ប្រព័ន្ធព្រះអាទិត្យ
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
ប្រព័ន្ធព្រះអាទិត្យ ឬ ប្រព័ន្ធសុរិយចក្រវាល (Solar System) មានព្រះអាទិត្យ និងអង្គធាតុ ដែលវិលជុំវិញវាដោយសារទំនាញ។ អង្គធាតុទាំងនោះ រួមមាន ភពទាំងប្រាំបី និងព្រះចន្ទរបស់ពួកវាទាំង ១៦៦ គេបានស្គាល់ កូនភពបួន និងវត្ថុធាតុតូចៗរាប់កោដិទៀត ដោយរួមបញ្ចូលទាំង ផ្កាយព្រះគ្រោះ វត្ថុធាតុនៃខ្សែក្រវាត់ខាយព័រ (Kuiper) ផ្កាយដុះកន្ទុយ អាចម៍ផ្កាយ និងកម្ទេចធូលីអវកាស។
ដោយរបកគំហើញ កាន់តែទូលាយឡើង នាំឱ្យគេធ្វើលំដាប់ថ្នាក់នៃប្រព័ន្ធព្រះអាទិត្យដូចតទៅ៖ ព្រះអាទិត្យ ភពរឹងខាងក្នុងបួន ខ្សែក្រវាត់ផ្កាយព្រះគ្រោះ ភពបណ្ដុំឧស្ម័នយក្សខាងក្រៅបួន ខ្សែក្រវាត់ខាយព័រ (kuiper) មណ្ឌលថាសរាយប៉ាយ និងខាងក្រៅបង្អស់ជាបណ្ដុំនៃ Oort cloud មិនច្បាស់លាស់។
លំហូរនូវបណ្ដុំអ៊ីយ៉ុងឧស្ម័ន ពីព្រះអាទិត្យ ហៅថាខ្យល់ព្រះអាទិត្យ (Solar wind) បានជ្រាបចូលទៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ខ្យល់ព្រះអាទិត្យ បង្កើតនូវពពុះនៅក្នុង interstellar medium ដែលត្រូវបានគេស្គាល់ថា heliosphere ដែលពង្រីកខ្លួននៅជុំវិញមណ្ឌលថាសរាយប៉ាយ។
ខាងក្រោមនេះគឺជាភពទាំងប្រាំបី ដោយរាប់តាមលំដាប់នៃចម្ងាយពីព្រះអាទិត្យ៖
- ភពពុធ (Mercury)
- ភពសុក្រ (Venus)
- ភពផែនដី (Earth)
- ភពអង្គារ (Mars)
- ភពព្រហស្បតិ៍ (Jupiter)
- ភពសៅរ៍ (Saturn)
- ភពអ៊ុយរ៉ានុស (Uranus)
- ភពណិបទូន (Neptune)
នៅពាក់កណ្ដាលឆ្នាំ ២០០៨ អង្គធាតុតូចៗបួន ត្រូវបានគេចាត់ចូលក្នុងថ្នាក់ កូនភព (dwarfplanets) ។ កូនភព ទាំងបួននោះគឺ៖ សឺរេស (Ceres) ស្ថិតនៅក្នុងខ្សែក្រវាត់ផ្កាយព្រះគ្រោះ និងកូនភពបីទៀតមាន ភ្លុយតុង (Pluto) ម៉ាគីម៉ាគី (Makemake) និង អៀរីស (Eris) ដែលគោចរជុំវិញព្រះអាទិត្យ នៅក្រៅភពណិបទូន។
ភពចំនួនប្រាំមួយ និងកូនភពពីរទៀត ត្រូវបានវិលជុំវិញដោយតារារណបធម្មជាតិ ដែលគេឱ្យឈ្មោះថា ព្រះចន្ទ (Moons) បន្ទាប់ពី ព្រះចន្ទរបស់ផែនដី ព្រះចន្ទនៃភពខាងក្រៅ ត្រូវបានហ៊ុមព័ន្ធជុំវិញជារង្វង់ ដោយធូលី និងភាគល្អិតផ្សេងទៀត។
មាតិកា |
[កែប្រែ] យត្តស័ព្ទ
[កែប្រែ] មណ្ឌល
តាមធម្មតា គេចែកប្រព័ន្ធព្រះអាទិត្យ ទៅជាមណ្ឌល។ មណ្ឌលខាងក្នុងនៃប្រព័ន្ធព្រះអាទិត្យ រួមបញ្ចូលភពរឹងបួន និងខ្សែក្រវាត់ផ្កាយព្រះគ្រោះ ហើយមណ្ឌលខាងក្រៅ សំដៅលើអ្វីទាំងអស់ ដែលស្ថិតនៅក្រៅខ្សែក្រវាត់ផ្កាយព្រះគ្រោះ។ ចាប់តាំងពីការរកឃើញខ្សែក្រវាត់ខាយព័រនៅក្រៅ ភពណិបទូន គេបានកំណត់យកភពឧស្ម័នយក្សទាំងបួនជាមណ្ឌលកណ្ដាល។
[កែប្រែ] ភព កូនភព និងរូបធាតុតូចៗ
នៅខែសីហា ២០០៦ សហភាពតារាវិទ្យាអន្តរជាតិ (International Astronomical Union) បានកំណត់និយមន័យនៃភព ជាដំបូង ដោយសារការរកឃើញចក្រវាលថ្មីមួយទៀតឈ្មោះ អៀរីស ហើយការពិភាក្សាជាបន្តបន្ទាប់ គឺស្ដីពីការចាត់ថ្នាក់របស់វា។ តាមនិយមន័យនេះ គេបានចែកវត្ថុធាតុ ដែលគោចរជុំវិញព្រះអាទិត្យ ជាបីថ្នាក់ផ្សេងគ្នាគឺ៖ ភព កូនភព និងរូបធាតុតូចៗនៃប្រព័ន្ធព្រះអាទិត្យ។
ភពគឺជាអង្គធាតុទាំងឡាយណា ដែលគោចរជុំវិញព្រះអាទិត្យ មានម៉ាសគ្រប់គ្រាន់ ដើម្បីឱ្យខ្លួនវាមានរាងជាស្វ៊ែរ ហើយអាចសម្អាតវត្ថុតូចៗដែលស្ថិតនៅជិតគន្លងគោចររបស់ខ្លួន។ ដោយផ្អែកតាមនិយមន័យនេះ ប្រព័ន្ធព្រះអាទិត្យ មានភពចំនួនប្រាំបី ដែលត្រូវបានគេស្គាល់គឺ៖ ភពពុធ ភពសុក្រ ភពផែនដី ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និងភពណិបទូន។ ភ្លុយតុង ត្រូវបានបាត់បង់ឋានៈជាភព ដោយសារតែវាមិនបានសម្អាតវត្ថុធាតុផ្សេងក្នុងខ្សែក្រវាត់ខាយព័រ ដែលស្ថិតនៅជិតគន្លងរបស់ខ្លួនឡើយ។
កូនភពគឺជាអង្គធាតុទាំងឡាយណា ដែលគោចរជុំវិញព្រះអាទិត្យ មានម៉ាសធំគ្រប់គ្រាន់ធៀបនឹងវត្ថុនៅជុំវិញដោយទំនាញរបស់វា តែមិនអាចសម្អាតវត្ថុធាតុផ្សេងដែលនៅជិតគន្លងរបស់ខ្លួនបាន ដូចភពឡើយ និងពុំមែនជាតារារណប។ តាមនិយមន័យនេះ ក្នុងប្រព័ន្ធព្រះអាទិត្យ មានកូនភពចំនួនបួន ដែលត្រូវបានគេស្គាល់គឺ៖ សឺរេស ភ្លុយតុង ម៉េកម៉េក និងអៀរីស។ អង្គធាតុផ្សេងទៀត ទំនងជាអាចចាត់ចូលទៅក្នុងថ្នាក់ជាកូនភពដែរនោះមាន៖ សេដណា (Sedna) អ៊រគុស (Orcus) និង កៅអា (Quaoar) ។ កូនភព ដែលវិលជុំវិញ មណ្ឌលត្រង់-ណិបទូនាន (the trans-Neptunian) ហៅថា ភ្លុយតូអ៊ីដ (Plutoids) ។
ក្រៅពីនេះ អង្គធាតុដទៃទៀតដែលវិញជុំវិញព្រះអាទិត្យ ហៅថា រូបធាតុតូចៗនៃប្រព័ន្ធព្រះអាទិត្យ។
[កែប្រែ] ឧស្ម័ន ថ្ម និងទឹកកក
តារាវិទូជាច្រើន បានកំណត់ពាក្យស័ព្ទ៖ ឧស្ម័ន ថ្ម និង ទឹកកក ដើម្បីពណ៌នាថ្នាក់នៃវត្ថុធាតុជាច្រើន ដែលបានរកឃើញនៅក្នុងលំហ។ ឧស្ម័ន គឺជារូបធាតុដែលចំណុចរលាយទាប ដូចជា៖ អាតូមអ៊ីដ្រូសែន (H) អេល្យូម (He) និង ឧស្ម័នកម្រ (Noble) ។ ទឹកកក មានដូចជា៖ ទឹក (H2O: water) មេតាន (CH4: methane) អាម៉ូញ៉ាក់ (NH3: ammonia) និង កាបូនឌីអុកស៊ីត (CO2: carbon dioxide) ដែលមានចំណុចរលាយរហូតដល់ ២00-៣00 អង្សាកែវិន (Kevin) ។ ការផ្លាស់ប្ដូរថ្នាក់ពាក្យស័ព្ទ ទាំងនេះតាងដោយការប្រមូលផ្ដុំសារធាតុ ដែលមានចំណុចរំពុះទាប (ក្រោម ២០០-៣០០ អង្សាកែវិន) រួមមាន ទឹកកក និង ឧស្ម័ន អាស្រ័យទៅនឹងសីតុណ្ហភាព។ ការផ្លាស់ប្ដូរនេះ អាចជា ទឹកកក វត្ថុរាវ និង ឧស្ម័ន ដែលត្រូវបានគេប្រទះនៅកន្លែងជាច្រើននៃប្រព័ន្ធព្រះអាទិត្យ។ ថ្ម (rock) ត្រូវបានគេប្រើដើម្បី ពណ៌នាពីរូបធាតុ ដែលមានចំណុចរលាយខ្ពស់ (លើសពី ៥០០ អង្សាកែវិន) ដែលជាធាតុផ្សំច្រើនបំផុតនៃភពរឹង ដូចជាស៊ីលីកាត (Si2O: silicates) ជាដើម។
[កែប្រែ] ខ្នាតតារាសាស្ត្រ (Astronomical unit)
តារាវិទូ តែងតែវាស់ចម្ងាយដែលស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដោយគិតជាខ្នាតតារាសាស្ត្រ (AU) ។ ១ ខ្នាតតារាសាស្ត្រ គឺកំណត់យកចម្ងាយមធ្យមពីផែនដីទៅព្រះអាទិត្យ ដោយ 1 AU = 149,598,000 km (92,956,000 mi) ។ ភ្លុយតុង មានចម្ងាយប្រហែល 38 AU ពីព្រះអាទិត្យ ខណៈដែល ភពព្រហស្បតិ៍ មានចម្ងាយ 5.2 AU ។ មួយឆ្នាំពន្លឺ (light-year) មាន 63,240 AU ។
[កែប្រែ] ព្រះអាទិត្យ
[កែប្រែ] មណ្ឌលខាងក្នុង
[កែប្រែ] ភពក្នុង
[កែប្រែ] ខ្សែក្រវាត់ផ្កាយព្រះគ្រោះ
[កែប្រែ] មណ្ឌលកណ្ដាល
[កែប្រែ] ភពក្រៅ
[កែប្រែ] ផ្កាយដុះកន្ទុយ