិតនៅជាយក្រុងដីហិវលៈ (Dehiwala) ប្រហែលជា ៣.៥ គីឡូម៉ែត្រ។ ក្នុង សីហឡវង្សបាននិយាយថា ក្នុងចំណោមគ្រាប់ពោធិ៍ ៣២គ្រាប់ ពីមែកមហាពោធិ៍នាទីក្រុងអនុរាធបុរៈ ដែលព្រះនាងសង្ឃមិត្តាថេរីបាននាំមកកាន់ប្រទេស ស្រីលង្កា ហើយមានមួយគ្រាប់បានប្រតិស្ថានក្នុង វត្ត Bellanvila នេះឯង។ ព្រះពោធិព្រឹក្ស ក្នុងវត្តពេល្លង្វិលៈនេះ បាន គ្របដណ្តប់ដោយព្រៃក្រាស់ គ្មាននរណាម្នាក់ឃើញ ឡើយ។ ប៉ុន្តែ ជាសំណាងល្អ នៅក្នុងឆ្នាំ ១៨៥០ មានព្រះសង្ឃមួយព្រះអង្គ ព្រះនាម តេណ្ណេគោដ គេទរត្ថេរ(Tennegoda Gedara Thera)បានរកឃើញ។ ឯវតប្តច្ចុប្បន្ននេះ គឺជាការខំប្រឹងប្រែងខ្នែងខ្នះ កសាងដោយយកចិត្តទុកដាក់របស់ព្រះសោមារ-តនត្ថេរ (Somarathanatthera)។ វត្តសព្វថ្ងៃនេះ មានពាសពេញដោយទីសក្ការបូជា,ដើមពេធាិ៍,កុដិ សម្រាប់ព្រះសង្ឃស្នាក់នៅជាច្រើន, សាលាសម្រាប់ សម្តែងធម៌, កន្លែងសម្រាប់អ្នកបូជា និងកន្លែង សម្រាប់សួរពត៌មានផ្សេងៗ។ យោងតាមរឿងព្រេង ដែលគេសរសេរឡើងនៅតាមជុំវិញវត្ត និយាយថា ព្រះ Kataragama, Vishnu, Huniyam បានបញ្ចោញ ពណ៌ ក្រហម ខៀវ និងភេង្លីពណ៌សជាច្រើន។ កម្មវិធីបុណ្យ មួយ ឈ្មោះ Bellanvila Esala Perahera អាសាឡ្ហបូជា គេបានប្រារឰធ្វើជាលើកទីមួយ នៅ ក្នុងឆ្នាំ ១៩៥០ និងរៀងរាល់ឆ្នាំបន្តបន្ទាប់ទៀត។

ស្ថានទីប្រតិស្ថានកូនពោធិព្រឹក្ស ៤០ដើម[កែប្រែ]

ក្នុងសតវត្សរ៍ទី ៣ មុនគ្រឹស្ទ (3rdB.C.) គឺ ក្រោយការបរិនិព្វាន នៃព្រះសម្មាសម្ពុទ្ធប្រមាណ ២៣៦ឆ្នាំ ព្រះនាងសង្ឃមិត្តាថេរីព្រះរាជបុត្រីរបស់ ព្រះបាទធម្មាសោក ជាព្រះភគិនីរបស់ព្រះមហិន្ទត្ថេរ និងជាព្រះមាតារបស់សុមនសាមណេរ បាននាំព្រះ ពោធិព្រឹក្សមែកខាងស្តាំ អំពីព្រះពោធិព្រឹក្សដែល ព្រះសុគតទ្រង់គង់ត្រាស់ដឹងសព្វញ្ញុត្តញ្ញាណ នាពុទ្ធ-គយា(Buddhagayā) មកប្រតិស្ថាននៅកោះស្រីលង្កា ឰដ៏ក្រុងអនុរាធបុរៈដែលសព្វថ្ងៃគេចាត់ទុកថា ជា ដើមឈើដែលមានវ័យចណំសា់ជាងគេបង្អស់ ក្នុង ឯកសារប្រវត្តិសាស្ត្រពិភពលោក។ ព្រះពុទ្ធឃោសាចារ្យ បានរៀបរាប់ក្នុងគម្ពីរ ព្រះអដ្ឋកថា ព្រះវិន័យ ឈ្មោះ សមន្តប្បាសាទិកា របស់លោក(Samantappāsādikā)ថា ព្រះពោធិព្រឹក្ស ដែលនាំមកនោះ មានផ្លែចំនួន៥ ជាមួយផង។ នៅ ក្នុងថ្ងៃប្រតិស្ថានព្រះ ស្រីមហាពោធិនោះ ផ្លែពោធិ ទាំងនោះ ក៏ទុំហើយព្រះថេរៈមហិន្ទៈ ក៏បង្អោនព្រះ ហស្ថទទួលផ្លែព្រះពោធិ រួចថ្វាយទៅព្រះរាជាព្រះ បាទ ទេវានម្បិយតិស្ស ឱ្យទ្រង់ប្រតិស្ថាន។ ភ្លាម នោះ កូនព្រះពោធិព្រឹក្ស ៨ ដើម អំពីផ្លែនីមួយៗ ប្រមាណ ៤ ហត្ថ បានដុះឡើង ហើយទ្រង់មាន ព្រះរាជឱង្ការឱ្យប្រតិស្ថាន នូវកូនព្រះពោធិ ទាំង នោះ តាមស្ថានទីទាំង ៨ កន្លែងនេះឯង ៖

  • ៨ ដើមដំបូងនៃផ្លែទី ១

ឈ្មោះតាមព្រះអដ្ឋកថា ឈ្មោះហៅបច្ចុប្បន្ន

  1. ត្រង់កំពង់ ជម្ពូកោលបដ្តនៈ Dambulutota
  2. មុខទ្វារផ្ទះតិវក្កព្រាហ្មណ៍ Tivakka Brahamin Village
  3. ក្នុងវត្ត ថូបារាម Thupārāmaya
  4. ក្នុង ឥស្សរនិម្មានវិហារ Kasupgiri Vehera
  5. ត្រង់ទី បឋមចេតិយ Pattamaka Stupa
  6. ត្រង់ ចេតិយបព៌ត Sandagiriya
  7. ត្រង់ កាជរគ្រាម Kataragama
  8. ត្រង់ស្រុក ចន្ទនគ្រាម Sadungama
  • កន្លែងកូនពោធិ៣២ដើម នៃផ្លែ ៤ ដទៃទៀត
  1. Malvessa Vihara
  2. Tantirimale
  3. Madalgamuwa
  4. ​ Kottiyārāma
  5. Polonnaruwa
  6. Rusigama
  7. Māgama
  8. Wilvala
  9. Mahiyangana
  10. Vilgam Vehera
  11. Mutiyangana
  12. Buttala
  13. Happoruwa
  14. Situlpauwa
  15. Vanavāsa Vehera
  16. Weligama
  17. Eragoda
  18. Meddigama
  19. Ganegama
  20. Pusulpitiya
  21. Chatura
  22. Beligala
  23. Bellanvila
  24. Vandurawa
  25. Wattārāma Raja Mahā Viharaya
  26. Sulugalla
  27. Res Seruwa
  28. Kattiyāwa
  29. Giribā Vehera
  30. Yapahuwa
  31. Kasāgala
  32. Embalāwa

បូជនីយដ្ឋានសំខាន់ៗទាំង១៦កន្លែង[កែប្រែ]

  1. មហិយង្គណៈ Mahiyangana
  2. នាគទីប Nāgadīpa
  3. ព្រះវិហារ កល្យាណី Kelani Vihara
  4. ភ្នំស្រីបាទ Sri Pāda
  5. ទិវាគុហា Divāguhawa
  6. ព្រះស្ថូប ទីឃវាបិ Digavāpi Stupa
  7. មុថិយង្គណៈ Muthiyangana
  8. តិស្សមហាវិហារ Tissamaha Vihāra
  9. ស្រីមហាពោធិ Sri Mahā Bodhi
  10. មិរិសវេតិ ចេតិយ Mirisavetiseya
  11. សុវណ្ណមាលិកចេតិយ Ruvanveliseya
  12. ថូបារាម Thupārāmaya
  13. អភយគីរីចេតិយ Abhayagiri Dāgāba
  14. ចេតិយព្រះជេតពន Jetavana Dāgāba
  15. សេលៈ ចេតិយ Sela Dāgāba
  16. កតរគាម វិហារ Kataragama Vihāra

ស្ថានទីទាំង ១៦ នេះ គឺជាកន្លែងដែលព្រះ ជិនស្រី ទ្រង់ធ្លាប់យាងមក ហើយទ្រង់ថែមទាំង បានគង់ធ្វើសមាធិចូលនិរោធសមាបត្តិ ជាមួយនឹង ព្រះអរហន្ត ទាំងឡាយប្រាំរយអង្គទៀតផង ។

ឯកសារ​យោង[កែប្រែ]

  1. ភិក្ខុ ទឹម សឿត et al. "បូជនីយដ្ឋានដែនកោះលង្កា"
  2. សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត. "វចនានុក្រមខ្មែរ", ពុទ្ធសាសនបណ្ឌិត្យ, ១៩៦៨.
  3. ភិក្ខុ ម៉ឹង សែស. "វចនានុក្រមបាលី អភិធានប្បទីបិកា", ពុទ្ធសាសនបណ្ឌិត្យ, ១៩៥១.
  4. Kirama Wimalajothi Thera, Sri Lanka Pilgrim's Guide, Buddhist Cultural Centre, 2000.
  5. Ven. S. Dhammika, Sacred Island: A Buddhist Pilgrim's Guide to Sri Lanka, Buddhist Publication Society, Sri Lanka, 2009.
  6. B.W.Harischanra,The Sacred City of Anurad-hapura, Asian Educational Service, Delhi 1998.
  7. Discovery Channel, Insight Guides Sri Lanka, APA Publication, Part of the Langenscheidt Publishing Group Singapore.
  8. Richard Plunkett, Brigitte Ellemor, Sri Lanka, Lonely Planet Publications, 2003.
  9. William Skeen, Adam’s Peak, Asian Educational Service, New Delhi, 1997.
  10. Āluvihāra Saranankara Thero, Āluvihāra The Rock Caves Temple, Sri Lanka, 2003.
  11. Steven Martin, Mic Looby, Myanmar (Burma), Lonely Planet Publications, 2002.
  12. Encyclopaedia of Buddhism Vol. III & VI, 1971.
  13. Anuradha Seneviratna, Daladā Māligāwa, The Temple of the Sacred Tooth Relic in Kandy, Ministry of State for Information Government of Sri Lanka, 1990.
  14. Jayasinghe Balasooriya, The Glory of Ancient Polonnaruva, 2nd Edition 2004.
  15. Dinesh Kulatunga, The Sacred Tooth Relic, At Sri Dalada Maligawa, in historical world heritage city of Kandy Sri Lanka, Neptune Connections, 2007.
  16. Hermann Oldenberg, The Dipavamsa, An Ancient Historical Record, Asian Educational Service, New Delhi, 2006.
  17. Wilhelm Geiger, Ph.D., Mahavamsa, The Great Chronicle of Ceylon, Buddhist Cultural Centre Sri Lanka, 1st ed 1912, this is in 2003.
  18. John S.Streng, Relics of the Buddha, Motilal Banarsidass publishers, Private Limited Delhi 2007.
  19. Rev.Kamburupitiye Nandaratana, Dhātuvamsa, the Cultural Publications CO.LTD. First Edition 1984.
  20. Senak Bandaranayake, Sigiriya, Central Cultural Fund, Ministry of Cultural Affairs and National Heritage Colombo, Sri Lanka, 2004.