Jump to content

កសិកម្ម

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ប្រវត្តិ កសិកម្ម)

[[ឯកសារ:Tomb_of_Nakht_(2).jpg|ស្តាំ|រូបភាព.ការបង្កើតកសិកម្មនៅប្រវត្តិសាស្រ្តគឺមានការជាប់ទាក់ទង់និងការផ្សាំងនៃចម្ការ និងសត្វដែលបានអភិវឌ្ឍជាង ១២,០០០ ឆ្នាំមកហើយ តែយ៉ាងណាក៏ដោយមនុស្សនៅតែបានចាប់ផ្តើមមានការផ្លាស់ប្តូរ រុក្ខជាតិ និងសត្វឱ្យមានការទំនាក់ទំនង់គ្នា និងដើម្បីបង្កើតគុណប្រយោជន៍តាមអត្តន័យទៅតាមការបង្កើតដីស្រែឲ្យមានភាពរាប់ស្មើ។ កសិកម្មបានទទួលរងយ៉ាងសំខាន់ចំពោះការអភិវឌ្ឍន៍នៃពេលមួយដែលគេបានចាប់ផ្តើមបង្កើតវា។ មួយចំហៀងធំដែលមានដីសុទ្ធតែមានជីជាតិនៅទិសខាងលិច អាស៊ី អេហ្សីប ហើយ ប្រទេសឥណ្ឌា បានស្វែងរកទីតាំងដើម្បីសាបព្រួសស្រូវ ហើយការច្រូតកាត់នៃស្រែចំការរបស់ពួកគេដែលពីមុនបានប្រមូលនៅក្នុងព្រៃ។ ឯករាជភាពដែលបានអភិវឌ្ឍន៍នៃដីស្រែកសិកម្មមុនគេនោះបានកើតមានឡើងទិសខាងជើង និងទិខាងត្បួងនៃប្រទេសចិន ទ្វីបអាហ្រ្វិក ហើយមានពីរ បី ជាតិសាសន៍ទៀតនៅប្រទេសអាមេរិចកាំង។ រឺឯប្រតិបត្តិការនៃកសិកម្មនៃរបៀបបញ្ចូលទឹក ក្នុងដំណាំបែបវិលជំតាមរដូវអាស្រ័យតាមការដាក់ជី ហើយនិង ប្រើថ្នាំសំលាប់សត្វចង្រៃដែលធ្វើឲ្យយើងអភិវឌ្ឍន៍មានរយៈពេលយូរ។ នៅក្នុងសតវត្សរ៏ ដែលកសិកម្មបាន បង្ហាញដោយការបញ្ចូននៃការឲ្យផលទៅលើពួកមនុស្សដែលមាននឿយហត់នៃការដាក់ជី និងការសំលាប់សត្វចង្រៃ ក្នុងការជ្រើសយកពួជមកបណ្ដុះ។ អ្វីដែលនិងកើតមាននៅអតីតៈកាលនៃកសិកម្មដែលបានមានភាពស្និតស្នាលជាមួយនិង នយោបាយបញ្ហាផលដែលបូកបញ្ចូលនិងទឹកដែលមានជីជាតិច្រើនទៅក្នុងស្រែ។

ប្រវត្តិសាស្រ្ត

[កែប្រែ]

អ្នកប្រាជ្ញបានដាក់គោលបំណងនៃគោលការណ៍ដើម្បីបញ្ចាក់នៅប្រវត្តិសាស្រ្តដែលបានអភិវឌ្ឍន៍នៃកសិកម្ម។ ការផ្លាស់ប្ដូរដែលបានមកពីប្រមូលផ្ដុំទៅកសិកម្មដែលបានមានការទំនាក់ទំនងគ្នា ដែលពឹងទៅលើភាពជាក់ស្ដែងដែលមកពី អាស៊ីខាងកើត និងប្រទេសចិន បានចង្អល់ថាមានមុនគេ ដែលក្នុងរយៈពេលដែលគេបង្ហាញភាពខ្លាំងខ្លា និងមានកំនើនដែលជាក់លាក់ដែលគេបានស្គាល់នៅក្នុងអាស៊ីប៉ែកនិរតី ហើយនិងជនជាតិចិន។ថ្មីៗនេះគំរូជាច្រើនបានបង្ហាញដែលជំរើសនៃធនធានបានកើតជាច្រើនបន្ថែមទៀត ។ ម្យ៉ាងវិញទៀតព្រៃឈើ ក៍ដូចជាស្រែដែលបានប្រមូល ច្រូតកាត់នៅខាងមុតស្រាបដែលនិងបានកើតឡើងនៅដីស្រែចំការ។ តាមការជាក់ស្ដែងវានៅតែបានលិចឡើងដែលការធ្វើដំណាំនៅក្នុងព្រៃហើយនិងវាមិនបានធ្វើឲ្យសត្វមកយ៉ាយីបានឡើយ បន្តែដំណាំស្រូវសាលីមិនបានលិចឡើងឲ្យមានភាពធនជាមួយនិងការធ្វើដំណាំកសិកម្មនៅពេលបូរាណ។ជាង៣០០០ ឆ្នាំមកហើយបានក្លាយខ្លួនជាដីស្រែដែលមានភាពធន់ទៅនិងធាតុអាកាស។ រឺឯធាតុអាកាសប្រែប្រួលដែលបាមបង្ហាញថាវាមានដើមហេតុមកពីកសិកម្មដែលបានបង្កើតឡើងច្រើននៅក្នុងព្រៃ និងហេតុការដែលនៅក្នុងស្រែចំការដែលបានបង្កើតឡើងតិចតួចដែលប្រើប្រាស់ដោយឧបករណ៍បូរាណ។នៅពេលដែលអាកាស់ធាតុបានចំនួសកន្លែងមួយទៅកន្លែងបន្ទាប់ពីអាយុកាលនៃទឹកកក (c. 11,000 BC) ដែលផែនដីនិងក្លាយទៅជារដូវប្រាំងដែលមានរយៈពេលយូរ ហើយលក្ខ័ណទាំងនេះគឺបានមកពីប្រចាំងឆ្នាំនៃដីស្រែចំការតែមួយដែលនៅរដូវប្រាំងដែលធ្វើឲ្យដីស្រែទាំងនេះងាប់នៅក្នុងរដូវប្រាំងដែលមានរយៈពេលយូរ ហើយវាបានចាក់ចេញនិងគ្រាប់ពួជដែលគ្នានភាពលូតលាស់ បន្ទាប់ពីព្រៃឈើមិនបានលូតលាស់។ ការកែប្រែ បានលូតលាស់ដោយអ្នកចេះដែលបានបូកបញ្ចូល លោក ដាវិតរិនដូ គឺបានមានគំណិតដែលបង្តើតកសិកម្មនេះ។ នេះគឺជាការកែប្រែដែលបានផ្លាស់ប្តូរនៃដីស្រែចំការ ហើយនិងពួកមនុស្សយើង ដែលបានចាប់ផ្តើមជាមួយភាពធន់មួយដោយការពារនៃព្រៃឈើ។ការដែលមានឯកទេសដែលបានរកឃើញតាំងពីសម័យបូរាណ។ កសិកម្មគឺជាការធ្វើដោយសារតែកំលាំងសត្វ ទៅលើចំការ ហើយនិងជីវិតដ៍ទៃទៀតដែលបានមកចំនីអាហារ និងមានអ្វីច្រើនទៀតសំរាបទ្រទ្រង់ជីវិត[]។ វចនានុក្រមបាននិយាយថា កសិកម្មជា វិទ្យាសាស្រ្តសិល្បះ ឫ មុនរបរដែលមានការមម៉ាញឹកជាមួយនិងដីស្រែកសិកម្ម ក្នុងការដាំដុះ ហើយនិងសំរាប់ចញ្ចឹមជីវិតមនុស្ស និងសត្វ។ ទាំងនេះសុទ្ធតែមានអត្តន័យជាក់លាក់ វិទ្យាសាស្រ្តជឿនលឿន។អ្វីដែលសំខាន់នេះគឺអ្វីដែលយើងទាំងអស់គ្នាត្រូវគិតអំពីកសិកម្ម និងអ្នកតំណាងឲ្យកសិករដែលបានចំណាយពេលទៅលើកសិកម្ម។

កសិកម្មនៅប្រទេសកម្ពុជា

[កែប្រែ]

កសិកម្មនៅប្រទេសកម្ពុជាជាស្រូវ។ សម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ ។ កសិកម្មនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺនៅមានការខ្វះខាតនៅឡើយ ដោយសារ ការប្រកបរបរ ទាំងរបស់កសិករភាគច្រើនពឹងផ្អែកទៅលើធម្មជាតិជាធំ ( ធ្វើទៅតាមយថាកម្មនៅឡើយ)។ ចំណែកនៅលើពិភពលោក ប្រទេសមួយចំនួន ដែលមានការរីកចម្រើន ខាងវិស័យកសិកម្ម គេបាន ធ្វើស្រែដោយប្រើប្រាស់ នៅគ្រឿងចក្រទំនើបៗ ជាហេតុធ្វើឱ្យប្រទេសគេមានការរីកចំរើនខាងវិស័យនេះ ។ ចំណែកនៅប្រទេសកម្ពុជាការផលិតស្រូវនៅមានការខ្វះខាតនូវបច្ចេកទេស ដើម្បីធ្វើការដាំដុះនៅឡើយ ។ ជាក់ស្តែងនៅរាល់ការពិសោធន៍របស់ និស្សិតនៅតាមសាកលវិទ្យាល័យពុំមានការណែនាំ នៅបច្ចេកទេសដែលសមស្របនៅឡើយ ។ជាក់ស្តែងនិស្សិតតែងតែ ទៅសាក់សួរកសិករដើម្បីប្រមូលឯកសារមកវិញដើម្បីធ្វើការពិសោធន៍ទៅតាមកសិករទៅវិញ ។ ទាំងនេះជាហេតុផលមួយដែលធ្វើឱ្យកសិកម្មនៅកម្ពុជាមានការអន់ថយ[]ឯកសារ:ឧទាហរណ៍.jpg

ស្ថានភាពទូទៅ

[កែប្រែ]

ត្រប់ជាដំណាំមួយ ដែលប្រជាជននៅលើពិភពលោកតែងតែបានស្គាល់ និងប្រើប្រាស់ធ្វលម្ហូបអាហារប្រចាំថ្ងៃ យ៉ាងប្រជាប្រិយបំផុតចាប់តាំងពីសតវត្សទី ១៦ មក ម្លេះ ។ នៅឆ្នាំ ១៧៥៣ ក្រុមអ្នកវិទ្យាសាស្រ្ដជាច្រើន បានកំណត់ ប្រភេទរុក្ខជាតិនេះនៅក្នុងគ្រួសារ (សូឡាណាសេ) លំដាប់ សូឡានូម ។ ហើយមានឈ្មោះវិទ្យាសាស្រ្តហៅថា Solanum Melongena L. ប៉ុន្តែវាក៏មានឈ្មោះផ្សេងៗទៀតជាច្រើនដូចជា នៅឆ្នាំ ១៧៧៥ អ្នកវិទ្យាសាស្រ្ត ឈ្មោះ Forsskal បានអោយឈ្មោះថា Solanum Caglans និងនៅឆ្នាំ ១៨៥២ អ្នកប្រាជ្ញឈ្មោះ Dun Dunal បានអោយឈ្មោះថា Solanum Pressum ។ នៅក្នុងប្រភេទដំណាំត្រប់មានច្រើនប្រភេទដូចជា៖

  1. ត្រប់ពុតញង ៖ ឈ្មោះវិទ្យាសាស្រ្ដហៅថា Solanum Tovum Swarte ឈ្មោះធម្មតាហៅថា Bitter Egg Plant ។
  2. ត្រប់ស្រួយត្រប់ខារ ឬ ត្រប់ពងមាន់ ៖ ឈ្មោះអ្នកវិទ្យាសាស្រ្ដហៅថា Macrocarpon ឈ្មោះធម្មតាអាចហៅថា Bitter Egg plant បានដែរ ។
  3. ត្រប់ក្រាំងរមាស ឬ ត្រប់សណ្ដាយ ៖ មានឈ្មោះវិទ្យាសាស្រ្ដហៅថា Solanum melongena មានឈ្មោះធម្មតាហៅថា Egg plant ឬត្រប់សណ្ដាយ ឬត្រប់ក្រាំងរមាស ដែលមានផ្លែសំប៉ែត ឬមូលតែពណ៌ប្រផេះ ឬ បៃតង ។ ជាទូទៅគេពិនិត្យឃើញមានចំនួន ២២ប្រភេទនៃក្រុម Solanum នៅក្នុងប្រទេស ឥណ្ឌា ។

តាមការស្រាវជ្រាវបានបង្ហាញថា ក្រុមនេះមានប្រភពកំណើតនៅតំបន់អាស៊ីដូចជា៖ នៅប្រទេសចិន ឥណ្ឌា និង ទ្វិបអាហ្រិ្វក ។ ប៉ុន្ដែក្រោយមករីករាលដាលដល់ទ្វិបអាមេរិក និង ពេញពិភពលោក ជាពិសេសនៅតាមតំបន់សីតុណ្ហភាពក្ដៅ ។ នៅប្រទេសកម្ពុជាយើង ត្រប់ជាប្រភេទបន្លែមួយ៉ាងសាមញ្ញ ដែលប្រជាជនគ្រប់គ្នាតាមបណ្ដោយទន្លេមេគង្គ និងតំបន់ផ្សេងៗទៀតជាច្រើនតែដាំជាលក្ខណះសួនបន្លែចំរុះ ។

លក្ខខណ្ឌអាកាសធាតុ

[កែប្រែ]

ដំណាំត្រប់គ្រប់ប្រភេទឆាប់ទទួលរងនូវអំពើអាកាសធាតុ ជាពិសេសនៅពេល សីតុណ្ហភាពត្រជាត់ សំណើមបរិយាកាសខ្ពស់ វាធ្វើឲ្យឥទ្ធិពលនៃការបន្តពូជ ប្រដាប់បន្តពូជញី មិនទទួលយកលំអងផ្កាឈ្មោលក្នុងពេលវេលាដែលបង្កកំនើត ប៉ុន្តែសីតុណ្ហភាពមធ្យមហើយ រយៈពេលវែងក្នុងរដូវដាំដុះធ្វើឲ្យត្រប់ទទួលបានជោគជ័យលើការងារផលិតកម្ម។ ចំពោះប្រភេទនៃពូជមានអាយុកាលលូតលាស់វែងអាចមានកំរិតធន់ទ្រាំ និងបន្សាំបានល្អក្នុងលក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លាំង។ នៅពេលយប់ត្រជាក់ហើយពេលថ្ងៃក្តៅរយៈពេលខ្លីធ្វើឲ្យត្រប់បាត់បង់ទិន្នន័យច្រើន។ប្រសិនបើសីតុណ្ហភាពមធ្យមប្រចាំថ្ងៃចន្លោះពី១៨-២៥ អង្សាសេ ធ្វើឲ្យការដុះលូតលាស់ និងទិន្នផលខ្ពស់ជាទីបំផុត គឹដុះលូតលាស់លឿនផ្កាចេញស្រុះគ្នាល្អកំរិតបន្តពូជនិងការលូតលាស់បានល្អ។ នៅពេលសីតុណ្ហភាពឡើងខ្ពស់ពី៣០-៣៣ អង្សាសេ និងមានខ្យល់បកខ្លាំងក្នុងអំឡុងពេលត្រប់ចេញផ្កា វាធ្វើឲ្យមានឥទ្ធិពលអាក្រក់ដល់ផ្កា ហើយលទ្ធផលទិន្នន័យថយចុះក៏កាន់តែខ្លាំង ។គ្រាប់ពូជដុះពន្លកបានល្អ គឺជាមធ្យម២៥ អង្សាសេ។

អំពីលក្ខខណ្ឌដី

[កែប្រែ]

ត្រប់ជាប្រភេទដំណាំមួយដែលអាចដុះលូតលាស់បានលើផ្ទៃដីស្ទើរគ្រប់ប្រភេទដូចជាំដីខ្សាច់ស្រាល ខ្សាច់មធ្យម ខ្សាច់ធ្ងន់ ដីឥដ្ឋខ្សោយ ដីឥដ្ឋមធ្យម និងដីឥដ្ឋ។ ប្រភេទដីដែលសំស្របសំរាប់ ដំណាំនេះគឺដីឥដ្ឋល្បាយ និងដីល្បាយខ្សាច់ ធ្វើឲ្យត្រប់ទទួលបានទិន្នផលខ្ពស់។ ប៉ុន្តែដីសំរាប់ដាំត្រប់ គួរតែស្រទាប់ដាំដុះជ្រៅ និងpH ចាប់ពី៥,៥-៦,០ ទើបល្អប្រសើរជាងដីដែលមានស្រទាប់ដាំដុះរាក់ pH ទាបជាង៥ ឬខ្ពស់ជា៨ វាតែងតែធ្វើឲ្យត្រប់ជួបប្រទះនូវបញ្ហាជំងឺកង្វះសារធាតុចិញ្ចឹមលើផ្លែ។

បច្ចេកទេសដាំដុះ

[កែប្រែ]
  • ការជ្រើសរើសពូជ ៖ដំណាំត្រប់ក៏ដូចជាដំណាំដទៃទៀតដែរ ការជ្រើសរើសពូជមាន

សារៈសំខាន់បំផុតគឺ សំដៅទៅលើការលូតលាស់ និងឲ្យផល។ ពូជត្រូវដឹងប្រភពត្រឹមត្រូវ ប្រភេទ ពូជបង្កាត់មានជំនាន់ Hybride F1 ឬពូជបង្កាត់សេរី (OPV) ដែលហៅថា ពូជក្នុងស្រុកមានអាយុកាល ដុះលូតលាស់សមស្របនិងតំបន់ដាំដុះព្រមទាំង ពេញនិយមប្រើប្រាស់។ គ្រាប់ពូជមានសុខភាពល្អ ភាពសុទ្ធ ការកំណត់ប្រើជាក់លាក់។

  • ការសាបកូននិងការថែទាំកូនត្រប់ ៖ គញរាប់ត្រប់តូចល្អិត សំប៉ែត សំបករឹង ហើយក្រាស់ ជាទូទៅចំនួន២៥០ គ្រាប់ ឲ្យទម្ងន់១ក្រាម។ ដើម្បីដាំលើផ្ទៃដី១ហិចតាគេត្រូវប្រើគ្រាប់ពូជចំនួន ៣៧៥-៥០០ក្រាម។ មិននឹងសាបគ្រាប់ពូជត្រូវយកមកសំអាតជាមិនសិន បន្ទាប់មកយកទៅដាក់ហាលថ្ងៃ

រយៈពេល១-២ម៉ោង ក្រោយមកទៀតយកទៅត្រាំទឹកក្តៅឧណ្ហៗរយៈពេល១៥-២០នាទី ទើបត្រាំទឹកត្រជាក់ធម្មតាមួយយប់ ក្រោយមកយកទៅផ្អាប់ ពីយប់ នៅពេលគញរាប់ត្រប់ដុះពន្លកសៗ ដំបូងអាចយកទៅសាបឬដាក់ក្នុងកន្ទោងក៏បាន។

  • វិធីសាប និងថ្នាលធម្មតា៖ ដំបូងត្រូវរកទីតាំងថ្នាលសាបគឺស្រឡះ ដីទួលស្រស់ទឹក មានជីជាតិល្អ បន្ទាប់មកត្រូវកាប់ហាលដីឲ្យស្ងួត ទើបលើករងឲ្យបានត្រឹមត្រូវ ដីលើរងគឺត្រូវឲ្យម៉ដ្ឋល្អកៀរឲ្យស្មើ (ធ្វើដំបូលប្រក់ពេលមានភ្លៀង) ទើបយកជីប្រភេទស៊ុពែផូស្វាតមកបាចពីលើចំនួន១៥០ក្រាម សម្រាប់ផ្ទៃថ្នាល១០ម៉ែតការេ ឬជី ១៥ ១៥ ១៥ ចំនួន២០០ក្រាម បន្ទាប់មករាស់លុបជីទាំងនោះឲ្យ

កប់ជ្រៅក្នុងដី ។ ការសាបគ្រាប់ពូជត្រូវធ្វើឡើងជាបន្ទាន់ ដោយសាបឲ្យរង្វើលល្មម ក្រោយសាបហើយត្រូវរោយកំទេចចំបើង ចិញ្រ្ចាំខ្លីៗពីលើតាមក្រោយដើម្បីការពារសំណើមដី បន្ទាប់មកស្រោចទឹកឲ្យជោគ ហើយស្រោចសូលុយស្យុង ថ្នាំផ្សិត ដូចជា Mancozeb ការពារជំងឺរលួយកូនឈ្មោះ Damping off នៅពេលវាដុះថ្មីៗ។ ការស្រោចទឹក ដកស្មៅ និងជីបំប៉នជីត្រូវធ្វើឡើងជាប្រចាំ ដើម្បីឲ្យកូនដំណាំលូតលាស់ល្អ ក្រោយពីសាបរយៈពេល ៣-៤អាទិត្យ អាចយកមកទៅដាំបាន។

  • ការសាបនិងថ្នាលដីខ្សាច់៖ ដំបូងត្រូវធ្វើឡាំង ឬកេសដែលមានទទឹង០,៥ម បណ្តោយ១ម ជម្រៅ ៥សម បាតកេសត្រូវមានរន្ធតូចៗ ។ យកដីខ្សាចម៉ដ្ឋមកដុតសំលាប់មេរោគជាមុនហើយទុកឲ្យត្រជាក់ ទើបចាក់ចូល ក្នុងកេសឲ្យពេញស្រោចទឹកឲ្យជោគបន្ទាប់មកយកគ្រាប់ដែលដុះពន្លកសៗទៅសាបតាម

ដង្អូរជម្រៅ១សម ចន្លោះ ៥សម ក្រោយសាបហើយត្រូវលប់ដីខ្សាច់នោះពីលើឲ្យជិតគ្របចំបើងពីលើ ហើយស្រោចទឹក ឲ្យជោគ ព្រឹក ល្ងាច រយៈពេល២-៣ថ្ងៃអាចបកចំបើនោះចេញ គឺពេលត្រប់ដុះទូល ដីខ្សាច់នោះចេញមក។ ក្រោយពីវាដុះមានសន្លឹកកំណើតពីដំបូង មានអាយុ៧-១០ថ្ងៃ អាចដកកូន ពីកេសដីខ្សាច់ទៅស្ទូងលើថ្នាល ឬកន្ទោងដែលបានបំពេញដោយដីមានជីកំប៉ុស្ត និងអង្កាម។ ការថែទាំ ស្រោចទឹក ស្រោចជី អាចធ្វើឡើងដូចគ្នា និងការសាបថ្នាលធម្មតាដែរ តែការសាប របបនេះប្រើគ្រាប់ពូជចំនួនតិច អាចដាំបានផ្ទៃដីធំ ហើយកូនត្រប់ឆាប់បានទៅដាំ គឺរយៈពេលតែបី អាទិត្យប៉ុណ្ណោះ។ រដូវកាលដាំដុះត្រប់ជាដំណាំមួយដែលលូតលាស់ពេញ១ឆ្នាំ ដោយមិនប្រកាន់រដូវក៏ប៉ុន្តែនៅឭពេល សីតុណ្ហភាពឡើងខ្ពស់ ធ្វើឲ្យត្រប់បន្ថយការចេញផ្កា ឬពេលសំណើមដីមិនគ្រប់គ្រាន់ធ្វើឲ្យត្រប់ផ្លែមិនបានវែង ហើយមានរស់ជាតិល្វីងខារ នៅប្រទេសកម្ពុជាយើង គេបែងចែករដូវដាំដុះជាពីរ គឺ រដូវប្រាំ និងរដូវវស្សា។ នៅតំបន់ទំនាបទន្លេមេគង្គ និងជុំវិញទន្លេសាបការដាំដុះចាប់ផ្តើមពីរដូវទឹកនៅខែតុលា រិច្ឆិកា ដល់ខែកក្កដា និងសីហា នៅតំបន់ខ្ពងរាប និងភ្នំ គឺពីខែឧសភា ដល់ខែវិច្ឆិកា ដែលភាគច្រើនស្រោចស្របដោយទឹភ្លៀង។

  • ការរៀបចំដី៖ ការរៀបចំដីមានសារៈសំខាន់បំផុតសំរាប់ការដាំ និងដុះលូតលាស់។ ការភ្ជួរឲ្យជ្រៅ រាស់បំបែកដីឲ្យម៉ដ្ឋ និងច្រើនលើកគឺរឺតតែធ្វើឲ្យដីធូរមានបន្ទុកខ្យល់គ្រប់គ្រាន់ គឺជួយសម្រួលដល់ការដុះលូតលាស់នូវប្រព័ន្ធឫស ជ្រាបទឹកបានរហ័ស សំរួលឲ្យការស្រូបយកជីជាតិបានល្អ។ ការរៀបចំដីអាចធ្វើទៅបានតាមរបៀបផ្សេងៗគ្នា ដូចជាកាប់នឹង ចប ភ្ជួរនង្គ័ល គោយន្ត ឬត្រាក់ទ័រ ទៅតាមលទ្ធភាព និងទំហំផ្ទៃដី។ ដំបូងត្រូវរាស់ប្រមូលយកស្មៅ និងកាកសំណល់ដំណាំចាស់ ដុតឬយកចេញពីចំការ បន្ទាប់មកភ្ជួរ ហាលដីរយៈពេល៥-៧ថ្ងៃ ផឲ្យស្មៅងាប់ និងផ្តាច់ជីវិតពពួកសត្វល្អិតចង្រៃ ផ្សេងៗនៅក្នុងដិ ក្រោយមកទើបរាស់បំបែកដីឲ្យម៉ដ្ឋនិងកៀឲ្យស្មើ។ ដើម្បីលើករងដាំបានត្រូវភ្ជួរ រាស់ដីឲ្យបាន៣-៤លើក។ ការដាំតាមរបៀបកសិករ គេមិនលើករងឡើយ តែដើម្បីឲ្យងាយ

ស្រោចគេលើករង។ ការលើករងមានសារៈសំខាន់ បំផុតដូចជានៅរដូវវស្សា ការលើករងឲ្យមានកម្ពស់ខ្ពស់ធ្វើឲ្យទឹក ហូរចេញពីចំការបានរហ័ស។ នៅរដូវប្រាំងករណីរងខ្ពស់ងាយបញ្ចូលទឹក។ រងឬថ្នាល សំរាប់ដាំត្រប់គឺមានទទឹង ១០០សម កំពស់ ២០-២៥សម បណ្តោយតាមលទ្ធភាព ឬសភាពរបស់ដី។ របៀបដាំដុះបន្ទាប់ពីលើករងហើយត្រូវកាប់ជារណ្តៅតាមបណ្តោយរង ឬថ្នាលដាំមួយជួរគឺចន្លោះជួរ១០០-១២០សម ចន្លោះគុម្ព ៧០-៨០សម មួយគុម្ពមួយដើម ។ជម្រៅរណ្តៅដែលកាប់គឺ ៨-១០សម ក្នុងករណីកូនត្រប់សាបលើថ្នាលផ្ទាល់ គេត្រូវស្រោចទឹកកូនត្រប់ឲ្យជោគ រយៈពេល២០-៣០នាទីមុនដក ដើម្បីបន្ធូរនូវការដាច់ឫស។ កូនត្រប់ត្រូវដកពីពេលព្រឹក បន្ទាប់មកយកវាទៅដាក់ក្នុងឧបករណ៍ដូចជា កញ្ចើ ល្អី កញ្ឆេ ....។ ហើយស្រោចទឹកឲ្យជោគរក្សាទុកនៅក្រោមម្លប់ ធ្វើឲ្យកូនត្រប់មានសភាពរឹងមាំធន់នឹងកម្តៅថ្ងៃ ក្រោយមកទើបយកទៅដាំនៅពេលរសៀល ចាប់ពីម៉ោង២ រហូតដល់ពេលល្ងាចត្រជាក់ ក្រោយពីដាំភ្លាមត្រូវស្រោចទឹកឲ្យជោគតាមរណ្តៅនីមួយៗ។

  • ការស្រោចស្រព៖ ទឹកជាកត្តាសំខាន់សំរាប់បំលែងសារធាតុចិញ្ចឹម គឺធ្វើឲ្យជីជាតិទាំងឡាយនៅក្នុងដីរលាយ ហើយអាចឲ្យដំណាំស្រូប យកបានទៅចិញ្ចឹមសរីរាង្គ។ ត្រប់ជប្រភេទដំណាំមួយដែលត្រូវការទឹកជាប្រចាំ ដើម្បីរក្សាសំណើមដី ដូចនេះចាប់ពីពេលដាំភ្លាមត្រូវតែស្រោចទឹកជាបន្ទាន់ ហើយបន្តស្រោចជាធម្មតា មួយថ្ងៃ១-២ដង ព្រឹក-ល្ងាច ប៉ុន្តែនៅពេលត្រប់ចាប់ផ្តើមចេញផ្ការហូតដល់ពេលប្រមូលផលវា ត្រូវការទឹកច្រើនជាងពេលដាំ។ ដំណាក់កាលនេះ គេអាចបញ្ចូលទឹកដោយម៉ាស៊ីនទៅតាមចន្លោះរងក៏បាន ហើយបាញ់ឲ្យជោគក៏បាន ធ្វើយ៉ាងនេះដើម្បីឲ្យដីមានសំណើមកាន់តែខ្លាំង ក្នុងដំណាក់កាលនេះ ឬរដូវប្រាំង។
  • ការប្រើប្រាស់ដី៖ ត្រប់ត្រូវការសារធាតុចិញ្ចឹមគ្រប់មុខ គឺវាត្រូការដីដែលមានជីជាតិច្រើន ដែលជាសមាសធាតុសំរាប់ផ្តល់ដល់ការលូតលាស់ និងមានទិន្នផលខ្ពស់។ ដីធម្មជាតិ ដូចជាកំប៉ុស្តផ្សំ លាមកសត្វគ្រប់ប្រភេទ ជីស្រស់ឬជីបៃតង សូទ្ធសឹងជាសមាសធាតុដែលបណ្តាលឲ្យលូតលាស់លឿន និងទន្នផលខ្ពស់។ ជីអាចម៌មាន់គេប្រើកំរិតពី៨-១០តោន/ហត ជីលាមកគោ ក្របី ពី១៥-២០តោន/ហត ជាពោសេសគឺដាក់នៅពេលដាំដាក់ទា្រប់បាត។ ដំណាំនេះត្រូវការសរធាតុសំខាន់ៗដូចជា N, P, K, Ca, S, Fe និងB។ កាលណាកង្វះសារធាតុចិញ្ចឹមទាំងនេះ អាចលេចចេញ នូវសញ្ញាដូចតទៅ ៖
  1. កង្វះធាតុអាសូត N : ធ្វើឲ្យដើមមែកឈរត្រង់ ស្លឹកខៀវស្រអាប់ ហើយតឿមិនបែកមែក។
  2. កង្វះធាតុផូស្វ័រ P: ស្លឹកប្រផេះស្រអាប់ ហើយធ្វើឲ្យស្លឹកឆាប់ប្រែព៌ណទៅជាលឿង ទុំជ្រុះមុនអាយុ ដើមមែកទន់មិនរឹងមាំ។
  3. កង្វះធាតុប៉ូតាស្យូម K និងដែក Fe: ធ្វើឲ្យពណ៌បៃតងនៃត្រួយខ្ចីៗរបស់ស្លឹកក្លាយទៅជាពណ៌លឿងព្រមទាំងលូតលាស់មិនពេញលេញឆាប់ទទួលរងនូវជំងឺផ្សេងៗពិសេសជំងឺផ្សិតលើស្លឹក។

ដំណាំនេះគេប្រើជីច្រើនដំណាក់កាលដូចជា៖ ទ្រាប់បាត ប្រើជី ១៥.១៥.១៥ ចំនួនគក្រ/ ហត ក្រោយដាំរយះពេល ៧ ទៅ ១០ ថ្ងៃប្រើជីអ៊ុយរ៉េ ៤៦% ចំនួន ៦៥ គក្រ / ហត ដោយលាយទឹកស្រោចឬដាក់ក្បែរគុម្ព ហើយស្រោចទឹកក៏បាន ។ រយះពេលបីអាទិត្យក្រោយដាំ គេដាក់ជីបំប៉នប្រភេទ ១៥ ១៥ ១៥ ចំនួន ២០០ គក្រ / ហត ដោយធ្វើការដាក់ចន្លោះគុម្ព ហើយលុបដីអោយជិតស្រោចតឹកអោយជោគ ។ លើកចុងក្រោយគឺដាក់ជីប្រភេទអ៊ុយរ៉េចំនួន ៨៤ គក្រ លាយជាមួយជីផូស្វាត ( P2O520%) ចំនួន ១០០គក្រ ដើម្បីដាក់លើផ្ទៃដី ១ ហត នៅពេលត្រប់ចាប់ផ្តើមប្រមូលផលលើកទីមួយមានរយះពេល ៦៥ ដល់៧០ ថ្ងៃ ក្រោយដាំ []

  • ការកំចាត់ស្មៅ៖ ការកំចាត់ស្មៅ គឺគេចាប់ផ្តើមអនុវត្តន៍តាំងពីចាប់ផ្តើមភ្ជួរដីមក ដោយរាស់ប្រមូល ដុតចោលទើប ។ ការដាំដុះលក្ខណទីផ្សាធំៗ មិនរាស់ត្រូវយកស្មៅចេញ គេប្រើថ្នាំសំលាប់ស្មៅឈ្មោះ Glyphosate ឬ Glycine ៤៨ ១ហត ផ្ទៃដីប្រើ ២.៥លីត្រ ។ វិធីប្រើគឺកំរិត ៦០ និង ៧០ cc លាយជាមួយទឹក២០ លីត្រ បាញ់លើផ្ទៃដី ២០០ម២ ក្រោយបាញ់បានរយះពេល៧ថ្ងៃទើបចាប់ផ្ដើមរាស់ប្រមូលផ្តុំយកស្មៅចេញហើយភ្ជួរហាលដី ។ វិធីសាស្រ្តធ្វើដោយប្រើចបគឺ ក្រោយដំបានរយះពេល២អាទិត្យគេត្រូវជ្រំជ្រោយដីអោយផុសល្អ ហាលដី២ថ្ងៃទើបពូនរងឡើងវិញ ដើម្បើអោយស្មៅចង្រៃងាប់ ។ លើកទី២ គេអាចជំរះយកស្មៅចេញតែមិនជ្រំជ្រោយដីឡើយ ។

អំពីជំងឹ និងវិធានការការពារ

[កែប្រែ]

ត្រប់ជាប្រភេទដំណាំមួយដែលទទួលរងការបំផ្លាញពីជំងឺ ផ្សិត ដូច ដើម ស្លឹក ឬស និងផ្លែ ។ ជំងឺរលួយគល់ត្រប់៖ ឈ្មោះ ( Damping off Pytmium SPP Rhizoc tonia Spp ) តាមធម្មតា ជំងឺផ្សិតតែងតែកើតឡើងដោយលក្ខខណ្ណអាកាសធាតុ និងបណ្ដាលមកកត្ដាពីសំណើមដី ។ ប្រភេទជំងឺរលួយកូនត្រប់ឈ្មោះ DarnPing off នេះគឺបំផ្លាញកូនត្រប់ទើបនិងដុះរហូតដល់កូនត្រប់មានសន្លឹកពិត លក្ខណ ពិសេសរបស់វាគឺ បណ្ដាលមកពីដីដែលមានមេរោគ ៕វិធានការការពារ ត្រូវបាចកំបោរចំនួន ២៥០ ទៅ ៣៥០ គក្រ ក្នុង១ហត ហើយភ្ជួរលុបរយះពេលពីរ សប្ដាស៍ ទើបរៀបចំដីដាំបាញ់ផ្សិតដូចជា Mancozed Maned ឬ Captan មួយអាទិត្យម្ដងៗ ចាប់ពីសាបរហូតដល់ត្រប់ចេញផ្កា និងផ្លែ ។

អំពីសត្វល្អិត

[កែប្រែ]

សត្វល្អិតដែលបំផ្លាញដំណាំត្រប់មានេពីរក្រុមធំៗ គឺ ក្រុមចោះ និង ស៊ីបំផ្លាញ ព្រមទាំងក្រុមជញ្ជក់យករុក្ខរស ។ ក្រុមស៊ីបំផ្លាញរួមមាន ដង្កូវស៊ីរូងផ្លែ ដើម ស្លឹក ដូចជា ៖ ដង្កូវស៊ីរូងផ្លែ និងដើម ៖ ឈ្មោះ Egg plant Fruit and Shoot bore ដែលមានឈ្មោះវិទ្យាសាស្រ្ត Leucinodes Orbonalis នៅក្នុងគ្រួសារ Lepidoptera លំដាប់ Pyralidem លក្ខណះនៃការបំផ្លាញមេរោគមេអំបៅតែងពង ដាក់ស្លឹកផ្នែកខាងក្រោមរាយៗជាក្រុមខ្លះទៀត ពងដាក់លើផ្កា និងដើម ក្រោយមកពងរបស់វាពងញោះហើយចោះចូលទៅក្នុងដើមផ្នែកខ្ចីនៃត្រួយបៃតង ឬក្តិបខ្ចីៗ ធ្វើអោយត្រួយនៃដំណាំត្រប់ស្រពោន ហើយផ្លែត្រប់ស្អុយមិនអាចលូតលាស់បាន ជាបពិសេស វាបង្ករកំណើតនៅលើគ្រប់ដំណាំអំបូរ សូឡាណាសេ ធ្វើអោយមានលទ្ធភាពពង្រីក ប្រជាករបានយ៉ាងលឿនក្នុងលក្ខខណ្ឌអាកាសធាតុក្ដៅ ។ ដើមើ្បការពារនិងកត្ដាចង្រៃបែបនេះ គេត្រូវអនុវត្តន៍តាមវិធីសាស្រ្តច្រើនយ៉ាងដូចជា ៖ ជ្រើសរើសពូជធន់ទ្រាំ រៀបចំដីអោយបានត្រឹមត្រូវ ផ្លាស់ប្ដូរមុខដំណាំជ្រើសរើសរដូវអោយមានចន្លោះជួរ និងគុម្ព អោយបានត្រឹមត្រូវ កាត់លោះស្លឹកចោលខ្លះ សំអាតស្មៅក្នុងចំការព្រមទាំងមានវិធានការណ៍ប្រើប្រាសើជាតិគីមី ដើមី្បរួមផ្សំពេលសត្វល្អិតទើបនិងកើត ។

ការប្រមូលផល

[កែប្រែ]

ត្រប់អាចប្រមូលផលបានក្រោយពីការដាំរយះពេលខុសៗគ្នាទៅតាមប្រភេទរបស់ត្រប់ និងប្រភេទ របស់ពូជ ។ ប្រភេទត្រប់ផ្លែខ្ចីដូចជា៖ ត្រប់ពងមាន់ និង ត្របើក្រាំងរមាស និង ត្រប់សណ្ដាយផ្លែខ្ចី គឺចន្លោះពី ៧០ ទៅ ៧៥ ថ្ងៃ ហើយការប្រមូលផលអាចច្រើនលើក អាស្រ័យលើការថែទាំពិសេសគឺ ការកាត់ស្លឹកចាស់ចោល ដាក់ជីបន្ថែម និងស្រោចទឹក ។ ចំពោះទិន្នផលជាមធ្យមត្រប់ក្រាំងរមាសគឺ ១១ ដល់ ១៣ តោន/ ហត ។ ត្រប់ពងមាន់ទទួលផលពីចន្លោះពី ៨ ទៅ ១០ តោន/ ហត រីឯត្រប់សណ្ដាយផ្លែខ្ចីចន្លោះពី ៧ ដល់ ៩ តោន/ ហត ។ ប្រភេទត្រប់សណ្ដាយផ្លែវែង អាចមានអាយុប្រហែលគ្នានិងត្រប់ខាងលើដែរ អាស្រ័យទៅតាមប្រភេទពូជ ពូជទំនើបចន្លោះពី ៦៥ ដល់ ៧៥ ថ្ងៃ ពូជក្នុងស្រុកចន្លោះពី ៧៥ ដល់ ៨០ ចំពោះទិន្នផលចន្លោះពី ៨ដល់១១ តោន/ ហត ។ ត្រប់អាចប្រមូលផលបានច្រើនសារអាស្រ័យលើការថែទាំ និងការកាត់ស្លឹកចាស់ៗចោលនៅពេលវាបន្ថយផ្កា ។ ដើមើ្បអោយផ្លែត្រប់ទទួលបាននូវ សោភ័ណ្ឌភាពបានល្អ និងគុណភាពគេតែងតែធ្វើការប្រមូលផលពេលព្រឹកព្រលឹម ឬ ល្ងាចត្រជាត់ ក្រោយពិស្រោចទឹកហើយ ។ បេះហើយត្រូវយកទៅផ្សើមទឹកជាចំហាយបន្ដិចៗទើបរៀបចំទុកដាក់ក្នុងឧបករណ៍ដឹកជញ្ជូន ។ ការដោតទំរ និង ការតាក់តែងមែកត្រូវដោតទ្រើងឲ្យរួចរាល់ បន្ទាប់ពីដាំកូនត្រប់បាន២អាទិត្យ ការដោតទ្រើងតាមរបៀបផ្សេងៗគ្នាដែលអាចធ្វើបានដើម្បីទល់ដើម មែកធ្លាក់មកដី កាត់ខ្នែងផ្នែកខាងក្រោម ដើម្បីឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់។ការប្រមូលផលទំហំផ្លែត្រប់បេះទៅតាមតំរូវការទីផ្សារត្រូវបេះផ្លែនៅពេលព្រឹក ដោយប្រើកន្ត្រៃកាត់ទងបេះផ្លែដាក់ក្នុងសំភារៈដែលមានផ្ទៃរលោង ដើម្បីជៀសវៀងការកកិតនិងជាំផ្លែច្រកថង់ដែលមានបរិមាណសមស្របមានគុណភាពស្វិតថង់ត្រូវចោះរន្ធតូចៗ ដើម្បីឲ្យមានខ្យល់ចេញចូលកុំឲ្យស្លោកជៀសវាងច្រកបន្លែហួសបរិមាណ ។ ហាមប្រើសំភារៈគ្មានខ្យល់ចេញចូល ព្រោះវាធ្វើឲ្យបន្លែខូចគុណភាព (ទន់ ប្រែព៌ណលឿង និងងាយរលួយ។ ការចំរាញ់គ្រាប់

  1. ជំហ៊ានទី១៖ កាត់ទងផ្លែជាចំនិតស្ដែងៗ បន្ទាប់មកពុះផ្លែជាពីរ ចំណែក ។
  2. ជំហ៊ានទី២: យកសាច់គ្រាប់ចេញពីផ្លែ រួចច្របល់ជាមួយទឹក
  3. ជំហ៊ានទី៣៖ ត្រាំទឹករយះពេល ៣០ វិនាទី បន្ទាប់មកច្របាច់ស្រង់គ្រាប់ចេញពីក្នុងទឹក ។
  4. ជំហ៊ានទី៤៖ ធ្វើការញែកជាតិរំអិលចេញពីសាច់ផ្លែ អោយបានស្អាតល្អ ។
  5. ជំហ៊ានទី៥៖ ដាក់ពង្រាយសាច់ផ្លែលើក្រដាស ឬ កន្សែង រក្សាទុកអោយបានស្រស់ល្អ ។
  6. ជំហ៊ានទី៦៖ ចុងបញ្ចប់ធ្វើការមូលកន្សែងគ្រាប់ ហើយរក្សាទុកនៅកន្លែងដែរមានត្រជាត់ស្អាត ឆ្ងាយពីកំដៅថ្ងៃ អោយរយះពេលចាប់ពី ២ ទៅ ៣ ថ្ងៃ រហូតដល់គ្រាប់មានសភាពស្ងួតល្អ និង អាចយកទៅដាំបាន []។.

អំពីសណ្តែកកួរ

[កែប្រែ]

សេចក្តីផ្តើម

[កែប្រែ]

លក្ខណះទូទៅ

[កែប្រែ]

សណ្តែកគួរគឺជាដំណាំមួយប្រភេទដែលប្រជាជននៅកម្ពុជាក៏ដូចជាបណ្តាប្រទេសផ្សេងៗនិយមចូលចិត្តដាំ និងចាំបាច់សំរាប់ធ្វើជាអាហារ។ ម្យ៉ាងវិញទៀតប្រូតេអ៊ីនដែលមាន នៅក្នុងសណ្តែក គឺមានថាមពលមួយដែលជួយទ្រទ្រង់សារពាង្គកាយរបស់មនុស្ស។ សណ្តែកកួរគឺវាស្ថិតនៅក្នុង គ្រួសារFabacese ហើយមានឈ្មោះវិទ្យាសាស្រ្តVignaunguisp. sisquipedalis ឈ្មោះជាអង់គ្លេស YardLongbean .លើសពីនេះទៀតវាមានចំនួនក្រូម៉ូសូម ជាទូទៅគឺ ២n ស្មើ ៤០ ។

ប្រវត្តរបស់សណ្តែកកួរ

[កែប្រែ]

សណ្តែកកួរចាប់ ផ្តើមមចាប់កំណើតនៅក្នុងប្រទេសអាមេរិកហើយរុក្ខជាតិនេះមានការគាំទ្រនិងជំរុញការនាំចេញនៃពិភពលោក នៅមុនស.វទី១៦ ព្រោះវាមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពមនុស្ស ហើយវាបានផ្តល់វីតាមីនជាច្រើនដូចជា៖ វីតាមីន Vitamin A, VitaminB2 VitaminB1, iron, phosphorus, and potassium, and a very good source for vitamin C, folate(vetaminb9), magnesium, and manganese.

មូលហេតុនៃការសិក្សា

[កែប្រែ]

ការសិក្សានេះជាជំហ៊ានដំបូងដែលយើងបានសំរេចចិត្តដាំពិសោធន៍រកប្រភេទសត្វល្អិតដែលមានឥទ្ធិពលលើសណ្តែកកួរក្នុងលក្ខខ័ណ្ឌ ដីឥដ្ឋល្បាយខ្សាច់ និងមជ្ឈដ្ឌានដែល ស្ថិតនៅក្រោយសាកលវិទ្យាល័យបាត់ដំបង។ វាក៏ជាការស្រាវជ្រាវរកព័តមានថ្មី លើសណ្តែក ដើម្បីពង្រីកចំនេះដឹងបន្ថែម និងទុកជាឯកសារសំរាបការស្រាវជ្រាវដទៃទៀត។

គោលបំណងនៃការសិក្សា

[កែប្រែ]

ដោយយល់ឃើញថាដំណាំសណ្តែកកួរជាដំណាំមួយសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាជនជាអាហារប្រចាំថ្ងៃ និងជាបន្លែដែលគេនិយមបរិភោគនោះក្រុមយើងខ្ញុំបានសិក្សាអំពីលក្ខខ័ណ្ខផ្សេងៗនិងការថែទាំសណ្តែកនេះ តាំងពីការរៀបចំដីរហូតដល់ពេលប្រមូលផលនិងការទុកដាក់ គ្រាប់ពូជ។ដើម្បីជៀសពីការបំផ្លាញពីកត្តាចង្រៃជាពិសេស សត្វល្អិត។ និងដើម្បីរកដំណោះស្រាយឲ្យការដាំដុះមានភាពល្អប្រសើរ ដល់កសិករនិងការសិក្សាផ្សេងៗទៀត។

សារៈសំខាន់

[កែប្រែ]

ការយល់ដឹងពីកត្តាចង្រៃ ជាការសំខាន់ណាស់ក្នុងការថែទាំនិងការពារដំណាំ។ចំណេះដឹងនេះបានរួមចំណែកដល់ការផលិតកសិផល ទាក់ទងនិងគុណភាព និងបរិមាណនៃទិន្នផល។ ការកំចាត់ ការបង្ការ សុទ្ធតែទាមទារបច្ចេកទេស ខ្ពស់ទើបអាចសំរេចបានល្អ និងមានប្រសិទ្ធិភាព។ វាជាការចាំបាច់ដែលត្រូវយល់ដឹងពីការបំផ្លាញ និងដំណោះស្រាយ លើដំណាំមានបញ្ហា ទើបការដាំដុះសំរេចបានជោគជ័យ។

ទំហំនៃការសិក្សា

[កែប្រែ]

ការធ្វើពិសោធន៍នេះមានការរៀបចំធ្វើជាថ្នាល លើករង និងដោតចំណារ។ ក្នុងនោះយើងបានកំណត់ទំហំ និង ទ្រងទ្រាយដួចខាងក្រោម៖

  1. រងសណ្តែកធ្វើជា ៤រង មួយរង២ជួរ
  2. ក្នុងមួយរងមានទំហំ ១.២ម គុណនិង៤ម
  3. ក្នុងមួយជួរមាន១៦រណ្តៅ មួយរណ្តៅមាន២គ្រាប់
  4. ចន្លោះរង ៧០ស.ម ចន្លោះគុម្ព ២៥ស.ម
  5. ប្រើចំណារអស់១២៨ និងគ្រាប់ពូជ២៥៦គ្រាប់

សំយោគឯកសារ

[កែប្រែ]

បច្ចេកទេសដាំដុះ

[កែប្រែ]

ការជ្រើសរើសរដូវ សីតុណ្ហភាពសមស្របសំរាប់ដំណាំនេះមាន សីតុណ្ហភាពដុះពន្លកចន្លោះពី ២៤-២៨ 0Cសីតុណ្ហភាពចេញផ្កាផ្លែចន្លោះពី ២៤-២៦ 0C ល្អបំផុតប៉ុន្ដែអាចកើនលើសពីនេះបានរហូតដល់ ២៨,៥ 0C រដូវដែលសមស្របបំផុតគឺរដូវរំហើយពីខែតុលាដល់ខែកុម្ភៈប្រចាំឆ្នាំ។ចំពោះសីតុណ្ហភាពសណ្ដែកត្រូវការពី២៥ទៅ៣០ អង្សាសេ និងពេលយប់ ១៥អង្សាសេ។ វាអាចដុះលូតលាស់បានល្អនៅរដូវក្ដៅ ប៉ុន្តែត្រូវការខ្យល់ជាចាំបាច់។ ការត្រៀមលក្ខណៈគ្រាប់ពូជ(Seed preparation)។

គ្រាប់ពូជដែលមានសុខភាពល្អ

[កែប្រែ]

ដូចជាដំណាំដ៏ទៃទៀតដែរ សណ្ដែកបារាំងហើយនិងសណ្ដែកផ្សែងៗ គឺត្រូវបានសាយដោយគ្រាប់នោះ ដូច្នោះគ្រាប់មានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិន្នផលផ្លែ ។ កសិករនានា គួរតែវិនិច្ឆ័យសំរាប់ការជ្រើសរើសគ្រាប់ពូជដើម្បីយកទៅព្រួស ដូចជាភាពសុទ្ធគ្រាប់ ហើយនិងភាគរយនៃដំណុះ ។តម្រូវការសំរាប់គ្រាប់ពូជាសណ្ដែកគួរគឺភាពស្អាត៩៩% ភាគរយនៃភាពលាយឡំនិងមិនមែនជាគ្រាប់ពូជ0.០៥%។គ្រាប់ពូជគឺត្រូវតែមានពណ៌លឿងក្រម៉ៅ ទម្ងន់នៃគ្រាប់ពូជគួតែមានចន្លោះពី២០០ទៅ៣០០ក្រាមក្នុង១០០០កគ្រាប់។ភាគរយនៃដំណុះគឺ៨៥ % ។ដើម្បីពិនិត្យលទ្ធភាពដំណុះគ្រាប់ពូជនោះរូបមន្ដធម្មតាត្រូបានគេប្រើប្រាស់តាមវិធីដោយគេយកគ្រាប់ពូជប្រហែល១០០ទៅ៥០០គ្រាប់ដាក់ផ្អាប់់លើក្រដាស់អនាម័យឬលើកន្សែងសើមនៅលើចានតូចមួយ។បន្ទាប់មកគ្របវាឲ្យជិតរយៈពេល២៤ម៉ោងក្រោយត្រូវរាប់ចំនួនដំណុះដែលដុះស្រង់ទិន្នន័យបែបនេះរយៈពេល៣ថ្ងៃ។

ការបង្ករកំណើតរបស់សណ្ដែកគួរ

[កែប្រែ]

ការបង្ករកំណើតគឺជាការជូបគ្នារវៀងកាម៉ែតញី និងកាម៉ែតឈ្មោល បង្កើតជាស៊ីកូតក្លាយជាអំប្រ៊ីយ៉ុងហើយពេលនោះអំប្រ៊ីយ៉ុងកា្លយទៅជាគ្រាប់សណ្ដែក ។ការបង្ករកំណើតមានសារៈសំខាន់ណាស់ព្រោះប្រសិនបើរុក្ខជាតិមួយមិនបង្ករកំណើតទេវាមិនអាចវិវត្ដន៍ទៅជាផ្លែឬគ្រាប់បានឡើយ។នៅក្នុងផ្ការបស់សណ្ដែកការបង្ករកំណើតត្រូវបានបកស្រាយ៉ាងលំអិត ដោយលោកTRABURGER ក្នុងឆ្នាំ១៨៨៤។ដំណើរលំអងរបស់សណ្ដែកគួរគឺចាប់ផ្ដើមនៅពេលដែលលំអងធ្លាក់ទៅលើស្ទិចម៉ានៃកេសញីស្រទាប់ខាងក្នុងនៃលំអងពេលនោះនឹងមានដុះចេញនូវបំពងមួយដែលមានឈ្មោះថាពង់ពង់លំអង។ពេលនោះបំពង់បាននាំកាម៉ែតពីទៅដល់មីក្រូហ្វីលហើយជ្រាបចូលណ្វៃយ៉ូបន្ទាប់មកចូលក្នុងថង់អំប្រ៊ីយ៉ុងនឹងកា្លយជាស៊ីកូត។

ការរៀបចំដី

[កែប្រែ]

ត្រូវភ្ជួរហាលដីឱ្យស្ងួត ២ ឬ ៣ សារដើម្បីសំលាប់ស្មៅបំផ្លាញជំរកសត្វល្អិតសំលាប់មេរោគឱ្យដីធូរមានខ្យល់ ចេញចូលល្អបន្ទាប់មករាស់បំបែកដីឱ្យល្អិតប្រមូលយកស្មៅ ឬ វត្ថុកំទិចកំទីរុក្ខជាតិចេញឱ្យស្អាត ត្រូវលើករងឱ្យបានខ្ពស់ កំពស់រងពី ១៥-២០ស.ម រដូវប្រាំងរដូវវស្សា ២៥-៣០ស.ម ទទឹងរង ១២០ស.ម បណ្ដោយទៅតាមសភាពដី ។ ក្រោយពីលើករងហើយត្រូវកៀរដីឱ្យស្មើលើរងនិមួយៗ បន្ទាប់មកយកកូនចបកាប់មុខតូចកាប់ជារណ្ដៅលើករងដោយប្រើចន្លោះជួរ ៧០ស.ម ចន្លោះរណ្ដៅ ៥០ស.ម ហាលចោល ២-៣ថ្ងៃ ។

ការដាំដុះ

[កែប្រែ]

ការដាំដោយគ្រាប់ផ្ទាល់ ត្រូវយកគ្រាប់ពូជដាក់ហាលថ្ងៃរយៈពេល ១-២ម៉ោង បន្ទាប់មកត្រាំគ្រាប់ពូជ៣០ក្រាមរយៈពេល ៣០នាទី រួចទៅដាំក្នុងរណ្ដៅ ២គ្រាប់ ក្នុង១រណ្ដៅ បន្ទាប់មកលប់ដីពីលើកំរាស់ ២-៣ស.ម និងរោយកំទេចចំបើងស្ងួតៗ ចំៗរណ្ដៅមួយចាប់ៗ រួចស្រោចទឹកតាមក្រោយ ។

ការថែទាំដំណាំ

[កែប្រែ]

ការថែទាំដំណាំសណ្ដែកទ្រើងមានជ្រុំជ្រោយដីដកស្មៅស្រោចទឹកដាក់ជីដោតចំណារលើកទង ។

អត្ថបទកូនចំណងជើង

[កែប្រែ]

ការជ្រុំជ្រោយដី និដកស្មៅ ការជ្រុំជ្រោយដីត្រូវធ្វើឡើងក្រោយពីរយៈពេល ១០-១៥ថ្ងៃ ពេលសណ្ដែកមានសន្លឹកពិត ២ ធាងគឺជ្រុំជ្រោយដីឱ្យធូរហើយពូនរងឡើងវិញនិងហាលដីឱ្យស្ងួត ២-៣ថ្ងៃ ។ លើកទី ២ គឺមិនជ្រុំជ្រោយដីឡើយប៉ុន្ដែត្រូវធ្វើស្មៅចេញឱ្យស្អាតក្រោយពីដាំរយៈពេល ៣៥-៤០ថ្ងៃ កាលណាទុកស្មៅឱ្យវែងជាជំរកសត្វល្អិតដណ្ដើមទឹកជីពន្លឺព្រមទាំងបង្កឱ្យមានជំងឺទៀតផង ។

ការស្រោចស្រព

[កែប្រែ]

សណ្ដែកទ្រើងត្រូវការទឹកជាប្រចាំប៉ុន្ដែមិនត្រូវការទឹកដក់នៅក្នុងចំការឡើយ ។ ការស្រោចដោយប៉ោតជារៀងរាល់ថ្ងៃព្រឹកល្ងាចៗ ជាការល្អ ។ ចំពោះការបញ្ចូលទឹកត្រូវបញ្ចូល ២ដង ក្នុង១អាទិត្យទៅតាមសភាពដី និងធាតុអាកាស ។ សណ្ដែកត្រូវការទឹកខ្លាំងចាប់ពីវាមានអាយុ ៣០ថ្ងៃ ឡើងទៅព្រោះដំណាក់កាលនេះសណ្ដែកចាប់ផ្ដើមចេញផ្កាជាបណ្ដើរៗ រហូតដល់ពេលប្រមូលផល ។

ការដោតចំណារ

[កែប្រែ]

ដំណាំសណ្ដែកទ្រើងត្រូវការទ្រើងឬចំណារសំរាប់វាតោងឡើងត្រូវយកមែកឈើឬកូនឫស្សីដែលមានប្រវែង ២,៥-៣ម មកដោតក្បែរៗគុម្ពមួយដើមៗ ហើយចងចុងចំណារគួបគ្នាឱ្យជាប់ បន្ទាប់មកដាក់ស្នួរកណ្ដាលដើម្បីឱ្យជួយជ្រែងគ្នា។ការដោតត្រូវធ្វើឡើងក្រោយពីដាំ ១២-១៨ថ្ងៃ គឺជាដំណាក់កាលដែលដំណាំត្រូវការ ។ នៅពេលខ្នែងរបស់វាចេញយើងត្រូវលើកខ្នែងសណ្ដែកពត់ទៅចងនឹងចំណារតាមទិស បញ្ច្រាស់នឹងទ្រនិចនាឡិកាប្រសិនបើដាក់ ខុសសណ្ដែកមិនតោង ឡើងឡើយ ។

ការគ្រប់គ្រង ការកំចាត់សត្វល្អិត និងជំងឺ

[កែប្រែ]

វិធានការការពារមាន៤ យ៉ាងក្នុងការកំចាត់សត្វល្អិត

វិធីសាស្រ្តដំាដុះ

[កែប្រែ]

• ប្រើប្រាស់ពូជធន់ គ្មានជម្ងឺ • ផ្លាស់ប្តូរមុខដំណាំ និងដាំដំណាំបណ្តេញសត្វល្អិតដូចជា ស្លឹកគ្រៃ ជីនាងរង • ដាំដុះអោយទាន់ពេលវេលា សមស្របតាមរដូវកាល • ដាំចំរុះដែលមានក្លិនឆួលខ្លាំង

វិធីសាស្រ្តកំចាត់

[កែប្រែ]

ដោយដៃ វិធីសាមញ្ញៗ ក្នុងការកំចាត់សត្វល្អិតនានា គឺ អនុវត្តន៍ដោយដៃនិងប្រើសំណាញ់ ព្រមទាំងសត្វល្អិតខ្លះៗ អាចបេះវាចេញដោយដៃ ហើយសំលាប់វាចោលបាន។ ជំងឺ: សណ្ដែកទ្រើងរងការបំផ្លាញដោយជំងឺជាច្រើនមានក្រុមជំងឺផ្សិតនិងក្រុមជំងឺវីរ៉ុសដូចជាៈ

  • ជំងឺរលាកគល់កូនសណ្ដែកៈកូនសណ្ដែកអាយុក្រោម ១០ថ្ងៃ ងាប់បានគឺស្វិតគល់ក្បែរដីដែលបណ្ដាលមកពីដីក្ដៅសំណើមខ្ពស់។
  • ជំងឺពកឬសៈធ្វើឱ្យឬសសណ្ដែករលួយសំបកហើយជាំខ្មៅពិសេសនៅដំណាក់កាលលូតលាស់ និងចេញផ្កាបណ្ដាលឱ្យសណ្ដែកងាប់ទាំងគុម្ពៗ។
  • ជំងឺស្លឹកអុចៗ: វាច្រើនតែកើតឡើងលើស្លឹកសណ្ដែកចាស់ៗក្បែរដីច្រើននៅរដូវវស្សាមានសំណើមខ្ពស់ និងអាកាសធាតុក្ដៅ។ក្រៅពីនេះមានជំងឺផ្សេងៗទៀតដូចជាៈជំងឺម្សៅលើស្លឹក ជំងឺរួញស្លឹកសំប៉ែតដើម ជំងឺខ្មូរតោងស្លឹកពណ៌លឿងពពាល។សត្វល្អិតៈសត្វល្អិតលើសណ្ដែកទ្រើងមានដង្កវហ្វូង ដង្កូវមូរស្លឹកស៊ីត្រួយ ដង្កូវចោះផ្លែចៃស្រឹងខ្លួនខ្លីនិងស្រឹងខ្លួនវែង។

ចំពោះសត្វល្អិតខាងលើចំពោះថ្នាំគីមីដែលមានប្រសិទ្ធិភាពខ្ពស់គឺប្រភេទអាបាម៉ិចទីនលេខ ៥០ ចំនួន ៣០សេសេ លាយនឹងម្សៅកាបារីល ២ស្លាបព្រាបាយ ទឹក ១៥-១៨លីត្រ បាញ់នៅម៉ោង ៣-៤ ល្ងាច។

  • ដង្កូវហ្វូង វាមានច្រើនប្រភេទដូចជាដង្កូវកាត់ដើម ពេលដង្កូវនៅតូចវាស៊ីស្លឹក កាត់គួរ កាត់ដើម ។ វាញាស់ពីសំបុកជាក្រុមៗ ពេលវាធំលាក់ខ្លួនក្រោមស្លឹក ឬពេលថ្ងៃវាលាក់ខ្លួននៅក្នុងដី ។
  • ដង្កូវមូរស្លឹក ដង្កូវប្រភេទនេះ ច្រើនស៊ីរុំត្រួយដើម្បីការពារខ្លួនវា ពេលយប់វាចេញ មកបំផ្លាញ ហើយការបំផ្លាញរបស់វាមិនធន់ធ្ងរឡើយ ។
  • ដង្កូវចោះផ្លែឈ្មោះ Bean pod borer ដង្កូវប្រភេទនេះវាចូលចិត្តស៊ីផ្កា និងចោះ ស៊ីនៅក្នុងផ្លែ សណ្តែកធ្វើអោយផ្លែស្អុយដាច់ជាកង់ៗ ។
  • ស្រឹងជញ្ជាក់ផ្លែសណ្តែក តែងហើរពីចំការមួយទៀត មានលក្ខណៈជាហ្វូង មាន ពណ៌ខ្មៅអុចៗ ពេលនៅតូចគេចែកស្រឹងជា ២ ប្រភេទ គឺ ស្រឹងបៃតងស្មាធំ និង ស្រឹង ខ្លួនវែង មេរបស់វាពងដាក់លើស្លឹក ក្រោយពីញាស់ហើយវារោមជញ្ជាក់ផ្កា

ផ្លែ ការបំផ្លាញទាំងកូនញាស់ និងមេចំណាស់ ។ ស្រឹងជញ្ជក់ផ្លែសណ្តែក តែងតែបំលាស់ទីពីចំការមួយទៅចំការមួយទៀត។ មេរបស់វាពងដាក់លើស្លឹក ក្រោយពីញស់ហើយវារោមជញ្ជក់ផ្កា ផ្លែ ការបំផ្លាញទាំងកូនទើបញស់ និងមេចំណាស់។

  • អណ្តើកមាស មិនសូវមានការបំផ្លាញធ្ងន់ធ្ងរទេ

ការប្រមូលផល

[កែប្រែ]

ការប្រមូលផលប្រព្រឹត្ដ្រិទៅនៅពេលអាយុកាល ៥០ ទៅ ៦០ថ្ងៃ ក្រោយពេលដាំគេអាចប្រមូលផលបានពីរដងក្នុងមួយសប្ដាហ៍។ ត្រូវឧស្សាហ៍ពិនិត្យមើលការលូតលាស់របស់ផ្លែសណ្ដែកមិនត្រូវទុកអោយវាចាស់ជ្រុលពេកទេព្រោះអាចលក់មិនដាច់ ឬ លក់មិនបានថ្លៃ។ យើងត្រូវប្រមូលផលដោយដៃ ឬ ដោយប្រើកន្ដ្រៃសំរាប់កាត់។

ឯកសារយោង

[កែប្រែ]

-http://search.conduit.com/results.aspx?q=crop+management+of+long+bean&Suggest=&stype= Results&FollowOn=True&SSPV=EB_SSPV&SelfSearch=1&SearchType=SearchWeb&SearchSource=15&ctid=CT3072253&octid=CT3072253 -plant Genetic and Breedingរបស់និស្សិតជំនាន់ទី៥ ឆ្នាំទី២ -SEED PROCESSINGAND STORAGE (Copyright © 2004 by Jeffrey H. McCormack, Ph.D.)

  1. http://en.wikipedia.org/wiki/Vigna_unguiculata_subsp._sesquipedalis
  2. ក្រសូងកសិកម្ម និងការស្រាវជ្រាវពីនិស្សិត នៅសាកលវិទ្យាល័ភូមិន្ទកសិកម្
  3. សៀវភៅដំណាំត្រប់របស់ក្រសួងកសិកម្ម និង នេសាទ លេខ ១៤៤៥. CAM(SF ) 2005 រ៉េន រដ្ឋា សិស្សកសិកម្ម ( បាត់ដំបង)  
  4. សៀវភៅដំណាំត្រប់របស់ក្រសួងកសិកម្ម និង នេសាទ លេខ ១៤៤៥. CAM(SF ) 2005 រ៉េន រដ្ឋា សិស្សកសិកម្ម ( បាត់ដំបង)