បារាំង
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
![]() |
|
| ទង់ជាតិនៃសាធារណរដ្ឋបារាំង |
ប្រទេសបារាំង ដែលមានឈ្មោះផ្លូវការថាសាធារណរដ្ឋបារាំង គឺជាប្រទេសមួយនៅអឺរ៉ុបខាងលិចនិងជាសមាជិកនៃសហភាពអឺរ៉ុប។ បារាំងជារដ្ឋដ៏ចំណាស់ក្នុងចំនោមរដ្ឋធំៗនៅអឺរ៉ុប។ បូករួមទាំងដែនដីឯនាយសមុទ្រ បារាំងមានផ្ទៃដីសរុបប្រហែល ៦៧៥ ៤១៧ គ.ម២ និងមានប្រជាជន ប្រមាណ ៦៤,៥ លាននាក់។ ភាសាប្រើប្រាស់ជាផ្លូវការគឺភាសាបារាំង។ បារាំងមានភាសាតំបន់ចំនួន៧៧ភាសា។ បារាំងជាប្រទេសមានអនុភាពសេដ្ឋកិច្ចពិភពលោកលំដាប់ទី ៥ ឬ ទី៦។
មាតិកា |
[កែប្រែ] លក្ខណៈទូទៅរបស់ប្រទេសបារាំង
[កែប្រែ] ផ្ទៃដី
មានផ្ទៃដីចំនួន ៥៥០០០០ គីឡូម៉ែត្រការេ។ ប្រទេសបារាំងលាតសន្ធឹងលើទឹកដីនៃទ្វីបអឺរ៉ុបភាគខាងលិច ប្រហែល១ភាគ១៥នៃផ្ទៃ ដីសហភាពអឺរ៉ុប ទាំងមូល ហើយជា ប្រទេសមួយដែលមានតំបន់សមុទ្រធំទូលាយ (ជា តំបន់សេដ្ឋកិច្ច ផ្ដាច់មុខលាតសន្ឋឹងលើផ្ទៃ១១លាន គម២)។
[កែប្រែ] ស្ថានភាពដី
- តំបន់ទំនាប ៖ ២/៣ នៃផ្ទៃដីទាំងមូល.
- ប្រជុំភ្នំសំខាន់ៗ: ភ្នំអាល់ (Alpes) ភ្នំដែលមានកំពស់ខ្ពស់ជាងគេនៅអឺរ៉ុបភាគខាងលិច គឺភ្នំម៉ុងប្លង់ ដែលមានកំពស់ ៤៨០៧ម៉ែត្រ ភ្នំពីរេណ៉េ ភ្នំហ៊្សុយរ៉ា ភ្នំអាកឌែន ភ្នំម៉ាស៊្សីស សង់ត្រាល់ និងភ្នំវ៉ូហ្សឺ។
- តំបន់មាត់សមុទ្រ: ដោយមានព្រំប្រទល់ជាប់នឹងសមុទ្រចំនួន៤ សមុទ្រខាងជើង សមុទ្រឡាម៉ង់ មហាសមុទ្រ អាត្លង់ទិច និងសមុទ្រម៉េឌីទែរ៉ាណេ ប្រទេសបារាំងមាន ឆ្នេរសរុបប្រវែង ៥៥០០គីឡូម៉ែត្រ។
- ដែនដីសំខាន់ហ៊ុំព័ទ្ឋដោយ មហាសមុទ្រអាត្លង់ទិកនៅខាងលិច សមុទ្រម៉ង់ និង សមុទ្រខាងជើង(la mer du Nord)នៅខាងជើង ប្រទេសបែលហ្ស៊ីក លុចហ្សំបួរ អាលឺម៉ង់ ស្វីសនិងអ៊ីតាលី នៅខាងកើត និងដោយ សមុទ្រមេឌីទែរ៉ានេ ប្រទេសអង់ដូរ៉ា ម៉ូណាកូ និងអេស្បាញនៅខាងត្បូង។
- ដែនដីឯនាយសមុទ្រមាន ហ្គុយយ៉ាន(la Guyane)និងកោះសាំងម៉ាតាំង( l’île de Saint-Martin)នៅទ្វីបអាមេរិកខាងត្បូង , ប៉ូលីនេស៊ីបារាំង( la Polynésie française) វ៉ាលីនិងហ្វុទុណា(Wallis-et-Futuna) ណូវ៉ែលកាលេដូនី(la Nouvelle-Calédonie) និងកោះខ្លីបពឺតុង(l’Île Clipperton) នៅមហាសមុទ្រប៉ាស៊ីហ្វិក , ឡារ៉េអ៊ុយនីញ៉ុង(La Réunion) ម៉ាយ៉ុត(Mayotte) និងកោះអេប៉ាស(Îles Éparses)នៅមហាសមុទ្រឥណ្ឌា , ដែនដែអូស្ត្រាល់និងអង់តាទិកបារាំង
(les Terres australes et antarctiques françaises)នៅទ្វីបអូសេអានីនិងមហាសមុទ្រអង់តាទិក , ហ្គាដឺលូប(la Guadeloupe) ម៉ាទីនីក(la Martinique) កោះសាំងម៉ាតាំង(l’île Saint-Martin)កោះសាំងបេទេលេមី(l’île Saint-Barthélemy) នៅសមុទ្រការ៉ាអ៊ីប។
[កែប្រែ] អាកាសធាតុ
ប្រទេសបារាំងស្ថិតក្រោមឥទ្ធិពលអាកាសធាតុ៣ប្រភេទ៖
- ផ្នែកខាងលិចនៃប្រទេសបារាំងទទួលរងឥទ្ធិពលអាកាសធាតុមហាសមុទ្រ
- ផ្នែកខាងត្បូងទទួលរងឥទ្ធិពលអាកាសធាតុម៉េឌីទេរ៉ាណេ
- ភាគកណ្ដាល និងខាងកើតទទួលរងឥទ្ធិពលអាកាសធាតុពីដែនទ្វីបជាអាកាសធាតុក្ដៅ ត្រជាក់ខ្លាំង ។
[កែប្រែ] បរិស្ថាន
តំបន់ផលិតផលកសិកម្ម និងព្រៃឈើគ្របដណ្ដប់លើផ្ទៃដី៤៨លានហិកតា គឺស្មើនឹង៨២%នៃផ្ទៃដីគោក។ ព្រៃក្រាស់លាតសន្ធឹងលើ២៦%នៃផ្ទៃដីហើយជាប់ចំណាត់ថ្នាក់លេខ៣នៅអឺរ៉ុប បន្ទាប់ពី ស៊ុយអែដ និងហ្វាំងឡង់ ។ ផ្ទៃដីព្រៃឈើនៅប្រទេសបារាំងបានកើន៤៦%ចាប់តាំងពីឆ្នាំ១៩៤៥ ហើយនឹងកើនឡើងទ្វេដងក្នុងរយៈពេល២០០ឆ្នាំ។ លើលពីនេះ គេឃើញមាន ដើមឈើចំនួន១៣៦ប្រភេទផ្សេងគ្នានៅក្នុងប្រទេសបារាំង ដែលនេះគឺជាករណីពិសេសមួយសំរាប់ប្រទេសនៅក្នុងទ្វីបអឺរ៉ុប។
ចំនួនសត្វព្រៃមាន ការកើនឡើង ក្នុងរយៈពេលតែ២០ឆ្នាំ សត្វប្រើសមានចំនួនកើន ឡើងទ្វេ ដង រីឯពពួកសត្វឈ្លូសវិញកើនឡើងបីដង។
ដើម្បីថែរក្សា និងលើកតំកើងបេតិកភណ្ឌធម្មជាតិរបស់ប្រទេសបារាំង រដ្ឋបានបង្កើត ៖
- ឧទ្យានជាតិចំនួន៧
- តំបន់ការពារធម្មជាតិ១៥៦កន្លែង
- តំបន់ការពាររុក្ខជាតិ និងសត្វចំនួន៥១៦កន្លែង
- តំបន់រមណីដ្ឋាន ៤២៩កន្លែង ស្ថិតក្រោមការការពាររបស់ការិយាល័យការពារដែន សមុទ្រ
- រាប់បញ្ចូលផងដែរនូវឧទ្យានធម្មជាតិ៤៣កន្លែង។
នៅលើឆាកអន្ដរជាតិ ប្រទេសបារាំងជាភាគីនៃសន្ធិសញ្ញា និងអនុសញ្ញាជាច្រើនក្នុងនោះ មានទាំង អនុសញ្ញា អង្គការសហប្រជាជាតិស្ដីអំពីអា-កាសធាតុ ជីវៈចំរុះ និងការប្រែក្លាយ ជាតំបន់រហស្ថាន។
[កែប្រែ] ប្រជាជន
មានប្រជាជនរស់នៅ៦៣,៨ លាននាក់ (២០០៨)។ ដង់សីតេប្រជាជន: ៩៨,១ នាក់/គម២។ទីក្រុងដែលមានប្រជាជនរស់នៅលើសពី ១០០ ០០០នាក់ មានចំនួន៥៧។ ក្នុងនោះមានទីក្រុង៥ ដែលមានប្រជាជន រស់នៅច្រើនជាងគេ ៖
| ទីក្រុង | ប្រជាជនក្នុងឆ្នាំ២០០៦ |
|---|---|
| 1. បារីស | ៩,៦ លាន |
| 2. លីល | ១,៧ លាន |
| 3. លីយ៉ុង | ១,៤ លាន |
| 4. ម៉ាកសី | ១,៣ លាន |
| 5. ទូលូ | ១ លាន |
[កែប្រែ] ការគ្រប់គ្រងរដ្ឋបាល
ទឹកដីនៃសាធារណរដ្ឋបារាំងចែកជា ៖
- មេត្រូប៉ូល រួមមានទាំងអស់២២តំបន់ និង៩៦ខេត្ដ
- ខេត្ដឯនាយសមុទ្រចំនួន៤ (DOM) ហ្គាដឺឡុប ម៉ាកទីនិក ហ្គីយាន ឡារ៉េអ៊ុយនីញុង
- ដែនដីឯនាយសមុទ្រចំនួន៧: Polynésie française, Wallis et Futuna, Mayotte, Saint-Pierre និងMiquelon, les Terres australes និងantarctiques françaises, Saint-Barthélémy, Saint-Martin,
- និង La Nouvelle Calédonie.
[កែប្រែ] ស្ថាប័ននានារបស់បារាំង
[កែប្រែ] រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញថ្ងៃទី ៤ តុលា ឆ្នាំ១៩៥៨ ចែងពីដំណើរការស្ថាប័ននានានៃសាធារណរដ្ឋទី៥។
រដ្ឋធម្មនុញ្ញត្រូវបានគេសើរើ ពិនិត្យឡើងវិញជាច្រើនដងទាក់ទងនឹង ៖
- ការបោះឆ្នោតប្រធានាធិបតីជាសកល និងដោយចំពោះ (១៩៦២)
- ការដាក់បញ្ចូលជំពូកថ្មីមួួយស្ដីការទទួលខុសត្រូវខាងព្រហ្មទណ្ឌរបស់សមាជិករដ្ឋាភិបាល(១៩៩៣)
- ការបង្កើតសម័យប្រជុំរួមមួយរវាងស្ថាប័នសភា
- ការពង្រីកដែនធ្វើប្រជាមតិ(១៩៩៥)
- អន្ដរបញ្ញត្ដិស្ដីពីលក្ខន្ដិកៈរបស់កោះណូវែលកាលេដូនី ( Nouvelle-Calédonie ) (១៩៩៨)
- ការបង្កើតសហព័ន្ធសេដ្ឋកិច្ចនិងរូបិយវត្ថុ
- ភាពស្មើគ្នារវាងបុរសនិងស្ដ្រីនៅក្នុងការទទួលអណត្ដិបោះឆ្នោតនានា និងទទួលនូវដែលគេជ្រើសរើស
- ការទទួលស្គាល់យុត្ដាធិការនៃតុលាការព្រហ្មទណ្ឌអន្ដរជាតិ(១៩៩៩)
- ការកាត់បន្ថយអាណត្ដិប្រធានាធិបតី(២០០០)
- កែទំរង់ការទទួលខុសត្រូវខាងព្រហ្មទណ្ឌរបស់ប្រមុខរដ្ឋ
- បញ្ចូលការហាមឃាត់់ទោសប្រហារជីវិតក្នុងរដ្ឋធម្មនុញ្ញ
- កំណែទំរង់ភាពស្វយ័តរបស់កោះណូវែលកាឡេដូនី(២០០៧)
[កែប្រែ] ក្រុមប្រឹក្សាធម្មនុញ្ញ
ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិក៩រូប និងមានសមត្ថកិច្ចត្រួតពិនិត្យជាពិសេសនៃ ភាពត្រឹម ត្រូវ តាមច្បាប់ នៃការបោះឆ្នោតនានា និងពិនិត្យធម្មនុញ្ញភាពនៃច្បាប់រៀបចំអង្គការ ព្រម ទាំងច្បាប់ ដែលដាក់មកអនុម័ត។
[កែប្រែ] ប្រធានាធិបតីនៃសារធារណរដ្ឋ
ប្រមុខរដ្ឋត្រូវបានជ្រើសរើសសំរាប់រយៈពេល៥ឆ្នាំតាមរយៈការបោះឆ្នោតជាសកល និង ដោយចំពោះ (អណត្ដិរយៈពេល៥ឆ្នាំនេះបានបង្កើតឡើងបន្ទាប់ពីការធ្វើប្រជាមតិនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០០០)។ លោក នីកូឡា សាកូហ្ស៊ី ជាប្រធានាធិបតីទី៦នៃសាធារណរដ្ឋ ទី៥ លោកបានជាប់ឆ្នោតនៅថ្ងៃទី៧ឧសភា ឆ្នាំ២០០៧ ។
ប្រធានាធិបតីតែងតាំងនាយករដ្ឋមន្ដ្រី និងសមាជិករដ្ឋាភិបាលតាមសំណើររបស់នាយក រដ្ឋមន្ដ្រី (មាត្រា ទី៨នៃរដ្ឋធម្មនុញ្ញ)។
ប្រធានាធិបតីដឹកនាំគណៈរដ្ឋមន្ដ្រី ប្រកាសអោយប្រើច្បាប់នានា ជាបញ្ជាការនៃកងកម្លាំង ប្រដាប់អាវុធ។ ប្រធានាធិបតីអាចរំលាយរដ្ឋសភា ហើយក្នុងករណីធ្ងន់ធ្ងរ ប្រធានាធិបតីមានអំណាចពិសេស (មាត្រាទី១៦)។
[កែប្រែ] នាយករដ្ឋមន្ដ្រី និងរដ្ឋាភិបាល
ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ដ្រី រដ្ឋាភិបាលកំណត់ និងដឹកនាំនយោបាយជាតិ។ នាយករដ្ឋមន្ដ្រី ទទួល ខុសត្រូវចំពោះរដ្ឋសភា (មាត្រាទី២០)។ នាយករដ្ឋមន្ដ្រីដឹកនាំសកម្មភាពរដ្ឋាភិបាលនិងធានានូវការអនុវត្ដច្បាប់ (មាត្រាទី២១)។ លោក François Fillon ត្រូវ បានតែងតាំងជានាយក រដ្ឋមន្ដ្រីនៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០០៧។
[កែប្រែ] សភា
សភាមានពីរថ្នាក់ ៖
- ព្រឹទ្ធសភា ៖ ព្រឹទ្ធសមាជិកត្រូវជ្រើសតាំងសំរាប់រយៈពេល៦ឆ្នាំ(ពីមុនមានរយៈពេល៩ឆ្នាំ) ចាប់តាំងពីឆ្នាំ ២០០៣ ដោយការបោះឆ្នោតជាសកល និងមិនចំពោះ ហើយត្រូវបានផ្លាស់ ប្ដូរសមាជិក ៣០% ក្នុងរយៈ ពេលបីឆ្នាំម្ដង។ ការបោះឆ្នោតលើកចុងក្រោយ បានប្រព្រឹត្ដ ទៅនៅខែ កញ្ញាឆ្នាំ២០០៤។
- រដ្ឋភាជាតិ ៖ តំណាងរាស្ដ្រត្រូវបានជ្រើសតាំងសំរាប់រយៈពេល៥ឆ្នាំដោយការបោះឆ្នោត ជាសកល និង ដោយចំពោះ។ ការបោះឆ្នោតលើកចុងក្រោយបាន ប្រព្រឹត្ដទៅនៅខែមិថុ- នា ឆ្នាំ២០០៧។
ក្រៅពីត្រួតពិនិត្យរដ្ឋាភិបាល សភាទាំងពីរថ្នាក់មានតួនាទីរៀបចំ និងអនុម័តច្បាប់។ ក្នុងករណីមិនមានការយល់ព្រម រដ្ឋសភាជាតិធ្វើការសំរេចជាស្ថាពរ។
[កែប្រែ] ព្រឹទ្ធសភា
ក្រោយការបោះឆ្នោតខែកញ្ញឆ្នាំ២០០៤ ព្រឹទ្ធសភាមានសមាជិក៣៣១នាក់ដែលមកពី ៖
- គណបក្សសហព័ន្ធសំរាប់ចលនាប្រជាជន ( UMP ) ៖ ១៥៨នាក់
- គណបក្សសង្គមនិយម ៖ ៩៦នាក់
- ក្រុមគណបក្សកណ្ដាលនិយម ៖ ៣០នាក់
- គណបក្សកុម្មុយនិស្ដ គណបក្សសាធារណរដ្ឋ និងគណបក្សពលរដ្ឋ ៖ ២៣នាក់
- គណបក្សសម្ព័ន្ធភាពប្រជាធិបតី និងសង្គមអឺរ៉ុប ៖១៦នាក់
- បេក្ខជនឯករាជ្យ ៖ ៦នាក់ ។
[កែប្រែ] រដ្ឋសភាជាតិ
បន្ទាប់ពីការបោះឆ្នោតថ្ងៃទី១០ និង១៧ឆ្នាំ២០០៧មិថុនា រដ្ឋសភាជាតិមានតំណាងរាស្ដ្រ៥៧៧នាក់ មកពី ៖
- គណបក្សសហព័ន្ធសំរាប់ចលនាប្រជាជន (UMP) ៖ ៣១៤នាក់ (សម្ព័ន្ធភាព៦គណបក្ស)
- ក្រុមសង្គមនិយម និងប្រជាជនៈ ១៨៦នាក់(សម្ព័ន្ធ១៨គណបក្ស)
- ក្រុមប្រជាធិបតីឆ្វេងនិយម និងសាធារណរដ្ឋ ៖ ២៤នាក់ (គ្មានសម្ព័ន្ធភាព)
- ក្រុមគណបក្សកណ្ដាលនិយមថ្មី ៖ ២០នាក់(សម្ព័ន្ធភាព២គណបក្ស)
- តំណាងរាស្ដ្រមិនស្ថិតក្នុងក្រុមណាមួយ ៖ ២០នាក់
[កែប្រែ] តុលាការ
តុលាការជាអ្នកការពារសេរីភាពបុគ្គល (មាត្រា៦៦នៃ រដ្ឋធម្មនុញ្ញ)។ អំណាចតុលាការបា- រាំងបានរៀបចំ ទៅតាមភាពខុសគ្នាជាមូលដ្ឋានរវាង ៖
- តុលាការយុត្ដិធម៌ត្រូវទទួលខុសត្រូវជំលោះរវាងបុគ្គល និងបុគ្គល។
- តុលាការរដ្ឋបាលដោះស្រាយជំលោះរវាងប្រជាជននិងអំណាចសាធារណៈ។
តុលាការមានពីរលំដាប់ថ្នាក់ ៖
1. យុត្ដាធិការរដ្ឋប្បវេណី តុលាការនីតិរួម (តុលាការជាន់ខ្ពស់) រឺនីតិពិសេសផ្សេងៗ (សាលាតំបូង តុលាការពាណិជ្ជ កម្ម តុលាការកិច្ចការសន្ដិសុខសង្គម និងក្រុមតុលាការការងារដែលដោះស្រាយជំលោះ រវាងបុគ្គលិក និយោជិក និងនិយោជក។
2. យុត្ដិធិការព្រហ្មទណ្ឌទទួលបន្ទុកវិនិច្ឆ័យលើបទល្មើស៣ប្រភេទ ៖
- បទលហុដែលវិនិច្ឆ័យដោយតុលាការនគរបាល
- បទល្មើសដែលវិនិច្ឆ័យដោយតុលាការលហុ
- បទឧក្រិដ្ឋដោយសាលាឧក្រិដ្ឋ
មានតុលាការដោយឡែកសំរាប់រដ្ឋប្បវេណី និងព្រហ្មទណ្ឌតុលាការកុមារ។
សាលាវិនិច្ឆ័យ ៖គឺជាតុលាខ្ពស់ជាងគេ ហើយទទួលខុសត្រូវពិនិត្យបណ្ដឹងសារទុក្ខលើអង្គច្បាប់ប្រឆាំងនឹងសាលដីការបស់សាលាឧទ្ធរណ៍។យុត្ដាធិការខ្ពស់ជាងគេក្នុងតុលាការរដ្ឋបាលគឺក្រុមប្រឹក្សារដ្ឋដែលមានសមត្ថកិច្ចធ្វើការវិនិច្ឆ័យចុងក្រោយ គេបង្អស់លើភាពត្រឹមត្រូវនៃលិខិតរដ្ឋបាលតាមច្បាប់។ ក្រុមប្រឹក្សារដ្ឋនេះក៏ផ្ដល់ការពិគ្រោះផងដែរដល់រដ្ឋាភិបាលក្នុងការផ្ដល់ជាគំនិតស្ដីពីសេចក្ដី ព្រាងច្បាប់និង សេចក្ដីព្រាងក្រឹត្យមួយចំនួន។
[កែប្រែ] ភ្លេង និងបាវចនាជាតិ
បទចំរៀងសំរាប់កងទ័ពនៅទីក្រុង Rhin ដែលត្រូវបានតែងឡើងនៅទីក្រុងស្ដ្រាសបួ ឆ្នាំ ១៧៩២ បានក្លាយជាបទ Marseillaise ហើយចុងបញ្ចប់់ត្រូវបាន ប្រើជាភ្លេងជាតិនៅ ថ្ងៃទី១៤ កក្កដា ឆ្នាំ១៧៩៥។
បាវវចនារបស់សាធារណៈរដ្ឋបារាំងគឺ “សេរីភាព សមភាព ភាតរភាព“។
[កែប្រែ] ទង់ជាតិបារាំង
នៅឆ្នាំ១៧៨៩ លោកឧត្ដមសេនីយ Fayette បាន បន្ថែមពណ៌សដែលជានិមិត្ដរូបនៃរាជា និយម ទៅលើ សញ្ញាទង់ជាតិដែលមានពណ៌ខៀវ និង ពណ៌ក្រហម របស់កងទ័ពជាតិទីក្រុង ប៉ារីស ។ ទង់ជាតិបីពណ៌ជា និមិត្ដរូបផ្លូវការរបស់ សាធារណរដ្ឋបារាំង។
[កែប្រែ] ការពារជាតិ
នៅឆ្នាំ២០០៧ ថវិកាការពារជាតិឡើងដល់ ៣៦,២៥ពាន់លានអឺរ៉ូ គឹស្មើនឹង២,០២%នៃ ផលិតផល ក្នុងស្រុកសរុប និងថវិកាជាតិ១០,៨២%។
ច្បាប់ស្ដីពីការរៀបចំកម្មវិធីផ្នែកយោធាឆ្នាំ២០០៣-២០០៨កំនត់ពីមធ្យោបាយ និងចំនួនទ័ព ដើម្បី ឆានាទៅ សំរេចគោលបំណងរបស់ប្រធានាធិបតី និងរដ្ឋាភិបាលក្នុងការផ្ដល់អោយ ប្រទេសបារាំងការ ការពារមួយ ដោយស្របទៅតាមតំរូវការរបស់ខ្លួន។ច្បាប់នេះមានគោលដៅបង្កើតកិច្ចខំប្រឹងប្រែងក្នុងការធ្វើអោយឧបករណ៍ការពារជាតិ របស់យើងអាចឆ្លើយ តបទៅនឹងបញ្ហាចំពោះមុខនានា។
កិច្ចខំប្រឹងប្រែងខាងលើស្ដែងអោយឃើញតាមរយៈ ៖
- ការពង្រឹងមធ្យោបាយប្រយុទ្ធប្រឆាំង នឹងភេវរកម្ម។
- សុវត្ថិភាព និងភាពទុកចិត្ដនៃការទប់ស្កាត់អាវុធនុយក្លេអ៊ែររបស់ប្រទេសបារាំង។
- ការចូលរួមរបស់ប្រទេសបារាំងក្នុងការបង្ការ និងដោះស្រាយជលោះផ្សេងៗ (ចំនួនទ័ព ប្រមាណពី១៥ ទៅ២០ ០០០នាក់ត្រូវបានដាក់ពង្រាយក្នុងប្រតិបត្ដិការ )។
- សហប្រតិបត្ដិការយោធាក្នុងអង្គការអូតង់ និងសហគមអឺរ៉ុប។
នៅឆ្នាំ២០០៦ ទ័ពកងកំលាំងប្រដាប់អាវុធកើនឡើងដល់៣៤៧ ៩០៣នាក់ គិតទាំងយោធា និងជន ស៊ីវិល ហើយបែងចែកដូចខាងក្រោម ៖
- កងទ័ពជើងគោកមាន ១៣៣ ៦២៧នាក់
- កងទ័ពអាកាសមាន ៥៩ ១១៨នាក់
- កងទ័ពជើងទឹកមាន ៤២ ៧៥២នាក់
- កងអាវុធហត្ថមាន ៩៧ ៧២៣នាក់
- ក្នុងសេវាសាធារណៈ (សុខភាព ការងារសង្គមកិច្ច)មាន១៤ ៦៨៣នាក់
[កែប្រែ] សេដ្ឋកិច្ច
បារាំងជាប្រទេសមានអនុភាពសេដ្ឋកិច្ចពិភពលោកលំដាប់ទី៦បន្ទាប់ពី សហរដ្ឋអាមេរិក ជប៉ុន អាលឺម៉ង់ ចិន និង អង់គ្លេស។
[កែប្រែ] កសិកម្ម
នៅក្នុងចំនោមប្រទេសក្នុងសហភាពអឺរ៉ុប បារាំងនាំមុខគេក្នុងផលិតផលកសិកម្ម។ ផលិតផលសំខាន់ៗមាន គ្រាប់ធុញ្ញជាតិ (ស្រូវសាឡី ពោត) ស្ករ ស្រា ផលិតផលពីទឹកដោះគោ បន្លែផ្លែឈើ និង សាច់សត្វ។
[កែប្រែ] ប្រភពពត៌មាន
[កែប្រែ] សូមមើលផងដែរ
|
|
||
|---|---|---|
| សមាជិករបស់ G8 | ||
| +5 | ||
| អង្គការអន្តរជាតិ | អសប | សហភាពអឺរ៉ុប | |
