Jump to content

ប្រវត្តិសាស្ត្រខេត្តកែប

ពីវិគីភីឌា

ខេត្តកែបជាខេត្តជាមួយដែលស្អាតជាងគេនិងភាពទាក់ទាញទៅដល់ភ្ញៀវទេសចរណ៏ឲ្យមកទស្សនាព្រមទាំងមានភាពល្បីល្បាញជាងគេនៅក្នុងប្រទេសកម្ពុជា។ការយល់ខុស អំពីខេត្តកែបដ៏សំខាន់គឺថាក្នុងអំឡុងពេលប៉ុន្មានឆ្នាំខ្មែរក្រហមជាច្រើននៃទីលំនៅសម័យអាណានិគមបារាំងនិងវីឡារបស់ខេត្តកែបត្រូវបានគេបំផ្លាញចោល។ជាការពិតណាស់ អ្នកស្រុកជាច្រើនត្រូវការប្រាក់និងអាហារដោយបានយកចេញបានធ្លាក់ចុះវីឡាដូច្នេះពួកគេអាចផ្លាស់ប្តូរផ្នែកដ៏មានតម្លៃទាំងអស់ទាំងនេះនៅក្នុងប្រទេសវៀតណាមសម្រាប់ អង្ករនិងសាច់ប្រាក់។ មនុស្សជាច្រើន នៃវីឡារបស់ខេត្តកែបត្រូវបានបោះបង់ចោលប៉ុន្តែមួយចំនួននៃទីក្រុងរបស់អតីតរុងរឿងគឺនៅតែច្បាស់។សាលារៀនសម្រាប់ការអប់រំ កម្រិតមធ្យមសិក្សាត្រូវបានគេដឹងថាមានទីតាំងស្ថិត នៅក្នុងខេត្តមានចំនួន588សិស្សនិស្សិតដែលមានចំនួន246នាក់នារីនៅក្នុងឆ្នាំ2008នេះ។ក្នុងឆ្នាំដូចគ្នានេះដែរមាន9សា លាមត្តេយ្យនិងសាលាបឋមសិក្សា21ដោយមានចំនួនប្រជាជន សរុបចំនួន9.644សិស្សនិស្សិតដែលមានចំនួន4.580នាក់នារីត្រូវបានគេ ។





ទីតាំងនិងភូមិសាស្ត្រ

[កែប្រែ]
map in kep
map in kep

ខេត្តកែបគឺជាខេត្តមួយតូចជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលស្ថិតនៅភាគនិរតីនែប្រទេស។កាលពីមុនខេត្តនេះមិនសូវ សម្បូរមានមនុស្សរស់នៅដោយហេតុថាជាខេត្តដែលនៅឆ្ងាយ និងជាតំបន់ដាច់ស្រាយាលដូច្នេះហើយមនុស្សភាគច្រើន មិនសូវចាប់អារម្មណ៏ទឹកដីខេត្តកែបប៉ុន្មានទេ។ហើយការអភិវឌ្ឍន៏ក៏មិនទាន់មាននៅឡើយដូចជាហេដ្ឋារចនាសម្ព័ន្ធ៖ផ្លូវថ្នល់ សាលា រៀន មន្ទីរទេព្យ វត្តអារាម មណ្ឌលសុខភាពគឺនៅភាពរអាក់រអួលនិងពិបាកឆ្លងកាត់ទៅមក សាលារៀន មន្ទីរទេព្យ វត្តអារាមមណ្ឌលសុខភាពមានតិចតូចហើយសម្បូរទៅដោយព្រៃធំៗយ៉ាង ក្រាស់ដែលដុះជុំវិញខេត្តកែប។ខេត្តកែបមានព្រំ ប្រទល់ខាងលិចជាប់ទីរួមខេត្តកំពតហើយខាងកើតជាប់ទឹកសមុទ្រនិងមានកោះជាច្រើនពទ្ធ័ជុំវិញផ្ទែសមុស្រដ៏ខៀវស្រងាត់។ និងសម្បូរទៅ ដោយកូនភ្នំជាច្រើនដែលដុះពទ្ធ័ជុំវិញមាត់សមុទ្រខាងលើ ហើយមានព្រៃឈើខ្ពស់ៗនៅដាច់ដោយឡែកពីគ្នា ផងដែរ។ខេត្តកែបមានផ្ទែដីសរុបប្រមាណ៣៣៦គម២និងមានប្រជាជន២៨,៦៦០ (១៩៩៨)ហើយតង់ស៊ីតេ៨៥.៣នាក់/គម២។

ប្រវត្តិខេត្ត៖

[កែប្រែ]

តាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែបគឺដើមឡើយមានស្តេចមួយអង្គព្រះនាមសាគររាជដែលមានមន្តអាគមខ្លាំងពូកែ បានប្រើសិល្ប៍សេកមន្តអាគមគាថាសណ្តំមេទ័ពម្នាក់នៅអង្គរធំហើយបានលួចយកសេះសរបស់មេទ័ពនោះមកជាមួយពល សេនាខ្លួនមួយចំនួន។ពេលមេទ័ពផ្អើលឆោឡោដេញតាមចាប់ស្តេចសាគររាជនិងពលសេនាក៏បានភៀសខ្លួនមកដល់ភូមិភាគ និរតី តំបន់ឆ្នេរសមុទ្រ។ពេលឈប់សម្រាកនៅមាត់សមុទ្រទ័ពដែលដេញតាមពីក្រោយក៏មកដល់។ដោយមានការភិតភ័យ ស្តេចសាគររាជបានឡើងបំផាយសេះប៉ុន្តែសេះសនោះក៏កញ្ជ្រោលឡើងធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះឯកែបសេះក៏ធ្លាក់មក ជាមួយនៅទីនោះដែរដោយទ័ពដេញតាមកាន់តែមកកៀកព្រះអង្គក៏ភិតភ័យឡើងផាយសេះរត់ភៀសខ្លួនជាបន្តទៀតដោយ ទុកចោលកែប សេះនៅទីនោះ។តំណមកគេក៏បានហៅទីនោះឈ្មោះថាកែបសេះហើយយូរៗទៅក៏ហៅខ្លីមកត្រឹមពាក្យ “កែប”រហូតដល់សព្វថ្ងៃនេះ។

ប្រវត្តិកសាង៖

[កែប្រែ]
building in kep
building in kep

ខេត្តកែបបានកសាងឡើងក្នុងអំឡុងឆ្នាំ១៩០៨ក្នុងសម័យអាណានិគមបារាំងខេត្តនេះបានកែលម្អឲ្យក្លាយជាទីក្រុង ទេសចរណ៍ឆ្នេរសមុទ្រដ៏ប្រណិតមួយក្នុងទស្សវត្សទី៦០នាសម័យរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយមខេត្តកែបនេះបាន ក្លាយមកពីពាក្យបារាំង”Lecap”ប្រែមកជាពាក្យខ្មែរគឺជ្រោយមានន័យថាដីដុះលយទៅសមុទ្រ។កែបជាក្រុងមួយតូច ចង្អៀតសម្រាប់អ្នកទេសចរណ៏គ្រប់ប្រភេទប៉ុន្តែតំបន់នេះជាតំបន់ទីផ្សារនៃសត្វសមុទ្រស្រស់ៗសំរាប់អ្នកទេសចរនៅ ក្នុងប្រទេសដូចជាក្តាមខ្យងនិងម៊ឹកបង្គារជាដើម។ចំណែកឯតំបន់កំសាន្តវិញគឺមានតែឆ្នេរក្រុងកែប មួយប៉ុណ្ណោះសំរាប់ ងូតទឹកដែលមានប្រវែងប្រមាណ១០០០ម៉ែត្រ។តំបន់នេះប្រភេទខ្សាច់សមុទ្រមានពណ៍ខ្មៅខុសពីខ្សាច់ក្រុងព្រះសីហនុ ដែលមានខ្សាច់ពណ៍ស។

ការអភិរក្ស៖

[កែប្រែ]

រាជដ្ឋាភិបាលបានធ្វើគ្រប់គ្រងនិងបានការពារខេត្តកែបបានយ៉ាងល្អដោយមានការរៀបចំដាក់ជាធុងសម្រាម់តាមទីកន្លែង សាធារណះនិងកន្លែងផ្សេងៗទៀតដើម្បីការពារឲ្យទីក្រុងមានសោភណ្ឌ័ភាពស្រស់បំព្រង។និងបានរៀបចំយុទ្ធសាស្ត្រជា ច្រើនទៀតដើម្បីការពារឲ្យខានតែបាន។ព្រមទាំងមានការជួយថែរក្សាពីសំណាក់ប្រជាជននៅក្នុងខេត្តផងដែរ។លើសពី នេះទៅទៀតក្រៅពីប្រជាជននិងរាជដ្ឋាភិបាលក៏មានក្រុមយុវជនស្ម័គ្រចិត្តបានដើរផ្សព្វផ្សាយក្នុងគោលបំណងជួយថែរក្សា និងការពារទាំងអស់គ្នា​ដែលមានចូលរួមដើររើសសម្រាមនៅតាមមាត់ឆ្នេរសមុទ្រ តាមដងផ្លូវ ក្បែរភ្នំ មុខផ្សារ និងតាមទី សាធារណះផងដែរ។ដូច្នេះហើយយើងទាំងគ្នាគួរណាស់តែចូលរួមការពារនិងថែរក្សាដើម្បីឲ្យខេត្តកែបមានសោភណ្ឌ័មាន កាន់ស្រស់បំព្រងនិងអាចទាក់ទាញភ្ញៀវទេសចរណ៏ឲ្យមកទស្សនាកាន់តែច្រើនឡើងដើម្បីទទួលបានកំនើនទេសចរណ៏ ចូលមកក្នុងប្រទេសកម្ពុជាយ៉ាងច្រើន។

តំបន់ទេសចរណ៏៖

[កែប្រែ]

ខេត្តកែបជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៏និងមានរមណីដ្ឋានជាច្រើនកន្លែងដែលអាចទាក់ទាញភ្ញៀវ ទេសចរណ៏ឲ្យមកទស្សនាលំហែរកាយនាចុងសប្តាហ៏ឬនៅថ្ងៃបុណ្យជាតិនានាផងដែរ។ក្នុងនោះតំបន់ទេសចរណ៏ រួមមានដូចជា៖កោះទន្សាយ ភ្នំសសៀរ សួនមេអំបៅ ភ្នំវល្លិ៏...។កោះទន្សាយមានឆ្នេរខ្យាច់សក្បុសចំនួន២សំរាប់ ទាក់ទាញភ្ញៀវទេសចរណ៍។ជំរៅទឹកសមុទ្រនៅទីនេះមានសភាពរាក់ដោយសារឆ្នេរជុំវិញកោះមានភាពទេរតិចតួច ជាហេតុធ្វើអោយកោះនេះក្លាយជាកន្លែងសក្តិសមសំរាប់ការហែលទឹកលេងកំសាន្តនៅបាតសមុទ្រក្បែរនោះសំបូរ ផ្កាថ្មសារាយសមុទ្រនិងសត្វសមុទ្រជាច្រើនប្រភេទដែលជាភាពទាក់ទាញចំពោះអ្នកស្រាវជ្រាវនិងអ្នកបរិស្ថានវិទ្យា។ ទោះជាយ៉ាងណានៅកម្ពុជាមានកន្លែងផ្សេងទៀតជាច្រើននៃការចាប់អារម្មណ៍ពីការតម្លើងឋានៈទស្សនៈវិស័យបរិស្ថាន ដែលជាវិស័យអេកូទេសចរណ៍មិនត្រឹមតែរដ្ឋាភិបាលក្នុងស្រុកនោះទេប៉ុន្តែក៏បានផ្តួចផ្តើមឡើងដោយឯកជនដូចជាកែប ទេសចរណ៍សមាគមដែលប្រមូលសណ្ឋាគារនិងភោជនីយដ្ឋានក្នុងស្រុកនៃខេត្តនេះ។ ភ្នំសសៀរនៅប្រមាណ១៤គីឡូម៉ែត្រពីក្រុងកែបមានរមណីយដ្ឋានមួយទៀតដែលមានឈ្មោះថាភ្នំសសៀរភ្នំនេះស្ថិតនៅ ចម្ងាយប្រហែល២-៣គីឡូម៉ែត្រពីរង្វង់មូលសេះស។នៅទីនោះមានរូង ថ្មសំខាន់ៗចំនួនបួនគឺល្អាងស្តេចដំរីសល្អាងវាល ស្រែមួយរយល្អាងស-ខ្មៅនិងល្អាងប្រចៀវ។ល្អាងស្តេចដំរីសគឺជាល្អាងមួយធំហើយសំខាន់ជាងគេសម្រាប់គោរពបូជាព្រោះទីនេះមានថ្មពណ៌ សដុះដូចរូបសត្វដំរី។រីឯល្អាងប្រចៀវនៅផ្នែកម្ខាងទៀតនៃភ្នំមុននឹងចូលមកដល់ទីនេះលោកអ្នកអាចនឹងឮស្នូរសំឡេងរងំនៃសត្វប្រចៀវ។វាក៏ជារូងធំហើយជ្រៅនិងមានទឹកខួបប្រាំងខួបវស្សា នៅទីនោះ។ទោះបីទីនេះមានភាពល្បីល្បាញយ៉ាងណាក្តីក៏ពុំសូវមានទេសចរណ៏ក្នុងស្រុកទៅទស្សនាច្រើនប៉ុន្មានឡើយ នៅភ្នំសសៀរនេះពោល​គឺ​ភាគ​ច្រើន​ទៅហួសមកហួសប៉ុន្តែសម្រាប់ភ្ញៀវបរទេសវិញរមណីយដ្ឋានភ្នំសសៀរគឺជារមណីយដ្ឋានវប្បធម៌និងទេសចរណ៍ដ៏សំខាន់សម្រាប់ពួកគេ។

សួនមេអំបៅជាក៏ជាកន្លែងទេសចរណ៏ដែលគួរឲ្យចង់ទៅទស្សនាព្រោះថាជាកន្លែងដែលសម្បូរទៅដោយមេអំបៅយ៉ាងស្រស់ស្អាតជាពិសេសមានកន្លែងលក់ម្ហូបអាហារ សម្រាប់ញុំផងដែរ។មនុស្សភាគច្រើនតែងតែនាំគ្នាទៅលេងកម្សាន្តនៅថ្ងៃចុងសប្តាហ៏ជាពិសេសពួកគេទៅជាលក្ខណះគូសង្សារ ជាមិត្តភក្តិ ជាក្រុមគ្រួសារ​ ឬជាលក្ខណះ បងប្អូនជាដើម។

ភ្នំវល្លិបានក្លាយទៅជាតំបន់គួរឱ្យទាក់ទាញយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ពោលគឺតាំងពីតំបន់នេះត្រូវខ្មែរក្រហមធ្វើសមាហរណកម្មចូលជាមួយ រាជរដ្ឋាភិបាលមកម៉្លេះពិសេសទីនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវបរទេសដោយសារតែនៅភ្នំវល្លិជាកន្លែងដែលមេបញ្ជាការខ្មែរក្រហមម្នាក់ឈ្មោះឈូករិនសម្លាប់ ចំណាប់ខ្មាំងលោកខាងលិចបីនាក់ចំណុចដែលជាទីចាប់អារម្មណ៍ថ្មីមួយទៀតនោះគឺចម្ការម្រេចនៅភ្នំវល្លិបានទាក់ទាញភ្ញៀវទេសចរមកពីអាមេរិកនិងបារាំងឱ្យចង់មក ទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃចម្ការម្រេច ចម្ការទុរេនចម្ការស្វាយបើចង់ទៅទស្សនាភ្នំវល្លិដោយចេញពីទីប្រជុំជនកំពង់ត្រាច់ឆ្ពោះទៅកែបបានប្រមាណជិត១០ គីឡូម៉ែត្រនឹងបានឃើញស្លាកសញ្ញាចូលភ្នំវល្លិនៅខាងស្តាំដៃ ហើយបន្តដំណើរតែជាង៥គីឡូម៉ែត្រទៀតនឹងបានដល់ភ្នំវល្លិ ។

បច្ចុប្បន្ន៖

[កែប្រែ]

សព្វថ្ងៃនេះខេត្តកែបមានការអភិវឌ្ឍន៏យ៉ាងច្រើនសន្ធឹកសន្ធាប់ គួរឲ្យគាត់សម្គាល់។ជាពិសេសផ្លូវថ្នល់​ សាលារៀន​និងហេដ្ឋារចនា សម្ព័នជាច្រើនដែលបានកសាងយ៉ាងច្រើនក្នុងពេលបច្ចុប្បន្ននេះ។ប្រជាពលរដ្ឋមានជីវភាពធូរធា សុវត្ថិភាពសន្តិភាពសន្តិសុខមានភាព ងាយស្រួលចំពោះប្រជាជននៅក្នុងការធ្វើដំណើរទៅមក។នៅក្នុងឆ្នាំ២០១៣ខេត្តកែបបានប្រារព្ធពិធីយ៉ាងធំគឺ"ពិធីបុណ្យសមុទ្រ"ដែល ពិធីបុណ្យនេះធ្វើឡើងជាលើកទី២ ដោយបានទាក់ទាញភ្ញៀវទេចរណ៏យ៉ាងច្រើនមកទស្សនានៅខេត្តកែប។មិនតែប៉ុណ្ណោះឆ្នេរសមុទ្រ កែបក៏បានដាក់ឈ្មោះថាជាឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើពិភពលោក"តារារះនាទិសនារតី"។ភាពល្បីរន្ទឺនៃខេត្តកែបទាំងប៉ុន្មាន បានអង្រួនអារម្មណ៏ឲ្យភ្ញៀវទេចរណ៏ចង់មកទស្សនា និងធ្វើដំណើរកម្សាន្តមកលេងឆ្នេរសមុទ្រកែបដើម្បីបន្ធូរអារម្មណ៏ដ៏ស្មុគស្មាញ់ ទាំងប៉ុន្មានឲ្យរសាយតាមរយះផ្ទៃសមុទ្រពណ័ខៀវស្រងាត់ និងធម្មជាតិដ៏ស្រស់បំព្រង់នាពេលថ្ងៃលិចដែលគួរឲ្យចាប់អារម្មណ៏សម្រាប់ ភ្ញៀវទេសចរណ៏។