Jump to content

ប៉ាណរវដ្ឋ កិតតិករចម្រើន

ពីវិគីភីឌា
ប៉ាណរវដ្ឋ កិតតិករចម្រើន
ព័ត៌មានផ្ទៃខាងក្រោយ
ឈ្មោះកំណើតអភិជេស្ឋ កិតតិករចម្រើន
ស្គាល់ផងដែរថាជាBig D2B
កើត(1982-12-02)2 ធ្នូ 1982
ដើមកំណើតThailand
ស្លាប់9 ធ្នូ 2007(2007-12-09) (អាយុ 25 ឆ្នាំ)
ប្រភេទPop
ឆ្នាំសកម្ម2000–2003 (singer)
ស្លាកតន្ត្រីRS Promotion
អំពើដែលជាប់ទាក់ទងD2B

ប៉ាណរវដ្ឋ (ឈ្មោះ​ដើម: អភិជេស្ឋ) កិតតិករចម្រើន មាន​ឈ្មោះ​ក្រៅ​ថា ប៊ីក សមាជិក​វង់​តន្ត្រី ឌីធូប៊ី (០២ ធ្នូ គ.ស. ១៩៨២- ០៩ ធ្នូ គ.ស. ២០០៧) មាន​រហស្សនាម​ពីទស្សនិកជន​ថា ឈិនចាំង ព្រោះ​មាន​ចិញ្ចើម​ក្រាស់​ដូច​តួ​ការទូនឈិនចាំង

ប្រវត្តិ

[កែប្រែ]

មាន​ឈ្មោះ​ដើម​ជា អភិជេស្ឋ តែ​​ក្រោយ​កើត​ឧបទ្ទវហេតុ រថយន្ត​ដែល​ខ្លួន​ឯង​​បើក​បាន​ក្រឡាប់​ធ្លាក់​ចូល​លូ​ទឹក​ស្អុយ​តាមផ្លូវ​ស្រីនគរិន្ទ្រ ខេត្តសមុទ្រ​ប្រការ នា​យប់​ថ្ងៃ​ទី២២ កក្កដា ឆ្នាំ​២០០៣ រហូត​បណ្ដាល​ឲ្យ​ខួរ​ក្បាល​មិន​ដំណើរ​ការ និង​ត្រូវ​ដេក​ដោយ​មិន​ដឹង​ខ្លួន។ ក្រុម​គ្រូ​ពេទ្យ​បាន​ព្យាយាម​ជួយ​ជីវិត​ជា​ច្រើន​គ្រា តែ​អាការ​ក៏​មិន​បាន​ប្រសើរ​ឡើង ទើប​បាន​ប្ដូរ​ឈ្មោះ​ជា ប៉ាណរវដ្ឋ ដែល​ជា​ឈ្មោះ​ព្រះ​រាជ​ទាន​ពីសម្ដេច​ព្រះញាណសំវរ សម្ដេច​ព្រះ​សង្ឃ​រាជ មាន​អត្ថន័យ​ថា "អ្នក​មាន​ជីវិត​តាម​ការស្នើ​សុំ" និង​ត្រូវ​ដេក​ព្យាបាល​ខ្លួន​យូរ​រហូត​ដល់​ទៅ​៤​ឆ្នាំ។ នៅ​ទី​បំផុត នា​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០០៧ វេលា​ម៉ោង 09.00 នាទី ប៉ាណរវដ្ឋ​ក៏​បាត់​បង់​ជីវិត នៅមន្ទីរ​ពេទ្យ​សិរិរាជ ក្នុង​អាយុ​២៥​ឆ្នាំ និង​មួយ​សប្ដាហ៍។

ការ​ជួប​ឧបទ្ទវហេតុ​របស់​ប៊ីក

[កែប្រែ]

ម៉ោង​ 01.00 នាទី នា​យប់​ថ្ងៃ​ទី​​ ២២ កក្កដា ឆ្នាំ​២០០៣ ប៊ីក​បាន​បើក​រថយន្តបេអឹមដាប់ប៊លយូ របស់​ខ្លួន​ដឹក​មិត្រ​ភ័ក្តិ​ម្នាក់​ទៀត បាន​ជួប​ឧបទ្ទវហេតុ​ក្រឡាប់​រថយន្ត ធ្លាក់​ចូល​លូ​ទឹក​ស្អុយ​ម្ដុំផ្លូវ​ស្រីនគរិន្ទ្រ ខេត្ត​សមុទ្រ​ប្រការ តម្រួត​នៅ​ស្ថានីយ៍​ទី​ប្រជុំជន សមុទ្រ​ប្រការ ក៏​បាន​នាំ​គេ​ទាំង​ពីរ​នាក់​ចូល​មន្ទីរ​ពេទ្យ។

អាការ​របស់​ប៊ីក​មុន​ដំបូង​នៅ​ធម្មតា នៅ​ដឹង​ខ្លួន តែ​មិន​យូរ​ប៉ុន្មាន ក៏​ត្រូវ​ដេក​ដោយ​មិន​ដឹង​សតិ ព្រោះ​ខួរ​ក្បាល​ត្រូវ​ជាប់​មេរោគ​ដែល​បណ្ដាល​មក​ពី​ទឹក​ស្អុយ។ អ្នក​ដែល​ស្រឡាញ់​ចម្រៀង​របស់​ប៊ីក​ពេល​បាន​ដឹង​ដំណឹង​នេះ ដែល​ភាគ​ច្រើន​ជា​យុវជន​ស្រីៗ បាន​នាំ​គ្នា​ទៅ​មើល​ និង​យំ យ៉ាង​ច្រើន​កុះករ ដែល​បណ្ដាល​ឲ្យ​មាន​ការ​រំជើប​រំជួល​ជា​ខ្លាំង​នា​ពេល​នោះ។ ក្រុម​គ្រូ​ពេទ្យ​បាន​ព្យាយាម​ជួយ​ជីវិត​ប៊ីក​ដោយ​ការ​ផ្ដល់​ថ្នាំ និង​ធ្វើ​ការ​វះកាត់​ជា​ច្រើន​លើក តែ​បាន​ត្រឹម​តែ​ជួយ​​ឲ្យ​ប៊ីក​រួច​ជីវិត​តែ​ប៉ុណ្ណោះ តែ​ខួរ​ក្បាល​របស់​គេ មិន​អាច​ទទួល​ដឹងឮ​អ្វី​ទាំង​អស់ រហូត​ដល់​បណ្ដាល​ឲ្យ​មាន​ការ​ប្ដូរ​ឈ្មោះ​ពិត​ ពី អភិជេស្ឋ ជា ប៉ាណរវដ្ឋ ដែល​ជា​ឈ្មោះ​ព្រះ​រាជ​ទាន​ពីសម្ដេច​ព្រះញាណសំវរ សម្ដេច​ព្រះ​សង្ឃ​រាជ ជា​ការ​កែ​ប្រែ​ឲ្យ​ប្រសើរ​ឡើង​តាម​ជំនឿ និង​មាន​អត្ថន័យ​ថា " អ្នក​មាន​ជីវិត​តាម​ការ​ស្នើ​សុំ " និង​បាន​ផ្លាស់​ប្ដូរ​មន្ទីរ​ពេទ្យ​ដើម្បី​រក្សា​ជា​ច្រើន​កន្លែង។

រហូត​ដល់​ម៉ោង 09.00 នាទី នា​ថ្ងៃ​ទី ០៩ ធ្នូ ឆ្នាំ​២០០៧ ប៊ីក​ក៏​បាន​បាត់​បង់​ជីវិត នា​ទី​បំផុត នៅមន្ទីរ​ពេទ្យ​សិរិរាជ ដោយ​អាការ​មេរោគ​ជាប់​សួត។

ការ​សិក្សា

[កែប្រែ]

ស្នាដៃ​ការងារ​កន្លង​មក

[កែប្រែ]

អាលប៊ុម​ចម្រៀង

[កែប្រែ]
  • D2B
  • D2B Summer
  • D2B Type II

ខនសឺត

[កែប្រែ]
  • D2B SUMMER LIVE IN CONCERT
  • MARATHON DANCE EXPO CONCERT
  • D2B GOODTIME THANKS CONCERT FOR FRIENDS
  • D2B THE MIRACLE CONCERT

ភាពយន្ត

[កែប្រែ]
  • សង្ហរណ៍ (สังหรณ์)

ល្ខោន​ទូរទស្សន៍

[កែប្រែ]

ឃោសនា

[កែប្រែ]

ព័ត៌មាន​ទាក់ទង

[កែប្រែ]

អំពី:អ្នក​ចម្រៀង​ថៃ អំពី:បុគ្គល​ពី​មហាវិទ្យាល័យ​ក្រុង​ទេព

| valign="top" style="padding:1em; border:1px solid #A3B1BF; background-color:#ffffff" |

ប៊ីក ឌីធូប៊ី
Cover
ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ​ពិត ប៉ាណរវដ្ឋ (អភិជេស្ឋ) កិតតិករចម្រើន
ឈ្មោះ​ក្រៅ ប៊ីក
រហស្សនាម ឈិនចាំង
កំណើត ០២ ធ្នូ ១៩៨២
មរណភាព ០៩ ធ្នូ ២០០៧ (អាយុ​២៥​ឆ្នាំ)
ប្រភេទ​តន្ត្រី ប៉ប
អាជីព អ្នក​ចម្រៀង, អ្នក​សម្ដែង
ក្រុមហ៊ុន អ៊ែរ​អេស
ឈ្មោះ​ក្រុម​ ឌីធូប៊ី
សមាជិក វរវេជ តានុវង្ស (ដេន), កវី តន្ចរារក្ស (ប៊ិម),