អាស៊ី

ដោយវិគីភីឌា

អាស៊ី (Asia) គឺជា​ទ្វីប​មួយ​ធំជាងគេ និង មាន​ប្រជាជន​ច្រើនជាងគេ​បង្អស់​នៅលើ​ពិភពលោក​។ ទ្វីប​នេះ បាន​គ្របដណ្ដប់​ប្រមាណ ៨.៦% និង​ផែនដី និង ប្រមាណ ២៩.៩% នៃ​ផ្ទៃដី ដែល​មាន​ប្រជាជន​ជាង ៤ ពាន់លាន​នាក់ ប្រមាណ ៦០% នៃ​ប្រជាជន​ពិភពលោក នា​ពេល​បច្ចុប្បន្ន​។ មួយផ្នែកធំ ស្ថិតនៅ​ប៉ែកខាងកើត និង អឌ្ឍគោលខាងជើង​។ ដើមឡើយ អាស៊ី​ត្រូវ​បាន​គេ​ចាត់​ថា​ជា​ផ្នែក​មួយ​នៃ​ផ្ទាំងទ្វីប​ដ៏​ធំ "អឺរ៉ាស៊ី" ក្រោយ​ផ្នែក​ខាងកើត​ត្រូវ​បាន​កាត់ចេញ​ទៅជា "ទ្វីបអឺរ៉ុប" ដែល​លាតសន្ធឹង​ចាប់ពី​ខាងកើត​នៃ​ព្រែកជីកស៊ុយអេ ខាងកើត​ជួរភ្នំអូរ៉ាល់ និង ខាងត្បូង​នៃ​ជួរភ្នំកាវកាស សមុទ្រ​កាសព្យែន និង​សមុទ្រខ្មៅ​។ ទ្វីបអាស៊ី មាន​ព្រំប្រទល់ ខាងកើត​ជាប់នឹង​មហាសមុទ្រប៉ាស៊ីហ្វិក, ខាងត្បូង​ជាប់នឹង​មហាសមុទ្រឥណ្ឌា និង​ខាងជើង​ជាប់នឹង​មហាសមុទ្រអាកទិក​។

មាតិកា

[កែប្រែ] ប្រភព​នៃ​ឈ្មោះ

ពាក្យ "អាស៊ី" (Asia) មាន​ប្រភព​មកពី​ពាក្យ​ក្រិចបុរាណ "Ἀσία" ត្រូវ​បាន​សន្មត​ជាលើកដំបូង​ដោយ​ប្រវត្តិវិទូក្រិច ឈ្មោះ "ហេរ៉ូដូទុស" (ប្រហែល ៤៤០ មុន​គ.ស) ដើម្បី​តំណាង​ឲ្យ "អាណាតូលី" (Anatolia) ឬ ដើម្បី​ពណ៌នា​អំពី​សង្គ្រាមពែក សំដៅ​ទៅលើ "ចក្រភពពែក" ។

[កែប្រែ] ការកំណត់​ខណ្ឌសីមា

[កែប្រែ] លក្ខណៈ​ភូមិសាស្ត្រ

ពួក​អឺរ៉ុប​នា​យុគសម័យកណ្ដាល បាន​សន្មត​ថា "អាស៊ី" គឺជា​ទ្វីប​មួយ ជា​ផ្ទាំងដី​មួយ​ដាច់ដោយឡែក​ពី "អឺរ៉ុប" ។ ព្រំដែន​សីមា​រវាង​ទ្វីបអាស៊ី និង អាហ្វ្រិក គឺ​ព្រែកជីកស៊ុយអេ និង សមុទ្រក្រហម​។ ព្រំដែន​រវាង​អាស៊ី និង អឺរ៉ុប គឺ​ត្រូវ​បាន​សន្មត​យក​ចាប់ពី ច្រកសមុទ្រដាដាណេល (Dardanelles), សមុទ្រម៉ាម៉ារ៉ា (Sea of Marmara), ច្រកសមុទ្របូសព័រុស (Bosporus), សមុទ្រខ្មៅ, ជួរភ្នំកាវកាស, សមុទ្រ​កាសព្យែន, ទន្លេអ៊ូរ៉ាល់ ទៅ​ប្រភព​របស់​វា, ជួរភ្នំអ៊ូរ៉ាល់ ទៅ​សមុទ្រការ៉ា នៅ​ជិត​តំបន់​ការ៉ា ប្រទេស រុស្ស៊ី​។

នៅ​ចុង​ប៉ែក​ឦសាន​នៃ​ទ្វីបអាស៊ី គឺជា​តំបន់​ស៊ីបេរី ស្ថិតនៅ​ដាច់​ពី "អាមេរិកខាងជើង" ដោយ​ច្រកសមុទ្រប៊េរីង​។ អាស៊ី មាន​ព្រំប្រទល់ ខាងត្បូង​ជាប់​មហាសមុទ្រឥណ្ឌា (រាប់​ពី​លិច​ទៅ​កើត​គឺ ឈូងសមុទ្រអាដេន សមុទ្រអារ៉ាប់ និង ឈូងសមុទ្របេងហ្គាល់), ខាងកើត​ជាប់​ដែនទឹក​នៃ​មហាសមុទ្រប៉ាស៊ីហ្វិក (ដោយ​រាប់​បញ្ច្រាស​ទ្រនិច​នាឡិកា រួមមាន សមុទ្រចិនខាងត្បូង, សមុទ្រចិនខាងកើត, សមុទ្រលឿង, សមុទ្រជប៉ុន, សមុទ្រអុកហតស៍ និង សមុទ្រប៊េរីង) និង ខាងជើង​ជាប់​មហាសមុទ្រអាកទិក​។ ទ្វីបអូស្ត្រាលី (ឬ អូសេអានី) ស្ថិតនៅ​ប៉ែក​អាគ្នេយ៍​។

អ្នកភូមិសាស្ត្រ​មួយចំនួន មិន​បាន​សន្មត​ថា អាស៊ី និង អឺរ៉ុប ជា​ទ្វីប​ពីរ​ផ្សេងគ្នា​ទេ ដោយ​ពួក​ពុំ​មាន​លក្ខណៈ​រូប​ណាមួយ​ដើម្បី​ខណ្ឌ​ចែក​ឲ្យ​ដាច់​ពី​គ្នា​នោះ​ឡើយ​។ តាម​លក្ខណៈ​ភូមិសាស្ត្រ អាស៊ី​គឺជា​ផ្នែក​គោល​ខាងកើត​នៃ "ទ្វីបអឺរ៉ាស៊ី" ដែល​មាន​អឺរ៉ុប គឺជា​ឧបទ្វីប​ភាគ​ពាយព្យ​នៃ​ផ្ទាំងទ្វីប​។ អ្នកភូមិសាស្ត្រ​ខ្លះ​ទៀត​យល់​ថា អាស៊ី អឺរ៉ុប និង អាហ្វ្រិក គឺជា​ផ្ទាំងទ្វីប​តែមួយ​ហៅថា "អាហ្វ្រិកអឺរ៉ាស៊ី" (Afro-Eurasia) ។

[កែប្រែ] ភូមិសាស្ត្រនយោបាយ

Asie.svg




[កែប្រែ] ប្រទេស និង តំបន់​នៅ​អាស៊ី

UN geoscheme subregions of Asia:      Eastern Asia      Central Asia      Southern Asia      Southeastern Asia      Western Asia      Russia (Asia)
ឈ្មោះប្រទេស និង ទង់ជាតិ ផ្ទៃដី
(គិតជា​គ.ម)
ប្រជាជន
(០១ កក្កដា ២០០៨)
ដង់ស៊ីតេ
(នាក់/១គ.ម)
រដ្ឋ/រាជធានី
អាស៊ីកណ្ដាល:
ទំព័រគំរូ:ទិន្នន័យប្រទេសកាហ្សាក់ស្ថាន[១] 2,724,927 15,666,533 5.7 អាស្តាណា
ទំព័រគំរូ:ទិន្នន័យប្រទេសគាហ្គីស្ថាន 198,500 5,356,869 24.3 ប៊ីសកេក
ទំព័រគំរូ:ទិន្នន័យប្រទេសតាជីគីស្ថាន 143,100 7,211,884 47.0 ឌូស្ហានបេ
ទំព័រគំរូ:ទិន្នន័យប្រទេសតួរមិនីស្ថាន 488,100 5,179,573 9.6 អាសហ្កាបាត
ទំព័រគំរូ:ទិន្នន័យប្រទេសអ៊ូបេគីស្ថាន 447,400 28,268,441 57.1 តាសកេន
អាស៊ីខាងកើត:
ទំព័រគំរូ:ទិន្នន័យប្រទេសចិន[២] 9,584,492 1,322,044,605 134.0 ប៉េកាំង
ទំព័រគំរូ:ទិន្នន័យប្រទេសហុងកុង[៣] 1,092 7,903,334 6,688.0
ប្រទេស ជប៉ុន
Flag of Japan.svg Imperial Seal of Japan.svg
     ទង់ជាតិជប៉ុន        ត្រាព្រះចៅអធិរាជ
 ភ្លេង​ជាតិ​   ឃីមី ហ្គា យ៉ុ
 (君が代, Kimi ga Yo?)
តន្ត្រីនិងសំលេង
សំលេងថតនៅឆ្នាំ ១៩៣០

រយះពេល ១នាទី៣០វិនាទី
LocationMapJapan.png
 ភាសា​ផ្លូវ​ការ​  ភាសាជប៉ុន
 រាជធានី  បាន​រក​ឃើញ​រង្វិលជុំ​របស់ទំព័រគំរូ​៖ ទំព័រគំរូ:ទង់ជាតិ
 Tokyo
 ព្រះចៅអធិរាជ  អាគីហ៊ីតូ
 (Akihito)
 នាយករដ្ឋមន្ត្រី  ណុដា យ៉ុស្ស៊ីហ៊ីកុ
 (Yoshihiko Noda)
 ផ្ទៃដី​  ៣៧៧ ៨៣៥ គម²
 (លំដាប់ទី ៦២ ក្នុងលោក)
 សាសនា  ស៊ិនតូ ព្រះពុទ្ធ យ៉េស៊ូ
 ចំនួន​ប្រជាជន​​
 -ស្ថិតិឆ្នាំ ២០០៦
 -ដង់ស៊ីតេ/គម²
 លំដាប់ទី ១០ ក្នុងលោក
 ១២៧ ៧៦៧ ៩៤៤នាក់
 ៣៣៧ នាក់ /គម²
 រូបបិយប័ណ្ណ  យ៉េន (円) (JPY)
 ល្វែង​ម៉ោង​  UTC +៩
 កូដទូរស័ព្ទប្រទេស  +៨១
 កូដកម្មសិទ្ធិប្រទេស  .jp
377,835 127,288,628 336.1 តូក្យូ
ទំព័រគំរូ:ទិន្នន័យប្រទេសម៉ាកាវ[៤] 25 460,823 18,473.3
ទំព័រគំរូ:ទិន្នន័យប្រទេសម៉ុងហ្គោលី 1,565,000 2,996,082 1.7 អ៊ូឡង់បាទ័រ
ទំព័រគំរូ:ទិន្នន័យប្រទេសកូរ៉េខាងជើង 120,540 23,479,095 184.4 ព្យុងយ៉ាង
ទំព័រគំរូ:ទិន្នន័យប្រទេសកូរ៉េខាងត្បូង 98,480 49,232,844 490.7 សេអ៊ូល
ទំព័រគំរូ:ទិន្នន័យប្រទេសតៃវ៉ាន់[៥] 35,980 22,920,946 626.7 តៃប៉ិ
អាហ្វ្រិកខាងជើង:
ទំព័រគំរូ:ទិន្នន័យប្រទេសអេហ្ស៊ីប[៦] 980,869 81,713,517 21.7 គែរ
អាស៊ីខាងជើង:
ទំព័រគំរូ:ទិន្នន័យប្រទេសរុស្ស៊ី[៧] 13,115,200 140,702,092 3.0 មូស្គូ
អាស៊ីអាគ្នេយ៍:
ទំព័រគំរូ:ទិន្នន័យប្រទេសប្រ៊ុយណេ 5,770 381,371 60.8 បង់ដាសេរីបេកាវ៉ាន់
 កម្ពុជា[៨] 181,035 13,388,910 74 ភ្នំពេញ
ទំព័រគំរូ:ទិន្នន័យប្រទេសទីម័រខាងកើត [៩] 15,007 1,108,777 63.5 ឌីលី
ទំព័រគំរូ:ទិន្នន័យប្រទេសឥណ្ឌូនេស៊ី[១០] 1,419,588 237,512,355 159.9 ចាការតា
ទំព័រគំរូ:ទិន្នន័យប្រទេសឡាវ 236,800 6,677,534 24.4 វៀងច័ន្ទន៍
ទំព័រគំរូ:ទិន្នន័យប្រទេសម៉ាឡេស៊ី 329,750 25,274,135 68.7 កូឡាឡាំពូរ
ទំព័រគំរូ:ទិន្នន័យប្រទេសមីយ៉ាន់ម៉ា 678,500 47,758,224 62.3 ណាយពីដរ
ទំព័រគំរូ:ទិន្នន័យប្រទេសហ្វីលីពីន 300,000 92,681,453 281.8 ម៉ានីល
ទំព័រគំរូ:ទិន្នន័យប្រទេសសិង្ហបុរី 704 4,608,167 6,369.0 ទីក្រុងសិង្ហបុរី
 ថៃ 514,000 65,493,298 121.3 បាងកក
 វៀតណាម 331,690 86,116,559 246.1 ហាណូយ
អាស៊ីខាងត្បូង:
ទំព័រគំរូ:ទិន្នន័យប្រទេសអាហ្វហ្គានីស្ថាន 647,500 32,738,775 42.9 កាប៊ុល
ទំព័រគំរូ:ទិន្នន័យប្រទេសបង់ក្លាដេស 144,000 153,546,901 926.2 ដាកា
ទំព័រគំរូ:ទិន្នន័យប្រទេសប៊ូតាន 47,000 682,321 14.3 ធីមប៊ូ
ទំព័រគំរូ:ទិន្នន័យប្រទេសឥណ្ឌា 3,167,590 1,147,995,226 318.2 ញូដេលី
ទំព័រគំរូ:ទិន្នន័យប្រទេសអ៊ីរ៉ង់ 1,648,195 65,875,223 42 តេអេរ៉ង់
ទំព័រគំរូ:ទិន្នន័យប្រទេសម៉ាល់ឌីវ 300 379,174 1,067.2 ម៉ាល់
ទំព័រគំរូ:ទិន្នន័យប្រទេសនេប៉ាល់ 140,800 29,519,114 183.8 កាត់ម៉ាន់ឌូ
ទំព័រគំរូ:ទិន្នន័យប្រទេសប៉ាគីស្ថាន 803,940 167,762,049 183.7 ឥស្លាមបាត
ទំព័រគំរូ:ទិន្នន័យប្រទេសស្រីលង្កា 65,610 21,128,773 298.4 Sri Jayawardenapura-Kotte
អាស៊ីខាងលិច:
ទំព័រគំរូ:ទិន្នន័យប្រទេសអាមេនី[១១] 29,800 2,968,586 111.7 យ៉េរ៉េវ៉ាន
ទំព័រគំរូ:ទិន្នន័យប្រទេសអាហ្សែបែហ្សង់[១២] 46,870 3,845,127 82.0 បាគូ
ទំព័រគំរូ:ទិន្នន័យប្រទេសបារ៉ែន 665 718,306 987.1 ម៉ាណាម៉ា
ទំព័រគំរូ:ទិន្នន័យប្រទេសស៊ីប 9,250 792,604 83.9 នីកួហ្ស៊ី
ទំព័រគំរូ:ទិន្នន័យប្រទេសប៉ាឡេស្ទីន ហ្កាសាស្ទ្រីប 363 1,537,269 3,315.7 ហ្កាសា
ទំព័រគំរូ:ទិន្នន័យប្រទេសហ្សកហ្ស៊ី[១៣] 20,460 4,630,841 99.3 ធីប៊ីលីស៊ី
ទំព័រគំរូ:ទិន្នន័យប្រទេសអ៊ីរ៉ាក់ 437,072 28,221,181 54.9 បាកដាត
ទំព័រគំរូ:ទិន្នន័យប្រទេសអ៊ីស្រាអែល 20,770 7,112,359 290.3 ហ្សេរូសាឡឹម
ទំព័រគំរូ:ទិន្នន័យប្រទេសហ្សកដានី 92,300 6,198,677 57.5 អាម៉ង់
ទំព័រគំរូ:ទិន្នន័យប្រទេសគុយវ៉ែត 17,820 2,596,561 118.5 គុយវ៉ែត
ទំព័រគំរូ:ទិន្នន័យប្រទេសលីបង់ 10,452 3,971,941 353.6 បេរូត
ទំព័រគំរូ:ទិន្នន័យប្រទេសអូម៉ង់ 212,460 3,311,640 12.8 ម៉ាស្កាត
ទំព័រគំរូ:ទិន្នន័យប្រទេសកាតា 11,437 928,635 69.4 ដូហា
ទំព័រគំរូ:ទិន្នន័យប្រទេសអារ៉ាប៊ីសាអូឌីត 1,960,582 23,513,330 12.0 រីយ៉ាដ
ទំព័រគំរូ:ទិន្នន័យប្រទេសស៊ីរី 185,180 19,747,586 92.6 ដាម៉ាស
ទំព័រគំរូ:ទិន្នន័យប្រទេសទួរគី[១៤] 756,768 71,892,807 76.5 អង់ការ៉ា
ទំព័រគំរូ:ទិន្នន័យប្រទេសអារ៉ាប់រួម 82,880 4,621,399 29.5 អាប៊ូដាប៊ី
ទំព័រគំរូ:ទិន្នន័យប្រទេសប៉ាឡេស្ទីន វេសប៊ែង 5,860 2,611,904 393.1 ហ្សេរូសាឡឹម
ទំព័រគំរូ:ទិន្នន័យប្រទេសយេម៉េន 527,970 23,013,376 35.4 សាណាអា
សរុប 43,810,582 4,050,404,193 89.07

សូមមើលបន្ថែម​៖ បញ្ជីរាយនាមប្រទេសនៅអាស៊ីតាមចំនួនប្រជាជន​។

[កែប្រែ] កំណត់សម្គាល់

  1. កាហ្សាក់ស្ថាន ជា​ប្រទេស​មួយ​នៅ​អាស៊ីកណ្ដាល និង អឺរ៉ុបខាងកើត​។ ក្នុង​ទិន្នន័យ​នេះ យើង​បង្ហាញ​តែ​ផ្ទៃដី និង ប្រជាជន​នៅ​អាស៊ី​តែ​ប៉ុណ្ណោះ​។
  2. ចិន​សំដៅ​លើ​ប្រទេស​ចិនដីគោក ឬ សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ក្នុង​ទិន្នន័យ​នេះ យើង​បង្ហាញ​តែ​ផ្ទៃដី និង ប្រជាជន​នៅ​នៃ​ប្រទេស​ចិនដីគោកតែ​ប៉ុណ្ណោះ ដោយ​មិន​មាន​បញ្ចូល​ហុងកុង និង ម៉ាកាវ​ឡើយ​។
  3. ហុងកុង គឺជា​តំបន់រដ្ឋបាលពិសេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។
  4. ម៉ាកាវ គឺជា​តំបន់រដ្ឋបាលពិសេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។
  5. តៃវ៉ាន់ ប្រើ​ឈ្មោះ​ថា "សាធារណរដ្ឋចិន" ដែល​បាន​បែកចេញ​ពី​ប្រទេស​ចិនដីគោក បន្ទាប់ពី​សង្គ្រាមស៊ីវិល​នៅ​ឆ្នាំ​១៩៤៩​។ ប្រទេស​ចិនដីគោក នៅតែ​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់ខ្លួន​។
  6. អេហ្ស៊ីប ជា​ប្រទេស​មួយ​នៅ​អាហ្វ្រិកខាងជើង និង អាស៊ីខាងលិច​​។ ក្នុង​ទិន្នន័យ​នេះ យើង​បង្ហាញ​តែ​ផ្ទៃដី និង ប្រជាជន​នៅ​អាស៊ី​តែ​ប៉ុណ្ណោះ​។
  7. រុស្ស៊ី ត្រូវ​បាន​សន្មត​ថា​ជា​ប្រទេស​មួយ​នៅ​អាស៊ីខាងជើង និង អឺរ៉ុបខាងកើត​។ ក្នុង​ទិន្នន័យ​នេះ យើង​បង្ហាញ​តែ​ផ្ទៃដី និង ប្រជាជន​នៅ​អាស៊ី​តែ​ប៉ុណ្ណោះ​។
  8. ជំរឿនឆ្នាំ​២០០៨ របស់​ក្រសួងផែនការ​។
  9. ទីម័រខាងកើត ត្រូវ​បាន​ចាត់ទុក​ជា​ប្រទេស​មួយ​នៅ​អាស៊ីអាគ្នេយ៍ និង អូសេអានី​។
  10. ឥណ្ឌូនេស៊ី ត្រូវ​បាន​ចាត់ទុក​ជា​ប្រទេស​មួយ​នៅ​អាស៊ីអាគ្នេយ៍ និង អូសេអានី​។ ក្នុង​ទិន្នន័យ​នេះ យើង​មិន​បាន​រួមបញ្ចូល កោះ Irian Jaya និង Maluku ទេ​។
  11. អាមេនី ត្រូវ​បាន​សន្មត​ថា​ជា​ប្រទេស​មួយ​មាន​ភូមិសាស្ត្រ​ស្ថិតនៅ​អាស៊ីខាងលិច ប៉ុន្តែ​ប្រទេស​មាន​ប្រវត្តិសាស្ត្រ និង សង្គមនយោបាយ​ជាមួយ​អឺរ៉ុប​។
  12. អាហ្សែបែហ្សង់ ត្រូវ​បាន​សន្មត​ថា​ជា​ប្រទេស​មួយ​នៅ​អាស៊ីខាងលិច និង អឺរ៉ុបខាងកើត​។ ក្នុង​ទិន្នន័យ​នេះ យើង​បង្ហាញ​តែ​ផ្ទៃដី និង ប្រជាជន​នៅ​អាស៊ី​តែ​ប៉ុណ្ណោះ​។
  13. ហ្សកហ្ស៊ី ត្រូវ​បាន​សន្មត​ថា​ជា​ប្រទេស​មួយ​នៅ​អាស៊ីខាងលិច និង អឺរ៉ុបខាងកើត​។ ក្នុង​ទិន្នន័យ​នេះ យើង​បង្ហាញ​តែ​ផ្ទៃដី និង ប្រជាជន​នៅ​អាស៊ី​តែ​ប៉ុណ្ណោះ​។
  14. ទួរគី ត្រូវ​បាន​សន្មត​ថា​ជា​ប្រទេស​មួយ​នៅ​អាស៊ីខាងលិច និង អឺរ៉ុបខាងត្បូង​។ ក្នុង​ទិន្នន័យ​នេះ យើង​បង្ហាញ​តែ​ផ្ទៃដី និង ប្រជាជន​នៅ​អាស៊ី​តែ​ប៉ុណ្ណោះ ដោយ​មិនរួមបញ្ចូល​ក្រុងអ៊ីស្តង់ប៊ូល​ទេ​។

[កែប្រែ] សូមមើលផងដែរ

ឧបករណ៍ផ្ទាល់ខ្លួន

អថេរ
សកម្មភាព​
ទិសដៅ
សហគមន៍
បោះពុម្ព​/នាំចេញ​
ប្រអប់​ឧបករណ៍
ជាភាសាដទៃទៀត