ប្រាសាទទន្លេស្ងួត

ពីវិគីភីឌា

រូបភាពតូច ប្រាសាទទន្លេស្ងួតស្ថិតនៅក្នុងភូមិអង្គរក្រៅចំងាយពីទ្វារដីឆ្នាំងប្រហែល៥០០ម៉ែត្រ នៅខាងជើង។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងអំពីថ្មភក់មានប៉មមួយបែរមុខទៅទិសខាងកើត។ យោងតាមការពិនិត្យទៅលើស្ថាបត្យកម្ម និង ចម្លាក់ដែលតុបតែងលំអរប្រាសាទនេះគឺស្ថិតនៅក្នុងរចនាបទបាយ័ន រាជព្រះបាទជ័យវរ្ម័នទី៧ ចុងសតវត្សទី១២ និងដើមសតវត្សទី១៣។ ឈ្មោះរបស់ប្រាសាទទន្លេស្ងួត៖ ទន្លេស្ងួតដែលគ្មានទឹក ពោលគឺកាលពីមុនកន្លែងនេះមានទឹក តែក្រោយមកគ្មានទឹក គេក៏ហៅថាទន្លេស្ងួត (មានន័យស្មើនឹងពាក្យគោក) ។