ប៉ាស្កាល់

ពីវិគីភីឌា

ប៉ាស្កាល់(អក្សរកាត់ Pa)ជាខ្នាតរបស់ សំពាធ និង កុងត្រាំង។ ខ្នាតនេះយកឈ្មោះតាម​រូបវិទូបារាំងឈ្មោះ ប្លែស ប៉ាស្កាល់ ដែលបានរកឃើញគោលការណ៍ប៉ាស្កាល់

សំពាធឬកុងត្រាំង1ប៉ាស្កាល់ ជាកំលាំង1ញូតុនដែលមានអំពើលើផ្ទៃ1ម៉ែត្រការ៉េ។

ឧទាហរណ៍ខ្លះៗ[កែប្រែ]

  • សំពាធរបស់សុញ្ញកាសឥតខ្ចោះស្មើនឹង 0 Pa
  • សំពាធនៅក្នុងអំពូលរង្គុំមានតំលៃប្រហែល 10 Pa
  • សំពាធស្តង់ដាររបស់បរិយាកាសផែនដីស្មើនឹង 1 013 hPa (1 hPa ≡ 100 Pa)
  • សំពាធនៅក្នុងកង់រថយន្តមានតំលៃពី 180 kPa ទៅ 250 kPa (1 kPa ≡ 1000 Pa)
  • សំពាធនៅក្នុងដបស្រាសំប៉ាញ់មានតំលៃពី 407 kPa ទៅ 607 kPa