Jump to content

ប្រវិត្តបទនគររាជ

ពីវិគីភីឌា

ប្រវតិ្ត

[កែប្រែ]

បទចំរៀងជាតិនៃ[[១]] មានឈ្មោះថា បទនគររាជ ។បទនេះនិពន្ឋឡើងដោយសម្ដេចព្រះសង្ឃរាជ ជួនណាត ក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចនរោត្ដម សីហនុវរ្ម័ន នៅថ្ងៃទី២០ ខែកក្ដដា គ.ស១៩៤១ ត្រូវនិងថ្ងៃ ១២រោច ខែអាសាធ ឆ្នាំម្សាញ់ ព.ស ២៤៨៤។ ហើយបទនគររាជនេះមានបីបទគឺ

បទទី១

[កែប្រែ]

សរសើរព្រះបារមីនៃមហាក្សត្រខ្មែរ

បទទី២

[កែប្រែ]

សរសើរការចនាប្រាសាទខ្មែរបុរាណ

បទទី៣

[កែប្រែ]

សរសើរតំលៃខ្មែរកាន់ព្រះពុទ្ឋសាសនា


                    ១-  សូមពួកទេព្ដា                        ​   រក្សាមហាក្សត្រយើង
                        ឱ្យបានរុងរឿង                          ដោយជ័យមង្គល សិរីសួស្ដី
                        យើងខ្ញុំព្រះអង្គ                          សូមជ្រកក្រោមម្លប់ព្រះបារមី
                        នៃព្រះនរបតី                           វង្សក្សត្រាដែលសាងប្រាសាទថ្ម
                        គ្រប់គ្រងដែនខ្មែរ                        បុរាណថ្កើងថ្កាន។
                    ២-  ប្រាសាទសិលា                           កំបាំងកណ្ដាលព្រៃ
                        គួរឱ្យស្រមៃ                             នឹកដល់យសសក្តិ មហានគរ
                        ជាតិខ្មែរដូចថ្ម                           គង់វង្សនៅល្អ រឹងប៉ឹងជំហរ
                        យើងសង្ឃឹមពរ                          ភ័ព្វព្រេងសំណាងរបស់កម្ពុជា
                        មហារដ្ឋកើតមាន                        យូរអង្វែងហើយ។
                   ៣-   គ្រប់វត្តអារាម                          ឮតែសូរស័ព្ទធម៍
                         សូត្រដោយអំណរ                        រំឭកគុណពុទ្ធសាសនា
                         ចូរយើងជាអ្នក                         ជឿជាក់ស្មោះស្ម័គ្រ តាមបែបដូនតា
                         គង់តែទេវតា                          នឹងជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៍ឱ្យ
                         ដល់ប្រទេសខ្មែរ                        ជាមហានគរ។