ផាយថុន

ពីវិគីភីឌា
ផាយថុន (Python)
បរាទិសMulti-paradigm: object-oriented, imperative, functional, procedural, reflective
រចនាដោយGuido van Rossum
អភិវឌ្ឍនករPython Software Foundation
ចេញដំបូង1991; Expression error: Unrecognized punctuation character "០". Expression error: Unrecognized punctuation character "០". (1991)
ផ្សាយថេរ3.4.1 /
18 May 2014 (2014-05-18)[១]
2.7.8 /
31 May 2014 (2014-05-31)[២]
ក្បួនកំណត់ប្រភេទduck, dynamic, strong
ប.ក.Cross-platform
អាជ្ញាបណ្ណPython Software Foundation License
កន្ទុយឈ្មោះសំណុំសារ.py, .pyw, .pyc, .pyo, .pyd
ស្ថានីយ៍បណ្ដាញគេហទំព័រផ្លូវការ
Major implementations
CPython, PyPy, IronPython, Jython
Dialects
Cython, RPython, Stackless Python
Influenced by
ABC,[៣] ALGOL 68,[៤] C,[៥] C++,[៦] Dylan,[៧] Haskell,[៨] Icon,[៩] Java,[១០] Lisp,[១១] Modula-3,[៦] Perl
Influenced
Boo, Cobra, D, F#, Falcon, Go, Groovy, JavaScript[ត្រូវការអំណះអំណាង], Julia,[១២] Ruby,[១៣] Swift[១៤]

ផាយថុន ( អង់គ្លេស: Python ) ជា​ភាសា​សរសេរ​កម្មវិធី​កូដ​បើក​ចំហ (open source programming language) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​មាន​ភាព​ល្អ និង​ងាយ​ស្រួល​ក្នុង​ការ​អាន ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​សរសេរ​កម្មវិធី​ម្នាក់សញ្ជាតិហូឡង់ដែល​មាន​ឈ្មោះថា ហ្គីដូ វ៉ាន រ៉ូសសឹម (Guido van Rossum) ក្នុង​ឆ្នាំ ១៩៩១ ។ ភាសា​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​កម្មវិធី​ទូរទស្សន៍ Monty Python's Flying Circus ( មនធីផាយថុនស៍ហ្វឡាយអ៊ីងសឺកខឹស៍ ) រួម​ទាំង​ឧទាហរណ៍ និង​មេរៀន​ដែល​មាន​ភាព​កំប្លែងពី​កម្មវិធី​នេះ ។

ផាយថុន គឺ​ជា​ប្រភេទភាសា​បកស្រាយ​ ។ ភាសា​បកស្រាយ (interpreted language) អនុញ្ញាត​ឲ្យ​អ្នក​សរសេរ​កម្មវិធី​ផ្ដល់​កូដ​ទៅ​កុំព្យូទ័រ ហើយ​កុំព្យូទ័រ​រត់​កូដ​នោះបាន​ភ្លាមៗ ។ នេះ​មាន​ន័យ​ថា ប្រសិន​បើ​អ្នក​សរសេរ​កម្មវិធី​ត្រូវ​ផ្លាស់​ប្តូ​រ​កូដ ពួក​គេ​អាច​មើល​ឃើញ​ការ​ផ្លាស់​ប្តូ​រ​ណា​មួយ​បាន​យ៉ាង​ឆាប់​រហ័ស ។ នេះ​ធ្វើ​ឲ្យផាយថុនក្លាយ​ជា​ភាសា​សរសេរ​កម្មវិធី​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​ចាប់ផ្តើម​ដំបូង និង​សម្រាប់​បង្កើតកម្មវិធី​មួយ​យ៉ាង​លឿន ព្រោះ​អ្នក​មិន​ចាំបាច់ផ្សំផ្គុំ (compile) ដើម្បី​ឲ្យ​វា​ដើរ​ឡើយ ហើយ​ការ​ផ្សំផ្គុំ​នោះ​ទៀត​សោត ក៏​ត្រូវ​ការ​ពេល​វេលា​ច្រើន ។

ផាយថុនក៏​ជា​ភាសា​សរសេរ​កម្មវិធី​កម្រិត​ខ្ពស់​ដែរ ។ ភាសា​កម្រិត​ខ្ពស់​មាន​លក្ខណៈ​ពិសេស​ដែល​អនុញ្ញាត​ឲ្យ​អ្នក​សរសេរ​កម្មវិធី​ប្រាប់​ទៅ​កុំព្យូទ័រ​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ ដោយ​មិន​បាច់​ខ្វល់​ច្រើនទៅលើផ្នែករឹង​ដូច​ភាសា​កម្រិត​ទាប​ឡើយ ។ នេះ​ធ្វើ​ឱ្យ​ការ​សរសេរ​កម្មវិធី​កាន់-

វាក្យ​សម្ព័ន្ធ[កែប្រែ]

ចំពោះផាយថុន វាមាន​ភាព​ងាយ​ស្រួល​ណាស់​សម្រាប់យើងក្នុង​ការ​អាន​វាក្យ​សម្ពន្ធ (syntax)[១៥] ។ វាក្យសម្ពន្ធ​ខ្លះ​ត្រូវ​បាន​យក​ចេញ​ពីភាសាស៊ី ព្រោះផាយថុនត្រូវបានបង្កើតឡើងដោយប្រើ​ភាសាស៊ី ។ ការ​ផ្លាស់​ប្តូ​រ​ដ៏​ធំ​មួយ​ជាមួយ​នឹងផាយថុនគឺ ​ការ​ប្រើ​ចន្លោះទំនេរ (whitespace) ដើម្បី​កំណត់​ព្រំដែន​កូដ ៖ ដំណក​ឃ្លា ឬ ការ​ខិត​ចូល (tab) ត្រូវ​បាន​ប្រើ ដើម្បី​រៀបចំ​កូដ​តាម​ចំនួន​ដំណក​ឃ្លា ឬ​ការ​ខិត​ចូល។ នេះ​មាន​ន័យ​ថា នៅ​ចុង​បន្ទាត់​នីមួយៗ​មិន​មាន​សញ្ញា​ចុច​ក្បៀស (;) ហើយ​ដង្កៀប ({}) ក៏​មិន​ត្រូវ​បាន​ប្រើដើម្បី​ចង​កូដ​ជា​ក្រុម​ដែរ ។ ការ​ផ្សំ​បញ្ចូល​នេះ​បាន​ធ្វើ​ឲ្យ ផាយថុនក្លាយ​ជា​ភាសា​ដែល​ងាយ​ស្រួល​អាន ។

ការប្រើប្រាស់[កែប្រែ]

ផាយថុនត្រូវ​បាន​ប្រើ​ដោយ​មនុស្ស​រាប់​ពាន់​នាក់​មក​ពី​គ្រប់​ទីកន្លែង ។ ពេល​ខ្លះ គេ​ប្រើ​ត្រឹម​តែ​កូដផាយថុនដើម្បី​សរសេរ​កម្មវិធី​ប៉ុណ្ណោះ ប៉ុន្តែ​ស្ទើរ​តែ​គ្រប់​ពេល​វេលា វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ធ្វើ​ការងារ​សាមញ្ញៗ ខណៈ​ពេល​ដែល​ភាសា​ផ្សេង​ទៀត​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការដោះស្រាយ​ការងារ​ទាំង​នោះ ។ បណ្ណាល័យ​ស្តង់ដារ​របស់​វា​ត្រូវ​បាន​បង្កើត​ឡើង​ជា​អនុគមន៍ ឬ មុខ​ងារ ដែល​ភ្ជាប់​មក​ពេល​ដំឡើង​កម្មវិធី​ផាយថុន ។ បណ្ណាល័យ​ស្ដ​ង់​ដា​រ​មាន​មុខងារ​ជា​ច្រើន​ ។ នៅ​លើ​អ៊ីនធឺណិតមាន​បណ្ណាល័យ​ជា​ច្រើន​ដែល​អាច​ឲ្យផាយថុនមាន​សមត្ថភាព​ធ្វើ​ការងារ​ជា​ច្រើន​ថែម​ទៀត ។ បណ្ណាល័យ​ទាំង​នោះ​ធ្វើ​ឲ្យផាយថុនក្លាយ​ជា​ភាសា​មាន​អនុភាព ព្រោះ​វា​អាច​ធ្វើ​ការងារ​ជា​ច្រើន​បាន ។

ខាង​ក្រោម​នេះ​គឺ​ជា​ផ្នែក​ខ្លះ​ដែលផាយថុនត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់ជា​ញឹកញាប់ ៖

  • ការ​អភិវឌ្ឍ​គេហទំព័រ
  • ការ​សរសេរ​ល្បែង​កម្សាន្ត
  • ការបង្កើតផ្ទៃប្រើប្រាស់ដោយរូបភាព (GUI) របស់​កុំព្យូទ័រ
  • កម្មវិធីគណនាបែប​វិទ្យា​សា​ស្រ្ត
  • ការ​សរសេរ​កម្មវិធី​ប​ណ្តា​ញ​
  1. "Python 3.4.1". Python Software Foundation. Retrieved 21 May 2014.
  2. "Python 2.7.8 Release". Python Software Foundation. Retrieved 1 July 2014.
  3. Cite error: Invalid <ref> tag; no text was provided for refs named faq-created
  4. Cite error: Invalid <ref> tag; no text was provided for refs named 98-interview
  5. Cite error: Invalid <ref> tag; no text was provided for refs named AutoNT-1
  6. ៦,០ ៦,១ Cite error: Invalid <ref> tag; no text was provided for refs named classmix
  7. Cite error: Invalid <ref> tag; no text was provided for refs named AutoNT-2
  8. Cite error: Invalid <ref> tag; no text was provided for refs named AutoNT-3
  9. Cite error: Invalid <ref> tag; no text was provided for refs named AutoNT-4
  10. Cite error: Invalid <ref> tag; no text was provided for refs named AutoNT-5
  11. Cite error: Invalid <ref> tag; no text was provided for refs named AutoNT-6
  12. "Why We Created Julia". Julia website. February 2012. Retrieved 5 June 2014.
  13. Cite error: Invalid <ref> tag; no text was provided for refs named bini
  14. Lattner, Chris (2014-06-03). "Chris Lattner's Homepage". Chris Lattner. Retrieved 2014-06-03. The Swift language is the product of tireless effort from a team of language experts, documentation gurus, compiler optimization ninjas, and an incredibly important internal dogfooding group who provided feedback to help refine and battle-test ideas. Of course, it also greatly benefited from the experiences hard-won by many other languages in the field, drawing ideas from Objective-C, Rust, Haskell, Ruby, Python, C#, CLU, and far too many others to list.
  15. https://www.simform.com/blog/nodejs-vs-python/#LearningCurve