ភាសាកម្មវិធី Lua

ពីវិគីភីឌា
Lua
បរាទិសMulti-paradigm: scripting, imperative (procedural, prototype-based object-oriented), functional
រចនាដោយRoberto Ierusalimschy
Waldemar Celes
Luiz Henrique de Figueiredo
ចេញដំបូង1993
ផ្សាយថេរ5.2.3 / December 7, 2013 (2013-12-07)
ក្បួនកំណត់ប្រភេទdynamic, strong, duck
Implementation languageC
ប.ក.Cross-platform
អាជ្ញាបណ្ណMIT License
ស្ថានីយ៍បណ្ដាញlua.org
Major implementations
Lua, LuaJIT, LLVM-Lua, Lua Alchemy
Dialects
Metalua, Idle, GSL Shell
Influenced by
C++, CLU, Modula, Scheme, SNOBOL
Influenced
Io, GameMonkey, Squirrel, Falcon, MiniD

Lua (/ˈluːə/ LOO-ə, ពី​ភាសា​ប៉ទុយហកាល់: lua [ˈlu.(w)ɐ] មាន​ន័យ​ថា ព្រះ​ចន្ទ[១]) គឺ​ជា​ភាសា​កម្មវិធី​កូដ​បើក​ចំហ​មួយ។ គេ​បាន​យក​ភាសា Lua ទៅ​ប្រើ​នៅ​ក្នុង​ផ្នែក​នានា​បាន​យ៉ាង​ទូលំទូលាយ ដូច​ជា​នៅ​ក្នុង​វីដេអូ​ហ្គេម World of Warcraft ។ ម្យ៉ាង​វិញ​ទៀត​គេ​ក៏​អាច​ប្រើ​ភាសា Lua នៅ​ក្នុង​ការ​អភិវឌ្ឍ​កម្មវិធី​សម្រាប់ iPhone ផង​ដែរ ដូច​ជា​ហ្គេម Angry Birds ជាដើម។ តាម​ការ​ចាត់​ថ្នាក់​របស់ TIOBE Index នៅ​ខែ​មិថុនា ឆ្នាំ​២០១១ ភាសា Lua បាន​ជាប់​លេខ ១០ ក្នុង​ចំណោម​ភាសា​ដែល​មាន​ប្រជាប្រិយភាព​នានា។

ប្រវត្តិ[កែប្រែ]

ភាសា Lua ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣ ដោយ Roberto Ierusalimschy, Luiz Henrique de Figueiredo, និង Waldemar Celes ដែល​ពួកគេ​គឺ​ជា​សមាជិក​នៃ Computer Graphics Technology Group (Tecgraf) នៅ​ឯ Pontifical Catholic Unversity of Rio de Janeiro, ប្រទេស​ប្រស៊ីល។

មុខងារ[កែប្រែ]

Lua ត្រូវ​បាន​គេ​ចាត់​ជា​ភាសា​ពហុ​គំរូ (multi-paradigm) ដោយ​ផ្ដល់​សំណុំ​មុខងារ​តូចៗ​នានា​ដែល​អាច​ពង្រីក​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​ទាំង​ឡាយ​ជាជាង​ការ​ផ្ដល់​ភាព​ស្មុគស្មាញ ដែល​តម្រូវ​សម្រាប់​គំរូ (paradigm) តែមួយ។

កូដ​ឧទាហរណ៍[កែប្រែ]

គេ​អាច​សរសេរ​បង្ហាញ hello world តាម​វិធី​ខាង​ក្រោម៖

print('Hello World!')

ដើម្បី​សរសេរ​ការពន្យល់ ឬ​មតិ គេ​ត្រូវ​ប្រើ​វិធី​ខាង​ក្រោម៖

-- A comment in Lua starts with a double-hyphen and runs to the end of the line.

--[[ Multi-line strings & comments
     are adorned with double square brackets. ]]

--[=[ Comments like this can have other --[[comments]] nested. ]=]

គេ​អាច​សរសេរ​អនុគមន៍​គណនា​រក​តម្លៃ​ហ្វាក់តូរីយ៉ែល​តាម​ឧទាហរណ៍​ខាង​ក្រោម៖

function factorial(n)
  local x = 1
  for i = 2,n do
    x = x * i
  end
  return x
end

សេចក្ដី​យោង[កែប្រែ]

  1. "About Lua". Lua.org. Retrieved 2013-06-19.