ភ្លុយតុង

ពីវិគីភីឌា
ភ្លុយតុង

ភព ភ្លុយតុង (និមិត្តសញ្ញា៖ ⯓,[១]♇[២]; បារាំង: Pluton ព្លូតុន) ជាភពមួយដែលស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ភពនេះស្ថិតនៅបន្ទាប់ពី ភពណិបទូន ភពភ្លុយតុង ជាភពតូចជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលស្ថិតនៅឆ្ងាយជាងគេ បន្ទាប់ពីឆ្នាំ១៩៩២ របកគំហើញបានបង្ហាញថា អង្គដែលស្ថិតនៅជិត ភពភ្លុយតុង ក្នុងតំបន់មួយមានឈ្មោះជា ខ្សែក្រវាត់ Kuiper ក៏មានផ្ទុកអង្គ ផ្សេងៗដូច ព្លុយតុងដែរ ។ កាលពីថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០០៦ សហព័ន្ធ តារាសាស្ត្រ អន្តរជាតិបានយល់ព្រមកាត់បន្ថយចំនួន ភព ដោយតាមការអះអាងថា ភពត្រូវតែធ្វើ ចលនា តាម គន្លង ព្រះអាទិត្យ ពុំមែនជាភពរណប ត្រូវតែមាន ម៉ាសធំល្មម ដើម្បីរក្សាទំំំនាញ រាងឲ្យ មូលនិងទំហំធំ ល្មមក្នុងការរក្សា គន្លង របស់វា ក្នុងលក្ខខណ្ឌ ចុងក្រោយ ភ្លុយតុង លែងទទួលឈ្មោះជាភពទៀតហើយ ដូច្នេះទើបភពទាំងអស់ក្នុងប្រព័ន្ធព្រះអាទិត្យមានតែ ប្រាំបី វិញ។

Pluto as seen by Hubble
Pluto as seen by Hubble

មើលផងដែរ[កែប្រែ]

  1. JPL/NASA (2015-04-22). "What is a Dwarf Planet?". Jet Propulsion Laboratory. Retrieved 2022-01-19.
  2. John Lewis, រៀ. (2004). Physics and chemistry of the solar system (2 រ.រ.). Elsevier. p. 64.