Jump to content

ព្យែរ គុយរី

ពីវិគីភីឌា
ព្យែរ គុយរី
Pierre Curie
កើតនៅ ថ្ងៃ​ទី ១៥ ឧសភា ១៨៥៩
ប៉ារីស, បារាំង
មរណភាព ថ្ងៃ​ទី ១៩ មេសា ១៩០៦
ប៉ារីស, បារាំង
ជនជាតិ បារាំង
ស្នាដៃសំខាន់ៗ​ វិទ្យុសកម្ម
រង្វាន់​ រង្វាន់ណូបែលផ្នែករូបវិទ្យា (១៩០៣)
ភរិយា ម៉ារី គុយរី (រៀបការ​ថ្ងៃ​ទី ២៥ កក្កដា ១៨៩៥ និង​មាន​កូន​ពីរ​នាក់)

ព្យែរ គុយរី (Pierre Curie) (15 ឧសភា 1859 – 19 មេសា 1906) ជា​រូបវិទូ​បារាំង, ជា​អ្នក​ផ្ដើម​គំនិត​សិក្សា​លើ​គ្រីស្តាល់សាស្ត្រ, ម៉ាញេទិច, ព្យេសូ​អេឡិចទ្រិច និង វិទ្យុសកម្ម, និង ជា​ជ័យលាភី​រង្វាន់​ណូបែល​។ គាត់​ជា​កូន​ប្រុស​របស់ Dr. Eugène Curie (28 សីហា 1827 – 25 កុម្ភៈ 1910) និង Sophie-Claire Depouilly Curie (15 មករា 1832 – 27 កញ្ញា 1897)។ ក្នុង​ឆ្នាំ ១៩០៣ គាត់​បាន​ទទួល​រង្វាន់​ណូបែល​រូបវិទ្យា​រួម​គ្នា ជា​មួយភរិយា​របស់​គាត់​ ម៉ារី គុយរី និង លោក អង់រី បិកកឺរ៉ែល ក្នុង​ស្នាដៃ ដែល​ពួក​គាត់​បាន​ស្រាវជ្រាវ​រួម​គ្នា​ ទៅ​លើ ​បាតុភូទ​សាយភាយ​វិទ្យុសកម្ម ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​លោក​សាស្ត្រាចារ្យ អង់រី បិកកឺរ៉ែល ។

បឋមវ័យ

[កែប្រែ]

ព្យែរ កើត​នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង ត្រូវ​បាន​អប់រំ​ដោយ​ឪពុក​របស់​គាត់ Eugène (28 សីហា 1827 – 25 កុម្ភៈ 1910), ហើយ​ ក្នុង​បឋមវ័យ គាត់​​បាន​បង្ហាញ​ពី​ភាព​ពូកែ​របស់​គាត់​ក្នុង​ផ្នែក​គណិតវិទ្យា និង ធរណីមាត្រ។ នៅ​អាយុ ១៦ ឆ្នាំ គាត់​ប្រលង​ជាប់បាក់​ស៊េរី​វិទ្យាសាស្ត្រ។​ គាត់​ចុះ​ឈ្មោះ​ចូល​រៀន​បន្ត​នៅ មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ក្រុង​ប៉ារីស ហើយ​នៅអាយុ​១៨ ឆ្នាំ គាត់​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រខាង​វិទ្យាសាស្ត្រ​រូបវិទ្យា​​ដោយ​ទទួល​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​បំផុត​ តែ​គាត់​មិន​បន្ត​ទៅ​ថ្នាក់​បណ្ឌិត​ទេ ដោយ​សារ​ខ្វះ​លុយ​។ បន្ទាប់​គាត់​បាន​ធ្វើ​ការ​ជា​គ្រូ​នៅ​មន្ទីរ​ពិសោធន៍។

ក្នុង​ឆ្នាំ ១៨៨០ ព្យែរ និង បងប្រុស​របស់​គាត់ គឺJacques Curie (1856–1941) បាន​បង្ហាញ​ថា ប៉ូតង់ស្យែល​អគ្គិសនី នឹង​ត្រូវ​បង្កើត​ឡើង នៅ​ពេល​គេ​សង្កត់​លើ​គ្រីស្តាល់​ ដែល​គេ​ហៅ​ថា ព្យេសូ​អគ្គិសនី។ ក្រោយ​មក​ទៀត ភ្លាមៗ ក្នុង​ឆ្នាំ ១៨៨១ ពួក​គេ​បាន​បង្ហាញ​​ពី​បាតុភូទ​ច្រាស ៖ គឺ គ្រីស្តាល់​នឹង​ខូច​ទ្រង់ទ្រាយ នៅ​ពេល​រង​ដែន​អគ្គិសនី។ ស្ទើរ​តែ​គ្រប់​សៀគ្វី​អេឡិចត្រូនិច​ឌីជីថល​ទាំង​អស់​ នា​ពេល​បច្ចុប្បន្ន​នេះ ពឹង​ផ្អែក​លើ​បាតុភូទ​មួយ​នេះ ក្រោម​ទម្រង់​ រំយោល​គ្រីស្តាល់​ (crystal oscillators)។

ការស្រាវជ្រាវ

[កែប្រែ]

នៅមុនពេលគាត់ចេញផ្សាយការស្រាវជ្រាវផ្នែកម៉ាញ៉េទិចថ្នាក់បណ្ឌិតដ៏ល្បីរបស់គាត់ ព្យែរបានឌីស្សាញនិងធ្វើអោយឥតខ្ចោះនូវ ជញ្ជីងរមួលដែលមានប្រត្សក្សភាពយ៉ាងខ្ពស់​ប្រើសំរាប់វាស់មេគុណម៉ាញ៉េទិច។ ឧបករណ៍កែច្នៃពីជញ្ជីងនេះត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងការស្រាវជ្រាវ​បន្ទាប់ៗទៀតក្នុងវិស័យនេះ។ ព្យែរ បានស្រាវជ្រាវអំពី ហ្វែរ៉ូម៉ាញ៉េទិច ប៉ារ៉ាម៉ាញ៉េទិច និង ដ្យាម៉ាញ៉េទិច សំរាប់និក្ខេបបទបណ្ឌិតរបស់គាត់ និងបានរកឃើញ​ឥទ្ធិពលរបស់សីតុណ្ហភាព​ទៅលើប៉ារ៉ាម៉ាញ៉េទិច ដែលគេស្គាល់នៅពេលនេះថាជា ច្បាប់គុយរី។ ថេរដែលមានចែងក្នុងច្បាប់គុយរីនេះ​ត្រូវគេដាក់ឈ្មោះថា ថេរគុយរី។ គាត់ក៏បានរកឃើញដែរថា សារធាតុហ្វែរ៉ូម៉ាញ៉េទិច​មានបំលាស់ប្ដូរភាវរូបពេលលើសសីតុណ្ហភាពគ្រីទិច ដោយបាត់បង់លក្ខណៈហ្វែរ៉ូម៉ាញ៉េទិចទាំងអស់។ សីតុណ្ហភាពគ្រីទិចនេះគេអោយឈ្មោះថាចំនុចគុយរី

ព្យែរ គុយរី


ព្យែរបានធ្វើការងារជាមួយភរិយាម៉ារី ក្នុងការបំបែកធាតុ ប៉ូឡូញ៉ូម និង រ៉ាដ្យូម។ ពួកគេទាំង២នាក់ជាមនុស្សដំបូងគេដែលបានប្រើពាក្យ "វិទ្យុសកម្ម" និងជាមនុស្សដំបូងគេបង្អស់ក្នុងការស្រាវជ្រាវនេះ។

ជីវិត​ឯកជន

[កែប្រែ]
ម៉ារី គុយរី (1911)
The crypt of the Panthéon in Paris

Irène Joliot-Curie ត្រូវ​ជា​កូនស្រី​របស់​ ព្យែរ និង ម៉ារី គុយរី និង កូន​ប្រសារ​របស់​ពួក​គេ Frédéric Joliot-Curie ក៏​ជា​រូប​វិទូ​ ដែល​សិក្សា​លើ​វិទ្យុសកម្ម​ដែរ​។ ពួក​គេ​ក៏​បាន​ទទួលរង្វាន់​ណូបែល​សម្រាប់​ការងារ​របស់​ខ្លួន​ផង​ដែរ​។

កូនស្រី​ម្នាក់​ទៀត​របស់​គ្រួសារ គុយរី , Ève Curie, ជា​អ្នក​សរសេរ​ប្រវត្តិ​របស់​ម៉ារី គុយរី​។

ចៅ​ស្រី​របស់​ពួក​គាត់, Hélène Langevin-Joliot ជា​សាស្ត្រាចារ្យ​​រូបវិទ្យានុយក្លេអ៊ែរ នៅ​ សកលវិទ្យាល័យ​ប៉ារីស, ហើយ​ចៅ​ប្រុស​របស់​ពួក​គាត់​, Pierre Joliot, ដែល​ដាក់​ឈ្មោះ​តាម ព្យែរ​ គុយរី, ជា​គីមី​ជីវវិទូ​ដ៏​ល្បី​ម្នាក់​។

ព្យែរ​ គុយរី បាន​ស្លាប់​នៅ​ប៉ារីស នា​ថ្ងៃ ១៩ មេសា ១៩០៦។ គាត់​រត់​ឆ្លង​ផ្លូវនៅ​ពេល​មេឃ​ភ្លៀង តែ​ពេល​នោះ​គាត់​បាន​រអិល​ជើង​ ហើយ​ត្រូវ​រទេះ​សេះ​មួយ​បាន​បុក និង កិន​ពី​លើ។ លលាដ៍​ក្បាល​​របស់​គាត់​បាន​បែក​។[]

នៅ​ខែ​មេសា ១៩៩៥ ធាតុ​របស់ ព្យែរ និង ម៉ារី ត្រូវ​បាន​គេ​ដាក់​តម្កល់​នៅក្នុង​វិមាន​សព​នៃ Panthéon ក្រុង​ប៉ារីស​។

ពានរង្វាន់

[កែប្រែ]

មើលបន្ថែម

[កែប្រែ]

References

[កែប្រែ]
[កែប្រែ]