ខេត្តស្ទឹងត្រែង

ដោយវិគីភីឌា

ខេត្តស្ទឹងត្រែង
ស្ថិតិ
ផ្ទៃដី: 11,092 គម
ប្រជាជន: 81,074 (1998)
ដង់ស៊ីតេ​: 7.3 នាក់/គម
ISO 3166-2: KH-19
ផែនទី
Map of Cambodia highlighting ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជា។ ឈ្មោះដើម ហៅថា សៀងតេង ។ ទីក្រុងរបស់ខេត្តស្ទឹងត្រែង មានឈ្មោះថា ទីក្រុងស្ទឹងត្រែង។ ខេត្តស្ទឹងត្រែង រួមមាន ៥ស្រុក ក្នុងនោះរួមមាន ៣៤ ឃុំ ។

កូដស្រុក ស្រុក ឈ្មោះជាអក្សរឡាតាំង
១៩០១ សេសាន Sesan
១៩០២ សៀមបូក Siem Bouk
១៩០៣ សៀមប៉ាង Siem Pang
១៩០៤ ស្ទឹងត្រែង Stueng Traeng
១៩០៥ ថាឡាបរិវ៉ាត់ (ធារាបរិព័ទ្ធ) Thala Barivat

មាតិកា

[កែប្រែ] តំបន់ទេសចរណ៍

  1. រមណីយដ្ឋានអូរពងមាន់ មានទីតាំងសិ្ថតនៅភូមិពងមាន់ឃុំអូរពងមាន់ស្រុកសឹ្ទងត្រែងមានចម្ងាយ៩គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិនិង កែចៃ្ន។
  2. រមណីយដ្ឋានថាឡាបរិវាត់ មានទីតាំងសិ្ថតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលមានចម្ងាយ៤គ.មពីទីរួមខេត្ត។ តំបន់នេះត្រូវធ្វើដំណើរឆ្លងកាត់ ទនេ្លសេកុងនិង ទនេ្លមេគង្គទៅកាន់ផ្លូវខេត្តព្រះវិហារ។ ថាឡាបរិវាត់ ជាប្រភេទរមណីយដ្ឋានប្រវត្តិសា្រស្ត ដែលនៅក្នុងតំបន់នោះមានប្រាសាទព្រះគោ កសាងឡើងនៅសតវត្សទី៧-៨ធ្វើ អំពីឥដ្ឋក្រហម ក្នុងរជ្ជកាលស្តចជ័យវរ័្មនទី១។
  3. រមណីយដ្ឋានកោះខ្សាច់ មានទីតាំងនៅលើដងទនេ្លសេកុងដែលមានចម្ងាយ៥គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិតាមរដូវគឺ អាចទៅលេង កំសាន្តបាននូវរដូវប្រាំងជាពិសេស ពេលបុណ្យចូលឆ្នាំប្រពៃណីខែ្មរយើង ។
  4. វត្តហាំងខូបា មានទីតាំងសិ្ថតនៅតាមភូមិហាំងខូបាឃុំហាំងខូស្រុកសឹ្ទងត្រែង មានចម្ងាយ៦គ.មពី ទីរួមខេត្ត។ លក្ខណៈពិសេសរបស់ខេត្តស្ទឹងត្រែងគឺ មានពីរយ៉ាង៖
    1. ផៃ្លអំពិលផែ្អម
    2. ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ា[១]

[កែប្រែ] តំណភ្ជាប់ក្រៅ

[កែប្រែ] សូមមើលផងដែរ

[កែប្រែ] ឯកសារយោង

  1. តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក កែវ ភួង