Jump to content

ប្រាសាទព្រះគោ (ខេត្តស្ទឹងត្រែង)

ពីវិគីភីឌា

ប្រាសាទ​ព្រះ​គោមាន​ទីតាំង​​ស្ថិតនៅ​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។ ប្រាសាទ​មួយ​នេះ​បច្ចុប្បន្ន​បាន​បាក់បែក​ស្ទើរ​អស់​ទៅហើយ ប៉ុន្តែ​ប្រជាជន​នៅតែ​គោរពបូជា ព្រោះថា​នៅ​ទីនោះ​គ្មាន​វត្ថុ​ណា​មកប្រៀបផ្ទឹម និង​ប្រាសាទបុរាណ​របស់​ខ្មែរ​មួយ​នេះ​បានឡើយ ។ ប្រាសាទ​ព្រះ​គោ​បាន​កសាងឡើង​នៅ​ចុង​សតវត្ស​ទី​៦ ​ធ្វើ​អំពី​ឥដ្ឋក្រហម និង​មាន​ផ្តែរ​កសាង​អំពី​ថ្មភក់ ប៉ុន្តែ​បច្ចុប្បន្ន​បាន​បាក់​ទ្រុឌទ្រោម​ស្ទើរ​ទាំងស្រុង​ហើយ ។​ នៅខាងមុខ​ប្រាសាទ​មាន​កសាង​រូបសំណាក​ព្រះ​គោមួយ​អង្គ ​ថែម​ទៀតផង ទើបបាន​គេ​ឲ្យ​ឈ្មោះថា ប្រាសាទ​ព្រះ​គោ​មកដល់​សព្វថ្ងៃ ។