ប៉ាណរវដ្ឋ កិតតិករចម្រើន
| This article is an orphan, as few or no other articles link to it. Please introduce links to this page from related articles; suggestions may be available. (ឧសភា ២០០៨) |
|
ប៉ាណរវដ្ឋ (ឈ្មោះដើម: អភិជេស្ឋ) កិតតិករចម្រើន មានឈ្មោះក្រៅថា ប៊ីក សមាជិកវង់តន្ត្រី ឌីធូប៊ី (០២ ធ្នូ គ.ស. ១៩៨២- ០៩ ធ្នូ គ.ស. ២០០៧) មានរហស្សនាមពីទស្សនិកជនថា ឈិនចាំង ព្រោះមានចិញ្ចើមក្រាស់ដូចតួការទូនឈិនចាំង
ប្រវត្តិ[កែប្រែ]មានឈ្មោះដើមជា អភិជេស្ឋ តែក្រោយកើតឧបទ្ទវហេតុ រថយន្តដែលខ្លួនឯងបើកបានក្រឡាប់ធ្លាក់ចូលលូទឹកស្អុយតាមផ្លូវស្រីនគរិន្ទ្រ ខេត្តសមុទ្រប្រការ នាយប់ថ្ងៃទី២២ កក្កដា ឆ្នាំ២០០៣ រហូតបណ្ដាលឲ្យខួរក្បាលមិនដំណើរការ និងត្រូវដេកដោយមិនដឹងខ្លួន។ ក្រុមគ្រូពេទ្យបានព្យាយាមជួយជីវិតជាច្រើនគ្រា តែអាការក៏មិនបានប្រសើរឡើង ទើបបានប្ដូរឈ្មោះជា ប៉ាណរវដ្ឋ ដែលជាឈ្មោះព្រះរាជទានពីសម្ដេចព្រះញាណសំវរ សម្ដេចព្រះសង្ឃរាជ មានអត្ថន័យថា "អ្នកមានជីវិតតាមការស្នើសុំ" និងត្រូវដេកព្យាបាលខ្លួនយូររហូតដល់ទៅ៤ឆ្នាំ។ នៅទីបំផុត នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០៧ វេលាម៉ោង 09.00 នាទី ប៉ាណរវដ្ឋក៏បាត់បង់ជីវិត នៅមន្ទីរពេទ្យសិរិរាជ ក្នុងអាយុ២៥ឆ្នាំ និងមួយសប្ដាហ៍។ ការជួបឧបទ្ទវហេតុរបស់ប៊ីក[កែប្រែ]ម៉ោង 01.00 នាទី នាយប់ថ្ងៃទី ២២ កក្កដា ឆ្នាំ២០០៣ ប៊ីកបានបើករថយន្តបេអឹមដាប់ប៊លយូ របស់ខ្លួនដឹកមិត្រភ័ក្តិម្នាក់ទៀត បានជួបឧបទ្ទវហេតុក្រឡាប់រថយន្ត ធ្លាក់ចូលលូទឹកស្អុយម្ដុំផ្លូវស្រីនគរិន្ទ្រ ខេត្តសមុទ្រប្រការ តម្រួតនៅស្ថានីយ៍ទីប្រជុំជន សមុទ្រប្រការ ក៏បាននាំគេទាំងពីរនាក់ចូលមន្ទីរពេទ្យ។ អាការរបស់ប៊ីកមុនដំបូងនៅធម្មតា នៅដឹងខ្លួន តែមិនយូរប៉ុន្មាន ក៏ត្រូវដេកដោយមិនដឹងសតិ ព្រោះខួរក្បាលត្រូវជាប់មេរោគដែលបណ្ដាលមកពីទឹកស្អុយ។ អ្នកដែលស្រឡាញ់ចម្រៀងរបស់ប៊ីកពេលបានដឹងដំណឹងនេះ ដែលភាគច្រើនជាយុវជនស្រីៗ បាននាំគ្នាទៅមើល និងយំ យ៉ាងច្រើនកុះករ ដែលបណ្ដាលឲ្យមានការរំជើបរំជួលជាខ្លាំងនាពេលនោះ។ ក្រុមគ្រូពេទ្យបានព្យាយាមជួយជីវិតប៊ីកដោយការផ្ដល់ថ្នាំ និងធ្វើការវះកាត់ជាច្រើនលើក តែបានត្រឹមតែជួយឲ្យប៊ីករួចជីវិតតែប៉ុណ្ណោះ តែខួរក្បាលរបស់គេ មិនអាចទទួលដឹងឮអ្វីទាំងអស់ រហូតដល់បណ្ដាលឲ្យមានការប្ដូរឈ្មោះពិត ពី អភិជេស្ឋ ជា ប៉ាណរវដ្ឋ ដែលជាឈ្មោះព្រះរាជទានពីសម្ដេចព្រះញាណសំវរ សម្ដេចព្រះសង្ឃរាជ ជាការកែប្រែឲ្យប្រសើរឡើងតាមជំនឿ និងមានអត្ថន័យថា " អ្នកមានជីវិតតាមការស្នើសុំ " និងបានផ្លាស់ប្ដូរមន្ទីរពេទ្យដើម្បីរក្សាជាច្រើនកន្លែង។ រហូតដល់ម៉ោង 09.00 នាទី នាថ្ងៃទី ០៩ ធ្នូ ឆ្នាំ២០០៧ ប៊ីកក៏បានបាត់បង់ជីវិត នាទីបំផុត នៅមន្ទីរពេទ្យសិរិរាជ ដោយអាការមេរោគជាប់សួត។ ការសិក្សា[កែប្រែ]
ស្នាដៃការងារកន្លងមក[កែប្រែ]អាលប៊ុមចម្រៀង[កែប្រែ]
ខនសឺត[កែប្រែ]
ភាពយន្ត[កែប្រែ]
ល្ខោនទូរទស្សន៍[កែប្រែ]
ឃោសនា[កែប្រែ]ព័ត៌មានទាក់ទង[កែប្រែ] |
|
||||||||||||||||||||||||||||||||||||||||