ព្រះសីវៈ
ដោយវិគីភីឌា
ព្រះសីវៈ រឺ ព្រះឥសូរមានន័យថាក្សេមក្សាន្ដ ករុណា ព្រះសីវៈកើតឡើងអំពីតំនក់លោហិតដែលស្រក់ចុះចាក់ចិញ្ចើមព្រះព្រហ្ម។ ព្រះសីវៈ ជាអាទិទេពសាងលោកផង និង បំផ្លាញលោកផង។
ឈ្មោះរបស់ព្រះសីវៈ ព្រះឥស្វរៈ ព្រះឥសូរ ព្រះរុទ្រៈ ព្រះហរៈ ព្រះឧគ្រៈ ព្រះអឃោរៈ ព្រះភៃរវៈ និង ព្រះមហេស្វរៈ។
លក្ខណៈពិសេសសំគាល់ព្រះសីវៈ៖
- មុខមួយអាចបែងភាគជាមុខប្រាំ
- កពណ៌ខៀវ
- កាយសម្បុរស
- ភ្នែកបី ភ្នែកពីដូចមនុស្សធម្មតា ឯភ្នែកទីបីនៅចំកណ្ដាលថ្ងាសបិទជានិច្ច ក្រលេកឆេះហៅថាអគ្គីនេត្រ
- សំលៀកបំពាក់ស្បែកខ្លា ឬ ស្លៀកដំរី
- ដៃពីរ ឬ ដប់
- ពាក់កំរងឆ្អឹងលលាក្បាល ជាគ្រឿងសំគាល់រាប់កប្ប ឬ រាប់យុគ
- ពាក់នាគជាសង្វារជាគ្រឿងសំគាល់រាប់ឆ្នាំ
- ពាក់មួកមានព្រះចន្ទមួយជំនិតរាងកន្ដៀវជាគ្រឿងសំគាល់រាប់ខែ
- កេតនភណ្ឌ ត្រីសូល៍ ខ្សែផ្គាំ គទា
- ពាហនៈ គោនន្ទីជាយានជំនិះ
ព្រះសីវៈមានប្រពន្ធ៩នាក់
- នាងទុគ៌ា ស្រីចេះធ្វើមិនដឹងមិនលឺ
- នាងឪមា ជាស្រីទីពេញចិត្ត
- គៅរី ស្រីសម្បុរទង់ដែង
- កាលី ស្រីខ្មៅ
- ចន្ទី ស្រីកំណាច
- បវតី ស្រីបុត្រីម្ចាស់ភ្នំ
- កុមារី ស្រីក្រមុំព្រហ្មចារី
- ទេវី ស្រីទេពកញ្ញា
- មហាទេវី ស្រីទេពអប្សរ
បុត្រពីរូប
- ស្កន្ធៈ ទេវៈតំណាងអ្នកស្រឡាញ់សង្គ្រាម
- គនេសៈ ខ្លួនមនុស្សក្បាលដំរី