ពានកំពូល ជើងឯកកម្ពុជា

ពីវិគីភីឌា
Cambodian Super Cup
ឈ្មោះ​ផ្លូវការណ៍ ខេមបូឌានស៊ុបភើខាប់
ឈ្មោះហៅកាត់ (CSC)
អ្នករៀបចំ សាតូសុិ សៃតូ
Satoshi Saito
ភ្នំពេញក្រោន (MCL)
2
វិសាខា (HSC)
1
ការប្រកួតបើករដូវកាល លីគកំពូលកម្ពុជា (2022)
កាលបរិច្ឆេទ 1 មីនា 2022
ទូរទស្សន៍ដៃគូ TV5 Cambodia

ពានកំពូល ជើងឯកកម្ពុជា (អង់គ្លេស: Cambodian Super Cup) គឺជាការប្រកួតលើកទី១ នៃការប្រកួតបើករដូវកាល លីគកំពូលកម្ពុជា ២០២២ ដែលជាការប្រកួតប្រចាំឆ្នាំ ដែលរៀបចំដោយក្រុមហ៊ុនលីគកំពូលកម្ពុជា CPL និងតម្រូវឱ្យមានការប្រកួតប្រជែង ដោយអ្នកឈ្នះចំនួន2 មកពីក្របខណ្ឌ លីគកំពូលកម្ពុជា (Cambodian Premier League) និង ពានសម្ដេច ហ៊ុនសែន (Hun Sen Cup) ការប្រកួតនេះមានក្លឹប ភ្នំពេញក្រោន ដែលជាម្ចាស់ជើងឯក លីគកំពូលកម្ពុជា MCL 2021 និង ក្លឹប វិសាខា ដែលជាម្ចាស់ជើងឯក ពានសម្ដេច ហ៊ុនសែន HSC 2021 និងត្រូវប្រកួតគ្នា នៅកីឡដ្ឋាន ស្តាតចាស់ (Old Stadium) ដើម្បីដណ្ដើមយក ពានកំពូល ជើងឯកកម្ពុជា ដែលធ្វើឡើងនៅថ្ងៃ 1 ខែមីនា ឆ្នាំ 2022 នេះ ។[១]

ការឈ្នះពាន[កែប្រែ]

Winning a trophy

ភ្នំពេញក្រោន ម្ចាស់ជើងឯកលីគកម្ពុជា MCL ឆ្នាំ២០២១ បានយកឈ្នះ វិសាខា ម្ចាស់ ពានសម្ដេច ហ៊ុនសែន ឆ្នាំ២០២១ ក្នុងលទ្ធផល ២ ទល់និង ១ ក្នុងការប្រកួត ពានកំពូល ជើងឯកកម្ពុជា (Cambodian Super Cup) នៅកីឡាដ្ឋានស្តាតចាស់វេលាម៉ោង ៦:៣០ល្ងាច នាថ្ងៃទី១ ខែមិនា ឆ្នាំ២០២២ ។ ការប្រកួតនៅតង់ទី១ កីឡាករ Fareed Sadet របស់ភ្នំពេញក្រោន បានទំលាយសំណាញ់ទីវិសាខា នៅនាទី១៥ តាមរយៈការបញ្ជូនបាល់កាត់ពីខ្សែរបម្រើ អ៊ន ចាន់ប៉ូលីន នាំឲ្យភ្នំពេញក្រោន នាំមុខ ១-០ ។ ម្ចាស់ជើងឯកលីគ២០២១នេះ បន្ដដាក់សម្ពាធលើ វិសាខា រហូតរកបានមួយគ្រាប់ទៀត ក្នុងនាទី៣៧ ដោយកីឡាករ Fareed Sadet ដដែល ។ នៅតង់ទី១នេះ បើទោះជា វិសាខា ប្រឹងប្រែងវាយបកខ្លាំងក្តី នៅតែមិនអាចរកគ្រាប់បាល់បាន ។ លុះចូលដល់តង់ទី២ ភ្នំពេញក្រោន បានរក្សាការលេងបែបការពារ ខណៈ វិសាខា សម្រុកវាយបករកគ្រាប់បាល់វិញ ។ ការស៊ុតពីចម្ងាយ របស់កីឡាករ Athui Kenjok Wal របស់វិសាខា នៅនាទី៤៧ មិនអាចផុតការចាប់បាល់របស់អ្នកចាំទី សាវែង សំណាង បានឡើយ ។ ការព្យាយាមវាយសម្រុករបស់វិសាខា ក៏ធ្វើបានសម្រេចនៅនាទី៥០ ដោយកីឡាករ កែវ សុខផេង បានតែតបាល់បញ្ចូលទី ភ្នំពេញក្រោន តាមរយៈការបញ្ជូលបាល់ហោះកាត់ពីសំណាក់ខ្សែការពារស្លាបឆ្វេង ឆេង ម៉េង ដែលជួយឲ្យវិសាខា តាមពីក្រោយដោយលទ្ធផល២-១ ។ ក្នុងនាទី៩០ វិសាខា មានបាល់ស៊ុតជាច្រើន លើភ្នំពេញក្រោន ស្របពេលដែល ថែម៤នាទីចុងក្រោយ ។ តែទោះជាយ៉ាងនេះក៏ដោយ ភ្នំពេញក្រោន បានការពារសំណាញទីខ្លួន មិនឲ្យរបូតគ្រាប់បាល់ឡើយ ។ បញ្ចប់ការប្រកួត ភ្នំពេញក្រោន ឈ្នះ វិសាខា ក្នុងលទ្ធផល ២-១ ។ ម្ចាស់ជើងឯកលីគ ភ្នំពេញក្រោន បានគ្រងជើងឯក Super Cup រដូវកាលទី១ ដែលមានប្រាក់រង្វាន់ ២០,៣៨៦,៦៩៥៛ ក្នុងការប្រកួតបើករដូវកាល លីគកំពូលកម្ពុជា ២០២២ នេះ ។[២]

ប្រវត្តិ[កែប្រែ]

History

ពានកំពូល ជើងឯកកម្ពុជា (Cambodian Super Cup) ដែលពីមុនជាពានរង្វាន់ សប្បុរសធម៌សុីអិនសុីសុី (CNCC Charity Cup) ដែលត្រូវបានគេហៅថា ការប្រកួតកំពូលជើងឯក (Super Cup) ក្នុងប្រទេសកម្ពុជា ដែលត្រូវប្រកួតគ្នារវាងក្រុមឈ្នះនៃ លីគកំពូលកម្ពុជា (Metfone Cambodian League) និង ក្រុមឈ្នះនៃ ពានសម្ដេច ហ៊ុនសែន (Hun Sen Cup) ការប្រកួតលើកដំបូងត្រូវបានប្រព្រឹត្តទៅក្នុងឆ្នាំ ២០១៧ បឹងកេតអង្គរ ដែលជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៦ ដែលបានបំបាក់ ក្រុមក្រសួងការពារជាតិ ក្នុងលទ្ធផល ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត ពានរង្វាន់ សប្បុរសធម៌សុីអិនសុីសុី (CNCC Charity Cup) ជាលើកដំបូងរបស់ខ្លួន ទោះជាយ៉ាងណាដោយសារកង្វះផលប្រយោជន៍សាធារណៈ និងកម្រិតហិរញ្ញវត្ថុ ពាននេះត្រូវផ្អាករយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ ការផ្អាករយៈពេលច្រើនឆ្នាំ បូករួមទាំងឈ្មោះមិនសមប្រកបទៅនិង ពានកំពូល ជើងឯកកម្ពុជា ទៀតនោះ ពានរង្វាន់ សប្បុរសធម៌សុីអិនសុីសុី (CNCC Charity Cup) មិនត្រូវបានចាត់ទុកជាពានបើកទំព័រប្រវត្តិសាស្ត្រនៃ ពានកំពូល ជើងឯកកម្ពុជា (Cambodian Super Cup) ឡើយ ។[៣]

ស្ថានភាព[កែប្រែ]

Status

ពានកំពូល ជើងឯកកម្ពុជា (Cambodian Super Cup) គឺជាពានរង្វាន់ក្នុងស្រុកមួយក្នុងចំណោមពានរង្វាន់ក្នុងស្រុកចំនួន 3 ដែលអាចទទួលបានដោយជើងឯកលីគកម្ពុជា ។ គំនិតផ្តួចផ្តើមសម្រាប់ Cambodian Super Cup គឺមកពីលោក សាតូសុិ សៃតូ (Satoshi Saito) ដែលមើលឃើញការប្រកួតក្នុងស្រុកបន្ថែម ដែលជាការប្រកួតដណ្តើមពានមុនបើករដូវ លីគកំពូលកម្ពុជា ២០២២ យ៉ាងណាមិញ ពាន Super Cup នេះគ្រាន់តែជាពានបើករដូវកាល និងដើម្បីផ្តល់កិត្តិយសដល់ក្រុមជើងឯកលីគកំពូល និងជើងឯក ពានសម្តេច ហ៊ុនសែន រដូវកាលមុន ដែលបានខិតខំប្រឹងប្រែងពេញមួយរដូវកាល ដើម្បីសម្រេចភាពជាជើងឯករៀងៗខ្លួន ហើយវាក៏ជាឱកាសសម្រាប់ក្រុមជើងឯកទាំង២ វាស់ស្ទង់កម្រិតសមត្ថភាព និងដកស្រង់បទពិសោធន៍ត្រៀមសម្រាប់ការប្រកួតរដូវកាលថ្មី និងត្រៀមសម្រាប់ការប្រកួតដ៏សំខាន់ផងដែរនោះគឺ វគ្គជម្រុះក្នុងតំបន់អាសុី (AFC Cup Group Stage 2022) ។[៤]

មើលផងដែរ[កែប្រែ]

See also

ឯកសារយោង[កែប្រែ]

  1. Chet Sorn (2022) ការប្រកួត​ពាន Cambodian Super Cup នឹង​ចាប់ផ្ដើម​នៅ​ល្ងាច​នេះ​, Website: ppt-news.net, Publication: March 01, 2022
  2. គឹម មករា (2022) ភ្នំពេញក្រោនក្លាយជាម្ចាស់ពានរង្វាន់បើករដូវកាលថ្មី Super Cup ដំបូងក្រោយឈ្នះវិសាខា ២-១, Website: thmeythmey.com, Publication: March 01, 2022
  3. Ismail Vorajee (2017) Boeung Ket rout Army to claim Cup, Website: khmertimeskh.com, Publication: February 14, 2017
  4. KEILA NEWS (2022) Super Cup ជាពានបើករដូវកាល តែមេ CPL គ្រោងបន្ថែមពានទី៣ មួយទៀត, Website: keila.news, Publication: March 1, 2022