ប្រអប់បំពេ
ប្រអប់បំពេ Lullabox Lullabox | |
---|---|
ដឹកនាំដោយ | វឿន សុខប៉ូលី |
ផលិតដោយ | វឿន សុខប៉ូលី |
សរសេរដោយ | វឿន សុខប៉ូលី |
ចែកចាយដោយ | Kamakor Film |
ពេលចេញផ្សាយ | ២៨ ធ្នូ ២០២២ |
រយៈពេល (នាទី) | ៧ នាទី |
ប្រអប់បំពេ (អង់គ្លេស: Lullabox) ជាខ្សែភាពយន្ត កម្ពុជា បែប ភ័យរន្ធត់ ផលិតក្នុងឆ្នាំ ២០២២ និង ដឹកនាំរឿងដោយ លោក វឿន សុខប៉ូលី ដែលរឿងនេះនិយាយអំពីនារីម្នាក់ឈ្មោះ វីតា សំដែងដោយ កញ្ញា វឿន ពុទ្ធារី រួមទាំងមិត្តគាត់ម្នាក់ឈ្មោះ ដេវីត សំដែងដោយ លោក ហៀង ហេង បានចូលទៅរុករក និង សិក្សា នៅក្នុងផ្ទះមួយកន្លែងដែលគេបោះបង់ចោលអស់រយះពេលជាង ១០០ ឆ្នាំ។ រឿងនេះត្រូវបានគេចាក់បញ្ចាំងក្នុង មហោស្រពភាពយន្តអន្តរជាតិកម្ពុជា និង មហោស្រពភាពយន្តអន្តរជាតិជាច្រើនទៀត
សង្ខេប[កែប្រែ]
ក្នុងឆ្នាំ 1989 វីតា នាង និង មិត្តរបស់នាង ដេវីត បានចូលទៅរុករក និង សិក្សានៅខាងក្នុងផ្ទះមួយកន្លែង ដែលគេបោះបង់ចោល។ មួយរយឆ្នាំមកនេះ គ្មាននរណាម្នាក់រស់នៅក្នុងផ្ទះនេះទេ ហើយក៏គ្មានអ្នកណាចង់រស់នៅទីនោះដែរ ព្រោះពួកគេជឿថាផ្ទះនេះមានរបស់ដ៏គួរឱ្យខ្លាចជាច្រើននៅខាងក្នុង។ រហូតដល់យប់មួយ... វីតា និង ដេវីត បានចូលទៅកាន់ទីនោះ ដើម្បីស្រាយនូវអាថ៌កំបាំងដែល នៅពីក្រោយផ្ទះមួយនេះ។
អ្នកចូលរួមសម្ដែង[កែប្រែ]
- វឿន ពុទ្ធារី (វីតា)[១]
- ហៀង ហេង (ដេវីត)[២]
ឯកសារយោង[កែប្រែ]
- ↑ "Voeun Putheary". IMDb (in American English). Retrieved 2022-12-06.
- ↑ "Heang Heng". IMDb (in American English). Retrieved 2022-12-06.
តំណភ្ជាប់ខាងក្រៅ[កែប្រែ]
- Lullabox at the Internet Movie Database