ប្រាសាទថ្មសំលៀង
ប្រាសាទថ្មសំលៀង | |
---|---|
ឈ្មោះ: | ប្រាសាទថ្មសំលៀង |
អ្នកកសាង: | មិនទាន់ស្គាល់ |
កាលបរិច្ឆេទកសាង: | មិនទាន់ដឹង |
ឧទ្ទិសថ្វាយ: | មិនទាន់ដឹង |
ស្ថាបត្យកម្ម: | ខ្មែរ |
ទីតាំង: | ស្រុកអង្គរជុំ ខេត្តសៀមរាប |
ប្រវត្តិប្រាសាទ
[កែប្រែ]ប្រាសទថ្មសំលៀងឬហៅម្យ៉ាងទៀតថា ប្រាសាទសំលៀងពល (ហៅតាមអ្នកភូមិ)មានទីតាំង ស្ថិតនៅលើតំបន់កូនភ្នំប្រាសាទថ្មសំលៀង គឺនៅភូមិដូនឯម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប សម្រាប់ភ្ញៀវទេសចរអាចចេញដំណើរពីសាលាស្រុកអង្គរជុំចម្ងាយ ៣០ គីឡូម៉ែត្រនឹងបានដល់ហើយ។ នេះយើងតាមការចង្អុលបង្ហាញពីមេភូមិដូនឯម លោក ឆង ឈត់[១]។ប្រាសាទថ្មសំលៀង ឬប្រាសាទសំលៀងពលនេះ មានទីតាំងស្ថិតនៅលើតំបន់កូនភ្នំប្រាសាទថ្មសំលៀង ក្នុងភូមិដូនឯម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលមានចម្ងាយពីសាលាស្រុកអង្គរជុំ ប្រមាណ ៣០ គីឡូម៉ែត្រ។ វាមិនត្រឹមតែជាប្រាសាទមួយ ដែលមិន៊ទាន់មាននៅក្នុងបញ្ជីរបស់អាជ្ញាធរអប្សរាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រាសាទមួយដែលមិនសូវមានអ្នកស្គាល់ ឬចង់ទៅទស្សនាកម្សាន្តឡើយ។ ប្រហែលជាកត្តាទាំង២ ខាងលើនេះហើយ ទើបបានជាប្រាសាទថ្មសំលៀងនេះ នៅតែស្ថិតក្នុងព្រៃក្រាស់ និងហ៊ុមព័ទ្ធដោយព្រៃឫស្សីយ៉ាងក្រាស់ យ៉ាងស្ងាត់ជ្រងំរហូតមកដល់សព្វថ្ងៃបែបនេះ។តាមពិតទៅប្រាសាទសាងអំពីឥដ្ឋ ដែលមានសភាពទ្រឌទ្រោមខ្លាំងនេះ គឺពុំទាន់មានឈ្មោះហៅជាផ្លូវការច្បាស់លាស់នោះទេថា វាស្ថិតនៅក្នុងបញ្ជីក្រុមនៃប្រាសាទអ្វី ហើយជាសមិទ្ធផលក្នុងរជ្ជកាលស្តេចអង្គណា និងសង់ឡើងនៅឆ្នាំណានៅឡើយ មកដល់ពេលនេះ ប៉ុន្តែដូនតាអ្នកស្រុកអង្គរជុំបានហៅតៗគ្នាមកមានឈ្មោះថា «ប្រាសាទភ្នំថ្មសំលៀង ឬប្រាសាទសំលៀងពល» ហើយទំនងជាស្ថិតនៅក្នុងតំបន់ប្រាសាទនៅមុនសម័យអង្គរ ពីព្រោះគេឃើញមានតួប្រាសាទដែលនៅសេសសល់គឺត្រូវបានសាងសង់អំពីឥដ្ឋ។ប្រាសាទនេះ ទំនងជាប្រាសាទនៅមុនសម័យអង្គរពីព្រោះគេឃើញតួប្រាសាទដែលនៅសេសសល់ជាវត្ថុធាតុដើមសល់ប្រាសាទនោះគឺឥដ្ឋ[២]។
ឯកសារយោង
[កែប្រែ]- ↑ http://www.postkhmer.com/
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2019-03-18. Retrieved 2019-03-01.